Home ព័ត៌មានអន្តរជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ រងការគំរា.មសម្លា.ប់ក្រោយដឹកនាំក្រុមឲ្យធ្លាក់ចេញពី World Cup

គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ រងការគំរា.មសម្លា.ប់ក្រោយដឹកនាំក្រុមឲ្យធ្លាក់ចេញពី World Cup

90
0

ឥទ្ធិពលកំហឹងរបស់អ្នកគាំទ្រ! ពេលនេះអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង Hong Myung-bo បាននាំយកទាំងក្រុមគ្រួសាររត់ភៀសខ្លួនក្រៅប្រទេសយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីទទួលបានការរើសអើង ជេរប្រមា.ថ និងការគំរា.មកំហែ.ងដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរពីពលរដ្ឋកូរ៉េ ដែលមិនអាចទទួលយកការបរាជ័យរបស់ក្រុមជម្រើសជាតិបាននៅក្នុងការប្រកួត World Cup 2026 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_jAydcmkuYrMIpJnYLgG_DtIXoKmXaSok-3sggqwlujbQFqXNRcx29Vvxi01soMhYv8Jwelq9q36zc1iPDwhKSQZVa1ztkrmZM08t_8B0jllJCMuoiRTyFAxhvv1eSNLmbCKJRDVRi97AQ0Lu1ZkI-3dHP82G3tNtYoe7Jba0jvGqepb8MeBNMFQxPQ/s1200/photo_2026-07-08_14-16-53%20(3).jpg
យោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មានកីឡាអន្តរជាតិ រលកនៃការផ្ទុះកំហឹងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវខ្ទាតចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គជម្រុះតាមពូល ដោយសារលទ្ធផលមិនសមប្រកប។ ទោះបីជាលោក Hong បានប្រកាសលាលែងពីតំណែងដើម្បីទទួលខុសត្រូវរួចហើយក្តី ប៉ុន្តែសាធារណជនកូរ៉េហាក់មិនព្រមលើកលែងទោសឱ្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8mbkB6286htjx1Yq35fTtYACoKloECVupsPBj_r8X_eBwoTA-0BVpFR-yRgqXPY2bAdrWKt-oeOK5yX00oVeLDxIpOR05XjhIj_WvfwuzRcRAbvIpHvwsybGGfvidAqSKmL9EnGtjv2Ekz07WdZZ8ZhgDMtZRqsYVIDCb5qb-XQayGhERkcRXTP2fen4/s1280/photo_2026-07-08_14-16-53%20(4).jpg
អាជីវកម្មក្នុងស្រុកជាច្រើន រួមមាន ហាងអាហារ ហាងកាហ្វេ និងសេវាកម្មដឹកជញ្ជូន បានរួមគ្នាបិទផ្លាកសញ្ញា “បដិសេធមិនស្វាគមន៍លោក Hong Myung-bo” ពាសពេញទីក្រុង។ ស្ថានភាពកាន់តែអាក្រក់ខ្លាំង នៅពេលដែលមានការបង្ហោះសារគំរាមសម្លាប់រូបលោក និងក្រុមគ្រួសារតាមបណ្តាញសង្គម ហូតបង្ខំឱ្យសមត្ថកិច្ចត្រូវដាក់ពង្រាយកម្លាំងការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅព្រលានយន្តហោះ Incheon ពេលលោកធ្វើដំណើរត្រឡប់មកដល់ស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCLxflJQ_Qc6ma2JYhlOMVQ22hUX6dMVYfnkb1nGR7FqiPaMZtaviCDBU1v42t15CuiloS169cqlWfpQdHAgZvt0xRrvvV4m0i9IRG4KAssZCwzkN3wLcfCDfEbZAzHEEbeG6ioWohC0LRKCUlgM5LtSnVMnuk_TUIegIEIdiml16pedmkW3fiB5nJYew/s1280/photo_2026-07-08_14-16-53%20(2).jpg

ដើម្បីស្វែងរកសុវត្ថិភាព និងគេចចេញពីសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ លោក Hong Myung-bo បានសម្រេចចិត្តចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បីទៅរស់នៅជួបជុំជាមួយភរិយា និងកូនៗរបស់លោក។ យ៉ាងណាមិញ ស្រមោលអាក្រក់នៃកំហឹងនេះហាក់ដូចជានៅតែបន្តតាមលងបន្លាចរូបលោកដដែល។ យោងតាមរបាយការណ៍ចុងក្រោយ រលកនៃការធ្វើពហិការនេះបានរីករាលដាលទៅដល់សហគមន៍ជនជាតិកូរ៉េនៅអាមេរិក (Korean-Americans) ដោយមានហាងអាហាររបស់ជនជាតិកូរ៉េមួយចំនួននៅទីក្រុង Los Angeles បានបន្តបិទផ្លាកមិនលក់អាហារ និងមិនស្វាគមន៍រូបលោកដដែល ដែលបង្ហាញពីឥទ្ធិពលដ៏កាចសាហាវនៃបណ្តាញសង្គម និងកំហឹងអ្នកគាំទ្រដែលគ្មានព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvzCfBAmym0whrtq4txsa_-OOux-3jtzfguhkceCYjVDjJw7c3xYCCJHSaXZ1YLBXnH65Pq35H0MPve7vTraj51fmBViLKlqcGWJ5myRo3KeXO3EY6lfl6IT1Z3zw6gZsS0gwdIamN4MTjfDF7zuGqk3nCWxLIzm8uIA_ie6T_wzE_TwoRZTeTsoMBby0/s745/photo_2026-07-08_14-16-53.jpg

រឿងរ៉ាវដ៏ជូរចត់របស់លោក Hong Myung-bo បានស្តែងឱ្យឃើញពីឥទ្ធិពលដ៏គួរឱ្យខ្លាចនៃសម្ពាធមហាជន និងការរើសអើងហួសហេតុក្នុងសង្គមកូរ៉េខាងត្បូង។ ពីវីរបុរសបាល់ទាត់ដែលធ្លាប់នាំកិត្តិយសជូនជាតិ បែរជាត្រូវរត់ភៀសខ្លួនដូចជាឧក្រិដ្ឋជន ត្រឹមតែដោយសារលទ្ធផលចាញ់ឈ្នះនៅលើទីលានប្រកួត។ ករណីនេះបានក្លាយជាមេរៀន និងជាការដាស់តឿនមួយដល់ពិភពលោកអំពីព្រំដែនរវាង «ក្តីស្រឡាញ់ចំពោះកីឡា» និង «ការបំពានសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ» ដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ៕