ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រសិនបើគ្មានបទឈប់បា.ញ់ដែលអាចសម្រេចបានរវាងប្រទេសកម្ពុជា និង ថៃ នោះអាមេរិកនឹងមិនព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរជាដាច់ខាត។.jpg)
នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ប្រទេសស្កត់ឡេន ក្នុងដំណើរទៅជួបជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen កាលពីថ្ងៃអាទិត្យ ទី២៧ កក្កដា លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ការកំណត់ពន្ធលើប្រទេសក្នុងការគំរា.មកំ.ហែង។

ក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា៖ ខ្ញុំបានសួរមនុស្សរបស់ខ្ញុំថា តើយើងធ្វើម៉េចជាមួយកម្ពុជា ហើយយើងធ្វើម៉េចជាមួយថៃ? ពួកគេឆ្លើយថា ប្រទេសទាំងពីរនឹងចូលមកត្រង់ចំណុចណាមួយដើម្បីនិយាយគ្នា។ ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីនីមួយៗ ហើយខ្ញុំនិយាយថា យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នកដោះស្រាយសង្គ្រាមសិន។

លោកត្រាំបាននិយាយបន្ថែមទាំងមិនសប្បាយចិត្តថា៖ មនុស្សជាច្រើនត្រូវបានសម្លា.ប់។ ដឹងទេថាត្រឹមរយៈពេលខ្លីមួយនៅតាមតំបន់ព្រំដែន ពួកគេប្រយុទ្ធគ្នាដូចសត្វព្រៃអីញ្ចឹង។ ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីទាំងពីរ ហើយខ្ញុំគិតថាវាដល់ពេលដែលខ្ញុំចេញមុខហើយ ខ្ញុំគិតថាពួកគេចង់ដោះស្រាយវាឥឡូវនេះ។.png)
ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា៖ ដូច្នេះប្រសិនបើខ្ញុំអាចដោះស្រាយរឿងទាំងនោះ ហើយប្រសិនបើខ្ញុំអាចប្រើចំណាត់ការផ្នែកពាណិជ្ជកម្មដើម្បីធ្វើរឿងនោះបាន អ្នកដឹងទេ? វាជាកិត្តិយសណាស់សម្រាប់ខ្ញុំ។
គួរជម្រាបថា នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ជាបន្ទាន់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។
ជាមួយនឹងការជួបប្រជុំគ្នានេះ គេរំពឹងថាវានឹងផ្ដល់មកនូវលទ្ធផលដ៏ល្អប្រសើរ ហើយកម្ពុជានិងថៃ នឹងអាចឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួន និងអាចស្វែងរកដំណោះស្រាយសមស្របក្នុងការបញ្ឈប់សង្រ្គា.ម៕










