Home Blog Page 418

Brad Pitt មិនចង់រៀបការម្តងទៀត ខណៈកំពុងមានផ្អែមល្ហែមជាមួយមិត្តស្រីអាយុតិចជាងខ្លួន២៩ឆ្នាំ

0

ទំនាក់ទំនងរវាងតារាសម្តែងហូលីវូដ Brad Pitt និង Ines de Ramon មានការរីកចម្រើន កាន់តែខ្លាំង ខណៈអ្នកទាំងពីរបានបង្ហាញសកម្មភាពជាសាធារណៈជាមួយគ្នាកាន់តែ ច្រើន។ យ៉ាងណាមិញតារាប្រុសរូបនេះត្រូវបានគេនិយាយថាលោកគ្មានចេតនាចង់រៀប ការម្តងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWMlJcuuPlZ3fy9aphOvtucYCnboe2mBGuRIQJAjx8552FFuJA5l-fWP318-1L38TzGlJCwPeLQzP_TJBbd7fpbkVBQIAat2zBGFvQBWjc0xnA9zFPUbntPCrKLEGGgfyqZ6vi9IOdqUM9QP52mgUZwsYzWzAHMjts5m0szm9LZcBUz-WZm18nqEbQHp7_/s2048/image_2025-07-01_16-26-15.png

Brad Pitt កំពុងមានសុភមង្គលក្នុងជីវិតជាមួយមិត្តស្រីរបស់លោកមានឈ្មោះ Ines de Ramon ដែលជាអ្នករចនាគ្រឿងអលង្ការកើតក្នុងឆ្នាំ១៩៩២។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា អ្នកទាំងពីរកំពុងរស់នៅជាមួយគ្នានៅក្នុងវីឡាមួយ ក្នុងទីក្រុង Los Angeles ។ ទោះបីជាយ៉ាងណាក៏ដោយ Brad Pitt មិនមានគម្រោងរៀបការនោះទេ បន្ទាប់ពីរៀបការបែកបាក់ជាមួយ Angelina Jolie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyzGqafce0px12AhY5-b6ejJg6G_tVlNoili6_4zAlnnhBUDhrEj_y0R16SxPG62HG1Ya7qKBjCr-_-GjbhmUIzpGDaga5xQ3Nzzz0gxixw74cRLcTQQq-0084Nffc_XnFATDTiDmXNr7cGRU3xuNyMDKl9mKw7c2hpBZpZwXEHAFodckJyAWP82-rjLkk/s2048/image_2025-07-01_16-26-20.png
សារព័ត៌មានបានដកស្រង់សម្តីអ្នកស្និទ្ធស្នាលនឹងតារាសម្តែងរូបនេះដោយបញ្ជាក់ថា «Brad Pitt ធ្លាប់និយាយថាលោកនឹងមិនរៀបការម្តងទៀតទេ»។ មិត្តស្រីថ្មីរបស់ Brad Pitt ត្រូវបានគេចាត់ទុកថាជាមនុស្សវិជ្ជមាន និងសុភាពដែលជួយ Brad Pitt ជំនះព្យុះជាច្រើន។នាងក៏ជាហេតុផលមួយដែលធ្វើឱ្យតារាសម្តែងវ័យ៦២ឆ្នាំរូបនេះសម្រេចចិត្តបញ្ចប់ការលែងលះរយៈពេល ៨ ឆ្នាំជាមួយ Angelina នៅចុងឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyAdU2Vvr0eShQFJibZAUVO7DIuaOkYoRaBkFFZMg06xLzhXebbyT_oVPD_58MY9IF3Tqd9mTZCz_W0tx2e8bIIRzzYTjysvgTSzvh4QzWXZJ2ju_SPKSb2FrrluHw0ozDY0a96LTVEON9xvtUG0NZoRtsAkWVn6E5DF-F1zBEgJymNsdejBPGfZnz2IJ/s1350/image_2025-07-01_16-26-22.png
ថ្មីៗនេះ Brad Pitt បានបង្ហាញមុខជាសាធារណៈជាមួយមិត្តស្រី នៅក្នុងកម្មវិធីនានា ជាពិសេសក្នុងអំឡុងពេលផ្សព្វផ្សាយរឿងថ្មី F1។ អ្នកទាំងពីរមិនស្ទាក់ស្ទើរក្នុងការបង្ហាញភាពស្និទ្ធស្នាលនៅមុខកាមេរ៉ា ចាប់ពីកាន់ដៃគ្នាទៅឱបយ៉ាងស្និទ្ធស្នាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAshmFF2i4F2I8RzuCPQ8ZbXUQjGWHXaaE33BnSNVYbbeur5ZpDCshxe78fK7DQpTByJOoNClkYN_Yi3SfGPyDyLhCRjRJ9bNYQk9DF0rmvrgoHZLaucRX96iAZN0PC3MK7vO41Yk0u50vHOQ0nGG9lVWURn6kCzLspT6En8_R5YgM7Xox5fk33xLayclL/s1350/image_2025-07-01_16-26-23.png
ទោះជាយ៉ាងណា លោកមិនបានគេចផុតពីបញ្ហាផ្ទាល់ខ្លួនឡើយ។ ការតស៊ូផ្លូវច្បាប់ជាមួយ អតីតភរិយាលើអចលនទ្រព្យនៅតែតានតឹង ខណៈដែលទំនាក់ទំនងជាមួយកូនៗ មិនមានសញ្ញាណាមួយប្រសើរឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថាតារាសម្តែង Brad Pitt នៅតែសង្ឃឹមថានឹងផ្សះផ្សាជាមួយកូនៗរបស់លោក ហើយបញ្ជាក់ថាទ្រព្យសម្បត្តិនៅ Miraval នឹងជាកម្មសិទ្ធិរបស់ពួកគេ(កូនៗ) នាពេលអនាគត៕

Hyeri និង Woo Tae ត្រូវគេទម្លាយថាមានទំនាក់ទំនងស្នេហាជាង១ឆ្នាំហើយ

0

តារាចម្រៀងនិងសម្តែង Hyeri ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េរាយការណ៍ថាកំពុងមានទំនាក់ទំនងជាមួយនឹង Woo Tae ដែលជា Dancer ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBS922Z8zNbL8pXKdKwgk3BvdllQ0LEtdl9BZKjikoGomWpMCcobUQW2ueFrqNQqFsda77BLg2zeS1MO1J9iHo6RS8G_iL30FD8vsXHTVzQtzlpt9teHIVAVGxYsQvnaYMAhTHX2ZMXi3oVPm1O13SMx5DtSKFQ7WPzRmoCvA4LX5ba_nSfaLjvlgXEJY/s816/image_2025-07-01_15-46-51.png
ប្រភពបានឱ្យដឹងថាពួកគេបានជួបគ្នាដំបូងពេលថតរឿង «Victory» ដែលសម្តែងដោយ Hyeri ។ ការថតបានចាប់ផ្ដើមក្នុងឆ្នាំ២០២៣ ហើយភាពយន្តនេះបានបាក់បញ្ចាំងនៅឆ្នាំ ២០២៤។ ក្នុងរឿងនេះ Hyeri បានបង្ហាញខ្លួនក្នុងនាមជាអ្នក ក្លឹបលើកទឹកចិត្ត។ នាងបានសម្តែងក្បាច់រាំដូចជា «Why Are You Calling» និងបទ «Look Back at Me» ហើយអ្នកដែលបង្រៀនក្បាច់រាំទាំងនេះគឺ Woo Tae។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGRLhqLu48-l_5OKUqaRVrbecwO3gmpJ4UJDYJHz7ejqO0U-HduGLv344yvOpwd9A35hImxw0pMUWKkd-MYrmd00K55Mh8_Og8nH71BeGPRrb6nsbc5opAhI0Q7zDHm_jzeN42QLzdCcQ7OOR6zKYixQywtDOcbY_LcOY8dQEtlV0MynATZ9TJZ2wSMHO/s929/image_2025-07-01_15-46-49.png
អ្នកខាងក្នុងដែលស្គាល់អ្នកទាំងពីរច្បាស់បាននិយាយថា «រឿងនេះត្រូវបានថតនៅ Geoje, Gyeongnam ហើយពួកគេបានជួបគ្នាជាលើកដំបូងនៅពេលកំពុងហាត់ក្បាច់រាំនៅទី នោះ។បន្ទាប់មក អ្នកទាំងពីរបានបន្តណាត់ជួបគ្នានៅទីក្រុងសេអ៊ូល ហើយតែងតែបង្ហាញភាពស្និទ្ធស្នាលរបស់ពួកគេ។ ពួកគេមិនបានប្រាប់អ្នកណានៅជុំវិញខ្លួនជាយូរមកហើយ ប៉ុន្តែពួកគេបានទាក់ទងគ្នាជិតមួយឆ្នាំហើយ»។ប្រភពមួយទៀតក៏បាននិយាយដែរថា៖ «ដោយសារទំនាក់ទំនងនេះជាទំនាក់ទំនងដែលប្រយ័ត្នប្រយែង អ្នកទាំងពីរតែងតែគិតគូរនិងរាប់អានគ្នាយ៉ាងទន់ភ្លន់ ចេះជួយជ្រោមជ្រែងគ្នាក្នុងគ្រាលំបាកទើបស្រឡាញ់គ្នាខ្លាំង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikOwRyaVXRj8xWrE68jSxEMq4BOB_IDz0ixq1yoZXdRWufSvWZYp9tN8J38LluGW5vAwN8AO9ajU5czHfshj0U4TuwiN5UDBcjy0sy_NycFoaKv8rMHRTqOC3suXAV36R41o23pv5j8PxWg2ABcFtAIqMS_CW5VLX1yyRXQ2mdZt6vvt3hhC3pT9HQT7a_/s1080/image_2025-07-01_15-46-51%20(2).png
បន្ទាប់ពីមានរបាយការណ៍នេះផ្សព្វផ្សាយពីទំនាក់ទំនងរបស់ Hyeri និង Woo Tae អ្នកតំណាងម្នាក់ដែលជាទីភ្នាក់ងាររបស់ Hyeri បានបញ្ជាក់ទៅកាន់ប្រភពមួយថា « «ដោយសាររឿងនេះទាក់ទងនឹងជីវិតឯកជនរបស់តារាសម្តែង វាពិបាកក្នុងការផ្ទៀងផ្ទាត់»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHk-VPGrJM-bwVaUQWmDmcs9yU_8HPjLDpMadfQ7T6nUzc5BuowXzRb1d-X3d5xlZs1Cu9_jK4FMKGxZvt3ZevSr0P7qI0dG02p2q471sd-RQ7cWznhg5Y9YatIp5_Y0Du9P2iqpyf1jInVUZ2YzEIcM__6zZKVy17arLcSEiCp_ok3qD2pc8lv9R5Y_jX/s1280/image_2025-07-01_15-46-50.png

Hyeri បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងនាមជាសមាជិកនៃក្រុម Girl’s Day ។ ក្រោយមកនាងបានផ្លាស់ប្តូរចូលវិស័យសម្តែងវិញហើយបានលេចមុខក្នុងរឿងភាគ និងភាពយន្តជាច្រើនទៀត។ Woo Tae គឺជាអ្នករាំដែលមានឯកទេសខាងក្បាច់រាំ ហើយទទួលបានការទទួលស្គាល់តាមរយៈការបង្ហាញខ្លួនរបស់លោកក្នុងកម្មវិធី Street Man Fighter»ក្នុងឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnVwv2hfaP0klTagnhtTEfxLr6tZ7yfWMNcTQdSq_m-RxdZc7-1QdM8f05jlb7nZJPXtRybkF8cOtnVSuHdl6vvEBz6gl1FLSoeNjU-WyygWcJYTbINXKSYR1L6vcrJKew_Rs831LiIEbNFpu2eGj_RBL_JmIa7C-kz7e_91I9rrntQMLKqZn8hyUHMtiR/s2048/image_2025-07-01_15-46-52.png
មុនពេលមានទំនាក់ទំនងជាមួយ Woo Tae Hyeri មានទំនាក់ទំនងជាមួយតារាសម្ដែង Ryu Jun Yeol រយៈពេល៧-៨ ឆ្នាំហើយបានប្រកាសចែកផ្លូវគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ កាលពីខែមីនា កន្លងទៅ រឿងរ៉ាវស្នេហារបស់ Ryu Jun Yeol និង Hyeri កាន់តែមានភាពរកាំរកូសឡើងវិញ នៅពេលដែល Ryu Jun Yeol បានសារភាពថា មានទំនាក់ទំនងស្នេហាថ្មីជាមួយតារាសម្តែង Han So Hee ៕

មេធាវីអន្តរជាតិដ៏ខ្លាំងពូកែម្នាក់ជួយកម្ពុជាក្នុងរឿងក្ដីជម្លោះជាមួយថៃនៅតុលាការICJ

0

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបតែបានជួបជាមួយកំពូលអ្នកច្បាប់អន្តរជាតិដ៏ល្បីម្នាក់ ដើម្បីបន្តពិភាក្សាលើរឿងក្ដីជម្លោះព្រំដែនជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcIicrEsc-Gjqe6FVwxXt0L-a56zWXiQgjmwfdOIoByhd2R75OFAI7kbZst0ry8EwKokueUFEM5c4u2CHtaSt65Lg2LCN7IrbzH0C6Z6eEW-hOqXPSLGRrJdDAvBXcKmSYvXJEY0V2m3Kvw3sJqiPJmDH1N4cQURr2mGLr2ptSDb9G9TgDH21DupITZD7T/s800/image_2025-07-02_13-24-15.png
នៅថ្ងៃអង្គារ ទី២ ខែកក្កដា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឲ្យដឹងថា សម្ដេចទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM-1TVq3_Cc8xtleaPTJ19z854O0gh6FJig09TzWBOSLmwMKwvVqu2E9x07Ft6i3u9Bd6F6dVXlFuNnqJnV_Irh5aVcyaty7VqkFqg0q8yfECNYa4zhC4Ion9JVVhwCRqFbCHmBfTlVArEZgPvLFQw74tyPtjUbdtvMS6Y0w2ffDVJim68eWP1iDl1K9ji/s800/image_2025-07-02_13-24-16.png

 

គួរឲ្យដឹងថា លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូប ក្នុងចំណោមក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFwTrb0P5jDW1KSrFOxGXhSseZoi-ComA1zA8M-zXKWXq4AdEAD8pyoj7gIkzJ453djdAqnJ_fmu7TrlMh8JaLrJ8bl_f52IgZVK8m4BnuYWjT3wX_aABLkBiCqpe8YAVOWnUEndtmz-UMXDv-GbN8TG5d0GI9RmtP8GD4HEGS4oGXfbTcsKc0RMgESUA-/s790/photo_2025-07-02_09-09-41.jpg

 

ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ថា៖ កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ៕

អាកាសធាតុក្តៅខ្លាំង ប្រជាជនបារាំងសម្រុកទិញកង្ហារ និងម៉ាស៊ីនត្រជាក់មិនធ្លាប់មាន

0

ប្រទេសបារាំង ៖ ពលរដ្ឋរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង និងភ្ញៀវទេសចរបរទេសជាច្រើននាក់ពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានសម្រុកទិញកង្ហារតូច-ធំ និងម៉ាស៊ីនត្រជាក់នៅតាមហាងទូទាំងទីក្រុងប៉ារីស ក្រោយពីសីតុណ្ហភាពក្នុងទីក្រុងនេះកើនឡើងរហូតដល់៣៧អង្សាសេ បណ្តាលឱ្យរលកកំដៅគ្របដណ្តប់ពេញទីក្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKWNaqMLIViv8iPCNhCrZgyVabwjtoOQSygPdw9EJdfD5NPuHzeYzXfNOqsqJZAVZerU8Tt6gHpqwI46VxnFAhbeEgxvogSV8XeEg8LXOszuL71oXKQjJpNyLjmgw9TdsWcyOtaIw85EnTQv6qdFc2b2ymoMr7h6mWoE33rNzpqN77sAOnHHD8s8Uz8J8/s1200/image_2025-07-02_11-09-17%20(2).png
នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» នៅភាគខាងលិចទីក្រុងប៉ារីស ប្រាប់ថា ហាងបានលក់កង្ហាររាប់រយគ្រឿងកាលពីចុងខែមិថុនា ឆ្នាំ២០២៥ ដោយអតិថិជនមានតម្រូវការទិញកង្ហារ ចាប់ពីទំហំតូច រហូតដល់ធំ ដើម្បីប្រើប្រាស់ក្នុងបន្ទប់ ។ ក្រៅពីនេះ ហាងក៏បានលក់កង្ហារទឹក និងម៉ាស៊ីនត្រជាក់ផងដែរ ក្រោយពីអតិថិជនមានតម្រូវការច្រើនដោយសារអាកាសធាតុក្តៅខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmChSaD2Tdzf89bwmTtFAG1DpKj0j1ZjiVTtWvCYLHC8VOUeJhXgxmlYp2oHo-ygM3fiIo05hONgjwnHSIaQPzvtj4iFETlDYhDWsEuFKFWGttG9jX58PcOrro7CzeiLT7xoylJk-9fYHgo2pvpj4fBUpZbqeU53uQnA4KP0M6bUAOwhnhkrQk7b2Ciiv/s1200/image_2025-07-02_11-09-19.png
លោក លីអូម៉េល ឌីវូល នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» និយាយថា ៖ «យើងមានវិធីដោះស្រាយបញ្ហាចំពោះមុខ ដោយសារលំនៅឋានជាច្រើននៅទីក្រុងប៉ារីស ពុំសូវមានរបាំងការពារកំដៅថ្ងៃបានល្អទេ ។ សីតុណ្ហភាពក្នុងបន្ទប់សម្រាក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្សេងៗ គឺលើសពី៣០អង្សាសេ ហើយវាពិបាកណាស់ក្នុងការសម្របខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZiXUnHmVTLos-FD7tVuUqFAYJDzmXjVfltwmrQl9cZUnezYIrdb7qWHNWYrmWHeMySCjYctRDhPbI3slxD2GLi0wIZKpWqf8mHGgbEYWnqmuyHYLNRG841OuiwZZ11WDLyDF-9lNAFujCu2YyOum256l2xMi21OHZkk2lSV-oFpHdNWyWJRiX5l2GIlc/s1024/image_2025-07-02_11-09-18.png

ពលរដ្ឋនៅទីក្រុងប៉ារីសពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានទេ ពួកគេក៏សម្រុកទៅទិញកង្ហារ និងម៉ាស៊ីនត្រជាក់នៅតាមហាងបន្ថែមទៀត ដោយសារពុំអាចសម្របខ្លួននឹងអាកាសធាតុក្តៅបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GHKPiVVWfW1FgJTb2xBRolO-PXP4Po1kJHZ06l1Jzp2BYr52ufoR6pqiTF5ID8KVPBo-Y95-1X4ywidDdqhcYhW74ri4f3U0DAWM1fsgcNED75wDkPtiSlr2QJLFeivAXvSLlqN9UFYn4whSbXEM9WH1xEuPCzTaOgoQGWI7K5nmoVG_TLXV3KOxN2bv/s1024/image_2025-07-02_11-09-17.png
ភ្នាក់ងារឧតុនិយមបារាំងបានជូនដំណឹងទៅកាន់ពលរដ្ឋពីអាកាសធាតុក្តៅបំផុតក្នុងតំបន់ចំនួន១៦ រួមទាំងទីក្រុងប៉ារីស ហើយភ្នាក់ងារឧតុនិយមព្យាករថា សីតុណ្ហភាពនឹងកើនឡើងកាន់តែខ្ពស់ រហូតដល់ថ្ងៃទី២ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnf1FdL-4KR4a38Vj_aEW7cMUg13Oa-59eHgqCVUrBLTlrPfcJtwleVwl3r-jUkzldGnYseg91Q5uoLrxXFhZiY_bJscJkAUOnQqMSITJO8OvsudiUrpHoaxnowI0q1098pWh9Fm-SgbGMKoOFiQxvG5MxT_VVzW5RbNB6z039RYGHkui6i78EuEhIu52l/s1200/image_2025-07-02_11-09-18%20(2).png

គួរបញ្ជាក់ថា ភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) បញ្ជាក់ថា នាថ្ងៃអនាគត ពិភពលោកនឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ និងកាន់តែក្តៅខ្លាំងឡើង ។ ដូច្នេះ ពិភពលោកគួរតែរៀនសូត្រ និងត្រៀមខ្លួនរស់នៅជាមួយរលកកំដៅ ដោយសារទង្វើរបស់មនុស្សធ្វើឱ្យអាកាសធាតុប្រែប្រួល ៕

រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងជួបហ្មដំរី ឡាក់គី ដើម្បីជួយរកដំណោះស្រាយ

0

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយ ពាក់ព័ន្ធនឹងការចាកចេញរបស់លោក ក្នុងការមើលថែទាំងដំរី ឡាក់គី។

លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលបានមើលថែដំរីឡាក់គី តាំងពីអាយុ៦ខែ មកដល់អាយុ២៦ឆ្នាំ។

ហ្មដំរី ឡាក់គី ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។

ថ្មីៗនេះ លោកបានលាឈប់ពីការងារ ដោយមិនដឹងមូលហេតុ ក្រោយពីបម្រើការនៅភ្នំតាម៉ៅអស់រយៈពេល ៣០ឆ្នាំ។

លោកបានសម្តែងភាពសោកស្តាយ ដែលខ្លួនត្រូវឈប់ពីការងារ ដោយលោកនៅមិនបានដល់ថ្ងៃខួបកំណើតរបស់ ឡាក់គី ព្រោះរាល់ឆ្នាំលោកតែងតែធ្វើកម្មវិធីខួបកំណើតឱ្យនាង៕

 

ក្រុមគោព្រៃជំទង់នារីកម្ពុជា ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកួតជាមួយ ហ្វីលីពីន នៅយប់នេះ!

0

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបន្តហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមបាល់ទាត់នារីហ្វីលីពីន នៃពានរង្វាន់បាល់ទាត់នារីក្នុងតំបន់អាស៊ី AFC WOMEN ASIAN CUP AUSTRALIA 2026 QUALIFIERS វគ្គជម្រុះក្នុងពូល G នៅយប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZBF1DZkh9wdCrmB3alkNI39GozdqpVHAZpYN0Rk6comnK8C10buQ3foHu2xb526fbk1r9eOZ9Ub-uEgoMhwLfLNn96kuuTea1MeXQiIyxho0LAXXZ-6ZP1Ma1ZA0cX887mK30WsMZ9SjzGoyAkdvfryuG6yu05u34sWfaqmjLEMJAwlpRTEWFblVkcPw7/s4032/IMG_8491.HEIC
សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា បានបញ្ជាក់ប្រាប់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ហើយ ទាំងបច្ចេកទេស ទម្រង់លេង ទោះគូប្រកួតមានមាឌធំជាងខ្លួនក៏ដោយ ប៉ុន្តែក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រទេសជាតិ និងអ្នកគាំទ្ររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM0gsxPGQVCsOrwW3DE1s8BDobi_Sqhi6ARJeVSy5_FsKm8I32KvfG2_-prKIN5GiBwZcOVBg-UnXLpqp_vqlxuQlzCYNiJ111FJ_-AY01jcI88ckrotpHk73YfQ6PW7DqZa3PtHCVU9ptVI4pRcGoEjXF3rj-c3of4vVxA4pPNZbVFzh6rLox9LU3YFvQ/s4032/IMG_8456.HEIC

លោកគ្រូជំនួយ ឃួន ឡាបូរ៉ាវី បានបន្ថែមថា យើងជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតយប់នេះ ទោះជាឧបសគ្គមួយក៏ដោយ តែយើងបានត្រៀមសម្រាប់ទប់ទល់ នឹងវាយបកទៅគូប្រកួតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusGID5D8jDyc5GoG6zDvkKpsooFyiK0h0wxc7f14kjmZpmxiW7kep87d3IMg9z95M6k6bvWBJ5cmlz2-y67VKMObYr-YEKf9qEutCbyslPrmroFBGKQCYWxVYhmbTJTIZuxKznNz1gl_UhxAv0uUi3azhrF4tVglyMJDUoB0Dx8-Z8mcIWd_VrK6CcIFM/s4032/IMG_8471.HEIC

សម្រាប់ការប្រកួតវគ្គជម្រុះនេះ យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuggPmqtqGu1hCmS0GKLHLqxzbTjDgu3RvPFS5TDKYrFvZaXtFS5ceofTFaMwIzQOMs6EKi5MwH_ekitS70y1ELytVQWK7X24by5izXUvZrNVYpWNnHMLIF1GaMdnHjIG_fGBzZRBRNfSnv9Qs3P6u_4wgkDo9q_lL2lZOcz1CjtvsTvdwutR-c6VqhFcm/s4032/IMG_8543.HEIC ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ក្នុងពូលGនេះ ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLz98T3nXrfJJ3Bqf2UDXbq-VSBYNwAq3jBD29gryXE2kDUaCnf_nuVBpZg8FDqWNokzL4XVIky2zVODDcKnH3uuW6aNR0wSFSqx8A-JvdXwZNBWnBQu8v9WJSd4qbWYQKwCcyHlT2j0NhnEC0nEzW-MvPlRVwjP8c9oN2zvZAUVbjtz2bgPcpVg5TxMuX/s4032/IMG_8476.HEIC

ក្រោយបញ្ចប់ ២ប្រកួត ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ទទួលបាននូវលទ្ធផលមួយដ៏ល្អ ដែលកម្ពុជា មិនដែលទទួលបានពីមុនមក ហើយនេះក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់នារីកម្ពុជា ជាពិសេសសន្ទុះនៃអ្នកគាំទ្រក៏ហាក់បីដូចជាកំពុងកើនឡើង ដែលជាការកក់សម្គាល់ដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLm3TiE0D5YcBBgAnaAqdEuZxHFUOKXpO21vuPJl_cLggpplsvs3ewlOJ-5m9_3cHWZW3slAIxNHEeQpVtAxbtM6aDAbe_HnzEskDdcWwPJv5wCfMN08hlg8QJssBQlyOqhIBbO39ufp48FrXrrrwqOhch_eJ9Wm6iRoAUi-ezA36BevQZVZ3OQCH8ud8E/s4032/IMG_8523.HEIC

សម្រាប់ការប្រកួតយប់នេះ អ្នកគាំទ្រនឹងបន្តចូលរួមស្រែកហ៊ោជាមួយគ្នា ជាកម្លាំងចិត្តមួយដ៏ធំធេងដល់ក្រុមជម្រើសជាតិនារីកម្ពុជា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib55QY5N8WXR1o7wMxl6OfKQgdK_f0PFIKCJBMTEkmKeEFQ7Zsiu_iLZFHuvxXwUR4IT8ziAi0BYQK7MJVY7IRyRSj7H0bdp5D3YGCQ-fTZenTB6VWBnqia3WJ2jRPzQKuxrMNXtYLAZzD7CgAYz_ePB_XRlLC4FGHXO5ZwPsE-MF2M6WEMW8K87e0ph3q/s4032/IMG_8531.HEIC

ជួបគ្នាយប់នេះ វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមចូលរួមទ្សសនាឱ្យបានច្រើនកុះករ បន្តគាំទ្រជាមួយគ្នា គាំទ្រជាមួយ វឌ្ឍនៈ។ លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕

អង្គុយលើបង្គន់យូរប៉ះពាល់ដល់សុខភាពច្រើនដែលអ្នកមិននឹកស្មានដល់

0

មនុស្សភាគច្រើនតែងតែលេងទូរស័ព្ទដៃគ្រប់ពេលវេលា មិនថាពេលបរិភោគអាហារ នៅទីសាធារណៈ និងពេលបន្ទោរបង់ក្នុងបន្ទប់ទឹក ។ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ការលេងទូរស័ព្ទដៃពេលអង្គុយបន្ទោរបង់រយៈពេលយូរពុំមែនជារឿងគួរឱ្យអស់សំណើចទេ ប៉ុន្តែយើងប្រឈមនឹងជំងឺជាច្រើន ថែមទាំងប៉ះពាល់ដល់ការផ្តោតអារម្មណ៍ពេលបន្ទោរបង់ និងធ្វើឱ្យមានសុខភាពផ្លូវចិត្តដោយពុំដឹងខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDEaw1Mp7a1H2axhqy1YoL3xp-h9zpy26Ycw__xQDR8InuWDm5T97JmEJldhaTPMPVH74GKbJ6KXOUTuXkERdw88G_LXKWm7x49oDwKX3yXKfRW0czn9U2NsEO6qr5gZmjpiykUM09Pn6aPiwNxF_wLFxU9vpNgX0YBeAr0UZa8rvA6CerNEB99vbob30u/s800/image_2025-07-02_10-22-12.png
លទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ពលរដ្ឋអាមេរិកបានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទដៃពេលបន្ទោរបង់ ហើយឥរិយាបថនេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រីឯក្រុមស្រាវជ្រាវមកពីស្ថាប័ន QS Supplies ឱ្យដឹងថា ក្រុមហ៊ុនលក់សម្ភារៈបន្ទប់ទឹកបានស្រាវជ្រាវពីឥរិយាបថពលរដ្ឋអាមេរិកក្នុងបន្ទប់ទឹក ជាង៥០០នាក់ ហើយលទ្ធផលបង្ហាញថា ពលរដ្ឋអាមេរិកចំណាយពេលជាមធ្យមរហូតដល់៤៩ម៉ោងក្នុង១ឆ្នាំ សម្រាប់ការលេងទូរស័ព្ទពេលបន្ទោរបង់ ឬស្មើពប្រមាណ២ថ្ងៃ ដែលពួកគេបានចំណាយក្នុងបន្ទប់ទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6nTH5KmKvSFvHbooSBiLptWzzpRurKHTLo-9IPG62qm3vpz3vgD90a0OdW5eos_XGpkOLYdM726-hN_QB_dFKL4PMy3FX66d76zGAJgdf6LYeytDt9jFXlsu-pmpyUT4n48jSmZTtR-2thhEqulo0CLRgtpkYdq61J9-qTT5RXbnhRL5xPv8tCYu4kbv/s750/image_2025-07-02_10-22-11%20(2).png
ពេលបន្ទោរបង់ ពលរដ្ឋអាមេរិកបានមើលបណ្តាញសង្គម ៦៦%, មើលវីដេអូ ៤០%, មើលអត្ថបទ ៣៧%, អានព័ត៌មាន ៣៦%, ផ្ញើអ៊ីម៉ែល ៣៦%, លេងហ្គេម ២៩%, ទិញទំនិញអនឡាញ ១៤%, ធ្វើការ ៩% និងនិយាយទូរស័ព្ទ ៨% ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺពលរដ្ឋអាមេរិក ២% ប្រាប់ថា ពួកគេបាន Video Call ពេលអង្គុយបន្ទោរបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2LRfzOoIBpZ77iYVeCZMPFe2rmhfiIIeDi7lO5J7K0ranV3-cIucOYq2Od8HwIZij13Rgjde4Thd-FIEP8-WgjUEs1l4Mffa3_Cv9EBCxYkOYi_LM0s2LQ798c5nWZT_QFSTrf2nb-QDZsZ6pE9mgiGbTWeDGxE0f9cIuK0UrRtQSB31r_NDdMGSG4idt/s1200/image_2025-07-02_10-22-11%20(3).png

លទ្ធផលការស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេររិកក្រុម Gen Z (កើតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២) ចូលចិត្តលេងទូរស័ព្ទពេលបន្ទោរបង់ច្រើនជាងគេ ហើយពួកគេទទួលស្គាល់ថា បានចំណាយពេលលេងទូរស័ព្ទក្នុងបន្ទប់ទឹកជាមធ្យមរហូតដល់៥៤ម៉ោងក្នុង១ឆ្នាំ ។ ប៉ុន្តែឥរិយាបថនេះប្រឈមនឹងផលប៉ះពាល់សុខភាពដោយមិនដឹងខ្លួន និងក្លាយជាទម្លាប់ញៀនទូរស័ព្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDKxnHDCCtkmefbfjGBXyggQsLFPDeciLiwAOKOxHAPRoUwb7hSKnXw3p-DooJU53f-AsBdcNSHiZ4gmzshOrnZ2R8XO6A5KxJOiNHT-p45fNibWWJ7QA4V8TboJlOM7WIz35A6Q-VgrFmCKr4_KCGuzzx1_YX_m7ue0M_OeBn_Ay8Sc2mS9g1rgyYRiA/s1200/image_2025-07-02_10-22-11.png

នាយកស្ថាប័ន QS Supplies និយាយថា ទិន្នន័យនេះបង្ហាញពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស TikTok បានដណ្តើមពេលវេលាឯកជនរបស់មនុស្សម្នាក់ៗខ្លាំងកម្រិតណា ។ មនុស្សភាគច្រើនពុំដឹងថា ការប្រើទូរស័ព្ទក្នុងបន្ទប់ទឹក គឺកខ្វក់ខ្លាំង ហើយមានមនុស្សតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៤នាក់ ដែលបានសម្អាតទូរស័ព្ទក្រោយប្រើរួច មានន័យថា ទូរស័ព្ទដែលយើងកំពុងកាន់ប្រមូលផ្តុំដោយមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia6ZqXeQmxR63GecW42UW80T-h7X7vpFLAjJJ1HYv4PTHds5XSAP8k0XnfAnou62GRrfBFZYOE3LAhFo6KBUDQVKMzaRL8bJwdMl6-7GoF6GlF4I4XZ10lWzkWxW3dM3zM8T2S0ER0jtUUhr0rupxw5TeJJbFElzojvf9TI69JhG4Ql7ZYthVPM24Kykex/s1200/image_2025-07-02_10-22-12%20(2).png

ទោះជាបានលាងដៃ និងជូតសម្អាតទូរស័ព្ទក្រោយចូលបន្ទប់ទឹកក្តី ប៉ុន្តែឥរិយាបថនេះនៅតែប្រឈមនឹងផលប៉ះពាល់សុខភាពដដែល រួមទាំងកើតជំងឺឫសដូងបាត ហើមពោះវៀនធំ ឬចេញឈាមពេលបន្ទោរបង់ ។ ដូច្នេះ គ្រូពេទ្យបានណែនាំគួរប្រើទូរស័ព្ទមិនលើស១៥នាទី និងសម្អាតទូរស័ព្ទជានិច្ច ឬចៀសវាងយកទូរស័ព្ទចូលបន្ទប់ទឹកដើម្បីរក្សាអនាម័យ និងការពារសុខភាពរយៈពេលយូរ ៕

ទីបំផុត Huawei Watch 5 បំពាក់មុខងារពិនិត្យសុខភាព11ចំនុចត្រឹម 1នាទីដំបូងគេលើពិភពលោក ប្រកាសលក់ជាផ្លូវការហើយ!

0

ទីបំផុត Huawei Watch 5 បំពាក់មុខងារពិនិត្យសុខភាព11ចំនុចត្រឹម 1នាទីដំបូងគេលើពិភពលោក អាននិងតបសារជាភាសាខ្មែរ, ប្រើ eSIM ខលចេញចូល បានសម្ពោធជាផ្លូវការហើយ ដោយមានការចូលរួមពី លោកវិជ្ជបណ្ឌិត និត ប៊ុនតុងយី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzXWrl8xQzkr3qpC1R9MA-48qn0v0dfNYta9R_kp-Aab8BNQejTyTMP-pvry5FdxIsGW028tZ57lsiZSlN2W7gH63GMpKBwZbOt8x7A9qe8RdVHLqJ9Iz58ilrZjyub2u5mFq3_bQjMDTnoGRhyphenhyphenk2_OIoOtW8R-1YxWey_HmAh8cTXRZehZ4Eq55oF5KDE/s6000/DSC09331.JPG

មិនត្រឹមតែផ្តោតលើសុខភាព Huawei Watch 5 មានរូបរាងស្អាតប្រណិត តួនាឡិកាជាប្រភេទ Titanium (ថៃ ធេន នាម), កញ្ជក់ Sapphire glass (សា ហ្វាយ អឺរ ក្លាស៍) និងតួ 904L Stainless Steel (ប្រាំបួនរយអិល ស្តេនលេស ស្ទៀល៍) ដូចនាឡិកា Rolex ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLPcb8J0pUYh2xXKWFk9U_xREtBDakmtNUm431uy8bdm0YSwOMfXkVfLakJldDnaStm8V-nnTsb1eYjKJPSb7wo1kVxbIrqih3DL5FWcR_Pyr0WWSIenubrRWyjApzhccUTkXepPipAUp6DMIpRYMC2_zEZcF3Wa3HbKPU6cLzLx-8xbuNCJgXqhTkhZ9/s6000/DSC09334.JPG
មិនត្រឹមតែប៉ុនណ្នោះ Huawei Watch 5 ក៏អាចអានសារដំណឹង សរសេរតបសារជាភាសាខ្មែរ, មានមុខងារ AI Gesture (អេអាយ ជេស៍ ឈរ) ប៉ះម្រាមដៃបញ្ជានាឡិកា, ប្រើ eSIM ខលចេញចូល ប្រើអ៊ីនធើណែត, សាកថ្មម្តងប្រើបាន 11ថ្ងៃដោយមុខងារ Saving mode, ភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS & Android ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiHgwNigI3wh5kdpTAP8CaK-9wcFooloiQ4nCdjMwugGdcPRQadvdAhweo7bzfP8q2zX13-YYr66RTurUzCCh8wdAgsa5Jo-t1k7K0R7cDzdJSipVTitcLoXS2BFTMsGOavO2j01YUXeWCVEC5Y_8vZHAlMjmaTTSO-xuWqe1I8qMSQppkamzj6jSOPzY/s6024/DSC09350.jpg

Huawei Watch 5 មានលក់ហើយ តម្លៃចាប់ពី $399 ទទួលបានការដូសរុបរហូតដល់ $158 មានដូចជា Huawei Scale 3 តម្លៃ $29 សម្រាប់ 1ខែដំបូង, ផ្តល់ជូន Exercise course ជាង 200 course, និង ធានា 2ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsLZR7lszOJze4JwcXC0PVrM64jPxb5MEGUYTC4DiWUFuvIQxFqCGOYJHMIUNJcfEUS2r0LBvgP3aSJIpN9dWShLKrv-PP-iDZGN_KZBRQ1BzPuhb7fBSx3coerIht_XOXB_nfTILFK_E8dwBUYeecF3o-BMY7AucM5T3KntESHNeUHHQiPGT8ejjX-zmS/s6024/DSC09351.jpg

អតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom ទូរទាំងប្រទេសកម្ពុជា៕nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKeR4uTFl6uF2A-3rCt1SiL8t36XOS0RD3BQem1Td4xkLLUXWhQqfYFVDs8c9n0WUQF_rOSEBKev2lSKH8F9o16bYKqYq03rRaIr2B0kZlVSSDt9m7ewf-1iwmc2H_2le2wD4z6fldOT4TOFjQNGteemZWkvrydcKkLPb5pitRrGL1MTC0PwD-jY86tnOG/s6000/DSC09353.JPG

យុវជនសិង្ហបុរីជ្រើសរើសការផឹកកាហ្វេ ជំនួសឲ្យការផឹកគ្រឿងស្រ.វឹងនៅក្នុងពិធីជប់លៀង

0

សិង្ហបុរី ៖ យុវជនជំនាន់ក្រោយ (Gen Z) របស់សិង្ហបុរីជាច្រើនបានជ្រើសរើស«ក្លឹបកាហ្វេ» ឬការបង្កើតបរិយាកាសជួបជុំសប្បាយរីករាយដោយគ្មានជាតិអាល់កុល និងបារី ជំនួសដោយការផឹកាហ្វេ ជជែកគ្នាលេង និងរាំកម្សាន្ត ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXDqCsyI38en0nk-JgVUvBCrd15TSz1TzXc1XxbvrtFDCHJ8LujzKgpGUzus-tgmxJ_0ERkcYhnU-0juYGH6E-IT8EpiBnq1pRVqmRTzQFDZTxlG3McgdGiu2bdTZODnKuwkdsJDy2NSUinB_s5JSpxnB2n20tzyC_9RxO_FHy9oUypl7FTzvbmw_XpJWs/s600/photo_2025-06-30_15-08-24%20(2).jpg
«ក្លឹបកាហ្វេ» ជាកន្លែងកម្សាន្តនៅពេលថ្ងៃរសៀល រហូតដល់ល្ងាចដែលបម្រើអតិថិជននូវជាតិកាហ្វេអ៊ីន គឺជាផ្នែកមួយនៃការកន្សាន្តដោយគ្មានជាតិអាល់កុល ដែលជំរុញដោយក្រុមមនុស្សជំនាន់ Gen Z ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសសិង្ហបុរី និងកន្លែងផ្សេងទៀតក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQWIn41bD8pjffrUQhduXydhnJiNSA1Ss00xLFjf3_a-LEiqbMvvZGRCSiIk4AfFKDb5_UrM2gjoeyd6K_4l44y9W2fv6eMaONp7wJu7kpV_bBjF5gNFouG2QQPHtMutQoMNgnTWAbGufvb0c6FIix0ISEWWRyrkqHl0DgtqAhsUnSSW9aHMUIobJ6pfN/s955/photo_2025-06-30_15-08-24.jpg

បើទោះជាភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លឹប ឬបារទាំងនោះមិនបានទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងក៏ដោយ ប៉ុន្តែសកម្មភាពកម្សាន្តទូទៅដូចជា ការរាំ ការច្រៀង ឬការជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅតែមានដូចធម្មតា។ លោក Aden Low អាយុ 21 ឆ្នាំ ជាសហស្ថាបនិកនៃហាង Beans and Beats ដែលរៀបចំការញាំកាហ្វេនៅទីកន្លែងផ្សេងៗគ្នាបាននិយាយថា “មនុស្សជាច្រើនគិតថាគ្រឿងស្រវឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ ប៉ុន្តែជួនកាលជាតិកាហ្វេអ៊ីនក៏អាចធ្វើវាបានដែរ។ ហើយនេះជាមូលហេតុដែលបរិយាកាសនៅក្នុងហាងរបស់យើងមានទំនោរទៅរកភាពស្វាហាប់” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGuljENz1KQIRcAsmDJ4gkQPhhvbQXGHTp2kZIfpcvMrhPVoloyuhu_Iubhjieg3et8ZEl2M-JheeEKdiP8D9l59kuupOM6DhB68l6Ojk7WTa7jKTeCtb6rwDecyUIUZgRgCdygX32J4fF-IRuoS7TwipNrOMEyw1oqFDbpIytzelPARt-4apasxPpte6c/s1000/photo_2025-06-30_15-08-25.jpg

បើតាមរបាយការណ៍ជាច្រើនបាននិយាយថា Gen Z (ក្រុមមនុស្សកើតក្នុងឆ្នាំ 1997-2012) កំពុងតែមានការពេញនិយមជាមួយនឹងចលនាដ៏មានសណ្តាប់ធ្នាប់នៅក្នុងសង្គម និងទទួលបានប្រជាប្រិយភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាគច្រើននៃមនុស្សដែលចង់ឈប់សម្រាកពីការផឹកស្រា ឬតមទាំងស្រុង តែងតែលើកឡើងពីហេតុផលសុខភាព និងស្ងប់សុខនៃផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GFpvOc5x5YOHeRUTPLu7F91zWTz5QcfRQr_zfCaPxrxVYz778sdhkNbrJj_CMJoFIkHGqXq2cevpYGlsWHcWSdCCkES8EcuRElSikthavQ665ZlF-NUCe_7QF0iWhVsKEAkiKKWnaGP6SNC08H7qX7BR5Vjo41fSZZtptGF18m9fUmwuHc86kXdZp1vy/s1024/photo_2025-06-30_15-08-26%20(2).jpg
ចំណែកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ 2024 ថា “ការផ្លាស់ប្តូទម្លាប់ប្រើប្រាស់គ្រឿងស្រវឹងត្រូវបានគេសង្កេតឃើញនៅក្នុងការស្ទង់មតិចំនួនប្រជាជន និងការសិក្សាជាក្រុម។ ជាទូទៅ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យជំទង់បានថយចុះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1IInUSavrNE8B1S_8ujQKMUm_p1YvSiQTzqwgPDr2RVUKTM5lEfKsdzFSgXfnfZM9yPyaGCxhCVq30Ch-nHQfOaVv6enqKkq1uKoMYCV9Rwcieik9zSsOt9OS6YxLiRYA8_5_-kiARGPsWf88000vBETWne9luN7w8Yxdk2BZYf62EYV7-6obg7fQmoxA/s1200/photo_2025-06-30_15-08-26.jpg

គួរឲ្យដឹងផងដែរថា ក្លឹបកាហ្វេ ជាធម្មតាត្រូវបានគេប្រារព្ធឡើងនៅក្នុងហាងកាហ្វេ បារ និងកន្លែងផ្សេងទៀតដូចជាស្កាយបារនៅលើដំបូលអាគារ។ វាមានបរិយាកាសស្រាលស្រទន់ អមដោយតន្ត្រីចម្រុះជាមួយនឹងកាហ្វេពិសេសៗដែលបម្រើក្នុងពែងក្រដាស ខណៈអ្នកចូលរួមអាចរាំកម្សាន្ត និងបង្កើនមិត្តភក្តិថ្មីៗយ៉ាងរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVMq4HBENpenUwjlI5n19p4yZh0bwS_iXLlCbIaKNU18hyQo7kErtMAGInm8EFdAruecWHnogSA8TUVJXys7I3h5NMPbzD6RCJxacY0R4cTgY7ob2DVZLafPxrQBQfgSQTb5BRyVwGnRrEM_8Ioh0qiViUzDqNwwlQPx-A-J1PTG5PaeW_VSo0Gnft5F2T/s1280/photo_2025-06-30_15-08-27.jpg

វាទទួលបានការគាំទ្រពីសំណាក់យុវជនជាច្រើន ដោយពួកគេយល់ថាពិធីជប់លៀងនៅក្នុងក្លឹបកាហ្វេដែលបញ្ចប់ទៅត្រឹមម៉ោង៤ល្ងាច គឺជាការកម្សាន្តបែបថ្មីមួយដែលមានសុវត្ថិភាពបំផុត មិនថាចំពោះសុខភាព ឬសន្តិសុខផ្ទាល់ខ្លួននោះទេ។ យុវជនទាំងនោះជឿជាក់ថា ភាពសប្បាយរីករាយ ឬការបង្កើតទំនាក់ទំនងជាមួយសង្គម មិនទាមទារឲ្យមានវត្តមានរបស់គ្រឿងស្រវឹងឡើយ ប៉ុន្តែវាអាស្រ័យលើការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ៕

ទំនងមានអ្វីនៅពីក្រោយដែល ឈុំ ចាន់ដារ៉ា មិនអាចនាំកម្ពុជាចូល TOP បាន

0

ថ្មីៗនេះទស្សនិកជនជាអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា មិនអាចបើកទ្វារប្រទេសកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Supranational 2025 បាននោះ។ ជាមួយគ្នានេះអ្នកគាំទ្ររបស់ ដារ៉ា ក៏ជំរុញឱ្យនាងវិលត្រឡប់មកវិស័យ បវរកញ្ញាម្តងទៀត ប៉ុន្តែ ដារ៉ា បានបដិសេធហើយបានព្រលយពាក្យមួយចំនួន ដែលធ្វើឱ្យទស្សនិកជនមានការសង្ស័យចំពោះពាក្យសម្តីនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XP6zJglY8KeKea2zrgMPPZGTgzo6mgYiMAMHpCV20K8omCU_gTKqegg_KCxYehyphenhyphenkItW8EwiRlQlgrTY2EcIDrlNwsIEQYCzKpODlZCI0fDT83MQzSnInDQ7tpASj4LJgCIPaax_0ZA6JEGnUsGwioTgPzboqJbLsge78Z35LG7CAnQ8oK6GzV2I4XC1A/s1920/image_2025-06-25_11-36-36%20(2).png
នៅលើបណ្តាញសង្គមទិកតុកមានវីដេអូមួយរបស់ កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បាននិយាយជាមួយអ្នកគាំទ្ររបស់ខ្លួនហើយត្រូវបានចែករំលែកបន្ត។ ក្នុងវីដេអូខ្លីនេះ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ដារ៉ា វិលត្រឡប់មកវិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីលើកនេះបរាជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZK4x90_DrHzZ1Dr4Bla-zOguj_gK5ShWX9gd-mw1HvpUvYU4t3Sp0mvZbPrIVjQIAq9uaChEWORXXkBUNBU28sYNTct59RsTr-C6hy4vW6KPJRHI2UxlbOcN8Xd9klNsnUzEI1dh-tmF25ryBwFj3Wo2LbNf67vkFtSvUjePinmaoR9mHbDqqt8xmmIVr/s1821/image_2025-06-25_11-36-36.png

ឈុំ ចាន់ដារ៉ា បាននិយាយបដិសេធដោយកុំឱ្យអ្នកគាំទ្ររំពឹងថានាងវិលត្រឡប់មកម្តងទៀតអី។ Miss Supranational Cambodia 2025 ថានាងរាងឆ្អែតចិត្តដែរខណៈ ស៊ាងហ៊ុយ បានបន្ទរថាឆ្អែត៧យប់៧ថ្ងៃ។ ពាក្យសម្តីរបស់ ដារ៉ា បានធ្វើឱ្យទស្សនិកជនមានការអាណិតអាសូរទៅកាន់ ដារ៉ា ទន្ទឹងរង់ចាំប្រកួតអស់រយៈពេល២ឆ្នាំ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែខាងកម្មវិធីនៅតែមើលមិនឃើញពីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOya1ILb6DzmDRr1-axlFjnSrC-LdblttlGQFnmhsHNBztac4DsuAqnzVGrV7aw_HXmjnOs2umQlY9xMH8hk7a1wyO-2XpnIScDZjx4DowJUNjN3CMUaHkHj-kBfBmntVekyRhboEU71rgHB2dt3GbNygrjE2KlQmwXygYtZk8PoxPNLLcUVkUEsIUQ8Et/s2048/image_2025-06-25_11-36-43.png
ពាក្យសម្តីរបស់ ដារ៉ា ដែលនិយាយថា ឆ្អែតចិត្តនេះក៏បានធ្វើឱ្យទស្សនិកជនមួយចំនួនមានមន្ទិលសង្ស័យអំពីលទ្ធផលនៅក្នុងការប្រកួត Miss Supranational 2025 ដែលកម្ពុជាមិនអាចចូល TOP នៅក្នុងប្រកួតនេះបានទោះបីជា ដារ៉ា ខំប្រឹងខ្លាំងយ៉ាងណា។ អ្នកខ្លះក៏បង្ហាញថាបេក្ខភាពខ្លះគេមិនសូវជាខំប្រឹងនោះទេប៉ុន្តែចូល TOP បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN08pO7s3KCEcg_2ECi43_IpIglugUTRRCLVxy7tg7AWczmUgb5TYpMzzqTZtQCFiUXs39geUQHY3bnHGJlF3oZJdG2S49lTpqsPyd35Yw0ogK8KZ6AkUB__4L8grZ2gT9aoI5mx7iB-ZQG2DB63teMVb1PGHBLKrHq3CJyrJsMflRXfcxBH687cpHdhPz/s1200/image_2025-06-26_14-14-48%20(2).png

ក្រោយពីមិនអាចនាំកម្ពុជាបើកទ្វារចូល TOP បានក្នុងឆ្នាំនេះ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោសមកកាន់អ្នកគាំទ្រភ្លាមៗកាលពីថ្ងៃផ្តាច់ព័ត្រ Miss Supranational 2025 ពីព្រោះឆ្នាំនេះអ្នកគាំទ្រមានសង្ឃឹមខ្ពស់ណាស់ដែលកម្ពុជាអាច TOP បាន។ ដារ៉ា បានតាំងចិត្តមោះមុតចំនួន២ឆ្នាំមកហើយក្នុងការប្រកួតកម្មវិធីនេះបន្ទាប់ពីនាងមិនអាចចេញទៅប្រកួតបានកាលពីឆ្នាំ២០២៤ដោយសារតែបញ្ហាវីសារប៉ុន្តែគ្រប់យ៉ាងត្រូវខកបំណង៕