ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមជាមួយ ហុក សារិតុលា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតហើយបានមកថតនៅឯប្រាសាទបាពួន ខេត្តសៀមរាប។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានព្រលយពាក្យមួយឃ្លាថានឹងថតប្រម៉ូតវប្បធម៌ខ្មែរឱ្យបានច្រើនកុំឱ្យប្រទេសខ្លះចូលចិត្តក្លែងបន្លំ។
នៅយប់ថ្ងៃទី២០ សីហា ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 បានបង្ហោះវីដេអូមួយជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ចំណងជើងថា «Made In Cambodia »។ អ្នកទាំងពីរបាននិយាយថាពួកគេជាកូនខ្មែរ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ មកថតឈុតនៅប្រាសាទបាពួនរបស់ប្រទេសខ្មែរ។ សម្រស់ដ៏ស្រស់ស្អាតគួបផ្សំជាមួយឈុតប្រពៃណីដ៏ស្រស់ស្អាតរបស់បវរកញ្ញាទាំងពីរទទួលបានការចាប់អារម្មណ៍និងមានមតិសរសើរជាច្រើន។
អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូបន្តប៉ុន្តែបានពោលពាក្យយ៉ាងចាក់ដោតអាចធ្វើឱ្យប្រទេសដែលចូលចិត្តលួចវប្បធម៌ប្រទេសដទៃមកធ្វើជារបស់ខ្លួនឈឺចិត្តស្អិតទ្រូងបាន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា «ថតប្រម៉ូតវប្បធម៌យើងឱ្យបានច្រើនទុកជាប្រវត្តិសាស្រ្តព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វើរបស់ខ្លួនឯងណាស់»។

ពាក្យសម្តីខាងលើនេះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមថៃខ្លះចូលមកខម្មិនលើការចែករំលែកបន្តរបស់បេក្ខនារីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ផងដែរ។
គួរកត់សម្គាល់ថាចាប់តាំងពីប្រទេសថៃឈ្លានពានកម្ពុជាមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនសម្ងំស្ងៀមបានចេញមកតតាំងប្រើសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺលែងទុកមុខឱ្យ ណាវ៉ាត់ តទៅទៀតចេញមកតតាំងលែងគោរពបុគ្គលនេះដូចកាលពីមុនរហូតធ្វើឱ្យ ណាវ៉ាត់ ឈឺចិត្តស្អិតទ្រូងខ្មាសគេពេញវិស័យបវរកញ្ញាក្រោយពីនាងនិង ភឹម ស្រីនោ បង្ហើបថាចង់ស៊ីប្រុសក្មេង ក៏ប្រកាសដកតំណែងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី៕










