តារាចម្រៀងជើងចាស់ដ៏ឈ្មោះបោះសំឡេងអ្នកនាង ម៉េង កែវពេជ្ជតា បានពោលសរសើរទៅកាន់លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្ស Move Forward ដែលជាបក្សប្រឆាំងរបស់ប្រទេសថៃថាជាមនុស្សមានទស្សនៈវិជ្ជមានចំពោះកម្ពុជា។ អ្នកនាងថាជនជាតិថៃគឺមានល្អ មានអាក្រក់ ហើយក៏មិនចង់ជេរនិងហៅថាសៀមអ្វីនោះទេប៉ុន្តែអ្នកនាងត្រូវតែតបតដើម្បីភាពយុត្តិធម៌។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរនៅលើបណ្តាញសង្គមថា «បើតាមធ្លាប់ឃើញគឺបុរសជនជាតិថៃម្នាក់នេះគាត់តែងមានទស្សនៈវិជ្ជមានចំពោះកម្ពុជារហូតមក ហើយគាត់ក៏តែងបន្ទោសខាងថៃរបស់គាត់ជាច្រើនមកដែរ ដែលបានប៉ះពាល់បំពានមកលើកម្ពុជាមុនតាំងពីដំបូង។ តាមពិតខ្ញុំក៏ដឹងថាថៃមានល្អមានអាក្រក់ ហើយយើងក៏មិនដែលចង់ជេរនិងហៅថាសៀមៗអ្វីនោះដែរ តែមកពីខាងពូលើសពេក សាហាវពេក ម្តងហើយម្តងទៀត»។ .png)
«ដើម្បីតែឈ្នះ ខាងថៃរបស់ពូសុខចិត្តបោះចោលកិត្តិយសជាជនជាតិថៃដោយរំលោភកិច្ចសន្យាម្ដងជាពីរដង ដូច្នេះដាច់ខាតពួកខ្ញុំត្រូវតែតបតវិញអ៊ីចឹងហើយដើម្បីរកយុត្តិធម៌ ដើម្បីការពារបូរណៈភាពទឹកដីខ្ញុំ ជាតិសាសន៍របស់ខ្ញុំ និងសម្បត្តិវប្បធម៌ដូនតាដ៏ចំណាស់របស់ខ្ញុំ»។ នេះជាការលើកឡើងរបស់តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ។
ជាមួយនឹងការលើកឡើងខាងលើអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញការសោកស្តាយចំពោះមិត្តភក្តិថៃដែលអ្នកនាងរាប់អាន ដោយបង្ហាញថាពួកគេជាមនុស្សល្អណាស់ ប៉ុន្តែបើសិនជាមិត្តភក្តិថៃជាអ្នកនាងនោះក៏សម្រេចចិត្តដូចជាខ្លួនបែបនេះដែរ។ 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃនៅប្រទេសថៃ បានផ្តល់សម្ភាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់កងទ័ពថា កងទ័ពមានតួនាទីការពារប្រទេសប៉ុណ្ណោះ ពុំមែនមានអំណាចគ្រប់គ្រងប្រទេសទេ ។ កងទ័ពនឹងការពារការឈ្លានពានពីក្រៅប្រទេស ប៉ុន្តែកងទ័ពពុំពាក់ព័ន្ធនឹងកិច្ចការនយោបាយ ឬជ្រៀតជ្រែកនយោបាយក្នុងប្រទេស៕










