សារព័ត៌មានថៃ Khaosod រាយការណ៍នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា ស្ថានទូតចិននៅប្រទេសថៃបានបដិសេធព័ត៌មានដែលផ្សព្វផ្សាយថា ចិនផ្តល់ដ្រូនឱ្យកម្ពុជាប្រើប្រាស់នៅព្រំដែន ដោយស្ថានទូតចិនបានបញ្ជាក់ពីគោលជំហររបស់ចិនគាំទ្រអាស៊ានឱ្យកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ។ រូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHc70c4u-e0Vvp7zuUj9iEyuvD23hXuylFpnVX21ojSLWb6cf4XGY3RtItcnmtYYMCpjjpyxOyz31alBGmp-BCn_fcOoPraU5raLwjZ2M-q5ysxcFAdERch389vZf9QP30RN3YjGixo7gDAyhsaUiOMUbf-IL-e1lkb3QSFiuoU5Gs_kiOsAdP6_5X51Dp/s885/image_2025-08-06_14-10-06.png
នៅថ្ងៃទី៦ ខែសីហា ហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ ឈ្មោះ «Chinese Embassy Bangkok สถานเอกอัครราชทูตสาธารณรัฐประชาชนจีนประจำประเทศไทย» បានសរសេរថា មានសារព័ត៌មានថៃមួយចំនួនផ្សព្វផ្សាយថា ៖ «នាពេលថ្មីៗនេះ ចិនបានផ្តល់ដ្រូនឱ្យកម្ពុជាដើម្បីឱ្យកម្ពុជាយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPWiVLtxZosmDjBtJi-j99iotDNmwtLZqfybYojc7arydwCDnKcry75yfTor2Qj7o1Tfv3ExC-_xqASFAuxKepPPmYx8QahMRcvBVHf2U2dMk6lFes_P8ZZVwoygCa5yFSUgGdkJwB6x9YBEuqfMkTkkDbWLztwN-A_bn5rXQqUVeUkkYZT0hTPFkzXcYJ/s690/image_2025-08-06_14-10-07.png
ក្រោយពីការត្រួតពិនិត្យឃើញថា នេះជាព័ត៌មានក្លែងក្លាយ ពីព្រោះរូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃយកមកផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។

ស្ថានទូតចិនសូមបញ្ជាក់ថា តាំងពីមានជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រទេសមិត្តជិតខាង គឺចិនបានជំរុញឱ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹងតាមវិធីរបស់ខ្លួន ។ ចិនពុំបានស្វែងរកផលប្រយោជន៍ផ្សេងៗពីជម្លោះនេះទេ ចិនបានគាំទ្រអាស៊ានឱ្យកាត់បន្ថយជម្លោះនយោបាយរបស់កម្ពុជា-ថៃ តាមរយៈគោលការណ៍អាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIdMwXqX0PtOQspS8JBnlr4vSUzHgCdtLOm9_hmTQIV9tKUksEvtcvt0qOyMpbTEQYTzbqBSkcJ7HAoEmZT8MSbCu_L17Q5U8OLED3FkdG4VVROI2V4nmhDHW_NqPiFun1CZEUhr-QjpZb24J0s9imuNe8w2s8NK365aKj9riEqmIWvmJHPWJlY-syYnAc/s860/photo_2025-08-06_13-27-29.jpg
ចិនបានត្រៀមខ្លួនជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធបន្តទៀតជាមួយប្រទេសក្នុងតំបន់ ដូចជា ៖ កម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីឱ្យចិនចូលរួមចំណែកឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ ព្រមទាំងស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28XElC6onsQsbv1FLxGCKBUPK_XSFmaq1CUeFvSHvW4Hul3APFsNozirErMaFm6IbdVa_hsCcau8krISPDXtEl9siRG9PhbGhih7dIiwm2ab4JqrZXR-cj6jUhghffE0ActcJk4fyWrsTjRSVIbkaA450WpSPHxfcjblAK8_DLJwiXyXS9DbkWJgpfZuj/s640/photo_2025-08-06_13-27-47.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយថា ចិនបានផ្តល់ដ្រូនជាច្រើនគ្រឿងឱ្យកម្ពុជាដើម្បីយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ ហើយការផ្សព្វផ្សាយព័ត៌មាននេះធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តជាមួយចិនដែលគាំទ្រកម្ពុជា រហូតដល់ស្ថានទូតចិនប្រចាំប្រទេសថៃច្រានចោលព័ត៌មានក្លែងក្លាយ ៕