ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod ផ្សព្វផ្សាយថា ពលករខ្មែរចំនួន៣ម៉ឺននាក់ ពុំអាចរស់នៅប្រទេសថៃបន្តទៀត ហើយជិះរថយន្តឈ្នួលមកកាន់ច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ដើម្បីត្រឡប់មកកម្ពុជាវិញរហូតស្ទះចរាចរណ៍ ។ សារព័ត៌មាន Khaosod ផ្សាយបំភ្លៃថា ពលករខ្មែរចាកចេញពីថៃ ដោយសារសាច់ញាតិទូរស័ព្ទមកប្រាប់បើពលករពុំត្រឡប់មកកម្ពុជាទេ អាចត្រូវរឹបអូសដីធ្លី និងដកសញ្ជាតិ ហើយសារព័ត៌មានថៃថា នេះជាការដាក់សម្ពាធលើពលករខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqgEXtf0LlUeYhzdfPR137sr5zxPAHAB8Xg8z8OgpYvBk7HI88jOJYeLROUGRQL9MiNqHpxpSLI6wI_GBy_srzcfYbAqM5qouCb35Hx_F-ny3eJnkieh4q8D-tNdil2ns4CauVjnX7AE8XLHRbL04gsMATQ0nhDT-ZSAV9Apg78aL9MAHBCoBksggNLwqJ/s696/photo_2025-08-06_14-30-28.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា ពលករខ្មែរចំនួន៣ម៉ឺននាក់ បានធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម នៅឃុំថេពនិមិត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង) ដោយពលករខ្មែរទាំងនេះបានមករង់ចាំការបើកព្រំដែនតាំងពីម៉ោង៦ព្រឹក រហូតធ្វើឱ្យស្ទះចរាចរណ៍នៅតាមផ្លូវនានាក្នុងប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fWUEPy1Zm1NIta2zP5vBwoquGcpP3UsD12_6BRBQzJ3EmEmGOlhD0Z_REzNmrf4T_8g9wGcMCTHt46bme1bnaL0XqpSsaThAeFNuQF6SXUnXDo0B02-uhyC40G0hH1xQQKd6nCqTOQ4lAj0YJcL8z-7y7Y1rMWyMQ6qyT3nLXxreL30xmhepxQjn4WMf/s696/photo_2025-08-06_14-30-29%20(2).jpg
ការស្ទះចរាចរណ៍ដោយសាររថយន្តឈ្នួលដឹកពលករខ្មែរធ្វើដំណើរត្រឡប់មកកម្ពុជា ហើយធ្វើឱ្យអាជ្ញាធរថៃធ្វើចរាចរណ៍ដើម្បីកុំឱ្យរថយន្តកកស្ទះ ខណៈរថយន្តពេទ្យដឹកអ្នកជំងឺសង្គ្រោះបន្ទាន់បានបើកតាមផ្លូវវាង ។ រយៈពេល២-៣ថ្ងៃមកនេះ ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានដឹកជញ្ជូនសម្ភារៈមករង់ចាំពេញបរិវេណច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ហើយមន្ត្រីច្រកព្រំដែនថៃបានបើកទ្វារតូច និងទ្វារធំដើម្បីឱ្យពលករខ្មែរឆ្លងដែន ខណៈខាងកម្ពុជាបើកទ្វារធំទាំង២ ឱ្យពលរដ្ឋខ្លួនឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWpRhdlAzMs4K1OjKfP8avr38n1TU7tQCmoITLyF6iEpKYBlxiUZlgjFOb7YSWIaumFClU42BO0yoRB6Hmak5hMP3ZnHFLta9k49Qisr6S-V9a2BS-JFgrudp9RLcUAaj2cSkkFGANudA2DQWEjWoDZhqlKQZjHkmGZ-y9ATgVbpTjZQyOnDtA0PGh0QmP/s696/photo_2025-08-06_14-30-29%20(3).jpg

ថៃសង្កេតឃើញថា នៅថ្ងៃទី៦ ខែសីហា មានរថយន្តជាច្រើនដឹកពលករខ្មែរមកកាន់ច្រកព្រំដែនខុសធម្មតា ដែលខុសគ្នាពីប៉ុន្មានថ្ងៃមុន ។ សារព័ត៌មាន Khaosod ផ្សាយបំភ្លៃថា ពលករខ្មែរសម្រុកឆ្លងដែនមកកម្ពុជាវិញ ដោយសាររដ្ឋាភិបាលកម្ពុជាចាត់វិធានការធ្ងន់ធ្ងរមកលើពលករណាដែលពុំព្រមចាកចេញពីថៃ ដូចជា ៖ រឹបអូសដីធ្លី និងដកសញ្ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03Q9hc9WTyS0VldjTundgl-Glvy61Xs8eejOukOOALnMl0Er5Z3jCj4NwRZ1_xra5SIz_GVdDC7P9iZ8QaCqgT7Tw_Bqn6f6BV22XG1uB40lcM0u5_adlSeqfSH0hTjfOV3YAdICXE1DnR6YyUGiK2C9PbtqdDaauH1g6atO-65-QZr8NPi3L9BecjBtR/s696/photo_2025-08-06_14-30-29%20(4).jpg
សារព័ត៌មាន Khaosod ចោទប្រកាន់ថា មានការដាក់សម្ពាធឱ្យគ្រួសារពលករដែលរស់នៅកម្ពុជាព្យាយាមទំនាក់ទំនងមកសាច់ញាតិនៅថៃ ឱ្យប្រញាប់ត្រឡប់មកកម្ពុជា ទើបធ្វើឱ្យពលករខ្មែរជ្រួលច្របល់ ។ នាវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៦ ខែសីហា មានពលករខ្មែរឆ្លងដែនមកកម្ពុជា ប្រមាណ៣ម៉ឺននាក់ តាមច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ហើយដោយសារមានរថយន្តដឹកពលករខ្មែរបើកមកច្រកព្រំដែនជាបន្តបន្ទាប់ទៀត គឺធ្វើឱ្យចំនួនពលករខ្មែរដែលត្រឡប់មកកម្ពុជាកើនឡើងដល់៥ម៉ឺននាក់ នៅថ្ងៃដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqJqgkcJ_WE_M9YJGyvZvxUpD76mykJSq3GbYn6lYHTnbd3P5eztAbYfCUDd3S14kMEakRS1C-0wjdWAxKVDeoEOugGXlxJ7ED8NiOV721KctQEoinKB-s-J1sLhFTQYj5Jnsn6QmBtk_CKkRSIl0AzLqVMFFUwoCszlgGB61Q0t0IUj61pLm5xkIOLJv/s696/photo_2025-08-06_14-30-29.jpg

គួរបញ្ជាក់ថា ការត្រឡប់មកវិញរបស់ពលករខ្មែរ ពុំមែនបណ្តាលមកពីរដ្ឋាភិបាលរឹបអូសដីធ្លី និងដកសញ្ជាតិទេ រដ្ឋាភិបាលកម្ពុជាគ្មានវិធានការបែបនេះជាមួយពលរដ្ឋខ្លួនឡើយ ។ ការត្រឡប់មកកម្ពុជា គឺជាការស្ម័គ្រចិត្តរបស់ពលករដោយសារពិបាករស់នៅថៃបន្តទៀត ហើយពលករខ្មែរយល់ថា គ្មានកន្លែងណាកក់ក្តៅជាងផ្ទះរបស់ខ្លួនឡើយ ៕