Home ព័ត៌មានអន្តរជាតិ អនុទីនដើរតួកំសត់លើវេទិកាអន្តរជាតិ ស្នើសុំកុំឲ្យពលរដ្ឋខ្មែររើសអើងជនជាតិថៃដែលរស់នៅកម្ពុជា

អនុទីនដើរតួកំសត់លើវេទិកាអន្តរជាតិ ស្នើសុំកុំឲ្យពលរដ្ឋខ្មែររើសអើងជនជាតិថៃដែលរស់នៅកម្ពុជា

70
0

មានមាត់ចេះតែនិយាយ! ឆ្លៀតក្នុងឱកាសឡើងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំត្រីភាគី នៅចំពោះមុខប្រធានអាស៊ាន លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បាននិយាយឡើងយ៉ាងដូច្នេះថា៖ លោកសំណូមពរឱ្យប្រជាជនខ្មែរ កុំឱ្យមានការរើសអើងទៅលើពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាអី ព្រោះទំនាស់ព្រំដែនគឺបញ្ហារវាងរដ្ឋនិងរដ្ឋប៉ុណ្ណោះ»។ តើមានជនជាតិថៃប៉ុន្មាននាក់ហើយដែលត្រូវពលរដ្ឋខ្មែរព្រួតធ្វើបាប ទើបលោក អនុទីន មកធ្វើជាស្នើសុំយ៉ាងកំសត់បែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoGBx-KMVvLkrdhSPfwJ-CVbZYiN9jD4E0LvoihT4xGZBQvh74DfIAXWpxtvYmHpY36EID4yoGhA7cxwdwEgevBgZUgCUkdZl2ZPxz3O2-MFw7BVTaTMYSwqxFZNELC9_1iXejgV2R-hSbdJcK27698aXnk0lca8CaEVRCXTD66GsMehjht-D2LGDR0mo/s1280/photo_2026-05-09_09-23-14%20(3).jpg
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថៃ ដែលដកស្រង់ពាក្យសម្ដីពីលោក អនុទីន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៧ ខែឧសភា ដែលបានបង្ហាញក្ដីបារម្ភចំពោះជនជាតិថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយបានស្នើសុំឱ្យប្រជាជនកម្ពុជាកុំមានការរើសអើងចំពោះពួកគេ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរស់នៅជាមួយគ្នាដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiz0sdlFFmOr8EZJrZ0n62evPlewChJgkdUxxq8RsVgtHKx-pmorJWPT4h3d1UeosuJ0ttN22uI1m7MSToG6f7laVtuW-93XkDlmBX2AGfuw4QpbTeu_mEuv9f-a4P_3CPgtRe5v7QvmNuYPm36jPGlJce3TOB5P4DNtesgRlzQpU0rw0lO8zZqV5TO-U/s990/photo_2026-05-08_15-41-38%20(2).jpg

លោក អនុទីន បានលើកឡើងថា បើទោះបីជាកម្ពុជា-ថៃ កំពុងដោះស្រាយបញ្ហានេះមិនទាន់ដាច់ស្រេចក៏ដោយ ប៉ុន្តែលោកសង្ឃឹមថាប្រជាជនខ្មែរនឹងមិនពង្រីកបញ្ហានេះឲ្យក្លាយជាការរើសអើងពូជសាសន៍នោះទេ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា «ជម្លោះដែលកើតឡើងគឺជាបញ្ហារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល មិនមែនជាជម្លោះរវាងប្រជាជន និងប្រជាជននោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5YPiKDFJIQwq7p-W_QrGQ7U_KpR91svRDi7Ax6vWCa9ToSCmYEdwy4GWR7RaWG3dTJzduDxpqLSvteeOaFZ_acPxZjhwZNiMccGRFH-hzJkw2ywphmSh5CtJPHlZu9eqKmc9PM4vGS4MEdnH_CWeqW2DELJz5KXNGdHzGKvyl6_pn7vJOR1RoMaHlfqc/s1000/photo_2026-05-09_09-23-14%20(2).jpg
សូមជម្រាបថា បច្ចុប្បន្នជនជាតិថៃដែលកំពុងរស់នៅ និងប្រកបរបររកស៊ីនៅកម្ពុជាមានចំនួនប្រមាណ ៣,៣០០០ នាក់ នេះបើយោងតាមទិន្នន័យពី នាយកដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)។ ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ពុំមានសេចក្ដីរាយការណ៍អំពីករណីជនជាតិថៃរស់នៅកម្ពុជាត្រូវពលរដ្ឋខ្មែរធ្វើបាបសូម្បីតែម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmzvGHKvyy9Sl3bX0t5Qv9MD5G9uj_V_U8R18QUKoG_FjowstNZPW-Dxb5TFQoWahoBYtdJGhfqq25d75XmvrUOGJgNGJz54fWpYfLx9XgUvcnkBjWwyg17uTuPKBjwceQlqOXTqdxza5LPvF9cXi8qiDH6vZ5AFMiUpx4XAVJEaIdEzpHsq_s77iX6Y/s1024/photo_2026-05-09_09-23-14.jpg

របាយការណ៍នេះផ្ទុយស្រឡះពីស្ថានភាពជនជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ ដែលកាលពីកន្លងធ្លាប់មានការបង្ហោះក្នុងបណ្ដាញសង្គមថា ត្រូវបានពលរដ្ឋថៃជ្រុលនិយមមួយចំនួនជិះជាន់ធ្វើបាប ប្រើអំពោះហិង្សាដាក់ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ ចំណែកការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ ហាក់សបញ្ជាក់ឲ្យឃើញពីចេតនាដែលចង់បង្កឲ្យមានការយល់ច្រលំនៅចំពោះមុខសមាគមន៍អន្តរជាតិ៕