Home ព័ត៌មានអន្តរជាតិ លោក Trump នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហាក្តៅៗជាច្រើន

លោក Trump នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហាក្តៅៗជាច្រើន

126
0

ប៉េកាំង៖ យោងតាមការបញ្ជាក់ពីក្រសួងការបរទេសចិន ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ដើម្បីជួបពិភាក្សាលើប្រធានបទសំខាន់ៗដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zWoC5Gow1bXaI460VcvloFXBJO3S6kh2rnR1_G-2X8HjZ5zrgL1-JszauKWTMk93PQkzRCfVxhYubVXmL5NoBknM31CNIUCUvvgqDkj2rnxJJWrbFKniA1GV2LpMGv9fR93VWdwIq4EcrplHc6YFvI0mY8D9AaU7cZrOORO4Ul-37Ywqu-DqqRCwLkQ/s1280/photo_2026-05-12_13-55-03.jpg
រដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១១ ខែឧសភា ថា នៅក្នុងជំនួបកំពូលនេះ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ៖ ជម្លោះពាណិជ្ជកម្ម, ស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់, បញ្ហាតៃវ៉ាន់, កិច្ចព្រមព្រៀងរ៉ែកម្រ, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។ គួររំលឹកថា តាមគម្រោងដើម លោក Trump គ្រោងនឹងទៅទស្សនកិច្ចនៅចិនតាំងពីចុងខែមីនា ឬដើមខែមេសាម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqKUEH8wEbemtnICiZlYIguxqIoijTa-ShZxThdVNw7Bp_DCbirn3YSj6vTFdHoppOVmdL0xXZWD7sGrlJmEph2bzN_bbMObNfbATSlN2cSBanEgEqNXwzrYuVtkc0Ecyeg0VsxEuEEzKMtPSNbTCQFsp98_QoakDoQmB6P-vYusfHOrEUwHebool9-o/s1020/photo_2026-05-12_13-55-02%20(2).jpg

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងថា លោកប្រធានាធិបតី Trump នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី ១៣ ខែឧសភា ហើយកម្មវិធីជួបពិភាក្សាផ្លូវការជាមួយលោក Xi Jinping នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និង ១៥ ខែឧសភា ។ នេះគឺជាការវិលត្រឡប់មកបំពេញទស្សនកិច្ចនៅប្រទេសចិនជាថ្មីម្តងទៀតរបស់លោក Trump បន្ទាប់ពីទស្សនកិច្ចចុងក្រោយកាលពីឆ្នាំ ២០១៧ ។
តាមរយៈជំនួបនេះ ភាគីទាំងពីររំពឹងថា នឹងឈានដល់ការព្រមព្រៀងគ្នាលើការផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ​ ក្នុងនោះដែរ ចិនអាចនឹងប្រកាសពីការបញ្ជាទិញយន្តហោះ Boeing, ផលិតផលកសិកម្ម និងថាមពលពីសហរដ្ឋអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYHr3uxieAAt-6cela7pPfP854irTCQ-96Bsm6dqJSUashUe_a1xYjd8rTNCAam6FRVNDnkGeZ2l-QF9DUAuEY66fkfpJ2aCqqplFno9SYToC_bT-iy3VFmt-4nwL_5dlpFSFeBPs8BTa-dwO9e521NlO339wItwipbIPgKZbsShingArVWdW3af8fXM/s599/photo_2026-05-12_13-55-02.jpg

បន្ថែមពីនេះ ភាគីទាំងពីរអាចនឹងប្រកាសបង្កើតគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាផ្លូវការ ព្រមទាំងពិភាក្សាអំពីការកំណត់ពេលវេលាផ្អាកជម្លោះពាណិជ្ជកម្ម ដើម្បីបើកផ្លូវឱ្យអាមេរិកអាចនាំចូលរ៉ែកម្រពីចិនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihI5BrVPwXOYwl3_nM2evRzibqmUZbYRgVnshyphenhyphenz-EmHIOfPKGVHcpclDSO9MFmb9T88LfFBWuhNQvP76fgro_RcK8E0LWOopK_lxAurzeXEJ3BNLicfy_CDtkx7s-9NhboakZ1fMuzrvD4gScXVnxJaCxKk48Ojvgn2kK4u6MLzLpVTDot0nPJV7MUf28/s700/photo_2026-05-12_13-55-03%20(2).jpg

សូមបញ្ជាក់ថា នេះគឺជាការជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូល APEC កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ ៕