កណ្ដាល៖ ក្រោយការឃាត់ខ្លួនអ្នកលក់អនឡាញដ៏ល្បី Love Riya ជុំវិញការនិយាយនាំឲ្យការរើសអើង និងបំបាក់ទឹកចិត្តកងទ័ព ពេលនេះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពិនិត្យឃើញសារធាតុហាមឃា.ត់ខុសច្បាប់នៅក្នុងផលិតផលចំនួន៤ មុខ របស់ក្រុមហ៊ុន Love Riya ដែលនឹងធ្វើឲ្យស្ថានទម្ងន់ទោ.សរបស់ថៅកែលក់ឡេខាងលើនេះកាន់តែធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkByFgv68W-kJrMvDY72i5y85RICu9UoTjaIi-0sBhP2RZ9uUToNCq8gegwbTUaAYI0QscbJ7Co9UzxHt5R_SrLZJCcWVurbgzODt-MK0_nEGvM6UVauizvuFy5W4xvYaMUUSt5-uExjRF90cW1ZeHLgGevJUiqvGMcd4HkenawdkbURXMyO6o722t8_2/s1280/photo_2025-08-20_13-57-40.jpg
យោងតាមការបង្ហោះរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា បានឲ្យដឹងថា៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលមន្ត្រីជំនាញបានយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ តែង Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_dmrflegKEVWzkeBK5Sr4fxijxbajwz-_7pWkl3UZHE9jQP2X2Y4TMPKnSfOPC5EXjDCoUQ4i1dVgvtZM8w7rNTwM_dyAKlFDmxqf3TgRpfwV3M8JDTkUHJRY-q6OpdVWyBl9Pc2tAiMgQ4dwsM4N0YYv21JGzd70gDrFqklq6mhnsJNYj0_aKzYaRRQ/s1280/photo_2025-08-20_13-57-43.jpg
លោក សុចិត្ត បានឲ្យដឹងដែរថា៖ សារធាតុហាមឃា.ត់ដែលមាននៅក្នុងផលិតផលក្រុម Love Riya នោះរួមមាន៖ សារធាតុបារ៉ត (Mercury) និងសារធាតុកាដម្យូម (Cadmium) ដែលសុទ្ធជាលោហៈធ្ងន់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពេលប្រើប្រាស់យូរទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_uib6nDqe20sj3WPr_Co3Qd-exxODLsqt22LvNm4FH6LKQOPCrB9X7EX5pFDl5neydkuONkxL8UifdiasyDCe9Kz5IEVzWEMTQqOz-twClCI60YR86FS9g2vOWX2_RkBmdUnpHhhh7iGrtKXQumj_MhBb6jTAUo7-gdknLJQds4ZAMH4mmd6tt_jI7uu/s1091/photo_2025-08-20_13-57-44.jpg

លោកបានពន្យល់បន្ថែមថា៖ ចំពោះសារធាតុបារត គឺជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាង (ធ្វើអោយស្បែកឆាប់ស)។ ផលប៉ះពាល់៖ ខូចតំរងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះនិង ស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpMwxnrxPVYT1kuGmdGEa0tKR83ySE17y5P1EqyOW8bHZ8Vp1LkmrQs2CJeMQTEAdbFlygAii6saQqxvbmrE7dbqKWA-KArMOHfBqy4YZsy_Vk9WbB2X3SAxg0Nd2DuVUuWpI-Mudxe1KNWhvmVeYABAiR1-vKZBzRieb3EFu9H3BpQzxmf0bF3sOWq54/s1280/photo_2025-08-20_13-57-46.jpg

ចំណែកសារធាតុ Cadmium ត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ ឬ គ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីអោយមានភាពភ្លឺរលោង។ ផលប៉ះពាល់៖ ខូចតំរងនោម ថ្លើម ឆ្អឹងឆាប់ទន់ (ស្ពោធ) ប្រតិកម្មស្បែក (Allergic) រលាកស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក។ សារធាតុទាំង២នេះ អាចចម្លងចូលក្នុងខ្លួនមនុស្សបានតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh5BtzHUBcb9nqusvyXpMwVE_KldbkQRgZ7cyMMr_kdlpwMK9kCE7HIbaz0B7EAqV0NdvgmLCTzkfmwDAHJuSScfizDAfo-GqhjF5gjevbzLPikZPFYAk75EI_0BK2nnE5gmmFvSQeELIzRPL2TCX0wqe61Y_qBrfu79SU50FtgBGvT3erD7zgIs3GrFx/s903/photo_2025-08-20_13-57-48.jpg
គួររំលឹកថា អ្នកនាង Love Riya ដែលជាអ្នកលក់អនឡាញល្បីមួយរូប ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅចំណុចគេហដ្ឋានរបស់នាងផ្ទាល់តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_3ldkklVmzkEMGgAmr2ESmxGRJ6GJvhZHyQDzRvmTOqE0hH8oGIgQEFKf2qv0QlIRVLzXtxpTaWErylSdPZz8D76JKZqQebhp233RAuxYUV6Is9J0ZQiAeu7pyY6FsxnpcNaD7m8ahj3eN_UgblUrYaEPAyPey6mFTm_6SLOqIcpSxWFDbD4luJ_elpA/s1280/photo_2025-08-20_13-57-41.jpg

ក្រោមការឃាត់ខ្លួននេះ Love Riya ត្រូវបានចោ.ទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង និង នាំឲ្យខូចទឹកចិត្តរបស់កងទ័ព ជាបទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ហើយបច្ចុប្បន្ន សាលាដំបូងខេត្តកណ្ដាលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅលើ ចំណែកជនជាប់ចោ.ទដែលជាអតីតថៅកែស្រីលក់ឡេល្បីឈ្មោះរូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នសិន៕