Home Blog Page 344

ថៃពង្រាយលួសបន្លាតាមប្រឡាយនៅស្រះកែវក្រោមមូលហេតុទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការឆបោកអនឡាញ

0

ប្រទេសថៃ ៖ កងកម្លាំងបូរ៉ាផាថៃសហការជាមួយក្រុមការងារស្រុកអារញ្ញប្រាថេត បានយកបន្លាលួសមកពង្រាយតាមមាត់ប្រឡាយនៅខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង៩គីឡូម៉ែត្រ ក្រោមមូលហេតុដើម្បីទប់ស្កាត់ពលករបរទេសឆ្លងដែនចូលថៃខុសច្បាប់ និងការឆបោកអនឡាញ ដែលតែងតែឆ្លងដែនចូលទឹកដីថៃតាមច្រកធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png
ហ្វេសប៊ុកផេកកងទ័ពជើងគោកថៃឈ្មោះ «Royal Thai Army» សរសេរថា កាលពីថ្ងៃទី៩ ខែសីហា កងកម្លាំងបូរ៉ាផា និងក្រុមការងារស្រុកអារញ្ញប្រាថេត បានសហការគ្នាពង្រាយលួសបន្លានៅតាមបណ្តោយប្រឡាយព្រំហូត ចាប់ពីត្រង់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ (ស្ពានឃ្លងលឹក) រហូតដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ៣១ ស្មើជាង៩គីឡូម៉ែត្រ ។ កន្លងមក កងកម្លាំងបូរ៉ាផាបានពង្រាយលួសបន្លារួចហើយស្មើជាង៦គីឡូម៉ែត្រ នៅតំបន់ឃ្លងលឹក ចាប់ពីចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ០៨ ដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPIMaLOFujrfsBNACl69qe3tGlKiBc3OWNddkl4DQX-k-gIGaBxe-U_ytm-KUgw2MgbeN9v3U_MSCQpbk8aMm2EToEc0qfiwta-vqVCTW1GFJ0elyNQ7LsvVKGZrA-gzSl1pqYEoUAFrjuYrPvtyUgULQBQSLrT0q_Qqlg0Es_Wriq6EwU_d1b0ek1xZ9/s1280/photo_2025-08-11_11-25-34%20(2).jpg
ការពង្រាយលួសបន្លាយនៅតាមប្រឡាយព្រំដែនកម្ពុជា-ថៃ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករបរទេស និងទប់ស្កាត់ការឆបោកតាមអនឡាយ ដែលតែងតែប្រើប្រាស់ច្រកធម្មជាតិឆ្លងដែនចូលទឹកដីថៃ ។ ក្រៅពីនេះ លួសបន្លានឹងអាចការពារការប្រព្រឹត្តទង្វើខុសច្បាប់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuE-Nr78cgSFPxb0dP3jV9vVTDTngVk11AXmk-2JJ-vWr0iqGIfDTpxqpqATxtiDbkq2KHzwdMargUKKbf2G1iUnsFZZ6VgafMVBELU4d0Qie_LTiPeI-qG2M3WHWyti0RYK6RxE8rgxjndqP0cOnt4aLOxvmOqE2wGiXvsjdgYo5ArNNC7vBphrIt-YnW/s1280/photo_2025-08-11_11-25-35.jpg
ថៃចាត់ទុកតំបន់នេះជាកន្លែងមួយសម្រាប់ក្រុមលួចប្រព្រឹត្តទង្វើខុសច្បាប់ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសខ្លួន ដោយសារកន្លែងនេះអំណោយផលដល់ការលាក់ខ្លួនឆ្លងដែន ។ ដូច្នេះ ការពង្រាយលួសបន្លានឹងអាចជួយកាត់បន្ថយការប្រព្រឹត្តបទល្មើស និងទប់ស្កាត់ការធ្វើសកម្មភាពរបស់ក្រុមទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdN1wn4pf70P7YLN3u185hPt5-DDGrejYc6WZUdBVGStIGbZaQrMUOT17rbVpfZGL_8vd1fvVhJfeF3RyDxKqAmJ70NVMgJAipTkr7nJi_R76l-s1FXuxQ7vVHigkkwrctegomwQP1QRg59RPISsPfUBJJ5dJgyjdMucbhp1eddPw0YHigEDsUm9Yu6Y_/s1280/photo_2025-08-11_11-25-34.jpg

ការអនុវត្តវិធានការពង្រឹងសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមគោលនយោបាយការពារឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងពលករបរទេសឱ្យស្របតាមច្បាប់យ៉ាងតឹងរ៉ឹង ។ ថៃរំពឹងថា វានឹងជួយផ្តល់ទំនុកចិត្ត និងសណ្តាប់ធ្នាប់បន្ថែមទៀតដល់ពលរដ្ឋថៃរស់នៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

គួរបញ្ជាក់ថា ប្រទេសថៃជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលស្គាល់ និងទម្លាក់កំហុស លាបពណ៌កម្ពុជា ជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនទៅវិញ ។ ការលាបពណ៌កម្ពុជាពីរដ្ឋាភិបាលថៃក្នុងចេតនាកុហកពិភពលោក ដោយសារថៃពុំអាចដោះស្រាយបញ្ហាឆបោកអនឡាញដែលចេះតែកើនឡើង ។ រីឯការពង្រាយលួសបន្លានៅខេត្តស្រះកែវនេះ ពុំមែនដើម្បីទប់ស្កាត់ការឆបោកអនឡាញពីកម្ពុជាទៅថៃទេ គឺដើម្បីកុំឱ្យការឆបោកអនឡាញហូរចេញពីទឹកដីថៃចូលកម្ពុជា ៕

មានការចាប់អាម្មរណ៍ពេញពិភពលោក ក្រោយពីយុវជនអឺរ៉ុបមួយក្រុមបង្កើតប្រទេសថ្មី

0

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គេហទំព័រ New York Post រាយការណ៍ថា យុវជនអូស្ត្រាលីឈ្មោះ Daniel Jackson អាយុ២០ឆ្នាំ ទទួលបានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ក្រោយពីបង្កើតប្រទេសថ្មីឈ្មោះ សាធារណរដ្ឋសេរី Verdis (Free Republic of Verdis) និងតាំងខ្លួនជាប្រធានាធិបតី ។ សាធារណរដ្ឋនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី បច្ចុប្បន្ន សាធារណរដ្ឋមានពលរដ្ឋជាង៤០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFEIp2JohFbtgqiC5HmUnfufAvZZKbmlJw5ylhdkAsLbk88Mdj-CpoR8vfivroYR5MOtGWufDgD1dKxtbhLtb6cPeKbp5Tv1AfOXuVm3Eg0rjQr_zaU3dPEWWMYz5gFoQPoCFoPd2IFONv7-WHC75eWnbhYIY92f3osUywGKWaKQgfmOW15Wh0IflSSgM/s646/image_2025-08-11_11-22-05%20(2).png

យុវជន Jackson បាននិយាយមកកាន់សារព័ត៌មានថា ខ្ញុំមានគំនិតបង្កើតសាធារណរដ្ឋសេរី Verdis តាំងពីអាយុ១៤ឆ្នាំ ពីដំបូង ខ្ញុំគ្រាន់តែរីករាយសាកល្បងបង្កើតប្រទេសជាមួយមិត្តភក្កិ ហើយពួកយើងគ្រប់រូបមានសុបិនចង់បង្កើតអ្វីប្លែកៗជារបស់ខ្លួន ។ យុវជនរូបនេះធ្វើការជាអ្នករចនាឌីជីថល និងបង្កើតពិភពលោកនិម្មិតនៅលើ Roblox ហើយចាប់ផ្តើមបង្កើតរដ្ឋាភិបាលសាធារណរដ្ឋសេរី Verdis នៅអាយុ១៨ឆ្នាំ ដោយបង្កើតច្បាប់ ទង់ជាតិ និងគណៈរដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3k_S0cuODJyVoqBmFeM8y9HTG-eTxJsXmGZHRcYRO1Epvp_bYAfNazVDZP1UWNACPV_UOKfUAhOI0aVEbaDqcPa6UW3dTFLhwGNXfynwq0OY25xBbQohMlYnB0MBfAKpbLZjRCcfPCbTX2iaNmVwQ6QRN-hkCP4xxRYLBDoveXIFcGcrilWq7fnFo_DY/s1024/image_2025-08-11_11-22-05.png

បន្ទាប់មក យុវជននេះក៏ប្រកាសឯករាជ្យសាធារណរដ្ឋសេរី Verdis ជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។ តាំងពីពេលនោះមក តំបន់ដែលគេស្គាល់នៅលើផែនទីថា Pocket Three ត្រូវកំណត់ជាប្រទេសមានទំហំតូចបំផុតលើពិភពលោក លំដាប់ទី២ បន្ទាប់ពីប្រទេសវ៉ាទីកង់ ។ ប្រទេសថ្មីនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzsrXlmZUQJ3YQAshqjXGJy12y5cSJ9VPYWH9Bh8ZdU6JY1MNNI60VoasoYR6u_s-UtPWkwag6lmQTAsNs5MfWlTYk_-LPtjCx7dwT5w8JG_Yj7s2NaDlj1_NaZZlXMns8oi8Cuhs-ZsuraJpq_RqQel4oztTAs9fFDZ2MJEa6BgxjPhT_Pi31TkZSP-m/s1024/image_2025-08-11_11-22-06.png
ភាសាផ្លូវការរបស់សាធារណរដ្ឋសេរី Verdis មាន៣ភាសា គឺអង់គ្លេស ក្រូអាត ស៊ែប៊ី និងចាយប្រាក់ Euro ។ រីឯផ្លូវធ្វើដំណើរមកកាន់សាធារណរដ្ឋនេះ គឺធ្វើដំណើរតាមផ្លូវទឹកពីទីក្រុងអូយេស ប្រទេសក្រូអាត ប៉ុន្តែការព្យាយាមបង្កើតសាធារណរដ្ឋនេះប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbAi7A-hH5zn6zQqqRXKMj9XTAm_fcxcyqFzlLAnZHVvMSqoUZjGLS1XOnf66973w-tq89EPL9oLB0B8r4_d3rlslCVNWhf3QuQaAJNUvXadC3Qlegrg8D1PXPpRTxyAI9HfQwJWx8fnB2n0AdjfzC0jWliN7Ok5x2XbZvxzmVFP41G2vnto4CHaDxKaZ/s1024/image_2025-08-11_11-22-07.png

កាលពីខែតុលា ឆ្នាំ២០២៣ យុវជន Jackson និងក្រុមអ្នកបង្កើតសាធារណរដ្ឋត្រូវបានសមត្ថកិច្ចក្រូអាតចាប់ខ្លួន និងបណ្តេញចេញ ថែមទាំងហាមឃាត់យុវជន Jackson ចូលប្រទេសក្រូអាតមួយជីវិត ។ ប្រទេសក្រូអាតបារម្ភថា ក្រុមយុវជន Jackson គំរាមកំហែងសន្តិសុខជាតិ បច្ចុប្បន្ន Jackson បានបង្កើតជារដ្ឋាភិបាលនិរទេស បើទោះជាពុំអាចចូលមកក្នុងសាធារណរដ្ឋសេរី Verdis ក្តី ប៉ុន្តែ Jackson នឹងចូលមករស់នៅទឹកដីនេះនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz8Iteib0wmGhTgkJTFcxUVRHp-fiquo1eRBcFHZdNYCvShPylj9wzDKkZ2GixDmmTeW0zVEZ06QjZBms-1r3fHqGzSwLsJ6SGFoxxJMDrMtJVaLio9Tp9qvuMQvIN1HAUBSxW34LpevU9T1d7NzLvbgN5FkaJUVscKBFHwr_E5B7ZtWzS3-928LKYSdpJ/s2036/image_2025-08-11_11-22-03.png
ពីដំបូង មានមនុស្សត្រឹមតែ៤នាក់ប៉ុណ្ណោះស្ម័គ្រចិត្តធ្វើជាពលរដ្ឋរបស់សាធារណរដ្ឋសេរី Verdis ប៉ុន្តែបច្ចុប្បន្ន សាធារណរដ្ឋនេះមានពលរដ្ឋរហូតដល់ជាង៤០០នាក់ដែលទទួលស្គាល់ជាផ្លូវការ ។ ពលរដ្ឋម្នាក់ៗទទួលបានលិខិតឆ្លងដែនរបស់សាធារណរដ្ឋ ប៉ុន្តែយុវជន Jackson បានដាស់តឿនពលរដ្ឋខ្លួនថា ពុំគួរប្រើប្រាស់លិខិតឆ្លងដែននេះសម្រាប់ធ្វើដំណើរទៅក្រៅប្រទេសទេ ប៉ុន្តែនៅតែមានពលរដ្ឋខ្លះធ្លាប់ប្រើប្រាស់លិខិតឆ្លងដែននេះចូលប្រទេសផ្សេង ៕

សត្វចិញ្ចឹមយន្ត AI កំពុងវាយលុកទីផ្សារអ្នកស្រឡាញ់សត្វចិញ្ចឹមនៅជប៉ុន

0

តូក្យូ៖ សត្វចិញ្ចឹមរ៉ូបូតមានរោមទន់ល្មើយដែលបំពាក់ដោយបញ្ញាសិប្បនិមិត្ត បានកំពុងវាយលុកនៅក្នុងទីផ្សារអ្នកស្រឡាញ់សត្វចិញ្ចឹមនៅជប៉ុន ដោយសារវាអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងទម្លាប់ប្លែកៗ អាស្រ័យលើរបៀបដែលពួកវាត្រូវបាន “ចិញ្ចឹម” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNiWDxb7KhCxRRzvdClP7UZALpEEgAgOLF9QHH_FzeBqRDnpSlv6oiyLx1dP9bkgP_0fM7ngnNvTwqfJQGYuhoyajMCr7DhCqiJy0_kuYVcur1UZu4vEF7Jkq4vLdZRarUNf8cQ295I_SEl8_acPCUyRUkynpQDGIu9LcBh7tVSaHQJUr2h17QwKsj8WCX/s730/image_2025-08-11_11-17-33.png
Moflin សត្វចិញ្ចឹមរ៉ូបូត ដែលផលិតដោយក្រុមហ៊ុន Casio Computer Co. វាមានរោមទន់ៗ ដូចសត្វពិតប្រាកដ ប៉ុន្តែមានបុគ្គលិកលក្ខណៈប្លែកៗជាង ៤ លានប្រភេទ ពិសេសវាអាចចង់ចាំ និងស្គាល់អ្នកដែលនិយាយជាមួយវាញឹកញាប់ថាជាម្ចាស់បានទៀតផង។ បន្ថែមពីនេះ វាស្វែងយល់បន្តិចម្តងៗនូវអ្វីដែលម្ចាស់របស់វាចូលចិត្ត ដោយផ្អែកលើសកម្មភាពដូចជាការថើប និងការឱបជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOfmfQnANgCyF85G3AOXXA2-Zuqfc7xLSk3IsHHRI4klfTz7m5ar45hWzvwIP7iHnuhdNp27G6TBfZGQY94TPjKmavjx2IIytGQWC-PyE7MMSg4v8ihWoAQBN03lGedYorOJsYTAfUNuoy1dFUf3a49MNYyqO3QcJjY-Uk6XDd4tfCFaERf-aRoNNhFXTG/s960/image_2025-08-11_11-17-36.png
លោកស្រី Erina Ichikawa អាយុ ៤២ ឆ្នាំ ជាអ្នកដឹកនាំក្រុមដែលអភិវឌ្ឍ Moflin បាននិយាយថា “គោលដៅនៃការអភិវឌ្ឍន៍ Moflin គឺសម្រាប់ស្រ្តីជាចម្បង។ យើងបានស្រមៃមើលថា Moflin ជាជំនួយការដែលអាចផ្តល់ការគាំទ្រផ្លូវចិត្ត ដល់ម្ចាស់របស់វា បើទោះបីជាម្ចាស់របស់វាកំពុងប្រឈមមុខនឹងបញ្ហាអ្វីមួយក៏ដោយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAii_9tlzhKOfaC5QJ9uBcYEHS6LaqeuqmlPvWPUCjc4pqzcnLXjlBsvsxpgO2w-CbnaDfSb1LCpUZG9XEikDUQbTLTjwVIZIvl_-FkTKB8Fwcz8ClB4tJ2EZdRO9aw_Q7NcOXY_4Q0GW6mk7X2aHpV_dM9n9iTHcnpQY3pq-VFltpO9a8VQ_d0mShr3_J/s818/image_2025-08-11_11-17-37.png
ជាលទ្ធផល គម្រោងនេះទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីវិស្វករម្នាក់ពីក្រុមហ៊ុន Casio បាននាំយកមនុស្សយន្តគំរូនេះ ក្នុងគោលបំណងបង្ហាញពីភាពគួរឱ្យស្រលាញ់របស់សត្វតូចៗ ហើយវាទទួលបានការចាប់អារម្មណ៍ច្រើន និងអភិវឌ្ឍបានលឿនជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7LhF9X-XqyPWsSkchSJM409anFMecZVY7JTXjcvrSn0V0tsBHvWhK5eNJO35zPLEnJ4s8rN2fVoJOlq52BCu51U_BgSXnWwuAtVI-m7lfgfL38q6JxBTczq6McfyA9pbj8aTtEtpBiOlc-nluAUmTYd4ZdHyDg_NG4l902toAjVYhatLwM0-ujk7FLcPr/s862/image_2025-08-11_11-17-33%20(2).png

បន្ថែមពីនេះ Casio ដែលបានចេញលក់ Moflin កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយបានលក់លើសពីគោលដៅរបស់ខ្លួន ហើយលក់បានជាង ៧,០០០ គ្រឿងត្រឹមខែមីនា ឆ្នាំ ២០២៥ នេះ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ពួកគេមានប្រជាប្រិយភាពជាពិសេសក្នុងចំណោមស្ត្រីក្នុងវ័យ ៣០ ទៅ ៤០ ឆ្នាំ។ អ្នកស្រី Ichikawa បានកត់សម្គាល់ឃើញថា មានមនុស្សមួយចំនួនថែមទាំងនាំសត្វចិញ្ចឹម AI នេះ ទៅដំណើរកម្សាន្តនៅថ្ងៃសម្រាកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq-2LhyphenhyphenMEXMyx01pNMEj-5izuVLhyphenhyphenaW3mG5s94mbq3Fqp0jZ8wgIv-ZvB4vkBKqw5oF0A6KSwerGqaCk_lnDLxLDVEJCu_tuneT9p1Ax8DaPVr8jUoh7ArDswVi5qGPga-DG1RBDH1buW99OUuyZINQwH7xpd8HzZw_y8iIv6uWAHOR8TeskiYE2yOzWcl/s700/image_2025-08-11_11-17-37%20(2).png

អ្នកស្រីបន្តថា “មនុស្សអាចមានអារម្មណ៍ថា Moflins របស់ពួកគេខុសពី Moflins ផ្សេងទៀត នេះក៏ដោយសារពួកវាដូចជាសត្វពិតៗ និងអារម្មណ៍រៀងៗខ្លួន ព្រមទាំងការលូតលាស់ និងមានវដ្តនៃការគេងក៏ខុសៗគ្នាផងដែរ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHg-KT2HoeNiZmt5HTP-v92UL5jC_v_YdXqWoFJN1eapZ1tD2UE9jQ50XA49FtOOMEXZmpY9TY027zvjxSQ17A0gFQj5HrooLNioVW4gdZWbxC3rgJCahJ_Yb-rWjhbenGse1RK31FNubGQnJzBTmr0J4cWultmxY0nEaiiTJr1XQ1wwHrrAfhskIwFwSs/s4000/image_2025-08-11_11-17-33%20(3).png

សូមបញ្ជាក់ថា បច្ចុប្បន្នមនុស្សយន្តនេះមានតម្លៃ ៥៩,៤០០ យ៉េន (ឬប្រហែល៤០០ ដុល្លារ)។ យ៉ាងងណាមិញក្រុមហ៊ុនផលិតក៏ផ្តល់សេវាកម្មបន្ថែមផងដែរ រួមទាំងកន្លែងថែទាំ ដែលលាង និងសម្អាតរោមរបស់មនុស្សយន្តទាំងនេះផងដែរ៕

អនុព័ន្ធយោធាចំនួន៩ប្រទេស បានចុះពិនិត្យដោយផ្ទាល់នៅចំណុចទីតាំងដែលយោធាថៃបំផ្លិ.ចបំ.ផ្លាញ

0

ឧត្តរមានជ័យ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា (MACPP) ចំនួន9ប្រទេស បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញដោយការទម្លាក់គ្រាប់ (MK-84) និងគ្រាប់ផ្លោង របស់យោធាថៃ មកលើផ្ទះប្រជាពលរដ្ឋ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KGv7ZnPouNpKPnWYuQ7ZspQGYzxZohKA5q5RB3mbf4C-3QpOLaXRCIao40I6LFYOeWFWdKyUpnNfc7GdKZ01GiTmO_AkKVdAfjyEGza-EH8LMVnbmgJO_V3Fk5iRbWB2qUQ5OfJnbKRsqgZ8OJOBIVqRLrAVNmuwmMEZvGAdwBWvApzo2lVOi-w9iPSd/s1280/photo_2025-08-11_09-13-58.jpg
នៅរសៀលថ្ងៃអាទិត្យទី10 ខែសីហា ឆ្នាំ2025 ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី9ប្រទេស រួមមាន ៖ អូស្ត្រាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម បានចុះទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងពីវិនាសកម្ម នៃហេដ្ឋារចនាសម្ព័ន្ធ វត្តអារាមសាលារៀន មន្ទីរពេទ្យ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់ទម្លាក់ពីយន្តហោះ F16 របស់ទាហានឈ្លានពានថៃនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលជម្លោះរយៈពេល 6ថ្ងៃ 5យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvA7zS5MGHNQ3ZuzfRoduu-6R-clft1HvFWKnP1O9S9ZJgccc4s01nvHKELhEm-odxoNy9-AVKU5OYhW2OoRz3aNr8DxRhmL8B0cwKv84iAg3KUBFOeuJR9V78ChrUVjymz_dwWN03D8cmeMqKO-Xwj0y0MD-SNt5ain3PVasItrGDdSx9LwoiKpTheDsP/s1280/photo_2025-08-11_10-08-42.jpg

ក្នុងឱកាសដែលចុះទៅត្រួតពិនិត្យលើទីតាំងដែលរងការខូចខាតដោយសារសង្រ្គា.មនេះ អនុព័ន្ធបរទេសទាំងអស់បានបង្ហាញនូវអារម្មណ៍សោ.កស្ដាយចំពោះការបាត់បង់ដែលរួមមាន អាយុជីវិតទាហាន និងជនសុីវិល ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់នានាដែលបានកើតមានដោយសារតែជម្លោះប្រដាប់អាវុ.ធនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHECj-iS1_aTVjTSv9xQkCJJoXX7rjpuh7dbSB4I7tmuTW32MTGEZojEr7gb4Cv5-ZS9VoLEGCPn7jw4gRuySMwKxB9MTpXWgOODAitoo1vsWwZ-Ozdbbh72mEOS4O30uMbpmTAoHaBIa-dOE9J9dusBJ8ZDDkMHOTEPfupdM_2EI9mFgEQrL3vuF_v12a/s1280/photo_2025-08-11_10-08-44.jpg

ស្របពេលជាមួយគ្នានេះដែរ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ក្រុមអនុព័ន្ធយោធាទាំង 9ប្រទេស សូមធ្វើជាសាក្សី ធ្វើយ៉ាងណាឱ្យបទឈប់បា.ញ់រវាងកម្ពុជានិងថៃចូលជាធរមានយ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋ អាចវិលត្រឡប់មកប្រក្រតីភាព នៃជីវភាពរស់នៅរបស់ពួកគាត់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0I4DGmYO5OZ-7WR1ITAqb-U1_Qjks5w6oJ_y7PZSEGrR33hmCY7sDmihS3t1Q-3uHSCgV8Q3tdAwV2QrHW3wa9FYQzVpDpausoAMg-TjFXNEHewkTeWTn7HJi1ja-nEULE8_knOKXpVHz9U5eHyKvH35KtSCTS0gsFARx7s5eiyg38leZ33vrYB7Xf2yH/s1280/photo_2025-08-11_10-08-45%20(2).jpg

គួរជម្រាបថា សោ.កនា.ដកម្ម ដែលកើតចេញពីការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់នូវសព្វាវុ.ធធនធ្ងន់ជាច្រើនដូចជា៖ គ្រាប់បែកចង្កោម យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់បែ.កត្រកូលMK យន្តហោះចម្បាំងF16 និងកាំភ្លើងធំជាដើម មិនត្រឹមតែឆក់យកជីវិតរបស់កងកម្លាំងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប្រជាពលរដ្ឋស្លា.ប់ចំនួន ០5នាក់ ប៉ះពាល់ដល់ផ្ទះគ្រួសារកងទ័ពចំនួន 75ខ្នងផ្ទះ ផ្ទះប្រជាពលរដ្ឋចំនួន 156ខ្នង សំណង់សាធារណៈ ផ្លូវថ្នល់ សាលារៀន និងយានជំនិះប្រជាជនជាច្រើនគ្រឿងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZ6n0QMgkwtAMe1p3X1iKbJw9OMgP7w8PkKvanzFbQ0IPcplf_nfekcWj4LNooeE3UDmnMw0YQ2fhHZj91scTEXMOV_8OQw7PQnhLsQEa6EpbiqdBvqG7-qlY32Hw4ZnJGAoqLrAAgfLK_Q7Yd6rsDzaZgcLJFF-IZgGBZcL8qEXSBHeik-QZd2IgJWVp/s1280/photo_2025-08-11_10-08-45.jpg

Zhao Lusi នៅតែជាប្រធានបទក្តៅគគុកនៅចិនទោះបីជាមិនទាន់ត្រឡប់មកសម្តែងវិញ

0

ទោះបីជា Zhao Lusi មិនសម្តែងក្នុងខ្សែភាពយន្តក៏ដោយប៉ុន្តែឈ្មោះតារាស្រីរូបនេះនៅតែប្រធានបទក្តៅគគុកនិងមានការស្វែងរកជារៀងរាល់ថ្ងៃដោយសារការ Live។ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈមក ថ្មីៗនេះ Zhao Lusi ស្រាប់តែបង្ហោះអត្ថបទបរិហារកេរ្តិ៍ក្រុមហ៊ុនចាស់របស់នាងថា គាបសង្កត់ និងបែងចែកប្រាក់ចំណេញដោយអយុត្តិធ៌ម…។ គិតត្រឹមថ្ងៃទី ៨ ខែសីហា តារាស្រីរូបនេះបាន Live រយៈពេល ៥ ថ្ងៃហើយ។ ការ Live នីមួយៗមានរយៈពេលពី៤ទៅ៥ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ci4uDynAYY7n1ZZ3WorIqQnBDPQmCVcYqIrII1YUv8ExMBeE3wnyACLTFc76QVo4CWZQYvI-uXjV4mzsPTM3yG9oHyzKNQT6x_sCwdSQPZG_Y53zOZ4Ws2YPJeHJFiaAiH7uW_eN3F6Kb9-AP_09pzVGv2sHwCY-Ec0_5XEULn8NQKLmxWsJfP3H9ZE4/s1500/image_2025-08-09_11-01-06%20(3).png

នៅក្នុងការ Live តារាស្រី Zhao Lusi ចែករំលែកបទពិសោធន៍របស់នាង តាំងពីការតុបតែងមុខ ការសំរបសំរួលសម្លៀកបំពាក់ ការវិនិយោគអាជីវកម្ម រហូតដល់ជំងឺរបស់ឪពុកនាង… សហគមន៍អនឡាញថែមទាំងបានរកឃើញថា តារាស្រីរូបនេះមានសញ្ញាស្អកពីការនិយាយច្រើនពេក។ ទោះបីជាទទួលបានមតិចម្រុះក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថានេះគឺជាចលនាដ៏ឆ្លាតវៃមួយរបស់ Zhao Lusi ដើម្បីរក្សាប្រជាប្រិយភាពរបស់នាង។ នៅពេលដែលនាងមិនអាចដោះស្រាយកិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងបាន មិនអាចថតភាពយន្ត ហើយកម្មវិធីកម្សាន្តរបស់នាងត្រូវបានបញ្ឈប់នោះ ឈ្មោះ Zhao Lusi នៅតែមាននិន្នាការជារៀងរាល់ថ្ងៃ ដោយសារការលើកឡើង និងការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង។ របស់របរដែលតារាស្រីរូបនេះបានប្រើក្នុងពេលផ្សាយផ្ទាល់បានលក់អស់យ៉ាងឆាប់រហ័សផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnNuMrW40-54wIGkKSZaFJRS1fYie7QajoKB8GnXuq-AtWSJkI5DYjAw_wjElAdkJ7vcT9WEyq-PsvYXJplhupC5t6IyBF9DFqv7EG8jbZv5Bfgi5onC6iXZmqXrblA6Q6_8ZOkhhkFISjGum-gREgqy51Bd_sijlE1Z8VPv0Wp6Ph_wQnsw-zhoP4KfK/s1267/image_2025-08-09_11-01-06.png
មិនថាចេតនា ឬអត់ នេះបង្ហាញពីសមត្ថភាពផ្សាយពាណិជ្ជកម្ម និងឥទ្ធិពលដ៏អស្ចារ្យរបស់ Zhao Lusi ។ ប្រសិនបើនាងមិនមែនជាតារាសម្តែងទេ Zhao Lusi នឹងនៅតែជា «ជាទីស្រឡាញ់” នៃម៉ាកយីហោព្រោះនាងអាចនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkX1leP43otp1hZ-Xb7xbqA_2LH6PDb_ab7PyYfPZ6ZoYHULsbc39jO1J1bCkOQapmhV3Bw_j7-xLZQAXj1Ot8AGwkhrSwWRFCxl8FNGnBqvZKFhQa3WH3ePS59nkLXF_gPipRAzokuXfA7AcnXjNzPKLjbTXCF5UFUA3MoRu0W8QGjYGb4yH60Sndsqs/s1234/image_2025-08-09_11-01-07%20(2).png

ត្រឹមតែរយៈពេល៣ថ្ងៃគណនីរបស់តារាស្រី Zhao Lusi បានកើនឡើងចំនួន Followers ដល់ទៅ ១.៧ លាននាក់ រហូតឈានដល់ ២១.៦ លានអ្នកតាមដានជាផ្លូវការ។ នេះជាអ្វីដែលសិល្បករតិចតួចអាចធ្វើបាន បើទោះជាពួកគេមានការចាក់ផ្សាយភាពយន្តក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxB4YQbAowtiVZbqyN5Qs1o0Nl4YCfTeRIUytA-eHsWKSYy-UrLEPDSWbj3Omzx0P5PvPQgJ3TkuNiA3gyvg715m9puMC-vtDaeJHemptH_E_LLrR0NYjmvDX45ILySCf8LPQYPhi6qjYXTakqRdkrXXN9eR4KGmLNC86rz38HgJt_vr3ezuaWjPklCoi/s1000/image_2025-08-09_11-01-07.png

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយ 163 បានលើកឡើងថា Zhao Lusi អាចរក្សាបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើគ្មានស្នាដៃដើម្បីបញ្ជាក់ពីសមត្ថភាពរបស់នាងទេ ឈ្មោះរបស់តារាស្រីរូបនេះនឹងពិបាកក្នុងការរក្សាភាពទាក់ទាញរបស់ខ្លួនក្នុងចំណោមតារាផ្សេងទៀតនិងមានទេពកោសល្យនៅក្នុងឧស្សាហកម្មចិន។ ការយំតាមអ៊ីនធឺណិត និងលើកយករឿងផ្ទាល់ខ្លួនមកទាក់ទាញការចាប់អារម្មណ៍នឹងជាឧបសគ្គធំសម្រាប់ Zhao Lusi ប្រសិនបើនាងត្រឡប់មកសម្តែងវិញ។ បច្ចុប្បន្ននេះ មិនត្រឹមតែសុខភាពផ្លូវកាយរបស់នាងប៉ុណ្ណោះទេ ថែមទាំងសុខភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់នាងផងដែរ ដែលធ្វើឱ្យអ្នកដឹកនាំរឿងស្ទាក់ស្ទើរក្នុងការអញ្ជើញនាងមកសម្ដែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpMbWWSr1tEnXZAiVAI8zSJ69elUKByluX8NnXDwuSMUQgsS4nQL-I627QQnQS_TuCjRi7MrCQGI7JKjcIcY9NWx-bMs_xQaSlUzm1b1lbY9wxuSckCrrDT_tPyeINT3KxXb1khNh7hW1nLc8yPfkOzVDHfLpxcJBdLyYXrykvvrRA1FvKWGgfwZ506M7L/s660/image_2025-08-09_11-01-08.png
គួរបញ្ជាក់ផងដែរថា Zhao Lusi នៅមានរឿងមួយដែលកំពុងរង់ចាំការចាក់ផ្សាយនោះគឺខ្សែភាពយន្ត «Love’s Ambition» ជាមួយតារាប្រុស William Chan ដែលអ្នកទាំងពីរទើបសហការគ្នាលើកដំបូង។ ដើមឡើយរឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា ប៉ុន្តែក្រោយមកបានពន្យារពេលចាក់បញ្ចាំងវិញ៕

Huang Xiaoming បែកគ្នាជាមួយតារាម៉ូដែល Ye Ke ហើយ

0

តារាសម្ដែងចិន Huang Xiaoming និងតារាស្រី Ye Ke បានបែកបាក់គ្នាក្រោយប្រកាសទំនាក់ទំនងជាសាធារណៈជិតមួយឆ្នាំ។ Ye Ke ក៏បានបញ្ជាក់ថានាងទើបតែសម្រាលកូនហើយប៉ុន្តែនាងមិនបានបញ្ជាក់ឈ្មោះឪពុករបស់កូនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQVRh_fNuHhIhrctpbruZR3frLAoosSJsTYAE3aOl_rvtVVAaIMZqyP7Lbd8_0tQCNwFQQtsvA8UD9geIJbZrVM3SEBPJ2sgZAdk3qT2-79UIEOOpxdw0VinV52tTd4sfEZEwwcAQcynUYf9tGtDDkaYYBnNTCW2mL4XGh62kwSi-2A7nJfgDwrq0mW4r/s1360/image_2025-03-25_08-22-23.png

យោងតាមសារព័ត៌មាន Hongxing News ក្នុងអំឡុងពេលផ្សាយផ្ទាល់កាលពីថ្ងៃទី៧ ខែសីហា Ye Ke អាយុ ៣៣ឆ្នាំបាននិយាយថានាងបានបញ្ចប់ទំនាក់ទំនងរបស់នាងជាមួយ Huang Xiaoming សម្រាប់ហេតុផល «ជាក់ស្តែង»។ ទោះជាយ៉ាងណាក៏ដោយ នាងបានថ្លែងអំណរគុណចំពោះ Xiaoming ដែលបានបង្រៀននាងពីរបៀបប្រព្រឹត្ត និងក្លាហានក្នុងអាជីវកម្ម។ នាងនឹងចងចាំទំនាក់ទំនងជាមួយនឹងការចងចាំដ៏ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvEgK8ykSLVApUGIKdPqqpgExA-Bkzgy1y4LdJevoiY0Cn8I4RpIDRPMJvw7DC5q9xYaQI__n1WqCF8ThesAnp6VvdYIvGk2SBoMY08Gd50xJchuwHb-ISn0jaxy6goktOtGnw7d5KWY9W0ZzAfZK1_DeypSfAqO8i3IpM_ATlye1AIL0b3SEGG-PK-eYN/s966/image_2025-03-25_08-22-25%20(2).png
ក្នុងការផ្សាយបន្តផ្ទាល់ Ye Ke បាននិយាយថា នាងទើបសម្រាល ប៉ុន្តែមិនបានបង្ហាញពីឪពុករបស់ទារកនោះទេ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ាប៉ារ៉ាស៊ីបានថតវីដេអូរបស់ Xiaoming Ye Ke ទៅពិនិត្យផ្ទៃពោះនៅសៀងហៃ។ នាងក៏ត្រូវបានគេឃើញលេចមុខនៅផ្ទះល្វែងរបស់តារាសម្ដែងរូបនេះជាមួយនឹងការពរពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3JyVAl3EU6-N16Gafz5zm32hWoTKIlRA51QL9P_2dzUBK8l9aNvTggL7o0hr2-mtYIZVKbNacFIK8XEAZuD7Tqy-rWiPPqU3xxIu2uBcEhhhS1y4wAmcABjmd7i4Z6En-J4BSJ7OWKIZFg4upkkjZzAnpxzpYrC23B-27ZQ1QYgrg8K9JaySCk9-RxQfR/s2040/image_2024-11-20_13-54-10.png

Huang Xiaoming បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ខ្លួនជាមួយ Ye Ke ក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលជាទំនាក់ទំនងដែលត្រូវបានប្រឆាំងដោយអ្នកគាំទ្រភាគច្រើន។ មនុស្សជាច្រើនមិនចូលចិត្តដោយសារពួកគេគិតថាគូស្នេហ៍តារាប្រុសល្បីឈ្មោះរូបនេះជា មនុស្ស«ក្លែងក្លាយ និងរំខាន»ពេលផ្សាយបន្តផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqHGr_BcvktloVN9L0GQ73u3EvqFkYU9py-JJTyb11KH7nbhmvsS9GpcJXhhkLpsTFaRfb2Jo7iXfeqYr3tOqZcL71Vb8WamsefAGnbi3NTQ-y8ccCJBOgFtN_cRY0WkPyz5HKuZ0xmDQjVegpba9tqpuW_aX4qEUoTRCtFbmj63kztrpH_fPYkLHeE_aH/s1369/image_2024-10-08_16-22-39.png

កាលពីថ្ងៃទី៧ ខែសីហា ពាក្យគន្លឹះ «Ye Ke បានប្រកាសជាផ្លូវការអំពីកំណើតរបស់កូន » ក៏បានជាប់ក្នុងបញ្ជីស្វែងរកដែលកំពុងពេញនិយមលើបណ្ដាញសង្គម Weibo ។ កន្លងមកមានដំណឹងថាក្នុងខែកុម្ភៈឆ្នាំនេះ Ye Ke សម្រាលបានកូនស្រីម្នាក់បន្ទាប់ពីបានណាត់ជួប Huang Xiaoming ។ យ៉ាងណាអ្នកទាំងពីរ មិនដែលបញ្ជាក់ពីកំណើតកូនស្រីរបស់ពួកគេជាមួយគ្នា ឬស្ថានភាពនៃទំនាក់ទំនងរបស់ពួកគេឡើយ បន្ទាប់ពីមានការរំពឹងទុកជាច្រើន។ មកដល់ពេលនេះ Ye Ke ទើបតែលើកឡើងពីបញ្ហាទាំងនេះជាលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSQfdayFsygksU9a3jAuwhASp-Kl9Js6zAUktEMan40-xY1AumTwLyZHkJJX88S9BZ_pflsAZTWE8iUYJaBaFn3YzqeyPRpQe6O4apSa07pX-Y134IyPWfBidaoYZerOZjv4tuq4QpPvtxQIKjAXuHfJqzhWYjc3ZqUFuq_usju8JfyJ9piMRlrUqO6jWm/s1686/image_2024-10-08_16-22-40.png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថា ការបង្ហោះ Weibo ដែលប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ Huang Xiaoming ជាមួយ Ye Ke ត្រូវបានលុបចោល។ នេះធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាគូស្នេហ៍មួយគូនេះបានបែកគ្នាហើយ៕

អ្នកដឹកនាំរឿង គូ ដារ៉ាចាន់ បញ្ជាក់ពីការបង្ហោះរបស់ខ្លួនសម្តៅលើអតីតបុគ្គលិកម្នាក់

0

ថ្មីៗនេះការបង្ហោះរបស់លោក គូ ដារ៉ាចាន់ បានក្លាយជាប្រធានបទជជែកវែកញែកជាច្រើននៅលើបណ្តាញសង្គម។ យ៉ាងណាមិញ អ្នកដឹកនាំរឿងរូបនេះបានចេញមកបញ្ជាក់ថាអ្វីដែលលោកបង្ហោះនោះគឺសម្តៅលើអតីតបុគ្គលិកម្នាក់ដែលធ្វើទង្វើមិនគប្បី។ លោកបានបញ្ជាក់ថាប្រសិនបើវិស័យភាពយន្តខ្មែរមានការផលិតបានច្រើននោះលោកមានតែភាពរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhhLuHZ4SdEVfOSb7qAaRBjXzmr4Ifng1c72lBQJV9JyUPYLu0z8oaTRNTxhDjmY0pW5OsWCrzQDiuGa-MC-2FLQPBgO7ODUha_Z9WZrjKQlnkI8-RcszexvlwUzoSkeB9gHglIUMtpA5Ll3OpGvQ0RlB6EuDaw7KWtkP3fs_Z_jvR7aG4t4r6bb6jy9o/s1676/image_2025-08-09_14-08-41.png
ការបង្ហោះរបស់អ្នកដឹកនាំរឿង គូ ដារ៉ាចាន់ អំពីយកមកុដបានក្លាយជារឿងរីករាលដាលយ៉ាងខ្លាំងបើទោះបីជាលោកបានលុបការបង្ហោះយ៉ាងណាក្តី។ ឃើញមានការយល់ច្រឡំនិងឈ្មោះរបស់លោកចូលទៅក្នុងវីដេអូនិងសំណេររបស់ ប៉ីប៉ី ឌី អ្នកដឹកនាំរឿងដែលកំពុងក្រសោបភាពល្បីល្បាញរូបនេះបានបកស្រាយអ្វីដែលលោកបង្ហោះគឺសម្តៅទៅកាន់អតីតបុគ្គលិកម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2Y153L5nyLpz3TyprO7jldwhgjCVyWSiiGRxWiCj7eRw3LTIT-zavBMJVTt3uwZHgS8VvU3JCaL6sjEtb5jr6ooaJA0YNxAgIWd89IQf5ZSHbmj5jNveGD1n2r5VvU0j57QBPd9eDJvkNPPwygVnjXTifS5zhTKclPMevapTN-9rbtoMIyA0hz1ZK3jx/s1065/image_2025-08-09_14-08-42.png

នៅថ្ងៃទី៩ សីហា អ្នកដឹករឿងល្បីៗដូចជា «គាស់ផ្នូរ» «ម៉ែក្រឡាភ្លើង» «កូននេនម្ដាយខ្មោច» បានរៀបរាប់ថាកាលពីថ្ងៃព្រហស្បតិ៍លោកបានបង្ហោះ Status មួយ ដែលផូសនោះបានសម្តៅលើអតីតបុគ្គលិកលោកម្នាក់ ដែលបានធ្វើមិនគប្បីដល់មនុស្សម្នាក់ដែលបានស្លាប់ហើយ។ ត្រង់ចំណុចនេះលោក ដារ៉ាចាន់ បានសុំរក្សាសិទ្ធមិនបង្ហាញថាអតីតបុគ្គលោកនោះជាអ្នកណាព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ។ ក្រោយមកលោកបានលុបចេញវិញបន្ទាប់ពីមានមិត្តម្នាក់ឆាតមកសួរនាំថាទាក់ទងអីនឹងមកុដ គេស្មានថាលោកផូសសំដៅលើ បរវកញ្ញាណាម្នាក់លោកក៏លុបចេញខ្លាចមានការយល់ច្រលំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidcmEMo88QuVDzfIIPnk67Fb7vBHJ-xhi5Fa-DQJOuL8TlRB0caZhEtWom619Dc6VPqXb13fm7a7UZTBw2-Yxo2kZQJ_Sd-_RtnfgM0DZB_ZixVqEWI5srREOZm2shvF3GPPhHAQePWmkJSpd_0yOiEenkQRz73Mzkc_ZgJ43XNSv38LjcBh92vv6zFMDX/s1580/image_2025-08-09_14-08-44.png

លោក គូ ដារ៉ាចាន់ បានបញ្ជាក់ថា លោកមិនមានរឿងថ្មីណាត្រៀមចាក់បញ្ចាំងនោះទេហើយសម្រាប់រឿង កូននេនម្តាយខ្មោច អស់ម៉ោងចាក់បញ្ចាំងតាំងពីកំឡុងមានសង្គ្រាមមកម្ល៉េះហើយមានតែចាក់តាមវត្តប៉ុណ្ណោះ។ អ្នកដឹកនាំរឿងវ័យក្មេងរូបនេះបានអះអាងថា សម្រាប់វិស័យភាពយន្តនេះលោកមានតែអបអរឱ្យមានការផលិតរឿងឱ្យបានច្រើនដើម្បីតបទាន់តម្រូវការក្នុងស្រុក ព្រោះយើងបានទប់ស្កាត់ការនាំចូលខ្លះរួចទៅហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaR8FpETHvJhoh8jdIN8of1cxPB1_9NhOpqk68E_PnupPqh7QlOiSK7KJKC4pfPpwlKQC2xTtHFr9sxgC9fB7W0gEeSFfLV4t1DFA4hy-v3RSeggVZ0EKGfSwWhtDsb1VnCOw7Pj4uhfo5pb2kjVys5B8xucCHrhkUCLcj99M2gp4pmQBAd9xe_WEr_7LT/s1749/image_2025-08-09_14-08-45.png
លោកបានបន្ថែមទៀតថា ការលុបរបស់លោកគឺដើម្បីបញ្ចៀសការយល់ច្រលំប៉ុន្តែចុងក្រោយនៅតែមានដដែលកើតឡើងដដែល។ អ្នកដឹកនាំរឿងរូបនេះថា បើទស្សនិកជនយល់ឃើញលោកក្នុងរូបភាពបែបណាគឺបែបនោះព្រោះលោកមិនមានសិទ្ធិហាមបាននោះទេ៕

វណ្ណដា រំជួលចិត្តក្រោយឃើញលោកតាម្នាក់ស្តាប់បទ «១សីហា» ឡើងហូរទឹកភ្នែក

0

បទ «១សីហា» វាលើសពីបទចម្រៀងទូទៅប៉ុន្តែបានបង្ហាញនូវភាពឈឺចាប់របស់ពលរដ្ឋខ្មែរទៅកាន់ពិភពលោក។ មិនតែទស្សនិកជនជាយុវវ័យដែលស្តាប់បទនេះហើយរំជួលចិត្តប៉ុណ្ណោះទេសូម្បីតែលោកតាម្នាក់ក៏ស្រក់ទឹកភ្នែកដូចគ្នាដោយសារតែបទចម្រៀងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiwug6NS6kktG__LVSz4Tx7gf_SqYB-NN1Tb8vzJUdYZDuCRI0cLosGxM2qXak7ZxSqcz1h3W-ppDRJKc0v8zWwIeQGj7PnnAqhMyJ-8ygnrOkmInLgniQ4UfM0SzUnwa8HWyozoiV1T-xpne8cFTBtuuBTDtfr4uDZDOzjMTQCqlo_PeYuYsd97NjQNni/s852/image_2025-08-01_09-03-25%20(3).png

កាលពីថ្ងៃទី៨ សីហា មានគណនីហ្វេកប៊ុកមួយឈ្មោះថា «ឡេង គីមហេង» បានបង្ហោះវីដេអូជាមួយនឹងចំណងជើងថា «ទូតស្តាប់បទបងវណ្ណដាត្រូវចិត្ត»។ វីដេអូនេះបានបង្ហាញសកម្មភាពរបស់លោកដែលកំពុងអង្គុយក្នុងអង្រឹងដោយក្បែរនោះមានវិទ្យុមួយដែលកំពុងបន្លឺបទ «១សីហា» របស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ទោះបីជារូបភាពមើលឃើញតែពីក្រោយខ្នងក្តីប៉ុន្តែហាក់ស្តែងឱ្យឃើញលោកតាមានទុក្ខព្រួយមិនខុសពីកូនៗចៅៗឡើយ ដែលកំពុងកង្វក់រឿងប្រទេសជាតិជួយទុក្ខសង្គ្រាម ឈឺចាប់នូវអ្វីដែលថៃធ្វើដាក់ខ្មែរព្រោះលោកតាក៏ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមក្នុងជីវិតមកហើយ។ ភាពរំជួលចិត្តរបស់លោកតាក៏បានដឹងឮដល់តារារ៉េប វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png

នៅថ្ងៃទី៩ សីហា វណ្ណដា បានយកគណនីហ្វេកប៊ុកផ្ទាល់ខ្លួនចែករំលែកបន្តគណនីខាងលើជាមួយនឹងកាយវិការសំពះ ដែលបង្ហាញពីទឹកចិត្តការគោរពមកកាន់លោកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចេញផ្សាយបទចម្រៀង ១សីហា មានការស្តាប់ជាង៤លានដងនៅលើយូធូប និង ជាង២២លានដងនៅលើហ្វេកប៊ុកគិតត្រឹមល្ងាចថ្ងៃទី៩ សីហា។ បទចម្រៀងដ៏មានអត្ថន័យរបស់ វណ្ណដា បានជ្រួលជ្រាបយ៉ាងខ្លាំងទៅកាន់ពិភពលោកដោយមានអ្នកធ្វើ Reaction បរទេសជាច្រើនបានយកបទនេះទៅធ្វើជាវីដេអូហើយបានបង្ហាញការអាណិតអាសូរមកកាន់ប្រទេសកម្ពុជាដោយសង្ឃឹមថានឹងទទួលបានសុខសន្តិភាពពេញលេញវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNSP5PCh-LoxD2vkET8ANBYUMRx2ypIOAY8EhtX1G5IQGJ-YyvdiPcNVZ9tSl1r5iO-M8poyeMJ7UuJHZGyuGfZfj5oW7rDrBPno6YoW3F1eZwS7VEaK2_KnhGlTdO_NKhjhafbMfd658AAXBpvkydYuNeBpMNRdYhkCWefna4-9wOZbmpNzp7ft8bBqh/s2048/image_2025-07-29_11-17-37.png

ផ្នែកបញ្ចេញមតិយោបល់លើយូធូបរបស់ វណ្ណដា មានប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមយូធូបមកពីប្រទេសជាច្រើនដូចជា អៀរឡង់ បារាំង វៀតណាម អាម៉េរិក អ៊ីតាលី អូស្តា្រលី ឡាវ ចិន ជប៉ុន ឥណ្ឌូនេស៊ី ស៊ុយអែត ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា រុស្សី និងមានប្រទេសជាច្រើនទៀតបង្ហាញគោលជំហរឈរជាមួយកម្ពុជា៕

សង្រ្គា.មរយៈពេល៥ថ្ងៃ កងទ័ពថៃបានទម្លាក់គ្រាប់បែ.កជាង១ពាន់គ្រាប់នៅក្នុងខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រា.មនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃបានទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvMRaX_ZpgdSXzk99xopfuDzYz9tYD_brP30T3ejoz-SCnGqQ_8-FpHie3Ui6ZivFcPUQ_ptgpkhBjgdjRnTVHSOdLT3wE6k35bb9tGfmW5Rzo5v08HQvgE8-SxEFLwhw_pMIC9INzh3P6QwFV655s5j2KQmeZHb9_LaDWRLJgsUrdiWbRQ4IeSLMg2e2/s750/photo_2025-08-11_09-13-55.jpg
យោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែ.កទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EgurEBH8E0xr0ENJyE8fG-MvgEN1J9rHac9aqZLCHitOp-dqmL6aJjbddlTXge0VGw9oSl_VnmqIHomP9q5vNmintKXY-8MIdWuc8uhsz6SMD1XemNETyMAe41TY6kSfmelFxpfbmAsOC3OFTqEYMuqhaE_W9FuJiKfGVQyYZwyQO1urDT38AWJ6EcsP/s1280/photo_2025-08-11_09-13-56.jpg

លោក ហេង រតនា បានបន្ថែមថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ កងទ័ពអាកាសថៃបានទម្លាក់គ្រាប់បែ.កពីយន្តហោះមានចំនួន១.៥៤៩គ្រាប់មកលើភូមិសាស្រ្តនេះ។ លោកបញ្ជាក់ថា ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់នៅចំនុចទីតាំងតែមួយនេះ ហេីយគ្រាប់ចំនួន៤ បានផ្ទុះ រីឯ៦គ្រាប់ទៀតមិនបានផ្ទុះឡើយ ដោយក្នុងនោះរួមមានទាំងគ្រាប់បែកMK-84 ដែលបានឃេីញនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEI2Sf2g8k590sZxCY1-L3RJxnIZkm9NwSoIvQa-qSxyHOtUbcPIknG9sOmt31EojurdQkO_JLOFGw-phA7upxw6sewwWy4hjb6_oJohFXhmOKSxxn4fTkciPdDOYI-Bm8psmdon1ylHLUWakRmJxRM_P_u5BH1O68ZaCy7xvJr37wbVML0uqFUzo5cjH/s1280/photo_2025-08-11_09-13-59.jpg
អង្គភាពសុីម៉ាក់បានបញ្ជាក់ជាថ្មីថា គ្រាប់បែកMK-84 ដែលបានរកឃើញថ្មីៗនេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦ គឺជាគ្រាប់បែ.កទម្លាក់ពីលើយន្តហោះមកដោយស្នាដៃកងទ័ពអាកាសថៃ មិនមែនជាគ្រាប់បែ.កចាស់ដែលសល់ពីសម័យសង្រ្គា.មនៅឥណ្ឌូចិននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJ8VTImI5PlrvCVR8Il0bwDc9P8Mgvb3yPmvf0wyDCjLSaIbyzLEkHlIHQ6E_kiPTUphS-RVOhFL1YyMrBj866OKMf9W516Ej2zTzu8r7jXB1hQPLGFwIMNXhbsrhtIH6241otTtYAjmVSGAHhSOHYQIMy29En330s3rTJ36pZC-v-jpkXV9rEWvOM7zY/s1280/photo_2025-08-11_09-14-00.jpg

បច្ចុប្បន្ន អង្គភាពCMACកំពុងដំណើរការស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

គណបក្សនយោបាយថៃស្នើរដ្ឋាភិបាលខ្លួនលុបចោលកិច្ចព្រមព្រៀងចំនួន២ ខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកកោះគុត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់បានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយសារបារម្ភខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកនៅកោះគុត ពីព្រោះមានអតីតអ្នកនយោបាយថៃចុះហត្ថលេខាទទួលស្គាល់ផែនទីដែលខុសគ្នាពីផែនទីរបស់ថៃ ។

អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាវិឆៃ បាននិយាយកាលពីថ្ងៃទី៧ ខែសីហា អំពីគោលជំហររបស់គណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ស្ថានការណ៍ពេលនេះ ប្រទេសថៃចាំបាច់ត្រូវមានកម្លាំងសាមគ្គី និងរក្សាទឹកដី ។ គណបក្សផ្លាំងប្រាឆារ៉ាត់មើលឃើញថា ថៃត្រូវតែលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីព្រោះកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យថៃបាត់បង់ទឹកដីបន្ថែមទៀត ។

លោកនិយាយថា មានអតីតអ្នកនយោបាយថៃបានចុះហត្ថលេខាលើឯកសារទទួលស្គាល់ផែនទី ដែលខុសគ្នាពីផែនទីរបស់ថៃដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ។ បើថៃនៅតែទទួលស្គាល់កិច្ចព្រមព្រៀងទាំង២ ថៃនឹងបាត់បង់ទឹកដីលើកទី១៦ ។ ក្រៅពីនេះ កិច្ចព្រមព្រៀងឆ្នាំ២០០១ នឹងធ្វើឱ្យថៃប្រឈមការបាត់បង់ដែនទឹកនៅកោះគុត និងបាត់បង់ដែនទឹកមួយផ្នែកក្នុងឈូងសមុទ្រថៃ ។

បញ្ហាសំខាន់ គឺកិច្ចព្រមព្រៀងឆ្នាំ២០០១ ផ្ទុយនឹងការប្រកាសក្នុងរាជកិច្ចឆ្នាំ១៩៧៣ សម័យព្រះមហាក្សត្រថៃរជ្ជកាលទី៩ ។ ព្រះមហាក្សត្រថៃសម័យនោះបានប្រកាសកំណត់ព្រំដែនឈូងសមុទ្រថៃដោយយោងតាមច្បាប់សមុទ្រអន្តរជាតិ និងអនុសញ្ញានៅទីក្រុងហ្សឺណែវ ស្តីពីដែនសមុទ្រ និងតំបន់ជាប់គ្នា ។

នេះជាការកំណត់ច្បាស់លាស់នៃព្រំដែនសមុទ្ររបស់ថៃ ហើយកិច្ចព្រមព្រៀងទាំង២ ជាពិសេស កិច្ចព្រមព្រៀងឆ្នាំ២០០១ បានប៉ះពាល់ដល់ទឹកដីថៃ ។ ការលុបចោលកិច្ចព្រមព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ប៉ុន្តែបច្ចុប្បន្ន រដ្ឋសភាពុំទាន់អនុម័ត ។ គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់សូមស្នើរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងទាំង២ គឺកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ។

ផ្ទុយទៅវិញ លោក រ៉ាត់ ឆាលីចាន់ អតីតឯកអគ្គរាជទូត និងជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានផ្តល់បទសម្ភាសន៍ពិសេសថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នផុយស្រួយ ហើយគណបក្សនយោបាយមួយស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ លោកថា ការលុបចោលកិច្ចព្រមព្រៀងនឹងធ្វើឱ្យថៃចាញ់ប្រៀប ហើយកម្ពុជាទទួលបានប្រយោជន៍ ។

វាគួរឱ្យភ្ញាក់ផ្អើលដែលគណបក្សនយោបាយមួយស្នើឱ្យលុបចោលកិច្ចព្រមព្រៀងទាំង២ ខណៈគណបក្សនេះធ្លាប់ចូលរួមជាមួយរដ្ឋាភិបាលអាណត្តិមុនអស់រយៈពេលជាច្រើនឆ្នាំ ហើយពុំធ្លាប់ជំទាស់នឹងកិច្ចព្រមព្រៀង ប៉ុន្តែពេលនេះ បែរជាផ្លាស់ប្តូរគោលជំហរធ្វើឱ្យមានការសង្ស័យពីចេតនា និងភាពស្មោះត្រង់ ។ នេះបើតាមលោក រ៉ាត់ ឆាលីចាន់ ៕