ភ្នំពេញ៖ ញត្តិរបស់កម្ពុជាដែលបានផ្ញើទៅកាន់ស៊ុយអែតក្នុងការស្នើសុំឲ្យផ្អាកការលក់អាវុ.ធ ជាពិសេសយន្តហោះចម្បាំង Gripen ឲ្យប្រទេសថៃ ពេលនេះត្រូវបានទទួលយកជាផ្លូវដោយសភាជាតិស៊ុយអែត និងបានបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ នេះបើតាមលោក មូន ពេជ្យ ជាអ្នកផ្ដួចផ្ដើមញ្ញត្តិនេះដោយផ្ទាល់ បានបញ្ជាក់នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg0VnwWFkXYKBw-YuUtKxvF5xAyfZKhwGT8Tm3PpSv9dcnYWBxJ06Q8MNIUIZ6TetFRH1eUKdc-BEwFyiuRAFxZB5oUOPxXZ10LtYZzunE1wDQXQ315GrzQ895oE2fZUYRoK5RZ2mA-e4NcLVFBPeY1U3VwJyhoroLQNouhOVjp9twiGJbp_3QhThpm1Vc/s1280/photo_2025-09-19_08-56-50%20(2).jpg
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ លោក Moon Pich ឬ ពេជ្យ ចន្រ្ទា ដែលជាកូនខ្មែរបច្ចុប្បន្នរស់នៅ និងបម្រើជាទាហានកងទ័ពជេីងទឹកអាមេរិក ហាត់នៅបណ្ឌិតសភាយោធាកងទ័ពអាមេរិក បានដាក់ញ្ញត្តិមួយច្បាប់ទៅកាន់រដ្ឋាភិបាលស៊ុយអែត បន្ទាប់ពីប្រមូលសម្លេងគាំទ្រសម្រាប់ញ្ញត្តិនេះបានពីមនុស្សចំនួន 26,456 នាក់ ក្នុងការស្នើសុំឲ្យរដ្ឋាភិបាលស៊ុយអែតធ្វើការផ្អាកលក់សព្វាវុ.ធទំនើបៗ និងធនធ្ងន់ដូចជាយន្តហោះចម្បាំង Gripen ទៅឲ្យថៃ ដើម្បីលើកកម្ពស់សន្តិភាព និងសិទ្ធិមនុស្ស ដែលជាគោលការណ៍ចម្បងរបស់ស៊ុយអែតអស់រយៈពេលជាយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2oF16-1S80yYjrUrhYu1ZChip6jYPdtIDjEJLRp3PdB46e2dn4DMETtbLJYrMHkno0thLKe0sJgUkP5u2UkJxZUQn3TgZVVZbY7ynkYhn7wk9p73OiBve1pSNAT1yjsmacON6dI_zpK0KS5FMF9jkqySCGw7rs809hNhz3EzHr3Kpcd1nNg1q6b0maz67/s750/photo_2025-09-19_08-56-50.jpg
លុះមកដល់ថ្ងៃទី១៩ ខែកញ្ញា លោក មូន ពេជ្យ បានបង្ហោះសំណេរមួយនៅលើទំព័រហ្វេសប៊ុក ក្នុងន័យបញ្ជាក់ថា ពេលនេះសភាស៊ុយអែតបានឆ្លើយតបនឹងការដាក់ញ្ញត្តិរបស់កម្ពុជាហើយ ដោយបានទទួលយកញ្ញត្តិនេះយកទៅពិចារណាតាមរយៈសមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិស៊ុយអែត។

ទន្ទឹមនឹងនេះ លោកមូន ពេជ្យ បានគូសបញ្ជាក់ថា៖ នេះមិនមែនជាទីបញ្ចប់ឡើយ វាជាការបើកផ្លូវឲ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើងនឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTuzC6PEhpVK60QpNVC9_XXSylmSAgCqy_Atusb1zxRaAhCtPQyct15e0vgC3GZZvnxahLusoWl9oruZBRl49ACQ0rjd2EThf9Uw8N06jcNpLvgGEDNwoV2feU1RzP6BpsCo9WFtMHv9GNdKT8CJ3zZRnc6a_KfhBz4pKz3uTrY2-SBNEXWXuYIS1brvSl/s1200/photo_2025-09-19_08-56-50%20(3).jpg

    នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង។ ទោះជាយ៉ាងណា ពួកយើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង។ ពេលនេះ ដោយកម្លាំងនៃសាមគ្គីភាព សំឡេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើងអាចនឹងត្រូវយកទៅពិភាក្សា និងដោះស្រាយ។

    ម្យ៉ាងវិញទៀត នៅចុងបញ្ចប់នៃការឆ្លើយតប បានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ នេះមានន័យថា សព្វាវុធរបស់ស៊ុយអែតដែលលក់ទៅឲ្យប្រទេសថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងការប្រើប្រាស់តឹងរ៉ឹងជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggvl8MJKJpRT-OMy7-nSsXgCal4GimNMU3eH6i-9YPhebz7vNpnaDk7HblqdNmtnXnqt5ChNz5wL9a84hxSSEZMaJc6uLX8FvWwdHRlHzC3lgVnk1hFGZGzmW8LfM4SlXKGCS4X-w4cJktLHJpElnglMBU_ncouESJIUGgbW0PCNNFDHfxvTv8DhMcwAG9/s1280/photo_2025-09-19_08-56-49.jpg

    គួររម្លឹកថា ការដាក់ញ្ញត្តិខាងលើរបស់លោកមូន ពេជ្យ គឺជាសារលិខិតតំណាងប្រជាជន និងប្រទេសកម្ពុជា ក្នុងការអំពាវនាវឲ្យស៊ុយអែតផ្អាកការទិញ-លក់សព្វាវុ.ធទៅឲ្យប្រទេសថៃ ជាពិសេសពាក់ព័ន្ធនឹងប្រភេទយន្តហោះចម្បាំង Gripen ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅមិនទាន់ដោះស្រាយបាននៅឡើយ។

    ជាងនេះទៅទៀត វាបានបង្ហាញពីមហិច្ចតាចង់ពង្រីកអំណាចកងទ័ពរបស់ថៃ ដើម្បីជាការគំរា.មកំហែ.ងដល់កម្ពុជា ដែលកត្តានេះបានជំរុញឲ្យមានការធ្លាក់ចុះនូវសីលធម៌ សន្តិភាព និងសិទ្ធិមនុស្ស ផ្ទុយពីគោលការណ៍មនុស្សធម៌ដែលប្រទេសស៊ុយអែតតែងវប្រកាន់ខ្ជាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLxGgRzvUygpS157I2B5hEt6f3jZtNZfrkme5dvLXKr7Nnh761mKikO9GQaA1K2HzuTZLpOVXgh_8I8eH0QF5PO9OjgikqtLIT-2nBbYeR_Y86qknkTJ8RHs-zIGlCOj3GDKR4O6w_h6ieRCjRP81qMeh-KQZqpi54X83dzK8FvE3PzwgZ5izdNhKqBy1Z/s1280/photo_2025-09-19_08-56-49%20(2).jpg