ថៃចល័តរថពាសដែកក្បែរផ្សាររុងក្លឿ និងចម្ងាយ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចល័តរថពាសដែកជាច្រើនគ្រឿងនៅក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។

នៅថ្ងៃទី២៦ ខែកក្កដា កងទ័ពអាកាសថៃបានរាយការណ៍ព័ត៌មានបន្ទាន់ថា បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង និងយន្តហោះ Gripen ២គ្រឿង ចេញប្រតិបត្តិការវាយប្រហារលើគោលដៅកងទ័ពកម្ពុជានៅបរិវេណភ្នំទ្រព្យ ក្រោយពីកងទ័ពកម្ពុជាត្រៀមប្រើប្រាស់អាវុធតទល់ជាមួយកងទ័ពថៃនៅភ្នំទ្រព្យ ។ កងទ័ពថៃអះអាងថា បានប្រើប្រាស់យន្តហោះវាយប្រហារមកលើគោលដៅ២កន្លែងរបស់កងទ័ពកម្ពុជានៅក្បែរប្រាសាទតាមាន់ធំ រួចហើយក៏បានបើកយន្តហោះត្រឡប់មកទីតាំងវិញ ។
នៅថ្ងៃទី២៦ ខែកក្កដា កងកម្លាំងបូរ៉ាផាបានចល័តរថពាសដែកមកក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានបើកឆាកសង្គ្រាមមុនមកលើកងទ័ពកម្ពុជាដែលកំពុងការពារទឹកដីនៅតំបន់ព្រំដែន ហើយរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា កងទ័ពថៃពុំទាន់ឈប់បាញ់មកលើកម្ពុជាទេ ។ កងទ័ពថៃបាញ់ប្រហារមកលើកម្ពុជាមុន គឺក្រោយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង អះអាងកាលពីថ្ងៃទី២៣ ខែកក្កដា ថា កងទ័ពថៃជាន់មីនដាច់ជើងម្នាក់ និងរងរបួស៤នាក់ ពេលកំពុងល្បាតនៅព្រំដែនច្រកអានសេះ ខេត្តឧប៊ុនរ៉ាជថានី ។
ហេតុនេះ លោកក៏ប្រកាសបិទប្រាសាទខ្មែរចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ព្រមទាំងបិទព្រំដែន៤កន្លែង រួមមាន ៖ ១-ព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី, ២-ព្រំដែនឆងសាងាំ ខេត្តស៊ីសាកេត, ៣-ព្រំដែនឆងចម ខេត្តសុរិន្ទ និង៤-ព្រំដែនសាយតាគូ ខេត្តបុរីរាំ ។
នៅថ្ងៃទី២៣ ខែកក្កដា នេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ក៏បានប្រកាសកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបណ្តេញឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកត្រឡប់មកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញទៅថៃវិញ ។ លោកថែមទាំងបញ្ជាឱ្យក្រសួងការបរទេសថៃចេញលិខិតតវ៉ាផងដែរ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ៕




.jpg)
.jpg)

.jpg)

.jpg)





.png)
.png)








.png)







.png)
.png)



លោកស្រីបន្តថា នេះជាមូលហេតុសំខាន់ ហេតុអ្វីរដ្ឋាភិបាលថៃពុំបានឆ្លើយតបជាមួយកម្ពុជាពេលកម្ពុជានិយាយអ្វី ពីព្រោះថៃដូចគ្នានឹងកូនមាន់ស្ថិតក្នុងកណ្តាប់ដៃរបស់មេដឹកនាំកម្ពុជា ។ យើងពុំដឹងថា លោកស្រី ផេថងថាន មានរឿងសម្ងាត់អ្វីទៀតជាមួយកម្ពុជា ហើយបើថៃឆ្លើយតប កម្ពុជានឹងចែកចាយព័ត៌មានអ្វីផ្សេង ។ ស្ថានទូតថៃ និងក្រសួងការបរទេសថៃពុំអាចឆ្លើយតបជាមួយកម្ពុជាទេ ពីព្រោះវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់មេដឹកនាំប្រទេសទាំងពីរ ។.png)




