ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសក្រោយកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីថា ហ្វីលីពីននឹងផ្អាកការនាំចូលអង្ករថៃរយៈពេល៦០ថ្ងៃ (ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥) ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតម្លៃស្រូវទាបក្នុងរដូវច្រូតកាត់របស់កសិករ ហើយការផ្អាកនេះធ្វើតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Bangkokbiz News កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhO-ve0v-UdwKAPaUWOg7z9pxVjJHlKrXMVG9bDYWogPjuKs1KnSAeZUomeD1i5e_4S_RbA9YnM8VwK6RR8ZWXycWP_sucCSxhpTU9bLoEwYzVlCqjlYDiX3ppTGByeGK0S-s3SUSIzbNeSgrovIayMsgR1Ta-XwCoLTyT4VOEQZFCCYj0XHu7FPfKm-K/s1199/image_2025-08-20_13-18-33.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0euq8YQeS9kRLQ91-2fZY74ThGvuaXGbHYeLhTb5c9pchot6afwHvJT5RDfmyeU31gewIU3MMlnCeJ5Mm6rt4Cwtb62ZzfxkcLNoY9g72dHXByxZQnsAyKPUN-jvRgJQlwSacYS3lOUIF8Chn07KP6E682al-ki_wj-xtnMe6l4_CGa6aDv1IUMXxyUY/s2048/image_2025-08-20_13-18-31.png

តាមសេចក្តីរាយការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន គឺបច្ចុប្បន្ន តម្លៃអង្ករនៅហ្វីលីពីនបានប្រឈមនឹងសម្ពាធពីអង្ករនាំចូលមានតម្លៃថោក និងធ្វើឱ្យអាជីវករហ្វីលីពីនទិញស្រូវពីកសិករក្នុងតម្លៃថោកបំផុតត្រឹមតែពី៨ប៉េសូ ទៅ១០ប៉េសូប៉ុណ្ណោះក្នុង១គីឡូក្រាម ។ កសិករហ្វីលីពីនប្រាប់ថា តម្លៃស្រូវធ្លាក់ចុះដោយសារការនាំចូលអង្ករពីក្រៅប្រទេសក្នុងតម្លៃថោក ។

បណ្តាញឧស្សាហកម្មស្រូវហ្វីលីពីនឱ្យដឹងថា ការកាត់បន្ថយបរិមាណនាំចូលអង្ករពីប្រទេសថៃ នឹងធ្វើឱ្យទីផ្សារអង្ករហ្វីលីពីនពឹងផ្អែកលើការផលិតក្នុងប្រទេសច្រើនជាងមុន ព្រមទាំងធ្វើឱ្យតម្លៃស្រូវហ្វីលីពនកើនឡើងខ្ពស់ ។ បណ្តាញឧស្សាហកម្មស្រូវសង្ឃឹមថា តម្លៃអង្ករលក់រាយនឹងកើនឡើងចាប់ពី១ប៉េសូ ទៅ២ប៉េសូ ក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6S9-2p01eEbKIOrJSRBJCif2hKFBFhhI2R2afyFQvcv1U6R7LiHPhjDNPC0LzSgYaPhOFYs_PmblpQ3I1qewwH6QIjGvjt9TI4r1AiQMIVh3qHAuEJj2CsCwXLMs1vHO1Xr4Wz3Zjva9WTn3nfwKJ9jQSEJ9Q0EMDQEp1k8VaCezmTf7SUXVg7fJK6lii/s3500/image_2025-08-20_13-18-34.png

ហ្វីលីពីនប្រកាសផ្អាកនាំចូលអង្ករថៃធ្វើឱ្យថៃបារម្ភពីផលប៉ះពាល់ដល់ក្រុមហ៊ុននាំចេញអង្កររបស់ខ្លួន ខណៈក្រសួងពាណិជ្ជកម្មថៃបានពន្លឿនការធ្វើផែនការចរចាពង្រីកទីផ្សារនាំចេញអង្ករទៅប្រទេសផ្សេងៗទៀត ដូចជា ៖ ចិន បង់ក្លាដែស និងអ៊ីរ៉ាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyta9iwufShRn9YVcbxlp-LdXbzCk-FZgo-3bPqL-eBVm-iu96vWBkTGBGf-NdZw1whhm8bP9hG_PelzMRFzSFADSkS22dQFYK5YJbyUbaHGbgn6ubJRbS0HLS1jCwrhEkbVEVY8NRPF3l8peZ2lR3B46aBSe4-kh9XuLoX0FYV3zXCZMdLazNkaTemFID/s2845/image_2025-08-20_13-18-39.png

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជកម្មថៃ អ្នកស្រី អារ៉ាដា ហ្វឿងថង និយាយថា រដ្ឋាភិបាលហ្វីលីពីនប្រកាសផ្អាកនាំចូលអង្ករថៃធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញអង្ករ ដោយសារមានការកុម្ម៉ង់ទិញអង្ករថៃមុនពេលផ្អាក ហើយក្រុមហ៊ុនថៃអាចបញ្ជូនទៅឱ្យអតិថិជនមិនទាន់ពេលវេលាឱ្យបានមុនថ្ងៃទី១ ខែកញ្ញា ។ ប៉ុន្តែនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនឹងស្វែងរកទីផ្សារនាំចេញអង្ករទៅប្រទេសផ្សេងៗដើម្បីផ្តល់ចំណូលដល់កសិករ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijZjlmsbXXRm4n7KzByMdhXaWZGnCjfVKGOQpBDEPDsx0zLiFVHYbOV79vl49kd00MhF1CehZ87BGVT-s7WHmoSKDqpvSXvNt1Eba72vbJQJg08yWnHJ3k5ZLxpMSHN6ulnJPPAomtdP5nEFrdn0oqaHRtp58NbTAqe4Eeivpa03qW87PCXMYRukMxSn-T/s1216/image_2025-08-20_13-18-41.png
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសថៃបាននាំចេញអង្ករទៅហ្វីលីពីន ស្មើទឹកប្រាក់ ៣៣៣លានដុល្លារ កើនឡើង៥៨.៦៩% ខណៈការនាំចញអង្ករថៃទៅហ្វីលីពីនកាលពីឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង២១០លានដុល្លារ ៕