តារាចម្រៀង លីម តិចម៉េង មិនត្រឹមតែមានសកម្មភាពជួយទៅដល់ជនភៀសសឹកដែលរងការឈ្លានពានពីប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែជារឿយៗលោកតែងតែបង្ហាញក្តីកង្វល់របស់ខ្លួនចង់ឃើញប្រទេសជាតិក្សេមក្សាន្តឡើងវិញ។ យ៉ាងណាមិញតារាចម្រៀងរូបនេះថាលោកពុំមែនជាមនុស្សដែលចេះស្រ្តេសអ្វីទេគឺស្ទើរតែរាល់បញ្ហាអាចដោះស្រាយបានប៉ុន្តែការឈ្លានពានរបស់ថៃហើយប្រទេសកម្ពុជាជួបរឿងបែបនេះគឺពិតជាធ្វើឱ្យលោកចេះស្រ្តេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_3qyCaV5w5IK1IoCaQLPLaSSHlW7dRZBTAHc1P_H7k05JW36RXx7JuPx_sMiTzuJP2WlJ2ucnxKKqduoZKnXLRRXD-T8SN9PhP1bNpCt-piK-m9MLmZHIxpC0t24Dz1IMfwm0O1aLk7XrAWXZRy_uTCABvUw4nn8NdHa_Mvr7Jqy25BMsmCldjPyvWmwV/s2048/image_2025-08-05_15-39-11%20(2).png
នៅយប់ថ្ងៃទី៤ សីហា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរមួយថា «ហេតុអ្វីពេលនេះខ្ញុំចេះស្ត្រេស ? ធ្លាប់តែអាចដោះស្រាយបានស្ទើរតែរាល់បញ្ហាខ្លួនឯង តែពេលនេះម៉េចក៏ពិបាកក្នុងខ្លួនម្លេះ ទ្រាំៗៗ មានតែពាក្យថាទ្រាំ អត់ធ្មត់ តស៊ូ រាល់ការប្រមាថ ឈ្លានពានទាំងនេះ សង្ឃឹមថាពួកយើងអាចឆ្លងផុតនឹងសុខសាន្តឆាប់ៗនេះវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtqs6_UwzbEJejMg2XdzNKCPs4t1JtIQEbKvdyvUBLyuUvZeGNRW7Oew8yirW7lLGuf1WhBkn6FTnOuSLR9D2u2GZ_KCYRM6yBIwsk2Qns5Pu9MsHD8oAh91JOFtqFSrmx_36H6WqPapFWx77mC8LK0s0donxbRGShNxLtFUCKDCO_hrAlkKigoSLUSPhi/s2048/image_2025-08-05_15-39-17.png

តារាចម្រៀងរូបនេះបន្តការបង្ហោះសំណេរទៀតថា «ភ្លឺឡើងគិតច្រើន យប់ឡើងបារម្ភច្រើន ពេលភ្លឺមិនចង់ឱ្យយប់ ពេលយប់មិនចង់ឱ្យភ្លឺ ចង់និយាយមិនអាចនិយាយ ដឹងមិនអាចដឹង យល់មិនអាចយល់ គ្រប់យ៉ាងត្រូវការពេលវេលា ត្រូវចេះរៀនរស់ដោយល្អ ចេះទ្រាំជាមួយការប្រមាថ មនុស្សគ្រាន់តែត្រូវគេប្រមាថគឺមិនដួលទេ កងទ័ពជួរមុខ ថ្នាក់ដឹកនាំ កំពុងតស៊ូរកសន្តិភាពមកវិញហើយ ក្នុងនាមជាប្រជាជន ជាកូនប្រុស មានអ្វីត្រូវទ្រាំមិនបាន មានអ្វីត្រូវឈឺចាប់ មានអ្វីត្រូវខ្លាចទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62qZxy8s1gv2VTPW7-LNR7jCf72rBrzMaHes4HXtwi8E0ssyqe-miykZtI_DMtqAZmsFRiVttVSjmUsGObnCF4jP4BzD3bVHl4HReZZ8ogBrtSTDbylOLZHLGwhYH7UJh4_FPBwP9heGnArO4dTyTH750CvftpPP8jD1y3Pth-0zqkhs56fxKfmiw9xoc/s2048/image_2025-08-05_15-39-18.png

នៅថ្ងៃទី៥ សីហា លីម តិចម៉េង បានលើកឡើងទៀតថា «ពួកយើង កងទ័ពជួរមុខយើង មិនបានសម្រាកទេព្រោះតែមិនអាចប្រហែសបានចំពោះការឈ្លានពានម្តងទៀត ភ្នែកមិនហ៊ានបិទ ដៃមិនហ៊ានចោលអាវុធ បងប្អូននៅខាងក្រោយបារម្ភពីសុខសុវត្ថិភាពទាំងយប់ទាំងថ្ងៃ នេះហើយស្ថានការណ៍ពួកយើង។ តែចោរឈ្លានពានយើងវិញ មានពេលសម្រាក មានពេលរៀបចំល្បិច មានពេលប្រមាថតាមចិត្តមកកាន់ប្រទេសយើង ព្រោះពួកគេដឹងថាពួកយើង ប្រទេសយើងមិនឈ្លានពានពួកគេនោះទេ បងប្អូនយើងទ្រាំណាពេលនេះ បងប្អូនប្រជាជន ថ្នាក់ដឹកនាំ ប្រទេសយើងនេះទាំងមូលត្រូវគេប្រមាថយ៉ាងធ្ងន់ធ្ងរហើយ»៕