Home Blog Page 389

គ្រាន់តែមានបំណងចង់សម្តែងរឿង Karina ត្រូវរងនូវការវែ.កញែ.ក

0

តារាចម្រៀង Karina មេក្រុមរបស់ក្រុមចម្រៀងនារី aespa បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលនាងបានចែករំលែកក្តីស្រមៃរបស់នាងក្នុងការក្លាយជាតារាសម្តែង និងជាអ្នកកម្សាន្តដ៏សម្បូរបែបក្រៅពីអាជីពជាតារា K-Pop មុនពេលនាងចូលនិវត្តន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgemU79XjuXCXPOWuHEgU0OVfp55HWz23E1i5kCprhy2SgT2A0v6qxhgWG9f2KTaBuA-ZamysusIyTJRzK9B6K_ICL0YRT5uuJfupEF-qxIMf8Om4g_4zR9D3etwFsvMr7Q8AxSfaskQ71D5umkpk1riXjnRi7_ucMcFTHiAPRVm7faTcu3WE9DGE0NN-yb/s2048/image_2025-07-12_11-42-46.png

ថ្មីៗនេះ Karina បានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តអនឡាញ “Morning Walk” ដែលរៀបចំដោយពិធីករទូរទស្សន៍ Jonathan ។ ក្នុងអំឡុងពេលសន្ទនា Jonathan បានសួរ Karina អំពីផែនការអនាគតរបស់នាង។ Karina បានឆ្លើយតបថា «ខ្ញុំចង់សាកល្បងរឿងជាច្រើនក្នុងនាមជាតារាល្បី។ ធ្វើបែបនេះ ខ្ញុំនឹងមិនមានការសោកស្តាយអ្វីទេនៅពេលខ្ញុំចូលនិវត្តន៍។ នោះហើយជាមូលហេតុដែលខ្ញុំចូលរួមក្នុងកម្មវិធីផ្សេងៗ ហើយចង់ព្យាយាមសម្តែងនាពេលអនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQDMQaw7ECXtq5et_HIoVvOfgoNrYcuezo54p0JiqGrsx-IuWi2W3dUGNBRnDcDB3-v6bUKdxzNj9cXSqPf9W-0a21fY6qyj_iytTScDlyIr5Fn8_ExHOpWsh65aQcsXK07MeM6Us7Pc3JywAI1hFMEQ2_MaxVKitGr-Z_fZJWDL9LWu_TTaABAEb7Ljg/s582/image_2025-07-12_11-42-42.png

នៅពេលសួរអំពីបទពិសោធន៍របស់នាងបន្ទាប់ពីធ្វើការរយៈពេល ៥ ឆ្នាំក្នុងឧស្សាហកម្មនេះ Karina បានចែករំលែកអំពីការផ្លាស់ប្តូររបស់នាង។
នាងបាននិយាយថា៖ «ឥឡូវនេះខ្ញុំមានអារម្មណ៍ស្រួលជាងក្នុងការថតរឿង។ ពីមុនខ្ញុំថែមទាំងបាននិយាយជាមួយសមាជិកផងដែរថាតើយើងត្រូវបង្កើតរឿងដើម្បីបង្ហាញក្នុងកម្មវិធីចម្រុះឬអត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpoCFjaoC0uy0a2_BH_khBM_rKwgkCYWc-fGCFI2jjeSY0Q11jovzwx0qzCqdGooizgmph63N-ExwfqR9NRcvdlhJmpTOTm70bGRjHPdag_0wXdmicdhUUUGobA3yVyuEM16Ij-Q0uTCti7c4j3VyCBFByU42EUheb1w4T_4w_Myz024MAP_NjSVtmDmi/s2048/image_2025-07-12_11-42-45.png
Karina បានសារភាពថានាងចូលចិត្តកម្មវិធីនិយាយទៅកាន់កម្មវិធីផ្សេងៗ៖ «ខ្ញុំតែងតែចូលចិត្តនិយាយ។ ប៉ុន្តែការធ្វើជាពិធីករហាក់ដូចជាពិបាកព្រោះអ្នកត្រូវតែដឹកនាំការសន្ទនាយ៉ាងសកម្ម»។
Jonathan បានផ្តល់ដំបូន្មានដល់ Karina ថា ដើម្បីក្លាយជាពិធីករដ៏ល្អ អ្នកត្រូវស្តាប់ច្រើនជាងនិយាយ។ លោកក៏បានលើកទឹកចិត្ត Karina ដោយបង្ហាញពីជំនឿរបស់ខ្លួនថានាងនឹងធ្វើបានល្អក្នុងនាមជាពិធីករនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuinD540xW8_JqkwXPxpJQUOPY3rrC8rcPSYAaDr5qmkPrBLRfU7RDCEtwkl1yCKdm7dx1tkAjDf3ZTHZT2j4jthPS1Vo1DcZ7IQd9d5xO-XOH5trqRc6V1DAmf0Q0pfh2X78iVfeFaK0b2CsW5clgAcN9eXVUoppY6-mXTsktlYWmgpOwWU9hukcmsiP7/s1200/image_2025-07-12_11-42-42%20(2).png

ទោះជាយ៉ាងណាក៏ដោយ ការចង់ក្លាយជាតារាសម្ដែង របស់ Karina បានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងសហគមន៍អនឡាញរបស់កូរ៉េ។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា Karina មិនមានគុណសម្បត្តិដើម្បីក្លាយជាតារាសម្តែងទេ ហើយតារាស្រីខ្លួនឯងត្រូវបានគេនិយាយថាមិនបានសម្តែងបានល្អនៅក្នុង MV របស់ក្រុម aespa ឡើយ។ មតិអវិជ្ជមានមួយចំនួនបានលើកឡើងថា «នាងមិនមានមុខជាតារាសម្តែងទេ, នាងមិនអាចសូម្បីតែសម្តែងនៅក្នុងវីដេអូចម្រៀងរបស់ក្រុម, នាងគ្មានសមត្ថភាពសម្តែងទាល់តែសោះ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP5PMoSkpug5mMdYCbSMNetEgrIEDk6-T4AnIvUauI6dRZvbdRXftrDrGmy6DOXfa4tTeP50ajOaXE1g_Aa5mfyHPFBzJS3LWhzLSjeGAayXCGGQPTP16rQTKZVQ5NcyIniWIFSY75E2KI7k-doYoGSfbIkneQLOZ5ExMytMgilUiQXW2VSoijVljBgWRR/s736/image_2025-07-12_11-42-42%20(3).png
ជាការពិត Karina បានព្យាយាមសម្តែងតាមរយៈការផ្សាយពាណិជ្ជកម្មសម្រាប់បទចម្រៀង «My Arti Film» របស់ Mnet សម្រាប់បទចម្រៀងទោលរបស់នាង «Up»។ ក្នុងរឿងនេះ នាងបានសម្ដែងជាតួ «girl Crush» ដែលមានស្ទីលមិនចាញ់តារាសម្ដែង Lee Dong Hwi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAQHkHatxJXmxQWdyPeEIoW463sFFqWazREQHCXod_HCgo5Jung4bItEHa1OF8UyCfGhIPfdHFBJ6VHAXmuZTkrnXLAdqxmrLaRctnW7kOqs7OOnKnH2N4mn-CFEv5r-137FpctEsuBISm119bLUsyeDWm95ClRgWzmd4KETW987nFbgo4DjdWokSyBsfe/s2048/image_2025-07-12_11-42-43.png

ទស្សនិកជនម្នាក់ទៀតបានវិភាគថា មានតារាចម្រៀង Idol ជាច្រើនដែលចង់ឈានជើងចូលសម្ដែងដូច Karina ដែរ ព្រោះអាជីពជាតារា Kpop មិនស្ថិតស្ថេរដូចតារាសម្ដែង។ ដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះឱ្យបានយូរ តារាជាច្រើនបានអភិវឌ្ឍអាជីពច្រៀង និងសម្តែងស្របគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJHNake4RCzYHNyjlUIUyWBsPleKNjshUNBSkYhgpIyPYCuugFoP_nLy6lnmvLWrMwCG52T52YoRlsRh4D_TsLBzH8Q2pWvILUJrUdqc2-WuHLlFMwsuWZHBu86aHvIOAEMTrkfFF8TffrXk4vcvKEkN8kGMqJtVWjhFO1xRdi1SynJcgjk9j2nAEVgYOd/s675/image_2025-07-12_11-42-44.png

តារាចម្រៀងជាច្រើនត្រូវបានគេទទួលស្គាល់ និងមានអាជីពសម្ដែងគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំដូចជា IU, Suzy, Im Si Wan, Lee Jun Ho , Park Hyung Sik, Taecyeon…ជាដើម។ ទោះជាយ៉ាងនេះក្តី ការសម្ដែងរបស់តារា K-Pop មួយចំនួននៅតែជាការរើសអើងសម្រាប់ទស្សនិកជន នៅពេលដែល Idol ជាច្រើនបន្តអាជីពសម្ដែង ទោះបីជាជំនាញសម្ដែងរបស់ពួកគេនៅមានកម្រិតក៏ដោយ។ ជាក់ស្តែងដូចជា Cha Eun Woo និង Jisoo គឺជាតារាដែលមានអ្នកគាំទ្រច្រើន ប៉ុន្តែការសម្ដែងរបស់ពួកគេត្រូវបានរិះគន់ឥតឈប់ឈរនៅពេលដែលពួកគេដើរតួសំខាន់៕

ឈ្មួញថៃស្នើកងទ័ព និងរដ្ឋាភិបាលជជែកជាមួយកម្ពុជាបើកព្រំដែន ខណៈមន្ត្រីគយថានឹងមានដំណឹងល្អឆាប់ៗរឿងព្រំដែន

0

ប្រទេសថៃ ៖ លោកស្រី ចារុវ៉ាន់ ហិនយ៉ាកន មន្ត្រីគយស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានទទួលសំណើពីក្រុមឈ្មួញនាំចេញទំនិញពីប្រទេសថៃទៅកម្ពុជា ដោយអ្នកតំណាងឈ្មួញបានសំណូមពរឱ្យរដ្ឋាភិបាលផ្តល់ប្រាក់សំណងការខូចខាតឱ្យឈ្មួញនាពេលកន្លងមក ដោយសារវិធានការរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ ជាពិសេស ការដឹកទំនិញតាមផ្លូវគោក និងស្នើឱ្យអន្តោប្រវេសន៍ច្រកព្រំដែន កងកម្លាំងបូរ៉ាផា អភិបាលខេត្តស្រះកែវ និងរដ្ឋាភិបាលជជែកជាមួយកម្ពុជាបើកព្រំដែនឡើងវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU4MQ1BU74bcec1_3WiY5ZKoBRt65fNRDm9UVjOzgd8z5XS_sOJvu51C6fSnFg6Tq4iqrRV1vwT_2iC37be3xxfhRWUfA1gsSTFAqH7BMAkGR8hxl7fv5rftmx1hXNHwtYzfY1kHEqCiklZEqq7mVlS8h2LwUtGj5cLVnjtj4ojnVuv4x6LDkxHSK-ehEu/s1280/image_2025-07-14_08-38-26.png

មន្ត្រីគយស្រុកអារញ្ញប្រាថេត លោកស្រី ចារុវ៉ាន់ ហិនយ៉ាកន និយាយថា ទំនិញថៃនាំចេញទៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា កន្លងមក គឺជាមធ្យមខាតបង់ចំនួន៣០០លានបាតក្នុង១ថ្ងៃ ហើយគយពុំបានមើលរំលងផលប៉ះពាល់របស់ឈ្មួញទេ គឺគយបានលើកឡើងពីផលវិបាកឈ្មួញឱ្យកងកម្លាំងបូរ៉ាផា ជ្រាបជាបន្តបន្ទាប់ ។ លោកស្រីបានផ្តល់កម្លាំងចិត្តឱ្យក្រុមឈ្មួញ និងប្រាប់ថា នឹងទទួលដំណឹងល្អនៅខែកក្កដានេះពីរឿងព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3nltQE4RFUFFSADLYD5tju3VQ2nwQg2unxN0wcGidBxrkxn5MfSUJjOvLbeV8IX1WfIsVtAjMm-6Xsh6wUgEfF_Uj0aFSkRD-I-WudhI6TAs8-7TGZIPOVLJy0ry8ib2xLPNl1uFt1I3UHTpD0ueH6QP8e4q_lWSOjiOVCZZ_gmcJmKe8AXVUKJPnuiD/s1280/image_2025-07-14_08-38-27.png
គយស្រុកអារញ្ញប្រាថេត ត្រឹមតែជាអ្នកអនុវត្ត ប៉ុន្តែគ្រប់គ្នាមានសិទ្ធិលើកឡើងពីផលប៉ះពាល់បើមានបញ្ហាការនាំចេញទំនិញតាមផ្លូវគោក ឬឈ្មួញចាំបាច់ត្រូវនាំចេញទំនិញទៅកម្ពុជា គឺអាចដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ។ រដ្ឋមន្ត្រី្កក្រសួងពាណិជ្ជកម្មក៏ធ្លាប់និយាយពេលនាយករដ្ឋមន្ត្រីថៃធ្វើដំណើរមកខេត្តស្រះកែវ ថា ឈ្មួញដែលចាំបាច់ត្រូវនាំចេញទំនិញអាចស្នើសុំថវិកាឧបត្ថម្ភពីក្រសួងសម្រាប់ការចំណាយដឹកជញ្ជូនកើនឡើង និងសាកសួរព័ត៌មានលម្អិតនៅការិយាល័យពាណិជ្ជកម្មខេត្តស្រះកែវ ឬដាក់លិខិតទៅអភិបាលខេត្តស្រះកែវ ឬមកជួបគយស្រុកអារញ្ញប្រាថេត គយនឹងជូនដំណឹងបន្តពីការខាតបង់របស់ឈ្មួញដោយសារការបិទព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw24y426yZsDGHeOUQ0DJ4nVhBWtoLjQiMol8jleqQV8AG4eJDfzaQj_zjsfrV5R4BZrdpAZplb_F2NMS_L_BXjf27_Aj7wyEA5pwzMkUkL223_h7cBSvzMJ3Ku6NASCt1CvHaanQ6Is4zz9MfbMO2WMHfJoDhdVVIUlnDJ1K91xHbeejfbR1Vb04G5N3F/s1220/image_2025-07-14_08-38-28%20(2).png
លោកស្រី ចារុវ៉ាន់ និយាយថា ៖ «ព្រំដែនកម្ពុជា-ថៃផ្លូវគោកបិទ ប៉ុន្តែផ្លូវទឹក និងផ្លូវអាកាសពុំទាន់បិទទេ ដូច្នេះ យើងអាចនាំចេញទំនិញទៅកម្ពុជាបាន ។ ឈ្មួញដែលចាំបាច់ត្រូវនាំចេញទំនិញទៅកម្ពុជា គឺអាចនាំចេញតាមផ្លូវទឹក និងផ្លូវអាកាស រដ្ឋមន្ត្រីពាណិជ្ជកម្មធ្លាប់និយាយថា អាចមានថវិការបស់ក្រសួងសម្រាប់ផ្តល់ឱ្យឈ្មួញដែលត្រូវចំណាយដើមទុនបន្ថែម ។ គ្មានអ្នកណានៅស្ងៀមទេ ទាំងគយ កងទ័ពជើងគោក កងកម្លាំងបូរ៉ាផា និងមន្ត្រីច្រកព្រំដែន គឺចង់ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញ ។ ហេតុនេះ សូមរង់ចាំស្តាប់ដំណឹងល្អ សូមឱ្យមានដំណឹងល្អឆាប់ៗ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3nltQE4RFUFFSADLYD5tju3VQ2nwQg2unxN0wcGidBxrkxn5MfSUJjOvLbeV8IX1WfIsVtAjMm-6Xsh6wUgEfF_Uj0aFSkRD-I-WudhI6TAs8-7TGZIPOVLJy0ry8ib2xLPNl1uFt1I3UHTpD0ueH6QP8e4q_lWSOjiOVCZZ_gmcJmKe8AXVUKJPnuiD/s1280/image_2025-07-14_08-38-27.png

ចំណែកលោក អាណាន់ង៉ាម នីតិយ៉ាហ៊ុង ឈ្មួញនាំចេញកង់រថយន្តនៅស្រុកអារញ្ញប្រាថេត ដែលតំណាងឱ្យឈ្មួញដាក់សំណើមកខាងគយ ក៏បានផ្តាំផ្ញើឱ្យគយនាំសំណើរបស់ឈ្មួញចំនួន៧ចំណុចបន្តទៅថ្នាក់លើ ក្នុងនោះឈ្មួញផ្តោតលើវិធានការផ្តល់ប្រាក់ឧបត្ថម្ភដល់ឈ្មួញនាំចេញទំនិញទៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន ។ ក្រៅពីនេះ លោកនឹងដាក់សំណើទៅអន្តោប្រវេសន៍ច្រកព្រំដែន កងកម្លាំងបូរ៉ាផា និងអភិបាលខេត្តស្រះកែវ ដើម្បីឱ្យជជែកជាមួយកម្ពុជាបើកព្រំដែនឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3R06Z0iTxCUypW6iyIH4aNrC3x-hroGIrSULeyT-3k-_du4FmIU2NRKe_Pe6YIw3fKfxHSrqnnrliIYxsGMPaber-9lCkZ3Cl86Q2ghX0snuFcVP3UDMZayGbJ_MWmdNia6C1KqO-p0y6ST4dcqDEsBkKMNhlT5VJGKCckJDa9isNqtjnutPnVtf3ky/s850/image_2025-07-14_08-38-28.png

គួរបញ្ជាក់ថា តាំងពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជា ធ្វើឱ្យពលរដ្ឋ និងឈ្មួញថៃរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជា ៖ បាត់បង់ចំណូល អាជីវកម្មដួលរលំ និងចំណាយដើមទុនខ្ពស់ក្នុងការដឹកទំនិញពីថៃមកកម្ពុជា ។ ពួកគេបានសំណូមពរម្តងហើយម្តងទៀតសូមឱ្យកងទ័ព និងរដ្ឋាភិបាលចរចាជាមួយកម្ពុជាបើកព្រំដែន ពីព្រោះពួកគេក៏ស្រឡាញ់ប្រទេសជាតិដូចគ្នាដែរ ៕

ទឹកដោះគោថៃសល់ពេញស្តុកលក់ពុំដាច់ ខណៈតម្លៃដូងក្រអូបថោកខ្លាំងក្រោយតម្រូវការធ្លាក់ចុះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ូរ៉ុតផាត់ បានធ្វើដំណើរមកខេត្តរាជបុរី ដើម្បីតាមដានស្ថានការណ៍ផលិតផលសំខាន់ៗរបស់កសិករក្នុងខេត្ត រួមមាន ៖ ទឹកដោះគោ-ដូងក្រអូប ដែលកំពុងប្រឈមបញ្ហាលក់ពុំដាច់នៅសល់ពាសស្តុក និងតម្លៃថោក ដោយសារតម្រូវការធ្លាក់ចុះ ។ លោកណែនាំឱ្យប្រញាប់ចាត់វិធានការរយៈពេលខ្លី និងវែងដើម្បីដោះស្រាយបញ្ហាជាប្រព័ន្ធ ដោយមានអភិបាលខេត្ត មន្ត្រីរាជការ និងតំណាងផ្នែកឯកជនចូលរួមប្រជុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCwmIlw-KXWrqoSyLUl6gcchS9qJBFH0tVTQM_g5ktFnVkMUCGLlKM3-Osj01hTcyk6aUZzmS2-TEpbPiWJanih9rRZwgz5K2y79kenifK9dnTVHSEUonbCgakx5nUPVo67lS5rwT4uC64yXtS-Bvh1Qe4wgWLXP9UiuMAhHpgStCsUhyNZTRqFojQIQa/s960/475843729_1084778910342551_1328391423420711085_n.jpg

ក្រោយពីបានពិនិត្យមើលកសិដ្ឋានផលិតទឹកដោះគោនៅស្រុកផូថារ៉ាម ខេត្តរាជបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ូរ៉ុតផាត់ និយាយថា បច្ចុប្បន្ន ទឹកដោះគោសល់ក្នុងស្តុករហូតដល់១០លានប្រអប់ ដោយសារត្រូវការធ្លាក់ចុះ ។ លោកបានណែនាំឱ្យយកទឹកដោះគោសល់ក្នុងស្តុកទៅចែកចាយនៅតាមស្ថានីយប្រេងឥន្ធនៈ ហាងលក់ទំនិញបោះដុំ-លក់រាយ ព្រមទាំងស្នើពិភាក្សាពីគោលនយោបាយពាក់ព័ន្ធនឹងគម្រោងទឹកដោះគោសាលារៀនដើម្បីជំរុញឱ្យសិស្ស និងយុវជនបង្កើនការផឹកទឹកដោះគោ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ2lNd3Q31wHgz2c-atV41r6qUVncw5tom4oy707Ir5ZdvSeNFFUZ9u26XggMjlseMNNZk5zPLRvvGnhFv4ZPbrCiMEyZJ6Re4_jafa8D6v8b9Hx9PjZtkQ5OL_C1KrQkm-awtSKIAehnEBYCCgzjKtBvrQ_vbji_rw_1jtsDLuEqUUTBrNsBrX189wmU5/s620/image_2025-07-14_08-27-39.png
លោក ចតុផន និយាយថា ៖ «ខ្ញុំពុំព្រងើយកន្តើយនឹងជីវភាពកសិករទេ ខ្ញុំបានចុះមកពិនិត្យមើលបញ្ហាក្នុងតំបន់ដោយខ្លួនឯង និងកំណត់ឱ្យប្រញាប់ចាត់វិធានការរយៈពេលវែង ។ ការប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយចំណាយដើមទុនផលិតរបស់កសិករថៃអាចប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3IHyvarkuUS66_8DIz1LCiHazkkY8B2LTGV9ydf3n5vBS7EyiurH-ZFonfxjE7kjn97EWWg2eYJJuO4_ytuSGI3uszVW8d5HQLQsa6icZcfI70pde2QE5LI2sPX87066k-4ltbER7e2QOfzj-5vvSBtJPUX4OWx5qbFBfh_m3LZ09AJlxcZOcPluLU2Rk/s900/image_2025-07-14_08-27-40.png

នារសៀលថ្ងៃដដែល (ថ្ងៃទី១០ ខែកក្កដា) លោក ចតុផន បានដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធធ្វើដំណើរទៅសាលាខេត្តរាជបុរី ដើម្បីតាមដានស្ថានការណ៍តម្លៃដូងក្រអូប ដែលជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ។ លោកថា ពេលនេះ តម្លៃដូងក្រអូបជាមធ្យមនៅចម្ការ គឺដូង១ផ្លែ មានតម្លៃពី៤បាត ទៅ៥បាតប៉ុណ្ណោះ ខណៈបរិមាណផលិតកើនឡើង ហើយការកុម្ម៉ង់ទិញដូងពីចិនដែលជាទីផ្សារសំខាន់ធ្លាក់ចុះ ទើបធ្វើឱ្យដូងថៃសល់ច្រើន និងបន្ទាបតម្លៃក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-CmR0z-nVS0nFY-Rp2QP-Gq6SbdsoUs9gYOMPRenX8mV5z0DW-QHcBk3CbfdkLm5IIl11s0tLDTkz9UkaprVv3Fx2E4j7LuAtGHTqZqrSFThtHL8QIcnG0O3fKaGK9QFr_AtMBLd6TNhmWhW2igj1vRIO8CfTohKlqkGtvUKBBoxw8kvmv_cPo6lBLBen/s960/photo_2025-07-12_09-34-53.jpg

ក្រសួងពាណិជ្ជកម្មបានកំណត់វិធានការដោះស្រាយបញ្ហាជា៣ដំណាក់កាល រួមមាន ៖

១-រយៈពេលខ្លី ៖ លក់ដូងនៅតំបន់ទេសចរណ៍, ភូមិ, ខុនដូ និងកន្លែងកែច្នៃ
២-រយៈពេលមធ្យម ៖ ជំរុញឱ្យរោងចក្រកែច្នៃទិញដូង និងពង្រីកទីផ្សារក្នុងស្រុក
៣-រយៈពេលយូរ ៖ រកទីផ្សារនាំចេញថ្មី លើកកម្ពស់ស្តង់ដារផលិតផល និងគ្រប់គ្រងផលិតកម្មជាមួយផែនការគ្រប់គ្រងពូជ ជីកសិកម្ម និងថ្នាំកម្ចាត់សត្វល្អិត រួមទាំងលើកកម្ពស់ការកែច្នៃដើម្បីបង្កើនតតម្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2PAHCGH84U0du1kmT7fYjlX2N2QxhTvvbnihZxpcg_7bwTtpFLZwqQ9ZrG1lUg_ECarxF-Jvioi1QQWGkMqxUxXtWxJwtRRCL4NGzK1FRRNtL5iHF4htlbXHVwA2MMyErtF1g_6k4GxIzotfjAS719CVG5CbODdLfIhwzobt61jErraMWxRfGUViEr3oR/s1280/484151211_657599703301442_1768561356410889446_n.jpg
ការចំណាយដើមទុនខ្ពស់ ជាពិសេស ជីកសិកម្ម និងថ្នាំកម្ចាត់សត្វល្អិត គឺជាកត្តាសំខាន់ដែលត្រូវដោះស្រាយជាប្រព័ន្ធ រួមទាំងជំរុញតួនាទីមន្ត្រីទូតពាណិជ្ជកម្មបើកទីផ្សារនៅក្រៅប្រទេស និងផ្តល់ឱកាសដល់កសិករ ។ លោក ចតុផន ស្នើឱ្យពលរដ្ឋថៃជួយគាំទ្រតាមគោលនយោបាយ «ថៃធ្វើ ថៃប្រើប្រាស់ ថៃជួយថៃ» ព្រមទាំងជំរុញការកែច្នៃទិន្នផលកសិកម្ម បង្កើនប្រសិទ្ធភាព កាត់បន្ថយដើមទុន និងបង្កើនឱកាស ។

គួរបញ្ជាក់ថា នៅខេត្តរាជបុរី មានផ្ទៃដីដាំដូងក្រអូបជាង១១០,៤៩០រ៉ៃ, កសិករជាង៦,៥០៤នាក់ ខណៈស្រុកមានផ្ទៃដីដាំដូងច្រើនជាងគេ រួមមាន ៖ ស្រុកដាំណឺនសាឌួក, មឿងរាជបុរី និងបាងផេ ៕

អាជីវករថៃថា ការសម្រេចចិត្តបិទព្រំដែនរបស់រដ្ឋាភិបាល និងកងទ័ពជាទង្វើដ៏ល្ង.ង់ខ្លៅ ខ្វះការពិចារណា

0

ប្រទេសថៃ ៖ ក្រុមអាជីវករថៃនៅតាមព្រំដែនជាប់ប្រទេសកម្ពុជា យល់ឃើញថា ការសម្រេចចិត្តបិទព្រំដែនរបស់រដ្ឋាភិបាល និងកងទ័ពថៃ គឺជាទង្វើដ៏ល្ង.ង់ខ្លៅ ខ្វះការពិចារណា ដែលកាន់តែធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរតានតឹងខ្លាំងឡើង ។ រដ្ឋាភិបាលពុំបានជួយរកវិធីដោះស្រាយបញ្ហាឡើយ ហើយធ្វើឱ្យពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbaLDYXGdrkCLxFJs4C1tjLCeymcCTBL56ZLSb3NkckdGmHy9JHNRy6z9BWceqrPyxzi1f2WqSiVa9KRAWWco15E07zVa2qM5T8tt9Z6cQR_fIiAeRZzXd_0N8zxGABkRIldT1wMkhhjIUYmG6DGLIPd1meRvge-dNmbXlY-sig5wspvEEKFmWTTUu5Zo/s990/image_2025-07-10_08-49-20.png

កាលពីពេលប្រមូលផ្តុំតវ៉ានាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃនៅព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) និយាយថា ពួកគេរងផលប៉ះពាល់ខ្លាំងណាស់ដោយសាររដ្ឋាភិបាល និងកងទ័ពថៃបញ្ជាឱ្យបិទព្រំដែនជាប់កម្ពុជា ។ វាធ្វើឱ្យអាជីកម្មភាគច្រើនស្ទើរតែដួលរលំ ខណៈអាជីវកម្មខ្លះទៀតបិទទ្វារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmZCuBgFY_AUR1zZpjhlalgGqmQAQXsXbPG3uPKUFNMHceAMF0nGW8V9u0AI-aQ9NV_6mAtN3uTwO8dMTAm1VQsa2B-pQB6JCf0XLSvTw6Sx4fxnnYP9tbcil1Yzh2yJIQ3KAZM7yDcFXDvGVXpHWOuCWYXAtUF_TK1P29nv-nSPgoRvVELg1lVbywZ9M/s1200/photo_2025-07-09_10-10-06%20(2).jpg

លើសពីនេះ អាជីវករថៃបារម្ភថា ប្រសិនបើថៃនៅតែបិទព្រំដែនបន្តទៀតអាចធ្វើឱ្យកម្ពុជានាំចូលទំនិញពីចិន និងវៀតណាមជំនួសវិញ ហើយថៃនឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនមហាសាល ។ អាជីវករថៃខ្លាច និងបារម្ភពីបញ្ហានេះយ៉ាងខ្លាំង ពីព្រោះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានជាច្រើនបង្ហាញថា កម្ពុជាមានគោលដៅនាំចូលទំនិញពីប្រទេសជាច្រើនទៀត ហើយកម្ពុជាលែងនាំចូលទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

វាជាមូលហេតុធ្វើឱ្យអាជីវករថៃខឹងសម្បារជាមួយរដ្ឋាភិបាល និងកងទ័ពរបស់ខ្លួន ហើយនាំគ្នាតវ៉ាឱ្យបើកព្រំដែនជាបន្តបន្ទាប់ ដោយសារពេលនេះ អាជីវករថៃរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការបិទព្រំដែនដែលអូសបន្លាយអស់រយៈពេលជាង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ហេតុនេះ ប្រសិនបើអ្នកដឹកនាំថៃនៅតែប្រកាន់គោលជំហរក្រាញននៀលពុំព្រមចរចាដោះស្រាយបញ្ហាជាមួយប្រទេសកម្ពុជា វានឹងធ្វើឱ្យអាជីវករថៃបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់នឹងកើតឡើងទាំងបច្ចុប្បន្ន និងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃអះអាងថា ថៃពុំបានបិទព្រំដែនជាមួយកម្ពុជា គឺគ្រាន់តែរឹតបន្តឹងការចេញ-ចូលប៉ុណ្ណោះ ព្រំដែនថៃបើកចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ សម្រាប់កូនសិស្ស និងអ្នកជំងឺសង្គ្រោះបន្ទាន់ ។ ការរឹតបន្តឹងនេះ ដោយសាររដ្ឋាភិបាលថៃមានគោលដៅកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញនៅកម្ពុជាឱ្យអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ការពិត កម្ពុជាពុំមែនជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដូចការលាបពណ៌ ទម្លាក់កំហុសរបស់រដ្ឋាភិបាលថៃទេ ប៉ុន្តែកម្ពុជាបានរងគ្រោះដោយសារឧក្រិដ្ឋកម្មឆ្លងដែនហូរចូលពីប្រទេសថៃ ។ រដ្ឋាភិបាលថៃគួរតែប្រញាប់ដោះស្រាយរឿងអាស្រួវដ៏ស្អុយអសោចក្នុងប្រទេសរបស់ខ្លួន ហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា ៕

មកទៀតហើយ! ថៃអះអាងថា «ប្រាសាទអង្គរវត្ត» ចម្លងគំរូតាម «ប្រាសាទភីម៉ៃ» របស់ថៃ

0

ថៃ៖ ការជជែកដេញដោលថា “ចម្លង ឬមិនចម្លង” មួយទៀតបានផ្ទុះឡើងក្នុងសប្តាហ៍នេះនៅលើឆាកអន្តរជាតិ ក្រោយកម្ពុជាបានអះអាងថា វត្តភូមាញហ្វា ក្នុងខេត្ត Buriram បានចម្លងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ពេលនេះក្រុមសាស្រ្តាចារ្យបណ្ឌិតថៃ បាននាំយកភស្តុតាងប្រឆាំងជាច្រើនមកបង្ហាញ ដើម្បីជាហេតុផល និងអង្គហេតុសម្រាប់មនុស្សឱ្យធ្វើការវិនិច្ឆ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7oSVlxpAGQgkwZIb_msmwNLRX3LGGsqe2B-Bq37vW4QiJGbMt-oWV35apdh2O3kdIrRgiJ8vYyZG7S3ZA8yki4aiOD9-ZGt_rmE2OCQPoMfFc5hABLYyoRWTRw3luRjkgvrG17mnIaO920jIm9vREXEnS5MVe7S7df1VpfgcResb9UXvsksfQ6cgeOPBn/s1090/photo_2025-07-12_16-17-13.jpg
យោងតាមសារព័ត៌មាន Khaosod នារសៀលថ្ងៃទី១២ ខែកក្កដា នេះបានឲ្យដឹងថា កាលពីអតីតកាលដ៏យូរលង់ណាស់មកហើយ ពោលគឺមុនពេលរដ្ឋ ឬជាតិណាមួយលេចវត្តមាន មុនពេលព្រំដែនត្រូវបានគូស មុនពេលខ្សែបន្ទាត់ត្រូវបានដាក់កំណត់នៅលើផែនទី ប្រជាជននៅក្នុងតំបន់នេះសុទ្ធតែជា “សាច់ញាតិ” ដែលមកលេងគ្នាទៅវិញទៅមក សូម្បីតែគ្រួសាររាជវង្សក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZKQEJTI7qCNzMGoZLPsb1M0yf-Cld6kR1XHdNHrIVjc_JjajWwn49rnFFIY_8At2y8oILUfq9cn_XAnFlV93x-cNbBfp_NSSTQ-XuERQ6akTgFb1Nw_x6w1dhmHMxeWOKi2EIQ4-1GSOaqTb6pGu5Wv6tuiio_YbeP_UAgT1acA8izUrzk8nPKJAjV4wH/s1260/photo_2025-07-12_16-17-14%20(2).jpg

តាមច្បាប់ធម្មជាតិ រចនាប័ទ្មនៃសិល្បៈ និងជំនឿត្រូវតែងមានលំនាំ និងទទួលរងឥទ្ធិពលពីគ្នាទៅវិញទៅមក គឺជារឿងធម្មតា។ ក្នុងន័យនេះអ្នកជំនាញថៃចង់បង្ហាញថា ករណីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា ក៏មិនខុសគ្នាដែរ។ មានភ័ស្តុតាងផ្នែកប្រវត្តិសាស្ត្រ និងវត្ថុបុរាណជាច្រើនបានបង្ហាញថា ប្រាសាទអង្គរវត្តមាន «ប្រាសាទ Phimai » ក្នុងខេត្ត Nakhon Ratchasima របស់ប្រទេសថៃ ជា “គំរូដើម” របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwqz8paMZ_eIlKSTDABk-bkbyZEhhqSDVlD2tLRAcEcV_-oLpvbwqwm4mju3u7VGF5j2cT6dg8tWGgQKkECNuxNElOhAMgpZMq0_OrBWMxCHCVEPAQjWmddfxmE_oJf4eExZtgSEXX6j_xkHSGTO8TjHZ_zL8p1FwdcwqTe-SFsmRneW8ri1KCqldP2Hk/s766/photo_2025-07-12_16-17-14.jpg

ប្រភពដដែលនេះបានបញ្ជាក់ថា ប្រាសាទភីម៉ៃដែលជាទីសក្ការៈនៅលើទឹកដីថៃនោះ ត្រូវបានសាងសង់មុនអង្គរវត្តទៅទៀត។ វាត្រូវបានបញ្ចប់ការសាងសង់នៅចុងក្រោយបង្អស់ មុនគ.ស ១១១២ ដែលជិត៤០ឆ្នាំក្រោយមក ទើបប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK06DLx05xyn5N4TNWPgX0E-YZIPq1KEABX3FpO2bypxYBJrRt9H8R7NdHB_aCvSFkxoBaKPg6Y6y19b-RByCZxAMpsVb_ImJed4zrD6OZm2Nj0htqUAglSgk_73tiODj4zqsp_R1q_UrCt_JX0vzTPVhG6IM2eB56Y7TqPoBhZez3kNQ8vlxJ4jGtyOKK/s1280/photo_2025-07-12_16-17-16%20(2).jpg

ក្រុមសាស្ត្រាចារ្យបណ្ឌិត Rungroj Piromanukul នៃនាយកដ្ឋានប្រវត្តិសាស្រ្ត នៅមហាវិទ្យាល័យមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Ramkhamhaeng បានផ្តល់ឯកសារដល់សារព័ត៌មាន ‘Matichon Online’ ដែលបណ្ដាញរបស់ Khaosod ជាចំណុចសំខាន់ៗ ដើម្បីងាយស្រួលយល់ដូចខាងក្រោម៖
១. ប្រាសាទថ្មភីម៉ៃ មានរាងដូចជាក្រពុំផ្កា ពីព្រោះធាតុផ្សុំស្ថាបត្យកម្មដែលហៅថា ‘ណាហ្គាប៉ាក់’ (ជហ្វានាគ) ផ្អៀងចូលក្នុង គឺជាគំរូដើមនៃប្រាសាទអង្គរវត្ត។ រចនាប័ទ្មនៃប្រាសាទភីម៉ៃ ក៏មាននៅលើប្រាសាទបាពួន ដែលមានទម្រង់សិល្បៈនាដើមសម័យអង្គរ។
២. ការឆ្លាក់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជា ‘រូបភាពនិទានកថា’ ដែលពណ៌នាអំពីបុគ្គលដែលមិនទាក់ទងនឹងរឿងសាសនាបានកើតឡើងនៅប្រាសាទភីម៉ៃ ជាពិសេសពិធីដង្ហែ Phra Phimai ។ ចំណែកនៅប្រាសាទអង្គរវត្តដែលគេសាងសង់ក្រោយនោះ មានរូបភាពនៃក្បួនដង្ហែរបស់ព្រះបាទសូរ្យវរ្ម័នទី២ (ដែលប្រជាជនថៃស្គាល់ថាជា ‘ស្យាមគុគ’ ឬឈ្លើយសឹកសៀម គឺជាជនជាតិស្យាមដែលលេចឡើងនៅលើចម្លាក់លៀននៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGr945Aa9NnI9dx7pkZRjYi-d_RmyTBb3nmSWJvLYpri4XGqH8_EttmOvhEtXDcC3H5y8wua6GqzJzzhISJz6XXUGgg4sF3hv35WajyQbPJM4N1VQb7ttxZHfQoV7qhA-NHHsrU2M5tD-nuRn5r1kQlAPDAyUje4mCf7La1yuEzDllCClIwxtlqYURUMcS/s1280/photo_2025-07-12_16-17-16.jpg
៣. ជើងទម្រដែលមានក្រណាត់នាគប្រទាក់គ្នាបានលេចចេញនៅប្រាសាទភីម៉ៃ មុននឹងលេចឡើងនៅប្រាសាទអង្គរវត្ត។
៤. ព្រះបាទសូរ្យវរ្ម័នទី២ មានដូនតានៅទឹកដីភីម៉ៃ។ ការសាងសង់ទីជម្រកដ៏ធំបែបនេះគឺអាចធ្វើទៅបានដោយសារតែប្រជាជនមកពី«ទន្លេមុន»បានធ្វើចំណាកស្រុកមកបឹងទន្លេសាបនៃប្រទេសកម្ពុជា រួមជាមួយធនធានលោហៈជាច្រើន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការសាងសង់ប្រាសាទនេះ។
៥. ផ្លូវខ្វែងបួនទិស (ចលាផានកាកាបត) ត្រូវបានសាងសង់នៅប្រាសាទភីម៉ៃមុន ហើយបន្ទាប់មកទើបបង្ហាញខ្លួននៅប្រាសាទអង្គរវត្ត រួមទាំងព័ត៌មានលម្អិតនៃឈុតឆាកជាច្រើនពីព្រេងនិទានរាមាយណៈ (Ramayana ) ដែលបានបង្ហាញខ្លួននៅប្រាសាទភីម៉ៃមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5dewmENjGK00SY1QRMirpk-5nks2Ecz6kNOGIdUGFBJsZaCH9fmmTJi49vm_EYyd2vOhvUAead-_AZMZKr4VTJxkv159_XaVeHuiyIcSleS30QjJUahjs78mDlfckREZu8t92zLBFk7Q9Y697re87uJtbHjXGb2GCA18o4WSM6nPDuMP0hHdKOYtGttK/s1280/photo_2025-07-12_16-17-17.jpg

ទាំងនេះគឺជាអះអាងរបស់សាស្រ្តាចារ្យបណ្ឌិតថៃ ក្នុងការបដិសេធលើការចោ.ទប្រកាន់របស់កម្ពុជាដែលថា ប្រាសាទសីហនគរ នៅវត្តភូម៉ាហ្វា របស់ថៃដែលកំពុងសាងសង់ បានចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយទាញយកភស្តុតាងជាឯកសារមកវា.យបកកម្ពុជាវិញថា ដូច្នេះប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ចម្លងតាមគំរូប្រាសាទភីម៉ៃរបស់ថៃដូចគ្នា៕

សេង មង្គល ត្រូវគេចោ.ទប្រកាន់ថា «មានអ្នកចិញ្ចឹម» ក្រោយបើកហាងកាហ្វេនិងធ្វើផ្ទះថ្មី ស្របពេលគ្នា

0

តារាសម្តែងដ៏ស្រស់សង្ហាលោក សេង មង្គល ត្រូវបានគេចោទប្រកាន់ថាលោកមានអ្នក ចិញ្ចឹមបន្ទាប់ពីបើកហាងកាហ្វេផងនិងធ្វើផ្ទះថ្មីជូនអ្នកមានគុណស្របពេលជាមួយគ្នាផង។ ការចោទប្រកាន់នេះបានធ្វើឱ្យលោក សេង មង្គល សម្តែងការហួសចិត្តយ៉ាងខ្លាំង ហើយបានវាយបកវិញថាបើលោកមានអ្នកចិញ្ចឹមមែនលោកនឹងបើកហាងកាហ្វេម្តង១០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4GryRd81Iaw5i4BOaO_Vejka4th5a0qDny0UMcb2aMXX8IktLte4eN5vDHUF2NDN2iMIqCMtQ509TyhoQpZBMTkeDPqIjCoBl_Jj8pngRlryIBh7TOf_QE4roTnpkL5v2r4E7eSF8zwyQiX_0ldmTKv9Wyyz3kr426uvUAEC3xu0qY5UDOfo1Wmns0z-o/s2048/image_2025-07-12_09-47-21.png
បច្ចុប្បន្ននេះតួឯកប្រុស សេង មង្គល ពុំទាន់បង្ហាញស្នាដៃថ្មីតាមរយៈខ្សែភាពយន្តណា មួយឡើយ ខណៈកាលពីមុនលោកបង្ហាញមុខជាអ្នកតំណាងអ្នកជំនួញអនឡាញថ្មី ឈ្មោះមួយរូប ថែមទាំងធ្វើឱ្យអ្នកមួយចំនួនមានការយល់ច្រឡំពីទំនាក់ទំនងទៀតផង។ ទោះជាយ៉ាងណា លោក សេង មង្គល និង ថៅកែរបស់ខ្លួនបានរក្សាគម្លាតហើយលែង បន្តជាអ្នកតំណាងផលិតផលបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0DgaM3Su-1jVyrfJVngSPUv5EjFPSpqcpaZc_XW0UHN_hpru8B6uBbKsxKu_THYYBw0ZAog7aeSHkTURvxDPSlxZ2VTULu4I8Xd2a8kS_PDZNiBUSgoOLgzl_XkVqoGdlB4xWWTI4l12z73IY3hCDCDjoMpeFO8cxDNZFCyXjfOIK0jLvgDhhDpSkslj/s2048/image_2025-07-12_09-47-08.png
ទោះបីជាមិនបានបង្ហាញមុខលើខ្សែភាពយន្តនិងមិនបានធ្វើជា BA ដូចមុនមួយរយៈចុងក្រោយនេះលោក សេង មង្គល គឺបានបើកហាងកាហ្វេរួមទាំងធ្វើផ្ទះថ្មីជូនឪពុកម្តាយរបស់លោកផងដែរ។ យ៉ាងណាមិញរឿងបើកហាងកាហ្វេនិងធ្វើផ្ទះតារាសម្តែងរូបនេះស្រាប់តែមានគេចោទប្រកាន់ថាលោកមានអ្នកចិញ្ចឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwylVgMu5MMyAcRS2We0erq5AccYtx1jVsxmLKxaH5jBwu-rrXN-PGrasPWnLVK45DOSqRjudVS4Y2NfgbRxio20wd4PWfleX7lfL39q4RDQd5nCkpeIpLgIZSrnFaFveMkFVw_IVW0K73fZ6cAyisc_gA3ElEpccfwJdKzACWkmuDukpy03QtIM8ebYgP/s2048/image_2025-07-12_09-47-10.png

ថ្លែងដោយអារម្មណ៍ហួសចិត្ត លោក សេង មង្គល បានចេញមុខឆ្លើយតបនៅល្ងាចថ្ងៃទី១១ កក្កដា ថា «រឿងហួសចិត្ត…..ខំធ្វើការរកលុយចង់ងា.ប់គ្រាន់តែឯងបើកហាងកាហ្វេ និង ធ្វើផ្ទះជូនលោកឪពុកអ្នកម្តាយក្នុងពេលតែមួយ អ្នកខ្លះក៏លើកតម្កើងឯងថាមានអ្នកចិញ្ចឹមភ្លែត (ចង់សើច) ហួសចិត្តចង់ចូលដល់80 យី… អីក៏ម៉េសៗ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTabL9C_M9oNRNWDBXO2zVjbBpBf6m9HrIKSuTE-CyA0MQGzVjwXf2JcKND7C361XSSmGBnhSEpGKQcC6IEgSlc1_wQ2KCgkinwhOka_Mdk_Pt43AKw-bA2IrdAbTBKjXo9um7CsIZvNoY3ljrkysN6n1e-kWDv6d2w04W1owvlwbjddE6AJn4phKlfT5o/s2048/image_2025-07-12_09-47-15.png

តួឯកប្រុសរូបនេះបន្តទៀតថា «បើលោកមានអ្នកចិញ្ចឹមមែនលោកនឹងបើក១០ហាងក្នុងពេលតែមួយហើយ មួយវិញទៀតបើលោកធ្លាប់បានធ្វើការជាមួយនរណាម្នាក់ហើយបោកលុយគេមែននោះ ម្ល៉េះពេលនេះគេមិនទុកឱ្យលោករស់សុខស្រួលទេ ប្រហែលជាឡាយហែកឯងខ្ទេចខ្ទីហើយ យល់នៅប៉ុណ្ណឹង..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Dw5QjptMg2xTfciCdiMTA5oi9wFOTS-iTQA4jELtDpLQyavJSoxxjgGlEG_tTDd7zLit6m1Boqw5VfAoUK255n-_PIjjM0o7Qd4Ev7ZKAYJdzF3xy9_PW3Wyg0k2hxZbsLQJJhzOF2Etu2NFzzvH7ffjF8WpI5Ipsjk9A1DEjyCvs3eFqO2tofAFV6Q9/s1126/image_2025-07-12_09-47-20.png

ការចេញមកបកស្រាយខាងលើនេះអ្នកគាំទ្រក៏បានបញ្ចេញមតិកុំឱ្យតារាសម្តែងរូបនេះគិតច្រើនពីសម្តីអ្នកដទៃ៕

ជួបរបស់ពិតហើយ! មន្ទីរពេទ្យមួយកន្លែងទុកលុយជាធំមិនសង្រ្គោះមនុស្ស ដឹងអីប៉ះចំអ្នកជំងឺជាកូនមន្រ្តីធំ

0

មហាជនសម្ដែងការហួសចិត្តនឹងមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តកំពង់ចាម បន្ទាប់ពីកូនរបស់មន្រ្តីធំម្នាក់នៅក្នុងប្រទេសបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលបញ្ជូនដល់មន្ទីរពេទ្យ បែរជាត្រូវបានពេទ្យទុកចោលមិនព្យាបាល ព្រោះមិនស្គាល់អត្តសញ្ញាណ និងខ្លាចថាជនរងគ្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcHuJ-VmwPbE73gNVP5z4KgTAXghfnoyAcGoV5IxtrzJOkEWnHcoIIJKEISeopvOYn29u2dqQJifagIDotU5XqeUL6XtH8An6-AdGSj011kkoM4u76_DV6jQ-2bKfLL3-N4IjZ23AfX6TYanZVcQ3hZrCIls-_kPsA7i3THnWmA5w9Y4WJ_vQZNyGqRmj/s853/photo_2025-07-12_11-42-21.jpg

កាលពីថ្ងៃសុក្រុ ទី១១ ខែកក្កដា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត បានបុកគ្នាយ៉ាងពេញទំហឹងនៅចំណុចភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លា.ប់ និង៧នាក់រងរបួសធ្ងន់ ស្រាល (រងរបួសធ្ងន់២នាក់) ។ បើតាមការបញ្ជាក់បានឲ្យដឹងថា មានម្នាក់ក្នុងចំណោមអ្នករបួសនោះ គឺជាកូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ ផ្កាយ៤ វ៉ា ប៉ោអ៊ាន ជាយុទ្ធមិត្តស្ម័គ្រចិត្ត ដែលធ្លាប់រួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ កាលពីឆ្នាំ១៩៩៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQO-KkJB9Xl8AdBx9gOmqW7_UTALbuvx_dJuiv1OYx3cQGi3bAD8ZeIw24erEl_5D7zglKpikZaaTFaVCFbTdfwDoxjDM_Sm1ZxiYVBdrfvM3KJcmmA92K-pq7OFHqZ3TTe35KbEXmOkCFfrjwiHNN4-KhuO_cnuApVcUDUXBGL0Gf1ufMgzOhDek2alp/s1280/photo_2025-07-12_11-42-19%20(2).jpg

យោងតាមការលើកឡើងនៅក្នុងសារសំឡេងរបស់ឯកឧត្តម វ៉ា ប៉ោអ៊ាន បានឲ្យដឹងថា នៅមុនពេលមានសាច់ញាតិបានទៅដល់មន្ទីរពេទ្យ នៅក្នុងខេត្តកំពង់ចាមនោះ ខាងមន្ទីរពេទ្យមិនបានរូតរះសង្រ្គោះអ្នករបួសដែលបានបញ្ជូនមកនោះទេ ដោយខ្លាចថាជនរងគ្រោះមិនមានប្រាក់បង់ថ្លៃព្យាបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyw-Ko8XoX6YzKfOqwzfzfiWjIztHRmvRIafAd1RGdmEOMZ_PBx9b0-E4R0Y7UkEplqdGZQS9H182BgnhB7Oq84tF-mO3C4_1BoG1rAT5811IBYduzTSAdcMORZv7AonjHGhkF-rnV-EfN-kFB9O-Z2n5wvxKwDh8a6KunU6Un8a4_9TVkdpBMZ-ORauS2/s1280/photo_2025-07-12_11-42-19.jpg
បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា សូម្បីតែឈា.មដែលបានបូមរួចពីអ្នកបរិច្ចាគតាំងពីល្ងាចថ្ងៃកើតហេតុនោះ ក៏ត្រូវបានពេទ្យទុកចោលដល់ថ្ងៃបន្ទាប់ មិនព្រមបញ្ចូលឲ្យជនរងគ្រោះផងដែរ។ និយាយរួម គឺមន្ទីរពេទ្យខាងលើនោះ មិនបានខ្វាយខ្វល់ក្នុងការជួយសង្រ្គោះជីវិតមនុស្សសោះតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvjq3fUkye59pHCQzEQyoyjNZ4dMCCgco0G-yiEegUNb3libMZ3RahDitzvDzcVOeFFIHoCUovO4dOWRlvqmYBAqrPynZTWpHNtjiZtwp3YtlxueuFMiiYhh_RAzFiuT38icPlxw6HrMmzVgQZUhRgsDet6a3J9oxXzkBv74eG3ERokleL3Gsi9BX7i-U/s1280/photo_2025-07-12_11-42-20.jpg

ជាមួយនឹងការបែ.កធ្លាយនូវរឿងរ៉ាវនេះ មហាជនជាច្រើន បានសម្ដែងនូវការហួសចិត្ត ព្រមទាំងបង្ហាញពីការអស់សង្ឃឹមនឹងពេទ្យដែលគ្មានវីជ្ជាជីវៈទាំងនោះ ដែលទុកលុយជាធំជាងជីវិតរបស់មនុស្ស។ ក្នុងនោះ មហាជនជាច្រើនបានលើកឡើងពីការយល់ឃើញស្រដៀងៗគ្នាថា «ពេទ្យពាក់សទ្ធតែអាចស តែចិត្តវិញពណ៌ខ្មៅ ជួយអ្នកជំងឺសិនទៅ លុយកាក់ចាំគិតតាមក្រោយបានតើស។» «ចប់ហើយ! ឪពុកផ្កាយ៤ នៅពិបាក ចុះទម្រាំឪពុកខ្ញុំអ្នកធ្វើស្រែ» «ការព្យាបាលក្នុងស្រុកបែបនេះ ចឹងហើយមិនអាចហាមប្រជាជនមិនឱ្យទៅព្យាបាលនៅក្រៅស្រុកម៉េចនឹងកើត?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgstYcoKZG00NiJlFPnQ0lThlQPh58uASsqZMT4to9tYdcqRKfxKseqWT4bPPmXDu0xsF7xsFErhvvM6m-R1QC0b653uReV9LJxpIawa4Egs7idrEPo3CQGtUGZIzEGToVELB9TmOm4F2G4gythuTaBYioRyysrJHyGFarWBTnc-0KvS8ZJ_dJTNbgyKXXp/s1024/photo_2025-07-12_11-42-22.jpg

ទោះជាយ៉ាងណា ឈ្មោះរបស់មន្ទីរពេទ្យខាងលើនេះមិនត្រូវបានគេបញ្ចេញនោះទេ។ ប៉ុន្តែមានមហាជនជាច្រើននៅក្នុងបណ្ដាញសង្គម បានទាមទារឲ្យស្ថាប័ន ឬក្រសួងដែលមានសមត្ថកិច្ចជួយស្រាវជ្រាវរក ចាត់វិធានការជាមួយប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធនៅក្នុងករណីនេះផង ព្រោះបញ្ហានេះមិនមែនទើបតែកើតមាននោះទេ។ ប្រសិនបើនៅបន្តបែបនេះទៀត ច្បាស់ជាពលរដ្ឋអស់ទំនុកចិត្តនឹងវិស័យសុខាភិបាលក្នុងស្រុកមិនខាន៕

ស្រលាញ់គ្នាច្រើនឆ្នាំតែមិនសាប! អ្នកនាង កុល ដាវី ជួបពរថ្ងៃកំណើតលោក សុខ រក្សា យ៉ាងផ្អែមដូចស្ករ

0

តារាសម្តែងអ្នកនាង កុល ដាវី បានបង្ហោះពាក្យជូនពរថ្ងៃខួបកំណើតស្វាមីរបស់ខ្លួនគឺលោក សុខ រក្សា ពោរពេញដោយភាពផ្អែមល្ហែមបន្ទាប់ពីរួមសុខទុក្ខជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំក្នុងជីវិតគូ។ លើសពីនេះអ្នកនាង កុល ដាវី បានសន្យាថានឹងថែរក្សាចំណងស្នេហ៍របស់អ្នកទាំងពីរដល់ថ្ងៃចាស់រៀងៗខ្លួន និងបានបញ្ជាក់ថាមានជំងឺខ្វះលោក សុខ រក្សា មិនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcmMBRNpCfDZy49bXrCNM3B7u99wn9wHGEiJGMsJ7IhxMB6X1ZXfmyKQFMLLhAl1aCfC-zcaxg1VjKy-Xl-ZhhXTGUQtAhid0m2mGpBpVjUOBHXfIB6OCZ9Kvxa3lYgUIi8lXZMZALnMoC3NfgxAGsDrg198ClEDr-mehbnd2Ucm6Gk6j2EjQVQbYjmV_/s2048/image_2025-07-11_13-54-39.png
នៅយប់ថ្ងៃទី១០ កក្កដា តារាសម្តែង កុល ដាវី បានបង្ហោះរូបមួយសន្លឹកជាមួយលោក សុខ រក្សា និងកូនស្រី ដោយបានជូនពរទៅកាន់ស្វាមីក្នុងថ្ងៃកំណើតជាមួយនឹងពាក្យពេចន៍ថា« រីករាយថ្ងៃកំណើតប្តីសម្លាញ់! ជាង១០ឆ្នាំហើយ ដែលពួកយើងប្រើជីវិតគូជាមួយគ្នា រហូតដល់ឥឡូវមានវត្តមានកូនស្រីជាទីស្រលាញ់របស់ពួកយើងថែមម្នាក់ ពួកយើងពិតជាឆ្លងកាត់ ព្យុះភ្លៀង រឿងតូចធំ មកជាមួយគ្នា ផ្អែកស្មាគ្នាទៅវិញទៅមក លួងលោមគ្នា ហើយក៏កាន់ដៃគ្នាដើរទៅមុខបន្ត។ អរគុណប្តីដែលចូលមកក្នុងជីវិតអូន អរគុណប៉ាម៉ាក់ក្មេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgluaRJCIV-hS6uUb_poXWQgihChIEEtmjROYGgUGWZWMIwbQGRB9HOkp6HIyEWbT9KhOKwWdkAQopXVUuU54IO41bpc6sjolb8TU1rNwrXPc6JNthpIxmnNp7Pfwc24whgPX2VmuIY9jqFQ47sB3THif4MLJtSrHX1bQYtkCffQLJ0Q8sICPUEDVey51Qo/s1440/image_2025-07-11_13-54-33.png

តារាសម្តែងនិយមដើរតួកាចឆ្នាស់រូបនេះបានបន្តទៀតថា « ពួកយើងសន្យាថានឹងថែ សុភមង្គលមួយនេះ ឱ្យគង់វង្សរហូតដល់ពួកយើងចាស់រៀងខ្លួន អរគុណភាពស្មោះត្រង់ របស់ប្តីដែលផ្តល់ឱ្យអូន។
ថ្ងៃកំណើតបងអូនសូមជូនពរបង មានសុខភាពល្អ ទៅណាមកណាមានតែអ្នកចូលចិត្ត អាណិតស្រលាញ់ ជោគជ័យគ្រប់ភារកិច្ចការងារ ប្រាថ្នាអីសូមអោយបានដូចបំណង ស្រលាញ់បងខ្លាំងសំខាន់អូនមានជំងឺខ្វះបងមិនបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilEHkVJBCPThq28OW27LwI8hlySkpJGMUmUIUt-rImYs890IuLvpvAwGllzSqnNOiN-SBfkOrUUa-19Q4G24MoYlf6sy2le0eXGHZjPAPi1FfxMlNP37TQKINGPW9yCQLdKYBDMhuAxMBd0b1b3eSzUVXcrHWg5xX0Zc-CztlvxLI1MFmkd82III2F11rx/s2048/image_2025-07-11_13-54-31.png

បច្ចុប្បន្ននេះលោក សុខ រក្សា នៅបន្តអាជីពតន្រ្តីរបស់ខ្លួនដដែលនិងមានតួនាទីជាមន្រ្តីរាជការផងដែរ។ គួរឱ្យដឹងថាលោក សុខ រក្សា តារាចម្រៀងក្នុងទ្រនំសាន់ដា បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្តែង កុល ដាវី កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ មកទល់ពេលនេះអ្នកទាំងពីរមានកូនស្រីម្នាក់ជាចំណងដៃនិងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពុំដែលមានរឿងអាស្រូវលើបណ្តាញសង្គមឡើយ៕

កូរ៉េខាងត្បូងចាត់វិធានការតាមច្បាប់លើភោជនីយដ្ឋានដាក់ស្រមោចក្រៀមថៃបង្កើនរសជាតិអាហារ

0

ប្រទេសកូរ៉េខាងត្បូង ៖ ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូងប្រឈមនឹងការចាត់វិធានការតាមច្បាប់ក្រោយពីរកឃើញថា ភោជនីយដ្ឋានបានយកសត្វស្រមោចក្រៀម ចំនួន២ប្រភេទ ដែលនាំចូលពីប្រទេសថៃ និងអាមេរិក មកធ្វើជាគ្រឿងផ្សំបង្កើនរសជាតិអាហារ ។ ការចាត់វិធានការតាមច្បាប់ដោយសារភោជនីយដ្ឋានល្មើសនឹងច្បាប់សុវត្ថិភាពចំណីអាហាររបស់កូរ៉េខាងត្បូង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkT-DtSdBYhBKDZPzAuACRc6eM6T5RZ9EPnqB-SN1HxWoHjW5EPT_9cGCyqF8nJn-KqrE1i9xdy_7fVe-kefKsY7mkMEBgtmCSiBbV92aY276mZqqeSiEEeMiqfh_LzPntxKeJoqe5iZLb8CtF-levF58vr0VWYyQH7yLYlwkdq-RDxwWO_gLSy1p3Ww0/s2047/image_2025-07-12_14-17-48%20(2).png

ម្ចាស់ភោជនីយដ្ឋាននិយាយថា បានប្រើប្រាស់ស្រមោច ចាប់ពី៣ក្បាល ទៅ៥ក្បាលក្នុងចានអាហារពិសេស និងយកស្រមោចធ្វើជាគ្រឿងផ្សំក្នុងអាហារចំនួន១២,០០០ចាន បើគិតត្រឹមខែមករា ឆ្នាំ២០២៥នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFTWKm2_d0M8Al7Bpw_C4AaAfqPpN6jiX-OnWOhjqcnE889vl8ml_pjbcck6Ezpfv-jMURWVwCd9LYwcKPzR7N22HmIOwr66QHlixQJ4qBL8oljv3iiBHxQccz9QKKsYPYjZh3S27auEaspZQnUH2osJUdO9YGNdiMztWK9KvtrS1O6V5gXtTrN3aWO2DA/s1200/image_2025-07-12_14-17-48.png
មន្ត្រីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថរបស់កូរ៉េខាងត្បូង និយាយកាលពីថ្ងៃទី១០ ខែកក្កដា ថា បានបញ្ជូនសំណុំរឿងរបស់ភោជនីយដ្ឋានមួយកន្លែង និងម្ចាស់ភោជនីយដ្ឋានទៅកាន់តុលាការដើម្បីកាត់ទោសពីបទបំពានច្បាប់សុខភាពចំណីអាហារ (Food Sanitation Act) ក្រោយពីរកឃើញភោជនីយដ្ឋានប្រើប្រាស់ស្រមោចក្រៀមនាំចូលពីក្រៅប្រទេសធ្វើជាគ្រឿងផ្សំអាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf__e2mzqWdjRML8BGTTJHDmmp6XQ-Z_5NjN8299hhjcEQ8zF15BXxfpamTV6GlJJfjx1tqS_mt5SiqIzCWAC5S8xyNRHWt6TRfYv4By_z0E-hC0AWUumAxRuO5V2CSpNJ-Fec4Qn4SZ2XbP8kgXaxgzC-_4YEuXTEJsKeBA0RdudtL3kDvwGjDaELmya5/s640/image_2025-07-12_14-17-50.png
ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានបង្ហាញរូបភាពស្រមោចក្រៀម២ប្រភេទនាំចូលពីប្រទេសថៃ និងអាមេរិក ហើយបញ្ជាក់ថា បានប្រើប្រាស់ក្នុងភោជនីយដ្ឋាននេះ ចាប់ពីខែមេសា ឆ្នាំ២០២១ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtw_t7WFBSu1i9ZQf9zQPWX66b_y8riZMj64sub-VBUtTtnGt7TkGEStEf0hKod__NqurzfA-KA5ss_Js4Q-8xOLUpCcTL-GMn9oi8jau9Bqf-JjH95B7rahVGrplBFAOe_18uQqBx1clqTTRwygCgE9RDId19v2qZnXwakHxTNJRypLQI9fAB6CshAb86/s624/photo_2025-07-12_13-15-49.jpg

នេះពុំមែនជាលើកទី១ទេ កន្លងមក ក៏មានភោជនីយដ្ឋានផ្សេងដាក់ស្រមោចក្នុងអាហារបែបនេះដែរ ប៉ុន្តែបើតាមច្បាប់អនាម័យរបស់កូរ៉េខាងត្បូង គឺពុំអនុញ្ញាតឱ្យភោជនីយដ្ឋានប្រើប្រាស់គ្រឿងផ្សំដែលច្បាប់ពុំទទួលស្គាល់ ។ នៅឆ្នាំ២០២៥ ច្បាប់កូរ៉េខាងអនុញ្ញាតឱ្យប្រើប្រាស់សត្វល្អិតធ្វើជាគ្រឿងផ្សំក្នុងអាហារត្រឹមតែ១០មុខប៉ុណ្ណោះ ដូចជា ៖ កណ្តូប, ដង្កូវ និងដុកឌឿក្រៀម ៕

ភ្នំសំពៅ និង តំបន់ភ្នំបាណន់ នឹងត្រូវចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិក្នុងពេលឆាប់ៗ

0

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រួមជាមួយសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsmKEGPbKzhdQ25WsUnfW5XNhBJL7tp2ocHgQX8-_9Pnc9MCdjBTscKyEqIeRky4wYeeMhYL9-VwF7DWFe_gbzEr9GOGxOh7SFDaemBmfhrCpn_lYo840c7CqBvXlLQymfFy9GmlWxQ-lWPlXivV1Wsz7wG-VsT9yW2JBNyPOq7sCHhfaTjRqTS1zBTVK/s990/image_2025-07-12_13-53-58%20(2).png

មន្រ្តីអ្នកនាំពាក្យក្រសួងងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSRSHHUf13PYubXa8rRBMBs7wsEuKowdesXmwDBGUUjJad8uc4fYF_UFGOBj470TXwVwu2J6ZdnykceBxKNHMI8-CRGThoL8mLShVcvMNP8eO9y27D1qPUSuayPiOHhZsprUDfdCm4Z9ZjlzJ2CMzzT8DtNQbNVjHGbDfEurL7E3-cPAN0-mfjceN5KAvG/s1213/image_2025-07-12_13-53-58.png
គួរឲ្យដឹងថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLL31T45NDiWed5IHmjedSb2REe7tNZEakIMUXGCMV9xfEnJADqWk8A_TVHdNzFJOMLWoFRJTjhjPIffeVbHqLf1fEu9kfKTcA2PzO3BG3mX5FQnLvij70rOKTDgJedCqbM2ownWIZypzNhedAiNsBlLLF_3CJt_D6FoG0wG6cKu8wme4IdD-kmOZKsA1h/s1280/photo_2025-07-10_13-02-07.jpg

ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRvCQaxNV55f_FBYa12JrqSJdgribpq2u7bli3_etAnHXbC4gfO1TPj-OtoRbdJKeVyxQnIwkh-36Qc2qBHz3cBDqIvEOTt655Vq-UjKn-rEJoZAWrg3CstADPpjtoqWroiObWM7h1nHrWAfnXuIiM0JQOysM3Ajm0TVgBQitg6TDvUsKyJ54vdBDh8azU/s1280/photo_2025-07-10_13-02-07%20(2).jpg

តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (Camera trap) ថ្មីៗនេះគេបានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbrQBIqDjjqsOpBh59eqzzhWk5GDl5iMn1iQsaIz_MxWrWg3gEwnifoWdJlIhHyn9Q_Mv-zlmAOukO66a7Mqm54kPoqQeQPF_kxYqMp_j1QYljWm2ntUxUbAAtKXWoLiDZyil_zvVLhIJfdjzk-sQzFb-Gz6OgxB62MkUQS4ickasAnTI_uYCSCeA42_Ru/s1280/photo_2025-07-10_13-02-06.jpg

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ»ជាកំណត់ត្រាថ្មីរបស់ពិភពលោកនិងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ បន្ថែមទៀត ដែលជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ ២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ ៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhL12i98qNfEELM1Nai1pjrHNpx4mfhG5OAL0b4kJc2c4bz2os-giryPmfsEsJKXmZnSOPXTJmyugbB-G4iQcMZb25_9duaIZ7YB3VE9A-wHtETOJZqxmQ7k_mD4To8R0r5_hZGfatRHXxoh1g_3jjqWe7YG6Uki69ud7l05u5lNh4ohuKPDWC3jc2vI-n/s1242/photo_2025-07-10_13-02-09.jpg

ក្រៅពីសម្បូរទៅដោយសម្បត្តិធម្មជាតិ សត្វព្រៃ និងសត្វប្រភេទថ្មីដែលទើបរកឃើញ បានផ្ដល់ជាកំណត់ត្រាថ្មីសម្រាប់វិទ្យាសាស្រ្តពិភពលោក តំបន់នេះក៏បានទទួលបានប្រយោជន៍ពីផ្នែកទេសចរណ៍មិនតិចនោះទេ។ ក្នុងនោះ គ្រាន់តែសត្វប្រចៀវ ក៏អាចផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២នេះ៕