ថៃ នរៈបណ្ឌិត ដែលជាបងប្រុសរបស់ ហ្វីយ៉ាតា និងជាអតីតបេក្ខជននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥ និងជាជាងគំនូរម្នាក់បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបាន Cover បទថ្មីរបស់តារាចម្រៀងអាម៉េរិក Bruno Mars។.png)
«Risk It All» គឺជាបទថ្មីនៅក្នុងអាល់ប៊ុម «The Romantic» របស់តារាចម្រៀង Bruno Mars ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៦ កាលពីកន្លងមកនេះ។ បទនេះគឺជាបទចម្រៀងស្នេហាមួយដែល Bruno Mars និយាយថាលោកនឹងប្រថុយប្រថានគ្រប់យ៉ាងដើម្បីនៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន។ 
អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នោះគឺថាថ្មីៗនេះ នរៈបណ្ឌិត ដែលត្រូវជាបងប្រុស ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាន Cover បទខាងលើនេះបានយ៉ាងល្អនិងពីរោះទោះបីជាបទរបស់តារាចម្រៀងអាម៉េរិករូបនេះមានតុងខ្ពស់យ៉ាងណាក៏ដោយ។ នៅយប់ថ្ងៃទី១១ ខែឧសភា លោក នរៈបណ្ឌិតបានទម្លាក់បទ Cover «Risk It All» ដែលមានរយៈពេលជិត២នាទី ។

ទោះបីជាមិនស្ថិតនៅក្នុងបន្ទប់ស្ទូឌីយ៉ូក្តីប៉ុន្តែសំឡេងរបស់ នរៈបណ្ឌិត មានការទទួលស្គាល់ពីមនុស្សជាច្រើនដោយសរសើរថាលោកច្រៀងពីរោះ។ ក្នុងនោះប្អូនស្រីរបស់លោកគឺ ហ្វីយ៉ាតា ក៏បានបង្ហាញការគាំទ្រមកកាន់លោកផងដែរ។ .png)
ចាប់តាំងពីបញ្ចប់ការប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥មករូបលោកបានចេញបទចម្រៀងផ្ទាល់ខ្លួនដូចជា «ដង្ហើមស្នេហ៍» និង «First Love » និងមានការសហការជាមួយនឹង ហ្វីយ៉ាតា មានចំណងជើងថា «ខ្មែរចាំឱ្យបាន»។
ក្រៅពីមានរូបរាងសង្ហា និងបកស្រាយបទចម្រៀងបានទាំងភាសាខ្មែរនិងអង់គ្លេស ថៃ នរៈបណ្ឌិត បានធ្វើឱ្យមហាជនស្គាល់តាមរយៈទឹកដៃដ៏ល្អរបស់លោកគឺជាជាងគំនូរម្នាក់ដែលធ្លាប់គូររូបតារាល្បីៗជាច្រើនសូម្បីតែម្តាយរបស់ Beyoncé ក៏ចាប់អារម្មណ៍ស្នាដៃរបស់លោកផងដែរ៕










