Home Blog Page 33

ការលក់ដូរនៅផ្សាររុងក្លឿទៅមុខលែងរួចហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ

0

អាជីវករនៅផ្សាររុងក្លឿ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថា មិនអាចបន្តការលក់ដូរទៀតទេ ពីព្រោះការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ បាត់បង់ប្រាក់ចំណូលទាំងស្រុង បើស្ថានការណ៍ព្រំដែននៅតែបែបនេះយូរទៀត មុខជាប៉ះពាល់សេដ្ឋកិច្ចខេត្តស្រះកែវ មិនខាន ។ ទោះយ៉ាងណា ពួកគេនៅតែមានក្តីសង្ឃឹមថា ព្រំដែនប្រទេសទាំងពីរនឹងបើកឡើងវិញនាពេលឆាប់ៗ បន្ទាប់ពីស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZ3M5opSh7BM7SfZpP9e68fNqvfrImcoFc7Orc-tplfTn2DKLHl1Evyd7MSAwU926JJxUvhn0nkKtRMDVVOW41_wtVUpGaSqyTApZ6GRZjSi7kdKdc1Je7jDTbn8BSgNAbgPS_I34I0gaWAfLlQqY9JiOha-hL0QxPA8qctJikVlH5WNjGYF0TPJGrCNu/s750/photo_2026-03-18_08-24-30.jpg
ការបិទព្រំដែនផ្លូវគោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃ បានធ្វើឱ្យដល់ប៉ះពាល់សេដ្ឋកិច្ចថៃនៅតាមបណ្តោយព្រំដែនយ៉ាងខ្លាំង ជាក់ស្តែង អាជីវករថៃនៅផ្សាររុងក្លឿ ខេត្តស្រះកែវ ដង្ហែរគ្នាបិទតូបលក់ដូរ និងប្រកាសលក់តូបជាបន្តបន្ទាប់ ដោយសារស្ងប់ស្ងាត់គ្មានភ្ញៀវទេសចរ ។ អាជីវករទាំងនេះត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលទាំងស្រុង និងគ្មានលទ្ធភាពសងបំណុលធនាគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXqPnH2iC2zlGj5o-ST6jGeBDDFTcMqRXTVUSgphJwHAvTuI5350N2JA5SpHpjhShEui7rsIrAyHhbuQWK7WYR4Urz6QO1BeNRNH6ayUcw0k8IMAwvXABjOUCMOjPWeQH9AoBINWoqAzdlQZPr6VmGpltuaiO0loHi1WbHuUaRrb8zozAzy6C8XD9kGgm/s1024/photo_2026-03-18_08-24-30%20(5).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៤ ខែមីនា ការលក់ដូរនៅផ្សាររុងក្លឿងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលត្រូវបានចាត់ទុកជាផ្សារព្រំដែនដ៏ធំបំផុតនៅប្រទេសថៃ ពេលនេះ លែងមានសភាពអ៊ូអរដូចមុនទៀតហើយ បរិវេណផ្សារទាំងមូលស្ងាត់ជ្រងំ បន្ទាប់ពីស្ថានការណ៍តានតឹងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi93hLI7NMsRfvRifX44juokHf4mgjXxvJG-d8y4IJSUGTC_EdRW03pBKL3Va-iYnnLElkib-Jl31NbRBqapPLkJgI7P00KIZuvsQkgu_usOBKeNRqgAr2jK8aPAVzSWO6qUGzCWmyHiFxD2zLp7FAYMELCTj5nwMkD6lR9vJLwhskHJa7FLS52m-XHicoX/s750/photo_2026-03-18_08-24-30%20(4).jpg
បច្ចុប្បន្ន ផ្សាររុងក្លឿ កាន់តែស្ងប់ស្ងាត់ខ្លាំងឡើង ម្ចាស់តូបនានាប្រាប់ថា មិនអាចបន្តការលក់ដូរទៀតទេ និងត្រូវផ្លាស់ប្តូរមុខរបរ ។ តូបជាច្រើនក្នុងផ្សារនេះត្រូវបានបិទទ្វារជារៀងរហូត ហើយតូបមួយចំនួនធំទៀតលើកស្លាកលក់ឱ្យម្ចាស់ផ្សេង ដោយសារគ្មានភ្ញៀវទេសចរមកទិញទំនិញធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhasZOIRUKftdMBG-HxQdhc0XLWzNo3ODTgq2G1DQAwiENPz85Hqbb4XZWuPnYkz7NPFbcuv8z6kEuJzD59YKvXsh2Cz4NOSq_DXaVYbThGeQL9M9bb9pog6I0JpLpWF-YAcvRnhaek69Z6xEQjERDXAblRmY_64pE_rYq779-yRZVnRmUXDd7xpb7fgmoV/s1000/photo_2026-03-18_08-24-30%20(3).jpg

បើតាមអាជីវករនៅផ្សាររុងក្លឿ គឺមុនពេលមានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ការលក់ដូរនៅផ្សារនេះលក់ដាច់ខ្លាំងណាស់ ប្រាក់ចំណូលចូលហូរហែ ប៉ុន្តែពេលបិទព្រំដែន ប្រាក់ចំណូលក៏ធ្លាក់ចុះយ៉ាងខ្លាំង គ្មានប្រាក់បង់ឈ្នួលតូប គ្មានប្រាក់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ទើបពួកគេសម្រេចបិទបិទទ្វារតូប ។ ប្រសិនបើស្ថានការណ៍ព្រំដែននៅតែអូសបន្លាយបែបនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចខេត្តស្រះកែវមិនខាន អាជីវករត្រូវទៅលក់ដូរនៅកន្លែងផ្សេង ឬផ្លាស់ប្តូរមុខរបរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4_KSfaHFn-z7hLaBBIyPssz-6c6RLJcMIoYACunqQXMnMgAy7v7CTkC1Ph9LsJFCBY6UxDwCOQ5DvTHo5Np4edCR45hstUCLPBj79HF3pC8RpBhAak1_rFNmZLhiSj2TEJwtIZIDYXp0aYklge4OXQWhHdN9nReTBiOwVGzZvpZhn3wlckll6XQXeb09/s750/photo_2026-03-18_08-24-30%20(2).jpg

ទោះយ៉ាងណា អាជីវករថៃផ្សាររុងក្លឿ និងពលរដ្ឋថៃមួយចំនួននៅតែមានក្តីសង្ឃឹមថា ស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃនឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះឈានទៅបើកព្រំដែន ដើម្បីឱ្យការប្រកបរបររកស៊ីដំណើរការដូចមុន ដោយពួកគេតាមដានស្ថានការណ៍ព្រំដែនជានិច្ច ៕

BTS បង្កឱ្យមានមតិវែកញែកនៅលើអ៊ីនធឺណិតមុនការសម្តែងដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ត

0

ការប្រគំតន្ត្រីដែលមានចំណងជើងថា «BTS the comeback live: Arirang» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា នៅឯទីលានប្រវត្តិសាស្ត្រ Gwanghwamun ក្នុងចំណុចកណ្តាលនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប៉ូលិស និងអាជ្ញាធរក្រុងរំពឹងថាអ្នកគាំទ្ររហូតដល់ ២៦០,០០០នាក់នឹងប្រមូលផ្តុំគ្នាដើម្បីទស្សនាការសម្តែងរបស់ BTS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_i0h13rN-tV63tGKVYRNgNim2gAe_NWBu2fSS4evRecplt8G9QbfUe-oovqBpa_J_vQ_E4uAllQu8lePYW8rQWoxc6Fre08q7mRYrPKTaOAbhERINM9Y8wEc35IKMbanTX2-Qk3TJ4yjHudbwlvNOrkRgcA7_mqQMmX07k3kD4yP0V-AUmHd88V1xr9z/s1280/image_2026-03-17_10-26-16%20(2).png
ដើម្បីត្រៀមខ្លួនសម្រាប់ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ មន្ត្រីបានកំណត់អគារចំនួន ៣១ នៅជិតទីលានជាចំណុចត្រួតពិនិត្យអាទិភាព។ អាជ្ញាធរក៏បានបញ្ជាឱ្យបិទច្រកចូលអគារដោយផ្នែក និងរឹតត្បិតការចូលទៅកាន់ដំបូល និងជាន់ខាងលើផងដែរ។វិធានការទាំងនេះមានគោលបំណងទប់ស្កាត់ហានិភ័យនៃការធ្លាក់ពីកន្លែងខ្ពស់ៗ និងបញ្ឈប់អ្នកទស្សនាឥតគិតថ្លៃពីការទស្សនាការប្រគំតន្ត្រីពីលើដំបូលផ្ទះក្បែរៗដោយគ្មានសំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAbSHnSRPp_Mja8K_i4oF6CawtiemIYNFrGCTaEpztNYDFdUBelgXK15uQHZV0Zzm_N9G828coDfUAs5Ud7ndGz2R_EN9dbpxT-wtB_d3Jc5QtE8KSH1omN85M9E7eUwk-f1yrfAWN8cZ-hUbQ-oC9hYGo0CQkUSBOe2vn3BwSEtZdVvma2UpS4WI5EiZk/s1170/image_2026-03-17_10-26-13.png
ការរៀបចំសន្តិសុខកំពុងត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ ដោយមានមន្ត្រីប៉ូលិសជាង ៦,៥០០នាក់មកពីអង្គភាពផ្សេងៗ – រួមទាំងប៉ូលិសបង្ក្រាបកុបកម្ម អង្គភាពចរាចរណ៍ អ្នកស៊ើបអង្កេត ក្រុមបង្ការឧក្រិដ្ឋកម្ម និងកងកម្លាំងពិសេស – នឹងត្រូវដាក់ពង្រាយ។ ឧបករណ៍រាវរកលោហៈក៏នឹងត្រូវបានដំឡើងនៅច្រកចូលផ្លូវការចំនួន ៣១ ដើម្បីត្រួតពិនិត្យអ្នកចូលរួមផងដែរ។វិធានការត្រួតពិនិត្យចរាចរណ៍ក៏នឹងផ្លាស់ប្តូរតំបន់កណ្តាលទីក្រុងយ៉ាងខ្លាំងផងដែរ។ ផ្លូវ Sejong-daero ដែលជាផ្នែករវាង Gwanghwamun និងសាលាក្រុងសេអ៊ូល នឹងត្រូវបិទចរាចរណ៍យានយន្តចាប់ពីម៉ោង ៩ យប់ ថ្ងៃទី ២០ ខែមីនា ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២២ ខែមីនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXJyYX3IkHmlK7P6CtDDj8hvJtIx78pYQkjygZNU1-8FqFMizd59lXoeqtDpiVGOoXEfgEVDK7ZynoSLy7MfWtQGbX2emimE8F6Pxtpp5RpnnH9yXrEd3TzlS3SvvtCii-MK8U3JVj0PvAxuxb7kGWphmB6d2BLvWv3Ia-o2FqwLZYV5aCsRiNhimvdJS/s736/image_2026-03-17_10-26-16%20(3).png
ប្រតិបត្តិការរថភ្លើងក្រោមដីក៏នឹងរងផលប៉ះពាល់ផងដែរ។ នៅរសៀលថ្ងៃទី ២១ ខែមីនា រថភ្លើងនៅលើខ្សែរថភ្លើងក្បែរៗនោះនឹងមិនឈប់នៅស្ថានីយ៍ Gwanghwamun សាលាក្រុង និង Gyeongbokgung ទេ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ទោះជាយ៉ាងណាក៏ដោយ ការរិះគន់បានចាប់ផ្តើមរីករាលដាលតាមអ៊ីនធឺណិត នៅពេលដែលព័ត៌មានលម្អិតនៃផែនការសន្តិសុខសម្រាប់ការប្រគំតន្ត្រីរបស់ BTS ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQKhvYm1n9VIItbrglQJ6STyU4mdBsx2dgL30kZtnGxKumhowbO-q5NTEBgHh5seueTQRTneHpz0D7ugY2879HUumOX2BQTvCw9WOShwt9PjPzRCTukHAOSBmhb8t-MWAczKbDyhCriHUUqoRwc8P-deSrL790-LNRH9h9vdEVNdQw7giQrgFj3FEIGQg/s1200/image_2026-03-17_10-26-14%20(2).png
មនុស្សមួយចំនួនអះអាងថា វិធានការទាំងនេះគឺ «ហួសហេតុពេក» ។ មានមតិយោបល់មួយសរសេរថា៖ «ប្រសិនបើវាស្មុគស្មាញយ៉ាងនេះ ចូរធ្វើវានៅក្នុងរោងមហោស្រពទៅ។ ហេតុអ្វីបានជាបិទផ្លូវ និងហាងដ៏មមាញឹកសម្រាប់តែការប្រគំតន្ត្រី?» ក្រុមមួយទៀតបានសួរអំពីជម្រើសនៃទីតាំង ដោយកត់សម្គាល់ថាទីលាន Gwanghwamun ដែលជារឿយៗត្រូវបានប្រើសម្រាប់ការជួបជុំសាធារណៈ និងការប្រារព្ធពិធីជាតិ មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាល និងពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ទីក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCFVbswHIibRdCyHpmcTUaQHNuiAE6N50jG62-bd4HYt-8Wc28dcI8GHmsD2MfbgHUwyMtwZF86olTLpksCz3pyNz2TfytSA5Vl7rTGUyEZck7hO-QzIXPiQSiUGyluXBxMqyVReo33r9UvhfhCI33bZW6ZfbRYny4yV0N9w7EtsKWsCtbRKA7RKiz0ZA/s1170/image_2026-03-17_10-26-14.png

ពីមុនអ្នករៀបចំកម្មវិធីបានឆ្លើយតបទៅនឹងចំណុចមួយទៀតនៃការជជែកវែកញែក៖ ការប្រគំតន្ត្រីនេះមានរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដែលអ្នកគាំទ្រមួយចំនួនចាត់ទុកថាខ្លីពេក។ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺ HYBE បាននិយាយថា ការសម្រេចចិត្តនេះមិនត្រូវបានស្នើសុំដោយរដ្ឋាភិបាលក្រុងទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានពិចារណាលើលក្ខណៈប្លែកនៃទីធ្លាសាធារណៈក្រៅផ្ទះ សុវត្ថិភាពទស្សនិកជន ការគ្រប់គ្រងហ្វូងមនុស្សនៅនឹងកន្លែង ភាពងាយស្រួលនៃការដឹកជញ្ជូនសាធារណៈ និងការព្រួយបារម្ភអំពីសំឡេងរំខាននៅពេលយប់ជ្រៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYlRAl0bIOYB9c4EWpgBjSMLXg0fiCN4BxtTokFojV7kDSLjiX3QsILPr0tm0M8Gq3nHu2DYngsVCACVQj15eeMWHmo40VCL5B9SSVGtAsoI7mv_Q1DzXsinaxp6_lYVZlpg0fLYm12tjtOIYMbEDwkt1zjY7DGPTvXPIFIF1yVekuPBjS02bnbCegqX4c/s2048/image_2026-03-17_10-26-15.png

អគារជាច្រើននៅក្បែរនោះក៏កំពុងចាត់វិធានការបង្ការផងដែរ។ អគារ KT West ដែលមានទីតាំងនៅជាប់នឹងទីលាន Gwanghwamun ត្រូវបានគេរំពឹងថានឹងបិទទាំងស្រុងនៅថ្ងៃប្រគំតន្ត្រីដោយសារហេតុផលសុវត្ថិភាព។ ភោជនីយដ្ឋាន និងហាងកាហ្វេនៅក្នុងអគារក៏នឹងបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEmRDP99FXGHzub5bl48_YX6JRYRu6mwOiCfWIbr1CiT_qjt7AjwyJKgUTRN6b11AfY-ybvq8co5Wp1hCg8-NSPUp9wu2GG9v5rXDBrOFWGbzNifCRaxDHEHv_3TIAPLX6kCBSvpIuL5jvAfdzCugL881D_baJUJGjwNDbl3CaKUexgf-4Sd_eLPz2_JMg/s1280/image_2026-03-17_10-26-16.png

ទន្ទឹមនឹងនេះ ពិធីមង្គលការមួយដែលគ្រោងនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសារព័ត៌មានកូរ៉េ កំពុងដំណើរការទៅតាមការគ្រោងទុក ប៉ុន្តែភ្ញៀវនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខបន្ថែមដោយប្រើម៉ាស៊ីនស្កេនដៃ។បើទោះបីជាមានការត្អូញត្អែរជាច្រើនក៏ដោយ ក៏ទស្សនិកជនមួយផ្នែកនៅតែជឿថា វិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងគឺចាំបាច់ដោយសារតែទំហំនៃព្រឹត្តិការណ៍នេះ។ មនុស្សជាច្រើនរំលឹកឡើងវិញនូវសោកនាដកម្មរត់ជាន់គ្នាដ៏គួរឱ្យរន្ធត់នៅឯពិធីបុណ្យហាឡូវីនមួយក្នុងទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង ១៥០ នាក់ ជាការរំលឹកថា ការគ្រប់គ្រងហ្វូងមនុស្សត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

សំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់ BTS នៅទីលាន Gwanghwamun ត្រូវបានលក់អស់ភ្លាមៗបន្ទាប់ពីដាក់លក់ ដែលបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ក្រុមនេះទូទាំងពិភពលោក។ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានផ្សាយផ្ទាល់ទូទាំងពិភពលោកតាមរយៈ Netflix ផងដែរ៕

លោក ទៀ ស្យាម ពន្យល់ពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាថ្លៃជាងនៅប្រទេសថៃ

0

លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកនៃក្រុមហ៊ុន ភីស ភេត្រូលៀម បានធ្វើការពន្យល់បកស្រាយពីមូលហេតុដែលប្រទេសថៃអាចលក់ប្រេងក្នុងតម្លៃទាបជាងនៅកម្ពុជាឲ្យប្រជាពលរដ្ឋថាបណ្ដាលមកពី«កត្តាគុណភាព»ព្រោះប្រភេទប្រេងនៅកម្ពុជា និងនៅប្រទេសថៃ មិនដូចគ្នានោះទេ។ ការបកស្រាយនេះ ធ្វើឡើងក្រោយមានមតិជាច្រើនបានចោ.ទសួរអំពីមូលហេតុដែលកម្ពុជាលក់ប្រេងក្នុងតម្លៃថៃ្លជាងនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieectYVY9pUV15IGGUXUDcs5cyqYN1ofhzRiRTNrpCx_TnLfPacxrpjqYmvhYYvUakna-g89W5SRknh699HhN-mQpynDczYAulnrVTJfFaAECOELaQxju_HDMODSU4XE9iIlcuvGPRGvoEM6pwoQFZMIJa8pDOfwCLsWCxbwnLK94A6mOUryj2bfUznmer/s1280/photo_2026-03-17_10-35-45.jpg

យោងតាមសំណេរដែលបានបង្ហោះនៅទំព័រហ្វេសប៊ុកនាយប់ថ្ងៃចន្ទ ទី១៦ ខែមីនា លោក ទៀ ស្យាម លើកឡើងយ៉ាងដូច្នេះថា ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ គឺដោយសារលាយethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ លោកបានពន្យល់ថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន ប្រេងសាំង ៩២, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 95, E20, E85 និងDiesel B7/B20ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAQzuQGDP9NHDBbv-2Q3DzwEOff5MlkwSDFM0PbpY_SUEM1RsIPV4a41zCyhHjHrnX0fT16PjB5wSaD3xTYt4-WG9KN093KehGY-8z_Qsa945mXeD9TxxO3iE18e-qhnk9bpHkpBcWg7ezR0aga6_tIsARCc04HmEr-Q5nTMKN0H_29s60rjUSh8_ogz0/s1024/photo_2026-03-17_10-35-45%20(2).jpg
ភាពខុសគ្នានៃតម្លៃនេះ គឺដោយសារតែប្រេងប្រភេទ Gasohol ឬ Diesel B7/B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា Ethanol (សម្រាប់ Gasohol) និងBiodiesel (សម្រាប់ Diesel) ដែលEthanol អាចផលិតពីដំណាំដូចជា អំពៅ ឬដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9feEoYTtPFiDD7Qronac3iTNjQi4vl1AQ3A0pJ1sUMV01kCy6WSMxq3OK-5YnhK6aDCYPGXDJI4749Zs0mEV8V99hySkpmjgJYN1-20j6-juxhpVRAxtDyu71pfNM38bmIXwwgX_fECZsVGiguvWAInhyCCS1eVBbMw6QlCZ3gEcHq7J9o1p0jz8hOzys/s1280/photo_2026-03-17_10-35-47.jpg
តាមការបញ្ជាក់របស់លោក តាមពិតមូលដ្ឋានប្រេងគឺនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច ចំណែករថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។ ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ? លោកបន្ថែមថា ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា៖ រោងចក្រចម្រាញ់ប្រេង ការផលិត Ethanol ក្នុងប្រទេស ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAeq2vT6XV0xyueAJZQnTx-A0FKCWMfMaEVFTkEr5hXqOE7kUw3PaGErann8r4cmnLp6K062bomFDP2mC9peIcp0dhZO1LOvLyvniPvDVbP0DJan61pWI3jf6Bj5Dd1pToGIujYfrTnW0JEBP-AW6nZuLj8QzVMiREoXCxDvddhQLOCHfkYRx-ZbS488L/s1280/photo_2026-03-17_10-35-46%20(2).jpg

ដូច្នេះ តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។ នេះជាការបន្ថែមរបស់លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន Peace Petroleum៕

អុីរ៉ង់ ប្រើប្រាស់មីសុីលមានល្បឿនលឿនជាងសំឡេង១៣ដង វាយប្រហារអុីស្រាអែល

0

ក្រោយត្រូវបានអាមេរិក និងអុីស្រាអែល វាយប្រហារមិនដកដៃ ប្រទេសអុីរ៉ងបានចាប់ផ្តើមប្រើប្រាស់មីសុីលប៉ាលីស្ទិកអន្តរទ្វីប ឆ្លើយតបទៅវិញ ដែលធ្វើឱ្យពិភពលោកកំពុងសម្តែងការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMjSDvEJCzzu68Y8jyVJfJL_VOM9foV3g5MSCmNnsnF592mHHe4aTNS5LqVS6CjfPxCYT6hNo4r8CaCv9TgXRSr87-uXnzit6aBeRyTtu379F4_hF0q8i9XxIGw6ms8BBaNk-vZKT0ukosSUUVsjib-73QJ6-NUp6bDwHlirZUfudbgzNMrr6brlZSSt6/s800/image_2026-03-17_09-49-25%20(3).png
Sejjil គឺជាមីសុីលប៉ាលិស្ទិករយៈចម្ងាយមធ្យម ដែលបានអាចបាញ់បានចម្ងាយ២០០០គីឡូម៉ែត្រ ទៅ២៥០០គីឡូម៉ែត្រ ដោយអាចផ្ទុកក្បាលគ្រាប់បានទម្ងន់១៥០០គីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVD8bO-oN0eE1tvbYcLc6mw-ywlvLIOpE8NBYy3lN9gti8c-yk5qczpnGy_Tz7G32ROwDDV8QqqMEw3cM5EAl4beRbUBD2ESQQfQqaA8h0rdajhrKosopCMQUrfcQWpRL75lkP24Znk-nZxATFIRe3vALNriSp2qaMA8bVB8yH2CvkRoDnqmriR25ZHPFI/s1200/image_2026-03-17_09-49-25%20(2).png
មីសុីលនេះ មានល្បឿនលឿនជាងសំលេងដល់ទៅ១៣ដង ពោលអាចហោះបានចេញពីអុីរ៉ង់ សម្តៅទៅលើអុីស្រាអែល ចាយពេលត្រឹម៧នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipXPnWeqYKrRnkfhxnB49KUuoTNp9vNRdW9wP4crno7fnAlkOjeg55gNiQxmpzFLAPhgRV54P6THxVpWVGKE3VOp7MXHwN-8_TWFuvUvEr_mqePwZL61fY1C6QIPWrcLX0abYwBIZE6SLRe-AvVFANDk3FxKemU55ktvNyDsEzCHsdEjT0evkuSTiiQHPr/s1920/image_2026-03-17_09-49-24.png

ជាមួយល្បឿនដល់លឿន មីសុីល Sejjil ត្រូវបានគេអះអាងថាអាចទម្លុះខែលការពារដែនអាកាស Iron Dome របស់អុីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8AKJPlUVPdoFU2zuqT2h44B7hD6NqL1LqOFU4Qqh2aS11-RR4g9hdFah4go-7rAvE8wyDUoLhMCSXxU2eqYBsAKvniATJro12OPKs7cowjA6Te2SRFp6JiCtd77vZjj9jGNadmVUWneKv5Hb-a1xNQPciLn3SuDm61ynBRzofW61CdMY8RmSxt98XGNa/s1138/image_2026-03-17_09-49-25.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អុីរ៉ង់បានបាញ់មីសុីលនេះ ដោយសម្តៅលើទីក្រុង Tel Aviv និងមូលដ្ឋានទ័ពអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVt4msUQRTkMUQhOnyIPfxN30pr0FqlUTb30XTdKm0nb3eyQvYE80zL0wPLey9ZmXN2uhbQYUD6K59dQtFZwJziTN3u-CPSPK0G1wXGBj4GJf2B-5lFZpmdxpo1_wozedXRr-aky7B0dS-lUJ_ApVuPllNa_r-0yU2K9rYoXHzYx20F2ZaCr5md4MNPO6J/s1200/image_2026-03-17_09-49-25%20(4).png

សូមរំលឹកថា ចាប់តាំងពីអុីរ៉ង់ រងការវាយប្រហារពីអាមេរិក និងអុីស្រាអែលមក រដ្ឋអុីស្លាមមួយនេះបានប្រើប្រាស់មីសុីលអន្តរទ្វីបជាច្រើនប្រភេទរួមមានមីសុីល Emad, Ghadr-110, Kheibar Shekan, និង Shahab-3B៕

កូរ៉េខាងត្បូង និងជប៉ុន កំពុងសង្ក្រៀតធ្មេញដាក់គ្នា ជុំវិញការគ្រប់គ្រងកោះដុកដូ

0

ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញភាពតានតឹងដាក់គ្នាជាថ្មីម្តងទៀត ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊េ តាកាអ៊ីឈិ (Sanae Takaichi) ប្រកាសទាមទារប្រជុំកោះដុកដូ (Dokdo)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDTw3HjWnn9-ZxgcakMuneqdB3jBdm8iwwTRIBc2OJYkuSofd6DI_C022zEE8RmjWqimeBRRv4vxGG6UYSNAY-tTPkCuK2GecDbM1-aIG4bKFmTUMEz5yNTndAZtvvQ5blXs7uBdno_1hMy-O7ux5yYHbeh2kyR9AjdmO6u-44FlVgDXpQq-klilAl3Ufp/s3175/image_2025-04-09_16-16-54.png
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងថា៖”ប្រជុំកោះដុកដូ (Dokdo) ឬជប៉ុនហៅថាប្រជុំកោះ តាកេស៊ីម៉ា(Takeshima) គឺស្ថិតនៅក្រោមដែនអធិបេតេយ្យភាពរបស់ជប៉ុន ដែលបានទទួលស្គាល់ពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrg_fTHcshrFioyqcicborSWmzhoxxkep4nHj7gwHUmXPhBN10NX5B73wC1cc0BR8PTdUAsWkZ7HcwrMiyAR_sai0rm9uJoC-t9mBANtVhO3b5PVjgRf1K567kSmyK4dpAqzYjqhj3R3faHxExlfHBvgNvUqc1PrIsQRYDYVN4RwoNWw2FhmYsZz-UISC/s1280/image_2025-04-09_16-16-57%20(2).png
ជុំវិញបញ្ហានេះ កូរ៉េខាងត្បូង បានបញ្ជាក់ច្បាស់ៗថា៖”យោងតាមប្រវត្តិសាស្ត្រ កូរ៉េខាងត្បូង បានគ្រប់គ្រងទីប្រជុំនេះ ចាប់ពីឆ្នាំ១៩៤៥មក ពោលគឺនៅពេលអាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េដួលរលំ “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjxrQ0PVEj_Jlgjq1qo81mycCZxVQODUZZ3vTNVEk-QzLS_5Q6oThKXZ8wzOw95YFPOelcaiN9ejm7cdIM4o0GS5RCyU03qSstI9aXnWVmwVysViqCsps2kWk6oI2BuR4JsaFYCIydiMdJZLAb6zAz9rXRxNZAtFU9TM6z4caGkTSDMWZVU44Hc4Dt0Sc/s735/image_2025-04-09_16-16-57.pngជប៉ុន ធ្លាប់បានប្តឹងឡើងទៅតុលាការអន្តរជាតិចំនួន៤ដង ក៏ប៉ុន្តែកូរ៉េខាងត្បូងមិនព្រមចូលខ្លួន ហេតុដូច្នេះតុលាការអន្តរជាតិ មិនមានសិទ្ធសម្រេចសេចក្តីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghchTfiQi5SZ1ImlDwMkLOrvSSyMF4p94zvS64tkDI-xANGqClb2FMXqVB6c3gEZxgTTktoNA269uND5Mz1ZCLLLQFpQAVWjG5SmKbDO2UO0kTHUJMvxmIfJNMGDc9ffpo7h8n9IHXkP6YrzwpU6BXSh3TovUM33mXtkQxxYJoFR1zOo7AjaDD-SUTCgeD/s1000/image_2025-04-09_16-16-58.pngបើក្រឡេកមកមើលពីទីតាំងភូមិសាស្ត្រ កោះនេះ ស្ថិតនៅចម្ងាយប្រមាណជា២១១គីឡូម៉ែត្រពីដែនទឹកជប៉ុន ធៀបនឹងកូរ៉េខាងត្បូងមានចម្ងាយដល់ទៅ២១៦គីឡូម៉ែត្រ៕

 

នេះជាមូលហេតុដែលលោក ទេព រិនដារ៉ូ ចូលចិត្តថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គម

0

ថ្មីៗនេះតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ បានធ្វើឱ្យវិស័យភាពយន្តរំជួលចិត្តនិងពេញចិត្តចំពោះខ្សែភាពយន្តខ្មែរមានចំណងជើងថា «ចាស់កំព្រា» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ស្របពេលភាពយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍លោក ទេព រិនដារ៉ូ ក៏បានលេចមុខក្នុងកិច្ចសម្ភាសន៍របស់ ខេ ខណៈលោកបានទម្លាយការពិតមួយដែលអ្នកមួយចំនួនអាចនឹងចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdiTmuEJ25LFDJtuaK_NjTds4o3csEG43enlZYlUZqLvuB9zlX7vhysyxXLCjr9gzOJatyVK57IQgwqb2W8msWE6q8ZurtvabdOyo5hazeyWwZz2DiN25t3QYnkiMpwMgY_Mm2qtuKup0kPTdvyFaa0o-Cr_eHYS8c_9d7s_CbtdKN0sgdm5We7ow5xOtd/s2048/image_2026-03-17_08-54-07%20(2).png
នៅក្នុងកិច្ចសម្ភាសន៍លោក ទេព រិនដារ៉ូ បានឆ្លើយតបនឹងសំណួររបស់ខេថា មូលហេតុដែលលោកឧស្សាហ៍ថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គមដោយសារតែការបង្ហោះបែបនេះទាក់ទាញទស្សនិកជនឱ្យចុច Like បានច្រើន។ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបន្តទៀតថានៅពេលពាក់អាវត្រឹមត្រូវនៅពេលបង្ហោះទៅមិនសូវមានអ្នកមើលនោះទេ។ លោកក៏បានបន្ថែមដែរថា មិនមែនលោកចូលចិត្តមើលរូបខ្លួនឯងដោះអាវនោះទេប៉ុន្តែការធ្វើបែបនេះគឺដើម្បីផ្គាប់ចិត្តរបស់អ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivzVBK3Macws9og4-pxpqF5LmaJItYrREydXfA2DmWJ6jBMXxdcSxotIXtHes3cTtSEiK-nXX6Iv9XGnNjZ-Rd2QkrQF8Yj6znCJhcMIWkTmMSRw78HKwmSs5UDJYBct8Eph22lpbdc9N1EXrva6eC6qOMVnxg5UwMxkOg15FqtA7EUBcltwstLzqt2JT8/s1249/image_2026-03-17_08-54-07.png
ចំពោះការសម្តែងវិញលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកចូលចិត្តកុនតាំងពីវ័យក្មេងហើយចំពោះអាយដលនៅក្នុងដួងចិត្តវិញគឺមានដូចជាអ្នកស្រី ឌី សាវ៉េត លោក គង់ សំអឿន និងសិល្បករ សិល្បការិនី ជាច្រើនរូប។ ចំពោះតារាសម្តែងស្រករក្រោយដែលលោក ទេព រិនដារ៉ូ មានការពេញចិត្តចំពោះការសម្តែងនោះគឺ ប្រុសខួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkohdC5056j23ZmIAxcXF2qc4UI8CC2mKLliHyKzq7uR06Ra9_CAoHue7U_jYrbte3y8qCdVCru-ujspXNBGx6dkw4jweZt6ZegxxzTwVBFb4LkKm3XeW3dpvDM5Y4sWEk6Q9o3xptrrnFARA1NaNKhazYHWZddEudNg7UZteypaF1t7Aphyphenhyphenp50lzcLbfM/s2048/image_2026-03-17_08-54-06.png

លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាការសម្តែងរបស់ ប្រុសខួច គឺមានភាពស៊ីសង្វាក់គ្នា ដាក់អារម្មណ៍ជាមួយគ្នាសម្តែងបានល្អ។ ក្រៅពីប្រុសខួច សិល្បករជំនាន់ក្រោយដែលលោកលើកយកមកនិយាយផ្សេងទៀតមានដូចជា ខាត់ វៃហាំង សេង មង្គល ជាដើម។ ចំពោះសិល្បការិនីវិញលោក ទេព រិនដារ៉ូ បានលើកយកឈ្មោះ ជេស៊ីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQxwlVZtkmPzUdCEdFQHoUJbsHs1HcbAROsSNjWOyapdAN7TLSsK-l-a_4bE56g-4hh4k0zqSUoeraBpiPUg9FkymCsG5FVAad1bEqK3ujIwNIOsdbAQSX5W0P-qZQdWQ8MkwKq7IXT4wAe2meKgQBeTF1REvfahtISML1rhakVGeJoTKbJ_b-TCKEWXa/s2048/image_2026-03-17_08-54-04.png

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈទាក់ទិននឹងជីវិតឯកជនពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយានោះទេ ប៉ុន្តែលោកគឺមានគូស្នេហ៍នៅឯក្រៅប្រទេស៕

 

 

រឿង K-pop demon hunters ឈ្នះពានរង្វាន់អូស្ការឆ្នាំ២០២៦

0

ខ្សែភាពយន្តគំនូរជីវចល K-pop demon hunters បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯពានរង្វាន់ Academy Awards លើកទី៩៨ ដោយបានយកឈ្នះលើបេក្ខជនខ្លាំងៗជាច្រើនដើម្បីឈ្នះពានរង្វាន់ «Best original song» និង «Best Animated Feature Film»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyY5diF_J2WNVok2p2rb-JEwkecVjyR-i8ZGQOUFukMyFGIWeWn0De5MoIqMtwpDe7WtdiCwb48omrrwxHznpwPfuPdLwyVdpHL-68cS-MWKOrKMntKfEe-pHJq0Y_v7vMRshcWcZIwPcRSuAIYEy-R9kTvCDWMKPL1mqEBmJgSxXJIz2pPsTTc07UgK2A/s1899/FB_IMG_1773642941414.jpg

ខ្សែភាពយន្តនេះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏រស់រវើក សាច់រឿងដ៏សម្បូរបែប និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ វារៀបរាប់ពីរឿងរ៉ាវរបស់អ្នកចម្បាំងវ័យក្មេងដែលកំពុងប្រយុទ្ធប្រឆាំងនឹងកម្លាំងងងឹតដើម្បីការពារពិភពលោក ខណៈពេលដែលក៏ស្វែងយល់ពីអំណាចនៃមិត្តភាព និងភាពក្លាហានផងដែរ។ ចំណុចខ្លាំងរបស់ K-pop demon hunters ស្ថិតនៅលើរូបភាពដែលបង្កើតឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងរចនាបថគំនូរជីវចលទំនើប ពណ៌រស់រវើក និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ ក្រៅពីតម្លៃកម្សាន្តរបស់វា ខ្សែភាពយន្តនេះក៏បានទាក់ទាញទស្សនិកជនជាមួយនឹងរឿងរ៉ាវដ៏សម្បូរបែបផ្នែកអារម្មណ៍អំពីការធំឡើង ការលះបង់ និងជំនឿលើសេចក្តីល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtCisHjcdYs9acGkbEHO9p98r9O2j0rMd0KqZNSxHEg40lW0DR888f58f2dVUv5obUnspAkGgZfVBuVn0bJtlgrFCaRtdmtS0EVtvyzh03DnXsp-A7I7G3ypDSdsI4E2arlCbqjdKMZRkLQQ2l_59gIgat6DQ_w-itndlt-Zt8ILdtNZXxG1OZl2Zb4xak/s1916/image_2026-03-16_13-11-34.png

ជ័យជម្នះរបស់រឿង K-pop demon hunters បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃខ្សែភាពយន្តគំនូរជីវចលនៅក្នុងឧស្សាហកម្មភាពយន្ត។ មិនត្រឹមតែសម្រាប់កុមារប៉ុណ្ណោះទេ ខ្សែភាពយន្តគំនូរជីវចលជាច្រើននាពេលបច្ចុប្បន្ននេះក៏មានខ្លឹមសារស៊ីជម្រៅ និងសារមនុស្សធម៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyX7Ddfzyyf1d7jmRQxfh2Th33Id_C0xfQbAcxA1T5M70ZVLIQfVnbtm3ILCWoUpBXkrKXnMA_HzdO8I70so_VO9KuwPrtxtDbkJPFv1HZdKqZ3qb3PHBaYTOLmdgZNEJLK2TNbXS5Wni02qPjQBWLUoyUklqHvF5LbnuhRRPCETVG2DyXQNz4uSo83ny/s1080/image_2026-03-16_15-03-07.png
ជាមួយនឹងការឈ្នះពានរង្វាន់ Academy Awards ដ៏មានកិត្យានុភាពរបស់ខ្លួនខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាជាខ្សែភាពយន្តគំនូរជីវចលដ៏គួរឱ្យកត់សម្គាល់បំផុតមួយប្រចាំឆ្នាំ ដែលពង្រឹងជំហររបស់ប្រភេទនេះបន្ថែមទៀតនៅលើឆាកភាពយន្តពិភពលោក៕

របកគំហើញថ្មី! ប្រូតេអ៊ីនត្រីបាឡែនអាចជួយមនុស្សឱ្យរស់នៅបានរហូតដល់ ២០០ឆ្នាំ

0

អ្នកណាខ្លះមានក្ដីស្រមៃចង់រស់នៅឲ្យបានលើសពី 100ឆ្នាំ? ឥឡូវនេះវាអាចនឹងក្លាយមកជាការពិតបានហើយ ឲ្យតែអ្នកមានធនធានចំណាយគ្រប់គ្រាន់ ព្រោះបើតាមលទ្ធផលសិក្សារបស់អ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះបានបង្ហាញថា ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់ត្រីបាឡែនមួយប្រភេទអាចជួយទប់ស្កាត់ភាពចាស់របស់មនុស្សបាន ហើយគេជឿជាក់ថា ថ្ងៃណាមួយមនុស្សអាចរស់នៅបានរហូតដល់ 200 ឆ្នាំបានដោយប្រើប្រូតេអ៊ីនទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRjI5MmX7N9XNSKrgCxiGjrjX8308CCuI5EtgHIemqAGotcKDlubY-oKT5oRM-aWnOeoc16xrmKi3Lxc5knqw_UqMWIRWw0EoLX0TFQ8fRMzMIxM1YLC3dYKmoylXVkqysBEfCIWkE8zVEaUKbt6Dyn7OoWJSTY684EzGrdZsPiQTTzdozjWTud5aAHh-H/s1024/photo_2026-03-16_15-54-01%20(2).jpg
យោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យា The MES Times និង NDTV បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសិក្សាអំពីត្រីបាឡែន Bowhead ជាប្រភេទសត្វដែលគេស្គាល់ថារស់នៅបានដល់ជាងពីរសតវត្ស មានផ្ទុកនូវសារធាតុជីវសាស្រ្តពិសេសដែលការពារពួកគេពីជំងឺកាចសាហាវដូចជាមហារីក, ជួសជុល DNA ដែលខូចខាត និងពន្យាភាពចាស់ច្រើនជាងថនិកសត្វដទៃប្រហែលជាង 100 ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilT_Kq8o8tlS1kOGTX0Ql1r2lpsFoxtPCNldAsVZeuQsHeadNEK-MxD622ONoxKc-M_D4tzsNu4FX02QoR4hJ10-rPv8oSFabe3CcKVtZSXDZs9lwxruSbTaR4NwlNtOy30YLKYo_V-YZvT-r6jxLtoOHQzh29VWuIX0PStzgZ0ysuJlRB-kgGZNaPcNtP/s768/photo_2026-03-16_15-54-01%20(3).jpg

ដើម្បីសាកល្បងលើរបកគំហើញថ្មីនេះឲ្យកាន់តែលម្អិតបន្ថែមទៀត អ្នកវិទ្យាសាស្ត្របានយកប្រូតេអ៊ីនរបស់ត្រីបាឡែនប្រភេទនេះទៅដាក់បញ្ចូលជាមួយកោសិកាមនុស្ស និងសត្វ ដែលក្រោយមកលទ្ធផលបានបង្ហាញពីការជួសជុល DNA កាន់តែប្រសើរឡើងចំពោះកោសិកាមនុស្ស ហើយចំពោះសត្វរុយថែមទាំងអាចរស់នៅបានយូរជាធម្មតាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2ga5pBjwpq4X97Vu4SIJ3mi2qlgeoXc_x_QvV20mMRsyxZhFtdMsd2DLfhTPmyvn9RGYowwbvBKTFmQK9OCK7hELzoHD3VaTHgy6NRZ8Wrf_g_wvvA8C1pp8Rkrm-svwnQgkp4nTgA3xu3rZHvjLkvzcdUinzfGygitxwboAREH358IcP1BqmSfJltGo/s1200/photo_2026-03-16_15-54-01%20(4).jpg

ទន្ទឹមនឹងការរកឃើញនេះ អ្នកវិទ្យាសា្រស្តចាត់ទុកថាវាជាលទ្ធផលដ៏ត្រចះត្រចង់មួយដែលអាចបើកលទ្ធភាពថ្មីសម្រាប់ការស្រាវជ្រាវនាពេលអនាគត ដែលមានគោលបំណងបន្ថយដំណើរការចាស់ និងអាចពន្យារអាយុកាលរបស់មនុស្សលោក។ តែទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រក៏បានសង្កត់ធ្ងន់ផងដែរថា ការស្រាវជ្រាវនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយការអនុវត្តជាក់ស្តែងសម្រាប់មនុស្សអាចចំណាយពេលច្រើនឆ្នាំសម្រាប់ការធ្វើតេស្ត និងការអភិវឌ្ឍបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ABrHn1gplIKQJ8RHWrBhyphenhyphenhcVB-HEqLBqNCHjusOBJGWScDbYEAAJH8CVM7YpAiWQAk8MFFMeWK2d39vtdPOwYshAdbtQrjDP32_7mXSLTcHStr1N8mHMK3i96Tk_wT_dttJj4njSV_iFa9UxCmOXONs_o63zjlY0DtALEhvSjeH0XM1Jw7XZt5pod9en/s1200/photo_2026-03-16_15-54-01.jpg

តទៅនៅថ្ងៃអនាគត ប្រសិនបើការសាកល្បងលើមនុស្សទទួលបានជោគជ័យ នោះពិភពលោកអាចទទួលបានអត្ថប្រយោជន៍ធំៗជាច្រើន ព្រោះអាយុកាលវែងអាចអនុញ្ញាតឱ្យមនុស្សមានពេលវេលាកាន់តែច្រើនសម្រាប់ការអប់រំ ការច្នៃប្រឌិត និងការកសាងបទពិសោធន៍ ដែលអាចនាំឱ្យមានវឌ្ឍនភាពវិទ្យាសាស្ត្រលឿនជាងមុន សេដ្ឋកិច្ចកាន់តែរឹងមាំ និងចំណេះដឹងកាន់តែស៊ីជម្រៅពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏នឹងផ្ដល់មកនូវបញ្ហាធំៗសម្រាប់សង្គមជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQHqC6DOoa_RsHo2hy5Qx2DlgufdWbDbBvafZo1zqhfPaCK_kniFUranpSzSGDtxuxT2fgySp-0X9W5Gq4B0fUSFMcQSKuzrQhmc4auEAvCGbhdIrMo8M8h6guVko9eiNrpPtEjpLXxasxB-ntkTFQdTpNxmfSXzaoFKRgBavVqFxWhXhuviPRqXsT2AJ/s1280/photo_2026-03-16_15-54-02.jpg

ដូច្នេះចុះសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរ? តើចង់រស់នៅឲ្យបានរហូតដល់ 200 ឆ្នាំដូចត្រីបាឡែននេះដែរឬទេ? ហើយព្រោះហេតុអ្វី?

ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀតបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរ

0

បន្ទាប់ពីពួតដៃគ្នាបង្ហាញពីតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរពេលនេះបវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បានធ្វើឱ្យអ្នកគាំទ្រសម្តែងការកោតសរសើរនៅពេលពួកគេបានបំផុសគំនិតនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ស្វាដណ្តើមស្លឹកឈើ ក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC2DkC46UlAZvrGZtQzHSzHIP7gLtEBOIPvVFwPazcMv_Tno4Bou5yQenCC2QI2TSISuTTlJ-zZPyTsCaFx4Cl8kPryS51d36dXLJF6aj434PkpSIzKiKhjYyHhD4NZsbZOs-T6sIXfJKGGMW03wNnFS6hwj-J52UCXIN5EniRkhRfurFYbZEsTf5MiYj/s2048/image_2026-03-16_15-33-58.png
តាមប្រសាសន៍របស់ថ្នាក់ដឹកនាំពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXcq70yYXJLXU2JkP2b1PWbfsUzVeOXHi8rVjISvcMUUJkkUkEn3EVYOIMTCxWKqmWco4wWb8IYk-ObK-VMlXzTDI5KCpJMrSSUFTESLWgqBbFm27r4U5GXZ6TwksWB-EJtp11l6i_en6s3cNd6RM1rN42mecl6_cbdub16hz8svug4ScfY6YPKhIPlcD/s2048/image_2026-02-19_15-22-36.png
ស្របពេលក្នុងឆ្នាំនេះពុំមានការលេងបាញ់ទឹកនិងបាតម្សៅ គេបានឃើញបវរកញ្ញាខ្មែរ៥រូបបានបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរលើកស្ទួយពិធីបុណ្យចូលឆ្នាំខ្មែរនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បាននាំគ្នាស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនបង្កបរិយាកាសសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ និងស្វាដណ្តើមស្លឹកឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6O5b5egAlo8WInVS_vZRgfmJU0gc0Mg7hW5nfW0jVqK3Q2Q_tMKQJOCzKwH3bhJ4AZAIHq2-cCbRwEQTM-c5DbOt5dgKXTMtmzPGIe0LfU7d87XKYN7B2dmBpBsA-lOeKdX42-ZeIRsmlxOkrcx1JvRTN6chxgZFCuw660A4s0673BoznaJ7chBx2U6q/s1920/image_2026-03-16_15-34-00.png
វីដេអូនេះបានជំរុញឱ្យមានមតិសរសើរជាច្រើនមកកាន់ពួកគេហើយការបង្ហាញនេះនឹងជះឥទ្ធិពលបន្ថែមក្នុងការឱ្យយុវជន យុវនារី ខ្មែរងាកមកលេងល្បែងកម្សាន្តបែបនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាតដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាល្បែងប្រជាប្រិយខ្មែរផ្សេងទៀត៕

តារាចម្រៀង ពេជ្រ សោភា បង្ហាញទស្សនីយភាពដ៏ត្រជាក់ភ្នែក

0

តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីសម្តែងបទចម្រៀង «មកុដស្រ្តី» អមមកជាមួយនឹងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរនៃរបាំអប្សរា និង ល្ខោនខោល ជាមួយនឹងសិល្បករ សិល្បការិនីបុរាណចំនួន៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3mSRaa5aCwLB1U_vgYhn-WrB5q_kXlrUMCxEPxqWR466PwUynSIzhpXVf30DEIIjXxqwlOCNIdUFSRX8piXuWSgMZQz6dDsXBhRkW8jpr6HKyVii0vKXNE9Ca0X48saR4rPx9eABzB66DfB0YW9EVXoIvC4-iC7E5xv0hFnEobuOJsgfvAgh3WeSIRoqT/s2048/image_2026-03-16_14-17-54%20(2).png

នៅយប់ថ្ងៃទី១៤ ខែមីនា កម្មវិធី The Amazing Star រដូវកាលទី១នាំមកជូនជាពិសេសដោយ ស្រាបៀរ GANZBERG-IDOL Strawberry Drink តែទឹកឃ្មុំ FRESHY បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដោយម្ចាស់ជ័យលាភី គឺបានទៅលើ នួន ស្រីនាង អតីតលំដាប់រងទី៣ Miss Cambodia 2024។ ជាមួយនឹងការបង្ហាញរបស់បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះក៏មានតារាកិត្តិយសអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និង កញ្ញា សុខ សីឡាលីន បានចូលរួមបង្កើនបរិយាកាសកាន់តែរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-bATwSVGqWfjS6FV-Intrh6Xs7igmLmSs15qN8gU2rSRv5q-z9nPQJ1xFZrRuZm7CLt8fAb1whiNloTcLhYZMDLzU8QFQa7ZZk-EFkVZZz7GkOmJM_v9JW1-D0xkkTfZ9wS6nuu8ZNA5MkaYiuMypnpTxjslnOCXATMQ6AEDQu1ucImRTj1wJjcbwBB0/s1440/image_2026-03-16_14-17-57.png

ការសម្តែងរបស់តារាចម្រៀង ពេជ្រ សោភា ដែលមានចំណងជើងថា «មកុដស្រ្តី» បូករួមជាមួយនឹងផ្ទាំងទស្សនិយភាពធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សិល្បករ សិល្បការិនីចំនួន៥០នាក់បានសម្តែងរបាំអប្សរា និងល្ខោនខោលដោយមានស្វាទាំង១៩ពណ៌និងម៉ូតសក់អប្សរាគ្រប់ម៉ូតនៅលើឆាក។ ទស្សនីយភាពដ៏ពិសេសនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនហើយអ្នកដែលស្រលាញ់វប្បធម៌ពិតជាយល់ច្បាស់នៃការសម្តែងដ៏ត្រជាក់ភ្នែកនេះឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNzD8cOpJIwZ-6dVedqw6OHWAAq2ibHdY2GrOflEZgrNSaNIPgDd-8L4OxG1eOEN1nqZwOK6of6azplBrtUXfctNyV8DbYIUKPX1Se1QebZNxHs4i3KHMvkbWwPspPVB9VZsTWLGSJTw6Y0ieoQ4PpH51JVAdb13wWtE3iMGr0TXhHmjzAmpGo-P5y9tm/s1440/image_2026-03-16_14-17-55.png

ក្រៅពីចំណេញខាងវប្បធម៌បង្ហាញទៅកាន់អ្នកជំនាន់ក្រោយ សិល្បករ សិល្បការិនីផ្នែកបុរាណក៏នឹងទទួលបានប្រាក់កម្រៃពីការសម្តែងដែលបច្ចុប្បន្នពុំសូវទូលំទូលាយដូចសិល្បៈសម័យផងដែរ៕