ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និយាយថា កម្ពុជាបានយល់ព្រមអនុវត្តតាមការព្រមព្រៀងគ្នា ហើយលោកក៏បានជជែកជាមួយប្រធានាធិបតីអាមេរិកឱ្យជួយបង្កើនការគាំទ្រ និងកាត់បន្ថយពន្ធទំនិញថៃនាំចូលអាមេរិកបន្ថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9-1TDQjKfq7AH-YrKs6JsovEPYek8-0j4FPGCn0oFKJvSxmNaS10syJ5mF56zB1DM7Uav8zdohfeELep9iaL2NV8akldTC1GDLvUkPPrZXPTND-ggUgxYy2PKJANvy8iAwYsQhIRznm3bxhlX4uBPToxm51y4QGRzak4ufpD1ipfvxjQw5ACJ7z61IN9/s1192/photo_2025-10-27_10-40-54.jpg
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយកាលពីថ្ងៃទី២៦ ខែតុលា ថា លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពិសេសជាមួយសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី ។ លោក Anutin ថា គ្រប់ប្រទេសជួយគ្នាជំរុញសន្តិភាពកម្ពុជា-ថៃ ពីព្រោះសន្តិភាពពិតជាមានតម្លៃដើម្បីបញ្ឈប់ការស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិរបស់ពលរដ្ឋប្រទេសទាំងពីរ ។ កម្ពុជាយល់ព្រមអនុវត្តតាមការព្រមព្រៀងគ្នាដែលបានចុះហត្ថលេខាក្នុងសេចក្តីថ្លែងការណ៍រួម ហើយថៃចាត់ទុកនេះជាការអនុវត្តឈានទៅកាត់បន្ថយស្ថានការណ៍តានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGamvwWJfYFsok194uOWciyDhTgimHqOF_8xvk0h4i6WPVuJJHZFYQKDS6kh5kaIEf2Rva7KK9cZjKqB28-oboc6nwr-9BNx5wWKwFTYNNweb9IPgmuszD9klCtfknu6p2nfMxhGuOZmEcA0N4K_f6TwxftAC5M7ixBYfU9oM_mAOGAdM66MuEp0dXiRAl/s1200/photo_2025-10-27_10-40-52%20(2).jpg
បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្ត្រីថៃ លោក Anutin ក៏បានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump រយៈពេលខ្លីប្រមាណ៥នាទី ស្នើឱ្យអាមេរិកជួយបង្កើនការគាំទ្រថៃ ជួយពិសេស កាត់បន្ថយពន្ធទំនិញថៃបន្ថែមទៀត ខណៈថៃបានសហការជាមួយអាមេរិកជាច្រើនផ្នែក ។ ដូច្នេះ ចង់ឱ្យប្រធានាធិបតីអាមេរិកពិចារណាកាត់បន្ថយពន្ធទំនិញថៃបន្ថែម ហើយលោក Anutin នឹងឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធពិភាក្សាជាមួយមន្ត្រីតំណាងពាណិជ្ជកម្មអាមេរិក (U.S. Trade Representative) បន្តទៀត ។ លោកក៏បានជជែកជាមួយប្រធានាធិបតីអាមេរិកពីការពង្រីកកិច្ចសហការពាណិជ្ជកម្មជាមួយអាមេរិក សន្តិសុខ និងបង្ក្រាបការឆបោកអនឡាញផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9HhlBl02_EAbUoBCtPwqU4q5rEwWyGk6ebXMrYXUXYP_gW0icV0Ore2pH1ce3SSgJmeMfIhoA28gTwMHaMPHf-F5_7yc1snvkLEcwzcC29OJuERC8bCo8FPSnTfgGVds-WitTNnW-I9hAx4LAG5AF2GaKJ-IX-4ktwn35TYkoELTrWhAkYG1pmI1B7Wk/s800/photo_2025-10-27_10-40-52.jpg

ទោះជាការជជែកជាមួយប្រធានាធិបតីអាមេរិកត្រឹមរយៈពេលខ្លី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃជឿជាក់ថា នឹងបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសកូរ៉េខាងត្បូង ដោយសារឈ្មោះប្រទេសថៃនិងសហរដ្ឋអាមេរិកជាភាសាអង់គ្លេសមានអក្សរជាប់គ្នា ។ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ នាយករដ្ឋមន្ត្រីថៃសង្ឃឹមប្រើប្រាស់មិត្តភាពអាស៊ានជួយដោះស្រាយបញ្ហាដែលថៃកំពុងប្រឈមដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ទទួលបានសន្តិភាពក្នុងតំបន់អាស៊ាន ក៏ដូចជាការពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចសហការផ្សេងៗ និងពង្រឹងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ាន ។

ក្រៅពីនេះ លោក Anutin នាយករដ្ឋមន្ត្រីថៃក៏បានអញ្ជើញប្រធានាធិបតីអាមេរិក លោក Trump ធ្វើដំណើរមកទស្សនកិច្ចនៅថៃ ពីព្រោះប្រធានាធិបតីអាមេរិកមិនបានមកទស្សនកិច្ចនៅថៃអស់រយៈពេលជាង១០ឆ្នាំហើយ ខណៈលោក Trump បានយល់ព្រម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF74Gsm4FlNzKHjcZNBEdjoSmg6FgYp6eXZDg8xD4N88yoKf96-63SRz2fzHNMGMZbILlBe0lE5X4vgxKoutnJfLtSRaZ3Yp2S8QdfbA0UVR5hRnTXIfwZe3qyV6E95u3c3BeuKSIHueiucN-Xo-p9GTywdZrS56ZBapp4VVCyCmEmAF51EuBTx9RwLZhG/s1196/photo_2025-10-27_10-40-53.jpg

ចំណែកការជំរុញសន្តិភាពជាមួយកម្ពុជា គឺនាយករដ្ឋមន្ត្រីថៃសង្ឃឹមបានពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាន់តែច្រើន ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយសារកម្ពុជា-ថៃព្យាយាមអនុវត្តតាមការព្រមព្រៀងគ្នាឱ្យបានឆាប់រហ័សដើម្បីទទួលបានសន្តិភាពឆាប់ៗ ។ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រទសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី នាយករដ្ឋមន្ត្រីថៃយល់ថា គឺជាសញ្ញាល្អដែលភាគីទាំងពីរមិនហ៊ានធ្វើអ្វីខុសពីការព្រមព្រៀងគ្នា ៕