ថៃគ្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវក្រោមហេតុផលការពារការល្មើសអធិបតេយ្យពីប្រទេសជិតខាង
ប្រទេសថៃ ៖ ថៃបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី ដោយបានអញ្ជើញកងទ័ពមកពី២៩ប្រទេសចូលរួម ប៉ុន្តែគ្មានវត្តមានកម្ពុជា ។ ក្នុងកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពរបស់ថៃបាននិយាយលាបពណ៌ និងទម្លាក់កំហុសមកលើកម្ពុជាជាច្រើនប្រាប់ទៅអន្តរជាតិ ហើយថា ថៃមានគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ពុំត្រូវការសង្គ្រាម និងមានគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។
ក្នុងកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី បាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងនិយាយពីគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ រួមទាំងការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។
លោក សុងវីត ណុនភក្តី បាននិយាយពីកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក ដែលរៀបចំនៅខេត្តពេជ្របុរី នាថ្ងៃទី២៧ ខែសីហា គឺថៃបានធ្វើជាម្ចាស់ផ្ទះរួមជាមួយអាមេរិក ។ កិច្ចប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗ និងសង្កត់ធ្ងន់លើការរឹតបន្តឹងសន្តិសុខក្នុងតំបន់, ប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ និងជំរុញយន្តការអាស៊ានឱ្យមានប្រសិទ្ធភាពខ្ពស់ស្របពេលប្រទេសមហាអំណាចកំពុងប្រកួតប្រជែងគ្នា ហើយការប្រជុំនេះមាន២៩ប្រទេសចូលរួម ប៉ុន្តែអវត្តមានកម្ពុជា ។
លោក សុងវីត ណុនភក្តី សង្ឃឹមថា ការប្រជុំនេះនឹងឈានទៅរកសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ខណៈថៃបង្ហាញពីគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ផ្លាស់ប្តូរបទពិសោធន៍កងទ័ព ប្រឆាំងបញ្ហាប្រឈមជាច្រើន រួមទាំងការគំរាមតាមអ៊ីនធើរណេត ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសជាច្រើនបានសួរពីបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយលោកឆ្លើយថា ទង្វើទាំងអស់របស់ថៃ គឺដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងការពារពលរដ្ឋ ហើយថៃពុំត្រូវការសង្គ្រាមទេ ។
លោកបាននិយាយបំភ្លៃប្រាប់អន្តរជាតិថា ថៃត្រូវបានប្រទេសជិតខាង (កម្ពុជា) ឈ្លានពាន និងលាក់បាំងព័ត៌មាន ហើយកងទ័ព និងពលរដ្ឋថៃ ត្រូវបានប្រទេសជិតខាងធ្វើបាប ដូចជា ៖ បង្កប់មីនថ្មីលើទឹកដីថៃ ហើយលោកបានសុំឱ្យប្រទេសនានាគាំទ្រការបោសសម្អាតមីននៅព្រំដែន ។ ប្រទេសថៃនឹងការពារអធិបតេយ្យរបស់ខ្លួន ពុំឱ្យប្រទេសណាឈ្លានពាន ឬធ្វើបាបពលរដ្ឋ ។
ថៃនឹងសាងសង់របងឱ្យរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការឈ្លានពានពីប្រទេសជិតខាង ពេលនេះ កងទ័ពជើងគោកកំពុងពិចារណាពីគម្រោងសាងសង់របង ។ ការសាងសង់របងរឹងមាំនៅព្រំដែនខេត្តស្រះកែវ នឹងអាចការពារពលរដ្ឋ និងការពារកុំឱ្យប្រទេសជិតខាងឈ្លានពាន ហើយលោកនឹងគាំទ្រគ្រប់ទង្វើរបស់កងទ័ពថៃ ។ នេះបើតាមការលើកឡើងរបស់លោក សុងវីត ណុនភក្តី អគ្គមេបញ្ជាការកងទ័ពថៃ ៕



.jpg)

%20(3).jpg)


ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។










.png)




.png)


.png)

.jpg)

.jpg)





.png)




.png)


.png)



.jpg)


.jpg)



.jpg)



