Home Blog Page 364

ថៃល្បិចច្រើនណាស់! អតីតរដ្ឋមន្ត្រីហិរញ្ញុវត្ថុថៃស្នើរដ្ឋាភិបាលខ្លួនចាប់យកឱកាស Trump សម្របសម្រួលជម្លោះជាមួយកម្ពុជាឱ្យក្លាយជាប្រយោជន៍

0

ប្រទេសថៃ ៖ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានមុនមកលើបូរណភាពទឹកដីកម្ពុជា ហើយកងទ័ពថៃកាន់តែឈ្លានពានកម្ពុជាខ្លាំងឡើងក្រោយពីព្រះមហាក្សត្រថៃប្រកាសច្បាប់អាជ្ញាធរសឹកនៅខេត្តចាន់បុរី និងត្រាតជាប់ដែនសមុទ្រកម្ពុជា ដោយពួកគេប្រើប្រាស់អាវុធគ្រប់ប្រភេទ ដូចជា ៖ អាវុធធុនស្រាល-ធុនធ្ងន់, រថក្រោះ, យន្តហោះចម្បាំង F-17, យន្តហោះចម្បាំង Gripen, គ្រាប់បែកចង្កោម និងផ្សែងគីមីពុល ដើម្បីវាយសង្គ្រប់កម្ពុជា ។ ហេតុនេះ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដីពីសត្រូវឈ្លានពាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeK4OYnWc-M7klyJmkA2r1-sX0FyzwbT7rpSxGMXoZR_wsy6ltkfmaF_IS0nGhr6PeWuZQFvL-3urBo-MQseWJnfNG24nVZZAUbvC3MAi1xmMmaTR8Sjr9MkotlgwwNI3YrwuLekiqdXloDG5Nrt_TWjMJ5lf2_vQ9ic6vd7fyjrpIFOrxDvtnuYCArXKS/s1280/photo_2025-07-28_09-44-40.jpg

ក្រោយពីកងទ័ពថៃបើកការវាយប្រហារមុនមកលើកម្ពុជាជាច្រើនថ្ងៃដោយពុំគោរពច្បាប់អន្តរជាតិ លោក Donald Trump ប្រធានាធិបតីអាមេរិកបានស្នើឱ្យកងទ័ពថៃឈប់ឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាជាបន្ទាន់ ដោយលោកសរសេរក្នុងបណ្តាញសង្គមថា លោកនឹងពុំចរចាពន្ធទំនិញជាមួយប្រទេសណាដែលកំពុងមានសង្គ្រាមទេ ។ ប្រធានាធិបតីអាមេរិកបានទូរស័ព្ទនិយាយជាមួយលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ហើយលោកថា ប្រទេសទាំងពីរបញ្ចប់សង្គ្រាមពេលណា ទើបអាមេរិកចរចាពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjxCvA16epUmhUhoPnRIzmxK2owZGsyIDcodjH8AXE5zExNhGx_P0V19QDsK51kXbfQYmF4eE6Jk0Gzkv1HyayZzHVMKhZDYDD78l8CPQ7S6g4OtRtaeIDu16LGKUy_EiSfh_eu4WelSm9utwk25HS4sCDlxEumOPEeuXTDARaJnIZlcmYOZi6xT38iCio/s1280/photo_2025-07-28_09-44-40%20(2).jpg
បន្ទាប់ពីមានការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៨ ខែកក្កដា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឯកភាពតាមគំនិតផ្តួចផ្តើមរបស់លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzSkfJV6fyppFjbnd0pH9ps9LdnUsU5yFtUEziz4hP_WJFt4OU78fmCojseYtCQM4vble7w-ANmGqPoW-qJGMwkjHkQkl3C3is2qgX3DWgSbJ_HuSwIHyKSP57NsYpYe2qZPFLarGpgvQEGhXg2FUtcJSaCA7LG0g2oKsDIUjl0mRhBLIBkVF8Zr_NGRo/s1280/photo_2025-07-28_09-44-39.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញុវត្ថុថៃ លោក ចន កាទិកាវ៉ានីត បានសរសេរក្នុងហ្វេសប៊ុកបង្ហាញទស្សនៈផ្ទាល់ខ្លួនពីគោលជំហរអាមេរិកជាប្រទេសមហាអំណាចអន្តរាគមន៍ជម្លោះកម្ពុជា-ថៃថា លោក Trump អាចនឹងពុំព្រមចរចាពន្ធទំនិញជាមួយកម្ពុជា និងថៃ បើប្រទេសទាំងពីរបន្តធ្វើសង្គ្រាម ។ ប៉ុន្តែបើអាមេរិកអាចចរចាពន្ធទំនិញជាមួយប្រទេសទាំងពីរ គឺអាមេរិកពុំត្រឹមតែទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ គឺអាមេរិកនឹងទទួលបានជ័យជម្នះផ្នែកនយោបាយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

លោកបន្តថា ចំណែកកម្ពុជាអាចរងផលប៉ះពាល់ដោយសារអាមេរិកយកពន្ធទំនិញខ្ពស់ ហើយការអន្តរាគមន៍របស់អាមេរិកនឹងធ្វើឱ្យកម្ពុជាដកថយពីសង្គ្រាមជាមួយថៃ ។ ការចរចាឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ី អាចធ្វើឱ្យកម្ពុជា-ថៃត្រូវអាមេរិកទម្លាក់ពន្ធទំនិញ ហើយធ្វើឱ្យគោលបំណងរបស់លោក Trump សម្រេច គឺលោកចង់ឱ្យកម្ពុជា-ថៃបញ្ចប់សង្គ្រាម ពីព្រោះកន្លងមក លោក Trump ពុំអាចអន្តរាគមន៍ឱ្យប្រទេសនានាបញ្ចប់សង្គ្រាមទេ ដូចជា ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

ហេតុនេះ ថៃនឹងអាចចរចាទ្វេភាគីជាមួយកម្ពុជា ដោយពុំចាំបាច់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រីឯលោក Trump ក៏ពុំចូលចិត្ត ICJ ។ ថៃនឹងទទួលបានផលប្រយោជន៍ពីឱកាសនេះ គឺពុំចាំបាច់ឡើងតុលាការ ICJ ហើយសង្ឃឹមថា រដ្ឋាភិបាលថៃនឹងយកឱកាសចរចាបញ្ចប់សង្គ្រាមនៅម៉ាឡេស៊ីឱ្យក្លាយជាប្រយោជន៍របស់ខ្លួន ។ នេះបើតាមការលើកឡើងរបស់អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ៕

លោកត្រាំព្រមា.នថា៖ អាមេរិកនឹងឈប់ធ្វើពាណិជ្ជកម្មជាមួយ បើកម្ពុជានិងថៃមិនបញ្ឈប់សង្រ្គា.ម

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រសិនបើគ្មានបទឈប់បា.ញ់ដែលអាចសម្រេចបានរវាងប្រទេសកម្ពុជា និង ថៃ នោះអាមេរិកនឹងមិនព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4kV9Nt2dyrh_nvDBvteJ9dVgV-V7hiVFw1ij0sN32MKoPDBj3f72CeRYmvdfCbwofqz7SUwq3DgUrOgk9wUFldN7yolJ_4-IMlKaRjggQSWtS1kaTctCp36YxL8NabV-k777VXx2r_cQFaustFwfhpvRrvxBOOxzVcTXjzFKr8plgRU5EoQYMeq2VLTy/s770/photo_2025-07-28_09-54-32%20(2).jpg

នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ប្រទេសស្កត់ឡេន ក្នុងដំណើរទៅជួបជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen កាលពីថ្ងៃអាទិត្យ ទី២៧ កក្កដា លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ការកំណត់ពន្ធលើប្រទេសក្នុងការគំរា.មកំ.ហែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2hxFeKX57f5sO3W9DFRQicbdYv7XVD7KRddtyJrB4-aIfwQjaWqoX6JsjINJx8uvla5xLlCC_IZ69rfR0tsezj5CMmWt4wUkCVLpgE-kjvUepjoynH334HWgcOVyaQk1KiRiFGESTEAzuGh-rS-swx1YuB99JR0QdZmhEWExsmWiHFRmBI7t9eLYA0Yn/s700/photo_2025-07-28_09-54-32.jpg
ក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា៖ ខ្ញុំបានសួរមនុស្សរបស់ខ្ញុំថា តើយើងធ្វើម៉េចជាមួយកម្ពុជា ហើយយើងធ្វើម៉េចជាមួយថៃ? ពួកគេឆ្លើយថា ប្រទេសទាំងពីរនឹងចូលមកត្រង់ចំណុចណាមួយដើម្បីនិយាយគ្នា។ ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីនីមួយៗ ហើយខ្ញុំនិយាយថា យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នកដោះស្រាយសង្គ្រាមសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaQWts_H_H_9JAXfIGbvUR5NXJ3HiY4lQIJ_XGIhphdJFri-NCwWQsb6RyvmpB31981g51gwgk7-HsXsF9fhyphenhyphentl6GvSaHdEJn0sFvu010_oREEimCGZ9i_LkLsOMNMT8K38nyfOA_dIbljBcIMyKJEJWm_vSnxN4Tu173OLxkP9Wg4TN50J2hBJmRzY_16/s767/photo_2025-07-28_09-54-33.jpg
លោកត្រាំបាននិយាយបន្ថែមទាំងមិនសប្បាយចិត្តថា៖ មនុស្សជាច្រើនត្រូវបានសម្លា.ប់។ ដឹងទេថាត្រឹមរយៈពេលខ្លីមួយនៅតាមតំបន់ព្រំដែន ពួកគេប្រយុទ្ធគ្នាដូចសត្វព្រៃអីញ្ចឹង។ ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីទាំងពីរ ហើយខ្ញុំគិតថាវាដល់ពេលដែលខ្ញុំចេញមុខហើយ ខ្ញុំគិតថាពួកគេចង់ដោះស្រាយវាឥឡូវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា៖ ដូច្នេះប្រសិនបើខ្ញុំអាចដោះស្រាយរឿងទាំងនោះ ហើយប្រសិនបើខ្ញុំអាចប្រើចំណាត់ការផ្នែកពាណិជ្ជកម្មដើម្បីធ្វើរឿងនោះបាន អ្នកដឹងទេ? វាជាកិត្តិយសណាស់សម្រាប់ខ្ញុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

គួរជម្រាបថា នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ជាបន្ទាន់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png

ជាមួយនឹងការជួបប្រជុំគ្នានេះ គេរំពឹងថាវានឹងផ្ដល់មកនូវលទ្ធផលដ៏ល្អប្រសើរ ហើយកម្ពុជានិងថៃ នឹងអាចឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួន និងអាចស្វែងរកដំណោះស្រាយសមស្របក្នុងការបញ្ឈប់សង្រ្គា.ម៕

កម្ពុជា និង ថៃនឹងចូលរួមកិច្ចប្រជុំពិសេសមួយដើម្បីសម្រេចឲ្យមានបទឈប់បា.ញ់

0

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ នឹងចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-m0jCg6d8AW3Cyp0OPaFkfWkTQtiu5nZyes16dRX2l4QDj_Q_BEmJRIIbr74uSZHlcCOp8W8E5xlUpRcAeugWu71rA0kkTySFwTNUMuY8jYMUG6_GBAQm2eLmM4f7Y5u_WhB2klnISLvxq1qzVi-k7dFlMx-JDp-caLR405uQU2vSKVNRAXXhuFRyiYt/s1280/photo_2025-07-28_08-36-44.jpg

យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានឲ្យដឹងថា៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWddlxYGtZg22TEPYZYKdHRdT_N9EtwD09KNT-nU6uII4ZkJAiT5L01raqRUU6tj8WdjYl9UNA0pBmoVhBjkxHZQtYllqm_TWOJRCsgvF6UTIwWhe_MQgjddDaXoQp-qQVYH929enVFjn-NT_atZlzJzWtd27HvI9zozuXJWZ5P-InUQNQufjH4fyLZPo/s750/photo_2025-07-28_08-36-42%20(2).jpg

ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlxTuBc1IftZmU2U5YNjF3pscAuSbRnvkqzfTQDbsI7Va83nyfCuRnRsdX7RtWOzAg9VQKeCMtpJVQ7hpBp4ysRgjGcK-l1H9nxkDXEb1WlkCeHTxotypOhQsRCXn5HzlDuph6f_vSpPkLiswio09Qe__S0MU1jXu_Bo3JDW5wErTkNe9eeuFkY5-EOxd/s1280/photo_2025-07-28_08-36-42.jpg

យ៉ាងណាមិញ សម្ដេចធិបតីក៏មិនភ្លេចថ្លែងអំណរគុណចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYlgexQi5ykGOPYJ0QAuHDJuABkLY62jEqU0z4Q8PWzwvF0v1GC3uRa_OAH6M_REyAox2zwSFPQ5862-8y16f0ncZD1JEDXYLT8djEGZc-ukqcttfG8eMRy5iecm24o_JMm5brJnB_1EeDz3w-16vuYCqVPxcof-alnGTpCNk0LSVWZsqRNjjEPwadRVu/s850/photo_2025-07-28_08-36-43.jpg
គួររម្លឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ កន្លងទៅ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា កម្ពុជា និងថៃបានព្រមព្រៀងគ្នាឱ្យប្រទេសម៉ាឡេស៊ី ដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេ៕

ថៃ ចោទកម្ពុជាប្រើអាវុធ PHL-03 ជាលេសប្រើប្រាស់អាវុធផ្សែងពុលមកលើកម្ពុជា

0

ភាគីថៃ បានចោទប្រកាន់មីសុីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ ដើម្បីជាលេសប្រើប្រាស់អាវុធដ៏ព្រៃផ្សៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

បើយោងតាមអ្នកនាំពាក្យក្រសួងការពារ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖”ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ ខណៈកម្ពុជា ប្រកាន់ជំហរគោរពតាមច្បាប់ មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទ PHL-03 វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។

លោកជំទាវឧត្ដមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា៖”កាលពីថ្ងៃទី២៧ កក្កដា ភាគីថៃបានប្រើដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច និងតំបន់អានសេះ រួមទាំងប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងទីតាំងមួយចំនួនទៀត ក្នុងដែនដីកម្ពុជា ដែលវាផ្ទុយពីអនុសញ្ញា និងច្បាប់អន្តរជាតិ”។

គួរបញ្ជាក់ថា ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាមក កម្ពុជាមិនដែលប្រព្រឹត្តទុច្ចរិត និងព្រៃផ្សៃ ដូចភាគីថៃនោះទេ៕

បញ្ហាប្រឡងបាក់ឌុប! បេក្ខជនខេត្តឧត្តរមានជ័យ និងព្រះវិហារ មានសិទ្ធប្រឡងនៅខេត្តផ្សេងបាន

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០២៥នេះ ត្រូវបានពន្យាពេលពីថ្ងៃទី១៨-១៩សីហា ទៅថ្ងៃទី២៨-២៩ ខែសីហា ជំនួសវិញ ស្របពេលស្ថានការព្រំដែនកម្ពុជា-ថៃ មានការផ្ទុះអាវុធដាក់គ្នា។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក៏បានផ្តល់សិទ្ធឱ្យ បេក្ខជននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចប្រឡងនៅខេត្តរបស់ខ្លួន ឬខេត្តផ្សេងទៀតបាន ប្រសិនបើភៀសសឹក។

ការប្រកាសពន្យាពេលប្រឡងបាក់ឌុបនេះ ក៏ព្រោះកងទ័ពថៃ បានឈ្លានពានទឹកដីកម្ពុជា និងបានបាញ់គ្រាប់ផ្លោង ដែលធ្វើឱ្យគ្រឹះស្ថានសិក្សាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាង៦០០ទីតាំងត្រូវបិទទ្វារ។

លើសពីនេះ សិស្សានុសិស្សជាង១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រគ្រូបង្រៀនជាង៦ពាន់នាក់ មិនបានបង្រៀនសិស្សក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ៕

 

Boostrong មិនចោលបងប្អូនភៀសសឹកទេ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

0

វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMkPalr7Dc-Ep8pCaCEWQe0ImNaOtYnAtidlCZBGwf-vn-GyzpuH50ktXYPkomRoiX0aqlaD3PEZoJrBkoylXzVnaAvRsxmwPnTKL8DhRy5dEvxllunKi7cPK3pI35prQE74jmWtRQFrcM3UHhr5TxjzXaSCGILhFMFDHBS8PjVsxuSI5bi1T69U20VSxZ/s1280/BS%201%20(3).jpg

គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់ រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ZDwt7yhTwLYY4GN37q5W_EiMYzGBIlk70xebXMOVKRXmKI9MtbPZ9OlYb-5OqTIepxaCysjgDDaxP75u1ifWA6swiv3fieAWgieCHSZNI6Yk6iNxEz9RMpzfU4mQ3a87sUDJeLb9zNNOEXe25ozt1q7hxQD8BDDgWrqhIA6AEwTUDsyzArOV3kDwNLA2/s6000/BS%202%20(2).jpg

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol មិនចោលបងប្អូនភៀសសឹក និងបងៗកងទ័ពជួរមុខឡើយ ដោយបានចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Boostrong ក៏បានឧបត្ថម្ភ អង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8tcuNJR9pf-iaPJ5-pX7VaGVEo3h3-W1QuOimavJjYc_Qb0K0lM66S6xYWbYlHNk_YUqXKiSDrFbUyWUDAKfNNKL5d8Fx1ZAHZOgzx0JodA8k0YM_ml3iWzdR5wBCAZAizxhjVftQdctaSIKeWzRU_xDfz_RdJZj2qGD2IwaD-otNCqERUhkootADY3Np/s4242/BS%203%20(2).jpg

ពួកយើងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ និងមានសុវត្ថិភាពពីការឈ្លានពានរបស់ថៃ។

ថៃ ព្យាយាមវាយយកវត្តកែវសិក្ខាគិរីស្វៈរៈ និងវាលឥន្ទ្រីយ៍ មុនឈានដល់តុចរចានៅម៉ាឡេសុី

0

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង៣៖១៥ ដល់ម៉ោង៥ព្រឹក កងទ័ពថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា ដោយព្យាយាមបាញ់គ្រាប់ផ្លោង ដើម្បីវាយដណ្តើមគ្រប់គ្រងលើទឹកដីមួយចំនួន មុនការចរចានៅម៉ាឡេសុី។

ថ្លែងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២៨ កក្កដា ២០២៥ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖” ថៃបានសម្រុកវាយប្រហារទីតាំងជាច្រើន ជាពិសេសទីតាំង៥មករា ដើម្បីដណ្ដើមទីតាំងឈរជើងនៅវត្តកែវសិក្ខាគិរីស្វៈរៈ ជប់គគី ថ្មដូន និងវាលឥន្ទ្រីយ៍”។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ គឺជាថ្ងៃទី៥នៃការឈ្លានពានរបស់ថៃ ហេីយនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រំលោភនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន បើទោះបីមានការអន្តរាគមន៍ពីអន្តរជាតិ៕

ថៃចល័តរថពាសដែកក្បែរផ្សាររុងក្លឿ និងចម្ងាយ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចល័តរថពាសដែកជាច្រើនគ្រឿងនៅក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4tL6oizZaTdJfogHeZEHAEXNLTFrvel9n7DFthX2MI0SETflD0yOmizd8nUd4HSzkOmIoU7eBompHR1jseqN81X9zSsdES82BHrT14A1Yi14EeP1sK4VjPESPA6WSNCVW8E2sFqIa8Ouk7gvGMbpkcGcCB680ZFM8L4H1qqCN11iXFS3LuNHTEExhDra/s1284/522838463_10231515668863855_7237564810111704656_n.jpg
នៅថ្ងៃទី២៦ ខែកក្កដា កងទ័ពអាកាសថៃបានរាយការណ៍ព័ត៌មានបន្ទាន់ថា បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង និងយន្តហោះ Gripen ២គ្រឿង ចេញប្រតិបត្តិការវាយប្រហារលើគោលដៅកងទ័ពកម្ពុជានៅបរិវេណភ្នំទ្រព្យ ក្រោយពីកងទ័ពកម្ពុជាត្រៀមប្រើប្រាស់អាវុធតទល់ជាមួយកងទ័ពថៃនៅភ្នំទ្រព្យ ។ កងទ័ពថៃអះអាងថា បានប្រើប្រាស់យន្តហោះវាយប្រហារមកលើគោលដៅ២កន្លែងរបស់កងទ័ពកម្ពុជានៅក្បែរប្រាសាទតាមាន់ធំ រួចហើយក៏បានបើកយន្តហោះត្រឡប់មកទីតាំងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS55TYxcMyaaJ6qdv66ilSyBbuJnMR6zmJJt3LtQOoey7EbXM-cLuEws42IwS_hHoYpivC7mD6e1pppbsTIvgOICRGb4-CCfqNhk9RFEiqHHEUCK_Oou9ZJNdbw7lna3WM3bTqiHfd2-Dq8v7tU9YZ5Tzv_3hku28cJCtL7S1HSj1diKEWfXNrAP9MLRgL/s1280/523259198_732263539542506_142770110707061338_n.jpg

នៅថ្ងៃទី២៦ ខែកក្កដា កងកម្លាំងបូរ៉ាផាបានចល័តរថពាសដែកមកក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLPq9GKv7WMInK5UMg8klwX6ME_rs1lqgx2Nq8BY5uKpIV8PXuQz_P1UBzKN71Oqj85o0wigu2bzmrBy8Pi4CidCJrDNiQkui4vZdPiN1GlzjbI7vdYF8H5WKUYouGDUVXZC-qEVT12UMdZ4SUx9vosac7W_uGY-CYIwJGnzkt1tG4XJSuUmp-izHUmCH/s1284/523386173_732263532875840_4807940439594811575_n.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានបើកឆាកសង្គ្រាមមុនមកលើកងទ័ពកម្ពុជាដែលកំពុងការពារទឹកដីនៅតំបន់ព្រំដែន ហើយរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា កងទ័ពថៃពុំទាន់ឈប់បាញ់មកលើកម្ពុជាទេ ។ កងទ័ពថៃបាញ់ប្រហារមកលើកម្ពុជាមុន គឺក្រោយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង អះអាងកាលពីថ្ងៃទី២៣ ខែកក្កដា ថា កងទ័ពថៃជាន់មីនដាច់ជើងម្នាក់ និងរងរបួស៤នាក់ ពេលកំពុងល្បាតនៅព្រំដែនច្រកអានសេះ ខេត្តឧប៊ុនរ៉ាជថានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij7d3WrbmfPJJMSPDe5dfHxaV5aMi9q_pyuYbOR_Hs1A6gnS8h6l_8Tza3IdHVfCXMOaVQCF-MmPx2ZE8D_kFq-C_u3x3dENIIKe7djoEv30ZFjsxHVxfodmGGAe_A4YYY8u9JFVZD3VqKbbYzcxSpwKPBslMqK4xUV5uCYM5ffHzKBjZOwam_EViuQbTq/s956/523822104_732263399542520_925242839153824665_n.jpg

ហេតុនេះ លោកក៏ប្រកាសបិទប្រាសាទខ្មែរចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ព្រមទាំងបិទព្រំដែន៤កន្លែង រួមមាន ៖ ១-ព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី, ២-ព្រំដែនឆងសាងាំ ខេត្តស៊ីសាកេត, ៣-ព្រំដែនឆងចម ខេត្តសុរិន្ទ និង៤-ព្រំដែនសាយតាគូ ខេត្តបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_vgmDLcjj_X1RkAT1DogMXz662Z5SN3Hfi1UhZrPs9h9Cet7VNg0JOGvSN7MXwNHWACmECT2PaFXU6a6ZsEqsYgUyB2iKUoWnDkPG5e1IZUm3Ispo3K42iMN8_AAO_SxgjNvNm30dOAeyO87d7-R5hb1Hu10MHrER4qX16pJ3_NTytXMW3SwP8sMgWm2K/s1280/524358687_732263556209171_6857717740476144265_n.jpg

នៅថ្ងៃទី២៣ ខែកក្កដា នេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ក៏បានប្រកាសកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបណ្តេញឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកត្រឡប់មកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញទៅថៃវិញ ។ លោកថែមទាំងបញ្ជាឱ្យក្រសួងការបរទេសថៃចេញលិខិតតវ៉ាផងដែរ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ៕

សូមបងប្អូនប្រុងប្រយ័ត្ន! ថៃកំពុងប្រើយុទ្ធសាស្រ្តបំបា.ក់ទឹកចិត្តពលរដ្ឋខ្មែរតាមបណ្ដាញសង្គម

0

សូមបងប្អូនខ្មែរប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត! ពេលនេះថៃកំពុងព្យាយាមបំផុសបំផុលព័ត៌មានក្លែងក្លាយទាក់ទងនឹងជម្លោះហិ.ង្សានៅតាមព្រំដែន ដើម្បីឲ្យពលរដ្ឋខ្មែរដែលតាមដាននៅក្នុងបណ្ដាញសង្គមមានភាពជ្រួលច្របល់ យល់ច្រលំសាច់រឿងពិតប្រាកដ នាំឲ្យមានការបា.ក់ទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBioFqCRxSuoJe8L_cq3YlXTSIRw1rWDamUi_6Qa9MCnZ2VQi1gsZJ7_Ffm4a7d1ZzezlWNePC0-eu72ff_Y0WzOpZ1Cui6yM-NSereCfzvNTRKWSZsopzlR3uJzX1iA1V327Nvubg3Rlw8JJmSAakg4rCpGi3kxs4QVXwiDydEHHuK3Nzu2qMwtCy8h5G/s686/photo_2025-07-26_15-46-44.jpg

ក្រោយការប៉ះទង្គិចគ្នាដោយអាវុ.ធរយៈពេល៣ថ្ងៃជាប់គ្នា ស្ថានភាពនៅក្នុងប្រទេសទាំងកម្ពុជា និងថៃ មានការផុសផុលខ្លាំងក្នុងការតាមដានព័ត៌មាន ដើម្បីដឹងពីស្ថានការណ៍ដែលវិវឌ្ឍថាប្រែប្រួលដូចម្ដេចខ្លះ។ ស្របពេលជាមួយគ្នានេះ នៅក្នុងប្រទេសកម្ពុជាយើង គេសង្កេតឃើញមានការចែករំលែកព័ត៌មានមួយចំនួនហាក់មិនមានភាពស៊ីចង្វាក់គ្នាជាមួយនឹងសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWUDv84Zn9PbtCIM_QMPAu8kp3bMnmJrlosT3NpvFuJ0e425aOU2ZdgNYNbAL-mVVpv3KoBhNOlaZkQQWatR66pmjFMbeRvm7adgwj0m494RZjq1P9KeDIZYc-4gnn9Jb2ch7I19C_ddCFdmTaqFy0oXxSu7SxmDqYXTfJkyjix6M5fNAKjHWGha_1kDb/s961/photo_2025-07-26_15-46-46.jpg
ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងភាគច្រើនជាព័ត៌មានដែលអវិជ្ជមានទាក់ទងនឹងកម្ពុជាទាំងនោះ ត្រូវបានគេដឹងថា គឺជាយុទ្ធសាស្រ្តមួយរបស់ថៃដែលមានគោលបំណងបំបា.ក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងកាត់បន្ថយទំនុកចិត្តពលរដ្ឋទៅលើរាជរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0p0TTTBiIe2sDbtOu2yvz9KrJ7LmU5RYu7g6HYQtAs0KgToG9T-cXogEq_ygcRooVobMuTdmA62HrUEGBZ-hOoTx9v8Rrvcsw_ipkhSxroVNmhCCzuQ4lsHCXJuI4nCSwz-4ymr5PlNn85S7NvpRoyqYOZ5yLOB_pvlFIOW1RvgembfpudGjG93A1EVn5/s960/photo_2025-07-26_15-46-44%20(2).jpg

ល្បិចដែលក្រុមខិលខូចថៃទាំងនោះប្រើប្រាស់មានដូចជា៖
១. ការបង្កើតគណនីដាក់ឈ្មោះខ្មែរ រួចសរសេព័ត៌មានក្លែងក្លាយដោយប្រើប្រាស់កម្មវិធីបកប្រែភាសា Google Translate ពីភាសាខ្លួនមកជាភាសាខ្មែរ ហើយបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យពលរដ្ឋខ្មែរបានឃើញ ហើយជឿថាជាព័ត៌មានពិតព្រោះផុសចេញពីគណនីខ្មែរ។
២. ក្រុមចោរបច្ចេកវិទ្យាថៃ បានហេគចូលគ្រប់គ្រងផេកសារព័ត៌មាន ឬគណនីបុគ្គលល្បី ឬអ្នកដែលមានអ្នកតាមដានច្រើន ដើម្បីយកផេក ឬគណនីពួកគេទៅបង្ហោះព័ត៌មានមិនពិត។
៣. បណ្ដារសារព័ត៌មានធំៗថៃមួយចំនួន បានប្រើប្រាស់វិធីក្នុងការចុះផ្សាយនូវព័ត៌មានមិនពិតដែលអាចជាយុទ្ធសាស្រ្តមួយរបស់រដ្ឋាភិបាលពួកគេ ដើម្បីទម្លាក់កំហុស មួលបង្កាច់ ចោ.ទប្រកាន់កម្ពុជា និងទាក់ទាញឲ្យមានការគាំទ្រពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDpvpawk7gRVFtP-DnFZuCJS0Wpnv3V-XPTPofmX9eF6X03Kbz6ZZKkcEWkX0C_gnzdjlD1cnWoqIReLR-1HwtHxL0lzNVPf2LUZPGAJEZWBdYMwuo7IV7f5zt_Z-ttDi78xWJsVYVmAP8g7MUJdHdsiDruftrJrxMQZW8vOeEolTzFiOmiRFu_d0fAys/s960/photo_2025-07-26_15-46-46%20(2).jpg

ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយ។ សូមធ្វើការតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការដែលមាននៅលើផេក សម្ដេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្រសួងការពារជាតិ, ក្រសួងព័ត៌មាន ឬតាមរយៈការចែករំលែករបស់រដ្ឋមន្រ្តី និងអ្នកនាំពាក្យនៅតាមបណ្ដារក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ដើម្បីចៀសវាងការជឿ និងចែករំលែកព័ត៌មានមិនពិត បណ្ដាលឲ្យមានការយល់ច្រលំតៗគ្នា និងប៉ះពាល់ផ្លូវចិត្តរបស់បងៗដែលកងកម្លាំងកំពុងនៅក្នុងសមរភូមិ។

មួយវិញទៀត ប្រសិនបើបានឃើញ ឬបានដឹងថាផេក ឬគណនីណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ឬជាគណនីក្លែងក្លាយ សូមកុំចែករំលែកបន្ត ត្រូវចូលទៅចុចរីផត ឬរាយការណ៍ពីផេកនោះ ដើម្បីឲ្យក្រុមហ៊ុនហ្វេសប៊ុក ឬ Flat form ណាមួយដែលបងប្អូនប្រើប្រាស់ធ្វើការបិទផេគ ឬគណនីនោះចោលតែម្ដង៕

កងទ័ពអាកាសថៃប្រាប់ពលរដ្ឋឱ្យឈប់ចែកចាយព័ត៌មានក្លែងក្លាយ «ថៃនឹងវាយយករាជធានីភ្នំពេញត្រឹម៥នាទី»

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ថា កងទ័ពអាកាសថៃបានច្រានចាលព័ត៌មានផ្សាយថា មេបញ្ជាការកងទ័ពអាកាសថៃបញ្ជាឱ្យវាយយករាជធានីភ្នំពេញត្រឹមតែរយៈពេល៥នាទី និងប្រាប់ឱ្យពលរដ្ឋឈប់ចែកចាយព័ត៌មានក្លែងក្លាយនេះ ។ ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែករបស់កងទ័ពអាកាសថៃគ្មានបំណងឈ្លានពានកម្ពុជាទេ គ្រាន់តែការពារអធិបតេយ្យ និងពលរដ្ឋថៃប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjon9W01o3pVJVDtuRjN3IaJozIZTNpNGq4H7uEvhlnT44-cXxT7R2d3yh1gb03sKkBpFN2unVS1JChDv_INVTpV7yWjMmtB59Lp9zA-RYdeMZ5ulH27aLvxGNgVvlrs06AWBzxueO54sqPGE-0z3Yt0JwMi7FJ33TTxXAKS2SkuZvslVq_7bqoTx3OOGMR/s1280/photo_2025-07-26_16-08-29%20(2).jpg

កាលពីថ្ងៃទី២៥ ខែកក្កដា ហ្វេសប៊ុកផេកកងទ័ពអាកាសថៃបានដាស់តឿនពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) ថា មានការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមជាច្រើន ដោយអះអាងថា វាជាពាក្យសម្តីរបស់មេបញ្ជាការកងទ័ពអាកាស ។ នេះពុំមែនជាព័ត៌មានពិតប្រាកដទេ ពីព្រោះប្រតិបត្តិការផ្នែកអាកាសរបស់ថៃគ្មានបំណងឈ្លានពានកម្ពុជា ប៉ុន្តែជាការការពារអធិបតេយ្យជាតិ និងពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRcUgz2MWsF9MVWgHpVbunDNhNzmaSmPIXplVxvmbRuP48B3BvLD7bm0nICsXZVK6KMVEUlye3ozcipBkcv0-4KBzXELqA1A-hvi2aC705_3GCLE04GzXItjnWb22rDWk1pFhRMaB25WO-XXrA_d6M-x5DeE_hbmSayZOBDPY1vcI4XE1AkZa72sn6bJQ4/s1024/photo_2025-07-26_15-46-00.jpg
ស្របពេលកងទ័ពថៃចាប់ផ្តើមបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមក នៅប្រទេសថៃមានការផ្សាយព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ ព័ត៌មានក្លែងក្លាយមួយផ្សាយថា «មេបញ្ជាការកងទ័ពអាកាសថៃនឹងវាយយកប្រទេសកម្ពុជាទាំងមូល បើកងទ័ពកម្ពុជាពុំដកថយ ដោយថៃចំណាយពេលវាយរាជធានីភ្នំពេញត្រឹមតែ៥នាទី គឺរាជធានីភ្នំពេញនឹងនៅសល់តែគំនរបាក់បែក» ដែលព័ត៌មាននេះត្រូវបានពលរដ្ឋថៃចែកចាយពេញបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkCLQWerXz1T-OD4NsgmIv8laYphdy6slm-XbJ3SsMhPiQvCN-DALWIOqu_dHr1L8E5-47cMHU-ONbLLsD6oJmdGPoBz5ZX-xOd3cVJDKoZo-IlM6zvMvExi1XetehziQt-e5NoeiMRfoanL06auFVpMiymPQ3iYNGT1HyBDJ6uwH9Jpx0GYkQGsYKjSs/s1200/photo_2025-07-26_16-08-29%20(3).jpg

កាលពីថ្ងៃទី២៥ ខែកក្កដា ពលរដ្ឋថៃបានចែកចាយសារសំឡេងមួយដែលគ្មានប្រភពច្បាស់លាស់នៅក្នុង TikTok ដែលសំឡេងនេះនិយាយថា កងទ័ពថៃនឹងយកទង់ជាតិថៃមកដាក់នៅកណ្តាលរាជធានីភ្នំពេញឱ្យបានមុនម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ។ ប៉ុន្តែមតិខ្លះថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយច្រើន ហើយសារសំឡេងនេះអាចជាសារសំឡេងចាស់យកមកចែកចាយឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDH1xPPhp_jxR9aWItHV-TBFXcTX2iJ2IqlZowIjt4CP6G3aslBml18XeDdOG-0vxUrNp0A7-cz-6F434KI8iVbT_9A1L5pNzbK6Uuwe0eFgqQD1qrDD1F9Ja4OmWel_8L89_2KJVu2Rza50MpW7Pei9lFhgvUjrxZVpyoTx-780RlVUfKi6NS9csvCMuz/s1280/photo_2025-07-26_16-08-30.jpg
ដោយឡែក អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានច្រានចោលព័ត៌មានថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ព និងផ្ទះសម្បែងពលរដ្ឋខ្មែរ ។ លោកថា នេះជាព័ត៌មានមិនពិត កងទ័ពថៃគ្រាន់តែការពារខ្លួន ការពារពលរដ្ឋ និងទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH-HNipftWLtybdGL6invdrFf8lLDbWCfwOKSJzSwm3VMYu5ACzgEPw-tE0t34L58hGc7cDo5s-_dfDkqlguHb5O7I-P_qMGXktL3HDvtwupydX5edIhT_NTHdsy9_SYArz4qnr-SpfkeEprhMc4wKKdnKxsXxmh2uwHbnwRBe60y3fcXgQg_3M_BWg8Ft/s1280/photo_2025-07-26_16-08-29.jpg

គួរបញ្ជាក់ថា កងទ័ពថៃបានឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រហូតឈានដល់យន្តហោះចម្បាំង F-16 ហើយកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់អាវុធទាំងអស់របស់ខ្លួន ។ លើសពីនេះ ថៃបដិសេធនឹងប្រទេសនានាដែលស្នើសុំសម្របសម្រួលកាត់បន្ថយស្ថានការណ៍ជម្លោះនៅតំបន់ព្រំដែន ហើយថៃអំពាវនាវឱ្យកម្ពុជាចរចាទ្វេភាគី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXrUq7HelTREnycYMObBofAs6lSCqjb6qVQjfnbfcw6XYjoHzMaONAzsFTeThQjxlgL-FNrmBbOaJxjMB7ksNyHORDDbC4DwCDfpqHFkD4WBjwZbs7L94POVyMufSB2mYrpHxkCTR9DqMQCEwakdy1-5oGhmCy7SzRFqel1gCAQLuRmPsrjfnze1r3zGab/s1280/photo_2025-07-26_16-08-31.jpg

ថៃដឹងខ្លួនច្បាស់ណាស់ បើប្រទេសនានាមកជួយសម្របសម្រួល ឬឱ្យថៃឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺថៃនឹងចាញ់កម្ពុជាមិនខាន ។ ថៃប្រាប់ពិភពលោកថា ប្រទេសខ្លួនរងគ្រោះដោយសារកងទ័ពកម្ពុជាបាញ់ ចុះបើរងគ្រោះពិតមែន ហេតុអ្វីថៃពុំព្រមចរចាដោយសន្តិវិធី ហេតុអ្វីនៅតែបន្តបាញ់គ្រាប់ផ្លោងយ៉ាងគំហុកមកលើកម្ពុជា? នៅថ្ងៃទី២៦ ខែកក្កដា នេះ កងទ័ពថៃបានចល័តរថពាសដែក ចម្ងាយ៣០០ម៉ែត្រពីច្រក ព្រំដែនអន្តរជាតិប៉ោយប៉ែតទៀតផង ៕