ប៉េកាំង៖ ប្រទេសចិនកំពុងបន្តបង្ហាញភាពឈានមុខគេក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត ដោយកាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក្រុមមួយបានប្រកាសពីការបង្កើត “មនុស្សយន្តមានផ្ទៃពោះ” ដំបូងបង្អស់នៅលើពិភពលោក ដែលអាចពរពោះទារករហូតដល់គ្រប់អាយុ និងអាចសម្រាលកូនបាន។ ការច្នៃប្រឌិតនេះកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

យោងតាមអ្នកជំនាញ គំរូដំបូងនៃមនុស្សយន្តនេះ ត្រូវបានរំពឹងថានឹងចេញផ្សាយជាសាធារណៈនៅឆ្នាំក្រោយ។ ទោះជាយ៉ាង វាត្រូវគេបានបំពាក់ដោយស្បូនសិប្បនិម្មិត ដែលអាចផ្តល់សារធាតុចិញ្ចឹមតាមរយៈប្រព័ន្ធទុយោ(សុកសុប្បនិម្មិត) ដូចជាការទទួលសារធាតុចិញ្ចឹមក្នុងស្បូនម្តាយពិត។ នេះមានន័យថា មនុស្សយន្តនឹងអាចចម្លងដំណើរការពេញលេញ ចាប់ពីការមានគភ៌រហូតដល់ការសម្រាលកូន។
បច្ចេកវិទ្យាថ្មីនេះត្រូវបានអភិវឌ្ឍដោយក្រុម Kaiwa Technology ក្រោមកា
រដឹកនាំរបស់វេជ្ជបណ្ឌិត Zhang Qifeng។ លោក Zhang បានបញ្ជាក់ថា បច្ចេកវិទ្យាស្បូនសិប្បនិម្មិតមានភាពរួចរាល់សម្រាប់ប្រើប្រាស់ ហើយក្រុមការងារកំពុងសាកល្បងដាក់បញ្ចូលទៅក្នុងមនុស្សយន្ត។ គាត់បានបន្ថែមថា នេះនឹងអនុញ្ញាតឲ្យមានអន្តរកម្មរវាងមនុស្សពិត និងមនុស្សយន្ត ក្នុងដំណើរការមានផ្ទៃពោះ ដើម្បីសម្រេចបាននូវលទ្ធផលដែលប្រកបដោយភាពជាក់ស្តែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្សយន្តនេះមិនត្រឹមតែជាកន្លែងសាកល្បងនោះទេ ប៉ុន្តែជាម៉ាស៊ីនផលិតមនុស្សពិតៗដែលអាចចម្លង និងធ្វើឲ្យដំណើរការនៃការមានផ្ទៃពោះកើតឡើងក្នុងទម្រង់ពេញលេញ។

យ៉ាងណាមិញ ទោះបីជាការច្នៃប្រឌិតនេះទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលឃើញថាជាជំហានថ្មីសម្រាប់វិទ្យាសាស្ត្រ ក៏ដោយ ប៉ុន្តែក៏មានសម្លេងរិះគន់ក៏ដូចជាការព្រួយបារម្ភពីក្រុមអ្នកវិភាគផងដែរ។ ពួកគេថ្កោលទោសបច្ចេកវិទ្យានេះថាអាចបង្កបញ្ហាក្រមសីលធម៌ និងជាការបំពានលើច្បាប់ធម្មជាតិ។
ដោយឡែក ការច្នៃប្រឌិតនេះក៏កើតឡើងនៅក្នុងពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាប្រជាក្នុងប្រទេស។ អត្រាមានកូនបានធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។ តាមរបាយការណ៍មួយ ស្ថិតិអំពីភាពគ្មានកូនកើនឡើងពី 11.9% ក្នុងឆ្នាំ 2007 ទៅដល់ 18% ក្នុងឆ្នាំ 2020 ដែលជាកត្តាបង្កឲ្យមានការចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាថ្មីនេះ៕










