Home ព័ត៌មានអន្តរជាតិ ជីវិតពិត មិនមែនជាសាច់រឿង! តារាសម្តែងចិនបង្ខំចិត្តបោះបង់អាជីពទៅលក់បន្លែ ព្រោះតែ AI !

ជីវិតពិត មិនមែនជាសាច់រឿង! តារាសម្តែងចិនបង្ខំចិត្តបោះបង់អាជីពទៅលក់បន្លែ ព្រោះតែ AI !

84
0

AI មិនត្រឹមតែដណ្តើមការងារបុគ្គលិកការិយាល័យទេ ពេលនេះ សូម្បីតែតារាសម្តែងល្បីៗ ក៏រត់មិនរួចដែរ! ការវាយលុកស្ទើរតែ ៩៥% នៃបច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្តចិន បានធ្វើឱ្យតារាសម្តែងល្បីឈ្មោះម្នាក់ធ្លាក់ចុះដល់ចំណុច «គ្មានការងារសោះ» រហូតត្រូវបង្ខំចិត្តវេចបង្វេចចាកចេញពីអាជីពភាពយន្ត ទៅលក់បន្លែជាមួយលោកតា នៅឯជនបទ។ ពាក្យសម្តីមួយឃ្លារបស់តារាសម្តែងរូបនេះបានអង្រួនបេះដូងអ្នកលេងអ៊ីនធើរណេតនៅទូទាំងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0_6vgtgpIpw0NmhfBfJ5BX0HF7kHSX9vEJ8kuJlcWOujyRzJ1EHPkdde5xS45ZB0LKtwOdbYbfdD6_WGiv8Hdvjxn66ZP-zxpCYf-OZ5rH2sOIPlQl9D4N6GSA7zt1HUCliSSw5W6V9FUsAKQrWRHR37pMKfp2MnojcpHeqyZ2KAQYHLwITnZ2xgKYu8/s693/photo_2026-07-03_15-59-47%20(2).jpg

តារាសម្តែងចិន លោក Xu Peng អាយុ ៣០ឆ្នាំ ដែលល្បីល្បាញតាមរយៈការសម្តែងរឿងខ្លីៗ ពេលនេះ បានត្រឡប់ទៅលក់បន្លែនៅស្រុកកំណើតរបស់ខ្លួនក្នុងខេត្ត Shandong ដោយសារបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដណ្តើមទីផ្សាររឿងភាគខ្លីស្ទើរតែទាំងស្រុង បន្ទាប់ពីការបង្កើតរឿងខ្លីដោយ AI បានកើនឡើងនៅប្រទេសចិនយ៉ាងឆាប់រហ័សធ្វើឱ្យប៉ះពាល់ដល់អាជីពសម្តែងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkS5FTFV3pwBeIlS7s92C37fyliHFTB_RKlb30mDHrsHJFWQfKTtZgT8cjyi-J6ATGNYWeJXFhp6csdtPRwiTg_y8UGlLVpH68jL5PnMT8WnJkeX1Ws9yMTc_h2bo_cms_XPkrHhYx2bbaYU9oDDa8NjhCSRp72m7O2pRzsLzSxyudYET6bWttc_wj8GQ/s693/photo_2026-07-03_15-59-47.jpg
កាលពីមុន លោក Xu Peng ធ្លាប់មានកាលវិភាគថតរឿយ៉ាងមមាញឹក រហូតដល់ ១៥ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលបច្ចេកវិទ្យា AI គ្រប់គ្រងទីផ្សារស្ទើរទាំងស្រុង លោកក៏ធ្លាក់ខ្លួនដល់ចំណុចគ្មានការងារសម្តែងសោះក្នុងរយៈពេល ១ខែ បន្ទាប់ពីថតរឿងចុងក្រោយចប់កាលពីខែមីនា កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAq8OMUYG4SlN0iDY2f_oIvdnVuYNf-nbC9VLdE5OpPk1OfGsnpKyACzixPcf432KDyd5YHlxCISxS2Nr3vX86gJdc40o-zh-jl7OEjxkQk7QsPgShumV6LDDIqZQH4qwJvyT17OMk8pvUY2StcRXITqXHagQoVBZl3DiMc5s4nVKDDu_4fl_pj1xCaD4/s830/photo_2026-07-03_15-59-48.jpg

ក្រោយគ្មានឱកាសសម្តែងទៀត លោកក៏សម្រេចចិត្តចាកចេញពីអាជីពនេះ ហើយវិលត្រឡប់ទៅស្រុកកំណើតនៅខេត្ត Shandong វិញ។ រាល់ថ្ងៃ លោកបានបើកបរម៉ូតូកង់បីអគ្គិសនីដឹកជញ្ជូន និងលក់បន្លែបង្ការដែលដាំដុះដោយលោកតារបស់លោក។ ទោះបីជាបានផ្លាស់ប្តូរពីតារាល្បីមកជាអ្នកលក់បន្លែក៏ដោយ ក៏លោកគ្មានអារម្មណ៍អន់ចិត្ត ឬខ្មាសអៀនឡើយ និងនិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការធ្វើជាតារាសម្តែង គ្រាន់តែជាមុខរបរមួយប៉ុណ្ណោះ ។ បើគ្មានតួឱ្យខ្ញុំសម្តែងទេ ខ្ញុំត្រូវប្រកបមុខរបរផ្សេងដើម្បីចិញ្ចឹមជីវិត ដែលជាមុខរបរស្មោះត្រង់ ប្រឹងប្រែងដោយកម្លាំងញើសឈាមខ្លួនឯង និងត្រូវតែឆ្លងផុតគ្រប់ឧបសគ្គ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqXFg_t_kVKNSe5fTjBsLzgaCzQPPRCZa5IUgRq9NGFLe8jMtKgd1779NKb_0xOj6a-_luiI2pxs5SfyVnrQbbg9udpiyhYpeMdnt16ddFxDUcUEvM3zJVMGXdXHy5ApBtbZyX-v2vHpBKDbTN_VZLI3fJi7hjt1cnAFu76F6gfcz7hs9v1DTHgRim3Ts/s1280/photo_2026-07-06_08-54-10.jpg
សូមបញ្ជាក់ថា វីដេអូ និងរូបភាពរបស់លោកកំពុងលក់បន្លែ ត្រូវបានចែកចាយយ៉ាងច្រើនលើបណ្តាញសង្គម និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើរណេតចំពោះការតស៊ូក្នុងជីវិត។ ក្រៅពីលក់បន្លែ លោកក៏មានគម្រោងបើកកម្មវិធីបណ្តុះបណ្តាលផ្នែកសម្តែង និងបន្តផលិតរឿងខ្លីដោយខ្លួនឯងផងដែរ ដោយប្រើមនុស្សពិតប្រាកដ ដើម្បីបន្តក្តីស្រមៃក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEing2LwLTJDh2sCv1PR-XHIbD94mKxY1DW8_JS2Yz9PJUMieYVEyDP39N4_t67CKyQT2CLoo2Zk5ReWRyK71wGoAhAEDJdobHlKTbxOwrD9CJ_pafo1oeqrvg7slfkHneWGKb1HTH8EQss7DIsDXvNeKyBA6w4u_bVxZ9MLzVZm9IY-n9j81B2Q7gNvPyE/s1240/photo_2026-07-06_08-54-11.jpg

តាំងពីដើមឆ្នាំ២០២៦ ការបង្កើតរឿងខ្លីនៅប្រទេសចិន បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ តាមទិន្នន័យបង្ហាញថា ក្នុងចំណោមរឿងខ្លីដែលបានបញ្ចេញប្រមាណ ១២៨,០០០រឿង គឺមានរហូតដល់ទៅជាង ៩៥% (ប្រហែល ១២២,០០០រឿង) គឺជាវីដេអូបង្កើតឡើងដោយ AI។ មូលហេតុជំរុញឱ្យមានការបង្កើតរឿងខ្លីដោយប្រើប្រាស់ AI ដោយសារអាចជួយឱ្យការបង្កើតសាច់រឿង កែច្នៃរូបរាងតួអង្គ និងកាត់តរូបភាពបានក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ហើយចំណាយថវិកាតិចជាងការជួលតារាសម្តែងពិតៗ រហូតដល់ជាង ១០ដង៕