ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចល័តរថពាសដែកជាច្រើនគ្រឿងនៅក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4tL6oizZaTdJfogHeZEHAEXNLTFrvel9n7DFthX2MI0SETflD0yOmizd8nUd4HSzkOmIoU7eBompHR1jseqN81X9zSsdES82BHrT14A1Yi14EeP1sK4VjPESPA6WSNCVW8E2sFqIa8Ouk7gvGMbpkcGcCB680ZFM8L4H1qqCN11iXFS3LuNHTEExhDra/s1284/522838463_10231515668863855_7237564810111704656_n.jpg
នៅថ្ងៃទី២៦ ខែកក្កដា កងទ័ពអាកាសថៃបានរាយការណ៍ព័ត៌មានបន្ទាន់ថា បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង និងយន្តហោះ Gripen ២គ្រឿង ចេញប្រតិបត្តិការវាយប្រហារលើគោលដៅកងទ័ពកម្ពុជានៅបរិវេណភ្នំទ្រព្យ ក្រោយពីកងទ័ពកម្ពុជាត្រៀមប្រើប្រាស់អាវុធតទល់ជាមួយកងទ័ពថៃនៅភ្នំទ្រព្យ ។ កងទ័ពថៃអះអាងថា បានប្រើប្រាស់យន្តហោះវាយប្រហារមកលើគោលដៅ២កន្លែងរបស់កងទ័ពកម្ពុជានៅក្បែរប្រាសាទតាមាន់ធំ រួចហើយក៏បានបើកយន្តហោះត្រឡប់មកទីតាំងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS55TYxcMyaaJ6qdv66ilSyBbuJnMR6zmJJt3LtQOoey7EbXM-cLuEws42IwS_hHoYpivC7mD6e1pppbsTIvgOICRGb4-CCfqNhk9RFEiqHHEUCK_Oou9ZJNdbw7lna3WM3bTqiHfd2-Dq8v7tU9YZ5Tzv_3hku28cJCtL7S1HSj1diKEWfXNrAP9MLRgL/s1280/523259198_732263539542506_142770110707061338_n.jpg

នៅថ្ងៃទី២៦ ខែកក្កដា កងកម្លាំងបូរ៉ាផាបានចល័តរថពាសដែកមកក្បែរផ្សាររុងក្លឿ ក្បែរព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីការពារអធិបតេយ្យថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLPq9GKv7WMInK5UMg8klwX6ME_rs1lqgx2Nq8BY5uKpIV8PXuQz_P1UBzKN71Oqj85o0wigu2bzmrBy8Pi4CidCJrDNiQkui4vZdPiN1GlzjbI7vdYF8H5WKUYouGDUVXZC-qEVT12UMdZ4SUx9vosac7W_uGY-CYIwJGnzkt1tG4XJSuUmp-izHUmCH/s1284/523386173_732263532875840_4807940439594811575_n.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានបើកឆាកសង្គ្រាមមុនមកលើកងទ័ពកម្ពុជាដែលកំពុងការពារទឹកដីនៅតំបន់ព្រំដែន ហើយរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា កងទ័ពថៃពុំទាន់ឈប់បាញ់មកលើកម្ពុជាទេ ។ កងទ័ពថៃបាញ់ប្រហារមកលើកម្ពុជាមុន គឺក្រោយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង អះអាងកាលពីថ្ងៃទី២៣ ខែកក្កដា ថា កងទ័ពថៃជាន់មីនដាច់ជើងម្នាក់ និងរងរបួស៤នាក់ ពេលកំពុងល្បាតនៅព្រំដែនច្រកអានសេះ ខេត្តឧប៊ុនរ៉ាជថានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij7d3WrbmfPJJMSPDe5dfHxaV5aMi9q_pyuYbOR_Hs1A6gnS8h6l_8Tza3IdHVfCXMOaVQCF-MmPx2ZE8D_kFq-C_u3x3dENIIKe7djoEv30ZFjsxHVxfodmGGAe_A4YYY8u9JFVZD3VqKbbYzcxSpwKPBslMqK4xUV5uCYM5ffHzKBjZOwam_EViuQbTq/s956/523822104_732263399542520_925242839153824665_n.jpg

ហេតុនេះ លោកក៏ប្រកាសបិទប្រាសាទខ្មែរចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ព្រមទាំងបិទព្រំដែន៤កន្លែង រួមមាន ៖ ១-ព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី, ២-ព្រំដែនឆងសាងាំ ខេត្តស៊ីសាកេត, ៣-ព្រំដែនឆងចម ខេត្តសុរិន្ទ និង៤-ព្រំដែនសាយតាគូ ខេត្តបុរីរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_vgmDLcjj_X1RkAT1DogMXz662Z5SN3Hfi1UhZrPs9h9Cet7VNg0JOGvSN7MXwNHWACmECT2PaFXU6a6ZsEqsYgUyB2iKUoWnDkPG5e1IZUm3Ispo3K42iMN8_AAO_SxgjNvNm30dOAeyO87d7-R5hb1Hu10MHrER4qX16pJ3_NTytXMW3SwP8sMgWm2K/s1280/524358687_732263556209171_6857717740476144265_n.jpg

នៅថ្ងៃទី២៣ ខែកក្កដា នេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ក៏បានប្រកាសកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបណ្តេញឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកត្រឡប់មកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញទៅថៃវិញ ។ លោកថែមទាំងបញ្ជាឱ្យក្រសួងការបរទេសថៃចេញលិខិតតវ៉ាផងដែរ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ៕