Home Blog Page 322

វត្តមាន Dilraba Dilmurat លើកម្រាលព្រំក្រហមល្បីកក្រើកខ្លាំងបន្ទាប់ពីខកខានបង្ហាញមុខ២ឆ្នាំ

0

ការបង្ហាញខ្លួនរបស់ Dilraba Dilmurat នៅពេលនាងត្រឡប់មកលើកម្រាលព្រំក្រហមវិញ បន្ទាប់ពីបាត់មុខយូរបង្កឱ្យមានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hZXKTi-P9f6GI8RpN9NV-qlB8ouzE7DX6t5OkiAUszLSMrG8cc5DpdSPZ92L4X2vqAd3VAe78UpuBVZe-0I32Gwj9XK4OHvpTXaHtJIwSQ7iVl3E1FmNOiJXm27pEJLAI4przBxLdIsJ9tnFhgn-l1mv1rnTuK0Js-FC6SjosPMDPJzC69aqUEaejOBH/s2048/image_2025-08-20_10-21-57.png

នៅល្ងាចថ្ងៃទី ១៩ ខែសីហា ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី W នៅទីក្រុងសៀងហៃ ប្រទេសចិន បានក្លាយជាការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ តារាចិនរាប់សិបនាក់បានចូលរួមព្រឹត្តិការណ៍នេះ ហើយក្នុងចំណោមនោះ តារាសម្ដែង Dilraba Dilmurat គឺជាតារាល្បីផ្ទុះខ្លាំងបំផុតពេលបង្ហាញខ្លួនក្នុងក្រុមសិល្បៈដំបូងដែលបង្ហាញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1L3Sh4IXmX23Le4kNIvyUVlcN91CFm0GPRMWpmv16Q1EEUXC3wstQpQsAxfmG6kmwbc9jTcnRU4fgU8PjK_3R1m6yk8-SykjhMPXmdUFbDqzd7eje-13lu4MOu_cI6XcOx_6sspmJN7iXS8djrtdjs_Qq9BmvCjoxn3sdhohzLg5vypGnFltHR3SgdOUG/s2000/image_2025-08-20_10-22-01.png

នៅពេលដែលសម្រស់ Xinjiang ឈានជើងលើកម្រាលព្រំក្រហម ពាក្យគន្លឹះទាក់ទងនឹងតារាស្រីរូបនេះភ្លាមៗបានឡើងដល់កំពូលនៃបញ្ជីស្វែងរកពេញនិយមនៅលើ Weibo ។ Dilraba Dilmurat ទាក់ទាញភ្នែកគ្រប់ៗគ្នា ពេលស្លៀករ៉ូបពណ៌មាស រចនាកន្ទុយត្រី ឱបរាងកាយ បង្ហាញរាងដ៏ឡូយរបស់នាង។ មួកដែលមានគែមទូលាយ និងការរចនាផ្សេង បន្ថែមទៀតធ្វើឱ្យសម្រស់ដ៏ប្រណីត និងភាពថ្លៃថ្នូររបស់នាង។ ម៉ូតនេះត្រូវបានគេដឹងថាគឺជាផ្នែកមួយនៃការប្រមូលផ្ដុំនៃរដូវស្លឹកឈើជ្រុះរដូវរងាឆ្នាំ ២០២៥ របស់ Robert Wun ។
កាសែត Sohu បានពិពណ៌នា Dilraba Dilmurat ថាជារូបចម្លាក់ទេពធីតានៅលើកំរាលព្រំក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmhBC6AGLCo_cjKXtgPNlTlab8UZd4w7qNJocxtglvoHqJpO2AGwme_1XVa1asp8MZ1y1dNW1_s6y2Is89ssHrErcYHEeOPrLvd-1BuckOdT-drI_s51cTb5_OYyLwiHRG7CNEdqcD3IPkjMHUJYnIO_V0XUkAnJL4wX-Q9Nx9sZ_hFkhMJVCgsh_FXNX-/s2048/image_2025-08-20_10-22-02.png

គួរកត់សម្គាល់ថា ព្រឹត្តិការណ៍នេះកត់សម្គាល់ការវិលត្រឡប់មកកាន់កម្រាលព្រំក្រហមរបស់ Dilraba Dilmurat បន្ទាប់ពីប្រហែលជា២ឆ្នាំ។ លើកចុងក្រោយដែលនាងបានដើរលើកម្រាលព្រំក្រហមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយគឺនៅឯកម្មវិធី Starlight Awards នៅចុងឆ្នាំ ២០២៣ ។ តារាសម្តែងរូបនេះត្រូវបានគេស្គាល់ថាជា «រាជិនីកម្រាលព្រំក្រហម» នៃកម្មវិធីកម្សាន្តរបស់ចិន ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំមកនេះ Dilraba បានអវត្តមានពីព្រឹត្តិការណ៍ធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpHuiV0QB7JIAHwZ4R4aTzaUuHS4p3BZINO21RrjWLIFI-R9J-BcUBG0ZCqSfRBBtlrANYFoYvvWLDS-WfwqhFUdCh5liYaaS2qRgr79LN9NAJYgixen3qLMFH3V2w5eI4iWMKNbHiwfcNr_BUnhOZerOa9Ny0phTxcOn1OzTNhSJX40XdBCvrq96Ht8I7/s2048/image_2025-08-20_10-22-03.png

Dilraba Dilmurat ទើបតែត្រឡប់មកវិញជាមួយនឹងរឿងភាគទូរទស្សន៍ «Sword Rose»ដែលចាក់ផ្សាយក្នុងពេលដំណាលគ្នានៅលើបណ្តាញទូរទស្សន៍ CCTV-8 និង 2 ចាប់តាំងពីចុងខែកក្កដា។ ភាពយន្តនេះទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យកត់សម្គាល់៕

ឃើញ ឆន សុវណ្ណារាជ ត្រូវកាសែតថៃចុះផ្សាយរឿងចម្លងបទចម្រៀង អ៊ាម វន្នី លើកឡើងបែបនេះ

0

ការពហិការរបស់តារាចម្រៀង ឆន សុវណ្ណារាជ ទៅលើបទចម្រៀងចំនួន៧បទដែលយកលំនាំតាមថៃ ត្រូវបានកាសែតថៃយកទៅចុះផ្សាយបានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មី។ រឿងនេះក៏ជំរុញឱ្យតារាចម្រៀង អ៊ាម វន្នី បានលើកពីបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោកប្រលងកាលពី១០ឆ្នាំមុនមានមនុស្សមួយចំនួន មិនចូលចិត្តលោកព្រោះតែនិយាយថាមិនច្រៀងបទចម្លង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2tJTUWbDoD4F4CfLa-avml4Jr5Ik2b2OVE-tbEX1KSQWKDOLerTVPUuDLTtfB8-X5M85hdNYNopJncfbb4Ty1pilvPnlcdRW_cbCqWcvhnpbioJB3NjFobIPafxhadcHfjmNRhcBqtfsj_oLdhVFglT4WzlW5X9kNPLIXuQOmRmJbPSPtfc4CmLr7Rdf/s852/image_2025-08-20_09-21-34.png
គេចាំបានថាកាលពីថ្ងៃទី ១៦ សីហា តារាចម្រៀង ឆន សុវណ្ណារាជ បានប្រកាសពហិការមិមិនច្រៀងបទចម្រៀងរបស់លោកចំនួន៧បទ ដូចជា មួយខែដប់ថ្ងៃ _ជួបដើម្បីបែក
_បងដឹង _រឿងនិទានមុនចូលគេង _មិនហ៊ានប្រាប់អូនផ្ទាល់មាត់ _វេលាទឹកភ្នែក _សប្បាយចិត្តទេអូន តទៅទៀតដោយសារតែបទទាំងនេះបានយកលំនាំតាមបទថៃកាលពីច្រើនឆ្នាំមុន។ ទោះយ៉ាងណា ការប្រកាសរបស់លោក ឆន សុវណ្ណារាជ បានល្បីដល់កាសែតថៃ ប៉ុន្តែក្នុងន័យហាក់ឌឺដងមកកាន់ខាងកម្ពុជាដែលប្រកាសពហិកាមិនច្រៀងបទចម្រៀងរបស់ខ្លួនព្រោះតែយកលំនាំតាមបទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjWOdecYJ6G6t3yjyxHrqqPxytubIzAnUtSQTY7R3wlf-R4DgkUUGWOXKSMXAllz8IY2d7eH9ktgbHCzgLMProyTS3VmBSXbTb6yiukfOcBjbXjgSc0fwp0ypTCz_R3Pvz4l5R-_YQEK3AYTlTXa1J7Z6_HIwoPrcWbxAcbXxQJXnkVYVULnDO4k62Rdf/s1920/image_2025-08-18_09-25-14.png

ងាកមកកាន់តារាចម្រៀង អ៊ាម វន្នី វិញស្របពេលរឿងរបស់លោក ឆន សុវណ្ណារាជផ្ទុះឡើង លោកក៏បានលើកយករឿងកាលពី១០ឆ្នាំមុននៅពេលដែលលោកប្រកាសថាមិនច្រៀងបទចម្រៀងចម្លងស្រាប់តែមានការបញ្ចេញមតិឌឺដងមកកាន់ខ្លួន។ តារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា«កាលជំនាន់ខ្ញុំប្រលងចម្រៀង ១០ឆ្នាំមុន មានមនុស្សជាច្រើនចូលចិត្តទេពកោសល្យនិង ស្នាដៃចម្រៀងថ្មីរបស់ខ្ញុំ ហើយក៏មានមនុស្សមួយចំនួន មិនចូលចិត្តខ្ញុំព្រោះតែខ្ញុំនិយាយថាមិនច្រៀងបទចម្លង ពេលនោះធ្វើឱ្យផ្អើល និងវែកញែក ពីភាពមានអំនួតថាខ្ញុំតម្កើងខ្លួនរឿងនិពន្ធនិងច្រៀងតែបទចម្រៀងថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBlrCbcyqYSzwt-V0TW5ejr1QZcC2hvhxK2gkR2DEx0S1dO6Rt5pYHYFu2k9cSEGkkLL7TcmfQome3BEmqkjQ0g61mth1uIOpR_sY81oUBFmurYNth7Tt7lPtNd_dgbV1j3xQlEjlGbZReazr5_uzzBxH163KBF-mDChfnm3WB-ZzVhFsbeIxr_2KK-sY/s1350/image_2025-08-20_09-37-55.png

តារាចម្រៀងរូបនេះបានលើកឡើងទៀតថាពាក្យសម្តីទាំងនោះលោកមិនបានយកចិត្តទុកដាក់អ្វីទេគឺមានតែបន្តទៅទៀតព្រោះលោកដឹងថាថ្ងៃណាមួយនឹងមានរឿងដូចពេលនេះអ៊ីចឹង»។ អ៊ាម វន្នី ថា «ដរាបណាអ្នកមិនទាន់ទទួលភាពឈឺចាប់ពីការមើលងាយរបស់ថៃទេ នោះអ្នកនឹងមិនភ្លឺភ្នែកនោះឡើយ។ ខ្ញុំសូមកោតសសើរដល់រៀមច្បង ឆន សុណ្ណារាជ ដែលហ៊ានធ្វើរឿងនេះនៅពេលនេះដើម្បីកម្ពុជា។ បើខ្មែរយើងធ្វើអ្វីបានដោយខ្លួនឯង មិនថាចម្រៀង ភាពយន្ត ឬផលិតផលអ្វីទេ យើងគួរតែនាំគ្នាសាទរ និងគាំទ្រ នោះទើបសង្គមនិងស្រុកទេសរីកចម្រើនទៅបាន»៕

ទោ.សកាន់តែធ្ងន់! ផលិតផលរបស់ Love Riya ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុហាមឃា.ត់ខុសច្បាប់

0

កណ្ដាល៖ ក្រោយការឃាត់ខ្លួនអ្នកលក់អនឡាញដ៏ល្បី Love Riya ជុំវិញការនិយាយនាំឲ្យការរើសអើង និងបំបាក់ទឹកចិត្តកងទ័ព ពេលនេះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពិនិត្យឃើញសារធាតុហាមឃា.ត់ខុសច្បាប់នៅក្នុងផលិតផលចំនួន៤ មុខ របស់ក្រុមហ៊ុន Love Riya ដែលនឹងធ្វើឲ្យស្ថានទម្ងន់ទោ.សរបស់ថៅកែលក់ឡេខាងលើនេះកាន់តែធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbkByFgv68W-kJrMvDY72i5y85RICu9UoTjaIi-0sBhP2RZ9uUToNCq8gegwbTUaAYI0QscbJ7Co9UzxHt5R_SrLZJCcWVurbgzODt-MK0_nEGvM6UVauizvuFy5W4xvYaMUUSt5-uExjRF90cW1ZeHLgGevJUiqvGMcd4HkenawdkbURXMyO6o722t8_2/s1280/photo_2025-08-20_13-57-40.jpg
យោងតាមការបង្ហោះរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា បានឲ្យដឹងថា៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលមន្ត្រីជំនាញបានយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ តែង Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_dmrflegKEVWzkeBK5Sr4fxijxbajwz-_7pWkl3UZHE9jQP2X2Y4TMPKnSfOPC5EXjDCoUQ4i1dVgvtZM8w7rNTwM_dyAKlFDmxqf3TgRpfwV3M8JDTkUHJRY-q6OpdVWyBl9Pc2tAiMgQ4dwsM4N0YYv21JGzd70gDrFqklq6mhnsJNYj0_aKzYaRRQ/s1280/photo_2025-08-20_13-57-43.jpg
លោក សុចិត្ត បានឲ្យដឹងដែរថា៖ សារធាតុហាមឃា.ត់ដែលមាននៅក្នុងផលិតផលក្រុម Love Riya នោះរួមមាន៖ សារធាតុបារ៉ត (Mercury) និងសារធាតុកាដម្យូម (Cadmium) ដែលសុទ្ធជាលោហៈធ្ងន់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពេលប្រើប្រាស់យូរទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_uib6nDqe20sj3WPr_Co3Qd-exxODLsqt22LvNm4FH6LKQOPCrB9X7EX5pFDl5neydkuONkxL8UifdiasyDCe9Kz5IEVzWEMTQqOz-twClCI60YR86FS9g2vOWX2_RkBmdUnpHhhh7iGrtKXQumj_MhBb6jTAUo7-gdknLJQds4ZAMH4mmd6tt_jI7uu/s1091/photo_2025-08-20_13-57-44.jpg

លោកបានពន្យល់បន្ថែមថា៖ ចំពោះសារធាតុបារត គឺជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាង (ធ្វើអោយស្បែកឆាប់ស)។ ផលប៉ះពាល់៖ ខូចតំរងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះនិង ស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpMwxnrxPVYT1kuGmdGEa0tKR83ySE17y5P1EqyOW8bHZ8Vp1LkmrQs2CJeMQTEAdbFlygAii6saQqxvbmrE7dbqKWA-KArMOHfBqy4YZsy_Vk9WbB2X3SAxg0Nd2DuVUuWpI-Mudxe1KNWhvmVeYABAiR1-vKZBzRieb3EFu9H3BpQzxmf0bF3sOWq54/s1280/photo_2025-08-20_13-57-46.jpg

ចំណែកសារធាតុ Cadmium ត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ ឬ គ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីអោយមានភាពភ្លឺរលោង។ ផលប៉ះពាល់៖ ខូចតំរងនោម ថ្លើម ឆ្អឹងឆាប់ទន់ (ស្ពោធ) ប្រតិកម្មស្បែក (Allergic) រលាកស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក។ សារធាតុទាំង២នេះ អាចចម្លងចូលក្នុងខ្លួនមនុស្សបានតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh5BtzHUBcb9nqusvyXpMwVE_KldbkQRgZ7cyMMr_kdlpwMK9kCE7HIbaz0B7EAqV0NdvgmLCTzkfmwDAHJuSScfizDAfo-GqhjF5gjevbzLPikZPFYAk75EI_0BK2nnE5gmmFvSQeELIzRPL2TCX0wqe61Y_qBrfu79SU50FtgBGvT3erD7zgIs3GrFx/s903/photo_2025-08-20_13-57-48.jpg
គួររំលឹកថា អ្នកនាង Love Riya ដែលជាអ្នកលក់អនឡាញល្បីមួយរូប ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅចំណុចគេហដ្ឋានរបស់នាងផ្ទាល់តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ_3ldkklVmzkEMGgAmr2ESmxGRJ6GJvhZHyQDzRvmTOqE0hH8oGIgQEFKf2qv0QlIRVLzXtxpTaWErylSdPZz8D76JKZqQebhp233RAuxYUV6Is9J0ZQiAeu7pyY6FsxnpcNaD7m8ahj3eN_UgblUrYaEPAyPey6mFTm_6SLOqIcpSxWFDbD4luJ_elpA/s1280/photo_2025-08-20_13-57-41.jpg

ក្រោមការឃាត់ខ្លួននេះ Love Riya ត្រូវបានចោ.ទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង និង នាំឲ្យខូចទឹកចិត្តរបស់កងទ័ព ជាបទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ហើយបច្ចុប្បន្ន សាលាដំបូងខេត្តកណ្ដាលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅលើ ចំណែកជនជាប់ចោ.ទដែលជាអតីតថៅកែស្រីលក់ឡេល្បីឈ្មោះរូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នសិន៕

គ្រាន់តែចង់បង្ហាញថាស្រលាញ់ជាតិ មាន សូនីតា ត្រូវគេរិះគ.ន់រឿងគ្រវីដងទង់ជាតិ កាយវិការមិនស្វាហាប់

0

តារាសម្តែង មាន សូនីតា បានពោលទាំងអាក់អន់ចិត្តព្រោះថាអ្នកធ្វើចាំតែខុស បើអង្គុយអេះពោះខម្មិនបែបជាល្អ ខណៈគ្រាន់តែនាងមានចិត្តចង់បង្ហាញថាស្រលាញ់ជាតិ ប៉ុន្តែបែរមានមតិរិះគន់រឿងគ្រវីដងទង់ជាតិ និងមានកាយវិការមិនស្វាហាប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCnd2ipSUc7hhA2aQHwBtT5oZdESItmUeK7mAIyYODW81OVI79vkd1DvZON1xZ6XUvisGoM_NL-7Tiq_dZaZVRHAGYNy1U7XFqhXQuCCn3VpwwMMfoK3sZTplHxLJCRI56SpTBmVwbR2ivADMrov0ZJI-hLRq85qww7fQ8yl0E-FMJDMOksfGHIO2WQGL/s2048/image_2025-08-20_08-22-39.png

កាលពីថ្ងៃទី១៦ សីហា កន្លងមកនេះ តារាសម្តែង មាន សូនីតា បានបង្ហោះវីដេអូមួយដោយបានដាក់ចម្រៀង don’t Thai to me ជាមួយនឹងខេបសិនថា ខ្ញុំស្រលាញ់ប្រទេសកម្ពុជា (I Love Cambodia )។ ក្នុងវីដេអូនេះ មាន សូនីតា បានស្លៀកឈុតសហសម័យ ព្រមជាមួយនឹងការគ្រវីដងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វីដេអូមួយនេះ មាន សូនីតា បែរជាទទួលបានមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK4T3wbdz1bnVsjjv68timIrGAcoKrwXYtTvPa1m95U7_ReSpa7Rnq4oM0RxMYnYHV_6pF0lPRtWp_iiQ46SDLM8-w6gGFXrdEzN2uWmXxPYsQaNibbAZOkbpwcU2Bo5KcyLyStbNM3x-oCiTmyFmACbymVg7RrqYVG5BDa4kkxROKgFT7dxQx37p7KgKN/s2048/image_2025-08-20_08-22-42.png
នៅថ្ងៃទី ១៨ ខែសីហា តារាសម្តែង មាន សូនីតា បានចេញវីដេអូមួយទៀតដោយបានលើកឡើងអំពីមតិរិះគន់ចំពោះនាង។ តារាស្រីរូបនេះបាននិយាយថាអ្នកធ្វើចាំតែខុសអ្នកមិនធ្វើមិនខុសនោះទេហើយអង្គុយអេះពោះខម្មិនប្រហែលជាល្អ ហើយបើនាងមិនធ្វើអីក៏ខុសមានការវែកញែកឥតឈប់ឈរ។ មាន សូនីតា បន្តទៀតថា នាងទទួលបានមតិជាច្រើនប៉ុន្តែនាងចង់ប្រាប់ថារាល់ថ្ងៃនាងមិនបានហាត់ទាហាន ហាត់វៃ ឬល្បុក្កតោ អ្វីដែរ គ្រាន់តែនាងចង់ធ្វើអ្វីតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIy_A1CxrKNk3tch1_zyVp6cl0q3SCc13LDAfhGTEV72xQMXIBIbqrw27W_eXtylBP0XVib54E-MAB4-XrMM6UPAHJ3iJFrmrSOixr5wJpM9vNkOdjpQJo7B6mGaM66vZsJbhkKNp-ghwmQuD-p1qcURYl5CiSrpSLeL2wu-WInjh6WavAjM7DliIGBDtb/s2048/image_2025-08-20_08-22-44.png

តារាសម្តែងល្បីឈ្មោះក្នុងសង្គមសិល្បៈរូបនេះបន្តទៀតថា នាងគ្រាន់តែចង់បង្ហាញថានាងស្រលាញ់ជាតិ នាងអាចប្រើប្រាស់សំឡេងរបស់ខ្លួនទៅតាមអ្វីដែលអាចធ្វើទៅបាន ហើយក៏មិនបានបំពានឬក៏មើលងាយគេដែរ។ មាន សូនីតា បានចោទសួរទៅកាន់អ្នកខម្មិនរិះគន់ថា «អ្នកខម្មិនបានធ្វើអ្វីខ្លះទៅ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIfnrCjxABVuobwg5ltBd8Le9gQam7Nuaoo0DO8eVCL-CDkcj1wCiVFvUaQ9E5NpYFPXGwuV8gN5SzQkILuZJOqGUZMD1Zk7suSMtNYfd3N3Rnm6ISIebbiwaFpgxZWiXB3FMtAZaibLdYPHcGHBWWbOaGbrRRndcSzeG1elpAPgePR7HSo3QmFDLZQnB/s2048/image_2025-08-20_08-22-45.png

គួរបញ្ជាក់ផងដែរថា មាន សូនីតា ហៅរាជនីក្រមាបានជួយដល់ជនភៀសសឹក និងបានទៅសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ។ កាលពីកន្លងមកនេះ មាន សូនីតា ក៏បានបង្ហោះសំណេរមួយសូមអង្វរពលរដ្ឋខ្មែរឈប់គាំទ្រតារាថៃនិងផលិតផលថៃតទៅទៀត រហូតល្បីដល់កាសែតថៃយកទៅចុះផ្សាយ៕

ផលិតករភាពយន្ត «Gen Z» ចេញមុខនិយាយទៅលើរឿងរបស់ Zhao Lusi

0

ជម្លោះរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment នៅតែជាចំណុចសំខាន់នៃឧស្សាហកម្មកម្សាន្តរបស់ចិន។ តារាស្រីរូបនេះបានចោទក្រុមហ៊ុននេះថាបានគាបសង្កត់ និងបង្កការខូចខាតហិរញ្ញវត្ថុ និងសុខភាពដល់អ្នកសិល្បៈ។ ថ្មីៗនេះ សមាជិកនៃក្រុមផលិតរឿង «Gen Z» ដែលជារឿង Zhao Lusi ដើរតួសំខាន់ ចាក់ផ្សាយក្នុងឆ្នាំ ២០២៣ បាននិយាយចែករំលែកយោបល់របស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnhwAbSu_J4-n_lAWGy0XZXl0KgiYRbeETIFOHQbGHxi7zpU_vbuxKncPHwmYaE2hhAXcnXs9KIHfLvWUFEL0mgrmG2fkKq4ZRS8TwbX6lV52itHsiPukWFxXXzTcZDlMJWGQOTly_r0I2fGqASVHsdaa1LkzXQsZ_Lc5BDWUgcqXxB-kZQK8GswlL_ZX0/s1440/image_2025-08-19_10-28-04%20(2).png
ផលិតកររូបនេះបាននិយាយថាលោកយល់ថាហេតុអ្វីបានជាទស្សនិកជនមួយចំនួនមានប្រតិកម្មអវិជ្ជមានចំពោះ Zhao Lusi នៅពេលនេះ។ ដោយសារតែសកម្មភាព និងការបញ្ចេញមតិនាពេលថ្មីៗនេះរបស់នាងធ្វើឱ្យមហាជនយល់ថា នាងមិនដូចរូបភាពរបស់តារា ឬតារាសម្តែងធម្មតានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ផលិតករជឿជាក់ថា ការលាតត្រដាងរបស់ក្រុមហ៊ុន Zhao Lusi ឬធ្វើឱ្យមានការភាន់ច្រឡំ មិនមែនដោយសារតែនាងមានបញ្ហាផ្លូវចិត្ត ឬមានចេតនាអ្វីផ្សេងនោះទេ ប៉ុន្តែជាការបង្ហាញពីភាពរឹងមាំរបស់នាងក្នុងការឈានចូលដំណាក់កាលថ្មី និងការរស់នៅសម្រាប់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzw0jBOgGofhX4tyi4bPqOkcJJqzFD4gtagbM05ZfVWP2I3FR6TaquUR09cBveDtbBvLLf_DCZEhrQD_uewNkIFyP_OrN0kf5xgt25thhnbaRlMutknUCtaVKL_Iv2du42oW6CYrIP5K_ND7tY5awCrqBsOac9i2UjG7hjargIoPA1WLE8EBuyTwn4M0R3/s1184/image_2025-08-19_10-28-04.png

ផលិតកររូបនេះបានពន្យល់ថា នៅក្នុងឧស្សាហកម្មកម្សាន្ត ក្រុមហ៊ុនគ្រប់គ្រងតែងតែមានវិធីផ្ទាល់ខ្លួនដើម្បីគ្រប់គ្រងសិល្បករ។ បន្ទាប់ពីសហការគ្នាអស់ជាច្រើនឆ្នាំ ជម្លោះគឺជៀសមិនរួចទេ ព្រោះគ្រប់ក្រុមហ៊ុនចង់កេងចំណេញតម្លៃពីអ្នកសិល្បៈតាមដែលអាចធ្វើទៅបាន។សិល្បករដែលចង់គេចពីការគ្រប់គ្រងត្រូវតែលុបចោលកិច្ចសន្យា បង្កើតស្ទូឌីយ៉ូផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEil9zsbyfiiI8m6Q7DRCI6aI3v8ovsjZgxV2j2RFlP5d1pGzS5sW8w9Pn4Xw5_cWDX0wvXiBXu_TKGjYTLeIbXs7RKJ4JrpONCx-qMLvB8BCYntcVhkMWpeS7PC3g7jxDO2UcCYrXNupyLYlP6vGGYb5bZFOXqqCvVe8tCG8gCAlHDbC0KvMia8dMzobd/s1032/image_2025-08-19_10-28-05%20(2).png

គួរកត់សម្គាល់ថាផលិតករបានបង្ហើបថាកាលពីឆ្នាំ២០២៤ លោកបានទាក់ទង Zhao Lusi អំពីការអញ្ជើញឱ្យចូលរួមក្នុងខ្សែភាពយន្តថ្មី។ តារាស្រីរូបនេះក៏ចូលចិត្តគម្រោងនេះដែរ។
ប៉ុន្តែក្រោយមក ពេលដែលផលិតករនិយាយទៅកាន់វេទិកានោះ វេទិកាបាននិយាយថា គំនិតរបស់ Zhao Lusi មិនសូវសំខាន់ទេ ប៉ុន្តែយើងត្រូវបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងរបស់នាង។សូម្បីតែផលិតករក៏ភ្ញាក់ផ្អើលដែរ ព្រោះថា Zhao Lusi ជាតារាល្បី ជាសសរស្តម្ភរបស់ក្រុមហ៊ុនតែមិនមានសិទ្ធិសម្រេចតួនាទីខ្លួនឯង។ លោកជឿថាការគ្រប់គ្រងរបស់ក្រុមហ៊ុនគឺជាមូលហេតុមួយដែលធ្វើឱ្យជម្លោះរវាងតារាស្រី និងក្រុមហ៊ុនផ្ទុះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk-p4e22bbGuNidHOBNpyqvRk_Cg1y4_VUQzflLpCAGwUjobtveqwyklZ0o-nWD21gKlf75nwzNDihsBDLLQPjFloBFAWNSTgvEJdZencz9puh6pTjWAByvJ9q9SRtq5WvQNq92Ev95F8MwerkUWsJdxLzBv-uJ2LLW8EN6-g9VQI7_pXfTzU_5KKzmjkR/s939/image_2025-08-19_10-28-05.png

កន្លងមក ក៏មានផលិតករភាពយន្តបានរិះគន់ Galaxy Cool ដោយសារតែក្រុមហ៊ុនបានផ្លាស់ប្តូរតួឯកស្រីតាមអំពើចិត្ត ដែលកាលពីដើមបានយល់ព្រមឱ្យទៅ Zhao Lusi ។ រហូតដល់ពេលថតរឿងទើបផលិតករដឹងហើយត្រូវប្ដូរតួស្រីទៅជា Wang Ying Lu វិញ។ បន្ទាប់ពីការឆ្លើយតបដំបូងជាមួយនឹងសេចក្តីថ្លែងការណ៍ថាខ្លួនមិនបានបំពានលើកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន Galaxy Cool បានស្ងប់ស្ងាត់បន្តិចមកទល់ពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXaHpNFuQTlPdNgcbpW7hJ-VwcBccsVwZmfYlkqMBv-nP4eLN7RkItj1ShYf7KZtLltwo_JtJA96mvhYOn3CMhCes4-VyP6Io05EzczBygdLMdp4lUMFZttDHAl4AkhVgJfTBxQwf6g3vzGCtoL3LyD7DXVGfs3keQXKHV-YV9xZvxcAQDVhxOt-5J1Fu5/s1440/image_2025-08-19_10-28-06%20(2).png
កិច្ចសន្យារបស់ Zhao Lusi ជាមួយក្រុមហ៊ុនមានរយៈពេលរហូតដល់ឆ្នាំ ២០៣០ ដូច្នេះអ្នកខាងក្នុងឧស្សាហកម្មប៉ាន់ស្មានថា តារាស្រីរូបនេះ ប្រហែលជាត្រូវបង់ប្រាក់សំណងចំនួន ៤០០ លានយ័នប្រសិនបើនាងចង់បញ្ចប់កិច្ចសន្យាមុនថ្ងៃកំណត់ ៥ ឆ្នាំ៕

អ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងចំៗទៅកាន់ក្រុមហ៊ុនណាបញ្ឈប់ការងារតារាចេញមុខការពារជាតិនិងពហិការទំនិញថៃ

0

ជុំវិញជម្លោះព្រំដែនកម្ពុជានិងថៃសិល្បករ សិល្បការិនី អ្នកបង្កើតមាតិកា Influencer ប្រជាជនកម្ពុជាបានស្រុះដៃគ្នាយ៉ាងខ្លាំងជួយជាតិនិងប្រើសំឡេងរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងណាការចេញមុខរបស់តារាៗមួយចំនួនត្រូវរងផលប៉ះពាល់លើការងារព្រោះចេញមុខនិយាយពីប្រទេសជាតិជាក់ស្តែងគឺមាន Influencer មួយចំនួនត្រូវបានក្រុមហ៊ុនផ្អាកការងារ។ ឃើញមានការដាក់សម្ពាធរបស់ក្រុមហ៊ុនមួយចំនួនទៅលើតារាដែលចេញមុខនិយាយរឿងជម្លោះនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងចំៗខណៈអ្នកនាងបានបង្ហាញថាការងាររបស់ខ្លួនក៏ត្រូវបានគេលុបចោលខ្លះៗដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8Lub1kCTHIHrs90WB_fztX1GYUmpQ1STvXfRA2bCFfTA-lPG0u_3qWPfYcW0ZpNyVctdHvZPLSn1u5BEYuxUYSUay0k-uVsd9YCAtvM3TAh75jyYMpYmb4DyDrpibxIdc1RgxHK973CoMJmbBQawn7awCYs4GWm_Yijc6CoxrutNnt-F9Fx8YgkwDfnn/s2048/image_2025-08-05_08-52-34.png
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៧ សីហា ថា «មានក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ការងារចំពោះតារាណាដែលធ្វើពហិការ មិនប្រើរបស់សៀម និងលូកដៃឈឺឆ្អាលរឿងជាតិ ។ ខ្ញុំ ក្នុងចំណោមនោះដែរ ព្រោះត្រូវ cancel ខ្លះៗហើយ»។ ការបញ្ឈប់ព្រោះតែការឈឺឆ្អាលប្រទេសជាតិនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានឆ្លើយតបវិញថា «ខ្ញុំចង់ជម្រាបទៅក្រុមហ៊ុនទាំងនោះវិញដែរថា តារា និងទស្សនិកជន អ្នកប្រើប្រាស់ អ្នកគាំទ្រសុទ្ធតែជាខ្មែរ។ ការឈឺឆ្អាលតវ៉ារឿងជាតិ គឺជាមនសិការក្នុងនាមជាកូនខ្មែរនិងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា សូមកុំដាក់សម្ពាធអី។ តែបើជ្រុលជាបញ្ឈប់តារា គួរតែបញ្ឈប់កម្មវិធី បញ្ឈប់ការផ្សព្វផ្សាយទាំងអស់តែម្តង ព្រោះអ្នកទស្សនា អ្នកប្រើប្រាស់ អ្នកគាំទ្រក៏ជាខ្មែរដូចខ្ញុំដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu4LRs_bibzGFiWK7nano_I2baxhlTgy4bQ6X1hnwP2JgFViGJajmvXMSvBTgz3fX6e90AE0p726bfPBruPkKvj19WhmhAV-AiWmwbpCPNEdUC9i52mT9BZlVVRMydgL6gBahui7x91oCPU0jkSlj5A2z_Ep4mB33WXEfsgQ9NJFhY0Cd066O9baJ47XwV/s2048/image_2025-08-05_08-52-31%20(2).png

អ្នកនាង បន្តថា «បងប្អូនខ្លះដោយសារតែឈឺចាប់នឹងសៀមធ្វើបាបខ្មែរពេក គាត់ជេរសៀមមុតៗចំៗជាងពួកខ្ញុំជាតារាទៅទៀត ពួកខ្ញុំជាតារាក៏ចង់ចំៗមុតៗដែរតែក្រែងចិត្តបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fiX7QWInPA663qOKswVGBz3zuhzNkn4FMyUdGq-sI1sTjkTZ204Tql7h2kLCfktCl28FxU2_TDOvRZtFAE5gh3vmyyPDGWYUHgC_685AvR2KG_MpoSUQPhWBgVrCFrH1ow38oI9o4Zhcc8CZqx2bANhqXCiaF8ZUJaDHFV1lOIv33v-T7xOiyeHIMW4J/s2048/image_2025-08-05_08-52-29.png

អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ទៀតថា នេះគ្រាន់តែជាសារមួយផ្ញើជូនអ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹងថាមានរឿងអ្វីខ្លះកើតឡើងលើតារាចេញមុខ។ តារាចម្រៀងដ៏មានប្រជាប្រិយភាពមិនចេះរីងស្ងួតរូបនេះអះអាងថាការបង្ហាញនេះមិនមែនជាការត្អូញត្អែរទេ តែការពិត។ ទោះបីជាជួបផលលំបាកខ្លះៗក៏ដោយអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថាឆន្ទៈនៅតែបន្តធ្វើដើម្បីជាតិដដែល មិនចុះចាញ់ដាច់ខាតលុះណាជាតិ រួចផុតពីការឈ្លានពានពីចោរសៀមសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3znh2aAsz7iUsUI7GliDzLw_vCDO16-CHJBo8PseoxTFtWIINJKOPV9ZuDdMFsNb6C2TjPs1FbejFe3NxBBQCpt85mklfaHZv0GrLtLsYRTDYBb0IZs33tXTr2P2bTrsozO-4ZXiQXiKamLm4hyphenhyphenEE0uKa0TkQ0kr4Dlr3211MrUp2kr31rENHJv20wS6/s2048/image_2025-08-05_08-52-36.png

តារាចម្រៀងរូបនេះបានបញ្ជាក់ចុងក្រោយថា «បើប្រទេសមានតែស្នូរកាំភ្លើង គ្មានសន្តិភាពផង តើ ទៅច្រៀងរាំឱ្យនរណាស្តាប់ នរណាមើល ? លុយក៏សំខាន់ តែសន្តិភាពក្នុងប្រទេសរិតតែសំខាន់ទៅទៀត ស៊ូៗ»៕

ថៃសន្យាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាប្រធានអាស៊ាន ដែលសាកសួរពីវឌ្ឍនភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃក្រោយអនុវត្តបទឈប់បា.ញ់ និងការអនុវត្តការងាររបស់ក្រុមសង្កេតការណ៍អន្តរកាល (IOT) ស្ថិតក្រោមក្របខណ្ឌកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។ ភាគីថៃបានថ្លែងអំណរគុណម៉ាឡេស៊ី និងសន្យាដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KkuuckUVAvY86jkB2_psjSM44EIGVwORemOw9OD0PVWf65cMjz4p4AjxBno-Q9-nb4Pdfpp2EhjoBDeJ2BFjXii_Slt3QV3N5fDzN5zYrKLzubhUt1P4dmuEvZrx5ObpUyzuYY7MsQaD0NlEcSivqnVeHTB4vZHbTpLEA9tjLIlnKri9SFVLokP9i8Kx/s1024/photo_2025-08-20_08-46-58.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បាននិយាយកាលពីថ្ងៃទី១៩ ខែសីហា ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដើម្បីផ្លាស់ប្តូរយោបល់ និងតាមដានវឌ្ឍនភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេស ជជែកពីការអនុវត្តការងាររបស់ក្រុមសង្កេតការណ៍អន្តរកាល (Interim Observer Team: IOT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSZAmK-5faJSZ_AnmoncoWJhNZM18mxiKrVgd567E4dWBH9MWWKrKd9gYhSeHZ4JksKsHb9A0MMwMWYLtPvsgTS4qG3CIMRZruwn489853GjgZOpz7i_vJVnExDUKXAC5Bk4aubNeR2hEFSt38QKZsSwgcjd7yP-3jfVmpPfoqG3TsRzRk2PLk7Yw51E7z/s1280/photo_2025-08-20_09-32-04%20(2).jpg

ការជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកនេះ ក៏មានលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស, លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ព្រំមីន លឺសស៊ុរិឌេត លេខាធិការនាយករដ្ឋមន្ត្រី ចូលរួមផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeYhs7dhyphenhyphenK1gztHfVL3eYc-rr37Ejc0-sD62r5vlzCvmEPIv07W0hnpC5B7JOT7mtcfIgib6Z2Lq8RiRJmaocj2wcOJkcEggEdANgRUOibf_cYj7fH_-7Iy7MVS3MHdBblUZ43Ryw-i-GR90bBRR-MAXyP3WRHAg_42buKzHn-QVWe2WI__eRN4VcbXESQ/s1024/photo_2025-08-20_09-32-07%20(2).jpg

លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា ភាគីថៃអនុញ្ញាតឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ធ្វើការតាមគោលការណ៍ក្រោមក្របខណ្ឌកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមសង្កេតការណ៍អន្តរកាល (IOT) ធ្វើការក្នុងដំណាក់កាលដំបូង ប្រសិនបើមានសំណើពាក់ព័ន្ធនឹងការងាររបស់ IOT គឺអាចយកមកពិចារណាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅខែកញ្ញា ដើម្បីវាយតម្លៃបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEI80cdmJcmsufAPU20qrjHmsq39mT70-6QZYEUKZXRBG-i8Yp3TrhBcGAcCLeTNLJQJ3g8VJwk-gb7ShtlKrg04GKen0yxjo8xhtq9aSOW-PiA1rJr2PvYW9QEGJzIl44KMY6XYRXg4KNcxevR0O0qpKLJXEqivxpZhpX1XiXK1aLurThFzveH5miNO5c/s1280/photo_2025-08-20_09-32-04.jpg

លោក ភូមិថាំ ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាប្រធានអាស៊ានផងដែរ ដែលបានជួយជំរុញឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល និងជំរុញឱ្យថៃស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ផ្អែកលើក្របខណ្ឌនៃកិច្ចពិភាក្សាទ្វេភាគីរវាងកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQqXr6wO1du4964_eXZpdlXPGoKaiChDMuzyDzqkkp3ItOBZ-FxbQQoM-2WyZzdQ68u5xVIy8CpC98g2m3cPMJCbHcjeKjZ5OmlD6g-gM-DfDKQBSEV0P0XLuanUa5jqTnKBULp8ihuzUlz9iwl8RGs8r_RUJNntR2YIu4-QZW25Jflf8IuFRdQQM0HJpd/s1280/photo_2025-08-20_09-32-07.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែសីហា នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSGnTenpQIlm75hle6ACOCdKSiRkSONtdAXwkHWHJVHB9pnJmk9eYCAzy3AwVT_qPVY-DsJKTqq89rsrEBI2jGNI8dNxKA6LJdOlFZVLe8EmVZkhVHCm3Gnkx3JxkqJI7o6mXxd1bQeuDrg_pNKs6OkXdlunoLr4pQjlCBovwpuuUjvR35Dq3dfK__GPs/s1024/photo_2025-08-20_08-47-00.jpg

សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ឱ្យបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ៕

ថៃបារម្ភពីសេដ្ឋកិច្ចធ្លាក់ចុះក្រោយហ្វីលីពីនប្រកាសផ្អាកនាំចូលអង្ករថៃរយៈពេល៦០ថ្ងៃ

0

ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសក្រោយកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីថា ហ្វីលីពីននឹងផ្អាកការនាំចូលអង្ករថៃរយៈពេល៦០ថ្ងៃ (ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥) ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតម្លៃស្រូវទាបក្នុងរដូវច្រូតកាត់របស់កសិករ ហើយការផ្អាកនេះធ្វើតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Bangkokbiz News កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhO-ve0v-UdwKAPaUWOg7z9pxVjJHlKrXMVG9bDYWogPjuKs1KnSAeZUomeD1i5e_4S_RbA9YnM8VwK6RR8ZWXycWP_sucCSxhpTU9bLoEwYzVlCqjlYDiX3ppTGByeGK0S-s3SUSIzbNeSgrovIayMsgR1Ta-XwCoLTyT4VOEQZFCCYj0XHu7FPfKm-K/s1199/image_2025-08-20_13-18-33.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0euq8YQeS9kRLQ91-2fZY74ThGvuaXGbHYeLhTb5c9pchot6afwHvJT5RDfmyeU31gewIU3MMlnCeJ5Mm6rt4Cwtb62ZzfxkcLNoY9g72dHXByxZQnsAyKPUN-jvRgJQlwSacYS3lOUIF8Chn07KP6E682al-ki_wj-xtnMe6l4_CGa6aDv1IUMXxyUY/s2048/image_2025-08-20_13-18-31.png

តាមសេចក្តីរាយការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន គឺបច្ចុប្បន្ន តម្លៃអង្ករនៅហ្វីលីពីនបានប្រឈមនឹងសម្ពាធពីអង្ករនាំចូលមានតម្លៃថោក និងធ្វើឱ្យអាជីវករហ្វីលីពីនទិញស្រូវពីកសិករក្នុងតម្លៃថោកបំផុតត្រឹមតែពី៨ប៉េសូ ទៅ១០ប៉េសូប៉ុណ្ណោះក្នុង១គីឡូក្រាម ។ កសិករហ្វីលីពីនប្រាប់ថា តម្លៃស្រូវធ្លាក់ចុះដោយសារការនាំចូលអង្ករពីក្រៅប្រទេសក្នុងតម្លៃថោក ។

បណ្តាញឧស្សាហកម្មស្រូវហ្វីលីពីនឱ្យដឹងថា ការកាត់បន្ថយបរិមាណនាំចូលអង្ករពីប្រទេសថៃ នឹងធ្វើឱ្យទីផ្សារអង្ករហ្វីលីពីនពឹងផ្អែកលើការផលិតក្នុងប្រទេសច្រើនជាងមុន ព្រមទាំងធ្វើឱ្យតម្លៃស្រូវហ្វីលីពនកើនឡើងខ្ពស់ ។ បណ្តាញឧស្សាហកម្មស្រូវសង្ឃឹមថា តម្លៃអង្ករលក់រាយនឹងកើនឡើងចាប់ពី១ប៉េសូ ទៅ២ប៉េសូ ក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6S9-2p01eEbKIOrJSRBJCif2hKFBFhhI2R2afyFQvcv1U6R7LiHPhjDNPC0LzSgYaPhOFYs_PmblpQ3I1qewwH6QIjGvjt9TI4r1AiQMIVh3qHAuEJj2CsCwXLMs1vHO1Xr4Wz3Zjva9WTn3nfwKJ9jQSEJ9Q0EMDQEp1k8VaCezmTf7SUXVg7fJK6lii/s3500/image_2025-08-20_13-18-34.png

ហ្វីលីពីនប្រកាសផ្អាកនាំចូលអង្ករថៃធ្វើឱ្យថៃបារម្ភពីផលប៉ះពាល់ដល់ក្រុមហ៊ុននាំចេញអង្កររបស់ខ្លួន ខណៈក្រសួងពាណិជ្ជកម្មថៃបានពន្លឿនការធ្វើផែនការចរចាពង្រីកទីផ្សារនាំចេញអង្ករទៅប្រទេសផ្សេងៗទៀត ដូចជា ៖ ចិន បង់ក្លាដែស និងអ៊ីរ៉ាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyta9iwufShRn9YVcbxlp-LdXbzCk-FZgo-3bPqL-eBVm-iu96vWBkTGBGf-NdZw1whhm8bP9hG_PelzMRFzSFADSkS22dQFYK5YJbyUbaHGbgn6ubJRbS0HLS1jCwrhEkbVEVY8NRPF3l8peZ2lR3B46aBSe4-kh9XuLoX0FYV3zXCZMdLazNkaTemFID/s2845/image_2025-08-20_13-18-39.png

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជកម្មថៃ អ្នកស្រី អារ៉ាដា ហ្វឿងថង និយាយថា រដ្ឋាភិបាលហ្វីលីពីនប្រកាសផ្អាកនាំចូលអង្ករថៃធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញអង្ករ ដោយសារមានការកុម្ម៉ង់ទិញអង្ករថៃមុនពេលផ្អាក ហើយក្រុមហ៊ុនថៃអាចបញ្ជូនទៅឱ្យអតិថិជនមិនទាន់ពេលវេលាឱ្យបានមុនថ្ងៃទី១ ខែកញ្ញា ។ ប៉ុន្តែនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនឹងស្វែងរកទីផ្សារនាំចេញអង្ករទៅប្រទេសផ្សេងៗដើម្បីផ្តល់ចំណូលដល់កសិករ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijZjlmsbXXRm4n7KzByMdhXaWZGnCjfVKGOQpBDEPDsx0zLiFVHYbOV79vl49kd00MhF1CehZ87BGVT-s7WHmoSKDqpvSXvNt1Eba72vbJQJg08yWnHJ3k5ZLxpMSHN6ulnJPPAomtdP5nEFrdn0oqaHRtp58NbTAqe4Eeivpa03qW87PCXMYRukMxSn-T/s1216/image_2025-08-20_13-18-41.png
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសថៃបាននាំចេញអង្ករទៅហ្វីលីពីន ស្មើទឹកប្រាក់ ៣៣៣លានដុល្លារ កើនឡើង៥៨.៦៩% ខណៈការនាំចញអង្ករថៃទៅហ្វីលីពីនកាលពីឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង២១០លានដុល្លារ ៕

កំពូលស្មាតហ្វូន Huawei Pura 80 Series ក្លាយជាស្តេចកាមេរ៉ាចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក

0

កំពូលស្មាតហ្វូន Huawei Pura 80 Series ក្លាយជាស្តេចកាមេរ៉ាចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក ពីស្ថាប័ន DXOMark ដោយសារបច្ចេកវិទ្យាហ្ស៊ូមដូចកាមេរ៉ាធំ DSLR 10x Optical Zoom ឆ្លាស់លែនពីរក្នុងសែនស័រតែមួយ និងបំពាក់សែនស័រធំទំហំ 1-inch ដំបូងគេក្នុងពិភពលោក បានសម្ពោធជាផ្លូវការហើយក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv1fVrWSUtDxjfnJ9dAm_Sk8WxhIisYCRU0ZFASvtS9RHpwps_CgQGmpLM1POjad7MLtBMT6_yiwDJIlWWyREsQPxKmioZhYE7omZWWfQsJzaVdyG8OoVucIk4uMFY5yFwT9YHSDgtzTxKzjAfv4EYuRGIYunCJ9j1pvkjDUUirZKqfY1Nljahixh-WOF1/s1280/C1541T01.JPG

Huawei Pura 80 Series ថតច្បាស់ស្អាតទាំងពេលយប់ទាំងពេលថ្ងៃ ដូចជា ថតហ្ស៊ូម, ថត Macro, ថត Portrait, ថតរូបគ្រួសារ, ឬថតរូបកម្សាន្តប្រចាំថ្ងៃ, ជាពិសេសថតរូបច្បាស់ខ្លាំងនៅទីងងឹត។ លើសពីនេះ គឺអាចថតវីដេអូ HDR ច្បាស់ខ្លាំង នឹងស្មូតល្អ ទោះបីនៅកន្លែងមានពន្លឺតិចក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkzHyFZcAETHCnfErkbKu4UwkugB2KMM-_SQucQ7cPtVUIan-in7F-LqBM-yK4fLXxpAYBlKKveNhBjMHQfEHW4Ic0fMWNVlyMnMZ_7i3cdMhtRcv7M2B4cXGhhTA0LwV2XoEmrIzr6wSaqYClbCPoj29r1ZkUrbNOHfVY1wXmbdO7kHBh-MM2WXQ51kz/s1280/C1542T01.JPG

Huawei Pura 80 Series ក៏បានបំពាក់កញ្ចក់ Kunlun Glass (ឃន់លន់ក្ល្រាស៍) ជំនាន់ទី២ ធន់តាន់នឹងការធ្លាក់បែបជាងមុន 25ដង, និងមានមុខងារ Intelligent AI ដូចជា AI Remover, AI Best Expression និង AI ជាច្រើនទៀត, ប្រើកម្មវិធី Google Apps បានពេញលេញពី Huawei AppGallery និងអាចប្រើ Google PlayStore បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVUNkTSgxphXsX5uspHUsm6T8aI1zu_Jv1VkwPjmVI2Y7Y8LCTrkGAq296QMtY0O94hhYGUfrARtHwjlFjmezr1ylbgfb6PWMCaIPg_71jIUVI1WX0pr-ht3qB8YipO3sFMWnYKhTf9h6xcguVsHSzntNMwGNf3DNzOtzkgLKPUsfXoKp1nBMDfGwzJsi/s1280/C1550T01.JPG

ស្មាតហ្វូនស្តេចកាមេរ៉ា Huawei Pura 80 Series មានពីរម៉ូឌែល Huawei Pura 80 Pro និង Huawei Pura 80 Ultra, ហើយសម្រាប់ការជាវ Huawei Pura 80 Series លោកអ្នកនឹងទទួលបានសេវាកម្មពិសេស Huawei Care+ ដោយធានាប្តូរគ្រឿងបន្លាស់ដូចជា អេក្រង់, កាមេរ៉ា, ថ្ម, ខ្នងស្មាតហ្វូន, ឬម៉ាស៊ីនស្មាតហ្វូន ដោយឥតគិតថ្លៃមានសុពលភាពពេញមួយឆ្នាំគិតចាប់ពីថ្ងៃអតិថិជនជាវប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37MkiM8BuW2yiIE8SixG8gJ3tO3EmBvSaTLframRYyHh_e0VfFpn5OJlZ8GrcDbfh1sxUgLgAZTv90b6xCQzz9Jv1LFRrTN2zK3D1Zc7rUYF53dUCnx0ctIwAfp82lXNfjtcmwjmMfFyIyOXK7iEzLfaFJXJjWoMsZlVojL27HVCx0w2qU2mp6JdQ-OBC/s1280/C1573T01.png

អតិថិជនអាចរកជាវ ស្មាតហ្វូនស្តេចកាមេរ៉ា Huawei Pura 80 Series បានចាប់ពីថ្ងៃនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខា ទូរទាំងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNTLepieyikxLJlNUTntzKL9HdWpQechEeCiWLxHKrzGxyldTNiWTI-rYxjWTVC6dk3fjcAq52mDlfAl-Lv2MXUQbTYrgBbn3X9Tw7ynoBpF6W6Sg2QgZ0skL569dqWbfoDzDpKVC0qx4Iu5cuMiDrZxRS7T2cwtJn79crnqpk-rMvWBd5i9VsD9FpE5D5/s1280/C1579T01.png

សំដីនាំភ្លើង! មេទ័ពភូមិភាគ២ ថាការប៉ះទង្គិចគ្នាអាចនឹងកើតមានម្ដងទៀតព្រោះថៃពិបាកទុកចិត្តកម្ពុជា

0

ថៃ៖ លោក Boonsin Padklang មេបញ្ជាការកងទ័ពភូមិភាគទី២របស់ប្រទេសថៃ ចាប់ផ្ដើមបញ្ចេញចរិតញុះញង់សារជាថ្មីដោយបានព្រមា.នចំៗនៅមុខសន្និសីតកាសែតថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃមានលទ្ធភាពអាចកើតមានខ្ពស់ និងថែមទាំងសង្កត់ធ្ងន់ថា ហេតុផលព្រោះកម្ពុជាមិនអាចជឿទុកចិត្តបាន។ នេះបើតាមការចុះផ្សាយរស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

កាលពីរសៀលថ្ងៃទី១៩ ខែសីហា នៅក្នុងពិធីប្រគល់អំណោយដល់ទាហានថៃដែលរងរបួសនៅក្នុងការប៉ះទង្គិចនៅព្រំដែនកាលពីថ្មីៗនេះ លោក Boonsin បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ឱកាសនៃការប្រយុទ្ធគ្នាជាថ្មីរវាងកម្ពុជា និង ថៃគឺមាន “50-50” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPi2r4x2Ca9LMn4qIhpN9h5gFNPLljfciy1L4akwqGpC9x2ll-yimzxwDQ5BSPpV6Q6_Pgza6ne_58tya6M_AYsRu5sKakWJnUI3_2RlIU7TAR8ao1M2hYr30SLUNRazQknt_kDvLmD9d-6T_6ifD5QouMvM9M9rO4tDt8d8OU0rrFd8rm4O56XUP0P99G/s1477/530401663_813834067637963_8876288864144871245_n.jpg

លោក Boonsin បានបញ្ជាក់ពីការកត់សម្គាល់របស់ខ្លួនថា៖ «នៅពេលនេះ ស្ថានការណ៍នៅតែអាចទៅមុខបាន… យើងដឹងច្បាស់ណាស់ថា គ្មានអ្វីដែលយើងអាចទុកចិត្តបានចំពោះប្រទេសកម្ពុជានោះទេ»។ លោកបន្តថា៖ យោធារបស់ប្រទេសថៃបានត្រៀមខ្លួនសម្រាប់លទ្ធផលទាំងពីរ មិនថាការបន្តការចរចាសន្តិភាពតាមដែលអាចធ្វើទៅបាន ឬការបង្កើនការឆ្លើយតបដោយបង្ខំប្រសិនបើកម្ពុជាបង្កជម្លោះបន្ថែមទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mipnrnoP9bKMFDCe_9BOsMxB0DwxndpHcMvPYnRbq1mQdH3Ed0E1u_tDkGmgVG9VI2gV80BEEo8u2rdpaM_L4N-vJRrIJRWcouLh3fyyLA9dc6WkGMSJKOW0vg1IWQFxwnUsUTTBZxxGBo8UH3EAvvaiZnHciDoDQTeavISqxWPhCH3E1y6pKOufLFW1/s1280/photo_2025-08-20_10-13-23.jpg
គួរជម្រាបថា ការលើកឡើងរបស់មេទ័ពនាំភ្លើងរូបនេះកាន់តែបង្ហាញយ៉ាងច្បាស់ពីចេតនាញុះញង់ចង់បានសង្រ្គា.ម ដើម្បីទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋថៃមុនខ្លួនចូលនិវត្តន៍ ដោយប្រើប្រាស់ការនិយាយបំភ្លើសការពិត ទម្លាក់កំហុសគ្រប់យ៉ាងមកខាងកម្ពុជាទាំងដែលគ្មានមូលដ្ឋានច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj51AnkZE3Nban2Wf9PFGUCk-0828_OqpGrlDEOQlCNXLhIKE7N0Tz79FAWPpMidV5MhiLlde2sB76dEbkSTdtBKEUILa1z0Mp2A5Nxk3U6iMMVPjWUh_TESe4ceakSMV-dKyDYPkjFYQQY1mdLc2MLxAuB5yA7xqznUkJevV-Mi85EoLCU_jjmQUNOkO1/s1280/photo_2025-08-20_10-13-26.jpg

ជាក់ស្ដែង ដូចជាការប្រកាសកាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ លោក Boonsin បាននិយាយដោយមិនចេះអៀនមាត់ថា ខ្លួននឹងដណ្ដើមការកាន់កាប់លើប្រាសាទតាក្របីពីកម្ពុជាមកវិញមុនពេលខ្លួនចូលនិវត្តន៍ ទាំងដែលបទឈប់បា.ញ់បានចូលជាធរមានរួចរាល់។ សំដី និង ទង្វើរបស់មេទ័ពជិតចូលនិវត្តន៍រូបនេះ បង្ហាញថាថៃនៅតែចិញ្ចឹមចិត្តចង់បំពានលើកម្ពុជា ប៉ុន្តែព្យាយាមរកលេសបែបណាដើម្បីបញ្ឆេះឲ្យកម្ពុជាផ្ទុះកំហឹង រួចចោ.ទប្រកាន់កម្ពុជាថាជាអ្នកបង្កហិង្សាមុន៕