តូក្យូ៖ សត្វចិញ្ចឹមរ៉ូបូតមានរោមទន់ល្មើយដែលបំពាក់ដោយបញ្ញាសិប្បនិមិត្ត បានកំពុងវាយលុកនៅក្នុងទីផ្សារអ្នកស្រឡាញ់សត្វចិញ្ចឹមនៅជប៉ុន ដោយសារវាអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងទម្លាប់ប្លែកៗ អាស្រ័យលើរបៀបដែលពួកវាត្រូវបាន “ចិញ្ចឹម” ។

Moflin សត្វចិញ្ចឹមរ៉ូបូត ដែលផលិតដោយក្រុមហ៊ុន Casio Computer Co. វាមានរោមទន់ៗ ដូចសត្វពិតប្រាកដ ប៉ុន្តែមានបុគ្គលិកលក្ខណៈប្លែកៗជាង ៤ លានប្រភេទ ពិសេសវាអាចចង់ចាំ និងស្គាល់អ្នកដែលនិយាយជាមួយវាញឹកញាប់ថាជាម្ចាស់បានទៀតផង។ បន្ថែមពីនេះ វាស្វែងយល់បន្តិចម្តងៗនូវអ្វីដែលម្ចាស់របស់វាចូលចិត្ត ដោយផ្អែកលើសកម្មភាពដូចជាការថើប និងការឱបជាដើម។

លោកស្រី Erina Ichikawa អាយុ ៤២ ឆ្នាំ ជាអ្នកដឹកនាំក្រុមដែលអភិវឌ្ឍ Moflin បាននិយាយថា “គោលដៅនៃការអភិវឌ្ឍន៍ Moflin គឺសម្រាប់ស្រ្តីជាចម្បង។ យើងបានស្រមៃមើលថា Moflin ជាជំនួយការដែលអាចផ្តល់ការគាំទ្រផ្លូវចិត្ត ដល់ម្ចាស់របស់វា បើទោះបីជាម្ចាស់របស់វាកំពុងប្រឈមមុខនឹងបញ្ហាអ្វីមួយក៏ដោយ”។

ជាលទ្ធផល គម្រោងនេះទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីវិស្វករម្នាក់ពីក្រុមហ៊ុន Casio បាននាំយកមនុស្សយន្តគំរូនេះ ក្នុងគោលបំណងបង្ហាញពីភាពគួរឱ្យស្រលាញ់របស់សត្វតូចៗ ហើយវាទទួលបានការចាប់អារម្មណ៍ច្រើន និងអភិវឌ្ឍបានលឿនជាងមុនផងដែរ។.png)
បន្ថែមពីនេះ Casio ដែលបានចេញលក់ Moflin កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយបានលក់លើសពីគោលដៅរបស់ខ្លួន ហើយលក់បានជាង ៧,០០០ គ្រឿងត្រឹមខែមីនា ឆ្នាំ ២០២៥ នេះ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ពួកគេមានប្រជាប្រិយភាពជាពិសេសក្នុងចំណោមស្ត្រីក្នុងវ័យ ៣០ ទៅ ៤០ ឆ្នាំ។ អ្នកស្រី Ichikawa បានកត់សម្គាល់ឃើញថា មានមនុស្សមួយចំនួនថែមទាំងនាំសត្វចិញ្ចឹម AI នេះ ទៅដំណើរកម្សាន្តនៅថ្ងៃសម្រាកទៀតផង។.png)
អ្នកស្រីបន្តថា “មនុស្សអាចមានអារម្មណ៍ថា Moflins របស់ពួកគេខុសពី Moflins ផ្សេងទៀត នេះក៏ដោយសារពួកវាដូចជាសត្វពិតៗ និងអារម្មណ៍រៀងៗខ្លួន ព្រមទាំងការលូតលាស់ និងមានវដ្តនៃការគេងក៏ខុសៗគ្នាផងដែរ” ។.png)
សូមបញ្ជាក់ថា បច្ចុប្បន្នមនុស្សយន្តនេះមានតម្លៃ ៥៩,៤០០ យ៉េន (ឬប្រហែល៤០០ ដុល្លារ)។ យ៉ាងងណាមិញក្រុមហ៊ុនផលិតក៏ផ្តល់សេវាកម្មបន្ថែមផងដែរ រួមទាំងកន្លែងថែទាំ ដែលលាង និងសម្អាតរោមរបស់មនុស្សយន្តទាំងនេះផងដែរ៕










