ពលរដ្ឋថៃមិនពេញចិត្ត បន្ទាប់ពីសារព័ត៌មាននានាចុះផ្សាយថាមានការនាំចេញប្រេងទៅកម្ពុជាតាមឡាវ
ថ្មីៗនេះ សារព័ត៌មាននានានៅប្រទេសថៃបានចុះផ្សាយព័ត៌មានមិនពិតថា មានការនាំចេញប្រេងឥន្ធនៈថៃទៅកម្ពុជាតាមរយៈឡាវ ដែលធ្វើឱ្យពលរដ្ឋថៃមួយចំនួនមិនពេញចិត្ត ពីព្រោះថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំងឈានចូលវិបត្តិប្រេង ខណៈពលរដ្ឋថៃសម្រុកចាក់ប្រេងនៅតាមស្ថានីយរហូតអស់ប្រេងពីស្តុក ។ ពួកគេមិនគាំទ្រការនាំចេញប្រេងទៅកម្ពុជាតាមរយៈឡាវទេ ទើបធ្វើឱ្យកងទ័ពថៃចេញមកបដិសេធថា គឺជាព័ត៌មានក្លែងក្លាយ ។.jpg)
សារព័ត៌មានថៃបានផ្សព្វផ្សាយវីដេអូរបស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដែលមានប្រសាសន៍ថា ៖ «តាមច្បាប់អន្តរជាតិ កម្ពុជាមិនអាចហាមឃាត់ទំនិញថៃមិនឱ្យចូលបានមែន ប៉ុន្តែពលរដ្ឋកម្ពុជាមានសិទ្ធិពហិការមិនប្រើ រយៈពេលយូរទៅ គង់តែគ្មានទំនិញថៃដោយឯកឯង ។ ការពិត ទំនិញថៃមួយចំនួននៅបន្តហូរចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ពីព្រោះយើងមិនអាចហាមឃាត់ទំនិញទាំងនោះមិនឱ្យហូរចូលបានទេ កម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ទើបមិនអាចបដិសេធទំនិញណាមួយរបស់ប្រទេសជាសមាជិក បើយើងធ្វើបែបនេះ នឹងទទួលទណ្ឌកម្ម» ។.jpg)
ប៉ុន្តែសារព័ត៌មានថៃដែលស្តាប់មិនយល់ភាសាខ្មែរ និងគ្មានចំណេះដឹងភាសាខ្មែរ បែរជាផ្សព្វផ្សាយខុសខ្លឹមសារថា មានការនាំចេញប្រេងទៅកម្ពុជាតាមរយៈឡាវទៅវិញ ទាំងដែលការពិត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមិនបានលើកឡើងពីការនាំចូលប្រេងទេ គឺលោកមានប្រសាសន៍សំដៅលើការនាំចូលទំនិញថៃតាមឡាវប៉ុណ្ណោះ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Thairath នៅថ្ងៃទី១៩ ខែមីនា កងទ័ពថៃបានបដិសេធព័ត៌មានកម្ពុជានាំចូលប្រេងថៃឆ្លងកាត់ឡាវ ដោយកងទ័ពថៃថា វាជាកំហុសការបកប្រែព័ត៌មាន ឬស្តាប់មិនយល់អត្ថន័យ ដោយកងទ័ពថៃបានអនុវត្តវិធានការដឹកជញ្ជូនប្រេងទៅក្រៅប្រទេសយ៉ាងតឹងរ៉ឹង និងមិនប្រទះឃើញការនាំចេញប្រេងទៅកម្ពុជាតាមឡាវទេ ។
លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃបានបញ្ជាក់ការពិតថា វិធានការគ្រប់គ្រងការនាំចេញប្រេងទៅឡាវឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ក្នុងតំបន់ទទួលខុសត្រូវរបស់កងកម្លាំងស៊ុណារី គឺកងទ័ពថៃបានអនុវត្តយ៉ាងតឹងរ៉ឹងដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរ ហើយយើងមិនប្រទះឃើញការនាំចេញប្រេងទៅកម្ពុជាឡើយ ។
លោកបន្តថា តាមការត្រួតពិនិត្យវីដេអូផ្តល់សម្ភាសន៍របស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងការពិនិត្យមើលខ្លឹមសារចុះផ្សាយដោយសារព័ត៌មានរបស់កម្ពុជា ឃើញថា ខាងសារព័ត៌មានថៃបកប្រែពាក្យសម្តីរបស់លោកមិនត្រឹមត្រូវ ដែលបកប្រែខុសពីពាក្យសម្តីដើមទាំងស្រុង ។ សារព័ត៌មានបកប្រែខុសខ្លឹមសារថា មានការនាំចេញប្រេងទៅកម្ពុជាតាមឡាវ រហូតដល់បង្កការយល់ច្រឡំ ។
ការបកប្រែព័ត៌មាន គួរតែពិនិត្យមើលឱ្យច្បាស់លាស់សិន មុននឹងអនុញ្ញាតឱ្យចុះផ្សាយ ដោយសារនៅប្រទេសថៃតែងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតជាបន្តបន្ទាប់ ។ ហេតុនេះ លោកសំណូមពរឱ្យពលរដ្ឋថៃជឿជាក់លើព័ត៌មានផ្លូវការ ដើម្បីចៀសវាងការទទួលបានព័ត៌មានខុស ៕



.jpg)


.jpg)







.png)
.png)




– ឪពុកតារារ៉េប ហ្សេដេស និង ប៉ាវប៉ាវ ៖ នៅថ្ងៃទី១៨ ខែមីនា តារារ៉េប ហ្សេដេស បានបបង្ហោះនៅលើបណ្តាញសង្គមថាឪពុករបស់លោក មានឈ្មោះថា ជា ហាក់គង់ បានលាចាកលោកអាយុ៥៣ឆ្នាំ។ ងាកមកកាន់ ប៉ាវប៉ាវ ដែលជាប្អូនប្រុសវិញបានបង្ហោះនៅលើបណ្តាញសង្គមថា «ប៉ា ឡូវប៉ាឈប់ឈឺទៀតហើយ ប៉ាសំរាកឱ្យស្រួលខ្លួនទៅប៉ា ប៉ាកុំពិបាកចិត្តរឿងកូនៗហើយនឹងម៉ាក់អី កូនហើយនិងបង ធំហើយអាចរាប់រងបានហើយប៉ា ទៅកន្លែងដែលល្អណាប៉ា ពួកកូនស្រលាញ់ប៉ា»។
-រ៉ន ណាវី ប្អូនស្រី រ៉ន ចាន់ឌីន៖ តារាចម្រៀងវ័យក្មេង រ៉ន ណាវី អតីតបេក្ខនារី The Voice Kids Cambodia រដូវកាលទី៣ ត្រូវជាប្អូនស្រី តារាចម្រៀង រ៉ន ចាន់ឌីន បានលាចាកលោកទាំងវ័យក្មេងក្នុងវ័យ១៥ឆ្នាំដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់ ចាន់ឌីន ប្អូនរបស់នាងបានជួបគ្រោះថ្នាក់ដោយប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។
.png)

.jpg)
.jpg)


.jpg)
.jpg)

.jpg)






.jpg)


.jpg)
.jpg)

.png)
.png)




