ម៉ូស្គូ៖ ភ្នំភ្លើង Krasheninnikov ដែលស្ថិតនៅលើឧបទ្វីប Kamchatka ក្នុងភាគខាងកើតនៃប្រទេសរុស្ស៊ី បានផ្ទុះឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង ៥សតវត្ស កាលពីថ្ងៃអាទិត្យទី ៤ ខែសីហា បង្ហាញពីសកម្មភាពភ្លើងភ្នំដ៏កម្រនៅតំបន់នេះ។ អ្នកជំនាញជឿថា សកម្មភាពនេះអាចទាក់ទងទៅនឹងរញ្ជួយដីកម្រិតខ្លាំងដែលបានកើតឡើងកាលពីសប្ដាហ៍មុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUeRIMd2HdaaQrxF7WcEjU3fGQRBQme74caq6948_o0x3MxElJvYeUai7ubyQEIxdRFcaXQx5KsD0fmDVZqv4Va1uUv4u4REK80uWZFkSSu-GY88pJVoJLRFHZe_p7T17pQ3MlN9EBqcD57HDi8xMs8c3WAzsLHFkfVTxlszXCAUwDoGLiL2GtJRzbLW8/s555/image_2025-08-05_15-23-27.png
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ភ្នំភ្លើងនេះបានបញ្ចេញផេះឡើងដល់កម្ពស់ជាង ៦ គីឡូម៉ែត្រ (ស្មើនឹង ៣.៧ ម៉ាយ) ពេញពេលយប់។ ទោះបីជាការផ្ទុះមានកមពស់ខ្ពស់ក៏ដោយ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានបញ្ជាក់ថា វាមិនមានការគំរាមកំហែងដោយផ្ទាល់ដល់តំបន់ទីប្រជុំជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpVIll3RaOxgN-3a0ilxV_vSpofCPH2_bq3fCWeQDgWK1bJM3P1tZjxAwBn0sgv3IcEApQN_9SV0PWtJco2jGlBeDA8-Qy_C-n4N_pcga0EW5DrNXE3Py6D1cpHlBcz69apgVyDVyCZKPeKnp8Qu3oxrJ-i-uKZjEqsw_5dsMwq2SErS5yH97338mmLiGU/s1024/image_2025-08-05_15-23-25%20(2).png

បន្ទាប់ពីការផ្ទុះភ្នំភ្លើង ក៏បានកើតមានការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ នៅកោះ Kuril នៅថ្ងៃដដែលផងដែរ ដែលបានជម្រុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ កម្ពស់ស្រាលប្រហែល ១៨ សង់ទីម៉ែត្រ តាមបណ្តោយឆ្នេរនៃរដ្ឋ Kamchatka។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យផ្លាស់ទីចេញពីតំបន់ឆ្នេរ ដើម្បីជៀសវាងហានិភ័យ ទោះបីជារលកមិនខ្លាំងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1jajB4PWwwgd_2doykT9yuQSEzLd_8ZnpYMEVbyyIvEdhgVTZtWxSuyPr_duspqFHTnqHhW80EMXoYXTyqAE6cwRVzAq4y8s9tBmRGK1H-aE-3GHyT9LJ3kBNI1tOiCxj3fA-SLjLQrhGgyM5nX5-jJTvCkgkp2GHyAaz4yO1xA0KeXHZTgCq8XSZnh6/s780/image_2025-08-05_15-23-25.png
លោកស្រី Olga Girina ប្រធានមណ្ឌលត្រួតពិនិត្យភ្នំភ្លើង Kamchatka បានបញ្ជាក់ថា ការផ្ទុះដ៏ថ្មីនេះ គឺជាលើកដំបូងចាប់តាំងពីសតវត្សទី ១៥ ហើយអាចទាក់ទងនឹងសម្ពាធដែលកើតឡើងក្រោយរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ។ នេះគឺជារញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលបានធ្វើឱ្យជម្លៀសប្រជាជនរាប់លាននាក់ និងបញ្ចេញការព្រមានអំពីស៊ូណាមិរហូតដល់ French Polynesia និង Chile។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3F1QIqGKBFMTBEuD1f6MZPWc_rhF74QAhhExqBYPRq1Mux-BxXuvsz3q7qg_znRhNVgInkKtwOHehzG9LGVPP2fnAsKq3s1R6ME3gf-Pao7wkUjAyt2JZu43lO-1HEG2KEJM2Wfea2AkFOaylBM-4YZWrsJeNib6319GLBkynxAOIibPHfr_Ro0owdzz4/s1110/image_2025-08-05_15-23-25%20(3).png
គួរបញ្ជាក់ថា Kamchatka ស្ថិតនៅក្នុង “រង្វង់ភ្លើងប៉ាស៊ីហ្វិក” (Pacific Ring of Fire) ដែលជាតំបន់មានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីខ្ពស់បំផុតលើពិភពលោក។ អ្នកវិទ្យាសាស្ត្របានព្រមានថា អាចមានការរញ្ជួយដីបន្ថែមទៀតក្នុងពេលខាងមុខ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPsd_WNcaH5Q8tJwiCkrpLRHZacno9EFQpIBEHvpMYA6CyGXYjP66q09T1U5DsM-UXVNyL9uzSuTF9D3VfN87VH11A4YZpCGUvsgKpetib8TgKQ8NQdkWGMIfp52iERhFPH6ynwGiKShfRZTcb9HTEJZgvR9pP14gWk8OjFluXoBd35pJ0lPIl7VFRXnz/s1500/image_2025-08-05_15-23-26.png

    មិនត្រឹមជួបគ្រោះធម្មជាតិទេ រុស្ស៊ីក៏កំពុងទទួលគំនាប ដោយវិធានការរឹតបន្តឹងពីសហរដ្ឋអាមេរិកផងដែរ។ កាលពីថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញសេចក្ដីថ្លែងការណ៍ថា អាមេរិកនឹងទុកពេលតែ១០-១២ថ្ងៃប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលរុស្ស៊ី ដើម្បីយល់ព្រមចូលរួមការចរចាជាមួយអ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម។ ប្រសិនបើរុស្ស៊ីមិនអនុវត្តន៍នូវការចរចានេះ សហរដ្ឋអាមេរិកនឹងដាក់ឱ្យមានទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaOMwwv3XpLtqAhRQCyq_85FmJPMYJqtYVfiVzCGwqk9OcDy52ChzdjgF12PLv1zjPdrPQG_S8ASE47-LvKrjuJ8tlei8JpSXK_M5fUWXWueKxZcgkamK68PzH-ZmDRGR4iDFu8fjlNH_4hjd4jm5siXGaUzDUZjpZgnsGxT0FAixwM8VrVWVPgINSBNt/s900/image_2025-08-05_15-23-27%20(2).png

    ផលវិបាកនៃការដាក់គំនាបនេះអាចនាំភាពចម្រូងចម្រាស់ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រ។ ប្រសិនបើរុស្ស៊ីមិនយល់ព្រមចូលរួមចរចា ការដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីប្រឈមនឹងវិបត្តិធនាគារ ការខាតបង់បច្ចេកវិទ្យាអន្តរជាតិ ការរឹតបន្តឹងរបបយុទ្ធសាស្ត្រចាំបាច់ ហើយអាចបណ្តាលឱ្យមានការប្រែប្រួលគោលនយោបាយខាងក្នុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiO7_oT3N3gmhFRj2eNyJrYYQA8j3MyMLGRGckglHrTj0_aOYUc2RlebmgR5CRS2-OWiNsceE1RMxDun6_a7OFsvz2dXFAM3PjzvTIdT8fFEkPGa4yAFZ2BAOvPl2hITbt3ZG5ibUmCWzajVy3txDWNeo-IobTNzlKngT7DCrcch6l6DPLBfsmDiJdtYKj/s1280/image_2025-08-05_15-23-27%20(3).png

    ការប្រឈមទាំងផ្នែកធម្មជាតិ និងអន្តរជាតិជាបន្តបន្ទាប់នេះ បានបង្កើតសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរុស្ស៉ី ក្នុងការចាត់ចែងស្ថានការណ៍ជាតិ និងអន្តរជាតិដែលកំពុងកើតឡើងជាបន្តបន្ទាប់៕