វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់ រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol មិនចោលបងប្អូនភៀសសឹក និងបងៗកងទ័ពជួរមុខឡើយ ដោយបានចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Boostrong ក៏បានឧបត្ថម្ភ អង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង ផងដែរ។
ពួកយើងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ និងមានសុវត្ថិភាពពីការឈ្លានពានរបស់ថៃ។