តារាសម្តែងចិន Bai Lu បានធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកម្ពុជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានឃើញរូបមួយសន្លឹករបស់តារាស្រីរូបនេះបង្ហោះនៅលើបណ្តាញសង្គម Weibo មានរូបផ្ទៃខាងក្រោយជាប្រាសាទអង្គរវត្ត។ ឃើញរូបភាពនេះហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាពួកគេគាំទ្រ Bai Lu មិនខកចិត្តនោះទេថែមទាំងជំរុញឱ្យតារាសម្តែងល្បីឈ្មោះរូបនេះមកលេងស្រុកខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JHF3Vix2udkOC087tVkj7cshV5VgI4pzDTbSQnZX1LEYrTnqxBRx6GxLdAjbVUifEmv8d3DKBupY8rF3wLBjQHUzb992gASSV2mWuOAfZ0-fw7mcYIsWabtTCUyy-u7sGqSRbnrF9zbzyXcE6C6-3uZHc4rLc91ocEEgQ_kS5HEiXbsXrWkujFu2Sodd/s2048/image_2025-10-27_10-31-23.png
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តារាសម្តែង Bai Lu តួឯកស្រីក្នុងរឿង «Only For Love» បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមចិន Weibo ។ ជាមួយនឹងខេបសិននិងរូបភាព Bai Lu បានអរគុណសម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់នៅទីក្រុង ឆឹងទូ (Chengdu)។ អ្នកគាំទ្រទូទៅអាចនឹងចាប់អារម្មណ៍ច្រើនទៅលើអាហារដែល Bai Lu បង្ហាញប៉ុន្តែអ្នកគាំទ្រកម្ពុជាវិញគឺចាប់អារម្មណ៍ជាពិសេសទៅលើរូបមួយសន្លឹករបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyjM7w6qtLgBLLx0N2GuiTCF3s1Hz_X8M8op6Bo_NjSCJ91xgrbVoMuC5K4BQC83fa3UgZMU7ziLdGZSKpzZV5Ra9sqevUuNABxpgkZjqZALRWmMlGJtvSqE4xZHkstFyHr20FGwNK8fSEbW4ms3V50kTz6HWJQ8R8m-k5c_q2KOcZ_zWDN8kgQGxUWGCI/s2048/image_2025-10-27_10-31-12.png

ក្នុងរូបភាពមួយ Bai Lu អង្គុយលើសាឡុងពាក់មួកពណ៌ខ្មៅដៃកាន់ទូរសព្ទប៉ុន្តែផ្ទៃខាងក្រោយបានឆ្លុះឱ្យឃើញរូបភាពមួយផ្នែកនៃប្រាសាទអង្គរវត្ត។ បន្ទប់ដែលមានរូបប្រាសាទអង្គរវត្តនេះត្រូវបានអ្នកគាំទ្រលើកឡើងថាជាសណ្ឋាគារដែល Bai Lu ស្នាក់នៅឆឹងទូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAA1riORTlhMbD_yBgo8m2uYpXiXBRFAfYl89ZHguv1BHNgCEdbenKRNr0EjRDIVMwFrwVuB6TbXBBJ1LuNdunq15tA6c_rglACJYv1u6bxXoHw7ceiP_vrnZO-bSLM28_hqfl62z87-l8WGgSvLMeW_iaslT-pXysoikhg6EnyfAE7Iy_nrW9FvD2s23X/s2048/image_2025-10-27_10-31-13.png

ក្រោយពីឃើញរូបភាពនេះហើយអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តដែលឃើញតារាស្រីរូបនេះបង្ហោះរូបជាប់ប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះទស្សនិកជនជាច្រើនទៀតជំរុញឱ្យ Bai Lu មកលេងប្រទេសកម្ពុជាមកឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyK-ImHLwhksD2KPBWAEZ2yG5uoAXBitQqaDzyx3oNkPJ1Rvce71V1Yer7nIddUVPExafuBltS-twnLC7zFkG4nLP0TOygZfVOUIZZayhyphenhyphenY1IKv7Sk5DqpMS7jpmcOdW5M-b-PnMpJjIWu8ZG727zhVGxqRznQKjtj0sVFR319niZbETDN2aNB6sEij2E9/s2048/image_2025-10-27_10-31-16.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Bai Lu បានទាក់ទាញការចាប់អារម្មណ៍និងមានការសរសើរយ៉ាងច្រើនពីទស្សនិកជនទាំងជាតិនិងអន្តរជាតិនៅពេលនាងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Hangzhou ប្រទេសចិនជាមួយនឹងសក់ពណ៌ផ្កាឈូក៕