Home ព័ត៌មានជាតិ ថៃអះអាងថានឹងកាន់កាប់ «កោះគុត» បានទាំងស្រុង ក្រោយលុបចោល MOU 2001

ថៃអះអាងថានឹងកាន់កាប់ «កោះគុត» បានទាំងស្រុង ក្រោយលុបចោល MOU 2001

167
0

ក្រោយលុបចោល MOU 2001 ជាឯកតោភាគីបានសម្រេច រដ្ឋាភិបាលថៃបានប្រកាសពីជោគជ័យរបស់ខ្លួនដោយបញ្ជាក់សារជាថ្មីថា «កោះគុត» នៅតែស្ថិតនៅក្រោមអធិបតេយ្យភាពដាច់ខាតរបស់ថៃ បើទោះបីជាមានការចរចាលើតំបន់សមុទ្រត្រួតគ្នាបន្តជាមួយកម្ពុជាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod នៅថ្ងៃអង្គារនេះ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCULhfLIf_JRPxtj5G-VNOqQfKZKlKfMB_GmS_kPbfb6E04wsnGlrVPAaPzNWhRzVR_s3mQN0dLYbw_0ldgcpoUJLr1lTguhMPsQcy6bRmBbxC8UeF_XOSwD2nyflvaTDh-4mszKk7Idyez3lyXsi2l8BUYIDBTAgb5OSChXvItYnJmwdCo-l1ypcNWFo/s1280/photo_2026-05-12_11-44-46.jpg
ថ្លែងនៅវិមានរដ្ឋាភិបាល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ បាន​ញ្ជាក់យ៉ាងច្បាស់ថា អធិបតេយ្យភាពលើកោះកូត (Koh Kood) គឺមិនមានអ្វីដែលត្រូវសង្ស័យនោះទេ ពោលគឺកោះនេះជាទឹកដីរបស់ថៃយ៉ាងពិតប្រាកដ ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាង​បារាំង-សៀម។ លោកបញ្ជាក់ថា គ្មានភាគីណាអាចរំលោភបំពានលើអធិបតេយ្យភាពនេះបានឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1-Xy4yJ4OFRdET0EkBaHgZTl9za1s2cJXd1_rCx2HVgn3B7VeBizsoCfgvtoD4yGGYr8_kcLIGVPKyXPGmu9OFrIUCWp1XWqaHTFegEJf21pBa8cmZJ3i5t6tY8wfn12MvXn46BKHFQUvKYaiNNfm0yFHrgMh49Ivb_Ee0lHKak6LKzjyY92PhE7pJo/s1024/photo_2026-05-12_11-44-47%20(2).jpg
តាមលោក សីហាសាក់ “វា​មិន​អាច​ទៅ​រួច​ទេ” ដែលកម្ពុជាចង់ទាមទារយកកោះនេះដោយប្រើប្រាស់អនុសញ្ញាប្រើប្រាស់​អនុស្សរណៈ​ដែលបានឯកភាពគ្នាមកធ្វើជា​ភស្តុតាង​ទាក់ទង​នឹង​ខ្សែ​ព្រំដែន​សមុទ្រ​នោះ។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ដឹង​ថា​កម្ពុជា​អាច​បាន​ចុះបញ្ជី​ដោយ​សម្ងាត់​អ្វី​ទេ”។ “ប៉ុន្តែអ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ការ​ពិភាក្សា​នឹង​ធ្វើ​ឡើង​ក្រោម​អនុស្សរណៈ​យោគយល់គ្នា​របស់​ថៃ​លើ​កោះ​គុត”។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyWQy0JIk0to8UROWtq_TyOzy23kND3fmkG86T2vpeizhdX9GDJuxh64981xRizJYTD6SROGChmz90nSLckcJpKJ2Dw8557TChwBLbhwRGXdOVzKgCxsNqDczliJQ2-IVoxjudTFs5mYMD8BBt7NtfGcb3tzHt1advGqaDlcohRL4bj0AqT0cCq-0kDtY/s1280/photo_2026-05-12_11-44-47.jpg
ក្រៅពីនេះនៅពេល​សួរ​ថា ​តើ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ​លើ​កោះ​គុតដែរ​ឬ​អត់ លោក ស៊ីហាសាក់ បាន​មាន​ឆ្លើយតបវិញ​ថា ការ​កំណត់​ព្រំដែន​ជា​ផ្លូវការ​ណាមួយ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា កោះ​នេះគឺ​ជា​របស់​​​ថៃ ១០០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtXDJ3TtddFfuRHKpl-2upUuZY45f4TAlCaCFcY9Iwaszp0MKrs_nJ298mSfRehqw7FlYt9am0z4yMbiA2G9H0SC-YGhUcwG1sBuvhByaGTUwbZtY8ZByc2PJpvTMX2KA4bx2MDwIJVIHKfgGR7dxxpKoKy451po-woHhS2hxQGpuKfMFMEpIxPWCPb8/s1280/photo_2026-05-12_11-44-48%20(2).jpg
 
សូមជម្រាបថា ជុំវិញបញ្ហាកោះកូត (Koh Kood) រាជរដ្ឋាភិបាលកម្ពុជាបានរក្សាជំហរច្បាស់លាស់ និងអះអាងយ៉ាងច្បាស់ថា កម្ពុជានឹងមិនធ្វើសម្បទាន ឬបោះបង់ចោលទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រឡើយ។ កម្ពុជាបានប្រកាន់យកខ្សែបន្ទាត់ព្រំដែនសមុទ្រដែលបានកំណត់តាំងពីឆ្នាំ ១៩៧២ ដែលខ្សែបន្ទាត់នោះបានកាត់ពាក់កណ្តាលកោះកូត (ផ្នែកខាងត្បូង) ចូលជាមួយខ្សែបន្ទាត់ព្រំដែនខាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnr6W_gHluFVT8sMZRZ4PyXpWYv2Zn2dZD-BMiyCyaBlWzu_i7hEUCz6vQzonMI8U9TmUrld1D7KNiCLn7EgVWWuc2wiQly8zUdSCI9gHMLzHk-gWzm8VtPB2f_vrTfqa7_ChF0t08omijFaxpwGed7tcCcz6MlMDYAtxkTk0ki0SlI856esJ4uAhV_g/s644/photo_2026-05-12_11-44-48.jpg
 
តែទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃមិនទទួលស្គាល់ផែនទីឆ្នាំ ១៩៧២ នេះឡើយ ដោយបានច្រានចោលយ៉ាងដាច់អហង្ការ និងចោទប្រកាន់ការអះអាងរបស់កម្ពុជាថាជា “ការទាមទារដោយឯកតោភាគី” និងជាឧបសគ្គដល់ការចរចា។ ដូច្នេះជំហានបន្ទាប់របស់កម្ពុជា គឺការនាំយកជម្លោះនេះទៅដោះស្រាយតាមរយៈ “ការសម្រុះសម្រួលដោយបង្ខំ” (Compulsory Conciliation) ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ នេះគឺជាការផ្លាស់ប្តូរពីការចរចាទ្វេភាគី ទៅជាការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិវិញ៕