Home Blog Page 38

ត្រាំ បញ្ចេញផែនការរំដោះកប៉ាល់ពាណិជ្ជកម្មនានាចេញពី Hormuz នៅថ្ងៃចន្ទនេះ

0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងចាត់ឲ្យកងកម្លាំងអាមេរិកអមដំណើរកប៉ាល់ពាណិជ្ជកម្មរបស់ប្រទេសនានា ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះឲ្យអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីព្រឹកថ្ងៃច័ន្ទតទៅ (ម៉ោងនៅមជ្ឈិមបូព៌ា) ដោយពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងនេះថាជា “កាយវិការមនុស្សធម៌” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxwVX1d19-NdZ7R683uQXleHKWT65y9WVKXGaLboSgx6oC55-Ul1jsfhsSi-y1a4ky5pvN2-kNZlrFTDMIFtlhVLX-JEOKpEziZtBKN9VRUhukGI6xBigqb4SMIgP8ZH9PaLzFP_eWXPjcxmVPEsc3FTc2zeKPGLG4VjosG-ewL-tX8ZhaHYZZQyTfT00/s1280/photo_2026-05-04_09-34-51%20(3).jpg
យោងតាមការចុះផ្សាយរបស់ Anadolu ដោយបានដកស្រង់សម្តីមេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យ ទី៣ ឧសភា បានឲ្យដឹងថា ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxBmZL9Psx3NR_71c39opExE__clfgGzQ-bJFFiTqWszFRQhUK7UQSwNMb-LHVAp52PaffwWcdgpXQ3Bzz_5Wz8O7qVJ69iJcyPuSf1aef822JFeMnTHwcVmXMz8BOAKhmwXc5HAAB4egdD6FKtbKevHk20wJQsMIrLIDPmxD0Lc1HXNHUZ97NxNiHnY/s1110/photo_2026-05-04_09-34-51%20(2).jpg
ជាមួយគ្នានេះ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់ និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2J1Bub1mcpDRtoZzVyZzBYBW2nVzYsLNdoWpcARbX0KRhibXejIykCKJD1hF7Rw6b78omXl8N6dgUut_i6Wm5AeX7nHhZWw1QqJ-eAPIyVTb8PxqcHv4mkRv9-B0kzpH1VZamCz-0sxsikZSi3PvkefOoQPHUrAn4FYHcVtwYI0QNRFBX_IbU2QwWTM/s1200/photo_2026-05-04_09-34-51.jpg
សូមជម្រាបថា កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។ តាមការបញ្ជាក់ ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvb-fGk2OPPzgdgfjQhFZAf0UrSVXjElp2hpNxgjrUe3BMrpwmbH-q7ZDdtwgiygkiHYyIB0xl-DqHedWqY94XwRYRGzSUCBhRN66D3p_BxpZsaeZpV1v7hiLj5GxPHrVG7E6tTLS8Er0tduJQw0ZUREkpQx7QuoJAjCiGoywsCvWnrcMeamVkD0p1ifs/s1280/photo_2026-05-04_09-34-52.jpg
ឆ្លើយតបនឹងការប្រកាសខាងលើ ទីក្រុងតេហេរ៉ង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់លោក ត្រាំ ដោយប្រធានគណៈកម្មការធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ព្រមានថា បើអាមេរិក ហ៊ានធ្វើបែបនេះមែន នោះគឺស្មើនឹងការរំលោភបទឈប់បា.ញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIedSs_ab1DgyGDxZ5tgmCaTxpDNRFar0d-q4fsXqNByzutS-r_SIWrtsQGOiYp7L6_DVAYeQlafJE2BEGb41bczz9osNmpsZHSDJuclK10PTjj4e04HhtoiZwWOTcJFa9j-RpsZQG9DIGx1jqoQOjsm8FdXOBQA98iQfc0xZcf9T6adOpsCs4FavIdgw/s1024/photo_2026-05-04_09-34-50.jpg

បើតាមអ្នកវិភាគ ផែនការនេះអាចជួយឱ្យមានស្ថេរភាពនៃការដឹកជញ្ជូនក្នុងរយៈពេលខ្លី ប៉ុន្តែក៏អាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផងដែរ ប្រសិនបើកងកម្លាំងយោធាមកពីប្រទេសផ្សេងៗគ្នាធ្វើប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងដែនទឹកដូចគ្នា ដែលធ្វើឲ្យស្ថានភាពសម្របសម្រួលបញ្ចប់សង្រ្គាមដើម្បីសន្តិភាពនៅតែមានអស្ថិរភាព៕

ធ្លាប់ត្រូវអ្នកគាំទ្ររិះគ.ន់ទក់សាច់ពេលនេះ Chen បង្ហាញកូនស្រីរបស់ខ្លួនក្នុងវ័យ៧ឆ្នាំ

0

តារាចម្រៀង Chen បានក្លាយជាគោលដៅនៃការរិះគន់ជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានប្រកាសដោយមិននឹកស្មានដល់អំពីអាពាហ៍ពិពាហ៍របស់ខ្លួននិងក្លាយជាឪពុកក្នុងពេលតែមួយនៅដើមឆ្នាំ ២០២០។ ថ្មីៗភរិយារបស់ Chen ទើបតែបានបង្ហោះរូបថតដ៏កម្ររបស់កូនស្រីដំបូងរបស់ពួកគេឈ្មោះ Ahrin នៅពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw96li8KXljakd3TeRTUauNj1Gl_Ly3swvCMokxryAcEk5CbzYE5d9mOcM_nbAw7VSP7xqKL1vKpQ4Hm7aVs_c0tT7DE05gvWn8Dgul3ta2EmiuNLU9tW06q7T_6jqZYr_DuUSdFD21wLIFuzZ5OAkYejzkPyr32t0wMDyZvZOhb4QSmNNV2tcck7Sehs/s1200/image_2026-05-01_16-13-23.png
ភរិយារបស់តារាចម្រៀងដ៏ល្បីល្បាញរូបនេះបានចែករំលែករូបភាពរបស់ Ahrin នៅក្នុងពិធីជប់លៀងខួបកំណើត។ កូនស្រីរបស់ Chen ពេលនេះមានអាយុ៧ឆ្នាំហើយ ហើយត្រូវបានគេនិយាយថានាងកាត់ទៅឪពុកណាស់។ នៅលើវេទិកាអនឡាញ អ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ Ahrin។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicA063i0EbMU-wYvkne_ibqEbcpnXwldJnRmSVxZFsv6JqVHmvZC2Hg95hwzX5KdJF2xG3CKyHwh1kPaYI-wUkUmIRgYKJXgkHZtgsEDTfu50JLBAjiGeSBJDcsoYWtjmuc-NhZ-iokLcqCBkNUvwgHHRtw4Bde61OKBU6jxx8rko421ggwC7IEqRNv_Q/s2048/image_2026-05-01_16-13-29.png

អ្នកប្រើប្រាស់អ៊ីនធឺណិតបានបញ្ចេញមតិថាពេលវេលាកន្លងផុតទៅយ៉ាងលឿន ពីព្រោះវាហាក់ដូចជាម្សិលមិញ Chen បានប្រកាសថាលោកមានកូននិងរៀបការហើយឥឡូវនេះកូនស្រីរបស់លោកកំពុងរៀនថ្នាក់ទីមួយហើយ។ កាលពីចុងឆ្នាំ២០២៥ ភរិយារបស់ Chen បានប្តូរគណនីបណ្ដាញសង្គមឯកជនរបស់នាងទៅជាសាធារណៈ។ គេដឹងថានៅលើគណនីនេះ ភរិយារបស់សមាជិក EXO រូបនេះ បានចែករំលែករូបថតកូនស្រីរបស់នាងកាលពីនាងនៅតូច ហើយក៏បានបង្ហាញពីរូបភាពដែលថតក្នុងពេលមានផ្ទៃពោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUo3RUJiM-xi3YBOH2bQDv9pHcBOn_prue9GPdMfQ2yA9Ou8HnYLUTgdOsN3PIMpW1bNj20R6cp-e_vsRdUkU-oUgEZNsa6MTyPF2XyRlab-ooQjeJfwhqrs6uz-gIXohxksadKrYcjySxRKChZUA0Zt1egO61neK-erVivvmlgsWjECJ_i40I-bS1oa8/s1024/image_2026-05-01_16-13-24%20(2).png

អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនជឿថា ភរិយារបស់ Chen ហាក់ដូចជាកំពុងញុះញង់ និងចំអកឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បន្ទាប់ពីគូស្នេហ៍នេះប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYaiH9F29CC9JQC0WaEl55dtucM2U5JIh5MSYCNZj6IpVNjo2SHWdKaBhrpzdr42yu_bg9vQaKkm_oxjaXddqaGvS6-vVLafIHkLAUkRKdpaEfmCnxNut5QDLsopvGoysB6RqWjNTp4zAYNRD7fcDo-qeUOHL0DjgpCub3zP9u6G4yt-6P8qOYOmyBU64/s1440/image_2026-05-01_16-13-24.png
រូបភាពរបស់ Chen ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីតារាចម្រៀងរូបនេះបានប្រកាសដោយមិននឹកស្មានដល់អំពីអាពាហ៍ពិពាហ៍ និងការធ្វើជាឪពុកក្នុងពេលដំណាលគ្នានៅដើមឆ្នាំ ២០២០។ នៅពេលនោះពួកគេបានងាកមកប្រឆាំងនឹង Chen ដោយចោទប្រកាន់លោកថាមិនទទួលខុសត្រូវចំពោះ EXO ហើយថែមទាំងបានតវ៉ាទាមទារឱ្យដកលោកចេញពីក្រុមទៀតផង។ភរិយារបស់ Chen បានផ្តល់កំណើតឱ្យកូនទីពីរ ដែលធ្វើឱ្យតារាដ៏ពេញនិយមរូបនេះក្លាយជាឪពុកកូនពីរនាក់ជាផ្លូវការនៅអាយុ ៣០ ឆ្នាំ។ Chen បានចាកចេញពី SM Entertainment ដើម្បីចូលរួមជាមួយ INB100 ជាមួយសមាជិក Baekhyun និង Xiumin ប៉ុន្តែថ្មីៗនេះ លោកបានចាកចេញពីក្រុមហ៊ុននេះដូចគ្នា៕

 

 

Zhao Wei ចូលរួមកម្មវិធីជួបជុំសិស្សរួមថ្នាក់ជាមួយនឹង Huang Xiaoming និង Chen Kun

0

Zhao Wei ហៅ ត្រចៀកកាំ បានចូលរួមកម្មវិធីជួបជុំសិស្សរួមថ្នាក់ជាមួយនឹងតារាសម្តែង Huang Xiaoming និង Chen Kun។ តារាសម្ដែងទាំងបីរូបបានបង្ហោះរូបនៅលើ Weibo ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការចុះឈ្មោះចូលរៀនរបស់ពួកគេ។ Huang Xiaoming បានសរសេរថា «កំពុងចែករំលែករូបថតខួបលើកទី ៣០ របស់យើងនៅថ្ងៃទី ៣០ ខែមេសា មិត្តភក្តិជាទីស្រឡាញ់ ថ្នាក់សិល្បៈសំដែងដ៏អស្ចារ្យឆ្នាំ ១៩៩៦ នៅសាលាភាពយន្តប៉េកាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0x5vrhIVPK90lESQvWPR6USs4tPcOVXx4eMZ0KLvDFHG4QsI1F9Hfna9Kg9TcoLPVClr4ZknicwONWVN9qgxaVLR0GiemsDHYRuuoyJJqdGcxDEYsrRjx9x0OGe7lg2hyphenhyphenrQDjUzfAKNZ_-X_OOB4AZFZ0BhnvED91M3seU2bla2DKB-b7kJESZaqlSj0/s1799/image_2026-05-01_13-54-24.png

វត្តមានរបស់ Zhao Wei ចូលរួមកម្មវិធីជួបជុំនេះបានឈរនៅលើកំពូលបញ្ជីប្រធានបទពេញនិយមរបស់ Weibo ពីព្រោះចាប់តាំងពីត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងឆ្នាំ២០២១ នាងស្ទើរតែមិនបានទាក់ទងជាមួយសហការីណាម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56PslwUFbB0IPbxRRVSNLj5zXSF-aIxWFhep85Ds7ky7TQuQpM88zFs49JtIXEvcMuM5Ep-IGS-ht8MI5M79ucuxGt2NPDYiGL2JvdytgEXIBFKmPf4yZmnu6cKFovwRtaSjZ0nXAUufv4ZJEt5-xWKoMKxj7KI2ZYROBYqCK9iCQziesARJcBcKTx6s/s1020/image_2026-05-01_13-54-21.png

នៅឆ្នាំ ១៩៩៦ Zhao Wei ត្រូវបានចូលរៀនក្នុងកម្មវិធីសិល្បៈសំដែងនៅសាលាភាពយន្តប៉េកាំង ដោយមានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងសមត្ថភាពនៅទូទាំងប្រទេសចិន និងពិន្ទុខ្ពស់បំផុតក្នុងមុខវិជ្ជាវប្បធម៌ក្នុងចំណោមថ្នាក់បញ្ចប់ការសិក្សាទាំងមូលរបស់នាង។ ធ្លាប់ជាតារាកំពូលម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន Zhao Wei បានក្លាយជាតារាល្បីទូទាំងអាស៊ី ខណៈពេលដែលនាងនៅជានិស្សិតឆ្នាំទី ២ នៅមហាវិទ្យាល័យ ដោយសារភាពជោគជ័យនៃរឿងភាគ «My Fair Princess» (ព្រះនាងត្រចៀកកាំ) ។ ស្នាដៃនេះបានជំរុញឱ្យនាងមានកិត្តិនាមភ្លាមៗ ដែលធ្វើឱ្យនាងក្លាយជាតារាល្បីទូទាំងប្រទេសដែលមានមូលដ្ឋានអ្នកគាំទ្រយ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rRqxhaa6z8AzZGobu0k8sYo2HPLbnUw8GKyCWIwe_K9jai2GZa6o2phqp9nQbx6C2gUlf95IY7HKSDcTluK1HbsVdGjiijwU9NDhbB7aHgYBtl_CXa4e56f1V1K0oHtm-qdTB4eMC-o8a4BqqB9EVDAyIGfQ_cDjkd1DsmHZEf-MpMtLZn_ANAz0Mx0/s1390/image_2026-05-01_13-54-22%20(2).png
ទោះជាយ៉ាងណាក៏ដោយ ចំណុចរបត់ដ៏សំខាន់មួយបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២១ នៅពេលដែល Zhao Wei ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយដោយមិននឹកស្មានដល់ដោយគ្មានការពន្យល់ជាផ្លូវការណាមួយឡើយ។ ចាប់ពីពេលនោះមក ស្នាដៃដែលមាននាងសម្តែងត្រូវបានដកចេញពីវេទិកានានា ហើយឈ្មោះរបស់នាងបានបាត់បន្តិចម្តងៗពីសកម្មភាពកម្សាន្តសាធារណៈ។ មិនត្រឹមតែប្រឈមមុខនឹងការប្រែប្រួលអាជីពប៉ុណ្ណោះទេ ប៉ុន្តែ Zhao Wei ក៏បានជាប់ពាក់ព័ន្ធនឹងជម្លោះហិរញ្ញវត្ថុដ៏អូសបន្លាយផងដែរ។ ថ្មីៗនេះ ភាគហ៊ុនមួយផ្នែករបស់នាង ដែលមានតម្លៃរាប់លានយ័ន ត្រូវបានបង្កកដោយតុលាការចិនរហូតដល់ឆ្នាំ ២០២៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQo_G1JpDhbyzSwOP2bI9qe2nLzSt3pXn2DtpwR5ZSnHpKQcnsI6SLD1o2qbQH6o4T8FF9GvoH3VTt-vzekfeZD6D2KOEKjQaQSDm6fnnR9Mo2G-WHMx3v_5IBBzanDZmJ3-V-JCxnO5I727-7ltJcbzekw8paoJqIOrFGkL7v1UsAuq2MKTCjqNyJslQ/s1142/image_2026-05-01_13-54-22%20(3).png
ចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ទ្រព្យសម្បត្តិ និងភាគហ៊ុនជាច្រើនរបស់ Zhao Wei នៅក្នុងអាជីវកម្មផ្សេងៗត្រូវបានបង្កកក្នុងដំណាក់កាលផ្សេងៗគ្នា។ បញ្ហាហិរញ្ញវត្ថុទាំងនេះត្រូវបានចាត់ទុកថាជាមូលហេតុមួយក្នុងចំណោមហេតុផលនៃការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃរូបភាព និងជំហររបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្ននេះ យោងតាមព័ត៌មានដែលបានចែករំលែក Zhao Wei ភាគច្រើនចំណាយពេលរបស់នាងលើជីវិតផ្ទាល់ខ្លួន ការធ្វើដំណើរ និងការជួបជាមួយមិត្តភក្តិជិតស្និទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9HJR4MJseis-0S9OHkHmJsLLwGFtSDCBEzdR_QEMqvOX1IgBka-Hekx5xrnTVnjUiJ2YID4VXBsnWC2tw6Q36Jy_25DCJc48eTme6VL868u95EVnnpbUyGFLayGKjo4GpgFaxgbp9hb7O4FRCsN5D0N2tBpGz-yV211H6Y22Rm03uouJnBgyKhFAcvTQ/s639/image_2026-05-01_13-54-22.png
Zhao Wei កម្រនឹងអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងណាស់ ហើយមិនបង្ហាញសញ្ញាណាមួយថាចង់វិលត្រឡប់មកសម្តែងវិញទេ។ ការបង្ហាញខ្លួនរបស់តារាសម្តែងរូបនេះក្នុងការបង្ហាញខ្លួនថ្មីៗនេះក៏បង្ហាញផងដែរថា នាងលែងរក្សារូបភាពដ៏ទាក់ទាញរបស់អតីតកាលទៀតហើយ ដោយជំនួសមកវិញដោយស្ទីលសាមញ្ញ និងសុភាពរាបសារ៕

Jay X លើកពាន ម៉ៃ សុគន្ធ ផ្លែផ្កាឱ្យ អូជី ហ្គូលឌិន

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា អូជី ហ្គូលឌិន មានបញ្ហាចម្រូងចម្រាសជាមួយគ្នាកាលពីកន្លងមកនេះរហូតដល់អ្នកចម្រៀងរ៉េបវ័យក្មេងរូបនេះចេញបទ Diss Track ទៅកាន់ ម៉ៃ សុគន្ធ ទៀតផង។ ស្ងប់ស្ងាត់មួយរយៈស្រាប់តែនៅពេល Jay X លើកពាន ម៉ៃ សុគន្ធ ផ្លែផ្កាឱ្យ អូជី ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_G8SOMySYhwy_P22CRSoyAhN4GYYTfepmbliviutrUlmSW1vf0qWyAdDhRtaeL5vhNw71sGy3XC4BpMLAd_N-ktVbaP13ryqIzpwaCv053K6JYJ7ofodzWxa1qCExA0nUt5GwCpjbPscV76grP15K57tJPEN4G0IzaUctNKSb0O2LtW0Qd0UxperhNjg/s1538/image_2026-05-04_09-20-13.png

កាលពីរាត្រីថ្ងៃទី១ ខែឧសភា បេក្ខជន ខុម យ៉ុងជេ ហៅ Jay X បានក្លាយជាម្ចាស់ពាន The Next Level: RapStar ប្រកបដោយការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាកទស្សនិកជនស្របពេលមានមនុស្សជាច្រើនបានព្យាករណ៍តាំងពីដំបូងថារូបគេគឺជាម្ចាស់ពាន។ ទន្ទឹមនឹងការអបអរសាទរទៅកាន់ Jay X ស្រាប់តែគេបានឃើញ ម៉ៃ សុគន្ធ បានបង្ហោះផ្លែផ្កាទៅកាន់ម្ចាស់ពានមួយរូបទៀតដែលមនុស្សជាច្រើនជឿថាគឺជា អូជី ហ្គូលឌិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZFpZwMMjkYYlUpaAUap9Va0YftN356YrZIPjQs6tqIar5Mb7wuc4UQe6wJ8bxZX08jqQI4M83Foi1WoRk7JUEEJrD8k-HwLSBt9q7wDgjTwKcD1FSg_qBFSGs1VMMNpYZujlu_rC6et8ZdhJOLw_wyHB2TuTHEY97QU6nJnr97_QKvMbUa4cxIXm1SY/s2048/image_2026-05-04_09-20-15.png
នៅថ្ងៃទី២ ខែឧសភា ម៉ៃ សុគន្ធ បានចែករំលែកការបង្ហោះពីជ័យជម្នះរបស់ Jay X អមដោយពាក្យសម្តីថា «សំណាងល្អបាន ធ្លាក់មកដល់ដៃហើយ ជាពិសេសជាប់ដោយគ្មានការរិះគន់ Perfect 100% ល្អអើយសែនល្អ តែសុំម៉្យាងទេពេលមានអ្នកគាំទ្រច្រើនកុំផ្តាស់ប្តូរចរិត…… ដូចម្នាក់ជាប់ដោយសារគ្រូ ត្អូញត្អែរ ជម្លើយក្អេងក្អាងគ្មានស្គាល់ចាស់គ្មានស្គាល់ទុំ ដ្រាម៉ាពេញហ្វេសបុក….គ្រប់ពេលណា (ត្រកួនភ្លេចបឹង) idolតូច ប្រុសម៉ៅ ស៊ូៗ សូមជោគជ័យ និង មាន ហ្វេនគាំទ្រកាន់តែច្រើនទៀតណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRz0Ck9HVyYy3YyiPVZWPSllTu1GzU-4saoaMZhkXABTj54vlgZ5x87KqrVu23jCPFakRIMuvAMdyIYTq-89JupUovkOo_n4E3Ehuwhig8YCBh8WgJkuMVaCRQTV5At0BasmzxcU5WaG3K_7P2NWqkMxogQ1dKkbtF1qOCXt0eNXXOJojM-4q1_wU1CNc/s1440/image_2026-05-04_09-20-08%20(2).png

ពាក្យសម្តីរបស់ ម៉ៃ សុគន្ធ បានជំរុញឱ្យមានមតិវែកញែកជាច្រើនដោយពួកគេជឿថាលោកចង់ផ្លែផ្កាទៅកាន់ម្ចាស់ពានមួយរូបទៀតនោះគឺជា អូជី ហ្គូលឌិន។

កន្លងមកនេះ អូជី និង ម៉ៃ សុគន្ធ តែងតែប៉ះទង្គិចពាក្យសម្តីទៅវិញទៅមកនៅលើបណ្តាញសង្គមរហូតម្ចាស់ពាន Rapper Fighter រដូវកាលទី១ ចេញចម្រៀង Diss Track ទៅកាន់ ម៉ៃ សុគន្ធ ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtdDxCUdXs5SVg8q7O3q3qCQ8IfWBUrfcBbJJl3MjvGh7FXo2baLPiAMiAaBOYVRUPujE3oZUrFPfh_cApS7zrMpvAcZCrexK-MIyYVMIHD1Eud-Y7OIwASStH7OrWr1l3u-p0fviR_CzUXLAVOr7Z49tnVPnjzrXLfY5gZg93yBvJYyCGo8ecNqkALI/s735/image_2026-05-04_09-20-55.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ អូជី ហ្គូលឌិន ទើបប្រកាសថាលោកជាសិល្បករឯករាជ្យមិនស្ថិតក្រោយការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយ។ ក្រៅពីអាជីពជាអ្នកចម្រៀងរ៉េប អូជី បានបង្ហាញខ្លួនជាតួឯកនៅក្នុងខ្សែភាពយន្តខ្នាតធំមួយផងដែរ៕

ឧស្សាហកម្មស្ករសថៃកំពុងជួបវិបត្តិធ្ងន់ ក្រោយពេលបិទព្រំដែនជាមួយកម្ពុជា និងបន្ទាប់ពីឥណ្ឌូណេស៊ីកាត់បន្ថយការនាំចូលស្ករសថៃ

0

ឧស្សាហកម្មស្ករសថៃកំពុងតែជួបវិបត្តិធ្ងន់ធ្ងរហើយពេលនេះ បន្ទាប់ពីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា បណ្តាលឱ្យការនាំចេញស្ករសមកកាន់កម្ពុជាកាលពីឆ្នាំ២០២៥ ធ្លាក់ចុះ រីឯការនាំចេញស្ករសទៅឥណ្ឌូណេស៊ី ក៏ធ្លាក់ចុះដែរ ដោយសារឥណ្ឌូណេស៊ីកាត់បន្ថយការនាំចូល ។ បន្ទាប់ពីអស់ទីផ្សារនាំចេញ មន្ត្រីក្រសួងពាណិជ្ជកម្មថៃណែនាំឱ្យប្រញាប់ស្វែងរកទីផ្សារថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើកម្ពុជា និងឥណ្ឌូណេស៊ី ខណៈកន្លងមក ថៃបាននាំចេញស្ករសច្រើនទៅកាន់ឥណ្ឌូណេស៊ី បន្ទាប់មក កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន ។

ក្រសួងពាណិជ្ជកម្មថៃកំពុងតែភ័យស្លន់ស្លោប្រញាប់ស្វែងរកទីផ្សារថ្មី បន្ទាប់ពីឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មលំដាប់ទី១ ប្រកាសកាត់បន្ថយការនាំចូលស្ករសពីថៃ និងផ្តោតលើការផលិតក្នុងប្រទេសឥណ្ឌូណេស៊ីជំនួសវិញ ។ វាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញស្ករសថៃ ហើយប្រសិនបើថ្ងៃអនាគត ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលស្ករសទាំងស្រុង គឺថៃនឹងរងផលប៉ះពាល់កាន់តែខ្លាំងដូចជា ៖ ស្ករសនៅសេសសល់ពេញស្តុក, កសិករដាំអំពៅសម្រាប់ផលិតស្ករស បាត់បង់ប្រាក់ចំណូល ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម លោក ណាន់ថាក់ផុង ជិរ៉ាក់ឡឺតផុង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បាននិយាយពីការនាំចេញស្ករសរបស់ថៃប្រឈមនឹងបញ្ហាគ្មានទីផ្សារ ដោយសារឥណ្ឌូណេស៊ីប្រកាសកាត់បន្ថយការនាំចូលស្ករសថៃ ដើម្បីជំរុញគោលនយោបាយផលិតស្ករសបំពេញតម្រូវការនៅឥណ្ឌូណេស៊ី ដែលគោលនយោបាយនេះអនុវត្តតាំងពីថ្ងៃទី១ ខែមករា ។ បន្ទាប់ពីឥណ្ឌូណេស៊ីជាទីផ្សារនាំចេញស្ករសដ៏សំខាន់របស់ថៃ ប្រកាសកាត់បន្ថយការនាំចូល ថៃត្រូវតែស្វែងរកទីផ្សារថ្មីទៀតកុំឱ្យស្ករសនៅសេសសល់ច្រើន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

លោក ណាន់ថាក់ផុង ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម បានណែនាំឱ្យក្រសួងពាណិជ្ជកម្មថៃប្រញាប់ស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញស្ករស ដូចជា ៖ នាំចេញទៅអាស៊ីបូព៌ា និងអាស៊ីកណ្តាល ដែលនៅមានតម្រូវការ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើឥណ្ឌូណេស៊ី ព្រមទាំងណែនាំឱ្យត្រួតពិនិត្យគុណភាពស្កររស្របតាមស្តង់ដារសម្រាប់ផ្តល់ទំនុកចិត្តដល់ប្រទេសនាំចូល ។

លោកសង្កត់ធ្ងន់ថា ស្ថានការណ៍ពាណិជ្ជកម្មលើពិភពលោកបច្ចុប្បន្នបានផ្លាស់ប្តូរគ្រប់ពេលវេលា ដែលទាមទារឱ្យតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើតម្លៃផលិតផល និងគោលនយោបាយរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម ដើម្បីឱ្យកសិករ និងអាជីវកម្មថៃ អាចកំណត់ផែនការសម្របខ្លួនរយៈពេលខ្លី រហូតដល់រយៈពេលវែង ។

ប្រសិនបើថៃមិនអាចនាំចេញស្ករសទៅក្រៅប្រទេសតាមគោលដៅទេនោះ នឹងធ្វើឱ្យថៃប្រឈមបញ្ហាស្ករសនៅសេសសល់យ៉ាងច្រើនពេញស្តុក ហើយត្រូវចំណាយដើមទុនខ្ពស់បន្ថែមទៀតក្នុងការរក្សាគុណភាពស្ករស រយៈពេលយូរ ។

សូមរំឭកថា កាលពីឆ្នាំ២០២៥ ថៃបាននាំចេញស្ករស ចំនួន៥លាន ៥សែនតោន ទៅកាន់ប្រទេសនានាលើពិភពលោក ស្មើទឹកប្រាក់ជាង២,៦០០លានដុល្លារ ក្នុងនោះថៃនាំចេញស្ករសទៅឥណ្ឌូណេស៊ី ស្មើ៧១៥លានដុល្លារ (ឬស្មើ២៧% នៃការនាំចេញសរុប) ។ បន្ទាប់មក គឺនាំចេញទៅកម្ពុជា ស្មើ៣៩៧លានដុល្លារ (ធ្លាក់ចុះ១៤.១%), កូរ៉េខាងត្បូង ស្មើ២៦៣លានដុល្លារ (កើនឡើង១០.៩%) និងនាំចេញទៅហ្វីលីពីន ស្មើ២១៦លានដុល្លារ (កើនឡើង៧៦.៨%) ៕

លោក អ៊ិន សុភិន ផ្លែផ្កាឱ្យ ប៉ែន ចំរុង មិនសួរសុខទុក្ខកូនស្រី

0

លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្សនិងធ្លាប់កាន់កម្មវិធីបវរកញ្ញាល្បីៗមួយចំនួនបានចេញសំណេរផ្លែផ្កាទៅកាន់អតីតកូនប្រសារដែលមិនសួរសុខទុក្ខកូនស្រីរបស់ខ្លួន។ ទោះបីជាមិនបញ្ចេញឈ្មោះចំៗមនុស្សជាច្រើនជឿថាលោកចង់សម្តៅទៅកាន់ពិធីករ ប៉ែន ចំរុង ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvOdYGn2jIiMpdaqToHuK7Q6HR-9ts0HPHQXrYi3kkwEu1TIIm7HfkukjnAcsw_36Uhyphenhyphenv_v_e64h6hfRv8UKksJ-JOtZAtOEdOH4OmUpnh4sIVzS3LyRGPr00Ld0pqMDysf2BBSq6zMoAqRcECVU_kPV5P_W0asWhtKQJhwYRRLqRo9tLz59IMf93W4w/s2048/image_2026-05-01_14-34-59.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកនាង ភិន សុដាលីស និងកូនស្រី បានមកលេងស្រុកខ្មែរមួយរយៈពេលខ្លីហើយពេលនេះម្តាយកូនទាំងពីរក៏ដល់ថ្ងៃដែលលាបងប្អូនសាច់ញាតិវិលទៅរស់នៅសហរដ្ឋអាម៉េរិកវិញផងដែរ។ ក្នុងពេលទៅជូនដំណើរចៅស្រីវិលត្រឡប់ទៅវិញលោក អ៊ិន សុភិន បានបង្ហោះសំណេរក្តៅគគុកមួយផ្លែផ្កាទៅកាន់ ប៉ែន ចំរុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDto03PMrsNPrgEHYEW7Q9V9oqgmKDvEX60Am-qub5rcZI16B_ruS_lHtNp9FXeKK-8cLdOaC_P09bicYjXdIZPABGi8mFgatzjpq4iHM4lO1edqxv0FuDp8giEdpbAIX4EyMeyeSK-o5YjQo3SJypX8strspC5TYb4XDCIT73FITE0qZu6XO3jZu_Kes/s847/image_2026-05-01_14-34-56%20(2).png

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ិន សុភិន បានបង្ហោះរូបភាពជាមួយនឹងចៅស្រី អមដោយសម្តីចាក់ដោតថា «អ្នកខ្លះបានតែនិយាយថាគេមិនឱ្យជួបកូន ដល់ពេលកូនមកលេងអត់មានខលមកសុំជួបកូនសោះ នេះហើយសន្ដានមនុស្សចង់ជាន់គេតាមធ្វើបាបគេ ធ្វើឱ្យអូនសើចជាងយំ ពេលនេះបានដឹងថាបោកគេទូទាំងប្រទេស កូនចង់ជួបណាស់ក្រែងបានលុយអាហារកិច្ចខ្លះតែ No calling »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW4AOBSRQ2Wsdnrbm7mMsBwctrevwFn9T7Mrj07tObCa7EWS6WQCof6CoL8tyZApkUnht-Lv_Bo08LdATbcmn-WM5SXr9n1QR4K6Ztoy_4k9BudzygvaLugT-1cFmFCebBQxAwJVKASwinNM19A6yHWGyDP2oznGo6BwKXKRENGWMtxxlJl2pDJK_pcPk/s2048/image_2026-05-01_14-35-00.png
សំណេររបស់លោក អ៊ិន សុភិន បានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័ស អមដោយមតិអវិជ្ជមានជាច្រើនទៅកាន់អតីតកូនប្រសាររបស់លោក។ ពួកគេបានបញ្ចេញមតិថា «មនុស្សខ្លះគ្មានតម្លៃនឹងឱ្យជួបទេ ជូនពរឱ្យក្មួយស្រីមានសំណាងល្អពេញមួយជីវិត,ប្រុសគ្មានទំនួញខុសត្រូវ ដំបូងនិយាយថាស្រលាញ់ស្មើរជីវិត តែចុងក្រោយចរិតដូចលាមក , មុខដូចប៉ាណាស់ស្អាតគ្រាន់តែឪពុកមិនស្រឡាញ់បើគាត់ស្រលាញ់មករកកូនហើយ គាត់ស្រឡាញ់កូនក្រោយជាងអូន, មនុស្សបែបហ្នឹងគេហៅថាសន្ដានថោក»។ ការបង្ហោះសំណេរដែលថាឪពុកមិនផ្តល់អាហារកិច្ច មិនសួរសុខទុក្ខចំពោះកូនស្រី លោក ប៉ែន ចំរ៉ុង មិនបានឆ្លើយតបទៅនឹងការបង្ហោះរបស់លោក អ៊ិន សុភិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkmIPTnqnGk46aRjFISdNGW8BAm3pHn3QLxkC94opPeCMvFDdklU6DXyeQOcNV4tGyQIMwmvCzjqBgSOCYSUXKG7xamHOzkGrKFfgzAw2ux2Rz98_gh9loxjdYy1G1TpsnPgzLNAwyHJSJwWy-nmQb9f7rvBix7MlUFB7eO2q6DyTq0e-IYdKAtoMQQU/s2048/image_2026-04-29_09-35-59.png
គួរបញ្ជាក់ផងដែរថា បញ្ហាចម្រូងចម្រាសរវាងលោក អ៊ិន សុភិន និង ប៉ែន ចំរុង បានកើតឡើងជាច្រើនឆ្នាំមកហើយតាំងពីឆ្នាំ២០១៥។ រាល់ពេលរឿងរកាំរកូសនេះបានកើតឡើងនៅលើបណ្តាញសង្គម ប៉ែន ចំរុង ទទួលរងនូវការរិះគន់យ៉ាងច្រើនពីសំណាកទស្សនិកជន៕

ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស

0

ភ្នំពេញ ៖ ក្រុមហ៊ុន K-Worldbridge Logistics ក្រុមហ៊ុន DRSB Express Co., Ltd. និង ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រីភាគី នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម និងដឹកជញ្ជូននៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpCn09D1U8Z9lQA01ROVA7pi2tiMeRDAOew64T-1jQILGfTBx-iLdWa2D920SLCchmdTPJMWD3Un0yMeVAB9NZDJxdQrbZx2YABVWOLXW_TM4ujWAb_BzU-YgSy0wT8jNWul_Sfjn4nXJrxspcH3H8amPt_lAAfUJK_6FazlR6CayRJsiUV9xWx3wCPM/s6240/DSC09455.jpg

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group លោក គឹម សម្បត្តិ អគ្គនាយកប្រតិបត្តិ និងជាស្ថាបនិក DRSB Express; លោក Dickson Pang ប្រធានផ្នែកពាណិជ្ជកម្ម នៃ K-Worldbridge Logistics; និង លោក ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktVeITkAXqM0g40eq18wQp4wCLG1W4hE0h2ngpQOMb24L4oLNSHRCAxh0zcXdZlu0cjsQDKyJXranyhyvvFviYzlQ9wVyH8uBg0NIGW1qd-GI5njug_ikDEsq3jNQxvyGgcSMUrHZ-arBcxLDlgzu41FcB_Xq6nPyghbIjqKdwbM5nlJPrNjO9oiSgwo/s6240/DSC09737.jpg
អនុស្សរណៈនេះ បានបង្កើតគោលការណ៍សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគី ដោយរួមបញ្ចូលសមត្ថភាពបន្ថែមគ្នា របស់អង្គភាពទាំងបី ។ ក្នុងនោះ DRSB Express ផ្តល់ជូនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនដ៏ឈានមុខ ដែលមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៨៤ម៉ឺននាក់ និងមានខ្សែសង្វាក់ដឹកជញ្ជូនរួមបញ្ចូលពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់ចិនជាមួយអ្នកប្រើប្រាស់កម្ពុជា ។ ចំណែក K-Worldbridge Logistics ផ្តល់ជូនបណ្តាញដឹកជញ្ជូន និងសេវាទូទាត់ពេលទទួលទំនិញ (COD) ទូទាំងប្រទេស ឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យ និងមណ្ឌលសេដ្ឋកិច្ចពិសេស ព្រមទាំងទំនាក់ទំនងរឹងមាំក្នុងវិស័យអេឡិចត្រូនិចពាណិជ្ជកម្ម ធនាគារ និងលក់រាយនៅកម្ពុជា ។ រីឯ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនបណ្តាញសាខាផ្លូវការទូទាំងប្រទេស ដែលគ្មានគូប្រៀប ដោយគ្របដណ្តប់គ្រប់ខេត្ត ស្រុក និងសហគមន៍ជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់ដែលមិនទាន់មានសេវាដឹកជញ្ជូនពាណិជ្ជកម្មផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXLKb6NWsiMJSKDsnGlmLTDTJEYlcK8hwgfJ1vxztThUmQ6XUAR46qdD2gWYtAUCVtpqDT6XepnxB9605N-k7pWZn1sWyYpysJTu2PPXt_fNxnEI9H_Wqokai5NpCdeKdUiBIdL-CV_QGpDao2Pq2NbRejIg2ZccnqIiLYlSONOmolW7FpkE-O-KHnAE/s6240/DSC09545.jpg
ក្នុងកិច្ចសហការគ្នានេះ ភាគីទាំងបីមានគោលបំណងកសាងបណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នា ដែលផ្តល់សេវាគ្របដណ្តប់ពេញលេញទូទាំងប្រទេស សម្រាប់ការបញ្ជាទិញរបស់ DRSB ។ ក្នុងនោះ K-Worldbridge Logistics នឹងទទួលបន្ទុក លើការដឹកជញ្ជូនក្នុងតំបន់ទីក្រុង (B2B/B2C) និងប្រតិបត្តិការសេវាទូទាត់ពេលទទួលទំនិញ (COD) ខណៈដែល ប្រៃសណីយ៍កម្ពុជា នឹងពង្រីក ការគ្របដណ្តប់ទៅដល់សេវាដឹកជញ្ជូនពីផ្ទះទៅផ្ទះ តំបន់ជនបទ និងខេត្តដែលលើសពីដែនសមត្ថភាពនៃបណ្តាញពាណិជ្ជកម្មធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPp46t4QM7snRilWtYsbtyK8muXS0xWIuiI6KCDsygWG8yD9FWJonqmo5P-D_-xHOFDjyp63Fs91aRyIytJY8Ol5c68Dg3nxQ3_MpzMIRW2htJIFT28J5ggOGDVG4cn38gv_6_wvwkp_MehfEAr4mtLBmdZGV4mnIPMSBRi-AmuNqQGHTdN0wFThuOo8/s6240/DSC09513.jpg
ក្របខណ្ឌផ្ទេរការងាររួមគ្នា នឹងធានាថា មិនមានការបញ្ជាទិញណាមួយត្រូវបានទុកចោល ដោយប្រសិនបើភាគីណាមួយមិនអាចផ្តល់សេវានៅទីតាំង ឬតម្រូវការណាមួយបាន នោះភាគីនោះនឹងបញ្ជូនការបញ្ជាទិញទៅភាគីផ្សេងទៀតក្នុងចំណោមភាគីទាំងពីរ ដែលមានសមត្ថភាពសមស្របក្នុងការបំពេញសេវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4qKe5AWuC5C1CNFfZV7zOHGxEIQywjiSXT_BxvD3giJaIejpgmJRLhctCLNQNkNx66pN-mBAa7TFwv8slhX2NWpKVpmqVoYa_KuCKaeBmqCZYoERbdv51wy-SUn9Nme_oJ4sIiE_L_wRyPZmoc3ZptYvTfIJGzVFBVtnUlwM8sRLjCVyrBKVa8A1bIc/s6240/DSC09508.jpg
កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងបី ក្នុងការពង្រីកការចូលដំណើរការសេវាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងការកសាងប្រព័ន្ធអេកូឡូស៊ី ឡូជីស្ទីកដឹកជញ្ជូន ដែលគាំទ្រកំណើនពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិ ។ កិច្ចព្រមព្រៀងនេះស្របទៅនឹងអាទិភាពបន្តរបស់ប្រទេស ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញពាណិជ្ជកម្មឌីជីថល និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា កិច្ចសហការនេះបានរួមបញ្ចូលអង្គភាពបី ដែលមានតួនាទីខុសៗគ្នា ប៉ុន្តែសំខាន់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ub_LXuYWI5UXr6EEjRg8-zwOzC9m_4oi9b7rtPiMxRJKf-F7A0eMSGPzxFTwwmF_wWeqp-eN9LNTEaC3p6IiTQ4x1-ii_ylNJnqwtEa9nY6yj_-3BFLchEuGORaqA6lcsuYoPulMXGOEFdXeJmak3kGp9IVpbvOUB5mJ3q5AJ4FH2HxcACCGlfCNhek/s6240/DSC09480.jpg
អ្នកឧកញ៉ាបន្តថា «ដោយបញ្ចូលវេទិកា និងមូលដ្ឋានអតិថិជនរបស់ DRSB បណ្តាញដឹកជញ្ជូន និង សេវាទូទាត់ពេលទទួលទំនិញ របស់ K-Worldbridge និងវត្តមានទូទាំងប្រទេសរបស់ ប្រៃសណីយ៍កម្ពុជា យើងកំពុងបង្កើតអ្វីមួយដែលមិនអាចសម្រេចបានដោយឯកតាណាមួយតែម្ខាង គឺបណ្តាញដឹកជញ្ជូនអេឡិចត្រូនិចជាតិពិតប្រាកដ ដែលអាចឈានដល់អតិថិជនគ្រប់ទីកន្លែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRBMvGTHuZKYGDxLhVxRVlMyFZ82jR_kzDhtJZ2mQH6n1VMo3UFAGYljnaPgbRKN_0phe3Jt2wJE7OmuO17Aa2gFpJ0gOVzWx5f8aL3wyN3opd6sIG6oqYrETPM1lN_Pwc4sRuHuINO1s3tfcdjX8DwI2snAEmHsth-wkmDto5toojuf6AtfkOkMFr_s/s6240/DSC09470.jpg
ក្រោមអនុស្សរណៈនេះ ភាគីទាំងបីបានប្តេជ្ញាចិត្តដាក់ឱ្យដំណើរការកម្មវិធីសាកល្បងក្នុងត្រីមាសបន្ទាប់ ដើម្បីពង្រីកបណ្តាញដឹកជញ្ជូនរួមបញ្ចូលនេះឱ្យដល់កម្រិតពេញលេញ។
WorldBridge Group គឺជាក្រុមហ៊ុនធំចម្រុះវិស័យឈានមុខមួយនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩២។ ជាមួយនឹងការវិនិយោគចម្រុះក្នុងវិស័យដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងវិស័យផ្សេងៗ ក្រុមហ៊ុននេះមានតួនាទីសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ WorldBridge Group ប្តេជ្ញាផ្តល់នូវភាពល្អឥតខ្ចោះ នវានុវត្តន៍ និងតម្លៃចីរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5XvC_TBwWk9cMEjqnuQuHpfKlVy0XOXZhG67ks8cghMxcBFesC02LDDnomIAYBgRoh8_x4zAhQm0fEUHOSLOGXeH4y7SqqX7HE9G9pqKIsUXZGth7GLBGP8ftlxiwVtB9PEBz4WtahfzVSkolawLuGmWmoPPazHFbZzb3ZF5I1BbQkV6wicdrbAL7vA/s6240/DSC09469.jpg
K-Worldbridge Logistics គឺជាក្រុមហ៊ុនសហការរវាង KLN Logistics Group និង WorldBridge Group និងជាអ្នកផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិចឈានមុខមួយនៅកម្ពុជា។ KWB ដំណើរការបណ្តាញដឹកជញ្ជូន និងសេវាទូទាត់ពេលទទួលទំនិញ (COD) ទូទាំងប្រទេស ដែលគ្របដណ្តប់គ្រប់ខេត្តនៃប្រទេសកម្ពុជា មានសមត្ថភាពដឹកជញ្ជូនដល់ថ្ងៃបន្ទាប់នៅក្នុងទីក្រុងសំខាន់ៗចំនួន ៨ មានឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យ និងមណ្ឌលសេដ្ឋកិច្ចពិសេស ព្រមទាំងការតភ្ជាប់អន្តរជាតិតាមរយៈបណ្តាញតំបន់របស់ KLN Logistics Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0dr2x5QtyP6-0xOmmnZkHvJra697oCRXnpneMpXoHVB5QgClp4iOLy8ta2KVyzmYb1cpO4Srpm42zElJ5ixosoPO_qqmC8dygFsEMCLeDNoyK6Lh2QEozeynS6gRkuYxJYS35DBdziOJPJMLzGf8zhmfgI9_gjxO8x5VPnO87JSIjqX-CBrnfkiMZaJM/s6240/DSC09692.jpg
DRSB Express គឺជាក្រុមហ៊ុនអេឡិចត្រូនិចពាណិជ្ជកម្មឆ្លងដែន និងដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងលឿន បានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ ២០១៦។ ក្រុមហ៊ុននេះដំណើរការវេទិកាដែលរួមបញ្ចូលគ្នាពេញលេញ — រួមមានកម្មវិធី Kon Khmer — ដែលភ្ជាប់អ្នកប្រើប្រាស់កម្ពុជាជាមួយអ្នកផ្គត់ផ្គង់ពីប្រទេសចិន ដោយគ្របដណ្តប់លើការគ្រប់គ្រងការបញ្ជាទិញ ដឹកជញ្ជូនឆ្លងដែន ការផ្ទុកទំនិញ ការបំពេញបញ្ជាទិញ និងការដឹកជញ្ជូនដល់ដៃអតិថិជន។ បច្ចុប្បន្ន DRSB ផ្តល់សេវាជូនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះជាង ៨៤០,០០០ នាក់ តាមរយៈសាខាជាង ៦០ កន្លែងទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBGGyWuaFRPjCHCK9lAAGhKPnYt8bUir_IDB5D6ER1CGWtZJPBM6HEACVnPfnayg-5arvjzX1NRMznIjXQ7IQOmVRXXPVS8sqFzdYQhiAUgPYS75n69t_npUDDtOhDh3opOQBbet1NGleGWbh3FEIojbjEuvSHs6scLd7g2uiNCYYtAmvtqJKpg8Wg6A/s6240/DSC09655.jpg
ប្រៃសណីយ៍កម្ពុជា ( Cambodia Post ) គឺជាប្រតិបត្តិករសំបុត្រជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលដំណើរការក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ Cambodia Post មានបណ្តាញសាខារូបវន្ត និងបណ្តាញដឹកជញ្ជូនធំបំផុតនៅកម្ពុជា ដោយគ្របដណ្តប់គ្រប់ខេត្ត ស្រុក និងសហគមន៍ជនបទទូទាំងប្រទេស។ Cambodia Post ប្តេជ្ញាគាំទ្រការបម្លែងឌីជីថលរបស់កម្ពុជា និងពង្រីកការចូលដំណើរការសេវាសាធារណៈសម្រាប់ប្រជាជនខ្មែរទាំងអស់ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHmTiM-sE-kHuvefbW3DMYtRuxw8uK0zpO7s-EAGO1QXns6hjxf0av5plcxaemW8zaCIikys3AKTWtLmeoiSwYzFTIrBYAWg3255RWB9qFknAJ4WpGUaFZAe439ZlH__04Ahf_To_mDkSXtwLJxYrPQr-ez-aWZWqqL5fZ1laEVg3xAgLnx5h14xmqsg4/s6240/DSC09619.jpg

ផ្ទះលេខ២ក្តៅស្លឹកត្រចៀកក្រោយម្ចាស់មកុដ MPI 2025 គ្រងឈុតប្រពៃណីខ្មែរ

0

ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបញ្ចេញសម្រស់ដូចជាតុក្កតា។ សម្រស់ក្នុងឈុតស្បៃខ្មែររបស់កូនកាត់អាម៉េរិករូបនេះបានធ្វើឱ្យប្រជាជនសៀមជាច្រើនក្តៅក្រហាយចូលមកបញ្ចេញមតិយោបល់មិនសំចៃនៅលើបណ្តាញសង្គមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgmr3aR7uLkMCB1nvD4dsE9ZbliXkp3_DtnQiVpbr-zMR3sMzaaheKo48McVgckSR7HZvhATjqfWIgimQ_C61SAmZe81v37o7NMbrxotj3Q_upFsfCcRTjiQOFFWIhn3uo_xKzrJoaJd6Ehi8r0BTPbh3ppjTG0yGujRoLdqldBAJpB1p5fvmqSvchaf0/s2048/image_2026-05-01_15-06-26.png

ចាប់តាំងពីក្លាយជាម្ចាស់មកុដមកគេសង្កេតឃើញថា ស៊ីដនី មានការមមាញឹកយ៉ាងខ្លាំងទាំងការថតរូបផ្សព្វផ្សាយ និងការចូលរួមកម្មវិធីនានា រួមទាំងកម្មវិធីសង្គមជាដើម។ ថ្មីៗនេះ ស៊ីដនី ក៏បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនិងគាំទ្រពេញទំហឹងចំពោះការដាក់ពាក្យរបស់នាងក្នុងកម្មវិធីលំដាប់ពិភពលោក Victoria’s Secret។ កេរ្តិ៍ឈ្មោះរបស់ ស៊ីដនី កាន់តែរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃដោយទាក់ទាញមនុស្សជាច្រើនចាប់អារម្មណ៍មកលើនាងរហូតចំនួនអ្នកតាមដាននៅលើបណ្តាញសង្គមរបស់ ស៊ីដនី កើនឡើងឥតឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1uSzkxe1tPxmjOsg94a_yx4P3vSwS9o-_GnAHOaLbBUsy7V6PZFJa26fFkmSIijX1GV7j_SSwI1QMkGy_pUUPNeBTLEQSvygPTkZGox4o7IwR-gdZQNz6E3PxYT5hTc-D-efnURLWE-7kJ3pw0Xy8kOipd5Gpb8_TRxq3-c9UHSrhFnx4H8bc948w9U/s1920/image_2026-05-01_15-06-27.png

ទន្ទឹមនឹងនេះ យប់ថ្ងៃទី៣០ ខែមេសា ម្ចាស់មកុដ Miss Planet International 2025 បានបង្ហោះវីដេអូមួយដោយបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ស្ទើរតែដូចជាតុក្កតាដែលបង្ហាញពីឈុតប្រពៃណីជាតិខ្លួន។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិសរសើរសម្រស់របស់ ស៊ីដនី ប៉ុន្តែក្នុងនោះម្ចាស់មកុដរូបនេះក៏រងនូវការបញ្ចេញមតិអវិជ្ជមានជាច្រើនពីអ្នកលេងបណ្តាញសង្គមថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVOztQ1VwbK0J3dy17e-Y1KzxEOsa4QGNQwBTMyDzqlv-QAzxEyC1mA2niN9s8fy5wuoiULElp5SNFyiwXwSF3MRGFVtla-bJBxckFDcW2TfzVwdk55Q2LEYtz5P4ct92ONkO5ORoZdGFQwKag8wjIa9Ti3atYMWiNcNa88d9Nm5nlNTk05rl_sMFPQVM/s737/image_2026-05-01_15-15-31.png

ជនជាតិសៀមទាំងនោះបានបញ្ចេញមតិទាំងទទឹងទិសនិងនៅតែចោទប្រកាន់ថាឈុតដែល ស៊ីដនី ស្លៀកនេះគឺជាឈុតរបស់ពួកគេនោះទេ។ មែនទែនទៅរឿងនេះស្ទើរតែក្លាយទៅជារឿងធម្មតាទៅហើយមិនថា ស៊ីដនី ឬជាបវរកញ្ញា ឬបុគ្គលល្បីឈ្មោះរូបណាស្លៀកឈុតប្រពៃណីខ្មែរនោះទេតែងតែត្រូវបានជនជាតិមួយនេះចូលមកបញ្ចេញមតិបែបក្តៅក្រហាយជាច្រើន៕

មីយ៉ាន់ម៉ាសម្រាលទោ.សអតីតមេដឹកនាំ លោកស្រី អង់សាន ស៊ូជី តាមការជំរុញពីអន្តរជាតិ

0

រដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាបានសម្រាលទោ.សអតីតមេដឹកនាំប្រជាធិបតេយ្យ លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) អាយុ៨០ឆ្នាំ ចាប់ពីរយៈពេល ៣៣ឆ្នាំ មកនៅត្រឹម១៨ឆ្នាំ ហើយលោកស្រីត្រូវបានបញ្ជូនមកទទួលទោ.សបន្តក្នុងផ្ទះរៀបចំដោយអាជ្ញាធរនៅទីក្រុងណៃពិដោ ។ នេះជាការសម្រាលទោ.ស លើកទី៣ បន្ទាប់ពីលោកស្រីត្រូវបានតុលាការកាត់ទោ.សឱ្យជាប់ពន្ធនាគារ ចំនួន៣៣ឆ្នាំ ក្រោយអតីតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រ.ហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmWFtCdbF-5Cy_9Vmk2EBlJ0WG6qL5brQ84Yfjps_YcPXAtBjq-ldzTcrJONId9_RWM4MDD9m93HZIs-llrDW1vQucIspSkEhyp3sSFxhNHFrMe00k9Fy7Crf9qKoCRmzC9TWPvgJkTlqj6xuThTSk9ZFB5QB4e4-yAaWpiwjZjBQReuqUgu1rHij3so/s1200/photo_2026-05-04_09-01-39.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា គឺរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី មីងអុងឡាយ (Ming Aung Hlaing) នឹងប្រកាសពីការសម្រាលទោសដល់អ្នកទោសនយោបាយទាំងអស់ រួមទាំងលោកស្រី អង់សាន ស៊ូជី ។ ប៉ុន្តែគ្មានអ្នកណាដឹងថា លោកស្រីត្រូវបានគេចាប់ខ្លួននៅកន្លែងណាទេ ហើយសាច់ញាតិ និងក្រុមមេធាវី មិនត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខលោកស្រីនៅពន្ធនាគារឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMeUoDhG2cHy1JtT0Zn550HZJu8afqrbX-SbfzAR5LbbDuvc5cx3CrPmMPpNoMwpPlbZdDSG55dkrz1tOSNmVrUN-h03dizffO2bcquXYmPzgs8OlfgnYWhTElI3GXycXEjQaHMXoYsiyVmJxbfs-HxENDIyVUl779RZkC98XbLcXrA-ChH7rrhM24d0/s1280/photo_2026-05-04_09-01-38%20(2).jpg
អតីតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីងអុងឡាយ បានចាប់ខ្លួនលោកស្រីកាលពីឆ្នាំ២០២១ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយដឹកនាំរដ្ឋាភិបាល តាំងពីពេលនោះមក លោកស្រីមិនបានបង្ហាញមុខជាសាធារណៈ ។ ថ្មីៗនេះ លោកប្រធានាធិបតី មីងអុងឡាយ និយាយថា លោកស្រី អង់សាន ស៊ូជី ទទួលបានការថែទាំយ៉ាងល្អ រដ្ឋាភិបាលថ្មីរបស់លោកកំពុងតែពិចារណាសម្រាលទោស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAa9k_KTE7U2UJ3oYLJUS4LlUTmh0xkAF2O6IU5WBAH8w9fc0ndaK4Ppwy9lhLfM_1h5NrtvSBDPfMUQKebRZjcBkluF9eUkXPT7qy8W3MtzhpNzKHqVY76X6ZPjZ2WUNkT-In3LpiLLe-krVPdzMfXDHsmIUE9_S6nimDPdgOR-Rss3OjDvQ4saUUW0M/s640/photo_2026-05-04_09-01-38%20(3).jpg

បន្ទាប់ពីការបោះឆ្នោតនៅមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២៦ លោកប្រធានាធិបតី មីងអុងឡាយ ត្រូវបានអន្តរជាតិដាក់សម្ពាធរហូតមក រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ ឱ្យដោះលែងក្រុមអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា ។ កាលពីថ្ងៃទី១៧ ខែមេសា លោកក៏បានដោះលែងអតីតប្រធានាធិបតីមីយ៉ាន់ម៉ាផ្សេងទៀត គឺលោក U Win Myint ដែលជាមិត្តរបស់លោកស្រី អង់សាន ស៊ូជី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRwTunMGM0T1cyPvTFyN8vxyqT1uxDRcH513IIIqujkwG8xlz5Ht-DzbKKQqKg9cWoSL878Xm5gSv-jeV6JB8yJM3XWUn6D4xSP0B45eLodTEQKlVIGie7Q4OzWEE7YWFpSUliYrLnolbqY-iQcSGzbabiaL_APPtXzImj6hxvV5hxIocQWJmtBBBwZQc/s670/photo_2026-05-04_09-01-38%20(4).jpg
លោកស្រី អង់សាន ស៊ូជី ត្រូវបានបញ្ជូនចេញពីពន្ធនាគារ និងបន្តឃុំខ្លួនក្នុងផ្ទះមួយកន្លែងដែលអាជ្ញាធររៀបចំនៅទីក្រុងណៃពិដោ ហើយរូបភាពលោកស្រីដែលអង្គុយលើសាឡុងជាមួយសមត្ថកិច្ចចំនួន២រូប ត្រូវបានចែកចាយជាលើកដំបូង ក្រោយបាត់មុខជាច្រើនឆ្នាំ ។ រីឯក្រុមមេធាវីរបស់លោកស្រី មិនទាន់ទទួលបានដំណឹងជាផ្លូវណាមួយអំពីការសម្រាលទោសទេ ។

តាមសេចក្តីរាយការណ៍ គឺលោកស្រីជាប់ពន្ធនាគារបន្ទាប់ពីរងការចោទប្រកាន់ពីបទពុករលួយ និងពាក់ព័ន្ធជាមួយការកេងបន្លំសន្លឹកឆ្នោត ដែលចាត់ទុកជាការបំពានលើបទបទប្បញ្ញត្តិការពារការសម្ងាត់របស់រដ្ឋ ខណៈអ្នកគាំទ្រលោកស្រីថា វាជាការចោទប្រកាន់ពាក់ព័ន្ធនឹងនយោបាយពីក្រុមប្រឆាំងដើម្បីទម្លាក់លោកស្រីពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_3r0SbsZcdcJAdnqZPwsYKKHfa-BtAqYG1pE3exBCUANuUQSpOsOUdSG9pMsHuZoL0AtTKB7F4mxHA9sj-3nAsI0SmsnSyAa88C7arTlhBU-XTO_Jx5weWuOXZzTQD7Z_vjB4tp7FIrxuaLiQkIHM4yKuVuWTqKyByvjnnijhGKRPOzTDlSMiRpgc-rc/s1100/photo_2026-05-04_09-01-38.jpg

សូមរំឭកថា លោកស្រីធ្លាប់ជាវីរនារីទទួលបានការកោតសរសើរលើពិភពលោក តាមរយៈការតស៊ូដោយអហិង្សារហូតទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩១ បច្ចុប្បន្ន មានវ័យជរាទៅហើយ ។ លោក មីងអុងឡាយ ទើបឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា បានសម្រេចបន្ធូរបន្ថយទោស និងអនុញ្ញាតឱ្យលោកស្រីមកទទួលទោសបន្តនៅផ្ទះដែលអាជ្ញាធររៀបចំឱ្យ ៕

ឆ្កែយន្តមានមុខមាត់ដូចមហាសេដ្ឋីល្បីៗ​លើពិភពលោក កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង

0

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងគួរឱ្យអស់សំណើច សរសើរពីស្នាដៃបង្កើតថ្មី បន្ទាប់ពីសិល្បករឌីជីថលអាមេរិកម្នាក់ដ៏ល្បីល្បាញបានបង្ហាញឆ្កែយន្តជាច្រើនគ្រឿងក្នុងកម្មវិធីមួយនៅទីក្រុងប៊ែរឡាំង ដែលក្បាលរបស់ពួកវាមុខដូចមហាសេដ្ឋីល្បីៗ និងមេដឹកនាំកំពូលលើពិភពលោក ដូចជា ៖ លោកមហាសេដ្ឋី Elon Musk, មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un, ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg និងមហាសេដ្ឋីល្បីៗជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVrE9GSwcDClsR880mEP0tyoyKJGuPNJ-n3UXNUl0-3lBVKktWJzoAnH2shuzOWbsiqhxMhMQnavg6AiqdeGqytcpYOVs_0nP_D4Q6aRWplkHzwsZXyX-yW_8-cGg25qaD1tntjA0sAGFOU8Ubv9CZcRi9fiEOYKjr-yic-eX0RtmdMyfg1bbzKmT2hp8/s1000/photo_2026-05-01_13-10-26.jpg

សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា លោក Mike Winkelmann ឬត្រូវបានគេស្គាល់ថាឈ្មោះ Beeple គឺជាសិល្បករឌីជីថលអាមេរិកដ៏ល្បីល្បាញ បានបង្ហាញឆ្កែយន្តជាច្រើនគ្រឿងដែលក្បាលរបស់វាមុខដូចមហាសេដ្ឋីល្បីៗលើពិភពលោក ដែលត្រូវបានចាត់ទុកជាស្នាដៃសិល្បៈថ្មីមួយប្លែកប្រកបដោយភាពច្នៃប្រឌិត នៅសាលសិល្បៈទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvq1ATJC49v5S-5-A4X8K-MTEmdXSWVgIbZ23kQGThS52Q7Ai_W8kBXGiWh89VtE4fjfh-gYO-DPnPCdvYoFGDhwzBLswaB6u9L454ky_LBSeMtGpA2nDRuS9fFyzVJTMOsHG9J83cJMgcZoRTvNe1X9Jk_JJq0I-KaWEMKrlvzDI5AG6F2QYRJxkG_s/s1000/photo_2026-05-01_13-10-26%20(2).jpg
ការបង្ហាញឆ្កែយន្តជាច្រើនគ្រឿងធ្វើឡើងក្នុងកម្មវិធីមួយឈ្មោះ «Regular Animals» ដែលពួកវាអាចដើរចុះឡើងនៅចំពោះមុខមហាជន ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍បំផុតនោះ គឺមុខមាត់ និងម៉ូដសក់របស់ពួកវា ដូចគ្នានឹងមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនរូប ។ ក្រៅពីដើរបង្ហាញអ្នកមើល ឆ្កែយន្តទាំងនេះក៏អាចថតរូបភាពអ្នកមកចូលរួមកម្មវិធី និងថតទិដ្ឋភាពជុំវិញផងដែរ មុនពេលប្រមូលផ្តុំរូបភាពទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6z65wO-YpVruoS1HUwi-SwjfQUbTlDcVymEE6JrruO6Tb-LoD3fCi7k39UG7moxcYblWdp4zj4Q9l1JA7xkpUqlxHzNgJGJKerqe2qmujz7IDtlhRG46pAkFiUAx62vx-omc00yKYJEh-3AWaZLQ6AKkOo9AdFiNHELe0Jyldo9LoWh2rUJKS95d6F5A/s1000/photo_2026-05-01_13-10-26%20(3).jpg
លោក Mike សិល្បករឌីជីថលអាមេរិកឱ្យដឹងថា ការបង្កើតស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រឌិតនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សលើពិភពលោក ជាពិសេស ស្នាដៃសិល្បៈភ្ជាប់ជាមួយរូបភាពមនុស្សល្បីល្បាញ ។ ការបង្កើតឆ្កែយន្តមានភាពខុសប្លែករបស់លោក ក្នុងគោលដៅឱ្យមើលទៅដូចមានជីវិតពិតប្រាកដដើម្បីបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាគ្រឿងយន្ត ហើយថ្ងៃអនាគត យើងនឹងឃើញអ្វីប្លែកៗជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyasYo-Iv_x-AINhMlQf1PTNh4FuRWRhM4PzEg6K7rSkt-p0sgxc3CUo3runEyXBwA6275KHuZpKOICC3fQGzq06m_LGGhsqAkjxSmGXjsi5GDWBHYSiOhtOKLbCaGrukErEZsWKwXRBXfJnvF3QUCbARpMHngjmQo1MtciCKuzNFktmhk2R7Vwc1OlAU/s1000/photo_2026-05-01_13-10-26%20(4).jpg
រីឯការដាក់ឈ្នោះកម្មវិធីថា «Regular Animals» គឺសិល្បករឌីជីថលអាមេរិកចង់បង្ហាញពីអ្វីដែលមើលទៅចម្លែកបំផុតសម្រាប់ក្រសែភ្នែកមនុស្សនាពេលបច្ចុប្បន្ន ប៉ុន្តែវាអាចក្លាយជារឿងសាមញ្ញធម្មតាអាចឃើញជាទូទៅនៅថ្ងៃខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqIg5U_Ny0pwp2vWIQV1lJWQhKzAWKjdT5iuf9M5buAcQMFn8pqO-yNENf-Wy8M_zPDDq3bp-7Foth10RL7rEOCEpLVvhWFM7D3WeaYni3tord4vBzbt18aTrQ6oVMo-i-ca3j7i7Zpir5B9-AOvyeA_RRo5LSkUF95kfXAS09pLE92DaySROBpRZF28/s1000/photo_2026-05-01_13-10-26%20(5).jpg
ដោយឡែក អ្នករៀបចំកម្មវិធីឱ្យដឹងថា ការបង្ហាញឆ្កែយន្តលើកនេះ គឺជាការទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាឱ្យមានចម្ងល់ តើឆ្កែយន្តទាំងនេះអាចធ្វើអ្វីបានខ្លះ ក្រៅពីថតរូបអ្នកចូលរួម កម្មវិធី ។ នេះជាឱកាសដើម្បីឱ្យមនុស្សគ្រប់គ្នាឈ្វេងយល់ពីអ្វីស្មុគស្មាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងផលប៉ះពាល់កំពុងតែកើតឡើងក្នុងសង្គម ៕