ថៃ៖ ការជជែកដេញដោលថា “ចម្លង ឬមិនចម្លង” មួយទៀតបានផ្ទុះឡើងក្នុងសប្តាហ៍នេះនៅលើឆាកអន្តរជាតិ ក្រោយកម្ពុជាបានអះអាងថា វត្តភូមាញហ្វា ក្នុងខេត្ត Buriram បានចម្លងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ពេលនេះក្រុមសាស្រ្តាចារ្យបណ្ឌិតថៃ បាននាំយកភស្តុតាងប្រឆាំងជាច្រើនមកបង្ហាញ ដើម្បីជាហេតុផល និងអង្គហេតុសម្រាប់មនុស្សឱ្យធ្វើការវិនិច្ឆ័យ។

យោងតាមសារព័ត៌មាន Khaosod នារសៀលថ្ងៃទី១២ ខែកក្កដា នេះបានឲ្យដឹងថា កាលពីអតីតកាលដ៏យូរលង់ណាស់មកហើយ ពោលគឺមុនពេលរដ្ឋ ឬជាតិណាមួយលេចវត្តមាន មុនពេលព្រំដែនត្រូវបានគូស មុនពេលខ្សែបន្ទាត់ត្រូវបានដាក់កំណត់នៅលើផែនទី ប្រជាជននៅក្នុងតំបន់នេះសុទ្ធតែជា “សាច់ញាតិ” ដែលមកលេងគ្នាទៅវិញទៅមក សូម្បីតែគ្រួសាររាជវង្សក៏ដោយ។.jpg)
តាមច្បាប់ធម្មជាតិ រចនាប័ទ្មនៃសិល្បៈ និងជំនឿត្រូវតែងមានលំនាំ និងទទួលរងឥទ្ធិពលពីគ្នាទៅវិញទៅមក គឺជារឿងធម្មតា។ ក្នុងន័យនេះអ្នកជំនាញថៃចង់បង្ហាញថា ករណីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា ក៏មិនខុសគ្នាដែរ។ មានភ័ស្តុតាងផ្នែកប្រវត្តិសាស្ត្រ និងវត្ថុបុរាណជាច្រើនបានបង្ហាញថា ប្រាសាទអង្គរវត្តមាន «ប្រាសាទ Phimai » ក្នុងខេត្ត Nakhon Ratchasima របស់ប្រទេសថៃ ជា “គំរូដើម” របស់វា។
ប្រភពដដែលនេះបានបញ្ជាក់ថា ប្រាសាទភីម៉ៃដែលជាទីសក្ការៈនៅលើទឹកដីថៃនោះ ត្រូវបានសាងសង់មុនអង្គរវត្តទៅទៀត។ វាត្រូវបានបញ្ចប់ការសាងសង់នៅចុងក្រោយបង្អស់ មុនគ.ស ១១១២ ដែលជិត៤០ឆ្នាំក្រោយមក ទើបប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។.jpg)
ក្រុមសាស្ត្រាចារ្យបណ្ឌិត Rungroj Piromanukul នៃនាយកដ្ឋានប្រវត្តិសាស្រ្ត នៅមហាវិទ្យាល័យមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Ramkhamhaeng បានផ្តល់ឯកសារដល់សារព័ត៌មាន ‘Matichon Online’ ដែលបណ្ដាញរបស់ Khaosod ជាចំណុចសំខាន់ៗ ដើម្បីងាយស្រួលយល់ដូចខាងក្រោម៖
១. ប្រាសាទថ្មភីម៉ៃ មានរាងដូចជាក្រពុំផ្កា ពីព្រោះធាតុផ្សុំស្ថាបត្យកម្មដែលហៅថា ‘ណាហ្គាប៉ាក់’ (ជហ្វានាគ) ផ្អៀងចូលក្នុង គឺជាគំរូដើមនៃប្រាសាទអង្គរវត្ត។ រចនាប័ទ្មនៃប្រាសាទភីម៉ៃ ក៏មាននៅលើប្រាសាទបាពួន ដែលមានទម្រង់សិល្បៈនាដើមសម័យអង្គរ។
២. ការឆ្លាក់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជា ‘រូបភាពនិទានកថា’ ដែលពណ៌នាអំពីបុគ្គលដែលមិនទាក់ទងនឹងរឿងសាសនាបានកើតឡើងនៅប្រាសាទភីម៉ៃ ជាពិសេសពិធីដង្ហែ Phra Phimai ។ ចំណែកនៅប្រាសាទអង្គរវត្តដែលគេសាងសង់ក្រោយនោះ មានរូបភាពនៃក្បួនដង្ហែរបស់ព្រះបាទសូរ្យវរ្ម័នទី២ (ដែលប្រជាជនថៃស្គាល់ថាជា ‘ស្យាមគុគ’ ឬឈ្លើយសឹកសៀម គឺជាជនជាតិស្យាមដែលលេចឡើងនៅលើចម្លាក់លៀននៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត។ 
៣. ជើងទម្រដែលមានក្រណាត់នាគប្រទាក់គ្នាបានលេចចេញនៅប្រាសាទភីម៉ៃ មុននឹងលេចឡើងនៅប្រាសាទអង្គរវត្ត។
៤. ព្រះបាទសូរ្យវរ្ម័នទី២ មានដូនតានៅទឹកដីភីម៉ៃ។ ការសាងសង់ទីជម្រកដ៏ធំបែបនេះគឺអាចធ្វើទៅបានដោយសារតែប្រជាជនមកពី«ទន្លេមុន»បានធ្វើចំណាកស្រុកមកបឹងទន្លេសាបនៃប្រទេសកម្ពុជា រួមជាមួយធនធានលោហៈជាច្រើន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការសាងសង់ប្រាសាទនេះ។
៥. ផ្លូវខ្វែងបួនទិស (ចលាផានកាកាបត) ត្រូវបានសាងសង់នៅប្រាសាទភីម៉ៃមុន ហើយបន្ទាប់មកទើបបង្ហាញខ្លួននៅប្រាសាទអង្គរវត្ត រួមទាំងព័ត៌មានលម្អិតនៃឈុតឆាកជាច្រើនពីព្រេងនិទានរាមាយណៈ (Ramayana ) ដែលបានបង្ហាញខ្លួននៅប្រាសាទភីម៉ៃមុនផងដែរ។
ទាំងនេះគឺជាអះអាងរបស់សាស្រ្តាចារ្យបណ្ឌិតថៃ ក្នុងការបដិសេធលើការចោ.ទប្រកាន់របស់កម្ពុជាដែលថា ប្រាសាទសីហនគរ នៅវត្តភូម៉ាហ្វា របស់ថៃដែលកំពុងសាងសង់ បានចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយទាញយកភស្តុតាងជាឯកសារមកវា.យបកកម្ពុជាវិញថា ដូច្នេះប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ចម្លងតាមគំរូប្រាសាទភីម៉ៃរបស់ថៃដូចគ្នា៕










