កុំប្រហែសឱ្យសោះ! លោកបណ្ឌិត ស៊ឺន សំ ព្រ.មានចំៗថាមេដឹកនាំថៃអាចកំពុងរកនឹកបង្កើតល្បិចថ្មី ដើម្បីបង្វែរមតិសាធារណៈនិងស្ដារប្រជាប្រិយភាពតាមរយៈការយកបញ្ហាជម្លោះជាមួយកម្ពុជាធ្វើជាឈ្នាន់។ កម្ពុជាមិនគួរសប្បាយអរ ឬមើលស្រាលស្ថានការណ៍ក្នុងពេលបច្ចុប្បន្នឡើយ ព្រោះអ្នកជិតខាងយើងអាចរកលេសបង្កហេតុថ្មីបានគ្រប់ពេល។

យោងតាមសារសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី៧ ខែកក្កដា លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើសិនជានាយករដ្ឋមន្ត្រីថៃធ្លាក់ប្រជាប្រិយភាពក្នុងចំណោមប្រជារាស្ត្រ គាត់នឹងប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកលេស និងបង្កើតស្ថានការណ៍ថ្មី ដើម្បីទាញយកប្រជាប្រិយភាពមកវិញ។ សកម្មភាពនេះមិនមែនជារឿងថ្មីទេ វាដូចគ្នានឹងអ្វីដែលគាត់ធ្លាប់ធ្វើមុនពេលបោះឆ្នោត ដែលតែងតែរកវិធីបង្កើនកេរ្តិ៍ឈ្មោះ និងបង្ហាញខ្លួនឯងថាជាវីរបុរសដោះស្រាយវិបត្តិ។ នៅក្នុងនយោបាយថៃ ការប្រើប្រាស់ «លេស» ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជន គឺជាយុទ្ធសាស្ត្រធម្មតាមួយ ដែលអ្នកនយោបាយមានបទពិសោធន៍យូរលង់ក្នុងការយកបញ្ហាជាតិ បញ្ហាព្រំដែន សេដ្ឋកិច្ច ឬសូម្បីតែការបង្កើតវិបត្តិថ្មី ដើម្បីធ្វើឱ្យប្រជារាស្ត្រភ្លេចបញ្ហាចាស់ៗ និងផ្លាស់ប្តូរមតិសាធារណៈភ្លាមៗ។
.jpg)
លោកបណ្ឌិត ស៊ឺន សំ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានការណ៍ស្ងប់ស្ងាត់ក៏ដោយ ក៏មិនអាចធានាបានថា នឹងមិនមានការបង្ករហេតុ ឬការបង្កើតហេតុផលថ្មីៗឡើយ។ ដូច្នេះ យើងមិនគួរសប្បាយចិត្ត ឬធូររលុងជាមួយស្ថានការណ៍បច្ចុប្បន្នឡើយ ហើយគួរតែត្រៀមខ្លួនជានិច្ចចំពោះការបង្ករហេតុ ឬការរុញច្រានណាមួយដែលអាចកើតឡើងដោយហេតុផលនយោបាយ។ ការប្រុងប្រៀបទាំងផ្លូវចិត្ត និងការវិភាគស្ថានការណ៍ឱ្យបានច្បាស់ គឺជាអាវុធដ៏សំខាន់បំផុតក្នុងការរស់នៅក្នុងបរិយាកាសនយោបាយថៃដែលពោរពេញដោយភាពមិនប្រាកដប្រកា។ យោបល់នេះឆ្លុះបញ្ចាំងថា កម្ពុជាត្រូវតែមានយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា និងរឹងមាំ ប្រសិនបើភាគីថៃងាកមកលេងល្បិចទម្លាក់កំហុស ឬកោសរូសរឿងព្រំដែនដើម្បីចំណេញនយោបាយផ្ទៃក្នុងរបស់គេ។.jpg)
សូមបញ្ជាក់ថា ការវិភាគដ៏មុតស្រួចរបស់លោកបណ្ឌិត ស៊ឺន សំ គឺជាការដាស់ស្មារតីជាតិដ៏សំខាន់មួយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលនយោបាយបង្វែរដានរបស់ប្រទេសជិតខាង។ វាក៏ជាកញ្ចក់ឆ្លុះដ៏មានតម្លៃសម្រាប់ទំនាក់ទំនងការទូត និងសន្តិសុខជាតិកម្ពុជាផងដែរ។.jpg)
នេះអាចសបញ្ជាក់ឲ្យយើងឃើញថា នយោបាយគឺជាហ្គេមបត់បែនគ្មានទីបញ្ចប់ ហើយការយកបញ្ហាជាមួយប្រទេសជិតខាងធ្វើជាឈ្នាន់ស្តារប្រជាប្រិយភាព ធ្លាប់ជាមេរៀនប្រវត្តិសាស្ត្រដែលធ្លាប់កើតមានរួចមកហើយ។ ដូចនេះ ការរក្សាជំហររឹងមាំ ការប្រុងប្រៀបខ្លួនជានិច្ច ទាំងផ្នែកការទូត និងកងកម្លាំងការពារព្រំដែន គឺជាខែលការពារដ៏មានសុវត្ថិភាពបំផុត សម្រាប់ធានាបាននូវអធិបតេយ្យភាព ស្ថិរភាព និងសន្តិសុខជាតិកម្ពុជាឱ្យបានគង់វង្ស៕










