ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon បានរាយការណ៍នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបានបដិសេធជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើសុំថៃបន្ថែមក្រុមសង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃ ដោយសារមានភារកិច្ចច្រើនត្រូវបំពេញ ហើយនាយករដ្ឋមន្ត្រីស្តីទីថៃសុំដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាត្រឹមទ្វេភាគី ។
នៅថ្ងៃទី២០ ខែសីហា នៅទីបញ្ជាការភូមិភាគ៥ ខេត្តឈៀងម៉ៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា កាលពីថ្ងៃទី១៩ ខែសីហា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទូរស័ព្ទមកជជែកជាមួយលោក ដើម្បីស្នើសុំបញ្ជូនក្រុមសង្កេតការណ៍មកព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដោយសារមានភារកិច្ចច្រើនត្រូវបំពែញ ប៉ុន្តែលោកបដិសេធជាមួយម៉ាឡេស៊ី ។.jpg)
លោក ភូមិថាំ បន្តថា លោកពុំឱ្យម៉ាឡេស៊ីលូកដៃទេ ពីព្រោះវាជារឿងផ្ទៃក្នុង លោកសុំដោះស្រាយបញ្ហាជាមួយកម្ពុជាត្រឹមទ្វេភាគី និងសុំដំណើរការតាមក្របខ័ណ្ឌកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ជាមុនសិន បន្ទាប់ពីកិច្ចប្រជុំ GBC នៅថ្ងៃទី១០ ខែកញ្ញា រួចរាល់ បើមានបញ្ហាអ្វីពិភាក្សាបន្ថែម ចាំពិភាក្សាគ្នាពេលក្រោយ ។ ម៉ាឡេស៊ីសុំបន្ថែមក្រុមសង្កេតការណ៍នៅព្រំដែន លោកបានបដិសេធ គឺថៃនឹងទទួលយកតែមន្ត្រីស្ថានទូត និងអនុព័ន្ធយោធាអាស៊ាន ហើយសង្ឃឹមថា អន្តរជាតិនឹងយល់ពីទង្វើរបស់ថៃ ។
អ្វីដែលថៃប្រុងប្រយ័ត្នបំផុត គឺព្យាយាមចៀសវាងសង្គ្រាម និងប្រកាន់គោលជំហរច្បាស់លាស់ ។ លោក ភូមិថាំ អះអាងថា សហគមន៍អន្តរជាតិកាន់ជើងប្រទេសរបស់ខ្លួន ទើបថៃពុំប្រើប្រាស់អំពើហិង្សា ពីព្រោះបើមានអំពើហិង្សាកើតឡើងនឹងធ្វើឱ្យកងទ័ពរងរបួស ខណៈក្រសួងការបរទេសថៃ ក៏បានបញ្ជាក់ពីគោលជំហររបស់ថៃច្បាស់លាស់ទៅកាន់អន្តរជាតិរួចហើយដែរ ។
រដ្ឋាភិបាលថៃតែងតែបដិសេធពុំដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបដិសេធពុំឱ្យប្រទេសណាមួយជួយដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា បើស្អាតស្អំពិតមែន ហេតុអ្វីថៃខ្លាចតុលាការ ICJ ហេតុអ្វីថៃខ្លាចការអន្តរាគមន៍របស់អន្តរជាតិ? ថៃនិយាយដដែលៗថា នឹងដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី ចរចាទ្វេភាគី និងចង់បញ្ចប់សង្គ្រាមជាមួយកម្ពុជា ។.jpg)
រដ្ឋាភិបាលថៃពុំគោរពតាមពាក្យសម្តីរបស់ខ្លួនឡើយ មាត់និយាយចង់បានសន្តិភាព និងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាបញ្ជាឱ្យកងទ័ពរាយបន្លាលួស និងកង់ឡាននៅលើទឹកដីកម្ពុជាដោយខុសច្បាប់ ។ តើនេះឬជាការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលថៃតែងតែប្រាប់ទៅអន្តរជាតិ?










