Home Blog Page 342

ម៉ែសេះ រំភើបឡើងហូរទឹកភ្នែក ខណៈ ប៉ីប៉ី ឌី លើកតម្កើងឱ្យធ្វើជាតួឯកព្រោះតែសមត្ថភាព

0

វីដេអូមួយដែលបង្ហោះដោយ ប៉ីប៉ី ឌី ពី ម៉ែសេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនដោយសារតែ ម៉ែសេះ រំភើបឡើងហូរទឹកភ្នែកពីការសម្តែងរបស់ខ្លួនលើកដំបូងនៅក្នុងវិស័យកុន។ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់ពាក្យសម្តីមួយចំនួនដែលគិតថា ម៉ែសេះ មិនស័ក្តិសមធ្វើជាតួសំខាន់ក្នុងភាពយន្តខ្នាតធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2iWd2XYVJR2A8Tn7063hVNyfvWmMGoYPrb514Q7b8PbykldUX6KbAExqh7i5Kq_yEcXl2DPBW7iYLeFhiykiHBgwQH7CubAQ1jdoQiiL6wQImwSEOKSLrOeSQCQ2xED43tdPmVCaafc0CdP4dK9XJ2B6e2yjoH0uBOworz0HUGR1mLV_UE8r7Y3OA_bAJ/s2048/image_2025-08-20_13-39-26.png

កាលពីយប់ថ្ងៃទី១៩ សីហា ប៉ីប៉ី ឌី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា«សេះ វារំភើបដល់យំ ធ្លាប់តែស៊ីស្មៅ ក្លាយជាតួឯកអ្នកណាមិនយំ?»។ ឃ្លីបខ្លីនេះទស្សនិកជនគឺបានឃើញ ម៉ែសេះ គឺហូរទឹកភ្នែកច្រោកៗហើយក៏បាននិយាយដែរថា ការយំនេះគឺដោយសារក្តីរំភើបចំពោះស្នាដៃការថតកុនដំបូងរបស់ខ្លួន។ មានមនុស្សជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ហើយក៏មានការសរសើរទៅកាន់ ម៉ែសេះ ត្រង់វគ្គទះកំផ្លៀងអ្នកបម្រើក្នុងនាមជាអ្នកស្រីទី៣ នៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkt-EhJl4rxo9imeR2pdzwQFth1tgyIDZQMumIDTsjSNgY0bhrbqi-Gv50SOYgbXSEv2olAIhkPVkz69OQaY3tPypQkjeCHAOEqV-ghMt03dvozgmBhVgQFdWkoU8kuaU5xF9iM503PH32Wl_oxuvjUffABB_u079lSHoBL_Rx-LP11HnJqVvCGk5ZX4T5/s2048/image_2025-08-20_13-39-20.png

ជាមួយគ្នានេះ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលគិតថាភាពយន្តរបស់ខ្លួនខ្វះតួទើបជ្រើសរើស ម៉ែសេះ មកធ្វើតួសំខាន់ក្នុងរឿង។ មតិយោបល់នេះ ប៉ីប៉ី ឌី ថាមិនខ្វះតួនោះទេប៉ុន្តែឈរលើសមត្ថភាពហើយ ម៉ែសេះ ក៏ជាមនុស្សក្នុងក្រុមរបស់ខ្លួន លោកចង់លើកធ្វើជាតួឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXdJHCmq9khKBIZJ3J-GSDw-PPw4j2KKBGLdCC2ILFa0wXx_LTnxldy9AkBlonuCBgP7C69nLNs5CC_3JXxgPIrG9lLa_FOrPX7ydy9274tn7ckfrCRo_ft1TyeC-4ld1okMe27pdAV74JcjaoCpAIXAAju7nHnLk96n3ckIWKvKtxxKFqtvbFvJGd2zKv/s1440/image_2025-08-20_13-39-18.png

អ្នកជំនួញល្បីឈ្មោះរូបនេះបានសរសេរបញ្ជាក់ថា« ខ្វះតួ? អត់ខ្វះទេបង តែសូមបើកចិត្តទទួលយកមនុស្សដែលមានសមត្ថភាពផង គិតងាយៗ មីសេះជាមនុស្សក្នុងក្រុមខ្ញុំ ខ្ញុំចង់លើកវាធ្វើតួឯកក្នុងរឿងកុនដំបូងរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9WEuZ2gADhA9RCfe8LjTiwL75T9InnBL9TBkKye-izUjcZPIpuNR9XZ03nv4p7BTEjawlMZdRKCH14vwUAjnXv188w_4QQOIg6DWoGTBv1r7CMVQ9zzUi7MuS5ML0ZcIe1wJe3CuBlMHkxQRHKZ6MUYGZ2eNWcQ0UDnT2QjYpAbBMncgeJrNQkIf6G93p/s2048/image_2025-08-20_13-39-22.png

គួរឱ្យដឹងថា កុនខ្នាតធំលើកដំបូងរបស់ ប៉ីប៉ី ឌី ដែលចាយលុយខ្ទង់១០ម៉ឺនដុល្លារ ត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «ភូមិគ្រឹះអាគម»។ ភាពយន្តនេះក៏ជាស្នាដៃចុងក្រោយក្រោយការដឹកនាំរបស់លោក កៅ សីហា មុនពេលលោកចែកឋាន។ ទោះបីជាចំណាយថវិកាក្នុងការផលិតច្រើន ប៉ុន្តែ ប៉ីប៉ី ឌី បានសម្រេចចិត្តមិនយកកុនរបស់ខ្លួនចាក់បញ្ចាំងក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕

សូមប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ Lucky Draw ក្នុងខែកក្កដាឆ្នាំ ២០២៥ ជាមួយ Metfone Wi-Fi

0

ក្រុមហ៊ុន មិត្តហ្វូន វ៉ាយហ្វាយ សូមប្រកាសជាផ្លូវការថា កម្មវិធី Lucky Draw សម្រាប់អតិថិជនប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយនិងអតិថិជនបង់សេវាកម្មដើម្បីប្រើប្រាស់បន្ត បានរកឃើញអ្នកឈ្នះរង្វាន់ជាផ្លូវការហើយ។ ក្នុងឱកាសពិសេសនេះ យើងខ្ញុំសូមអបអរសាទរដល់អតិថិជនដែលឈ្នះរង្វាន់ប្រចាំខែ ដូចខាងក្រោម៖

 

 

    • ???? Samsung Smart TV 43 Inches ចំនួន ១គ្រឿង បានទៅឈ្មោះ សុខ ធារ៉ា បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNoE1jaKqzUGagodtBKTIEpi8royZKbQIMTDykrN3XQrLuiqTgN6_t6YfMUiOochiflxNyczbZ-hb3j6R1zGH7ozttfnG-2KgwGXTCJFWwj0cD-36gE27YhN2BWD0a86uE9Y1fZOHqFgDlK23OnDW86oLRYrB29N4kCcBTqbSSOvEXvnFwEdfCwRtPSvs/s631/Picture3.png

 

    • ???? Samsung Smart TV 43 Inches ចំនួន ១គ្រឿង បានទៅឈ្មោះ នាក់ សុលីន បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCPYqjPd1QjaaFb-1ZXE7qiQKW-yLTZA5m0rbi6dR-x4-_kYd62Z7ZmOmOYW48No2PlxeZ335TP0Tx1tdjWGk-Tx8RXldOhHTsJzOdMWBi0f-RNxOsIIBSa_LBXPv1rFY_QQ1c4xYYG14n8GcqaFhemOmjzvwuegWRA-zBDbr6Mele8BcxXe_zRPP0I6gl/s634/Picture1.png

 

    • ???? iPhone 15 Pro Max ចំនួន ១ គ្រឿង បានទៅឈ្មោះ ប៊ូ ពុទ្ធាវ បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgif_kGr8Gm_ptsFdCxbObyVHJo1hmhaBCiSFnVMtSOFuVfPDTg0XxXAxKg-pSM7jUrgG0xJeoihyphenhyphenGDiMX_YKOs14NFkZDhyISHB1bcR_ao71gMJSOAu53_V1hyklKuHosUnq9GtaQlma2iLRo5VT1H9yCTxAEe1CvaPQBR3D2VW9QV7YhEe4Dv0gKv_kd/s631/Picture2.png

 

    • ???? សូមអបអរសាទរដល់អ្នកឈ្នះទាំងអស់ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចូលរួមកម្មវិធីពិសេសរបស់យើង។

 

    • ???? កុំភ្លេចចូលរួមដោយចុះឈ្មោះប្រើប្រាស់សេវាកម្ម WiFi និងបង់ប្រាក់ប្រើប្រាស់បន្ត ចាប់ពី 3 ខែឡើងទៅ លោកអ្នកអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងពេលខាងមុខនេះ។

 

    •  ជម្រើសអ៊ីនធឺណិត WiFi៖

 

    • • ᯤ $15/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 50Mbps)

 

    • • ᯤ $18/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 60Mbps)

 

    • • ᯤ $25/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 85Mbps)

 

    • • ᯤ $35/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 120Mbps)

 

    •  អថិតិជនចំណេញ

 

    • • បង់មុន 6ខែ ប្រើបាន 7ខែ

 

    • • បង់មុន 12ខែ ប្រើបាន 15ខែ

 

    • នឹកដល់អ៊ីនធឺណិត នឹកដល់ មិត្តហ្វូន វ៉ាយហ្វាយ!

 

    • សម្រាប់ព័ត៌មានបន្ថែម៖

 

    • 1️.ខលទៅកាន់ 097 6 097 097

 

    • 2️.Telegram: https://t.me/Metfone_WiFi

 

    #Metfone #metfonelucky

ស្តេចថៃត្រៀមប្រគល់មេដាយដល់កងទ័ព និងទាហានឈុតខ្មៅដែលបំពេញភារកិច្ចលេចធ្លោនៅព្រំដែន

0

ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ស្តេចថៃត្រៀមប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃដែលបានបំពេញភារកិច្ចលេចធ្លោ ព្រមទាំងប្រគល់មេដាយទៅឱ្យអង្គភាពផងដែរ នាដើមខែកញ្ញាខាងមុខ ។ ស្តេចថៃបានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ និងតែងតែផ្តល់ជំនួយឱ្យកងទ័ពជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg
លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា កន្លងមក ស្តេចថៃ និងមហេសី បានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ ហើយព្រះអង្គបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្តឱ្យប្រឹងប្រែងបំពេញភារកិច្ច ។ ការប្រគល់មេដាយនេះចែកចេញជា២ផ្នែក គឺមេដាយសម្រាប់បុគ្គលលេចធ្លោ និងមេដាយសម្រាប់អង្គភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmb8Ub0KDTKFxZ4__6qA0D3pgIedjW9pw4IrJelCUnS5FKuZpwxUkx8uI5W6DSMSAIy2zYkZBXFV42eHRIZak8Afmnxl5GN7rIw0kg1G_NxP0aPOB7bLFpzI-_PR-mR_gLx1un7sSpXN9O9H7eWXp4b7CP19EjZzII-P0qNceHQrZFOC7_Qx1d1bkKAXc/s1280/photo_2025-08-20_11-47-31.jpg
ថ្មីៗនេះ អនុលេខាព្រះបរមរាជវាំងថៃបានទំនាក់ទំនងមកក្រសួងការពារជាតិ និងទំនាក់ទំនងមកលោក ណាត់ថាផុង ដោយប្រាប់ថា ស្តេចថៃបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាឱ្យក្រសួងការពារជាតិពន្លឿនការប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែន ។ រីឯកងទ័ពថៃនៅព្រំដែនខេត្តភាគខាងត្បូងចំនួន៣ នឹងទទួលបានមេដាយពីស្តេចដូចគ្នាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8tmN0wmD_CVjW7QY6fs33mC7LzVMpOLBS9IZPl2V7w48ADfSi2_pN5aJ_fd1fWYJP-XINJ_XVLqgokvTkcGvRCHT9XS1xs1DxRAf9RIDXi5-X-3Ww902V_8OYy0GZK0tj3ZO6KtUH5yIRdKd-_kQbVELG6Jg5zuOWtBHeXIGpjz9SsnNhPmL_0ruGxSi/s1360/image_2025-08-21_08-20-31.png
បច្ចុប្បន្ន ក្រសួងការពារជាតិថៃកំពុងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីការប្រគល់មេដាយនេះដើម្បីកុំឱ្យមានបញ្ហាកើតឡើង បើទោះជាស្តេចថៃបញ្ជាឱ្យប្រញាប់ចាត់វិធានការក្តី ។ ក្រសួងការពារជាតិសង្ឃឹមថា ការប្រគល់មេដាយដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ នឹងធ្វើឡើងនាដើមខែកញ្ញាខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOqDOD8Rn8T_Ap-igY9V5hRISqvBLQKOmLFdlnvmSj4_Tsni421v7KgjlNSeL2u_DqaWCS1HwglIQ9XJxB1LIDeqApZcB5IjxuU2wn-6CgCoCm5WqzukUtl6va_A7-bkqmYCV_yulfI55rCqf_evBkUgcNsjRG4rKfijDNXPjP_Dpdjlk6ue765GOCxh2j/s1080/image_2025-08-21_08-20-30.png

កាលពីថ្ងៃទី១៩ ខែសីហា កន្លងមក មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បាននិយាយដូចគ្នាដែរថា ស្តេចថៃព្រួយបារម្ភពីកងទ័ពគ្រប់រូបដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហើយព្រះអង្គបានផ្តល់ជំនួយដល់កងទ័ពរងរបួសទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCjor5_I6qXEFIOb0qDJx8Y1J0SMB5Cx7sv3gEUDgKRoB7s5PYKK4DO9sfekrZTARvvuxIpY4Pj7PE8W-_lf44Hweu7T42uZHyiwr2SKPY_C6MjC1q8NmZFbEblDiV243ghCkJ48Ow1-N_Hh2anECXKf66rUAPe976V5OnOcBfmzny7Yr4jxa1OvdvA0R/s1000/image_2025-08-21_08-20-30%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ស្តេចថៃបានប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា ដើម្បីផ្តល់អំណាចឱ្យកងទ័ពបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះមានន័យថា ថៃត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋគ្រប់រូបរួមគ្នាការពារទឹកដី ៕

ថៃប្រាប់ម៉ាឡេស៊ីនឹងដោះស្រាយបញ្ហាជាមួយកម្ពុជាត្រឹមទ្វេភាគី និងពុំបន្ថែមក្រុមសង្កេតការណ៍

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon បានរាយការណ៍នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបានបដិសេធជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើសុំថៃបន្ថែមក្រុមសង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃ ដោយសារមានភារកិច្ចច្រើនត្រូវបំពេញ ហើយនាយករដ្ឋមន្ត្រីស្តីទីថៃសុំដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាត្រឹមទ្វេភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KkuuckUVAvY86jkB2_psjSM44EIGVwORemOw9OD0PVWf65cMjz4p4AjxBno-Q9-nb4Pdfpp2EhjoBDeJ2BFjXii_Slt3QV3N5fDzN5zYrKLzubhUt1P4dmuEvZrx5ObpUyzuYY7MsQaD0NlEcSivqnVeHTB4vZHbTpLEA9tjLIlnKri9SFVLokP9i8Kx/s1024/photo_2025-08-20_08-46-58.jpg

នៅថ្ងៃទី២០ ខែសីហា នៅទីបញ្ជាការភូមិភាគ៥ ខេត្តឈៀងម៉ៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា កាលពីថ្ងៃទី១៩ ខែសីហា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកជជែកជាមួយលោក ដើម្បីស្នើសុំបញ្ជូនក្រុមសង្កេតការណ៍មកព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដោយសារមានភារកិច្ចច្រើនត្រូវបំពែញ ប៉ុន្តែលោកបដិសេធជាមួយម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeYhs7dhyphenhyphenK1gztHfVL3eYc-rr37Ejc0-sD62r5vlzCvmEPIv07W0hnpC5B7JOT7mtcfIgib6Z2Lq8RiRJmaocj2wcOJkcEggEdANgRUOibf_cYj7fH_-7Iy7MVS3MHdBblUZ43Ryw-i-GR90bBRR-MAXyP3WRHAg_42buKzHn-QVWe2WI__eRN4VcbXESQ/s1024/photo_2025-08-20_09-32-07%20(2).jpg

លោក ភូមិថាំ បន្តថា លោកពុំឱ្យម៉ាឡេស៊ីលូកដៃទេ ពីព្រោះវាជារឿងផ្ទៃក្នុង លោកសុំដោះស្រាយបញ្ហាជាមួយកម្ពុជាត្រឹមទ្វេភាគី និងសុំដំណើរការតាមក្របខ័ណ្ឌកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ជាមុនសិន បន្ទាប់ពីកិច្ចប្រជុំ GBC នៅថ្ងៃទី១០ ខែកញ្ញា រួចរាល់ បើមានបញ្ហាអ្វីពិភាក្សាបន្ថែម ចាំពិភាក្សាគ្នាពេលក្រោយ ។ ម៉ាឡេស៊ីសុំបន្ថែមក្រុមសង្កេតការណ៍នៅព្រំដែន លោកបានបដិសេធ គឺថៃនឹងទទួលយកតែមន្ត្រីស្ថានទូត និងអនុព័ន្ធយោធាអាស៊ាន ហើយសង្ឃឹមថា អន្តរជាតិនឹងយល់ពីទង្វើរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSGnTenpQIlm75hle6ACOCdKSiRkSONtdAXwkHWHJVHB9pnJmk9eYCAzy3AwVT_qPVY-DsJKTqq89rsrEBI2jGNI8dNxKA6LJdOlFZVLe8EmVZkhVHCm3Gnkx3JxkqJI7o6mXxd1bQeuDrg_pNKs6OkXdlunoLr4pQjlCBovwpuuUjvR35Dq3dfK__GPs/s1024/photo_2025-08-20_08-47-00.jpg

អ្វីដែលថៃប្រុងប្រយ័ត្នបំផុត គឺព្យាយាមចៀសវាងសង្គ្រាម និងប្រកាន់គោលជំហរច្បាស់លាស់ ។ លោក ភូមិថាំ អះអាងថា សហគមន៍អន្តរជាតិកាន់ជើងប្រទេសរបស់ខ្លួន ទើបថៃពុំប្រើប្រាស់អំពើហិង្សា ពីព្រោះបើមានអំពើហិង្សាកើតឡើងនឹងធ្វើឱ្យកងទ័ពរងរបួស ខណៈក្រសួងការបរទេសថៃ ក៏បានបញ្ជាក់ពីគោលជំហររបស់ថៃច្បាស់លាស់ទៅកាន់អន្តរជាតិរួចហើយដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQqXr6wO1du4964_eXZpdlXPGoKaiChDMuzyDzqkkp3ItOBZ-FxbQQoM-2WyZzdQ68u5xVIy8CpC98g2m3cPMJCbHcjeKjZ5OmlD6g-gM-DfDKQBSEV0P0XLuanUa5jqTnKBULp8ihuzUlz9iwl8RGs8r_RUJNntR2YIu4-QZW25Jflf8IuFRdQQM0HJpd/s1280/photo_2025-08-20_09-32-07.jpg

រដ្ឋាភិបាលថៃតែងតែបដិសេធពុំដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបដិសេធពុំឱ្យប្រទេសណាមួយជួយដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា បើស្អាតស្អំពិតមែន ហេតុអ្វីថៃខ្លាចតុលាការ ICJ ហេតុអ្វីថៃខ្លាចការអន្តរាគមន៍របស់អន្តរជាតិ? ថៃនិយាយដដែលៗថា នឹងដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី ចរចាទ្វេភាគី និងចង់បញ្ចប់សង្គ្រាមជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSZAmK-5faJSZ_AnmoncoWJhNZM18mxiKrVgd567E4dWBH9MWWKrKd9gYhSeHZ4JksKsHb9A0MMwMWYLtPvsgTS4qG3CIMRZruwn489853GjgZOpz7i_vJVnExDUKXAC5Bk4aubNeR2hEFSt38QKZsSwgcjd7yP-3jfVmpPfoqG3TsRzRk2PLk7Yw51E7z/s1280/photo_2025-08-20_09-32-04%20(2).jpg

រដ្ឋាភិបាលថៃពុំគោរពតាមពាក្យសម្តីរបស់ខ្លួនឡើយ មាត់និយាយចង់បានសន្តិភាព និងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាបញ្ជាឱ្យកងទ័ពរាយបន្លាលួស និងកង់ឡាននៅលើទឹកដីកម្ពុជាដោយខុសច្បាប់ ។ តើនេះឬជាការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលថៃតែងតែប្រាប់ទៅអន្តរជាតិ?

ថៃបំភ្លើសថាកម្ពុជារមិលគុណចង់បានតំបន់«ណងចាន់» ដែលថៃធ្លាប់ផ្ដល់ជាជំរុំស្នាក់នៅកាលសម័យសង្រ្គាម

0

កោតតែនិយាយទៅរួច! ថៃលើកឡើងពីប្រវត្តិតំបន់ បានណងចាន់ ថាជាភូមិមួយនៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់បានជួយពលរដ្ឋខ្មែរដែលភៀសខ្លួនពីប៉ុលពត និងសង្រ្គា.មជាមួយវៀតណាមឲ្យស្នាក់អាស្រ័យ ប៉ុន្តែកម្ពុជាមិនត្រឹមតែមិនដឹងគុណថៃនោះទេ ថែមទាំងចង់បានទឹកដីថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4XWESc3h9zxltpQsoY2Og6tOGfbT_DVnZZNHfldHSj6aEM4gF3O87WrJqw-UDcjU4JbhXiP3Ws51QCrKDx2v2wqGeBTc7CtH0HHUmroEbk4XpAedj0lb7w6RtpV92qZANVri1k7Ypau_Ec7OLCY74f2X46jViaPtNS57P8HhZCf-S5BeYFec3d3_Znd5/s612/photo_2025-08-20_15-17-27.jpg
តាមប្រភពដដែលខាងលើនេះ បានរៀបរាប់យ៉ាងដូច្នេះថា ប្រទេសថៃធ្លាប់បានផ្តល់ទីជម្រកដល់ជនភៀសខ្លួនកម្ពុជារហូតដល់ជាង 13,000 នាក់នៅតំបន់ ណងចាន់ កាលចុងទសវត្សរ៍ឆ្នាំ 1970 ។ ប្រភពនេះបានបន្តទៀតថា៖ ទោះជាយ៉ាងណាក៏ដោយ ទង្វើនៃការអាណិតអាសូរនេះបែរជានាំឲ្យមានជម្លោះទឹកដីដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DexT3TgNIJdoDZxK4bT_qthlJ-NbOFt2yv9ba9W2yjCjYDBBJ6aVptv4PRhfNEDwDI-aXrDCaa9a6ZZ41h2Ghmxx8kFkIgpsCQZHS3AStu7Nts0ZZlQcfdgUE4QQJsU2JxRAQDqTa1jtIX9kH5cLlPb_EI5v_QH5l6q6nlXMklZrvgjKxpQRILQFevct/s1280/photo_2025-08-20_15-17-28%20(2).jpg

សារព័ត៌មានអានសៀវភៅប្រវត្តិសាស្រ្តដាច់មួយកំណាត់នេះបានបន្ថែមទៀតថា៖ នៅពេលដែលស្ថានការណ៍នៅកម្ពុជាមានភាពប្រសើរឡើង ជនភៀសខ្លួនមួយចំនួនបានបដិសេធមិនវិលត្រឡប់ចូលប្រទេសខ្លួនវិញទេ ដែលឈានទៅដល់ការតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសថៃតែម្ដង។ នៅដើមទស្សវត្សរ៍ឆ្នាំ 1980 កងកម្លាំងកម្ពុជាបានជ្រៀតចូលតាមព្រំដែន ហើយភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់ ហើយនៅពេលក្រោយៗមកកម្ពុជាបានទាមទារយកតំបន់នេះ ព្រមទាំងសាងសង់របងព័ទ្ធព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKk0jNTYKpf71-p56OmmYxB25yFvk9viQhj_naWD6YQ5KrhWxp0Xi4wOvbSnPR1hhkHOiQ3URj1iF7QHzUC-eRiVIfg2rlYv6TyGrhZtMwd5VwaTIzSHvWbh92HTIAqWFf1Tcj14xiut9b4esX3bI0lkfydzaof7GirbwLlKGZyKPlaNvTH5M-f-PLAcFD/s612/photo_2025-08-20_15-17-27%20(2).jpg

ពួកគេអះអាងថា រដ្ឋាភិបាលថៃតែងតែលើកយកបញ្ហានេះមកតវ៉ានៅលើវេទិកាការទូតជានិច្ច ប៉ុន្តែដោយសារចង់បានសន្តិភាព ពួកគេសុខចិត្តប្រើប្រាស់ធម៌ត្រជាក់ចរចាដោយសន្តិវិធី ខណៈដែលកម្ពុជាវិញ បានយកប្រជាជនរបស់ខ្លួនមកធ្វើខែល ឲ្យចូលមករស់នៅហើយទាមទារយកទឹកដីថៃ។ ជាមួយនឹងការលើកឡើងនេះ ថៃពោលឡើងដោយមិនចេះខ្មាសមាត់ថា៖ វាជាការរំលឹកដ៏ឈឺចាប់មួយសម្រាប់ជណជាតិថៃឲ្យចងចាំថា ជួនកាលអំពើល្អរបស់យើងនឹងហុចផលវិបាកមកឲ្យយើងវិញនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8b-lui0Ae4MSJX0fY8k3KIdVWlGPaA8zyK8aiqQGzuHEd1TXpmpKj1QpVoCFIk5ZUKrPILPR08JuQ6wNCk1oLSykaz6nV_7ehIBM3Z71EFkq_10RHzjHFVhqMAT6RGbsKR6LbHc-rQSStFpZkBxBEfsT964hrmGJVYdoQ38OUadmSGTRsHLRtqYclWX9/s640/photo_2025-08-20_15-17-30.jpg

គួរជម្រាបថា ជំរុំភៀសខ្លួនដែលថៃបានលើកឡើងខាងលើនេះ គឺថៃចង់សំដៅលើជំរុំណងចាន ឬថៃហៅថា «បានណងចាន់» ដែលទីតាំងនោះស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាកន្លែងដែលពលរដ្ឋភៀសខ្លួនរបស់ខ្មែរ ត្រូវបានថៃបង្ខំឲ្យធ្វើមាតុភូមិនិវត្តន៍ចូលក្នុងចំការមីនតាមព្រំដែនកម្ពុជា និងជាន់មីនស្លា.ប់អស់ជាច្រើនពាន់នាក់ កាលពីទសវត្សទី៨០ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdnziexX4s-hOlGHyGlgFBr805IEMzZgeY9Wi0u7FSEw-niyfizcx_OFN-sdG1hlQJftbE5Z_tHlmW-FLRxAdcKKmWecqEYHuHwfpvQSfzRRP1e9NJYfQduTPDTtCnTe_pslclPuHv0NYMOCcfQTyCPy69GOoCYXcpDwJzdnwTIxeaUDx69Cu3tf3DyF9/s1280/photo_2025-08-20_15-17-29.jpg

ដោយឡែក ភូមិណងចាន់ ដែលបច្ចុប្បន្នត្រូវបានយោធាថៃព័ទ្ធលួសបិទផ្ទះប្រជាពលរដ្ឋនោះ គឺជាទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា មិនមែនស្ថិតនៅក្នុងទឹកដីថៃឡើយ។ ដូច្នេះ ទីតាំងខាងលើដែលថៃបានរៀបរាប់ថាជាជំរុំភៀសសឹក និងទីតាំងដែលថៃកំពុងធ្វើការព័ទ្ធលួសទាំងបំពាននេះ គឺជាទីតាំង២ផ្សេងគ្នា។ វាបង្ហាញថាថៃអានប្រវត្តិសាស្រ្តមិនអស់ឡើយ ហើយមានចេតនាចង់បានទឹកដីកម្ពុជាទាំងមិនអៀនខ្មាស៕

ប្លែកទៀតហើយ! ចិនបង្ហាញគម្រូមនុស្សយន្តដំបូងគេក្នុងលោក ដែលអាចពរពោះ និងសម្រាលកូនបាន

0

ប៉េកាំង៖ ប្រទេសចិនកំពុងបន្តបង្ហាញភាពឈានមុខគេក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត ដោយកាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក្រុមមួយបានប្រកាសពីការបង្កើត “មនុស្សយន្តមានផ្ទៃពោះ” ដំបូងបង្អស់នៅលើពិភពលោក ដែលអាចពរពោះទារករហូតដល់គ្រប់អាយុ និងអាចសម្រាលកូនបាន។ ការច្នៃប្រឌិតនេះកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMgqCKqGG5E2B1JxIgsXeCeWZaWRLYqRgiK676LTAO-uJJfs_CNSKZLdZnzhqMlaWb_NEc-TOkOp8ZRJ-rqtwcinRfrS6Mq98FkigoeJiXQkZURM1hrtd7K0d5_j5FV99LvGVvnulI914pp7uXe3xUhV3NQs8Je-x_NluqtR6tDSpqQD5_RorCb7qJ2HI/s1200/image_2025-08-20_15-40-33.png
យោងតាមអ្នកជំនាញ គំរូដំបូងនៃមនុស្សយន្តនេះ ត្រូវបានរំពឹងថានឹងចេញផ្សាយជាសាធារណៈនៅឆ្នាំក្រោយ។ ទោះជាយ៉ាង វាត្រូវគេបានបំពាក់ដោយស្បូនសិប្បនិម្មិត ដែលអាចផ្តល់សារធាតុចិញ្ចឹមតាមរយៈប្រព័ន្ធទុយោ(សុកសុប្បនិម្មិត) ដូចជាការទទួលសារធាតុចិញ្ចឹមក្នុងស្បូនម្តាយពិត។ នេះមានន័យថា មនុស្សយន្តនឹងអាចចម្លងដំណើរការពេញលេញ ចាប់ពីការមានគភ៌រហូតដល់ការសម្រាលកូន។

បច្ចេកវិទ្យាថ្មីនេះត្រូវបានអភិវឌ្ឍដោយក្រុម Kaiwa Technology ក្រោមកាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJaFEAWAbJIGQ5SZ1VxfRf5-XUUbD2OAW10MciGLJ50CIKQUo0WLLehFau2pEgkAg0Z-nTPJNJEcwGsFToesy8MBBicL2eJhbp8omaWicnfCoFT8D7ix8vQmmd3O-STRfQEkC5kA_vKjXmVAJHrNwoIrxQ9JbNDjaiLe1e_ZmslygCFDak0FCMybylop31/s1200/image_2025-08-20_15-40-34%20(2).pngរដឹកនាំរបស់វេជ្ជបណ្ឌិត Zhang Qifeng។ លោក Zhang បានបញ្ជាក់ថា បច្ចេកវិទ្យាស្បូនសិប្បនិម្មិតមានភាពរួចរាល់សម្រាប់ប្រើប្រាស់ ហើយក្រុមការងារកំពុងសាកល្បងដាក់បញ្ចូលទៅក្នុងមនុស្សយន្ត។ គាត់បានបន្ថែមថា នេះនឹងអនុញ្ញាតឲ្យមានអន្តរកម្មរវាងមនុស្សពិត និងមនុស្សយន្ត ក្នុងដំណើរការមានផ្ទៃពោះ ដើម្បីសម្រេចបាននូវលទ្ធផលដែលប្រកបដោយភាពជាក់ស្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd_fbirPAY4AU2xzZ4SDifpIfbXAkZXhreyyiYO22i30DM_2HwD2kFmwStEfEmpYCkAJ9ld9XpHjJWxQeXgz6gLDfmH8OPRxoAjZiwSXm4MoMdTulGwhhaT8U7Ex7wWBdHkP61_9UOaO83mXg_QV5RjowGCoAx_R2IeZK4q28AcKfwMKOBErZ54nMt61K7/s645/image_2025-08-20_15-40-34.png
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្សយន្តនេះមិនត្រឹមតែជាកន្លែងសាកល្បងនោះទេ ប៉ុន្តែជាម៉ាស៊ីនផលិតមនុស្សពិតៗដែលអាចចម្លង និងធ្វើឲ្យដំណើរការនៃការមានផ្ទៃពោះកើតឡើងក្នុងទម្រង់ពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_wVeTjBSdz_lTlKms9Q9ZwZrN_irk81gyJTau-gntdIrejyFqDrOgRtwGYDPclD0tH6baHfj87S5w3bbH8OMaeYqQCWWoGimHQpjTrIkPLfrSAHq3Rydb7WtewO71zn1nkPibD242KE-XudE5FduojefcTnbAVa2F41d07Aph7KYkd7jPJlyJAhk-r-q/s900/photo_2025-08-19_14-10-20.jpg
យ៉ាងណាមិញ ទោះបីជាការច្នៃប្រឌិតនេះទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលឃើញថាជាជំហានថ្មីសម្រាប់វិទ្យាសាស្ត្រ ក៏ដោយ ប៉ុន្តែក៏មានសម្លេងរិះគន់ក៏ដូចជាការព្រួយបារម្ភពីក្រុមអ្នកវិភាគផងដែរ។ ពួកគេថ្កោលទោសបច្ចេកវិទ្យានេះថាអាចបង្កបញ្ហាក្រមសីលធម៌ និងជាការបំពានលើច្បាប់ធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvnWVwlBsLQ_SU-VShgi86ZxEttnYf3tfkU_585pR0skijvPgz2CGVIj2g8uJmKfJptpr4RTH3DiytwxqKJmIrKzp4BBDkKfd8gb9xspOdi1NFExryHAN8icGOLSk4YmTenhz-u7kAY8ojuIs_lP-O-F9J9pDA0bTgfSA0o8-eOMW3oac9K7Fw2EpV2D2I/s780/photo_2025-08-19_15-21-35.jpg

ដោយឡែក ការច្នៃប្រឌិតនេះក៏កើតឡើងនៅក្នុងពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាប្រជាក្នុងប្រទេស។ អត្រាមានកូនបានធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។ តាមរបាយការណ៍មួយ ស្ថិតិអំពីភាពគ្មានកូនកើនឡើងពី 11.9% ក្នុងឆ្នាំ 2007 ទៅដល់ 18% ក្នុងឆ្នាំ 2020 ដែលជាកត្តាបង្កឲ្យមានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាថ្មីនេះ៕

វត្តមាន Dilraba Dilmurat លើកម្រាលព្រំក្រហមល្បីកក្រើកខ្លាំងបន្ទាប់ពីខកខានបង្ហាញមុខ២ឆ្នាំ

0

ការបង្ហាញខ្លួនរបស់ Dilraba Dilmurat នៅពេលនាងត្រឡប់មកលើកម្រាលព្រំក្រហមវិញ បន្ទាប់ពីបាត់មុខយូរបង្កឱ្យមានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hZXKTi-P9f6GI8RpN9NV-qlB8ouzE7DX6t5OkiAUszLSMrG8cc5DpdSPZ92L4X2vqAd3VAe78UpuBVZe-0I32Gwj9XK4OHvpTXaHtJIwSQ7iVl3E1FmNOiJXm27pEJLAI4przBxLdIsJ9tnFhgn-l1mv1rnTuK0Js-FC6SjosPMDPJzC69aqUEaejOBH/s2048/image_2025-08-20_10-21-57.png

នៅល្ងាចថ្ងៃទី ១៩ ខែសីហា ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី W នៅទីក្រុងសៀងហៃ ប្រទេសចិន បានក្លាយជាការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ តារាចិនរាប់សិបនាក់បានចូលរួមព្រឹត្តិការណ៍នេះ ហើយក្នុងចំណោមនោះ តារាសម្ដែង Dilraba Dilmurat គឺជាតារាល្បីផ្ទុះខ្លាំងបំផុតពេលបង្ហាញខ្លួនក្នុងក្រុមសិល្បៈដំបូងដែលបង្ហាញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1L3Sh4IXmX23Le4kNIvyUVlcN91CFm0GPRMWpmv16Q1EEUXC3wstQpQsAxfmG6kmwbc9jTcnRU4fgU8PjK_3R1m6yk8-SykjhMPXmdUFbDqzd7eje-13lu4MOu_cI6XcOx_6sspmJN7iXS8djrtdjs_Qq9BmvCjoxn3sdhohzLg5vypGnFltHR3SgdOUG/s2000/image_2025-08-20_10-22-01.png

នៅពេលដែលសម្រស់ Xinjiang ឈានជើងលើកម្រាលព្រំក្រហម ពាក្យគន្លឹះទាក់ទងនឹងតារាស្រីរូបនេះភ្លាមៗបានឡើងដល់កំពូលនៃបញ្ជីស្វែងរកពេញនិយមនៅលើ Weibo ។ Dilraba Dilmurat ទាក់ទាញភ្នែកគ្រប់ៗគ្នា ពេលស្លៀករ៉ូបពណ៌មាស រចនាកន្ទុយត្រី ឱបរាងកាយ បង្ហាញរាងដ៏ឡូយរបស់នាង។ មួកដែលមានគែមទូលាយ និងការរចនាផ្សេង បន្ថែមទៀតធ្វើឱ្យសម្រស់ដ៏ប្រណីត និងភាពថ្លៃថ្នូររបស់នាង។ ម៉ូតនេះត្រូវបានគេដឹងថាគឺជាផ្នែកមួយនៃការប្រមូលផ្ដុំនៃរដូវស្លឹកឈើជ្រុះរដូវរងាឆ្នាំ ២០២៥ របស់ Robert Wun ។
កាសែត Sohu បានពិពណ៌នា Dilraba Dilmurat ថាជារូបចម្លាក់ទេពធីតានៅលើកំរាលព្រំក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmhBC6AGLCo_cjKXtgPNlTlab8UZd4w7qNJocxtglvoHqJpO2AGwme_1XVa1asp8MZ1y1dNW1_s6y2Is89ssHrErcYHEeOPrLvd-1BuckOdT-drI_s51cTb5_OYyLwiHRG7CNEdqcD3IPkjMHUJYnIO_V0XUkAnJL4wX-Q9Nx9sZ_hFkhMJVCgsh_FXNX-/s2048/image_2025-08-20_10-22-02.png

គួរកត់សម្គាល់ថា ព្រឹត្តិការណ៍នេះកត់សម្គាល់ការវិលត្រឡប់មកកាន់កម្រាលព្រំក្រហមរបស់ Dilraba Dilmurat បន្ទាប់ពីប្រហែលជា២ឆ្នាំ។ លើកចុងក្រោយដែលនាងបានដើរលើកម្រាលព្រំក្រហមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយគឺនៅឯកម្មវិធី Starlight Awards នៅចុងឆ្នាំ ២០២៣ ។ តារាសម្តែងរូបនេះត្រូវបានគេស្គាល់ថាជា «រាជិនីកម្រាលព្រំក្រហម» នៃកម្មវិធីកម្សាន្តរបស់ចិន ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំមកនេះ Dilraba បានអវត្តមានពីព្រឹត្តិការណ៍ធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpHuiV0QB7JIAHwZ4R4aTzaUuHS4p3BZINO21RrjWLIFI-R9J-BcUBG0ZCqSfRBBtlrANYFoYvvWLDS-WfwqhFUdCh5liYaaS2qRgr79LN9NAJYgixen3qLMFH3V2w5eI4iWMKNbHiwfcNr_BUnhOZerOa9Ny0phTxcOn1OzTNhSJX40XdBCvrq96Ht8I7/s2048/image_2025-08-20_10-22-03.png

Dilraba Dilmurat ទើបតែត្រឡប់មកវិញជាមួយនឹងរឿងភាគទូរទស្សន៍ «Sword Rose»ដែលចាក់ផ្សាយក្នុងពេលដំណាលគ្នានៅលើបណ្តាញទូរទស្សន៍ CCTV-8 និង 2 ចាប់តាំងពីចុងខែកក្កដា។ ភាពយន្តនេះទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យកត់សម្គាល់៕

ឃើញ ឆន សុវណ្ណារាជ ត្រូវកាសែតថៃចុះផ្សាយរឿងចម្លងបទចម្រៀង អ៊ាម វន្នី លើកឡើងបែបនេះ

0

ការពហិការរបស់តារាចម្រៀង ឆន សុវណ្ណារាជ ទៅលើបទចម្រៀងចំនួន៧បទដែលយកលំនាំតាមថៃ ត្រូវបានកាសែតថៃយកទៅចុះផ្សាយបានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មី។ រឿងនេះក៏ជំរុញឱ្យតារាចម្រៀង អ៊ាម វន្នី បានលើកពីបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោកប្រលងកាលពី១០ឆ្នាំមុនមានមនុស្សមួយចំនួន មិនចូលចិត្តលោកព្រោះតែនិយាយថាមិនច្រៀងបទចម្លង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2tJTUWbDoD4F4CfLa-avml4Jr5Ik2b2OVE-tbEX1KSQWKDOLerTVPUuDLTtfB8-X5M85hdNYNopJncfbb4Ty1pilvPnlcdRW_cbCqWcvhnpbioJB3NjFobIPafxhadcHfjmNRhcBqtfsj_oLdhVFglT4WzlW5X9kNPLIXuQOmRmJbPSPtfc4CmLr7Rdf/s852/image_2025-08-20_09-21-34.png
គេចាំបានថាកាលពីថ្ងៃទី ១៦ សីហា តារាចម្រៀង ឆន សុវណ្ណារាជ បានប្រកាសពហិការមិមិនច្រៀងបទចម្រៀងរបស់លោកចំនួន៧បទ ដូចជា មួយខែដប់ថ្ងៃ _ជួបដើម្បីបែក
_បងដឹង _រឿងនិទានមុនចូលគេង _មិនហ៊ានប្រាប់អូនផ្ទាល់មាត់ _វេលាទឹកភ្នែក _សប្បាយចិត្តទេអូន តទៅទៀតដោយសារតែបទទាំងនេះបានយកលំនាំតាមបទថៃកាលពីច្រើនឆ្នាំមុន។ ទោះយ៉ាងណា ការប្រកាសរបស់លោក ឆន សុវណ្ណារាជ បានល្បីដល់កាសែតថៃ ប៉ុន្តែក្នុងន័យហាក់ឌឺដងមកកាន់ខាងកម្ពុជាដែលប្រកាសពហិកាមិនច្រៀងបទចម្រៀងរបស់ខ្លួនព្រោះតែយកលំនាំតាមបទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjWOdecYJ6G6t3yjyxHrqqPxytubIzAnUtSQTY7R3wlf-R4DgkUUGWOXKSMXAllz8IY2d7eH9ktgbHCzgLMProyTS3VmBSXbTb6yiukfOcBjbXjgSc0fwp0ypTCz_R3Pvz4l5R-_YQEK3AYTlTXa1J7Z6_HIwoPrcWbxAcbXxQJXnkVYVULnDO4k62Rdf/s1920/image_2025-08-18_09-25-14.png

ងាកមកកាន់តារាចម្រៀង អ៊ាម វន្នី វិញស្របពេលរឿងរបស់លោក ឆន សុវណ្ណារាជផ្ទុះឡើង លោកក៏បានលើកយករឿងកាលពី១០ឆ្នាំមុននៅពេលដែលលោកប្រកាសថាមិនច្រៀងបទចម្រៀងចម្លងស្រាប់តែមានការបញ្ចេញមតិឌឺដងមកកាន់ខ្លួន។ តារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«កាលជំនាន់ខ្ញុំប្រលងចម្រៀង ១០ឆ្នាំមុន មានមនុស្សជាច្រើនចូលចិត្តទេពកោសល្យនិង ស្នាដៃចម្រៀងថ្មីរបស់ខ្ញុំ ហើយក៏មានមនុស្សមួយចំនួន មិនចូលចិត្តខ្ញុំព្រោះតែខ្ញុំនិយាយថាមិនច្រៀងបទចម្លង ពេលនោះធ្វើឱ្យផ្អើល និងវែកញែក ពីភាពមានអំនួតថាខ្ញុំតម្កើងខ្លួនរឿងនិពន្ធនិងច្រៀងតែបទចម្រៀងថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBlrCbcyqYSzwt-V0TW5ejr1QZcC2hvhxK2gkR2DEx0S1dO6Rt5pYHYFu2k9cSEGkkLL7TcmfQome3BEmqkjQ0g61mth1uIOpR_sY81oUBFmurYNth7Tt7lPtNd_dgbV1j3xQlEjlGbZReazr5_uzzBxH163KBF-mDChfnm3WB-ZzVhFsbeIxr_2KK-sY/s1350/image_2025-08-20_09-37-55.png

តារាចម្រៀងរូបនេះបានលើកឡើងទៀតថាពាក្យសម្តីទាំងនោះលោកមិនបានយកចិត្តទុកដាក់អ្វីទេគឺមានតែបន្តទៅទៀតព្រោះលោកដឹងថាថ្ងៃណាមួយនឹងមានរឿងដូចពេលនេះអ៊ីចឹង»។ អ៊ាម វន្នី ថា «ដរាបណាអ្នកមិនទាន់ទទួលភាពឈឺចាប់ពីការមើលងាយរបស់ថៃទេ នោះអ្នកនឹងមិនភ្លឺភ្នែកនោះឡើយ។ ខ្ញុំសូមកោតសសើរដល់រៀមច្បង ឆន សុណ្ណារាជ ដែលហ៊ានធ្វើរឿងនេះនៅពេលនេះដើម្បីកម្ពុជា។ បើខ្មែរយើងធ្វើអ្វីបានដោយខ្លួនឯង មិនថាចម្រៀង ភាពយន្ត ឬផលិតផលអ្វីទេ យើងគួរតែនាំគ្នាសាទរ និងគាំទ្រ នោះទើបសង្គមនិងស្រុកទេសរីកចម្រើនទៅបាន»៕

ទោ.សកាន់តែធ្ងន់! ផលិតផលរបស់ Love Riya ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុហាមឃា.ត់ខុសច្បាប់

0

កណ្ដាល៖ ក្រោយការឃាត់ខ្លួនអ្នកលក់អនឡាញដ៏ល្បី Love Riya ជុំវិញការនិយាយនាំឲ្យការរើសអើង និងបំបាក់ទឹកចិត្តកងទ័ព ពេលនេះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពិនិត្យឃើញសារធាតុហាមឃា.ត់ខុសច្បាប់នៅក្នុងផលិតផលចំនួន៤ មុខ របស់ក្រុមហ៊ុន Love Riya ដែលនឹងធ្វើឲ្យស្ថានទម្ងន់ទោ.សរបស់ថៅកែលក់ឡេខាងលើនេះកាន់តែធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkByFgv68W-kJrMvDY72i5y85RICu9UoTjaIi-0sBhP2RZ9uUToNCq8gegwbTUaAYI0QscbJ7Co9UzxHt5R_SrLZJCcWVurbgzODt-MK0_nEGvM6UVauizvuFy5W4xvYaMUUSt5-uExjRF90cW1ZeHLgGevJUiqvGMcd4HkenawdkbURXMyO6o722t8_2/s1280/photo_2025-08-20_13-57-40.jpg
យោងតាមការបង្ហោះរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា បានឲ្យដឹងថា៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលមន្ត្រីជំនាញបានយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ តែង Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_dmrflegKEVWzkeBK5Sr4fxijxbajwz-_7pWkl3UZHE9jQP2X2Y4TMPKnSfOPC5EXjDCoUQ4i1dVgvtZM8w7rNTwM_dyAKlFDmxqf3TgRpfwV3M8JDTkUHJRY-q6OpdVWyBl9Pc2tAiMgQ4dwsM4N0YYv21JGzd70gDrFqklq6mhnsJNYj0_aKzYaRRQ/s1280/photo_2025-08-20_13-57-43.jpg
លោក សុចិត្ត បានឲ្យដឹងដែរថា៖ សារធាតុហាមឃា.ត់ដែលមាននៅក្នុងផលិតផលក្រុម Love Riya នោះរួមមាន៖ សារធាតុបារ៉ត (Mercury) និងសារធាតុកាដម្យូម (Cadmium) ដែលសុទ្ធជាលោហៈធ្ងន់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពេលប្រើប្រាស់យូរទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_uib6nDqe20sj3WPr_Co3Qd-exxODLsqt22LvNm4FH6LKQOPCrB9X7EX5pFDl5neydkuONkxL8UifdiasyDCe9Kz5IEVzWEMTQqOz-twClCI60YR86FS9g2vOWX2_RkBmdUnpHhhh7iGrtKXQumj_MhBb6jTAUo7-gdknLJQds4ZAMH4mmd6tt_jI7uu/s1091/photo_2025-08-20_13-57-44.jpg

លោកបានពន្យល់បន្ថែមថា៖ ចំពោះសារធាតុបារត គឺជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាង (ធ្វើអោយស្បែកឆាប់ស)។ ផលប៉ះពាល់៖ ខូចតំរងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះនិង ស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpMwxnrxPVYT1kuGmdGEa0tKR83ySE17y5P1EqyOW8bHZ8Vp1LkmrQs2CJeMQTEAdbFlygAii6saQqxvbmrE7dbqKWA-KArMOHfBqy4YZsy_Vk9WbB2X3SAxg0Nd2DuVUuWpI-Mudxe1KNWhvmVeYABAiR1-vKZBzRieb3EFu9H3BpQzxmf0bF3sOWq54/s1280/photo_2025-08-20_13-57-46.jpg

ចំណែកសារធាតុ Cadmium ត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ ឬ គ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីអោយមានភាពភ្លឺរលោង។ ផលប៉ះពាល់៖ ខូចតំរងនោម ថ្លើម ឆ្អឹងឆាប់ទន់ (ស្ពោធ) ប្រតិកម្មស្បែក (Allergic) រលាកស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក។ សារធាតុទាំង២នេះ អាចចម្លងចូលក្នុងខ្លួនមនុស្សបានតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh5BtzHUBcb9nqusvyXpMwVE_KldbkQRgZ7cyMMr_kdlpwMK9kCE7HIbaz0B7EAqV0NdvgmLCTzkfmwDAHJuSScfizDAfo-GqhjF5gjevbzLPikZPFYAk75EI_0BK2nnE5gmmFvSQeELIzRPL2TCX0wqe61Y_qBrfu79SU50FtgBGvT3erD7zgIs3GrFx/s903/photo_2025-08-20_13-57-48.jpg
គួររំលឹកថា អ្នកនាង Love Riya ដែលជាអ្នកលក់អនឡាញល្បីមួយរូប ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅចំណុចគេហដ្ឋានរបស់នាងផ្ទាល់តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_3ldkklVmzkEMGgAmr2ESmxGRJ6GJvhZHyQDzRvmTOqE0hH8oGIgQEFKf2qv0QlIRVLzXtxpTaWErylSdPZz8D76JKZqQebhp233RAuxYUV6Is9J0ZQiAeu7pyY6FsxnpcNaD7m8ahj3eN_UgblUrYaEPAyPey6mFTm_6SLOqIcpSxWFDbD4luJ_elpA/s1280/photo_2025-08-20_13-57-41.jpg

ក្រោមការឃាត់ខ្លួននេះ Love Riya ត្រូវបានចោ.ទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង និង នាំឲ្យខូចទឹកចិត្តរបស់កងទ័ព ជាបទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ហើយបច្ចុប្បន្ន សាលាដំបូងខេត្តកណ្ដាលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅលើ ចំណែកជនជាប់ចោ.ទដែលជាអតីតថៅកែស្រីលក់ឡេល្បីឈ្មោះរូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នសិន៕

គ្រាន់តែចង់បង្ហាញថាស្រលាញ់ជាតិ មាន សូនីតា ត្រូវគេរិះគ.ន់រឿងគ្រវីដងទង់ជាតិ កាយវិការមិនស្វាហាប់

0

តារាសម្តែង មាន សូនីតា បានពោលទាំងអាក់អន់ចិត្តព្រោះថាអ្នកធ្វើចាំតែខុស បើអង្គុយអេះពោះខម្មិនបែបជាល្អ ខណៈគ្រាន់តែនាងមានចិត្តចង់បង្ហាញថាស្រលាញ់ជាតិ ប៉ុន្តែបែរមានមតិរិះគន់រឿងគ្រវីដងទង់ជាតិ និងមានកាយវិការមិនស្វាហាប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCnd2ipSUc7hhA2aQHwBtT5oZdESItmUeK7mAIyYODW81OVI79vkd1DvZON1xZ6XUvisGoM_NL-7Tiq_dZaZVRHAGYNy1U7XFqhXQuCCn3VpwwMMfoK3sZTplHxLJCRI56SpTBmVwbR2ivADMrov0ZJI-hLRq85qww7fQ8yl0E-FMJDMOksfGHIO2WQGL/s2048/image_2025-08-20_08-22-39.png

កាលពីថ្ងៃទី១៦ សីហា កន្លងមកនេះ តារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូមួយដោយបានដាក់ចម្រៀង don’t Thai to me ជាមួយនឹងខេបសិនថា ខ្ញុំស្រលាញ់ប្រទេសកម្ពុជា (I Love Cambodia )។ ក្នុងវីដេអូនេះ មាន សូនីតា បានស្លៀកឈុតសហសម័យ ព្រមជាមួយនឹងការគ្រវីដងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វីដេអូមួយនេះ មាន សូនីតា បែរជាទទួលបានមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK4T3wbdz1bnVsjjv68timIrGAcoKrwXYtTvPa1m95U7_ReSpa7Rnq4oM0RxMYnYHV_6pF0lPRtWp_iiQ46SDLM8-w6gGFXrdEzN2uWmXxPYsQaNibbAZOkbpwcU2Bo5KcyLyStbNM3x-oCiTmyFmACbymVg7RrqYVG5BDa4kkxROKgFT7dxQx37p7KgKN/s2048/image_2025-08-20_08-22-42.png
នៅថ្ងៃទី ១៨ ខែសីហា តារាសម្តែង មាន សូនីតា បានចេញវីដេអូមួយទៀតដោយបានលើកឡើងអំពីមតិរិះគន់ចំពោះនាង។ តារាស្រីរូបនេះបាននិយាយថាអ្នកធ្វើចាំតែខុសអ្នកមិនធ្វើមិនខុសនោះទេហើយអង្គុយអេះពោះខម្មិនប្រហែលជាល្អ ហើយបើនាងមិនធ្វើអីក៏ខុសមានការវែកញែកឥតឈប់ឈរ។ មាន សូនីតា បន្តទៀតថា នាងទទួលបានមតិជាច្រើនប៉ុន្តែនាងចង់ប្រាប់ថារាល់ថ្ងៃនាងមិនបានហាត់ទាហាន ហាត់វៃ ឬល្បុក្កតោ អ្វីដែរ គ្រាន់តែនាងចង់ធ្វើអ្វីតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIy_A1CxrKNk3tch1_zyVp6cl0q3SCc13LDAfhGTEV72xQMXIBIbqrw27W_eXtylBP0XVib54E-MAB4-XrMM6UPAHJ3iJFrmrSOixr5wJpM9vNkOdjpQJo7B6mGaM66vZsJbhkKNp-ghwmQuD-p1qcURYl5CiSrpSLeL2wu-WInjh6WavAjM7DliIGBDtb/s2048/image_2025-08-20_08-22-44.png

តារាសម្តែងល្បីឈ្មោះក្នុងសង្គមសិល្បៈរូបនេះបន្តទៀតថា នាងគ្រាន់តែចង់បង្ហាញថានាងស្រលាញ់ជាតិ នាងអាចប្រើប្រាស់សំឡេងរបស់ខ្លួនទៅតាមអ្វីដែលអាចធ្វើទៅបាន ហើយក៏មិនបានបំពានឬក៏មើលងាយគេដែរ។ មាន សូនីតា បានចោទសួរទៅកាន់អ្នកខម្មិនរិះគន់ថា «អ្នកខម្មិនបានធ្វើអ្វីខ្លះទៅ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIfnrCjxABVuobwg5ltBd8Le9gQam7Nuaoo0DO8eVCL-CDkcj1wCiVFvUaQ9E5NpYFPXGwuV8gN5SzQkILuZJOqGUZMD1Zk7suSMtNYfd3N3Rnm6ISIebbiwaFpgxZWiXB3FMtAZaibLdYPHcGHBWWbOaGbrRRndcSzeG1elpAPgePR7HSo3QmFDLZQnB/s2048/image_2025-08-20_08-22-45.png

គួរបញ្ជាក់ផងដែរថា មាន សូនីតា ហៅរាជនីក្រមាបានជួយដល់ជនភៀសសឹក និងបានទៅសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ។ កាលពីកន្លងមកនេះ មាន សូនីតា ក៏បានបង្ហោះសំណេរមួយសូមអង្វរពលរដ្ឋខ្មែរឈប់គាំទ្រតារាថៃនិងផលិតផលថៃតទៅទៀត រហូតល្បីដល់កាសែតថៃយកទៅចុះផ្សាយ៕