កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃមកកាន់នាងបន្ទាប់ពីមានការបង្ហោះថាកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះមានការចោទប្រកាន់ សារីតា ថានាងឌឺដងក្រោយពីព្រលយពាក្យថា «Cheers tea suger»។ ទោះយ៉ាងណា សារីតា ថានាងក៏មិនពេញចិត្តប៉ុន្តែបើចង់ជេរ ជេរក្នុងចិត្តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwYOmDqsmvXC_ge_7AEk_pL9r9eYs8DaIvn9P26HAvN1LdHWRr4Ymwj2WThl8G-aZWvmeAwIk2K7zjM10ahgOgs4CkLNE0b-lmU8Y4eit_C6S5Koa-kcfFRVp6W6h5yl3fucK18vGEjeRVesO2Ls2Sx2RpoXgBpn7A62tfPAc49q6M_wOq32idW4OePvv/s2048/image_2025-10-27_09-56-40.png
កាលពីថ្ងៃទី២៥ ខែតុលា កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរថា «កុំយកទុក្ខអ្នកដទៃមកលេងសើចចំអក។ វាមិនបានបង្ហាញភាពត្រឹមត្រូវរបស់យើងទេ។ សូមមេត្តារក្សាភាពថ្លៃថ្នូរជាកូនខ្មែរ»។ សំណេរនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមជាច្រើនប៉ុន្តែភាគច្រើនបានរិះគន់ រ៉េត សារីតា។ មានមតិជាច្រើនថាឱ្យ រ៉េត សារីតា មានគំនិតវិជ្ជមានតែម្តងឯងទៅ ប៉ុន្តែចំពោះជាតិសាសន៍មួយនោះពួកគេមិនចូលរួមរំលែកទុក្ខជាមួយឡើយ។ កញ្ញា ជ្រូកព្រៃ បានបញ្ចេញមតិដែរថា «ភាពត្រូមត្រូវប្រើអត់បានជាមួយពួកសន្ដានចោរទេចាស ចឹងត្រូវចាត់ការ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEpOfnEda0ln0ghzYnq76hXozRSdBS_Ivvg-Gq6NLxrfRF1B2CqiwGB6O7OnAnqXq5Rmb9T1In2iAbtlZMW_xhV9DgLJJuNSovNVg3u9TLom-ItgIkdI6p-ECPspNZFNaMLLnn69cjFg9QlW0l3BB-dSN0CslnO9Swd_NqO2aDOTzDb-942iI87PPG93cD/s2048/image_2025-10-27_09-56-45.png
ទោះបីជាយ៉ាងណា មនុស្សមួយចំនួនបានសម្លឹងឃើញពីបំណងល្អរបស់ រ៉េត សារីតា ព្រោះបើមានការបញ្ចេញមតិសើចសប្បាយនៅលើគេហទំព័រផ្លូវការឬគេហទំព័រធំៗវាអាចនឹងជះផលអវិជ្ជមានក្នុងនាមប្រទេសខ្មែរជាប្រទេសថ្លៃថ្នូរមានអរិយធម៌រុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQodRs_HPAtXJ-GexBxc66A0ZnWtJoLR8kN5jlAgULHjsJj95vLq32ehaDFZDuW4hnM2NfUZn0LPv6vMGLvenj4789JThOQJ1_Fdj3mZhkBWTCtw7UdfKv_VCbIALknobZIk_lmQWvmzjhnF-3WcimOBv0jPAAEUJY4wzFh8IaSS5ZtQ1M8q7ri3JkMlj/s1884/image_2025-10-27_09-56-46.png

ក្រោយពីខ្លឹមសាររបស់ខ្លួនរងនូវការរិះគន់យ៉ាងខ្លាំង រ៉េត សារីតា បានបន្ថែមសំណេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «យើងដឹងឮទាំងអស់គ្នាហើយថាបច្ចុប្បន្ននេះ ស្ថានភាពវាបែបណា ទាំងខ្ញុំដូចគ្នា ក៏មិនពេញចិត្តដែរ។ តែថ្នាក់ដឹកនាំខំប្រឹងធ្វើការប្រកបដោយការទូតហត់ខ្លាំងណាស់ ទម្រាំដោះបាន ពីរឿងមួយទៅរឿង មិនចេះចប់។ យើងទាំងអស់គ្នាគួរចូលរួមយកថ្នាក់ដឹកនាំជាគំរូ។ បញ្ជាក់៖ ខ្ញុំមិនខ្វល់ពីអ្នកជិតខាងទេ តែខ្ញុំពិតជាខ្វល់និងបារម្ភ ការវាយតម្លៃពីបណ្តាប្រទេសទូទាំងពិភពលោកមកលើយើងក្នុងកាលៈទេសៈបែបនេះ។សូមបងប្អូនពិចារណាម្តងទៀត។ …(បើចង់ជេរ ជេរក្នុងចិត្តទៅគ្មានអ្នកណាហាមទេ)ដោយក្តីគោរព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgym7su08SPp_JQgFksw6d9FEDMzPX4PUTnrXbdXZci1gN45nhVfq9PHd4WXrLGSjfT6cVB9xtmE1yVII1uONSb9ozASAK1ZiELu235XXvRKEHtZaSIBFapQcWHFpH8hnzASvHG6BNJa_dTnwvqaYA7-GOpj77sSaXln_hlG19G3PHzkUpfJePaXX-BhiVf/s2048/image_2025-10-27_09-56-47.png
ដ្បិតតែបង្ហោះក្នុងន័យបំណងល្អ ប៉ុន្តែ រ៉េត សារីតា រងនូរការរិះគន់មួយតង់ទៀត បន្ទាប់ពីនាងបាន Add Story ជាមួយនឹងអក្សរថា «Cheers tea suger» ដោយមនុស្សមួយចំនួនចាត់ទុកថានាងចង់ឌឺដងទៅកាន់ពួកគេដែលបញ្ចេញមតិរិះគន់នាង៕