Home Blog Page 422

Rosé លុតជង្គង់ក្រាបក្បាលដល់ឆាកអរគុណអ្នកគាំទ្រ

0

សកម្មភាពរបស់ Rosé សមាជិក BLACLPINK នៅការសម្តែងរបស់ PSY បានរីករាលដាលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានលុតជង្គង់ក្រាបក្បាលដល់ឆាកសម្តែងការអរគុណដល់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMMZvDaBXPZyEPPlCcxs5sgnzfJ6AuQEk2_H03-g9xvjW7oHMDsGB1CtejLCPeAypH9ujRURezPqMNoMg1gIMIrNFVinRMcZIoCUCtCFKMioQqFRWrxB2I9_WJTDcniF_6Vg3U2q7eVVv650e32hh3AwIHObZ92Dgj-IxwKK4t_fuvPkBV1ce6uX_C9nF/s1350/what_a_beautiful_song_to_be_a_part_of_thank_you_@alexwarren_for.jpg
នៅថ្ងៃទី ២៨ ខែមិថុនា តារាចម្រៀង PSY បានចាប់ផ្តើមដំណើរទេសចរណ៍រដូវក្តៅរបស់ខ្លួនមានឈ្មោះថា «Summer Swag 2025» ជាមួយនឹងការសម្តែងលើកដំបូងរបស់លោកនៅទីក្រុង Incheon ។កាលពីមុន PSY ធ្វើឲ្យទស្សនិកជនរំភើបចិត្ត នៅពេលដែលលោកបានប្រកាសថា G-Dragon នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងការសម្តែងនេះ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា PSY បាននាំយកកាដូធំជាងនេះទៅកាន់ទស្សនិកជន ដែលជាការបង្ហាញខ្លួនដោយមិនបានប្រកាសរបស់ Rosé។ Rosé បានសម្តែងបទចម្រៀងទោលពីអាល់ប៊ុមរបស់នាង រួមមានបទ «Dance All Night» និង «Toxic Till The End»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfrxhDpyH8qXgf1egpiemfLhNLWbiEbRscTNin7pDW8kiXsQM8DYcpkggcYkQLwH9hm6OBiTvBY3-JaYs5cAOlXCI2vhWp7o9k1jxXoyDPP6rLWbe2VPpXeqS1DW2g6QBEzOxOaWj42QmVoGE3VfJrO4327u9k_Qm08ppqgyLByU2HOd2a5LP2YbuNkow/s680/image_2025-06-30_10-05-59%20(2).png

ជាពិសេសការសម្តែងបទ «APT» ដោយ Rosé សហការជាមួយរៀមច្បងPSY ។ទស្សនិកជនបានឆ្លើយតបយ៉ាងក្លៀវក្លា ហើយច្រៀងតាមបន្ទរនៃបទចម្រៀងដ៏ល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmG2-G6s3buKLBLOcsuuy8UdpbVirAcRdqM7DtSsSE-XtGB4bQddKiw-HHmW_GwG9EfU1muVc2Wf3tdLGO_uRFxy5D7DYK0-jDDbK-x6Rl1JwYQuaIJhOrDtZVs_l2Ouf-nzgm2FN_FenMPo-VydFKz3M8rvonbOYlpOLbK-d6Uu4979120XFXF9rizT5/s3294/image_2025-06-30_10-06-00.png

នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការសប្បាយរីករាយចំពោះការជួបជុំគ្នានេះ ដោយសារតែ PSY ធ្លាប់ជាសិល្បករម្នាក់នៅក្រោម YG Entertainment ហើយ
លោកបានចាកចេញពី YG ក្នុងឆ្នាំ ២០១៨ ដើម្បីបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនរបស់គាត់គឺ P Nation ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXxw6ppL7S_0KhQmfkK5JmB4J0aMO-zFj4ofMpa_AEkja8jp4OGhDEoAYlvN6G064TO6CTLg35Alpjs3iYttb7Y74ENy43NixaCqv_5V7ZPk0bgnejjzMU2zCJE31LHPJCkcNJQJb3HpGmBvkh8vkA7HrORcugUZRsMOfpNQMXPTNeY_gKq3NRKzxjLsCb/s1024/image_2025-06-30_10-06-03.png

Rosé បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់បទ “APT”។ និងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីរបស់នាងហើយដើម្បីបង្ហាញពីភាពស្មោះត្រង់ តារាចម្រៀងរូបនេះបានលត់ជង្គង់ក្រាបក្បាលដល់ឆាកអរគុណយ៉ាងខ្លាំងដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivZzWNHroHXILSHk7aioNH85F_48esWtoEl6ffhc1gyM9QIcn5DWVr3TD7SOBCSpyYxxxoNlbiLLMSEQR4VVTXwD6VNRqtmAgn-mNwdhGgNDvESg7K-RtAuR5CcydEwjdPruE_AClDI_NT9Qm4MHoKUAhthmJ5xth0VtZPDfaBJHFhEYzmNvSIdpFP9mM/s1080/image_2025-06-30_10-06-05.png

ពេលដែល Rosé លុតជង្គង់អរគុណទស្សនិកជនវីដេអូរបស់នាងត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរអាកប្បកិរិយារបស់តារាចម្រៀងរូបនេះថាគោរពអ្នកគាំទ្ររបស់ខ្លួន។
លើសពីនេះ ការសំដែងផ្ទាល់របស់ Rosé នៅឆាក «Summer Swag 2025» ក៏ទទួលបានប្រតិកម្មវិជ្ជមានផងដែរ។ អ្នកគាំទ្ររំភើបចិត្តព្រោះនេះជាលើកទីមួយដែល Rosé នាំបទ «Dance All Night» សម្តែងលើឆាក៕

ទីផ្សារនាំចេញផ្លែគូលែនវៀតណាមប្រឈមនឹងការខាតខ្លាំង ក្រោយប្រទេសចិនបានរកឃើញមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព

0

ប្រទេសវៀតណាម ៖ កសិករដាំគូលែននៅខេត្តបាក់យ៉ាង ប្រទេសវៀតណាម បានដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូទៅលក់នៅផ្សារបោះដុំក្នុងស្រុកឡុកងិន ស្របពេលប្រទេសវៀតណាមដល់រដូវប្រមូលផលគូលែនដែលផ្តល់ទិន្នផលយ៉ាងច្រើន ។ ប៉ុន្តែទោះជាកសិករវៀតណាមទទួលបានទិន្នផលគូលែនយ៉ាងច្រើននៅឆ្នាំ២០២៥នេះ បែរជាកសិករវៀតណាមព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល ដោយសារការនាំចេញផ្លែគូលែនទៅចិនធ្លាក់ចុះខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphen56e75gd6u9ZveV6moAbErtuX_MY0khXX1xD2kER2A1wVxmuDJZ_ZS9_bdbnEPRrhPwj4TdwDwmR8uakREMTm_GGp6CBkQwpmubofW3nBpbLxDK9O_YoitqY7Y7ddeZvdV3yRy1nslLu_47HBIrV4YMflkM7RdeShvz0XhRgRFH71s0lHD-mTPMEcu9o/s1088/500202341_122111687126861153_3548531142829807775_n.jpg
ការនាំចេញផ្លែគូលែនវៀតណាមទៅប្រទេសចិន និងអាមេរិកត្រូវបានរឹតបន្តឹងកាន់តែខ្លាំង និងឈានដល់ឈប់ទិញគូលែនវៀតណាម ដោយសារគុណភាពអន់ ហើយការដាំដុះពុំអាចបំពេញតាមលក្ខខណ្ឌកំណត់ ។ បច្ចុប្បន្ន វៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេសបានទេ ដែលធ្វើឱ្យកសិករងាកមកស្វែងរកទីផ្សារក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKvvrWOlVTfyVFJ2_26Rjc9P95ZwGG9WrCgf9W7dAQMNxNjdv0AOdLy6Qqnn56dOKTqtA10QhS_97TGFWWP1cWPSg2bhMc0Wn9O4NSKC6T6a-FDZQDn0Je8FRm9pQ06jgv3E6t7sC-rPc1knF_HLzwLS_ywaEtQwWLXfhz4IxBtomA_0Ko_DU8DefgUW1/s1900/500222601_122111687078861153_6024827599084329062_n.jpg

ពលរដ្ឋចិនពុំទិញផ្លែគូលែនផ្ទុកសារធាតុគីមីទេ ពួកគេទិញតែគូលែនដែលមានគុណភាពល្អ និងផ្លែស្រស់ៗប៉ុណ្ណោះ ទើបធ្វើឱ្យផ្លែគូលែនជាច្រើនរបស់កសិករវៀតណាមពុំអាចនាំចេញទៅប្រទេសចិនដោយសារគ្មានគុណភាព ហើយត្រូវដាក់លក់នៅទីផ្សារវៀតណាមក្នុងតម្លៃថោកៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw4PbzTIlWrxEvuogs_5a67_UuFM7FI18YMrdr946cuU0eAZ0M2jZD81CrDjlvVS6CvD5-L7x52MX8TbImqL01scUQULsaRotmXV7Ll3ktWSpOm9IOz_DNbdB3pKky_0KB5lhQy7g3yb7Ys8jRTkOzp0rEdsdx3nhE8oQRD55z8H2xXfteaC7hmfW4ZG-h/s1900/500230633_122111687306861153_7809096344395523599_n.jpg
កសិករវៀតណាមនិយាយថា ផ្លែគូលែនវៀតណាមដែលមានគុណភាពល្អជាងគេលក់បានតែតម្លៃ១ម៉ឺនដុងប៉ុណ្ណោះ (ឬជាង១ពាន់រៀល) ក្នុង១គីឡូក្រាម ខណៈផ្លែគូលែនពុំសូវល្អលក់បានក្នុងតម្លៃកាន់តែទាបជាងនេះ ។ ទោះជាកសិករវៀតណាមត្រូវការពង្រីកផ្ទៃដីដាំដុះដំណាំគូលែន ហើយរកវិធីនាំចេញគូលែនទៅប្រទេសធំៗ ដូចជា ៖ ចិន និងអាមេរិក ប៉ុន្តែនៅតែពុំអាចនាំចេញទៅប្រទេសទាំងនេះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7mMNI32F3ABfX5zK1LqWXyIMtsRA9JV04h-0nr__6m6plhfz2dhxkE6qxpwy0QjhruVuuKFTFXWaKcKTz91CjoIGqNpaVJ_pyPK4Im-pxnsCH1AhkA_1EICcVY14lbEwgWscDhGH4tK7zAO2PcdzdPShPIl_LodeTPB-Z4vD1IHdf_S3H5uDy1j2hiVC/s1024/500377109_122111687276861153_4507578775350001426_n.jpg
បញ្ហាផ្លែគូលែនមានតម្លៃថោក និងពិបាកនាំចេញទៅលក់នៅក្រៅប្រទេសបានធ្វើឱ្យកសិករវៀតណាមត្រូវកំណត់ចំនួនដាំដុះ និងដាំផ្លែឈើផ្សេងៗរួមផ្សំ ។ កសិករវៀតណាមជាច្រើនយល់ឃើញថា បើវៀតណាមពុំអាចនាំចេញគូលែនទៅក្រៅប្រទេស ជាពិសេស ចិន នឹងធ្វើឱ្យវិស័យកសិកម្មវៀតណាមជួបឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqCGAhU3yKhpKyC0rg1I7lE0gbYAkUwi-HSXMdMPKHCLd_LzmORRoQz74yN-otKLjJueVkD2yL6WA70Wcz6xklTROrrthjaqgj82em9M2o8iETfzn4MCeoJ44qv1I9o1aXtheuaYzRBAPmcBJtv7wRxqzkSajwzU-8AvzbozEVtgAlM5x6l5-mgM26c9k/s920/499934471_122111687174861153_6762572024544052275_n.jpg

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ កសិករវៀតណាមជួបទុក្ខធំម្តងហើយដោយសារចិនលែងទិញទុរេន ក្រោយពីចិនពិនិត្យឃើញថា ទុរេនវៀតណាមផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង ហើយកសិករវៀតណាមក៏សម្រេចចិត្តបោះចោលទុរេនយ៉ាងច្រើន ។ បច្ចុប្បន្ន ប្រទេសជាច្រើនលែងហ៊ានទិញបន្លែ ផ្លែឈើវៀតណាមទៀតហើយ ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDNpqQBE6H4FPC2UDOl5EnpCl8jeUUw0coBEdYd5zUXE270dk0T2E9HK1bDs9Kqc4JEIL94EGTaLk1ehhCBAkyBzh4cprxW8fRKxlTybBNtnx8JIszqKHH4AaoQzB2ehXf2Kcs9NorO4tz3FjyZwrdeTgZUPaKZuWyNqyyzPO0qNr0PxX0zUphZHw1hhy/s1200/500071125_122111687468861153_3049119944524859426_n.jpg

ថៃ បញ្ជាទិញយន្តហោះចម្បាំង១២គ្រឿង ពីប្រទេសស៊ុយអែត

0

កងទ័ពអាកាសនៃប្រទេសថៃ បានបញ្ជាទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត។

នៅក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នៃការបញ្ជាទិញ ប្រទេសថៃនឹងទទួលបានយន្តហោះចម្បាំង៤គ្រឿង នៅចុងឆ្នាំនេះ ដោយចំណាយអស់៦០០លានដុល្លារ។

សព្វថ្ងៃ ថៃមានយន្តហោះGripen សេរ៊ីចាស់១១គ្រឿង និងយន្តហោះ F-16 និង F-5 រាប់សិបគ្រឿង តែភាគច្រើន បានប្រើប្រាស់តាំងតែពីចុងទសវត្សរ៍ឆ្នាំ១៩៨០។

ដំបូងឡើង ថៃ បានបញ្ជាទិញយន្តហោះ F-35 ៨គ្រឿង ពីអាមេរិក តែត្រូវបានបដិសេធ ដោយអាមេរិកទុកលក់ឱ្យតែប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត F-35 ជាយន្តហោះចម្បាំង ដែលបំពាក់ជាមួយបច្ចេកវិទ្យាទំនើប ហេតុដូច្នេះអាមេរិកយល់ឃើញថា វាពិបាកក្នុងការបណ្តុះបណ្តាលពីឡុត ដោយទាមទារឱ្យមានបច្ចេកទេសខ្ពស់៕

 

តិចតាមអត់ទាន់ «រដ្ឋមន្ត្រីការពារជាតិថៃថា ថៃពុំបានស្នើសុំឱ្យកម្ពុជាបើកព្រំដែនទេ ពីព្រោះថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា»

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា ថៃពុំបានស្នើសុំឱ្យកម្ពុជាបើកព្រំដែនទេ ពីព្រោះថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា គឺថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ ។ ហេតុនេះ សូមពលរដ្ឋខ្មែរគិតពិចារណាដោយខ្លួនឯងថា តើអ្នកណាធ្វើឱ្យមានវិបត្តិនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg5o8G1-S3VcNZPqKHFj5c9e6CFrt8DVy5c14b0juJTsk5usFuUV9ZRHyEosmu3aXWWHkhFwGfl9MK3mzhy00Rrjb8M-SwBfwY05h58hi8b37iE0wnGOXJrIEINSvAZgbK2H0kf9kt03HKsLAub08QKObHpXieFCipC8H6mK0jcGKSlvbDv03PUcUNres1/s1920/image_2025-06-30_15-10-29%20(2).png
នាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយពីកម្ពុជាអះអាងថា ភាគីថៃជាអ្នកស្នើសុំបើកព្រំដែន ដោយលោកបញ្ជាក់ថា ថៃពុំបានសុំកម្ពុជាបើកព្រំដែនទេ ពីព្រោះកន្លងមក ថៃពុំធ្លាប់បិទព្រំដែនជាមួយកម្ពុជា ។ ថៃគ្រាន់តែកំណត់ពេលវេលាចេញ-ចូលប៉ុណ្ណោះ កម្ពុជាអាចទៅពិនិត្យមើលតាមព្រំដែនបាន ថៃពុំចាក់សោរទ្វារព្រំដែនទេ គឺអាចលក់ដូរបានខ្លះៗ ។ ថៃប្រាប់ពីគោលជំហររបស់ខ្លួនច្បាស់ហើយពីការប្រកាន់ខ្ជាប់នូវសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Rks3U7Nha30vmDeAlDIHrjIGiWyjvdpMXzUcz-OJmbkdVeT3DnuXFpOM6FCYBlmRwbf84j2aYi_-eHg067j0xjwQjY4eE5xFMTfAbpw-eVtFjIKfMp9u9yjImGRsY6AVu3aYcX6S_avwlmHYQVHallN0kEFr81tLTlBNN13nCsw7XtHkwUlTI1WPU0nN/s960/515008867_751256880791133_1867247154663334812_n.jpg

ចំណែកបញ្ហានយោបាយប្រទេសទាំងពីរ គឺថៃព្យាយាមឱ្យមានកិច្ចចរចារវាងភាគីទាំងពីរ និងជាគោលជំហររបស់ថៃតាំងពីដំបូង ។ ការរស់នៅរបស់ពលរដ្ឋពេលនេះ យើងព្យាយាមកុំឱ្យពលរដ្ឋប្រទេសទាំងពីររងផលប៉ះពាល់ និងត្រូវបែងចែកដាច់ដោយឡែកពីបញ្ហារបស់រដ្ឋាភិបាល ។ ក្រៅពីនេះ ថៃក៏បានជួយសង្គ្រោះតាមគោលការណ៍មនុស្សធម៌ផងដែរ ថៃនៅតែបើកព្រំដែនឱ្យកូនសិស្សមកសាលារៀន រួមទាំងអនុញ្ញាតឱ្យអ្នកជំងឺសង្គ្រោះបន្ទាន់អាចឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjRNuvd7CDflN63XdT32cVwMfMQLFpDH19NEGp-la4Cibc6sqKsxG1-TGDXahitpEQ_zGr97nmbBlePtpKNwS_k1uiv07OHZAseXKsOuo-0AMl_NcTe9UrQKIzYHjxOrYWdQHS5rU2orcfHtyy6QvWSviKB3DXPMA0UGzYu9oa8HGBvoAeUbvxz3nNr_w/s900/image_2025-06-30_15-10-29.png

លោក Phumtham អះអាងថា ៖ «ថៃបានប្រកាសច្បាស់លាស់តាំងពីដំបូង បញ្ហាជាច្រើនដែលកម្ពុជានិយាយ គឺខ្ញុំចង់ឱ្យប្រុងប្រយ័ត្ន និងស្តាប់ដោយពិចារណា ។ យើងបញ្ជាក់រួចហើយ យើងពុំចាប់អារម្មណ៍នឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ពីព្រោះយើងពុំទទួលស្គាល់ស្រាប់ហើយ រីឯបញ្ហាផ្សេងទៀតនឹងអនវុត្តតាមនីតិវិធី រីឯកងទ័ពជើងគោកបានបំភ្លឺពីព្រំដែនរួចហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg
បញ្ហាថៃស្នើសុំបើកព្រំដែនដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនបាន ប៉ុន្តែកម្ពុជាបដិសេធការឆ្លងដែនរបស់រថយន្តដឹកទំនិញថៃគ្រប់ប្រភេទ លោកយល់ថា វាពុំបានប៉ះពាល់ដល់ថៃឡើយ អ្វីដែលថៃព្យាយាមធ្វើ គឺដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ និងឈ្មួញ ។ ថៃបានបន្ធូរបន្ថយកុំឱ្យកើតវិបត្តិ និងឱ្យពលរដ្ឋទទួលបានផលប្រយោជន៍ ប៉ុន្តែកម្ពុជាពុំអនុវត្ត វាជាបញ្ហារបស់កម្ពុជា ពលរដ្ឋខ្មែរត្រូវពិចារណាបញ្ហានេះដោយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRWs_gHrqbGAT620lQJ7JxgmqodQvpFddsxqiyhyphenhypheneE8BeQq0B7SVFTi60O2XFe2oMuJKrQ0wM-vVTG3uATXaBqhHr1reG63sOAVjE69feTl5jjduoaCZgGhyphenhyphend3AaS_yh349bOK3pVX9YrAOXz8_6O3htznm-JeXFN15LvG4maZCfPwL9_3SiDFYm4MmsEq/s1500/image_2025-06-30_15-10-31.png
គួរបញ្ជាក់ថា ទោះជាកងទ័ពថៃបានបិទព្រំដែនអចិន្ត្រៃយ៍ និងបិទព្រំដែនបណ្តោះអាសន្នជាមួយកម្ពុជាក្តី ប៉ុន្តែមេដឹកនាំ និងមន្ត្រីថៃនៅតែអះអាង ថៃពុំបានបិទព្រំដែនជាមួយកម្ពុជាទេ គឺច្រកព្រំដែនទាំងអស់បើកទ្វារចំហ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ។ ថៃគ្រាន់តែកំណត់វិធានការរឹតបន្តឹងការឆ្លងដែនចេញ-ចូលប៉ុណ្ណោះ ដើម្បីសុវត្ថិភាពពលរដ្ឋថៃ និងសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ទង្វើរបស់ថៃ គឺជាការបំភាន់ភ្នែកអន្តរជាតិដើម្បីកុំឱ្យប្រទេសនានាបន្ទោសថា ថៃបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី និងល្មើសច្បាប់អន្តរជាតិ ។ ដូច្នេះហើយ ទើបមន្ត្រីច្រកព្រំដែនរបស់ថៃបើកចំហរទ្វារព្រំដែន និងបន្ទោសកម្ពុជាពុំបើកទ្វារព្រំដែនដូចខ្លួន ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាម

0

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅចុងឆ្នាំនេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាដោយលោក John Noh ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក និងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

បើតាមការចេញផ្សាយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថាក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងយោធាទ្វេភាគី” ។

នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ គឺជាការស្តារទំនាក់ទំនងទ្វេរភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស២។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០២២មក មូលដ្ឋានទ័ពជើងទឹករាម ត្រូវបានបស្ចិមប្រទេសដាក់ការសង្ស័យ ជាពិសេសមន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលភ័យខ្លាចថាមូលដ្ឋានទ័ពនេះ នឹងត្រូវបានប្រទេសចិនកាន់កាប់ទាំងស្រុង៕

ប្រធានាធិបតីបារាំង៖ ថៃនៅតែអាចពឹងពាក់លើបារាំងបានជានិច្ចក្នុងគ្រាលំបាក

0

ថៃ៖ ក្រោយការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងភាសាបារាំង និងថៃ ជាមួយនឹងការអះអាងថា៖ ចំពេលដែលកំពុងមានបញ្ហាប្រឈម ថៃ និងប្រជាជនថៃនៅតែអាចពឹងពាក់លើចំណងមិត្តភាពជាមួយបារាំងបានជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRr3rP3n4BsTnXTIXcug0CxSWMJwisjC1aDCBnQi4swd3L4kMU4CekfnwtsTCA5s0jpWgwPkH7v_kpJv9_Ed3gMKyEx9V539bNhr2mOS3udgfqqkVKo9sTvNbHzTuOLiBy4Wq93Y65iu-X2Qpmnl-T2lXiDdEbin3kM62xFZkElkTZjBnIeeAU8_ug_n4/s1280/photo_2025-06-28_08-55-59.jpg

យោងតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា បន្ទាប់ពីលោក Emmanuel Macron បានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2025រួចមក លោកក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ខ្ញុំទើបតែបាននិយាយជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ ប្រទេសរបស់យើងកាន់តែជិតស្និទ្ធជាងមុន! ចំពេលបញ្ហាប្រឈមធំៗដូចជាអស្ថិរភាពនៃគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ ប្រជាជនថៃតែងតែអាចពឹងផ្អែកលើមិត្តភាពរបស់បារាំងបាន។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgES5WsAvw1PVd9BqDOIvlubef-E83ffu4Qd0hK_Znvj4FrjD20LudTRXXzMmkuOb00DnDDQPtjgq4SWOJe-7YI8upmuhj0ulJ06iKeCe2bovan46yEOWEMWcV6dGQYiPd9hopTlkNwzcAbaY5KIZP-palbccLua-JuTh8p3YFm1mVL919hS2y-O70zCG0/s1280/photo_2025-06-28_08-56-00.jpg

នៅក្នុងកាសន្ទនាតាមទូរស័ព្ទនោះ លោកស្រី Paetongtarn បានបញ្ជាក់គោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា ប្រាប់ទៅកាន់ប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា «ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធ បារាំងនឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគីរវាងថៃ និងកម្ពុជា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExrs7pKLGIEfzAG39uroWNrJUu0xvcV9BdNuFIR-Xh_6jYeKMdb7SigG1RJzsOsqPvAigg0veDhYcUPTk056hWw65ufthlfHtjigsbcZ4qy3TWKE1tmT8hmo3DV7FhDmkL8KJdnIX3FvvyDIr1EXwg-sEVaIWsLBxb9CT3rsuHPFe8HW8xt7JVBg0WClc/s670/photo_2025-06-28_09-02-05%20(2).jpg

ជាមួយគ្នានោះ ប្រធានាធិបតីបារាំងបានទទួលស្គាល់ពីគោលបំណងរបស់ប្រទេសថៃ ហើយថានឹងពិចារណាលើការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ហើយទាំងនាយករដ្ឋមន្ត្រីថៃ និងលោកប្រធានាធិបតី Macron បានសម្តែងនូវសេចក្តីរីករាយក្នុងកិច្ចសន្ទនាផ្លូវការលើកដំបូងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiibndm0VfiHnjz4JA9svohtr_PqutDPbIUTRzcWURbJn2zrUB2RQDwh8if-YZQUrWsYWOA8sHGXLG4ibZj-YdmF5pqo0dT68orB9W8D8xPJmzjKIeHTno2Cz1rEGdjJEg3cevOe8WEF2tR_upHYOMyowSLDZopSOW3PnRIlCUvBf3FOLrmbzssr8b1jjN7/s1280/photo_2025-06-28_09-02-05.jpg

លើសពីនេះទៀត លោកស្រី Paetongtarn បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសថៃក្នុងការគាំទ្របទឈប់បា.ញ់ និងការបញ្ឈប់អំពើហិ.ង្សាលើគ្រប់ភាគីពាក់ព័ន្ធដែលជាប្រទេសជិតខាងរបស់ប្រទេសថៃ។ ក្នុងនោះ ទាក់ទងនឹងមីយ៉ាន់ម៉ា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ដំណើរការសន្តិភាព និងនយោបាយ ព្រមទាំងគាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្រោមក្របខណ្ឌអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg

ដោយឡែក ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីថៃបានរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី ដោយមានចេតនាស្មោះត្រង់ និងឈរលើមិត្តភាពដ៏រឹងមាំរវាងប្រទេសជិតខាង ជាមួយការឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។ លោកស្រីជឿជាក់ថា ការចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

ក្រៅពីនេះ លោកស្រី Paetongtarn បានក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងថៃ-បារាំង ទៅជាដៃគូយុទ្ធសាស្ត្រឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងស្វាគមន៍លោកប្រធានាធិបតី Macron មកបំពេញទស្សនកិច្ចនៅប្រទេសថៃជាផ្លូវការនៅឆ្នាំក្រោយ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅកម្ពុជា ។ ចំណែកប្រធានាធិបតីបារាំងក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងជាផ្លូវការ និងចូលរួមវេទិកាសន្តិភាពទីក្រុងប៉ារីសផងដែរ៕

សុភ័ក្រ្ត កុសុម៉ា ប៉ីប៉ីឌី និងអ្នកផ្សេងទៀតដាក់ចុ.កៗក្រោយមេចលនាអាវលឿងចង់ដណ្តើម ខេត្តរបស់កម្ពុជា

0

ពិធីការិនីល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា ប៉ីប៉ី ឌី តារាចម្រៀង អ៊ួង សូរិយា ពិធីករ ជា វណ្ណារិទ្ធ រួមជាមួយនឹងទ្រី សក្កដា បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោក សន្ធិ លឹមថងគល់ មេចលនាអាវលឿងបានចេញមកនិយាយក្តែងៗនៅចំពោះបាតុករជាច្រើន ម៉ឺននាក់ ក្នុងរាជធានីបាងកកបើលោកមានអំណាចនឹងវាយខេត្តបាត់ដំបង សៀមរាប ព្រះវិហារ រួមទាំងទីក្រុងភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYA5EP37xyK0kLV1rWk9OYSQcUmVs0BQ4hd9eJ1pQhVmesoSBlqnFdnV0TMpAEd7EZKhdOj3eWXOGsytPfZg6sp2xtEE_qftEOCMQPx-WtDQNlY2R0xmop_rOYGUultcJiKxSiMeXwdLdBedfkXwDFVipuA4mft43qQmd5Q4XeD558LBxRWpoHG_d-h2x/s2048/image_2025-06-30_09-04-36.png
ស្របពេលប្រទេសថៃកំពុងតែមានបាតុកររាប់ម៉ឺននាក់ជំរុញឱ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះចេញពីតំណែង លោក សន្ធិ លឹមថងគល់ មេចលនាអាវលឿង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលនេះដែលនិយាយមកមិនចេះខ្មាសមាត់។ មេចលនាអាវលឿងបានថ្លែងនៅពីមុខហ្វូងបាតុករថៃថា បើខ្លួនមានអំណាច លោកនឹងទៅដណ្តើមយកខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ (ស៊ីសាផុន) ហើយនឹងទៅវ៉ៃយកខេត្តព្រះវិហារ រួមទាំងបញ្ជូនកងទ័ពជើងទឹកទៅវ៉ៃយកខេត្តកោះកុង ហើយចុងក្រោយ នឹងទៅវាយសង្រ្គប់យកទីក្រងភ្នំពេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixoq9CabAZIoPyemPbOj3CzV9OFEn50LXhLZJsODoXqsL9Tjx4iKIsX9GWWBBiAlqnz7SVlDf2d_bGnRUCVgubZWxxOOLVCJByP0vAwmh9grBvkCMi-xTYiFtkivAeWp4LB4Jh-L1Uw2jBVr9DWtZ3uYsxKDqAWM62Pi9l9NuHunIVorcioHEFIPYDZy7c/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

សម្តីរបស់មេចលនាអាវលឿងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការហួសចិត្តយ៉ាងខ្លាំងសូម្បីតែតារាល្បីៗមួយចំនួនក៏បានចេញមកនិយាយផងដែរ។ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា បានបញ្ចេញមតិថា «ហួចចុះកាលតាឯងនៅមានកម្លាំងពេញ ម៉េចមិនមកតវ៉ា
អាសន្តិភាពមិនចង់ទេចង់តែសង្រ្គាមវាចំណេញអីឆ្ងល់..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUE2RDz_P4tMXo-GOzj5rtn88SacseZhhpUxkRdIGTT9P7vNAvjCJOrZClTaYW2pAwQxFjoi0pHG0P_lFPPKDRNTxsFDb_n92a8PFpi08iq-aHB1VYTXkIwduuVmtBMZpr3ZAm77k_lq3rDbQvwWe3eSSVUrgwRX2LsvVugdtVK54-ePhz0GStux4FSw2H/s1705/image_2025-06-30_09-04-33.png
ចំណែកឯប៉ីប៉ី ឌី វិញ បានពោលដោយខ្លីប៉ុន្តែជាពាក្យចុកចាប់ថា «ចប់នៅភ្លុកចាំ» ស្របពេលលោក ជា វណ្ណារិទ្ធ បានចូលទៅខម្មិនថា «ខ្លាចតែគាំងបេះដូងងាប់មុនទេ»
ខណៈដែល ទ្រី សក្កដា ថា «អាចារ្យរៀបដុតស្រាប់តែបាត់សាកសព តាមពិតនៅនេះសោះ ចប់នៅតាកញ្ចាស់គេចាំដុត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dE_sHUufd5fEcjucXcDcZwKHIznoJxtrd1NfL5h7aXRfjZzRh22URB84PW4TPc7m84QrffhWMzUGvBNBqJvZejJA1MeKwYkyfVvN-P1bqq4ztHbZWT9PDqUKhTkhpD6c4jovwLjCx5wPkCOVKhGPYz_RrW4vKfisy9v0JhoUgKB1CDoAsoEJed1JUajJ/s960/image_2025-06-30_08-54-33.png

តារាចម្រៀង អ៊ួង សូរិយា បាន ចែករំលែកជាមួយនឹងសម្តីថា «ប៉ុណ្ណេះហើយមិនថាជាចរិកចោរទៀត? ហ្អា៎លោក សន្ធិ លឹមថងគល់?»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា នៅវិមានជ័យជម្នះមានបាតុកររាប់ម៉ឺននាក់បានទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ចុះចេញពីតំណែង៕

ផ្តល់ចម្លើយបែបនេះអំពីការដោះស្រាយមតិរិះគ.ន់ បវរកញ្ញាប្រេស៊ីលឈ្នះការប្រកួត Miss Supranational 2025

0

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសម្រស់ Miss Supranational 2025 ដែលបានធ្វើឡើងនៅប្រទេសប៉ូឡូញ គឺបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើកញ្ញា Eduarda Braum មកពីប្រទេសប្រេស៊ីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPyye1aJbM0HsyY7KTnER9wUaDRoIhDJNks4ejX4XIC2e8szO3J7TRQamgUnOwXf79GyfzBt2aFBEOBIwONowAIwe00Ak-xYkm2AIJHjWC_LARKe5Zr020ogR3l8ushc0GZ7JnDAwcvAeK9Hg-YNErOK3rm-N2cCRLaET7lnb_-xtyCiigx6i9-UC7S_R/s1348/O_que_faz_um_vestido_parecer_em_crescimentoVerde_+_Cristais_+_Crinol.jpg

នៅក្នុងវគ្គសំណួរ និងចម្លើយ Eduarda ទទួលបានសំណួរថា ៖ «តើអ្នកដោះស្រាយការរិះគន់យ៉ាងម៉េចដែរ ជាពិសេសក្នុងនាមជាសាធារណជន? ហើយតើអ្នកបានរៀនអ្វីពីវា?»
បវរកញ្ញាប្រេស៊ីល បានឆ្លើយតបថា «ពេញមួយដំណើររបស់ខ្ញុំ ខ្ញុំបានស្វែងយល់ពីខ្លួនឯង ហើយដឹងថា អ្វីដែលសំខាន់បំផុតនោះគឺត្រូវដឹងថាខ្ញុំជានរណា ហើយហេតុអ្វីខ្ញុំនៅទីនេះ។ នៅពេលដែលអ្នកយល់ច្បាស់ពីខ្លួនអ្នក អ្វីដែលអ្នកផ្សេងទៀតនិយាយនឹងលែងសំខាន់ ហើយជីវិតនឹងកាន់តែងាយស្រួល»។ការប្រកួតនៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខភាពសរុបចំនួន៦៦នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKglrvN-SIQ-HMIlQH_oHvVsSctRMfJ1EbFDXgny8Gxg-NSaND-Mumvc6itU0TsBak5Q74eH36kXYiX7GUH9nMnj8ju9xixWcj97JF6ZN8y7ttfvSdDEMncQ6TjEowljUJXRPTNDHgN1wtim136k29Eyl85fVh2lNhCSgN79XuqwT3SMJr4PxK0Iz8fsA3/s2048/image_2025-06-28_15-08-10.png

Miss Supranational 2025 មានអាយុ២៤ឆ្នាំជាតារាម៉ូដែល និងជាពិធីការិនីដ៏ល្បីប្រចាំប្រទេស។ នាងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រ ហើយក៏ជាគ្រូបង្រៀនអក្សរសាស្ត្រនៅស្រុកកំណើតរបស់នាងផងដែរ។ ពេញមួយការប្រកួតរបស់នាង Eduarda Braum តែងតែលេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏គួរឱ្យទាក់ទាញរបស់នាង កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១.៨៦ ម៉ែត្រនិងជំនាញសម្តែងគួរឱ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXgM9bCbWxV0YrOK2SC1Eg9WYya-DOBvJbI8xZV72aPnXHJfdlBnI6flTQKehQlfC7IVphN4RtmXCylvNzkLD9bS04R2l3pIE1nN60bmZVmkn35A__8G3tSf18-Z9Oj06NAIy9Wy2XIrKIbt3-rwZvL44qUqiusIxhOo2sX7acVQeJc-kP8_vnHZwz0tF5/s2048/image_2025-06-28_15-08-12.png

មុនពេលគ្រងមកុដ Miss Supranational 2025 កញ្ញា Eduarda បានប្រកួតកម្មវិធី Miss Universe Brazil 2021 ដោយជាប់ក្នុងចំណាត់ថ្នាក់ Top 10។ ក្រៅពីបវរកញ្ញាតំណាងប្រទេសប្រេស៊ីលជាម្ចាស់មកុដ លំដាប់រងទី១ បានទៅលើ ប្រទេសអាឡឺម៉ង់ លំដាប់រងទី២បានទៅលើ គូរ៉ាកាវ (Curacao) លំដាប់រងទី៣ បានទៅលើ ហ្វីលីពីន និងព័រតូរីកូ បានជាប់លំដាប់រងទី៤៕

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី ក្រោយតាមស្មើជាមួយ ហុងកុង ១-១ នៃពានរង្វាន់បាល់ទាត់នារីវគ្គជំម្រុះ ក្នុងតំបន់អាស៊ី ម្សិលមិញនេះ!

0

សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LQCM1AtjPiFFsV5YlFokqE3MCEiXQ9wbLAuxk6EWa6CJcTBwbyQdvdXLLnB62sy-HvdeipP41pxMkbwNlcCM0jPMNwiA88fannYMXFZSeOqoNjudejK7Fgc1ygqJyPyBH6qEvZpIxDkvgL2NrhNBvt7fei8ZvsnjYI_IrSH-tLZYzUAs35QcS4wQ1NyZ/s2048/514353657_1355731743219772_8722618010449027807_n%20(2).jpg

បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ លើកនេះក្រុមហ៊ុន វឌ្ឍៈ ក៏បានចូលឧបត្ថម្ភ ដល់វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ យើងបន្តរីករាយជាមួយគ្នា គាំទ្របាល់ទាត់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6AiJErAUXwYYQNLwAXU8hOURCuMKbBEUByXq9_ar6AdHu9S_JUVlSysny5tXII2ozV4aRlPYka2czr7XmcBXL3xNZpvaokZk0iqZnPVruQ5WuLTerdyXOXeybaMyiCXN85OueMMtw5LIZGeSKpmGAzA6kYlUO1GxTYxwsX2oGwvNIekueALWuQXGRaG6_/s2048/514404432_1355721473220799_7889059307680239597_n.jpg

សម្រាប់ឆ្នាំ២០២៥នេះ សម្រាប់ការប្រកួតវគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចនិយាយបានថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើន ក្នុងរយៈពេល ៧ឆ្នាំគត់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតដំបូងបង្អស់របស់ក្រុមនារីកម្ពុជា គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដូច្នេះក្រុមនេះគួរតែទទួលបានការលើកទឹកចិត្តបន្ថែមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺកម្លាំងចិត្តពីអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSHoxPhWRct-tflMsNT6nwEfp4Q63uCPOSq58UiazVQbk7BeG8G-zZV1Dp_-j_e1TyLdiMZcH3wnb7cJFA0caAXh-nVOQoBcep6DCYM6kqswf23PAkmpV1cxzQXIwQiHO0lGotCwrjKN0eyducHW12ttsTacCedahpZ4ny0_CwfBUjn9sHWYCYBjtHCTA/s2048/514595342_1355722016554078_1523078843479472784_n.jpg
សូមចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។ គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ជួបគ្នានៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួប ក្រុមបាល់ទាត់នារីហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ {អូឡាំពិក} លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrdH5W_MFpVha8djtMcf7wPfFBzheSoksw8EbD16-nNpNDqqAVveqSYbYwtkNDIXRh8v2gzS_k4HMk1txIZXpd_OPERo8e11m3UMtbqp6o4qFO3InaMvJqU5YxpDHr3Veqhjjmh34szPgsQO7ecmxEExxMBXfYrOn2DhTCulNpSjqrrRfkHEk-dmX_M8R/s2048/513908049_1355727909886822_3125388212608503216_n.jpg

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh315ZRBwWK4SoMovUyanFInvrI9QkQQ1oJ5r0I3GoBRD4ch-IeR8txMoHzYpDtr9ZWVI-sjZjtideLaU9SxXG25f8J10WIScOey0wPNgJhA-rn5svNy-CmjB0iT7inBbsQ6CSrboXRy1qR-YNVkDFIV3kPrwPnZJFOqyggHSz3cilA2qSPrWtSpOp7Hnji/s2048/514047519_1355722013220745_7244665494137104371_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWwGpEBr5bg28br1yKx9211mgb524VHFy062AJribB4kEWmSpRpKzkouM7x0MYvILvQ3ew0hvzlp1YBlCYZNUW13UreHjZlVl8v_u3vpJd9MDH_pXiDN1eYUMgo541oEdJCsIdwTGwUukg8tx3_DC0b0bDN89MgSPZDXlxTtTQIxnMyS4FZlAkuMzUUio/s2048/514249038_1355729893219957_7737527881501660357_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJY_UUChY8mlSQvbYqtEgBA8IWxTIAy8tkn7a6JD6jVkIEITha52RSbfXuJ7K39xTxFBte8WYfhG3oPcn8Lc3tzJBDWZOcSftwCQSRUSnoR0YLvFWUnQ4kz_nNSi6aljo8GcxsjW1ggADSwSIayymb3Xb0oaV8ej9RVPgJCxhQZEqxtF-9oWEfJRAUBUcF/s2048/514255994_1355726813220265_7034794445091676365_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-aisNaKvWE1OY2JCY-q70b_lfS3ICeeu6_9M-J2V7Bs5xG3eSCsM1kad7x-vB9T_8UBSr5_p4tjcydFEXGoxzWiZe1U5xoYsel2j89Hb48F8vkk5yGL6k873EO0wlGquiY_Rnej-rn6ByR351L68EN8Gj3SwoG5hB4ESP3ccJD4ycN4rBTPs5imGByX5/s2048/513845516_1355686229890990_3014155239083239080_n.jpg

Liu Shi Shi និង Nicky Wu បណ្តើរគ្នាយ៉ាងត្រសងចំពេលមានពាក្យចចា.មអា.រ៉ាមអំពីការលែងលះ

0

កាលពីថ្ងៃទី២៦ ខែមិថុនា នេះមានវីដេអូរបស់គូស្នេហ៍ មួយគូបាននាំកូនប្រុសរបស់ពួកគេទៅផ្សារទំនើបមួយក្នុងប្រទេសចិនហើយបានជាប់ជាប្រធានបទដ៏ពេញនិយមបំផុតរបស់ Weibo ដែលទាក់ទាញអ្នកចូលមើលរាប់រយលានដង។ ក្នុងវីដេអូនេះត្រូវបានលើក ឡើងថាជាតារាសម្តែង Liu Shishi និង Nicky Wu រួមជាមួយកូនប្រុសរបស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKjtqDOFqgPEdj-2qqFJO3_ChtgwYaLA3yJP30211dLItT8WBUFT3MpATTk01qt2md04-zVY7D0wm2zeanFZn8eTrRl2sGg7aQdET3hROZ4Ps2opVepK9-auixLCezIV-hmUdr4yor_fQJ4kjAJspvWIbSARzXEAcqzYSnXRYlYN_ZWSoGLVnNWW6VL1F/s1438/image_2025-05-22_13-47-54.png
ដកស្រង់ពីគេហទំព័រ Next Apple ក្រុមគ្រួសាររបស់ Liu Shishi និង Nicky Wu បានទទួលទានអាហារពេលល្ងាច បន្ទាប់មកបានចុះទៅចំណតរថយន្តក្រោមដី។ កូនប្រុសអាយុ ៦ ឆ្នាំរបស់ពួកគេបានរត់ជុំវិញតារាសម្តែងទាំងពីរ ខណៈជំនួយការរបស់ Liu Shishi ដើរតាមពីក្រោយ ហើយប្តីប្រពន្ធនេះបានទៅផ្ទះជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rXqvRpp-b8oZ9NDDTe3WNaJ_E7kOKht7EpqFBoQFgfUCnA4wyI2j9hxrvQtpycKMnLuRAiI8HAuXwBw2LJQfjo2cAM_eYQusDPvoBumHFte-nTLP6WxEPSCzM8RtRjvs6WV87GxSCbaWaDHQcifN4v9QdyFGhEievJB3b4SDA3BqmIwRsz-bTfut4lW9/s960/image_2025-05-22_13-47-48%20(2).png

អាពាហ៍ពិពាហ៍របស់ Liu Shishi និង Nicky Wu ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាងកន្លះឆ្នាំមកនេះ មានប្រភពជាច្រើនបានចុះផ្សាយថា គូស្នេហ៍មួយគូនេះ បានលែងលះគ្នា ហើយកំពុងស្ថិតក្នុងដំណាក់កាលនៃការបែងចែកទ្រព្យសម្បត្តិ។ យោងតាម Sohu បច្ចុប្បន្នអ្នកទាំងពីរមិនមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុទេ។
Nicky Wu និង Liu Shishi បានជួបគ្នាពេលសម្តែងក្នុងរឿង Scarlet Heart ដែលជារឿងភាគទូរទស្សន៍ដ៏ល្បីក្នុងឆ្នាំ ២០១១។ អ្នកទាំងពីរបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំ ២០១៥ និងបានរៀបចំពិធីមង្គលការតម្លៃរាប់លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTm-2rMfJ1R9vf1RzLavRG6XQJc0gsilsuaxABs4aH54NdX8S8uzZkOLAjyBxgWsDz1W1dF5KDUcb3XlI1YAIAfCSTUE6mx_TAK__nnwc-44NKq0yic4R3g9ezS4Dy2zVzvDe7PPTw8PC3gdvMPkSN2J6gNkPuDeQ2eDM6egwlYnbQACddI0_yjwYMnSGt/s1354/image_2025-05-22_13-47-49.png

អំឡុងពេលណាត់ជួបគ្នា និងរៀបការថ្មីថ្មោង តារាទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីនានា ថតរូបទស្សនាវដ្ដី និងឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម។ អស់រយៈពេល៥ឆ្នាំមកនេះអ្នកទាំងពីរមិនបានបង្ហាញខ្លួនជាសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើន និងតំណាងឱ្យម៉ាកសំលៀកបំពាក់ជាច្រើន។ ទន្ទឹមនឹងនេះ Nicky Wu បានកំណត់ការសម្តែងរបស់លោកដោយចំណាយពេលច្រើនជាមួយកូនរបស់ខ្លួន៕