Home Blog Page 324

គណបក្សនយោបាយថៃគាំទ្រឱ្យកងទ័ពសាងសង់របងនៅព្រំដែន និងស្នើអនុវត្តវិធានការបន្ទាន់៤ចំណុច

0

ប្រទេសថៃ ៖ ការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ទទួលបានការគាំទ្រពីពលរដ្ឋ និងអ្នកនយោបាយថៃ ក្រោយពីអគ្គមេបញ្ជាការកងទ័ព លោក សុងវីត ណុនភក្តី និយាយនាពេលថ្មីៗនេះថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍យ៉ាងរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងទប់ស្កាត់ការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។ ការលើកឡើងបែបនេះហាក់ដូចជាថៃព្យាយាមលុបលាងកំហុស និងប្រាប់ពិភពលោកថាខ្លួនស្អាតស្អំ ខណៈថៃបានឈ្លានពានកម្ពុជា និងពុំគោរពបទឈប់បា.ញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6Aw81BiNNvosTEz8JdmjhBrSYONh4RcnCN_qd9oS22IDSzZyO5dflXu0YviwQKAMWTk218SUB5aYsW4k5Hdu5Rn-t103b7mnPiUKyNr__JQpI7bbSrz3waNjgWAIZcvzS-152NqT_Bo4xYZk2fd-33kfXg-m1vt8jrQUGKRa1B2OCZGUYX0tpjIE5t7v/s2592/image_2025-08-29_08-24-28.png

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ប្រាវីត វង្សសុវណ្ណ បានគាំទ្រឱ្យកងទ័ពសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ដែលលោកធ្លាប់ស្នើឱ្យសាងសង់របងតាំងពីពុំទាន់កាន់តំណែងជាប្រធានគណបក្សនយោបាយដើម្បីការពារអធិបតេយ្យ ។ គណបក្សផ្លាំងប្រាឆារ៉ាត់ ក៏បានស្នើអនុវត្តវិធានការបន្ទាន់ចំនួន៤ចំណុចដើម្បីដោះស្រាយបញ្ហាព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFwIqpG7IkQxgMo-WD4-rBDOeEOphEcafTvGHkhv2MKB10lHFVgYUBRq3pZ59DwTFi-jx1laF9onMSt4qFzHewtFSzEYt5qp4TjvG6M6tcYw0ExkWtEtan1S4AMQbYp3WX8d6Ba1st83OT7ayDunJq9mZjNCo1W0a8cB3MZQOrkcycQx2QgQrs6j0THfPp/s689/image_2025-08-29_08-24-32%20(2).png

លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ និងជាអតីតមេបញ្ជាការកងទ័ពជើងគោក បាននិយាយពីស្ថានការណ៍តានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយហេតុការណ៍ផ្ទុះមីនម្តងហើយម្តងទៀតនៅខេត្តសុរិន្ទ ដែលធ្វើឱ្យកងទ័ពថៃឈ្មោះ អឌិសន ប៉ុមក្លាង រងរបួសធ្ងន់ដោយសារជាន់មីន និងជាបុគ្គលទី៦ ដែលបានជាន់មីន ។ លោកចោទប្រកាន់ថា ពលរដ្ឋថៃរងការគំរាមកំហែងពីប្រទសជិតខាងជាញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvdcNa2iuw_2ZC9t7X9pn25WvFyda-wttS6zXpvD8c0pztPviHMMT8evCGdxn2s3LptAp5SNTJ-CrU9IK4Q0jEzT28QRkdEQS9VaSb34WOqBgcg7juWEbzLwkiQYxHIBpv7SG_8l5SaqYm3PgVcLho0PF3wtkjVYHdQvfpDcj1MO4yojSUmAi_0qwG8WVU/s1200/photo_2025-08-28_15-30-58.jpg
គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់គាំទ្រការសាងសង់របងស៊ីម៉ងត៍តាមបណ្តោយព្រំដែន ជាពិសេស នៅតំបន់ប៉ះទង្គិចគ្នា និងកន្លែងផ្ទុះមីនញឹកញាប់ ដើម្បីការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋ ។ គំនិតសាងសង់របងព្រំដែនពុំមែនជារឿងថ្មីទេ លោកមានគំនិតសាងសង់របងព្រំដែនតាំងពីកាន់តំណែងជាមេបញ្ជាការកងទ័ព ហើយលោកនៅតែប្រកាន់គំនិតនេះរហូតដល់បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKNzw_WXcxpD7de6Po8PaCadRuULG-7fZ8VxVQGGg8lC9j4eXESN4-aSSEZW1TPqL5PFNGncWAUnOtvOgpAbenu7jCeocbx7_tYphL7Co1PaJKZx1XgVz13xtv0yIXWfel-sUdSapcV6-U9Fiq4nyfAlw_RJ6Di_NsE2MLBjo2NQ9wBiopOKikoWp1YP6/s620/image_2025-08-29_08-24-32%20(3).png
លោកថា ទឹកដីថៃទាំងអស់ត្រូវតែទទួលបានការការពារឱ្យខ្លាំងបំផុត ពលរដ្ឋនៅព្រំដែនត្រូវរស់នៅយ៉ាងមានសុវត្ថិភាព ពុំរងការឈ្លានពាន ។ គណបក្សផ្លាំងប្រាឆារ៉ាត់នឹងជំរុញការសាងសង់របងព្រំដែនដើម្បីការពារអធិបតេយ្យយូរអង្វែង ។ គណបក្សបានស្នើអនុវត្តវិធានការបន្ទាន់៤ចំណុច ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជា ៖

១-បញ្ជាក់ពីអធិបតេយ្យថៃ និងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការការទូត និងសន្តិសុខជាបន្ទាន់
២-នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធ គួរថ្លែងទៅកាន់សភា និងពលរដ្ឋដោយផ្ទាល់ ដើម្បីកសាងទំនុកចិត្ត និងបញ្ជាក់ផែនការច្បាស់លាស់
៣-បង្កើតគណៈកម្មការពិសេសត្រួតពិនិត្យ និងតាមដានស្ថានការណ៍ព្រំដែន រួមទាំងពិនិត្យតួនាទីអ្នកនយោបាយដែលរារាំងការងារសន្តិសុខ
៤-ពន្លឿនការសាងសង់របងព្រំដែននៅតំបន់ជម្លោះដើម្បីការពារយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3Zgw6MI_-ZwNdLFgzkekSjzI8erBBsp5EEHFxo_yJbl7PHsNVMWzPm5AJZIxKi2iESnH7hm2gxk2bvmvAz_KH2Y46IvLGEhQDg7AuBAbQBfk3IkAO0eCciwNWqDLiPoODHB8JINLAV70iFoOFGfkfOBSwBuPFqC55H7FbIenMJ3_bWGuIc8HLFtI0JH1/s2592/image_2025-08-29_08-24-30.png

លោក ប្រាវីត ក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ផ្ទុះមីនបណ្តាលឱ្យកងទ័ពរងរបួសធ្ងន់ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាល និងកងទ័ពប្រញាប់ចាត់វិធានការតាមច្បាប់ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួស ពីព្រោះអធិបតេយ្យថៃត្រូវតែការពារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifIMWR3UUhE7SQNkZzbQmwxzfGBRsYewdqYq2xGwW75qZQ3PSRZ2lVD5zLXdLM1BgdFbT7FG1k7v26xqyrVa_VLpGB51zXiYEcPERQxLnRtrkLzpF9oFFMoO0c0_LE8jQy7R8bSvQMfir1KWLlR8IhqXL7_FIv5fT9Ld-VquVPw2oPO5qqMJI_pfcCd_Hg/s864/image_2025-08-29_08-24-27.png

ថ្មីៗនេះ អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី និយាយថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍នៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារពលរដ្ឋ និងទប់ស្កាត់បទល្មើសពីប្រទេសជិតខាង ។ កងទ័ពភូមិភាគ១ និងភូមិភាគ២ នឹងចាប់ផ្តើមពិនិត្យការសាងសង់របងនៅភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខច្រកអូរបីជាន់) ដែលជាតំបន់កំពុងមានបញ្ហាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlubBL8Don-nOUxu0amam4NLJhsK4o7mB28HgOrYQBlTNHCUNWj_j2zbK3uK6uJlfZxxnbrkGN2e5NkUvxAYXt1VLtTbvSPqEh6yJEyA_vTOx2HahXTqYv2ocmF_v1v4o99luRSSUyXDLewszzthIGPm7xtPHbh2MgtsK9iGyUx-yZ3vThPmb3nyDG1XXI/s620/image_2025-08-29_08-24-32.png

បើថៃសាងសង់របងព្រំដែន ហាមដាច់ខាតសង់ល្មើសចូលទឹកដីកម្ពុជា និងមានការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់ដើម្បីកុំឱ្យមានបញ្ហា ពីព្រោះកម្ពុជាចង់បានតែសន្តិភាព គ្មានការបំពានពីប្រទេសជិតខាង ។ កម្ពុជាបញ្ជាក់ជាច្រើនលើកថា ពុំបានបង្កប់មីនថ្មីលើទឹកដីរបស់ថៃទេ និងអំពាវនាវកុំឱ្យកងទ័ពថៃដើរហួសបន្ទាត់ព្រំដែន ៕

អ្នកនយោបាយថៃបារម្ភពីជម្លោះនៅព្រំដែនភូមិណងចាន់កាន់តែរាលដាលខ្លាំង និងអង្វរពលរដ្ឋថៃបញ្ឈប់ការញុះញង់

0

អ្នកនយោបាយថៃបានបង្ហាញក្តីបារម្ភពីជម្លោះនៅព្រំដែនកម្ពុជា-ថៃអាចនឹងរីករាលដាលខ្លាំង និងអង្វរពលរដ្ឋថៃបញ្ឈប់ការញុះញង់ ក្រោយពី Influencer ឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តដឹកទឹកស្អុយលាយលាមក ចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ ខេត្តស្រះកែវ ទល់មុខច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ត្រៀមបា.ញ់ទឹកស្អុយស្រោចលើពលរដ្ឋខ្មែរ ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក កាន់ ចមផ្លាំង គឺជា Influencer ថៃដែលតាំងខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី និងបណ្តេញពលរដ្ឋខ្មែរចេញពីប្រទេសថៃ បានបញ្ជូនរថយន្តដឹកទឹកស្អុយចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ និងត្រៀមបាញ់ស្រោចលើពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងទ័ពហាមឃាត់ដើម្បីឱ្យជម្លោះកាន់តែវែងឆ្ងាយ ។ ម្យ៉ាងទៀត ការស្រោចទឹកស្អុយ ឬលាមកលើពលរដ្ឋខ្មែរបែបនេះ នឹងធ្វើឱ្យថៃអាសោចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដែលប្រព្រឹត្តទង្វើបាតផ្សារមកលើប្រទេសជិតខាង ។

នៅថ្ងៃដដែលនេះ អ្នកនយោបាយថៃ លោក សម្បត្តិ ប៊ុនង៉ាមអាណុង បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «តាមការយល់ឃើញរបស់ខ្ញុំ តំបន់ព្រំដែនកម្ពុជា-ថៃពេលនេះ គួរតែប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ខណៈមន្ត្រីប្រទេសទាំងពីរបានចរចាគ្នាដើម្បីដោះស្រាយបញ្ហាជាបណ្តើរៗ ប៉ុន្តែនៅតំបន់វិញបែរជាមានការញុះញង់ ជាពិសេស នៅខេត្តស្រះកែវ» ។

លោកបន្តថា ៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលមាន Influencer រស់នៅក្រៅតំបន់ចូលមកបញ្ចេញមតិឱ្យបញ្ជូនរថយន្តដឹកទឹកស្អុយបាញ់ឆ្លងព្រំដែន ។ វាជាវិធីកខ្វក់ គ្មានអនាម័យ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃក្នុងក្រសែភ្នែកអន្តរជាតិ ។ សំណួរគឺ ហេតុអ្វីកងទ័ពបណ្តោយឱ្យក្រុមញុះញង់ទាំងនេះប្រព្រឹត្តទង្វើអាក្រក់ក្នុងតំបន់?» ។

អ្នកនយោបាយរូបនេះបានប្រាប់ឱ្យពលរដ្ឋថៃ និង Influencer គិតពីការធ្វើបាបរាងកាយពលករខ្មែរនៅប្រទេសថៃកន្លងមក ហើយត្រូវបានចុះសារព័ត៌មានផ្សព្វផ្សាយ និងបង្ហោះរូបភាពចែកចាយពេញពិភពលោក ។ ហេតុនេះ ការបាញ់ទឹកស្អុយ ឬលាមកដាក់ពលរដ្ឋខ្មែរនឹងពុំមានផលល្អដល់ប្រទេសថៃទេ សូមអង្វរកុំធ្វើបែបនេះ ពីព្រោះវាធ្វើឱ្យពលរដ្ឋថៃកាន់តែមើលទៅអាក្រក់ អ្នកក្លាហានគេពុំធ្វើបែបនេះឡើយ ។

ចំណែកនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពី Influencer បញ្ជូនរថយន្តដឹកទឹកស្អុយ និងលាមកមកកាន់ព្រំដែននៅភូមិណងចាន់ ថានេះជាគំនិតរបស់បុគ្គល សូមកុំធ្វើបែបនេះ ។ លោកនិយាយនេះ ពុំមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែពលរដ្ឋត្រូវប្រុងប្រយ័ត្នដើម្បីឱ្យអន្តរជាតិយល់ពីថៃ ពីព្រោះលោកបារម្ភពីការប្រើប្រាស់លាមក កម្ពុជានឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្វើឱ្យថៃកាន់តែមានបញ្ហាខ្លាំងឡើង ។ រដ្ឋាភិបាលថៃពុំចង់បានបែបនេះទេ វាជាគំនិតរបស់ពលរដ្ឋ ៕

អ៊ុយក្រែនអនុវត្តច្បាប់ថ្មី អនុញ្ញាតឱ្យបុរសអាយុចាប់ពី ១៨-២២ អាចឆ្លងដែនដោយសេរី

0

បុរសអ៊ុយក្រែនដែលមានអាយុចាប់ពី ១៨ ដល់ ២២ ឆ្នាំ ឥឡូវនេះត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនដោយសេរី ទៅកាន់ទិសណាក៏បាន ក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាម សេចក្តីថ្លែងការណ៍មួយរបស់ លោកស្រី អ៊ុលៀ ស្វីរីដិនកូ នាយករដ្ឋមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqaME-BGr54wUqzJc0JI5YTgbpMDRDBeZMaRBX4TxScnnYI9RTLtBCcM09N71KVkPtrAc9nD95PheP-amsKvwMr0Gb3vtWD8LO365KujLPHvEb6xgdhHLW2Y5S_62cZkPea5wrgZFu6JRmibRZl6hT_FWmQfn5s8tcEPrwrWWyW3SL3Ei9rzBFiHzxrZf/s1280/photo_2025-08-28_11-08-13.jpg

ទោះជាយ៉ាងណា វាផ្ទុយពីបទបញ្ញត្តិពីមុន ដែលបានដាក់ចេញបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលបានហាមឃាត់បុរសអ៊ុយក្រែនអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនឱ្យចាកចេញពីប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBUGrejJsEi4aNf7emZRY5aVlKUPPXjscacZYUt3B0CHZMmORrR9kAMwvo1ficfpUQLH6mUGVP2tBAOv_DhyhWmuXHyPeiby60V4FwPbvzbFnCWuaNtg9U18T7zx87ZQh10CSLe1tasIsJx8sDic4MyQvFgXMnRnIqsxmBXg4JQrWQdFqyYwKRuHV4pQAJ/s1280/photo_2025-08-28_11-08-13%20(2).jpg
យោងតាមរដ្ឋាភិបាលអ៊ុយក្រែន លោកស្រី ស្វីរីដិនកូ បានសរសេរនៅលើ Telegram ថា “វិធានការនេះ អនុវត្តចំពោះពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងក្រុមអាយុនេះ។ ការសម្រេចចិត្តនេះក៏ទាក់ទងទៅនឹងពលរដ្ឋដែលស្ថិតនៅក្រៅប្រទេស ដោយមានហេតុផលផ្សេងៗផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4QPxz86ntNR8Q5QVs8ieOSaPp8Bv9Kct2Sy-2aFZlODtDlZ2ibOlKXMZZZrY7pvONHU2pYjM8drcV-WOysWbDbOMMfmCKoD0-qwdRWFOLv1vB7kz2OExhQklMVDbQip7qYux86l240JcLuqvJF1D6G8yI8TwFd8TRIDKuHQ963ssvUEaUdVd5iQJyEzJE/s1080/photo_2025-08-28_11-08-13%20(3).jpg

លោកស្រីបន្តថា “យើងចង់ឱ្យប្រជាជនអ៊ុយក្រែនរក្សាទំនាក់ទំនងអតិបរមាជាមួយប្រទេស។ ការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពបន្ទាប់ពីការបោះពុម្ពផ្សាយចេញជាផ្លូវការ។” នេះបើតាមសារព័ត៌មាន រ៉យទ័រ៕

EDF បំបែកកំណត់ត្រា Guinness World Record កម្ទេចប៉មត្រជាក់ច្រើនបំផុតក្នុងពេលតែមួយ

0

ក្រុមហ៊ុន EDF Energy បានអនុវត្តការបំផ្លាញប៉មត្រជាក់ចំនួន ៨ ចោល នៅស្ថានីយ៍ថាមពល Cottam Power Station ក្នុងពេលតែមួយ បង្កើតបានកំណត់ត្រា Guinness World Record ថ្មី សម្រាប់ការកម្ទេចប៉មត្រជាក់ច្រើនបំផុតក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidBHGCW-VkoP2pAVKqlhveZXl2Arcrmc08ml9Sss6pGujl4a2af-iWsjRojWe2ydfXyYS37ZTln_oeS2WoYFY3ML0eHstM9NAdfFH_eT8aJyOmpEGdn3p_PxXkvYsQyGSYtQGFb7q_iWHq6oHaWs5no-ccaumaLpJ3PnWrxXpcNe4hrrtAXkdVCEsKQkOf/s1200/photo_2025-08-28_15-03-09.jpg

ប៉មនីមួយៗមានកំពស់ ១១៤ ម៉ែត្រ (ប្រហែល ៣៧៥ ហ្វីត) និងបានបំផ្លាញក្នុងរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ដោយប្រើសារធាតុផ្ទុះជាងកន្លះតោន។ ការកម្ទេចនេះត្រូវបានរៀបចំ និងអនុវត្តដោយក្រុមហ៊ុន Brown & Mason ដែលមានជំនាញខ្ពស់ក្នុងវិស្វកម្មការបំផ្លាញប៉មត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidRpZiXbIlzVb22EJGQKVmYP0CT4fwBwOBVRVDEqLxYQnHO2Awv6h739_BkmOURVEHs3ZLz1AOLvNw2g-N74R_F-9BUPAoaKGHGQwlzGYWRMIyJoxIf8szXcgRpwgYE3NfxLp9Z7d4uUSw1iFGQ-pwJmDabvZXqJMIO4-jKNCqUHDwkISoRH6VedAFq3Ac/s701/photo_2025-08-28_15-03-06.jpg

លោក Kieran Green អ្នកគ្រប់គ្រងកម្មវិធីបិទ និងបំផ្លាញ EDF Energy បាននិយាយថា “ការកម្ទេចបង្កើតកំណត់ត្រានេះគឺជាការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ និងបានអនុវត្តដោយ សុវត្ថិភាព។ ប៉មទាំងនេះមានអត្ថន័យសម្រាប់តំបន់ជាង ៥០ ឆ្នាំ មកហើយ ហើយវានឹងត្រូវបានចងចាំដោយមនុស្សជាច្រើន។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLnBW98OldycuLm9ef73pLbGDT1EmZqErP8EdwN05tbh-vzuhiKdMztb_2bE3_gFDt6vg8l5CV8nZECwUtlLxTHPqIufe-l8W66rt9lmgrY3h9GpGWYDBJmBctmz7BzRwZDCKYbs8-znXRqkbwUx4EWtfZ2B5JnOyE-7St7N9woQWWTujMJi2wt5IE9V4l/s962/photo_2025-08-28_15-03-07.jpg
ទោះជាយ៉ាងណា លោក Rachael Glaving អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម UK, បានថ្លែងថា “ស្ថានីយ៍នេះមានប្រវត្តិសាស្រ្តយ៉ាងសំខាន់ សម្រាប់មនុស្សក្នុងតំបន់ ហើយក្រុមហ៊ុន EDF កំពុងពិចារណាអំពី ការអភិវឌ្ឍន៍ជាថ្មី សម្រាប់ទីតាំងនេះ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUf9h3KdcNpW9qgpE2oazBi0PMdBPAv8tEiiono88m5TByHPDR8mG2bEwqWwai-iRWdbs6tx43rTf9UourtTniokA1e3pxFjp4loBE4B8f3ied3t2UCQT_8PW2D9udVYH9Ltn0fCgXDPshLoyQIwVqbsBO6kTUqpUzql1ke6NRSdDRW4rY9xx59e2suaqO/s615/photo_2025-08-28_15-03-09%20(2).jpg

គួររំលឹកថា Cottam Power Station បានដំណើរការចាប់តាំងពីឆ្នាំ ១៩៦៨ ដល់ ២០១៩ វាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យប្រហែល ៣.៧ លានគ្រួសារនៅចក្រភពអង់គ្លេស។ ការបំផ្លាញប៉មទាំង ៨ នេះជាជំហានសំខាន់ចុងក្រោយក្នុងដំណើរការបិទ និងសម្អាតស្ថានីយ៍ថាមពលនេះ។ យ៉ាងណាមិញ ការសម្អាតស្ថានីយ៍ទាំងស្រុងទំនងនឹងបញ្ចប់ នៅដើមឆ្នាំ ២០២៦៕

ដាច់ធម្មមេត្តាម្ល៉េះ? ប៉ូលីសថៃចា.ប់ក្មេងប្រុសម្នាក់ឃុំខ្លួន ក្រោយអ្នកភូមិរាយការណ៍ថាគេជាជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់

0

ខេត្តសុរិន្ទ៖ រស់នៅថៃតាំងពីតូច សុខៗក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលីសខេត្តសុរិន្ទចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន ក្រោយទទួលបានការរាយការណ៍ពីអ្នកភូមិថា គេជាជនប្រវេសន៍ខ្មែរដែលរស់នៅក្នុងប្រទេសថៃខុសច្បាប់។ បច្ចុប្បន្នកុមាររូបនេះកំពុងត្រូវបានឃុំខ្លួនក្នុងបន្ទប់ឃុំឃាំង ដើម្បីរង់ចាំការនិរទេសមកកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdPd_Xez-ZW7FB2oRQft-4Hs3nIXuYNC4-9HlSPOOGAB7CORicpt8N-4Xfvm0c3KuL8PUb7P50f06W-dtSbTiCQzyzz-W0XlFZeqzJhsnWxFSpS5lW0_2KORfM2mKI5IVLqoRSc4i0TCzaz8N9712RxRzuglrG9csRT0pZknQ4ovRM2n5DsgQhmQFtkLpo/s1280/photo_2025-08-28_15-46-04.jpg
យោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនក្មេងប្រុសខ្មែរអាយុ 13 ឆ្នាំម្នាក់នៅសាលារៀន ខណៈដែលសិស្សានុសិស្សកំពុងគោរពទង់ជាតិ ដើម្បីត្រៀមបញ្ជូនគេមកប្រទេសកម្ពុជាវិញ។ តាមការសាកសួរបានដឹងបន្ថែមថា ក្មេងប្រុសរូបនេះ បានរស់នៅក្នុងប្រទេសថៃតាំងពីតូចមក គេអាចនិយាយភាសាថៃបានស្ទាត់ជំនាញ មិនចេះភាសាខ្មែរឡើយ និងមានកំណត់ត្រាសិក្សាដ៏ល្អជាមួយនឹងពិន្ទុ GPA 4.00។

ទោះជាយ៉ាងណា ភាពសន្ដោសប្រណី និងមនុស្សធម៌គ្មានទេសម្រាប់ប៉ូលីសអន្តោប្រវេសន៍ថៃ ជាពិសេសចំពោះជនជាតិខ្មែរដែលរស់នៅលើទឹកដីថៃ ដោយបន្តាប់ពីនោះភ្លាមៗ ពួកគេបានបញ្ជូនកុមារដែលមិនទាន់យល់ការអ្វីផងនោះទៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ន និងត្រៀមបញ្ជូនមកកម្ពុជាវិញជាមួយជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់10នាក់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWhKdu88oonzQCPxaXd_34qxnYRGhgsTBWBNyBoxnXH_kfQEt8k0C3I9i77shprXZiowQaOy-eDWc4d8ANaikGdko7X8WH7zD_YzsPf6mbcetrMiYnIfWMtcZG_UqnvtOBTuTmYLXQ6Cj-Qqv3G0jfL98IDrIx1yyP6Iov0nuM7blcXGqNvbI4U-122TB/s1280/photo_2025-08-28_15-46-05.jpg

ជាមួយនឹងបញ្ហាខាងលើនេះ លោក Pravit Rojanaphruk អតីតអ្នកកាសែតជើងចាស់ដ៏ល្បីម្នាក់បានលើកឡើងថា៖ គ្នាគ្រាន់តែជាកូនក្មេងម្នាក់ប៉ុណ្ណោះ ហេតុអ្វីបានជាធ្វើឱ្យគាត់រងទុក្ខដោយសារសង្គ្រាមដែលគ្មានអត្ថន័យ បង្កើតឡើងដោយមនុស្សធំនៅប្រទេសថៃ និងកម្ពុជាដូច្នេះ? រដ្ឋាភិបាលថៃគួរធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយផ្តល់ការគោរពដល់គាត់ និងម្តាយគាត់ផង។

បន្ថែមពីលើនេះ សមាជិកសភាដែលមកពីគណបក្សប្រជាជនថៃ បានព្រ.មានប៉ូលីសអន្តោប្រវេសន៍ថៃថា ការបញ្ជូនកុមារនេះមកកម្ពុជាវិញ ច្បាស់ជាបំពានលើអនុសញ្ញាស្ដីពីសិទ្ធិកុមារមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxO4KhttbT7LUtR42tD8l8JJH_2nrGs5da8OVA0kfgCOP25YNb2YFJ7Z3RIB99kUy3ThjfqYVwWYUsEFRgp4MWkskVV3CsD-luZ9vIw1Lz6gz4DBEUBKwqEZ4oYxBVpkk4tcJa6bAZi_1WilCS-TIL6nQssSWmPZnUfdj694PP8w8ZpaNWNa1vgh-DnoZ/s1280/photo_2025-08-28_15-46-05%20(2).jpg
គួរជម្រាបថា ពាក់ព័ន្ធនឹងករណីខាងលើនេះ មានមតិរបស់ពលរដ្ឋជាច្រើនបានរិះគន់ចំពោះមន្ត្រីអន្តោប្រវេសន៍ថៃដែលអនុវត្តសកម្មភាពបង្រ្កាបហួសហេតពេកទៅលើអនីតិជន ចំពោះការចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន និងទាំងដែលកុមាររូបនេះកំពុងពាក់ឯកសណ្ឋានកាយរឹទ្ធទៀតផង។

នេះបង្ហាញឲ្យឃើញថា ប្រទេសថៃ មិនថាតែមន្រ្តីរាជការ ឬប្រជាពលរដ្ឋធម្មតានោះទេ គឺមានចិត្តរើសអើងប្រជាជនខ្មែរខ្លាំងណាស់។ ជាក់ស្ដែងការណ៍ដែលអ្នកភូមិនាំគ្នាទៅរាយការណ៍អំពីក្មេងប្រុសខាងលើប្រាប់ទៅកាន់ប៉ូលីស ហើយប៉ូលីសក៏ចុះមកចាប់បញ្ជូនខ្លួនគេទៅឃុំខ្លួនភ្លាមៗដូច្នេះ គឺបញ្ជាក់ពីការប្រើប្រាស់ភាពគុំគួន និងកំហឹងមកធ្វើការ ជាជាងការសួរនាំឲ្យបានច្បាស់លាស់ និងរកដំណោះស្រាយឲ្យបានសមស្រប ដើម្បីឲ្យស័ក្តិសមនឹងការតាំងខ្លួនជាប្រទេសថាស្រលាញ់សន្តិភាព៕

ព្យុះសង្ឃរា Kajiki បន្តវា.យប្រហារលើថៃកាន់តែខ្លាំង ខណៈចំនួនមនុស្សស្លា.ប់និងបាត់ខ្លួនកើនឡើង

0

ប្រទេសថៃ៖ គ្រោះធម្មជាតិគាបសង្កត់លើថៃកាន់តែធ្ងន់ធ្ងរ ដោយឥទ្ធិពលនៃព្យុះត្រូពិច Kajiki បានគ្របដណ្ដប់លើប្រទេសថៃកាន់តែខ្លាំងឡើង បង្កឲ្យមានទាំងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានាំមកនូវទឹកជំនន់ បាក់ដី បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង បណ្ដាលឲ្យមនុស្សរងរបួស បាត់បង់ជីវិត និងបាត់ខ្លួនបានកើនឡើងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmasBCrKoQQSU2jikDth38NyMu9a4gadZj4rKuUg1A_DEht1mygp-ESETEmtJ_u_RFy37JPIBmWtXMDhrvmEk4U7ROF9_mXNhE_vmBrheKCzr5NPSkT3eTu-kH_G31sEApkHKFZH4H5CHXfQAf4hTKGJ9b6iBGhGPZ2yj8XeDJ_nija8gmVAmO28DJ7XCV/s960/photo_2025-08-28_14-55-54%20(2).jpg
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គិតត្រឹមថ្ងៃទី28 ខែសីហា ឆ្នាំ2025 ចំនួនអ្នកស្លា.ប់ដោយសារការបាក់ដីដែលបានវាយប្រហារនៅតំបន់ Ban Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai បានកើនឡើងដល់ 4 នាក់ ហើយមានមនុស្សចំនួន 5 នាក់ត្រូវបានទឹកជំនន់គួចហូរទៅបាត់និងកំពុងត្រូវបានក្រុមជួយសង្រ្គោះបើកប្រតិបត្តិការស្វែងរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi8Cucaye9o3CboOyEKp9UH21I7WSe4jzfWMPINbsp5rSDprBbFnk4ARgKCKW5Mj4sC3ZbzK4RMXfBv0hS1XagvO0oEkklZFfjDH_4bxlhg8RUV1PyonF9NqHeDjOiApoYR0H4zixHubyM0g7DMDVTRuex8LnKoW24WaVENEp0gooAquwF9j7JzdvI1ygD/s1020/photo_2025-08-28_14-55-54.jpg

ចំណែកចំនួនអ្នករបួសបានកើនឡើងដល់ 15នាក់ ក្នុងនោះប្រុស 9នាក់ ស្រី 6នាក់ ហើយមានជនរងគ្រោះ 2នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចោមថង ដើម្បីព្យាបាល។ ការរបួសនេះ ភាគច្រើនបណ្ដាលមកពីការបាក់ដីបានកើតឡើងនៅម៉ោង 2 និង 50 នាទីព្រឹកថ្ងៃនេះ ដោយសារឥទ្ធិពលនៃព្យុះត្រូពិច Kajiki ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ArwirJ2jQwo6YIaYWSWvSfuDDmh6xlo-4CIQGca4c1pIuSSHf9MDkPvsK3GvEEQNy4sAFmcV8iiVXECrGw0ZlJtvr3-8MrrBxLvyjGvytixw0o4rWUML9zVPOtt9vGiYz0puSokgdiS8AlzOZMZg3x0CwWs5gzladXTT9_KPyo0qcEquUql96_Kc26BZ/s1280/photo_2025-08-28_14-55-55.jpg

ក្រៅពីបំផ្លាញផ្ទះសម្បែង ភូមិដ្ឋាន និងប៉ះពាល់ដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិជាច្រើន រួមទាំងរថយន្តរបស់ប្រជាជនក៏ត្រូវបានកម្លាំងទឹកជំនន់ហូរនាំយកទៅបាត់ផងដែរ។ លើសពីនេះ ផ្លូវថ្នល់ជាច្រើនខ្សែក៏ត្រូវបានកាត់ផ្ដាច់ ជាហេតុធ្វើឲ្យមានការកកស្ទះដល់ការធ្វើដំណើរជាខ្លាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWI_2s6Cqr11O4Sn0DlxF-xX2mwGAUWg1t8Zad6Cz7IobtcNd-Kg36FFKPGH-BG6ZMk-RAUQvn9uknqDX__lAUsB5htcL7hDAC9OXjqecLXCmpLIwG94zr59skrM_oZrRmZEd3zNMWzYBhhYy-8XosFJ9O-04xKfnsD8H0f-hp1XfFVIQn9m3wPmVDw3sc/s1280/photo_2025-08-28_14-55-56.jpg

    ស្របពេលដែលគ្រោះធម្មជាតិ បានគាបសង្កត់លើប្រទេសផ្ទួនៗ មិនទាន់អាចទប់ស្កាត់បានដូច្នេះ លោក Ekawich Meepien អភិបាលខេត្ត Mae Hong Son បានបញ្ជាក់ថា កិច្ចការបន្ទាន់ដែលចាំបាច់ខ្លាំងនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួន និងពន្លឿនការជួសជុល ឬសម្អាតផ្លូវដឹកជញ្ជូនសម្រាប់អ្នកស្រុករងគ្រោះទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBI1IDxnl2oMDk3AiSFPNs5-wMSe-HsbUFZEmZa5drsQcQCaM83_NNKhgGSstaGc5PWsA1xEjPYuqdpnrdLUtwBn6WNvE4A6gVVK6IDQB4-qTeCRWD2WV1Sngek5pyfwfweuZO8eCa7DLDfZ_21262pqfh6tuBWUHzqWziKecZwQEPV5kFU2ib9j8WgZk2/s1025/photo_2025-08-28_14-55-57.jpg

    គួរជម្រាបថា ព្យុះដ៏កំណាចដែលកំពុងវា.យប្រហារប្រទេសជិតខាងរួមមានថៃ វៀតណាម ឡាវ និងប្រទេសមួយចំនួនតំបន់អាស៊ាននេះ មានឈ្មោះថា កាជិគី (Kajiki)។ វាជាព្យុះទី13 ក្នុងឆ្នាំ2025 ដែលបានវិវដ្ដទៅជាព្យុះសង្ឃរា នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី29សីហា។ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះសង្ឃរានេះ មិនមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕

ទេពកោសល្យ រូបរាង ទ្រព្យសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់ Jimin

0

ថ្មីៗនេះតារាចម្រៀង Jimin សមាជិក BTS មានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹងតារាសម្តែង Song Da Eun ប៉ុន្តែសិល្បករមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការណាមួយនោះទេ ខណៈអ្នកគាំទ្រជាច្រើនបង្ហាញការជឿជាក់របស់ខ្លួនទៅកាន់តារាប្រុសរូបនេះ។ យ៉ាងណា យើងមកដឹងទាំងអស់គ្នាពី រូបរាង ទ្រព្យសម្បត្តិ និងរបៀបរស់នៅរបស់ Jimin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTxOy9Z6mt4niHaUkoHEfjwlYGpBc7R2fFyuSJ-BtXMkOa3pLXYYQd_R_tfCnycLzYMy7dyefbKCWW-g5KXmajR6xXx-C08PBismx0_2HGta0mzWc2y27YgbEVO2Cy1gz4mqt5AI1BxQuBFSV8DExrMI1WUx7nL1UMbcasGPhoiz40AxVHn2r2GCSE1Ew/s1920/image_2025-08-28_16-12-57.png
កើតក្នុងឆ្នាំ១៩៩៥ Jimin លេចធ្លោជាមួយនឹងទម្រង់មុខដ៏សង្ហារបស់ខ្លួនលក្ខណៈចុះសម្រុងគ្នា និងជាសុភាពបុរសប្រកបដោយភាពទន់ភ្លន់។ ជារឿយៗលោកត្រូវបានគេហៅថា ព្រះអង្គម្ចាស់នៃឆាក ដោយសារតែសមត្ថភាព។ ក្នុងក្រុម BTS Jimin មានកម្ពស់១,៧៤ម៉ែត្រ ប្រកបដោយរាងកាយរឹងមាំ ដោយសារការហ្វឹកហាត់ដ៏តឹងរ៉ឹង។ នៅក្នុងចំណាត់ថ្នាក់សម្រស់ជាច្រើនសមាជិកក្រុម BTS រូបនេះតែងតែលេចមុខក្នុងលំដាប់កំពូលជាមួយនឹងរូបភាពដ៏មានមន្តស្នេហ៍ ភ្នែកដ៏ទាក់ទាញ និងស្នាមញញឹមដ៏ផ្អែមល្ហែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWl_d1MGsLJKO6KC-Ztrdb89NWiSwldTID7tIx-FzDJ6EEQ1d4zhcHc7IZhu2s9WUdnU7JR0NJDc4zXZbxGJZ0dKQXDA7vIYrWWEz2et5nghcOM-t_Lj8YpXd64uqbW6r8wdSNSA6EDgVM6JC5gvs6Vkt953Zb0PQ3xluwBSY70h8tqIz7B_rwPJuvN62/s1024/image_2025-08-28_16-12-56%20(2).png

Jimin មិនត្រឹមតែមានរូបរាងលេចធ្លោប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបានគេចាត់ទុកថាជាតារា K-pop ដែលមានបំផុតម្នាក់ផងដែរ។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំជាមួយ BTS លោកមានទ្រព្យសម្បត្តិប៉ាន់ស្មានរាប់សិបលានដុល្លារ។ ប្រាក់ចំណូលរបស់ Jimin បានមកពីប្រភពផ្សេងៗគ្នា រួមទាំងថ្លៃសួយសារតន្ត្រី កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ម៉ាកម៉ូត និងគ្រឿងសម្អាង និងគម្រោងផ្ទាល់ខ្លួន។ អាល់ប៊ុមដំបូងរបស់ Jimin មានឈ្មោះថា «Face» ត្រូវបានចេញផ្សាយនៅឆ្នាំ២០២៣ហើយអាល់ប៊ុមទីពីរត្រូវបានចេញផ្សាយនៅឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Ybxo5TFo5bVJEhNT_XTWKgsuHsiocIjFYdq3_vGDDUj4Tl0Gg0VBmhJL6s-zS9mlTZouzG8cPcpN3mofJNnqR1mF1qFKmJ8phZhrJXsfcix21ISctqEgypBbFkqJv_5cYjYXV6CH30XOa4-8q8kK3qqCzgRP1gv_AoQQSOF-I7GVpwef9Wpvk38tjaKV/s1120/image_2025-08-28_16-12-56.png

Jimin បានបង្ហាញខ្លួនជាច្រើនដងក្នុងបញ្ជីតារាចំណូលខ្ពស់ក្នុងប្រទេសកូរ៉េ។
ជាពិសេស Jimin ក៏ចាប់អារម្មណ៍នឹងការវិនិយោគអចលនទ្រព្យដ៏មានតម្លៃរបស់ខ្លួនផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ ២០២១ Jimin បានទិញផ្ទះល្វែងដ៏ប្រណីតមួយនៅឯអគារ Nine One Hannam ដែលជាអគារផ្ទះល្វែងថ្លៃបំផុតនៅទីក្រុងសេអ៊ូល ជាមួយនឹងតម្លៃរាប់លានដុល្លារ។ នេះក៏ជាតំបន់លំនៅឋានរបស់តារាកំពូលៗជាច្រើននិងឥស្សរជនកូរ៉េផងដែរ។ លើសពីនេះទៅទៀត តារាចម្រៀងប្រុសមានរបស់របរប្រណីតៗជាច្រើនពីម៉ាកធំៗដូចជា Chanel, Dior, Louis Vuitton…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexLmnnZLn1q1R2ss9My9iWLwkyZjEbmar3vXfJfbGzSQV0pxqBRFaOQQdIhomjpD_5LjEon4flqmQL4Atr2f1LsO2vYqm6UU14AXizho5sEtLB12RwYVABwWVFhNRJczMXZOWcQEwxX9KXr79rdhryQoAZX4cLlDIrSM4QKd98Q4SGj8qO1zt0Ez-CNR3/s1548/image_2025-08-28_16-12-57%20(2).png

អ្វីដែលធ្វើឱ្យ Jimin កាន់តែទទួលបានសេចក្តីស្រលាញ់គឺមិនត្រឹមតែរូបរាង ឬទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងមានរបៀបរស់នៅសាមញ្ញរបស់លោកទៀតផង។ តារាប្រុសរូបនេះក៏ធ្លាប់បរិច្ចាគច្រើនលើកច្រើនសារទៅក្នុងសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ និងចិញ្ចឹមកូន។ វាគឺជាការរួមបញ្ចូលគ្នានៃទេពកោសល្យ រូបរាង ទ្រព្យសម្បត្តិ និងបុគ្គលិកលក្ខណៈដែលបានជួយ Jimin រក្សាភាពទាក់ទាញខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំនេះ៕

តារាចម្រៀង Psy កំពុងស្ថិតក្រោមការស៊ើ.បអង្កេតរបស់ប៉ូលិសទាក់ទងនឹងករណីទិញថ្នាំងងុយគេង

0

នៅថ្ងៃទី២៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថានាយកដ្ឋានប៉ូលិសក្នុងទីក្រុងសេអ៊ូល បានកាត់ទោសនិងស៊ើបអង្កេតតារាចម្រៀង Psy និងសាស្រ្តាចារ្យម្នាក់ពីមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល ដែលជាអ្នកចេញវេជ្ជបញ្ជាថ្នាំឱ្យលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85oqUlHvWzGzI2I7OBgMWA1dT7fbapjr9YYL1MmnJQ5Sipbs1tXg2AHDUo4vFflya8LjspgBtW-HYdIi8osNAONOhCc89Y9zaSBUIPOKZpu5O99-7CXCewvt3gNFJYJdKsxPik7F8axJkJ7OqLIkGKlYJyFGVX2acM9ZIeeltbaKPSrJNOemtmnC9ncVq/s1280/image_2025-06-30_10-06-02.png
លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា ចាប់ពីឆ្នាំ ២០២២ រហូតមកដល់ពេលថ្មីៗនេះ Psy មិនបានទៅជួបគ្រូពេទ្យដោយផ្ទាល់ទេ ប៉ុន្តែនៅតែត្រូវបានចេញវេជ្ជបញ្ជាថ្នាំពេទ្យចិត្តសាស្ត្រ រួមទាំងថ្នាំ Xanax និង Stilnox បន្ទាប់មកបានស្នើឱ្យអ្នកគ្រប់គ្រង ឬភាគីទីបីយកជំនួសលោក។ ប៉ូលិសបានទទួលពាក្យបណ្តឹង ពង្រីកការស៊ើបអង្កេតរបស់ពួកគេ ហើយថ្មីៗនេះបានស្វែងរកមន្ទីរពេទ្យដើម្បីរឹបអូសថ្នាំទាំងពីរនេះរួមទាំងឯកសារវេជ្ជសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixSt9P7huKoKyp0_6-YNatxhqt1TppclorgD5HkOnNk1E_L-K9j6UXSJ55TQFzlLiftp4zLFm5xE_JQLP1L7wgAqIgsowoe_KiyYgVyrhOhaDK08NYJbN4WZ89mTtJGLOLMckctiXs6R9CUz3nk0xJdQXqtSZ2TEQD7xZh3_k7c87GYfbbRwHvUSlaz56/s1440/image_2025-01-08_15-39-10.png
យោងតាមច្បាប់វេជ្ជសាស្ត្រកូរ៉េ អ្នកជំងឺត្រូវតែពិនិត្យដោយផ្ទាល់ មុនពេលពួកគេអាចទទួលបានវេជ្ជបញ្ជា។ ជាពិសេសថ្នាំទាំងពីរខាងលើគឺជាថ្នាំដែលប្រើដើម្បីព្យាបាលការគេងមិនលក់ ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។ អ្នកប្រើនឹងញៀនខ្លាំង និងពឹងផ្អែកលើវា ដូច្នេះវេជ្ជបញ្ជាត្រូវតែធ្វើឡើងតាមរយៈការពិនិត្យដោយផ្ទាល់។ ជាមួយគ្នានេះ លោកបណ្ឌិតរូបនោះបានបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ថា លោកគ្រាន់តែធ្វើ «ការពិនិត្យពីចម្ងាយ» ប៉ុណ្ណោះ ហើយមិនបានចេញវេជ្ជបញ្ជាដោយខុសច្បាប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDGUZe7B1ARF4g6HKdLLM0hxMp6sa-_8is8Uor2Ugj5XCGQo9Eb4LjRcmtM80ujHuz52tolQH5ScthDfN7yhpXQdcmJKfMqgqgallANLbwU_BwpEYAeS5hYzs1Z9DVuwNUtADPxF59kXtxuhNV3PZCNabn-qQ4R0pD3yGQK0sc3mlhEpERuYlizbE2v3x6/s1500/image_2025-01-08_15-39-11%20(2).png

ឆ្លើយតបនឹងរឿងអាស្រូវនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Psy គឺ P Nation បានចេញសេចក្តីថ្លែងការណ៍មួយ។ ក្នុងនោះ P Nation បានសារភាពថាបានឱ្យអ្នកផ្សេងយកថ្នាំជំនួស Psy ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «វាជាកំហុស និងខ្វះការយកចិត្តទុកដាក់ក្នុងការឱ្យអ្នកផ្សេងមកយកថ្នាំងងុយគេង។ យើងសូមអភ័យទោសដោយស្មោះ។ Psy ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការគេងមិនលក់រ៉ាំរ៉ៃ ហើយបានលេបថ្នាំងងុយគេងតាមវេជ្ជបញ្ជារបស់លោក។ តារាចម្រៀង Psy បានសូមទោស ដោយទទួលស្គាល់ថា វាជាអាកប្បកិរិយាមិនចេះខ្វល់ខ្វាយរបស់លោក ដែលអនុញ្ញាតឱ្យអ្នកផ្សេងទទួលថ្នាំជំនួស។ បច្ចុប្បន្នប៉ូលិសកំពុងបន្តវិភាគលើកំណត់ត្រាវេជ្ជសាស្ត្រដែលប្រមូលបាន និងពិចារណាកោះហៅ Psy មកសាកសួរនាពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuTAsxCk6bg_OBtr1mKaH847AaZK6TAiGVqmoZRE5P_VuRZuQki95NFfsMwDJob9B43DlWwnEGDJt_9taoeqDC1eHGlUcVhAzlnGDSAq9dgNJkUOcRSdh_YmXQzCBY2ByTGVvSNZFN8HvMvkFmzGIgIVttNgS_7UUmUUm02iz-00oa3U8zGOkaNdboAqU/s3294/image_2025-06-30_10-06-00.png

Psy មានឈ្មោះពិតថា Park Jae Sang អាយុ ៤៨ ឆ្នាំ។ លោកគឺជាតារាដ៏ល្បីនៅប្រទេសកូរ៉េ ដែលមានបទចម្រៀងល្បីៗជាច្រើនដូចជា Gangnam Style ដែលមានអ្នកចូលមើលជាង ៥.៦ ពាន់លានដង។ ក្នុងឆ្នាំ ២០១៩ Psy បានបង្កើតក្រុមហ៊ុនកម្សាន្ត P Nation ៕

 

 

លោកជំទាវ នៅ សូនិតា ថាករណីអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ មិនអាចលើកលែងទោសបាន

0

លោក ជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរប្រកាសមិនទទួលយកការសូមទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌នៅក្នុងខ្លួនដែលប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbt-YoAHMyayPgU5eOfI11SXjkxRa2b8dx26eeBJbbDuQvZio4fGX2y7i5TZkjlkR_5Y4TEAa7OYxuWXLRhQb2O2gAljvo_pzu2qFiYYZpa2UN8XZ8JCpxbdNmje0YqQoslIGlblj_Zvd5gp1Y872Nr2DQHvvjYBofQafhVJOmojg0wvlHS4m32XEk6VEV/s2048/image_2025-08-28_09-51-22.png

ដូចមហាជនជ្រាបមកហើយថាអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរមកកាន់ព្រះមហាក្សត្រនិងហ្លួងម៉ែ ហើយក្រោយមកបានចេញមកសុំព្រះរាជទានទោសវិញ។ ទោះយ៉ាងណាសកម្មភាពសូមទោសរបស់អ្នកស្រី សុខ ស្រីមុំ ហាក់មិនចេញពីចិត្តប៉ុន្មាននោះទេថែមទាំងពាក់មួកថែមទៀតទើបធ្វើឱ្យសាធារណជនហាក់នៅតែមិនអាចទទួលយកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZspzwcInrwoNdgqO1j8Q9vjMu9s6aXb69_HiTM9BdfVygobfEHfy38MMjzVcOAO2wW3vp6O-G1Nf5rurFel2lNmhCRoanBQd9MFmQs449IzZJ15YFv-JRHcPzVwsAMykKib7LUnPIfi8tXRNHguQSwWgZxSjbrJuK7yzABrrqD-KkBKzW-Gv4wzzAKzC/s2048/image_2025-08-28_09-51-21.png
ជាមួយគ្នានេះលោកជំទាវ នៅ សូនិតា គឺបានបង្ហាញចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។ អនុប្រធានសមាគមសិល្បករខ្មែរបានសរសេរនៅល្ងាចថ្ងៃទី២៧ សីហា ថា «ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរ ដែលស្ថិតក្រោមល្អងធូលី ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ហ្លួងម៉ែ ខ្ញុំមិនទទួលយកការសុំទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌ក្នុងខ្លួននោះទេ។ ហាហើយមិនអាចខ្ជាក់ សំដីអ៊ំពិតជាមិនបានឆ្លងកាត់អា១គីឡូ២ខាំ អ៊ំប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស ហើយរឹតតែមិនទទួលយកនូវចរិតរឹកពាររបស់បែបនេះជាផ្លូវការបាននោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0jR1WmLNTOq5VbkpADpseHFkoRwMps-oSrCxrQY2CJheajw_T4z3ylYM8oqjxzS5jEveT8xAcgCFORB5AveikkMf-DloCOhyphenhyphen8v-nFz6gaZ8qlkQ9oFZ8L8btQBpMXMJYtqY4bbUA9noyFsZUonY_TGzsmzVXrLCak7e7tPuf65Mb1oYxkKVDFRudm60Z/s1280/image_2025-08-26_09-09-25%20(2).png
លោកជំទាវ នៅ សូនិតា បានបន្តទៀតថា «អ៊ំចាកចេញពីប្រទេសកម្ពុជាយូរហើយ ដោយអ៊ំមិនបានជួយអ្វីដែលជាផលប្រយោជន៍ជាតិរួមឡើយ សូម្បីតែប្រទេសកំពុងមានបញ្ហាក៏អ៊ំបែរជាចេញវីដេអូបែបឈ្លើយដោយមិនបានឆ្លងកាត់សាលា មកផុសជាសាធារណៈ អ៊ំនៅស្រុកក្រៅយូរឈ្លក់ទឹកម៉ាស៊ីន ឈ្លក់រហូតលែងដឹងក្បាល ដឹងកន្ទុយ។ គុណតម្លៃអ៊ំមិនស្មើរនឹងក្មេងៗ៣ ៤ឆ្នាំនៅស្រុកខ្មែរដែលចេញវីដេអូអប់រំ និង លើកទឹកចិត្តដល់វិរកងទ័ពដែលយកជីវិតពាំងគ្រាប់នោះទេ ខ្ញុំពិតជាទទួលយកមិនបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ2qx7WbtGgWys7li8-zdjWLcPDFHV_LgyPC98HugGiOY8bg0Mm8qBRKPbQLkjgM8_kbNDN29L_0IYsZBhvxvgOhw7CPIKdfdu1D25ayQ0nyHhqCCX-LKpx9p8bB_5k-JegGGrlhcr7Ea258owXqk51AIRe3YFg4OXcvWuD58EXPWlfHxEdN3GvCE759pM/s1723/image_2025-08-26_09-09-25%20(3).png

គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIvbhnAwe39Umgt2MorrMJ6-eyXFYl6EjpYSpatP-AeV7-Ic-zkBcLwoF961cO6jkZdRsAvRxT59WCxd-1NAs3AccNnZxNptBv8zQ1S68cgQr1Hl5f1U9aZC6xuE0W-E0yJ34sG-rVdnDQRSq5AqMmSCNkOeSoSpg-b0pxYAQfoJCaNuGGfAL2rxLJkGq/s2048/image_2025-08-28_09-51-25.png

អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕

សមត្ថភាពសម្តែង Lee Chae Min ត្រូវបានទស្សនិកជនទទួលស្គាល់ទោះបីជាតួប្រុសជំនួស

0

Lee Chae Min ត្រូវបានគេជំនួសភ្លាមៗដើម្បីសម្តែងជាមួយ YoonA ក្នុងរឿង «Bon Appétit, Your Majesty » ប៉ុន្តែតារាសម្តែងរូបនេះទទួលបានប្រជាប្រិយភាពភ្លាមៗនៅពេលដែលរឿងនេះបានចាក់ផ្សាយនៅលើទូរទស្សន៍ tvN និង Netflix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlERtEIgpqhRSNYkMTmFSoj4k_v8Eht0zHkfxBZ9jxmNtz1SES80V45_DQ0I61Bd__vG3UmyWcTeYMlxjHedLHYrhRgcrSMgUsX8wOAe96Uvl-Be8LVR6usT6bZzAdWMLLi8JMtgBU4NR4V4cqdjHHzFZTnm_AHN6qT3A7AfBKi-0m681vWGJP1XP-8T9u/s1620/image_2025-08-27_11-38-10.png

គួរឱ្យដឹងថា YoonA ជាតារាដ៏ល្បីមួយរូបដែលមានអ្នកគាំទ្រច្រើន ដូច្នេះហើយទើបព័ត៌មានថានាងដើរតួជាតួឯកស្រីត្រូវបានទស្សនិកជនស្គាល់តាំងពីដើមមក។ ទោះជាយ៉ាងណាក៏ដោយ គម្រោងភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនតាំងពីចាប់ផ្តើមដំណើរការថត ដោយសារតែមានការផ្លាស់ប្តូរភ្លាមៗរបស់តួឯកប្រុស។ ដំបូងឡើយ តួឯកប្រុសក្នុងរឿងនេះតារាសម្ដែង Park Sung Hoon តារាសម្តែងក្នុងរឿង «Squid Game» ពាក់អាវលេខ១២០។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ២០២៥ តារាសម្តែងរូបនេះស្រាប់តែត្រូវបានរិះគន់ចំពោះការចែករំលែករូបថតអាសអាភាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx8hLksFMBKwn1aDza77ujHv8YgF2xXcl0CUtk1Tstjtbq_LKvTOrxiO_O3IUIJCtX5nuZSP5JPrNhZ_55kT4E9JQEPv6C5j4dvgUnad2FMdO5akvxFdCeRFE_P_AFkYXxphweTlYbrbaxm2_arSVa2nycV4R5wsBebUNoIB4IlbnK7WxW3d-FC4k4T1o/s1250/image_2025-08-27_11-38-28.png

វាត្រូវបានគេបង្ហាញថាការអានស្គ្រីបដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ២ ខែមករា ត្រូវបានលុបចោលដោយសារតែភាពចម្រូងចម្រាសរបស់តួឯកប្រុស។ នៅថ្ងៃទី១១ ខែមករា Park Sung Hoon បានប្រកាសដកខ្លួនចេញពីគម្រោង។ ហើយត្រឹមតែ ២ ថ្ងៃក្រោយមក Lee Chae Min ត្រូវបានជ្រើសរើសជំនួសតួឯកប្រុស។ រឿងនេះបានចាប់ផ្តើមថតនៅថ្ងៃទី២២ ខែមករា ហើយថ្ងៃថតដំបូងរបស់ Lee Chae Min គឺថ្ងៃទី ១១ ខែកុម្ភៈ។ នេះមានន័យថា តារាសម្តែងកើតក្នុងឆ្នាំ ២០០០ មានពេលតិចជាងមួយខែដើម្បីរៀបចំសម្រាប់ដំណើរការថតថ្មី។ ការផ្លាស់ប្តូរភ្លាមៗចំពោះតួអង្គសំខាន់នៅក្នុងគម្រោងភាពយន្ត តែងតែមិនចង់បាន និងមានហានិភ័យសម្រាប់ផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8LrPoUaAxU24vFSGkyU2fFgr4pkaITnnJfovZP-l6qLK6MWbDNW0wPJ-GffG9nBtTAYgXlkBl8_gaAy3jPcRTcx0BWIEJIwZ0MHhgGL1OrXSZ3dxp_jaOLD8CsdC394auZIFTxb6IsDFiq97tvoNvXEUvcmL-UC757COU3fpD9DOi3GI3n_m23Kd7uu9J/s1200/image_2025-08-27_11-38-11.png

Lee Chae Min គឺជាអ្នកចំណូលថ្មីក្នុងវិស័យនេះ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២១ ហើយទទួលបានការចាប់អារម្មណ៍កាលពីឆ្នាំ២០២៤ នៅពេលដែលលោកបានដើរតួក្នុងរឿងភាគសាលារបស់ Netflix មានចំណងជើងថា «Hierarchy»។ ដូច្នេះហើយ ទស្សនិកជនជាច្រើន សង្ស័យលើសមត្ថភាពសម្ដែងរបស់ Lee Chae Min ដោយបារម្ភថា លោកនឹងមិនអាចបង្ហាញរូបភាពជាស្តេចផ្តាច់ការ។ ម៉្យាងវិញទៀត អ្នកគាំទ្របារម្ភថា Lee Chae Min មិនស័ក្តិសមនឹងដើរតួជាមួយ YoonA ព្រោះអ្នកទាំងពីរមានគម្លាតអាយុខុសគ្នាដល់ទៅជាង១០ឆ្នាំ។ ទោះយ៉ាងណា នៅពេលដែលរឿង «Bon Appétit, Your Majesty » ចាក់ផ្សាយ តួអង្គស្តេចដ៏ឃោរឃៅ Lee Heon សម្តែងដោយ Lee Chae Min បានទទួលប្រតិកម្មវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4R72Sa_i6z425FduOAXFr1Ik_wiLKZDAhX9YPMi2jMXvHYeYHylelOeWqacrqEbFpz0rA_y8UoUVoai7maRWKmjFbUZli25IqQg8X40YKNA7iGSta4kPdGILho_0uUaWWv63pAGXT22l2MytqRrUp7-XEY2bvcXRmb4H_Au0hbWjN5bqQe7jy0RZkhds/s2025/image_2025-08-27_11-40-00.png

ទស្សនិកជនជាច្រើនបានសរសើរ Lee Chae Min ទោះបីជាមិនមានបទពិសោធន៍ច្រើនក្នុងការដើរតួសំខាន់ក៏ដោយ បានបង្ហាញរូបភាពនៃសិទ្ធិអំណាចរបស់អធិរាជបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ តួអង្គនេះធ្វើឱ្យអ្នកទស្សនារំភើបចិត្ត ដោយសារតែបុគ្គលិកលក្ខណៈបែបកំប្លែង លាយឡំក្នុងភាពជាស្តេចជាមួយនឹងរូបរាងគួរឱ្យខ្លាច។ ទស្សនិកជនក៏បានកោតសរសើរចំពោះការសម្របខ្លួនរបស់ Lee Chae Min នៅពេលដែលទទួលបានឱកាសដ៏ធំមួយ។ ទស្សនិកជនភាគច្រើនគិតថា Lee Chae Min គឺជាជម្រើសដ៏ស័ក្តិសមសម្រាប់តួនាទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMCu0dgN6xDUyN1fqMyebAGRxTbWKYfmN-g-H5yZUbMMOnQzrdvnzVdxItaaSel9UqdGEkEw7bDREJU234OPJSmBCJ1y38gBddYv0AoA4SYx774zNzEd6yoBeBmtfn6EUvZOzlqcJOgBepMUai4SZgXAHCpfA8RuY6yZn9CvdhVb1CO0ZkaDRtBu7pljLt/s1620/image_2025-08-27_11-40-02.png

ពីរភាគដំបូងនៃរឿង «Bon Appétit, Your Majesty » មានការចាប់ផ្តើមវិជ្ជមានខ្លាំង។ បន្ទាប់ពីការវាយតម្លៃចំនួន៤.៩% នៅក្នុងភាគ ១រឿងនេះបានបង្កើនការវាយតម្លៃរបស់ដល់ ៦.៦% នៅក្នុងភាគទី២ដែលនាំមុខគេនូវពេលវេលាចាក់ផ្សាយរបស់ខ្លួននៅលើបណ្តាញខ្សែកាបកូរ៉េទាំងអស់៕