ទោះបីជា Zhao Lusi មិនសម្តែងក្នុងខ្សែភាពយន្តក៏ដោយប៉ុន្តែឈ្មោះតារាស្រីរូបនេះនៅតែប្រធានបទក្តៅគគុកនិងមានការស្វែងរកជារៀងរាល់ថ្ងៃដោយសារការ Live។ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈមក ថ្មីៗនេះ Zhao Lusi ស្រាប់តែបង្ហោះអត្ថបទបរិហារកេរ្តិ៍ក្រុមហ៊ុនចាស់របស់នាងថា គាបសង្កត់ និងបែងចែកប្រាក់ចំណេញដោយអយុត្តិធ៌ម…។ គិតត្រឹមថ្ងៃទី ៨ ខែសីហា តារាស្រីរូបនេះបាន Live រយៈពេល ៥ ថ្ងៃហើយ។ ការ Live នីមួយៗមានរយៈពេលពី៤ទៅ៥ម៉ោង។.png)
នៅក្នុងការ Live តារាស្រី Zhao Lusi ចែករំលែកបទពិសោធន៍របស់នាង តាំងពីការតុបតែងមុខ ការសំរបសំរួលសម្លៀកបំពាក់ ការវិនិយោគអាជីវកម្ម រហូតដល់ជំងឺរបស់ឪពុកនាង… សហគមន៍អនឡាញថែមទាំងបានរកឃើញថា តារាស្រីរូបនេះមានសញ្ញាស្អកពីការនិយាយច្រើនពេក។ ទោះបីជាទទួលបានមតិចម្រុះក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថានេះគឺជាចលនាដ៏ឆ្លាតវៃមួយរបស់ Zhao Lusi ដើម្បីរក្សាប្រជាប្រិយភាពរបស់នាង។ នៅពេលដែលនាងមិនអាចដោះស្រាយកិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងបាន មិនអាចថតភាពយន្ត ហើយកម្មវិធីកម្សាន្តរបស់នាងត្រូវបានបញ្ឈប់នោះ ឈ្មោះ Zhao Lusi នៅតែមាននិន្នាការជារៀងរាល់ថ្ងៃ ដោយសារការលើកឡើង និងការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង។ របស់របរដែលតារាស្រីរូបនេះបានប្រើក្នុងពេលផ្សាយផ្ទាល់បានលក់អស់យ៉ាងឆាប់រហ័សផងដែរ។

មិនថាចេតនា ឬអត់ នេះបង្ហាញពីសមត្ថភាពផ្សាយពាណិជ្ជកម្ម និងឥទ្ធិពលដ៏អស្ចារ្យរបស់ Zhao Lusi ។ ប្រសិនបើនាងមិនមែនជាតារាសម្តែងទេ Zhao Lusi នឹងនៅតែជា «ជាទីស្រឡាញ់” នៃម៉ាកយីហោព្រោះនាងអាចនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន»។.png)
ត្រឹមតែរយៈពេល៣ថ្ងៃគណនីរបស់តារាស្រី Zhao Lusi បានកើនឡើងចំនួន Followers ដល់ទៅ ១.៧ លាននាក់ រហូតឈានដល់ ២១.៦ លានអ្នកតាមដានជាផ្លូវការ។ នេះជាអ្វីដែលសិល្បករតិចតួចអាចធ្វើបាន បើទោះជាពួកគេមានការចាក់ផ្សាយភាពយន្តក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយ 163 បានលើកឡើងថា Zhao Lusi អាចរក្សាបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើគ្មានស្នាដៃដើម្បីបញ្ជាក់ពីសមត្ថភាពរបស់នាងទេ ឈ្មោះរបស់តារាស្រីរូបនេះនឹងពិបាកក្នុងការរក្សាភាពទាក់ទាញរបស់ខ្លួនក្នុងចំណោមតារាផ្សេងទៀតនិងមានទេពកោសល្យនៅក្នុងឧស្សាហកម្មចិន។ ការយំតាមអ៊ីនធឺណិត និងលើកយករឿងផ្ទាល់ខ្លួនមកទាក់ទាញការចាប់អារម្មណ៍នឹងជាឧបសគ្គធំសម្រាប់ Zhao Lusi ប្រសិនបើនាងត្រឡប់មកសម្តែងវិញ។ បច្ចុប្បន្ននេះ មិនត្រឹមតែសុខភាពផ្លូវកាយរបស់នាងប៉ុណ្ណោះទេ ថែមទាំងសុខភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់នាងផងដែរ ដែលធ្វើឱ្យអ្នកដឹកនាំរឿងស្ទាក់ស្ទើរក្នុងការអញ្ជើញនាងមកសម្ដែង។

គួរបញ្ជាក់ផងដែរថា Zhao Lusi នៅមានរឿងមួយដែលកំពុងរង់ចាំការចាក់ផ្សាយនោះគឺខ្សែភាពយន្ត «Love’s Ambition» ជាមួយតារាប្រុស William Chan ដែលអ្នកទាំងពីរទើបសហការគ្នាលើកដំបូង។ ដើមឡើយរឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា ប៉ុន្តែក្រោយមកបានពន្យារពេលចាក់បញ្ចាំងវិញ៕










