កោតតែនិយាយទៅរួច! ថៃលើកឡើងពីប្រវត្តិតំបន់ បានណងចាន់ ថាជាភូមិមួយនៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់បានជួយពលរដ្ឋខ្មែរដែលភៀសខ្លួនពីប៉ុលពត និងសង្រ្គា.មជាមួយវៀតណាមឲ្យស្នាក់អាស្រ័យ ប៉ុន្តែកម្ពុជាមិនត្រឹមតែមិនដឹងគុណថៃនោះទេ ថែមទាំងចង់បានទឹកដីថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4XWESc3h9zxltpQsoY2Og6tOGfbT_DVnZZNHfldHSj6aEM4gF3O87WrJqw-UDcjU4JbhXiP3Ws51QCrKDx2v2wqGeBTc7CtH0HHUmroEbk4XpAedj0lb7w6RtpV92qZANVri1k7Ypau_Ec7OLCY74f2X46jViaPtNS57P8HhZCf-S5BeYFec3d3_Znd5/s612/photo_2025-08-20_15-17-27.jpg
តាមប្រភពដដែលខាងលើនេះ បានរៀបរាប់យ៉ាងដូច្នេះថា ប្រទេសថៃធ្លាប់បានផ្តល់ទីជម្រកដល់ជនភៀសខ្លួនកម្ពុជារហូតដល់ជាង 13,000 នាក់នៅតំបន់ ណងចាន់ កាលចុងទសវត្សរ៍ឆ្នាំ 1970 ។ ប្រភពនេះបានបន្តទៀតថា៖ ទោះជាយ៉ាងណាក៏ដោយ ទង្វើនៃការអាណិតអាសូរនេះបែរជានាំឲ្យមានជម្លោះទឹកដីដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DexT3TgNIJdoDZxK4bT_qthlJ-NbOFt2yv9ba9W2yjCjYDBBJ6aVptv4PRhfNEDwDI-aXrDCaa9a6ZZ41h2Ghmxx8kFkIgpsCQZHS3AStu7Nts0ZZlQcfdgUE4QQJsU2JxRAQDqTa1jtIX9kH5cLlPb_EI5v_QH5l6q6nlXMklZrvgjKxpQRILQFevct/s1280/photo_2025-08-20_15-17-28%20(2).jpg

សារព័ត៌មានអានសៀវភៅប្រវត្តិសាស្រ្តដាច់មួយកំណាត់នេះបានបន្ថែមទៀតថា៖ នៅពេលដែលស្ថានការណ៍នៅកម្ពុជាមានភាពប្រសើរឡើង ជនភៀសខ្លួនមួយចំនួនបានបដិសេធមិនវិលត្រឡប់ចូលប្រទេសខ្លួនវិញទេ ដែលឈានទៅដល់ការតាំងទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសថៃតែម្ដង។ នៅដើមទស្សវត្សរ៍ឆ្នាំ 1980 កងកម្លាំងកម្ពុជាបានជ្រៀតចូលតាមព្រំដែន ហើយភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់ ហើយនៅពេលក្រោយៗមកកម្ពុជាបានទាមទារយកតំបន់នេះ ព្រមទាំងសាងសង់របងព័ទ្ធព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKk0jNTYKpf71-p56OmmYxB25yFvk9viQhj_naWD6YQ5KrhWxp0Xi4wOvbSnPR1hhkHOiQ3URj1iF7QHzUC-eRiVIfg2rlYv6TyGrhZtMwd5VwaTIzSHvWbh92HTIAqWFf1Tcj14xiut9b4esX3bI0lkfydzaof7GirbwLlKGZyKPlaNvTH5M-f-PLAcFD/s612/photo_2025-08-20_15-17-27%20(2).jpg

ពួកគេអះអាងថា រដ្ឋាភិបាលថៃតែងតែលើកយកបញ្ហានេះមកតវ៉ានៅលើវេទិកាការទូតជានិច្ច ប៉ុន្តែដោយសារចង់បានសន្តិភាព ពួកគេសុខចិត្តប្រើប្រាស់ធម៌ត្រជាក់ចរចាដោយសន្តិវិធី ខណៈដែលកម្ពុជាវិញ បានយកប្រជាជនរបស់ខ្លួនមកធ្វើខែល ឲ្យចូលមករស់នៅហើយទាមទារយកទឹកដីថៃ។ ជាមួយនឹងការលើកឡើងនេះ ថៃពោលឡើងដោយមិនចេះខ្មាសមាត់ថា៖ វាជាការរំលឹកដ៏ឈឺចាប់មួយសម្រាប់ជណជាតិថៃឲ្យចងចាំថា ជួនកាលអំពើល្អរបស់យើងនឹងហុចផលវិបាកមកឲ្យយើងវិញនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8b-lui0Ae4MSJX0fY8k3KIdVWlGPaA8zyK8aiqQGzuHEd1TXpmpKj1QpVoCFIk5ZUKrPILPR08JuQ6wNCk1oLSykaz6nV_7ehIBM3Z71EFkq_10RHzjHFVhqMAT6RGbsKR6LbHc-rQSStFpZkBxBEfsT964hrmGJVYdoQ38OUadmSGTRsHLRtqYclWX9/s640/photo_2025-08-20_15-17-30.jpg

គួរជម្រាបថា ជំរុំភៀសខ្លួនដែលថៃបានលើកឡើងខាងលើនេះ គឺថៃចង់សំដៅលើជំរុំណងចាន ឬថៃហៅថា «បានណងចាន់» ដែលទីតាំងនោះស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាកន្លែងដែលពលរដ្ឋភៀសខ្លួនរបស់ខ្មែរ ត្រូវបានថៃបង្ខំឲ្យធ្វើមាតុភូមិនិវត្តន៍ចូលក្នុងចំការមីនតាមព្រំដែនកម្ពុជា និងជាន់មីនស្លា.ប់អស់ជាច្រើនពាន់នាក់ កាលពីទសវត្សទី៨០ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdnziexX4s-hOlGHyGlgFBr805IEMzZgeY9Wi0u7FSEw-niyfizcx_OFN-sdG1hlQJftbE5Z_tHlmW-FLRxAdcKKmWecqEYHuHwfpvQSfzRRP1e9NJYfQduTPDTtCnTe_pslclPuHv0NYMOCcfQTyCPy69GOoCYXcpDwJzdnwTIxeaUDx69Cu3tf3DyF9/s1280/photo_2025-08-20_15-17-29.jpg

ដោយឡែក ភូមិណងចាន់ ដែលបច្ចុប្បន្នត្រូវបានយោធាថៃព័ទ្ធលួសបិទផ្ទះប្រជាពលរដ្ឋនោះ គឺជាទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា មិនមែនស្ថិតនៅក្នុងទឹកដីថៃឡើយ។ ដូច្នេះ ទីតាំងខាងលើដែលថៃបានរៀបរាប់ថាជាជំរុំភៀសសឹក និងទីតាំងដែលថៃកំពុងធ្វើការព័ទ្ធលួសទាំងបំពាននេះ គឺជាទីតាំង២ផ្សេងគ្នា។ វាបង្ហាញថាថៃអានប្រវត្តិសាស្រ្តមិនអស់ឡើយ ហើយមានចេតនាចង់បានទឹកដីកម្ពុជាទាំងមិនអៀនខ្មាស៕