ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ស្តេចថៃត្រៀមប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃដែលបានបំពេញភារកិច្ចលេចធ្លោ ព្រមទាំងប្រគល់មេដាយទៅឱ្យអង្គភាពផងដែរ នាដើមខែកញ្ញាខាងមុខ ។ ស្តេចថៃបានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ និងតែងតែផ្តល់ជំនួយឱ្យកងទ័ពជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg
លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា កន្លងមក ស្តេចថៃ និងមហេសី បានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ ហើយព្រះអង្គបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្តឱ្យប្រឹងប្រែងបំពេញភារកិច្ច ។ ការប្រគល់មេដាយនេះចែកចេញជា២ផ្នែក គឺមេដាយសម្រាប់បុគ្គលលេចធ្លោ និងមេដាយសម្រាប់អង្គភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmb8Ub0KDTKFxZ4__6qA0D3pgIedjW9pw4IrJelCUnS5FKuZpwxUkx8uI5W6DSMSAIy2zYkZBXFV42eHRIZak8Afmnxl5GN7rIw0kg1G_NxP0aPOB7bLFpzI-_PR-mR_gLx1un7sSpXN9O9H7eWXp4b7CP19EjZzII-P0qNceHQrZFOC7_Qx1d1bkKAXc/s1280/photo_2025-08-20_11-47-31.jpg
ថ្មីៗនេះ អនុលេខាព្រះបរមរាជវាំងថៃបានទំនាក់ទំនងមកក្រសួងការពារជាតិ និងទំនាក់ទំនងមកលោក ណាត់ថាផុង ដោយប្រាប់ថា ស្តេចថៃបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាឱ្យក្រសួងការពារជាតិពន្លឿនការប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែន ។ រីឯកងទ័ពថៃនៅព្រំដែនខេត្តភាគខាងត្បូងចំនួន៣ នឹងទទួលបានមេដាយពីស្តេចដូចគ្នាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8tmN0wmD_CVjW7QY6fs33mC7LzVMpOLBS9IZPl2V7w48ADfSi2_pN5aJ_fd1fWYJP-XINJ_XVLqgokvTkcGvRCHT9XS1xs1DxRAf9RIDXi5-X-3Ww902V_8OYy0GZK0tj3ZO6KtUH5yIRdKd-_kQbVELG6Jg5zuOWtBHeXIGpjz9SsnNhPmL_0ruGxSi/s1360/image_2025-08-21_08-20-31.png
បច្ចុប្បន្ន ក្រសួងការពារជាតិថៃកំពុងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីការប្រគល់មេដាយនេះដើម្បីកុំឱ្យមានបញ្ហាកើតឡើង បើទោះជាស្តេចថៃបញ្ជាឱ្យប្រញាប់ចាត់វិធានការក្តី ។ ក្រសួងការពារជាតិសង្ឃឹមថា ការប្រគល់មេដាយដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ នឹងធ្វើឡើងនាដើមខែកញ្ញាខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOqDOD8Rn8T_Ap-igY9V5hRISqvBLQKOmLFdlnvmSj4_Tsni421v7KgjlNSeL2u_DqaWCS1HwglIQ9XJxB1LIDeqApZcB5IjxuU2wn-6CgCoCm5WqzukUtl6va_A7-bkqmYCV_yulfI55rCqf_evBkUgcNsjRG4rKfijDNXPjP_Dpdjlk6ue765GOCxh2j/s1080/image_2025-08-21_08-20-30.png

កាលពីថ្ងៃទី១៩ ខែសីហា កន្លងមក មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បាននិយាយដូចគ្នាដែរថា ស្តេចថៃព្រួយបារម្ភពីកងទ័ពគ្រប់រូបដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហើយព្រះអង្គបានផ្តល់ជំនួយដល់កងទ័ពរងរបួសទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCjor5_I6qXEFIOb0qDJx8Y1J0SMB5Cx7sv3gEUDgKRoB7s5PYKK4DO9sfekrZTARvvuxIpY4Pj7PE8W-_lf44Hweu7T42uZHyiwr2SKPY_C6MjC1q8NmZFbEblDiV243ghCkJ48Ow1-N_Hh2anECXKf66rUAPe976V5OnOcBfmzny7Yr4jxa1OvdvA0R/s1000/image_2025-08-21_08-20-30%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ស្តេចថៃបានប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា ដើម្បីផ្តល់អំណាចឱ្យកងទ័ពបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះមានន័យថា ថៃត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋគ្រប់រូបរួមគ្នាការពារទឹកដី ៕