Home ព័ត៌មានអន្តរជាតិ ឈប់ទៅក្លិបកម្សាន្ត! យុវវ័យកូរ៉េខាងត្បូងនាំគ្នាសម្រុកទៅវត្ត រកគូស្រករវិញម្តង

ឈប់ទៅក្លិបកម្សាន្ត! យុវវ័យកូរ៉េខាងត្បូងនាំគ្នាសម្រុកទៅវត្ត រកគូស្រករវិញម្តង

79
0

និន្នាការថ្មីមួយបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង និងកំពុងអង្រួនចិត្តយុវវ័យយ៉ាងខ្លាំង! ក្រុមយុវវ័យបានបោះបង់ការស្វែងរកគូស្រករតាម App ណាត់ជួប ឬតាមក្លិបកម្សាន្ត ហើយងាកមកចូលរួមកម្មវិធីដែលរៀបចំឡើងក្នុងវត្តវិញម្តង ដើម្បីស្វែងរកស្នេហាពិត យល់ចិត្តស៊ីជម្រៅ និងមានសេចក្តីសុខផ្លូវចិត្ត។ តើកម្មវិធីណាត់ជួបក្នុងវត្តនេះ មានអាថ៌កំបាំងអ្វីខ្លះ ទើបអាចទាក់ទាញយុវ័យឱ្យចុះឈ្មោះចូលរួមរាប់ពាន់នាក់បែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUZxd1bzLNWIn97cW1f9cTtwm9NDRdbJV7SbUhyphenhyphenlDBifeXMG_6a4PdnmUveJ_PFJFM6kB6tpIi6b0whfBEJsXCyONXD0nxk8UhiOHxtLUzUjDEO_RgXc-2Uo0UCdi_pdChaz7aMJYhePYvvzJ__NBKkacvYpH6eeK13eXquPI5k0f5ZmoZD17wG4BSwg/s600/photo_2026-07-08_16-40-46.jpg
បច្ចុប្បន្ន យុវវ័យកូរ៉េខាងត្បូងបានកាត់បន្ថយការដើរលេងតាមក្លិបកម្សាន្ត ហើយងាកមកចុះឈ្មោះចូលរួមកម្មវិធីរកគូស្រករនៅតាមវត្តអារាមព្រះពុទ្ធសាសនាយ៉ាងច្រើនកុះករ។ កម្មវិធីនេះមានឈ្មោះថា «I’m Solo at the Temple» រៀបចំឡើងដោយមូលនិធិសុខុមាលភាពសង្គមនៃនិកាយ Jogye ដែលជានិកាយព្រះពុទ្ធសាសនាដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYEvxeUvS4cBq7LSe90rnFRUe2HEtIZPFxnT7-pQLBqzAjB1hvivyKnB5o2Qz3nbLPJRWAPibGNrHWVsZ2KfSupQoTAdpxU_TmbYpkKQ3hCD0Q8_jtArMu91jr1qL1dixWD1MybpgELuH6l3EVfw603REPycBhSuKaZ0j1_w0zbIuyW4tESb9oI-8ZoFY/s1200/photo_2026-07-09_09-02-18.jpg
កម្មវិធីនឹងរៀបចំនៅវត្ត Naksansa ទីក្រុងយ៉ាងយ៉ាង ខេត្តហ្គាងវ៉ុន គឺមានយុវវ័យមកដាក់ពាក្យរហូតដល់ ៤,២២៥នាក់ (មានបុរស ១,៦៥៥នាក់ និងនារី ២,៥៧០នាក់) ប៉ុន្តែខាងវត្តទទួលត្រឹមតែ ២០នាក់ប៉ុណ្ណោះ (បុរស ១០នាក់ និងនារី ១០នាក់) ដើម្បីចូលរួមកម្មវិធីកម្សាន្តបន្ធូរអារម្មណ៍ រួមមាន ការផឹកទឹកតែ ជជែកគ្នាលេង, ដើររើសសំរាមសម្អាតបរិស្ថាន និងហាត់ប្រាណជាមួយគ្នា ចាប់ពីថ្ងៃទី១១ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspJ0CCc6EYtXLYA_Xs0fmKxFmhSfwC3xGen0DVTwYP-zAY8LTv_DA_Cb_cAnOHgF8TIxqzDfh28QvXhxYDeMSHJN2KCvyzIIucpVMU1SMqSrt5LlCa35DOuKq_hg9IFNWYqD-tUDLf0160r1hyDfHPeTlF9tTHy1XsE0e3VbZwqRVW9nFPpFjqFaLir8/s600/photo_2026-07-08_16-40-45%20(2).jpg
បើតាមអ្នករៀបចំកម្មវិធី គឺកាលពីខែកញ្ញា ឆ្នាំ២០២៥ ក៏បានរៀបចំកម្មវិធីបែបនេះដែរ ហើយមានអ្នកមកចុះឈ្មោះចូលរួមត្រឹមតែ ២,៦២០នាក់ប៉ុណ្ណោះ។ រីឯការចុះឈ្មោះចូលរួមពេលនេះច្រើន ដោយសារខាងវត្តទទួលយុវវ័យមកពីទីក្រុងសេអ៊ូល និងតំបន់ផ្សេងៗ ទើបធ្វើឱ្យមានអ្នកចាប់អារម្មណ៍ខ្លាំង ហើយកម្មវិធីបែបនេះនឹងត្រូវរៀបចំម្តងទៀត នាខែសីហា ។ បច្ចុប្បន្ន កម្មវិធីត្រូវបានពង្រីកទៅតាមតំបន់នានានៅទូទាំងប្រទេស ថែមទាំងមានគម្រោងបើកទទួលយុវវ័យបរទេសដែលចង់មកបង្កើតគ្រួសារនៅកូរ៉េខាងត្បូងទៀតផង។

ចំណែកយុវវ័យប្រាប់ថា ចង់ចូលរួម ពីព្រោះបរិយាកាសស្ងប់ស្ងាត់ក្នុងវត្តជួយឱ្យពួកគេបើកចិត្ត និងយល់ពីគ្នាស៊ីជម្រៅ ជាងការណាត់ជួបនៅកន្លែងផ្សេងមានសភាពអ៊ូអរ។ ម្យ៉ាងទៀត អ្នកដែលមកចូលរួមសុទ្ធតែមានបំណងចង់បានគូស្រករពិតប្រាកដឈានទៅរៀបអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នានាថ្ងៃអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2gblag6l8YRxj138ZKWxx-yr9sAbPkONmmqvcfHdmcuoLDeMTU_SMjedsZsRRqpjYs9eyePBbXDtzlzA5MOzLUxOAEJvp3c6_QJ8fLZV0ggME_0XNN_qZ12ozn0TSw8w8Q08eH3m_Teo2bhN4AmLK792Qpsyo3dMIifXPY5P947Z-obla5zNfrOTJhyc/s600/photo_2026-07-08_16-40-45.jpg

សូមបញ្ជាក់ថា នេះជាគំនិតផ្តួចផ្តើមមួយដែលជួយឱ្យយុវវ័យមានឱកាសស្គាល់គ្នារហូតអាចបង្កើតទំនាក់ទំនង ស្របពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ ដោយសារឪពុក-ម្តាយទើបរៀបការមិនចង់បានកូន៕