Home Blog Page 311

ស៊ុយអែតបញ្ជាក់ថា ថៃមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់យន្តហោះ Gripen

0

ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបញ្ជាក់ថា មិនមានអ្វីអាចរារាំងប្រទេសថៃ មិនឲ្យប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែ.ក Gripen ដែលទិញពីស៊ុយអែតបានឡើយ ព្រោះថៃក៏ដូចជាប្រទេសដទៃដែរ គឺសិទ្ធិប្រើកម្លាំងដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhU5SXTd_ELupy-DkHnEtRUPzGCNDq5KIwIxEIu2EOonCxQQ8InuGWEquhCz7IPCWsEDRo27OM2xfqLIgB2-WrnxeVhSYLLt8HdNWpPOXFtsP-3BANIhE955w3SHwzgwnjzXqFTJShYndACnV5XFWjktz6E87vKrioeHHt3Oze2IzSzvnY2dkanhn77tts/s728/photo_2025-08-27_09-02-08.jpg

លោក Pål Jonson រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបានឲ្យដឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ថា៖ ប្រទេសថៃ និង ស៊ុយអែត នាពេលនេះកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការសុីជម្រៅជាមួយគ្នា ហើយប្រទេសស៊ុយអែតក៏បានផ្តល់យោបល់លើការប្រើប្រាស់យន្តហោះចម្បាំង Gripen ទៅកាន់ថៃផងដែរ ក្នុងអំឡុងពេលជម្លោះព្រំដែនថ្មីៗនេះរវាងថៃ និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwYgFS_sBgXgXqxAh6WPEnWRe7MYUsrvy-eFlOGEQIaKTpdrWFIvyTtMz1JWP46ImIsIx0hQ2G3lwoNoU5NGgoqVrZ_b7l-aypTjrEUR8slOhFLX0Gx6n29hk760lX40Vd1nPg5mm7sjbm86tt2kg2_oSdCamSEXypoB49-tnclnGEJ6oiS1CPwnvk5nz/s1280/photo_2025-08-27_09-02-06.jpg

ជាមួយគ្នានេះ ជុំវិញសំណួរពីអ្នកសារព័ត៌មានដែលចោ.ទសួរពីផលប៉ះពាល់នៃការប្រើប្រាស់យន្តហោះ Gripen រដ្ឋមន្ត្រីការពារជាតិស៊ុយអែតរូបនេះបានឆ្លើយតបថា៖ ថៃមានសិទ្ធិប្រើប្រាស់ Gripen ក្រោមច្បាប់អន្តរជាតិសម្រាប់ការពារខ្លួន។ ហើយវាគឺជាជម្រើសរបស់ថៃ ដរាបណាថៃប្រើវាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCB2EblYq0TdXTQzq4Nn93gk4CODgcrOxnWtuita8iLDMqoXJCGvcrcRjhvXIdU4ssWmSuadms7pqcwl1IRHSvVAzuB_-cdA97CYMRZmAxilL8UgJ-64XCAiWZQrJ63IdUA0Q93Eo8h48z-iaFPs1Lvjaqq25_3QXlC4o_1BRb5ThUEuUY2k_x7TfkduEQ/s980/photo_2025-08-27_09-02-07.jpg

លោក Jonson បានសង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ ប្រទេសថៃក៏ដូចជាប្រទេសដទៃទៀតដែរ គឺថៃមានសិទ្ធិការពារខ្លួន ហើយយើងគោរពចំពោះគោលការណ៍នេះ»។ បន្ថែមពីលើនេះ លោក Jonson បានឆ្លៀតឱកាសសាទរចំពោះប្រទេសថៃ និងកម្ពុជា ដែលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងសម្តែងការពេញចិត្តចំពោះការបង្កើតគណៈកម្មការចម្រុះ និងការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន ដែលជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជននៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxa2DLh6vThVkz7djngnJB_YANO-lwkm_4r09k3Wgs92wwHr_2pGfiZvrHwfDgi4XeaDQt-RbQAXa34xpU5ghrPpU20gCnmo79Hw5H1B1osInS81Rhl5Xp2yEFGAke0iaXWExVdGhsUAP7BNDS0J2W7IC0UXtJ8F5I9stfBdOpXzWJjPpxQ7wdBP3mm1Rp/s750/photo_2025-08-26_13-56-39.jpg

គួរជម្រាបថា បើតាមអ្វីដែលរដ្ឋមន្រ្តីការពារជាតិស៊ុយអែតបានលើកឡើងខាងលើ ពាក់ព័ន្ធនឹងសិទ្ធិស្របច្បាប់របស់ថៃក្នុងការប្រើប្រាស់យន្តហោះ Gripen នោះគឺចង់សំដៅលើច្បាប់អន្តរជាតិ មាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៖ ស្ដីពី «សិទ្ធិប្រើប្រាស់កម្លាំង» មានលក្ខណៈវិនិច្ឆ័យបីដែលត្រូវចាត់ទុកថាជាការការពារខ្លួន។ ការវាយប្រហារដោយអាវុធ ភាពចាំបាច់ និងសមាមាត្រ។ វាត្រូវបានចែងថា “កម្រិតនៃកម្លាំងដែលប្រើមិនគួរហួសប្រមាណ ឬហួសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅស្របច្បាប់នៃការការពារខ្លួនឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz379Z3B7o0eRIhfniiOlL0gNfDdq0Y9KLrlY7tMcwCMGdwmn6suotbAPLwvwpvQ-Pfz3v3Po9kxua1lr4B28ecR7bW6hh_vIdA5P8hzj1taSerOQ99AWr_isrqayRUkepXfiBtHk1GViRL0j4kQVDCFKEXJyNLDfp1nSfqXc0pmctEnZpptL1Hp1yggM-/s800/photo_2025-08-27_09-02-08%20(2).jpg

ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើលពីសកម្មភាពថៃនៅក្នុងការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីថ្មីៗនេះ គឺមិនមានលក្ខណៈណាមួយដែលអាចចាត់ទុកបានថាជាការប្រើកម្លាំងសមាមាត្រក្នុងការការពារខ្លួននោះទេ។ អ្វីដែលកាន់តែមិនអាចទទួលយកបាន គឺថៃបានប្រើប្រាស់ Gripens និង F-16 ដើម្បីវាយប្រហារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ttXxSOOBLOaY21le5pGBFdm6u3nm2i9gjlG77bvA5xklM8pMm_-5v9ZKuTW_4E9YO9og66-szox6SEg833NLe2tnAN9xLKQW4DTaibZVjbX-wBr4IdSFYC5BbLuEh7oM5YI451aA2vIUY-mqoodWbmFwfUD8053rebK55AizyxMWO8JdYEAMIp1wwF6C/s3000/image_2025-08-05_10-46-55.png

សរុបមក ប្រទេសថៃបានប្រើប្រាស់កាំភ្លើងធំលើសទម្ងន់រួមមាន យន្តហោះចម្បាំង រថក្រោះ ផ្សែងផូស្វ័រពណ៌ស មកលើប្រទេសដែលមិនមានយន្តហោះចម្បាំង និងមិនមែនជាគូរប្រៀបរបស់ថៃ។ វាបង្ហាញថាសកម្មភាពថៃកន្លងមក ពុំមែនជាការការពារខ្លួនឡើយ។ ដោយឡែក ការមានយន្តហោះចម្បាំងស៊េរីទំនើបនៅក្នុងដែយ៉ាងដូច្នេះ តើស៊ុយអែតមានអ្វីមកធានា ថាថៃនឹងមិនប្រើវាមកគាបសង្កត់កម្ពុជា?

G-Dragon ផ្តល់នាឡិកាប្រណីតតម្លៃកប់ពពកដល់អង្គរក្សដើម្បីបង្ហាញពីការដឹងគុណ

0

យោងតាមគេហទំព័រ Allkpop ថ្មីៗនេះ វីដេអូមួយបានបង្ហោះនៅលើគណនីទីពីររបស់ G-Dragon បានធ្វើឱ្យមានទាក់ទាញការចាប់អារម្មណ៍និងសរសើរតារាចម្រៀងរូបនេះយ៉ាងខ្លាំងនូវទង្វើល្អរបស់តារាចម្រៀងរូបនេះដែលគិតគូរមនុស្សជុំវិញខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZVvnQg2p3cSPnEJPp0ZGrvSXTAV1q5nvQSR99vfVzeN1kQQq2ehHPHVghkZvATp4aFINJMDLEY1U6_BisAB63jG69W9RLcUQPjM7Yjoctccw12RrT1FFIiVAdSKGV3SSrZknNE4e5YIMgp2S3BQikzp7KWi0WlQ0K0qtYqALpYO3Bb06ey5FEtKe76_9k/s1256/What%20it%20do%20this%20Summer%20Wet%20yo%20Swag%20on%F0%9F%92%A6.jpg

ក្នុងវីដេអូបង្ហាញពី G-Dragon នៅហាងនាឡិកាទំនើបរបស់ប្រទេសស្វីស។ G-Dragon បានសម្ដែងការដឹងគុណចំពោះអង្គរក្សរបស់ខ្លួន។ តារាចម្រៀងប្រុស បានបង្ហាញអាកប្បកិរិយាគួរសម និងគោរពពេលជូនកាដូដល់អង្គរក្សជិតស្និទ្ធ ហើយបាននិយាយថា៖ «អរគុណដែលបានការពារខ្ញុំ»។ បុគ្គលិកបានឃើញទិដ្ឋភាពនេះ ក៏បានអបអរសាទរ និងទះដៃ បង្កើតបរិយាកាសកក់ក្តៅ។ វាត្រូវបានគេដឹងថានេះគឺជាម៉ូដែលនាឡិកាដែលមានកំណត់ ជាម៉ាកនាឡិកាប្រណីតកំពូលរបស់អាម៉េរិកដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ ដែលគេស្គាល់សម្រាប់ការរួមបញ្ចូលគ្នានៃភាពប្រណីត និងសិល្បៈ ដោយលក់ក្នុងតម្លៃមិនធម្មតានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutWQe8sNWRd7-gLKiOrKktMQg3OmGGsb4SM5-Djnj1mPheveoha7XJhuIva0KKoaHWgbBJNDTENloLdyWAJxmB6RI5qC9EJJoWyCMgNthqtsfpYGZ2ML-tZdpTa54iXc30fQ-APDpcfkAE5LWco4A401NZ3s7HFJKHrOvDUMmzmjOQDZ0sh5R5bDXQeYz/s616/image_2025-08-26_11-25-15.png
ផលិតផលនេះត្រូវបានដាក់ឱ្យដំណើរការកាលពីដើមឆ្នាំនេះ ដោយមានតែ ៨ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោកជាមួយនឹង ៣ គ្រឿងមកដល់ប្រទេសកូរ៉េ ដែលនីមួយៗមានតម្លៃប្រហែល ១.៦ ពាន់លានវ៉ុន ១,២ លានដុល្លារ។ នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈដោយសារតែវារបស់កម្រ និងតម្លៃហួសប្រមាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbEtH-Tqg6DYI_P2yUMUV0naSXr9rZOXj663ZaDdca0t3a08gaPZNS8Rnki6zzhzABAXRgeDA_9KKweaQNNLfAPMcfs5K2qbpPMNyPJGQjkcKvDhZ8zP_K-2UawPjsms0lUULH1OcIGDAjyBwKdAOAvuty7FBPBfozqMsTH4riSMgcCJJqR49vOBgeHpP/s1000/image_2025-08-26_11-30-25.png

កាលពីខែកក្កដា កន្លងទៅ G-Dragon បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលលោកបានផ្តល់ឱ្យក្រុមអ្នករាំជាង ១០ នាក់នូវខ្សែកដែលមានកំណត់ដែលមានតម្លៃប្រហែល ១.៦៥ លានវ៉ុន (ប្រហែល១,២០០ ដុល្លារ) ក្នុងម្នាក់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhygnTBeavJ8ZYVzI-fF8uQnBy70Y-DarrasPlg5jMIsZOUNHTc7dl4vkucwRFEj47PJoNqPEJDKl0qRn6RPRHFyowbAH26A_aoYE2-18_NPGqqzEYApOmDsMlt9okb9WVmabpx9I_ua-aWqHVS_drell0CsbEQwg_1PfvOFH6veZi6yV8_1ttr_y9JBjQI/s1280/%C3%9Cbermensch%20in%20Jakarta%E2%9D%A4%EF%B8%8F_%F0%9F%A9%B9.jpg

អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតបានសរសើរ G-Dragon យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកដែលបានការពារ និងជួយលោក៕

ថៃអះអាងថា «ស៊ុយអែតពុំហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ»

0

ប្រទេសថៃ ៖ ការទិញយន្តហោះចម្បាំងបន្ថែមរបស់ថៃស្របពេលថៃកំពុងមានភាពតានតឹងព្រំដែនជាមួយកម្ពុជា ហើយថៃហាក់ពុំត្រឹមតែប្រើប្រាស់យន្តហោះចម្បាំងសម្រាប់ការពារដែនអាកាសរបស់ខ្លួនដូចការអះអាងទេ គឺថៃមានចេតនាគំរាមកំហែងប្រទេសជិតខាង ។ ថៃបានទិញយន្តហោះចម្បាំងថ្មីទំនើបបំផុតពីស៊ុយអែត ចំនួន៤គ្រឿង សម្រាប់ជំនួសយន្តហោះចម្បាំង F-16 ដែលមានរយៈពេលប្រើប្រាស់តាំងពីឆ្នាំ១៩៨០ មេបញ្ជាការកងទ័ពអាកាសថៃអះអាងថា ស៊ុយអែតពុំហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHOK4YXVARW-FcEHJY3XkjJNp1AFanB070EHsND8NJ9B-DB_mGavzdv-O8zwv5YSal6Xpd3TcLcl-m8zZTYOxWtq-dMevQEBYfpwIoaK52rtjqM0Z9FvRcaejmXp_AsV4Yx7r8C9rCh_8tGgqZsCeSfFcBJGYYcIjchGEK7-llUiL9USvR-jvDhsWbzEU/s1600/538167092_1204663371692966_3522434127624143772_n.jpg

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាសថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីថៃចុះហត្ថលេខាជាមួយស៊ុយអែតលើគម្រោងទិញយន្តហោះចម្បាំង Gripen E/F ដំណាក់កាលដំបូងចំនួន៤គ្រឿង ស្មើទឹកប្រាក់១៩,៥០០លានបាត ថា ស៊ុយអែតពុំបានហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំងក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixbXTgZ5pTFJwEeRNR2Ap5XUl7NXi7jRTnYR1E4B88Ekcg1UVLHSgur9loMi4RWoHuOjDTCAD1CGoA1Vdw7tY_yCooZ4LeZr490fHUau3SjhyphenhyphenLnbcW4jeE9UQSXXCHmV0OdcOPvvllJXEeCeImDC68jgCCXO7_zut8ansyqP4e_lzUe63XW3aXkv6wFifo/s1600/538260176_1204663268359643_2604472317370652157_n.jpg

កងទ័ពអាកាសថៃនឹងសិក្សាពីការប្រើប្រាស់យន្តហោះចម្បាំង Gripen បន្ថែមទៀត ដូចជា ៖ ការផ្ទេរច្ចេកវិទ្យាយន្តហោះដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មការពារប្រទេស ព្រមទាំងសហការជាមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងវិស័យសន្តិសុខផ្សេងៗនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsBJYRu3bfBGGuiR9WDPkupWfk_Lh8-p8DG57dmMl8YJKRiEig_H-0A_8OmNvP9lqWGIEbSMA9tLiTSKI5LBxF4Hh45dLYS9mVaQmHyr5IGtjvpa45jss3OoqY5konfw54Y-ScVuIR8iAY2InYRAyE0DCLta0bDWsaB7s7sergmAPwAnPQkPjYnHAP0hga/s1560/539595906_1204663255026311_4999186724185288368_n.jpg

ថៃទិញយន្តហោះចម្បាំង Gripen មិនមែនដោយសារវាមានទំហំធំទេ ប៉ុន្តែដោយសារអាចប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ។ ការទិញយន្តហោះចម្បាំងបន្ថែមជាច្រើនគ្រឿង គឺសម្រាប់ការពារប្រទេសថៃនៅភាគខាងកើត និងភាគឦសាន ហើយកងទ័ពអាកាសថៃជឿថា យន្តហោះចម្បាំងទិញលើកចុងក្រោយនេះ នឹងអាចប្រើប្រាស់មានប្រសិទ្ធភាពខ្លាំងជាងយន្តហោះចម្បាំងទិញលើកមុន ។ នេះបើតាមការលើកឡើងរបស់លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV3wqx1mYVDGk3dGnF3FFDTUB0ZeFamhQkU0OcH2ksOgV5MIJenNPTtvHiKRsjhCNekoyWNOeymb2a9h5Zk7xHMUQyl51MhmkxTmgNPLEV5tT0Q_ujsaLcqwtlVVuhS0ESz_lUZQyfKnvJgeAmZ2PPh1RaBYBqCRyHT5JxtOpN7W4qAoo5TKyMEVSZWxP/s750/photo_2025-08-26_13-56-40.jpg

លោកបន្តថា ថៃមានគម្រោងទិញយន្តហោះចម្បាំងយូរហើយ តាំងពីមុនពេលមានសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងពុំប្រើប្រាស់យន្តហោះចម្បាំងនេះធ្វើឱ្យប៉ះពាល់ប្រទេសណាទេ ។ ប៉ុន្តែពេលសង្គ្រាមកើតឡើង ថៃចាំបាច់ត្រូវប្រើប្រាស់យន្តហោះចម្បាំងក្នុងសង្គ្រាមដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងការពារសន្តិសុខប្រទេសខ្លួន ។ លោកបានច្រានចោលព័ត៌មានដែលថា ស៊ុយអែតពុំលក់យន្តហោះចម្បាំងឱ្យថៃ គឺថៃបានជជែកជាមួយស៊ុយអែតរហូតមក និងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងជាមួយស៊ុយអែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qBV549moTeUCf7J3IkSv33FNDe1ORcTM97DUmwi8KdEXLxIMe3woMDEHtRe_afOE3jDTzmMJ549PAsRcFjo5HMO0v-8_QYC4oUWZ8iHQkO-k5NYBzBDTkTdc7G29JvbTEdcsiusz1OfH9wgLWGcp0gzYw6RfsDLChYP7BTq8ZqsosEjKZNaI23KWTdzB/s800/photo_2025-08-26_13-56-42.jpg

លោកក៏បានអរគុណរដ្ឋាភិបាលថៃ ដែលមានគោលនយោបាយឱ្យកងទ័ពអាកាសទិញយន្តហោះចម្បាំងពីស៊ុយអែតបន្ថែម ។ មតិភាគច្រើនលើកឡើងថា ថៃចំណាយប្រាក់ច្រើនរហូតដល់៦៧,០០០លានបាតសម្រាប់ទិញយន្តហោះចម្បាំង ប៉ុន្តែអ្វីដែលកងទ័ព និងរដ្ឋាភិបាលថៃទទួលបាននឹងមានតម្លៃខ្ពស់ជាងប្រាក់ ពីព្រោះយន្តហោះចម្បាំងនឹងជួយពង្រឹងភាពរឹងមាំផ្នែកកងទ័ព និងសេដ្ឋកិច្ចនាថ្ងៃអនាគត ជាពិសេស កងទ័ពថៃបានសហការជាមួយស៊ុយអែតរយៈពេល១៧ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIupDQcAoKEkPFFiX-UQoQCn5o0hGAYHWj8YKjf4Ek90_wAdXv5HYAn5a18P4N8JXlryp48muPhsrNt24mXHxGT7s2Qf6927CJ8xWl0PrbQ-HOJhOg5FLgM0KUOkVLuy5U0gcouT0U5Qrxe4mJpNeiyAq4PEwqWgw_tf7r4BdqoxYQQfaznq0oaiQCBB3t/s960/photo_2025-08-25_15-03-46.jpg

ចុងក្រោយ មេបញ្ជាការកងទ័ពអាកាសថៃបញ្ជាក់ថា ស៊ុយអែតពុំបានហាមឃាត់ថៃប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស និងគ្រប់ការបំពេញភារកិច្ច ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិក្នុងការប្រតិបត្តិការយន្តហោះចម្បាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ttXxSOOBLOaY21le5pGBFdm6u3nm2i9gjlG77bvA5xklM8pMm_-5v9ZKuTW_4E9YO9og66-szox6SEg833NLe2tnAN9xLKQW4DTaibZVjbX-wBr4IdSFYC5BbLuEh7oM5YI451aA2vIUY-mqoodWbmFwfUD8053rebK55AizyxMWO8JdYEAMIp1wwF6C/s3000/image_2025-08-05_10-46-55.png

ស៊ុយអែតធ្លាប់មានកេរ្តិ៍ឈ្មោះល្អក្នុងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន ពេលនេះ បែរជាបង្ហាញទង្វើផ្ទុយតាមរយៈការលក់យន្តហោះចម្បាំងឱ្យថៃដើម្បីប្រើប្រាស់ឈ្លានពានប្រទេសជិតខាងទៅវិញ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការសហការលក់យន្តហោះចម្បាំងឱ្យថៃពេលស្ថានការណ៍តានតឹង នឹងធ្វើឱ្យស៊ុយអែតបាត់បង់កិត្យានុភាពលើការលើកកម្ពស់សិទ្ធិមនុស្ស ៕

រដ្ឋមន្ត្រីការពារជាតិថៃត្រៀមប្តឹងពលរដ្ឋខ្មែររុះរើបន្លាលួសនៅភូមិព្រៃចាន់ក្នុងទឹកដីកម្ពុជា និងបើកដៃឱ្យកងទ័ពថៃបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីន

0

ប្រទេសថៃ ៖ សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច កាន់តែព្រហើន និងបញ្ជាក់ថា ថៃពុំចង់បានសន្តិភាពដូចការលើកឡើងឡើយ ពីព្រោះបច្ចុប្បន្ន កម្ពុជា-ថៃកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងចរចាគ្នាដើម្បីស្វែងរកសន្តិភាពនៅតំបន់ព្រំដែន បែរជាលោក ណាត់ថាផុង បើកដៃឱ្យកងទ័ពខ្លួនបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីនក្នុងទឹកដីថៃ ។ លើសពីនេះ លោកថែមទាំងត្រៀមប្តឹងពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅភូមិព្រៃចាន់ក្នុងទឹកដីកម្ពុជាទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិត្រៀមប្តឹងពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅភូមិព្រៃចាន់ស្ថិតក្នុងទឹកដីកម្ពុជា ព្រមទាំងប្រើប្រាស់កម្លាំងសមត្ថកិច្ចបង្ក្រាបពលរដ្ឋខ្មែរ ។ លោកឯកភាពជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បើកដៃឱ្យកងទ័ពថៃបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីន បើទោះជាកម្ពុជា-ថៃកំពុងអនុវត្តបទឈប់បា.ញ់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2sKWzAvan_UcIdJfG0i8pnLBuC9jmosEhyarEhn_YpPCodgh8pYY7Z2DkoKheXsDtwXNfnvGgWuRUR39wxD_JaTTPr0PU56LHQmcrF2kyp_3TfBGKB4mRfs8L3O1WlaSozopzP8ZTyKGaLFvRAwO2N2w8GHl93IpAzT2IfD5YB2h-d8QOCTLTAeAycsQ7/s1280/photo_2025-08-26_13-44-41.jpg

នាវេលាម៉ោង៩និង៥៥នាទី ថ្ងៃទី២៦ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីកងទ័ពថៃចូលមកឈ្លានពានជាថ្មីនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងត្រូវបានពលរដ្ឋខ្មែរសាមគ្គីគ្នាបណ្តេញចេញថា លោកអភិបាលខេត្តស្រះកែវ នឹងធ្វើដំណើរមកជួបពលរដ្ឋថៃក្នុងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYVDDBctd8TjMHP9fSN3kT81l7fosGRCUq9G64fPiwBh7z8d3WafQR8arjvSrIamfUtTXbYPyp08WJvBS4sgRNLYiwoTSfYQaYBadtX2aoiMvFyLxqzpYLwKIZ_M19YzHu5L1YxEb1Bjx88SaA8jia54Aa8afsQB2iiA6jQmTWt2vQvuV9CzEt-4qAAmo/s1280/photo_2025-08-25_11-31-09.jpg

កងទ័ពភូមិភាគ១ និងកងកម្លាំងប៊ូរ៉ាផា បានយកបន្លាលួសមករាយលើទឹកដីកម្ពុជាបន្ថែមទៀតខុសពីកន្លែងដើមដើម្បីការពារកុំឱ្យពលរដ្ឋខ្មែរតវ៉ា ប៉ុន្តែលោក ណាត់ថាផុង បែរជានិយាយបំភ្លៃថា ភូមិព្រៃចាន់ជាទឹកដីថៃ ពលរដ្ឋខ្មែរពុំអាចតវ៉ាបានទេ ពីព្រោះល្មើសច្បាប់ព្រហ្មទណ្ឌពីបទបំផ្លាញទ្រព្យសម្បត្តិថៃទៅវិញ ។ លោកបើកដៃឱ្យកងទ័ពថៃចាត់វិធានការពលរដ្ឋខ្មែរតាមច្បាប់ បើហ៊ានតវ៉ាដូចកាលពីថ្ងៃទី២៥ ខែសីហា ទៀត ពីព្រោះពលរដ្ឋថៃទទួលយកមិនបានទេ ដែលឃើញពលរដ្ឋខ្មែរតវ៉ានឹងការឈ្លានពានរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsUY8Kt8EoQtOb_HJgC7SbAe5OM7suRXiS9L4qO10c_iFDcb4UUlb_TWZ5bSEu2TZri_ZVjbAkZUbfK8n9E5Jasj4cOXvBb4ugbjeaPfZ4sULPZBQQLD06fmuBuOE1snqAMDX0RmdWAttSbj5mcWwfb6-0t0YYFr04NWIpLcC5sRGbLPJy0wGeLdrgf3_/s626/photo_2025-08-19_11-32-54.jpg

លោក ណាត់ថាផុង បានបញ្ជាឱ្យផ្ញើលិខិតតវ៉ាតាមរយៈក្រសួងការបរទេស និងអះអាងថា ភូមិព្រៃចាន់ជាទឹកដីថៃ ពលរដ្ឋខ្មែរពុំអាចតវ៉ាទេ ។ ការបង្ក្រាបពលរដ្ឋខ្មែរ គឺកងទ័ពថៃចាប់ផ្តើមប្រើប្រាស់ឧបករណ៍ LRAD ដើម្បីបំបែកហ្វូងមនុស្ស ហើយថៃនឹងពង្រាយកងទ័ពបន្ថែមទៀតនៅភូមិព្រៃចាន់ ។ លោកថា កងទ័ពខ្មែរគាំទ្រឱ្យពលរដ្ឋខ្មែរទាមទារយកទឹកដីវិញ ថៃនឹងយកបញ្ហានេះជជែកក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នាដើមខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyG9s4rTUGca2Amuws1J08jLXAsrxaWdCJvELFiba9I5BMKzS5xrdcUvxrN3rEa_Ivs4JPv-Jw00YaW1N4yg9vgLuQ89h3mGls90EHYnQHbMpmx5_F2lkR6rSCvZkgaeUyvt1zcvnMVYRGPy4burwmU0jxbr3u2s0D6A3uJ1J6bYhv6fFWNI3XdBADYBG/s1280/535593105_1347323367394064_4674560607439650447_n.jpg

លោកឯកភាពជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលបើកដៃឱ្យកងទ័ពថៃបា.ញ់កងទ័ពខ្មែរបើសង្ស័យបង្កប់មីន ទោះជាកម្ពុជា-ថៃកំពុងអនុវត្តបទឈប់បា.ញ់ក្តី ដោយលោកថា មិនមែនថៃអនុវត្តបទឈប់បាញ់រួចហើយ កងទ័ពថៃពុំអាចបាញ់នោះទេ ។ ក្រសួងការពារជាតិបានផ្តល់អំណាចឱ្យមេបញ្ជាការកងទ័ពរួចហើយ បច្ចុប្បន្ន កងទ័ពថៃបានត្រៀមខ្លួន និងត្រៀមជម្លៀសពលរដ្ឋ បើមានសង្គ្រាមកើតឡើងម្តងទៀត ដូចជា ៖ អភិបាលខេត្តសុរិន្ទបានរៀបចំកន្លែងភៀសសឹកបន្ថែម ពីព្រោះពុំដឹងពីស្ថានការណ៍មុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwrXRNR6VY6hmHUKxKoKzPJvHFdVDEDF9toqt20naRTn88bDLNnBfE3MAT03bQ3A-GurJlB9fl3DSMLToD1zrg-KIQqoUzuIftzQWEfHaW7xNYojFj4tbvhjF-b1FsIO6ZGFD7Sr6qANEhp8FjoJblypziPoVONIa7Z9XTl_0TMGCtO_PkyhNGNkYX0KX/s1280/photo_2025-08-26_09-24-24.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ លោក ប៊ុនស៊ីន ផាកក្លាង បានបើកដៃឱ្យកងទ័ពថៃបាញ់គំរាម បើសង្ស័យកងទ័ពខ្មែរបង្កប់មីន ហើយបើកងទ័ពខ្មែរនៅតែពុំព្រមចាកចេញទៀត កងទ័ពថៃអាចបាញ់ភ្លាមៗនៅកន្លែង ។ ថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងរកលេសផ្ទុះអាវុធមុនជាមួយកម្ពុជា ដែលទង្វើបែបនេះបញ្ជាក់ថា ថៃនៅតែចង់បង្កសង្គ្រាម និងពុំគោរពបទឈប់បាញ់ ទោះជាកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា កងទ័ពកម្ពុជាពុំបានបង្កប់មីនក្នុងទឹកដីថៃ ហើយភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xKybGJqzkXyFO8L6Hg51FZIWqTyk5DWrGOgp5lDzv5tD6f_6RKkJWJGX4ZTkSgjXJuTitoc9PUodZx-u0vz3jGpZ9TRklfYeR6X_JSDDQQku8GA34rf3oyCOZoAgsVLsMgJogwtzAslfC9kIpA9C6wYlOkOCyk3q0GSTlcLD7yAb1mP7n68jPT3OrAYQ/s1280/photo_2025-08-26_09-24-27.jpg

Dylan Wang ធ្លា.យឃ្លីបឈ្លោះគ្នាជាមួយមិត្តស្រី ខណៈក្រុមហ៊ុនចេញមកបញ្ជាក់…

0

នៅថ្ងៃទី២៥ ខែសីហា តារាសម្តែងចិន Dylan Wang បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវថ្មីមួយ។ លើកនេះ អ្នកនិយមលេងអ៊ីនធឺណិតដែលមានអាសយដ្ឋាន IP នៅស៊ីនជាំង បានបង្ហោះការថតសំឡេងដែលធ្វើឱ្យ Dylan Wang ដែលមានអ្នកគាំទ្ររាប់សិបលាននាក់ចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaqZy7LmGJm7s4M5m9kiDZiWCbEtIOA3fUYJAALxNvD-R-k8WsgDqb65CSWTdEX836VsgdMNwxXnJtBykXFQgbjeauk-BGm_tl_PPi2NRR_Txl24Z0UOZgdOouBBSvdf0p4tCom0TE0offp1Mak1L8i3CUqbJ5s20RjeUMlwa9LWBnohXwAucthGq6DUDJ/s2048/image_2025-08-26_10-26-51.png

យោងតាមការថតបែកធ្លាយដោយអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ Dylan Wang និងមិត្តស្រីរបស់ខ្លួនបានឈ្លោះប្រកែកគ្នាអស់រយៈពេល២៧ នាទី ហើយភ្លាមៗនោះបណ្តាលឱ្យមានភាពចម្រូងចម្រាស។ ការថតនោះបានអះអាងថាជាអ្នកគាំទ្ររបស់ Dylan Wang ដែលរូបគេកំពុងកាន់រូបថតរបស់ Dylan Wang យ៉ាងសប្បាយរីករាយ ដើម្បីទទួលបានប័ណ្ណសម្គាល់របស់តារារបស់ខ្លួនប៉ុន្តែបន្ទាប់ពីមកដល់សណ្ឋាគារ រូបគេស្រាប់តែឮសំឡេងឈ្លោះប្រកែកគ្នានៅខាងក្រៅបន្ទប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinVCW3m4OCgW4RtjR57-d4H1cySHV-O2wInQJilJM4QU3wYU7dCtMaUgOmNtNi6yH9wJ2b1kksSMCr6p13MoxenyGC1f8AXX7p9qRRgMlSbW21IsYgZ49ZqctJ8D2QwpQ_VomWieNxxpm1UZGAnyHC9NO462Q8HTLs0lDA7oZ-OT502Z0WfoRVkF6y_xKF/s2048/image_2025-08-26_10-26-52%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាសំឡេងបុរសក្នុងការឈ្លោះគ្នាស្តាប់ទៅដូច Dylan Wang ដូច្នេះហើយរូបគេជ្រើសរើសថតវា។ ជាលទ្ធផល អ្នកដែលឈ្លោះជាមួយ Dylan Wang គឺជាមិត្តស្រីរបស់គាត់១០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzudugrIPXMfYI_HmWFSwWKRJBGlt0SoGqSqDu98qxOfm1CyJJqO2d9FHpuxbKR5jbawvnwux5a1A50EIPjI1RcGWvVwKe-Tdky7aEjn92fMdUl44qgxEYyPHueRUqENy1mz2kYHfcAqBfD2wD770k7zRKkm6levBNASely6hq9lB08gWxKBUSm6Fhf3Kv/s2048/image_2025-08-26_10-26-49.png

នៅព្រឹកថ្ងៃទី២៦ ស្ទូឌីយ៉ូរបស់ Dylan Wang បានចេញសេចក្តីថ្លែងការណ៍មួយថា ដើម្បីការពារឯកជនភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់សិល្បករ ស្ទូឌីយោបានបញ្ជូនការថតសំឡេងជជែក និងខ្លឹមសារពាក់ព័ន្ធផ្សេងទៀតដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ដំណើរការតុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTiVhe6jId9tOXufEPtua1PXAZL5-fd4GCc-ZhJN4Pu6VJ9IrV8cKlX8_XRkUDeOpd1PrABbZ144wfGGKKNj4KhLVqv1vRz04brrEbLadXnshiLo0o17vKFy61Uk4cJV-nEUyFP7FYggnmVgzhJY-e5ycHsueGICPpPwRGC4LxfhmX2xi2j6NLaoNPfdBG/s2048/image_2025-08-26_10-26-53.png

សេចក្ដីថ្លែងការណ៍ទាំងស្រុងបានបញ្ជាក់ថា «ទាក់ទងនឹងការថតសំឡេងជជែក និងខ្លឹមសារពាក់ព័ន្ធផ្សេងទៀតដែលកំពុងចរាចរលើអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ ដើម្បីការពារភាពឯកជន និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់សិល្បករ ស្ទូឌីយោបានបញ្ជូនវាទៅតុលាការ។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើ យើងខ្ញុំសូមប្រកាសដូចតទៅ៖ ១. ការទិញយកដោយខុសច្បាប់ ការថតវីដេអូ ការថត ការលាតត្រដាង និងការលក់ព័ត៌មានផ្ទាល់ខ្លួន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់។ សូមមេត្តាកុំជឿ ឬផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHanWgp4-T64E5Cuscz-GRv5fTDWhKDBE-ybjIuoO35ekn_aEM6VUWHWD3mfWl9I8QqozHxzwigMDricZmIaXX3L0H2qgz9Vd8i6KNpvTg1VTt_AnyEF8j2acFrO76ou7PstcQvhf_AQDfQvYcX1oFq-xgJrxUiOfOs5n8xs4LH7JUDWdggZtxghJjiXZq/s2048/image_2025-08-26_10-26-50.png

ក្រុមហ៊ុន Dylan Wang បានព្រមានអ្នកប្រើប្រាស់ដែលពាក់ព័ន្ធឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ដែលបំពានលើឯកជនភាពរបស់សិល្បករ។ ស្ទូឌីយោបានរក្សាព័ស្តុតាងទាំងអស់ និងរក្សាសិទ្ធិទាំងអស់ដើម្បីបន្តការទទួលខុសត្រូវតាមផ្លូវច្បាប់។ ចំណុចទី៣ បានលើកឡើងថា « ទប់ទល់យ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃ ជីវិតឯកជន ដូចជាការដើរតាម ការលួចលាក់ និងការយាយី។ យើងតស៊ូមតិថាមនុស្សគ្រប់រូបរួមគ្នារក្សាបរិយាកាសដែលមានផាសុកភាព វិជ្ជមាន និងសមហេតុផល រក្សាបរិយាកាសដ៏ល្អ និងរួមគ្នារក្សាសណ្តាប់ធ្នាប់សង្គម។ យើងនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ ហើយមិនអត់ឱនចំពោះទង្វើណាដែលបំពានលើគោលការណ៍ច្បាប់ឡើយ»៕

រឿងរបស់ YoonA និង Lee Chae Min ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង

0

រឿងភាគចុងសប្តាហ៍ថ្មីរបស់ tvN មានចំណងជើងថា «Bon Appétit, Your Majesty» ពីតារាសម្តែងល្បីឈ្មោះ YoonA និង Lee Chae Min កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង។ អ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថាដំបូងៗពួកគេមិនសូវជាពេញពិតចិត្តតួឯកប្រុសប៉ុន្មាននោះទេ ប៉ុន្តែបន្ទាប់ពីទស្សនាហើយពួកគេបានផ្លាស់ប្តូរគំនិតវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsq8s4Gh0i7vGUbTBhaoQR1z3IVr9DC-P0xkEP4sZ-zig0_Ue3QFzlL3-jjxdxp050CYVOK05B71fEGN5cI0hEkCq04ZDdnhva5VaQ_wnIjRueyQqf3J2UzsRFLn9p5VzcFLtweuuxOUVw3aJBFGM1wv4iHWjAXMfrh7lwBjXR9emEQA9tHRhY0nS8Lhyphenhyphen/s2025/image_2025-08-25_16-34-05.png
នៅលើវេទិកាអនឡាញ អ្នកនិយមលេងអ៊ីនធឺណិតបានពិភាក្សារឿងភាគថ្មីរបស់ YoonA និង Lee Chae Min ដែលបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃខ្លាំងសម្រាប់ភាគដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២៣ខែសីហា។ បន្ទាប់ពីភាគទីពីរនៅថ្ងៃទី ២៤ ខែសីហា អ្នកទស្សនាបាននិយាយថាសាច់រឿង ការពណ៌នាអាហារ និងការអភិវឌ្ឍន៍តួអង្គកាន់តែមានភាពទាក់ទាញ និងរំភើបចិត្តជាខ្លាំង ដែលទុកឱ្យទស្សនិកជនអន្ទះសារចង់ទស្សនានៅសប្តាហ៍ក្រោយ។ រឿងនេះគឺជារឿងភាគកំប្លែងបែបមនោសញ្ចេតនា បែបស្រមើស្រមៃអំពីមេចុងភៅម្នាក់ បានធ្វើដំណើរឆ្លងពេលវេលាទៅកាន់អតីតកាលកាលពី៥០០ឆ្នាំមុនហើយបានជួបជាមួយស្តេចផ្តាច់ការដែលជាតួឯកប្រុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHRq2xlyMR4LCvkGqWC75fTj2U9kJ_1oAJVmGyUctrVHzdPQoXThiYgeRU18VCsUxvQ1TApc1bg_LeM73D5IWgSWWcp68aNQZiBw4CxeGo12rm0EKnt2emLDaierX-vpiBHS6QPtl0hPGy-Wv7gN6jLSJbshk-avRtKmmTH-3E3VqFMSu_d0-_gA_J2p4i/s2025/image_2025-08-25_16-34-06.png
YoonA ដើរតួជា Yeon Ji Young ដែលជាមេចុងភៅធ្វើម្ហូបជនជាតិបារាំង។ Lee Chae Min ទទួលបានតួនាទីជាស្ដេចលើកដំបូងតាំងពីបង្ហាញខ្លួនជាលើកដំបូង ដោយរំពឹងថានឹងមានការសម្ដែងដ៏ខ្លាំង។ រឿងនេះគឺផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដែលជាស្នាដៃប្រឌិតនៃប្រវត្តិសាស្រ្តដែលបំផុសគំនិតដោយ Yeonsangun ដែលជាស្តេចទី ១០ នៃរាជវង្ស Joseon នៃប្រទេសកូរ៉េនៅចុងសតវត្សទី ១៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarAnHf55NrYRbS4hYIHx9U4PAKjaCc93nD0X28Aqo8l0V5mueZ9h9zyjFF2pcQAw_ddXloFu5y-6NL6iNWauShdwtOU4NF_4mNEUMzvwtwnw70-VmeByYZIIqH3YvQKsgRPDy4bQFC5eeCxJkZAIc9ggeml_k_mUCjUxEWG1LA_RL85UaOQtG1YNsh6yX/s2025/image_2025-08-25_16-34-03.png
យោងទៅតាមអ្នកនិយមលេងអ៊ីនធឺណិត ភាពទាក់ទាញពិសេសមួយរបស់រឿងនេះគឺរបៀបដែលវាបង្ហាញអំពីស្តេចផ្តាច់ការដ៏ល្បីរបស់ប្រទេសកូរ៉េថាជា «ស្នេហាបរិសុទ្ធ»។ មនុស្សជាច្រើនក៏បានគូសបញ្ជាក់ពីការជ្រើសរើសតួឯកប្រុសវ័យក្មេង ទល់នឹងតួឯកស្រីដ៏រឹងមាំ និងមានការតាំងចិត្ត ដោយបង្កើតភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ទស្សនិកជនមួយចំនួនបានសារភាពថា ពួកគេពិតជាមិនស្រលាញ់តួឯកប្រុសតាំងពីដំបូងឡើយ ប៉ុន្តែបន្តិចម្ដងៗ មានភាពកក់ក្តៅចំពោះគុណភាព ខណៈពេលដែលក៏រីករាយជាមួយការលេងសើចពេញសាច់រឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4E-lYapeJCD-CKK_RpVcnvY_umv07gAzSExxGh3r5YIJ5Lu6dRy5g4kU0pv9TQcdgbV34-xhr-pkg-343MRpOKYME67WVD0tbmVBGSZsFemLk88Np1Bkm_v5Wf-3nIjk5DIATNwzn6hZPhupAPC-FQB6aJwOMxSBdSpjZDSKgjAvBrVqB_D_0U3kjy6L/s2025/image_2025-08-25_16-34-02.png

អ្នកនិយមលេងអ៊ីនធឺណិតបានសរសើររឿងភាគនេះថាជាឈុតឆាកកំប្លែងខ្លាំង ហើយសម្រាប់ការផ្តល់ជូននូវភាពស្រស់ស្អាត និងមិននឹកស្មានដល់រវាងតួឯកប្រុសស្រី។ យោងតាមក្រុមហ៊ុន Nielsen Korea ភាគទី២នៃរឿងភាគមនោសញ្ចេតនាបែបស្រមើស្រមៃថ្មី «Bon Appétit, Your Majesty» ទទួលបានការកើនឡើងនៃការវាយតម្លៃរបស់អ្នកទស្សនាដោយឈានដល់ ៦.៦%, ខ្ពស់ជាងភាគដំបូង ១.៧.% ៕

រដ្ឋាភិបាលថៃត្រៀមបញ្ជូនឧបករណ៍ប្រើប្រាស់គ្រប់ប្រភេទឱ្យកងទ័ពខ្លួននៅទល់មុខភូមិសាស្ត្រឃុំអូរបីជាន់

0

ប្រទេសថៃ ៖ ក្រោយពីពលរដ្ឋខ្មែរសាមគ្គីគ្នាបណ្តេញកងទ័ពឈ្លានពានថៃដែលយកបន្លាលួសមករាយនៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានយកដីភូមិ ដីផ្លូវ និងចម្ការរបស់ពលរដ្ឋខ្មែរ នាយករដ្ឋមន្ត្រីស្តីទីថៃបានបង្ហាញការគាំទ្រកងទ័ពរបស់ខ្លួនយ៉ាងពេញទំហឹង និងសន្យាផ្តល់ឧបករណ៍ប្រើប្រាស់គ្រប់ប្រភេទ បើកងទ័ពត្រូវការបន្ទាន់ ។ លោកប្រាប់ឱ្យកងទ័ពនៅព្រំដែនរាយការណ៍បើចង់បានឧបករណ៍អ្វី រដ្ឋាភិបាលនឹងផ្តល់ឱ្យភ្លាម ពីព្រោះព្រំដែនកម្ពុជា-ថៃជាបញ្ហាសំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhahzs8rIdKTdMreDCYzUb17Ozdt4QBZ7YNNYSJwaJ3sOkOWGV217baFBAJbq7b5bfvaPECVGH6BPiq3Ynhz4XtwJoqY_-eVdWryDcVD807lBLhDK-KITa5sEY2fJzJi-QDcuzjayoTvJ-GWBjhBv0sIL_sQtlXaaccw1NfxqKhq9nefa3INKO1y6LfMqDZ/s1200/photo_2025-08-26_14-54-01%20(2).jpg

សារព័ត៌មានថៃ Khaosod បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឱ្យស្ថាប័នទាំងអស់គាំទ្រការបំពេញភារកិច្ចនៅព្រំដែនរបស់កងទ័ព បើកងទ័ពចង់បានឧបករណ៍អ្វី ត្រូវរាយការណ៍មកមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលនឹងផ្តល់ឱ្យភ្លាម ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធបង្ក្រាបការឆបោកអនឡាញនៅប្រទេសថៃ ដែលកំពុងតែកើនឡើងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcR5rjpd5T6bJpZ-QdqI5pfKtkSDvxdmmMli8hva_ExlzhKrBD7mXTR6VxFrdrs9Uz4DDMu_nkAG22XZx8aNSdg7ecA12HzNzKDvLJo7XdiuE6d44WCXG0DVKjORwttNegCrGB72jZWcD34Dr5mKJSV1cqpIwsuPmNWKP1VJ4acjrYgx_bRwzAyLXj1_pa/s1280/photo_2025-08-26_14-54-01.jpg

នៅថ្ងៃទី២៦ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធគាំទ្រការបំពេញភារកិច្ចនៅព្រំដែនរបស់កងទ័ព និងផ្តល់ឧបករណ៍ប្រើប្រាស់ ក៏ដូចជាធនធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmzFXO2VY2FbnpMdvql3hF5vIscI73xMh5syosBtJUpFbOg20dk9CekfxYZuWx6RuY7wRAwBHJrwONgkNBa0444m6LtCPh7fhTnMWfIBeiUTu1k99FWDgP4hIoxJBJPNJuhN-O4u3VnU62Dc1Gcm7aKq4XmAKQyc1OqIRQMUkRqp_8h4arhswo0a1_ovc/s1060/photo_2025-08-26_14-54-02.jpg

លោក ភូមិថាំ ក៏បានអរគុណកងទ័ពទាំងអស់ដែលប្រចាំការនៅតាមព្រំដែនគ្រប់តំបន់ ជាពិសេស អរគុណកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ដោយលោកចោទប្រកាន់ថា មានការញុះញង់ផ្សេងៗពីកម្ពុជា ។ ហេតុនេះ បើកងទ័ពថៃត្រូវការឧបករណ៍ប្រើប្រាស់ ឬធនធានបន្ទាន់ កងទ័ពអាចរាយការណ៍មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យមជ្ឈមណ្ឌលនេះទំនាក់ទំនងមករដ្ឋាភិបាលបញ្ជូនឧបករណ៍ឱ្យកងទ័ពភ្លាមៗ ពីព្រោះស្ថានការណ៍ព្រំដែនជាបញ្ហាសំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2mq2Azz3jl8XNAXvpDfc5ItIfgC0SsB4Arfc-xDq0d24QhZx5jAHsQubGPiMb0LZyMQrLxxQ3bfNhWtHIvG0awdOuZIbMnG4Ztyf1O7QByFpJX75QxCH-xxD-MINax26AATguw3EFuxhm1RW9v3ZqAjx8I7jRYQiClpAXRthfwpz9zeMFXVWNdw_lFHL/s1280/photo_2025-08-26_14-54-03.jpg

ក្រៅពីនេះ លោក ភូមិថាំ បានបញ្ជាឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃអនុវត្តការងារសម្រេចបានលទ្ធផល និងពង្រឹងផ្នែកកងទ័ព ទំនាក់ទំនងក្រៅប្រទេស ការជូនដំណឹង រួមទាំងការអនុវត្តការងាររបស់សមត្ថកិច្ច ក្រសួងមហាផ្ទៃ និងការចាត់វិធានការផ្សេងៗ ដូចជា ៖ រឹតបន្តឹងហាមឃាត់ពលរដ្ឋខ្មែរកុំឱ្យតវ៉ានៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបង្ក្រាបការឆបោកអនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUxNshRZAq358LOwmeHGuka1ieqHzQszt4AA1wLsiuhKY7Ab7On337e2W0p-PD5YrWw2T8bX6bq-USLCCY0aG6SZKlc7bfs94J2n5oRr58b0F41-HVadVm7l1L1QaXqI1EF-qoogxRAVu9P42xwYK_MZVtqHH95nliChnJ__YfIp1V5537nDva6ZtUFEa/s1280/photo_2025-08-26_14-54-04.jpg
កាលពីរសៀលថ្ងៃទី២៥ ខែសីហា ពលរដ្ឋខ្មែរជាច្រើននាក់បានសាមគ្គីគ្នាកាន់ដំបងម្នាក់មួយតវ៉ាប្រឆាំងកងទ័ពថៃ ដែលប្រមូលកម្លាំងមកព័ទ្ធបន្លាលួសយកដីរបស់ពួកគាត់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការទន្ទ្រានយកដីពលរដ្ឋខ្មែរពីសំណាក់កងទ័ពថៃធ្វើឱ្យពលរដ្ឋខ្មែរឈឺចាប់ទូទាំងប្រទេស ប៉ុន្តែពលរដ្ឋថៃបែរជាគាំទ្រ និងជំរុញឱ្យកងទ័ពខ្លួនបន្តការឈ្លានពាន ។ នៅថ្ងៃទី២៦ ខែសីហា ពលរដ្ឋថៃជាច្រើនបានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅព្រំដែនគាំទ្រការឈ្លានពានរបស់កងទ័ពថៃ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋាន ៕

ត្រាំ ពិចារណាប្តូរឈ្មោះ “ក្រសួងការពារជាតិ” ទៅជា “នាយកដ្ឋានសង្គ្រាម”

0

ប្រធានធិបតីអាមេរិក លោក ដូណាល់ត្រាំ គ្រោងនឹងប្តូរឈ្មោះ ក្រសួងការពារជាតិអាមេរិក ទៅជានាយកដ្ឋានសង្គ្រាមជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5Zq6cIAmE3LfUSpEXUiDTwUmpC2lYQnh8XHg2hzICEOQszHNeEiBcYl7oFvIvzFxcwrGslhSXOqNjHmn6r5cnXGPifWmoEd_TYnaCdc3mE6zXlrai0z1NCbqE5nA9PYTdOWBdFwSyYYkUNSgdoMc3xMhWJ4AEQRPjeW0Q9c4m_SAxTvKRDvxRFGUtg8F/s3072/image_2025-08-26_15-23-46.png
លោក ត្រាំ បានលើកឡើងថា៖”នាយកដ្ឋានសង្គ្រាម គឺជាឈ្មោះចាស់ ដែលអាមេរិកធ្លាប់បានប្រើក្នុងជ័យជំនះសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើក២”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxiNUlI-6FiIXtWDMYo6LtDD76XyzBa5Dvq_mXxuxO4KbzyWr31hMtiC4hYg6f90K8ozvgFtB4srxEeqbbVBCiIJLbuileB-HsRYhcmjiO6crVYb9jmHXktLobWdX3CXF6kGm7MEWxyXUUVyHqfIpO2ty5SqFGF1dWwwodX0viE-oofPB4OWF2IqDgLcOK/s640/image_2025-08-26_15-23-58.png

នាយកដ្ឋានសង្គ្រាម ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីលោក George Washington ក្នុងឆ្នាំ ១៧៨៩ មានតួនាទីប្រតិបត្តិការ និងថែរក្សាកងទ័ពសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTZXwat4-GY1eYGIu3iTQr7Zs31MTAcnRLJvFT4rIenYY7IuNra5iBH7j6DsHFHaPyPEWDZh-ZYLUcTv1qSud8j0Q0NBJ_KUhOs3JLOMw-utkR3c_AC_0ZNyCIN5idF0YX3XQAOIUlKZ6Sw_O6CcbDGXkDDR95m8RRMUSSrRz5kn9HlzvtyZqWbSKxTog/s1500/image_2025-08-26_15-23-52%20(2).png

លុះដល់ ចប់សង្គ្រាមលោកលើកលើទី២ បាន៤ឆ្នាំ ពោលនៅឆ្នាំ ១៩៤៩ ប្រធានាធិបតីអាមេរិកលោក Harry Truman ក៏បានប្តូរឈ្មោះមកជាក្រសួងការពារជាតិវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM4s4_nCkwvcWz2AYw6UGgb4VuSF5AXwwOTdcDDpk7l83gnij5iizfCtQeEpjWfssYHVi0osXX51WlVJC8xlAyTjvMPJr5FpnAY6HPcL05Z8Arn4xv76QnGRYkzsoretFXFfeeEFULHbPewwRc96MxnfUaxV9Jo-8lBfbGCPrBeWhgxF5fdN882BqRfiGW/s3840/image_2025-08-26_15-23-53.png

លោក Harry Truman យល់ឃើញថា ក្រសួងការពារជាតិ មានតួនាទីថែរក្សាការពារបូរណាភាពទឹកដី បើដាក់ឈ្មោះ “នាយកដ្ឋានសង្គ្រាម” ហាក់បីដូចជាផ្តោតទៅលើតែការធ្វើសង្គ្រាម ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0nY8HljGj_xzievMVUXd0XkMEdVAk0BB5wOBKqua-c7Z9AhMR7uYjMPpcKvooclqeERJ0HlNpjeYvb8JWSsW3JTLahwAygaWvt3PIkvGlSeB2m530d47SFL4NkYgX3vSXn2h-eHWd1rElwhDE5vavk2dwBiKpJCK7R8umFngQhVFFD_PHPZJVQaxloSd2/s2592/image_2025-08-26_15-23-44.png

 

ស្រ្តីខ្មែរទន់ភ្លន់តែមិនទន់ជ្រាយ ដាក់ម្ខាងកាន់កូន ដៃម្ខាងកាន់ដំបងតទល់ជាមួយទ័ពសៀមឈ្លានពាន

0

ថ្មីៗនេះ ទាហានថៃ បានបន្តចូលមកឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋកម្ពុជា សាមគ្គីគ្នាបណ្តេញចេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmDVH8bws4fQcJSX2WX-h7xF_Mz_nrik7Cx1QZYV9Nb6b6Uv07iCA-2sPs-eAzXVkb819Q-boOIjzoS-OdSqmQNPCzvgcB8YQkVDJFKZk9nxH7jLkoZdPlbqEEt8zdJJF9m1YSqWuQ-r6Z2WnTeVtbyhzMrXPQCAkRrs_TcNIbU6-itNdXaNLXjEl3CJSl/s1280/image_2025-08-26_14-40-51.png

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋកម្ពុជា បានឈរយ៉ាងរឹងមុាំការពារទឹកដី និងភូមិដ្ឋានពីចោរសៀមឈ្លានពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht9XsYdKkBhS_EK3SABKG0Jjqrs5V1gMryvDD9-_9WDzzDWnjeVVAipwghEKOGULebqMuNxXwiFfrlthPWviID6ylzmw6wcmEkOpvZZqtvapkSzwjYDD2FyxRc4e0DSGR_YD9b4kXRcn_qPnXRN8gKL7Wtv2hXXMXBlqyh5xUFqd2H3xKboIiFeGXqiMit/s1280/image_2025-08-26_14-40-50.png

ជាពិសេសនៅក្នុងវីដេអូ គេប្រទះឃើញមានស្ត្រីម្នាក់ដៃម្ខាងកាន់ដំបង និងម្ខាងទៀតពរកូន ដែលបង្ហាញពីភាពអង់អាចក្លានហានរបស់ស្ត្រីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw3kcpGHttduGI3DqhoZ4Qk-8lCyV_iIcw5fnUrCOJrO-nzfVToamH8WC7qoz1S9uBmVsFGcw1Cbuh61aER_d3dIiJJv9M2riMjPNQs1TFk5U2yELIZeaIxq1yqMY7uo0kQAx17LwKKGivqaCJsDAcJJNQ7Y7Z7Q527ykqlDWD8Cm0igaxkzTCKaU__omf/s643/Screenshot%202025-08-26%20144529.png

សកម្មភាពនេះ ធ្វើឱ្យគេនឹកដល់ រូបចម្លាក់នៅលើប្រាង្គប្រាសាទខ្មែរមួយ ដែលបានបង្ហាញពី បុរស៣នាក់ និងស្ត្រីម្នាក់ ដៃម្ខាងកាន់លំពែង សម្រាប់ការប្រយុទ្ធ និងការពារខ្លួន ហើយដៃម្ខាងទៀតគឺបីកូន ដែលឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់របស់ស្ត្រីនៅក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiETku3YQwXihgaaHcHJk9akCuj2Xzsl0JSjmxVWLwCsF8ItFIkfVz-2YyR8PIYxBuGwbnLDI27eDg2Ia1ak_N70bZBeZAdnYVferR5Hg_EISfGgTA_QRwcAo6bDMbgRockWwXtK-07Ow4TV7DGrotI1OyWuULAANF5Dvqo2NOVy_sPmeDL_pZRG-jSkHY/s640/image_2025-08-26_14-40-25.png

គួរបញ្ជាក់ថា នៅសម័យអង្គរ ស្ត្រីត្រូវបានគេចាត់ទុក និងគោរព ឱ្យតម្លៃខ្ពស់ជាង និងពិសិដ្ឋជាងបុរស។ ស្ត្រីជាម្តាយ នៃមនុស្សផងទាំងពួងទាំងការផ្តល់ជីវិត ចិញ្ចឹមបីបាច់ និងការបង្រៀន៕

ស្ថានភាព អាមេរិក និងវ៉េណេស៊ុយអេឡា អាចឈានដល់ការផ្ទុះសង្គ្រាម

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជានាវាពិឃាត៣គ្រឿង អមជាមួយទាហានម៉ារីន៤ពាន់នាក់ ចូលទៅកាន់តំបន់មួយស្ថិតនៅក្បែរដែនទឹកប្រទេសវ៉េណេស៊ុយអេឡា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdYBWBSGCRbzJL2NMD3AZL368GNK_nuXMOvMZmFnScOx8gk-Oy5MeSV7nQl_C-VFwnqiqk6GHode_7uxlcsSgyOaxWYlPJC2X4qhB8I4cC7oWyFJP12d7MoK-D-e8Pn2aVPZDE9kMU7cOAxx-6gmeQGkADIMcaR5O4KGeHLfLwvDgup1VCcfaeSTDLmyWq/s1024/image_2025-08-26_14-33-05.pngការដាក់ពង្រាយកងទ័ពជើងទឹកអាមេរិកនេះ ធ្វើឡើងដើម្បីប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលអាមេរិកសង្ស័យថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ជាមេកើយនៅពីក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvAzg0R2QNjTHoDntSnSZltPAg8Mkwden_BkDaRR1rKdjqULDD6yBcr-dt9_-AsbxcK4AYswNhe9gLyJyZIw-ovAmyP-aWjacRvFZQEnODRb-7ePnI_Bwva01hl994MpzSNqBTyihDdQQzL7426Q3atv1X2n0iL4WDTYxzLzEBDwP2heGbp4a0P8O4MLGc/s1200/image_2025-08-26_14-33-07.png
ជាការឆ្លើយតប លោក ម៉ាឌូរ៉ូ (Maduro) បានពង្រាយកងជីវពលជាង ៤.៥លាននាក់នៅជុំវិញប្រទេស ដោយប្ដេជ្ញាការពារប្រឆាំងនឹងការឈ្លានពានអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPVYuI4k_0kIm-P3nSv6gyinvfav4BADMGEbrbbbRANja0EotLz5J2aajFVVQcjjMHLtxKSKOHaxr-jIhh-U4n_F8bpOGPiTR0xLZto0jKtIyCfJmfI8JbeEl1swnBAgTYTrB4c_njz1q4P6b3hHjTyf4_GN4aSBLVkNxl29-p9B5uJPMc4O79ewlnWS9_/s1000/image_2025-08-26_14-33-08%20(2).png

ភាពតានតឹងរបស់ប្រទេសទាំងពីរ កើតឡើង ក្រោយពីរដ្ឋាភិបាលោកត្រាំ បានប្រកាសផ្តល់រង្វាន់៥០លានដុល្លារ ក្នុងការផ្តល់ព័ត៌មាន ដែលឈានដល់ការឃាត់ខ្លួនលោក ម៉ាឌូរ៉ូ (Maduro)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0wHoCtmsGvk5GBGcsHbv8gJAsUUoA-Gpld3u0nCD86bdan2mHAzv0-jDxFoN6s75eO5rF9PLiNUI-QpaHEdEDq7if2-r8Hts9SvH1N3GRouyqAdb2gfWcW3CS7fSyo-6hIl2Aa2zoepWQuhW-JmFQC61gV2Ny8z9OEi0MUkSsVWLybJ2HAJPjwHcNiatq/s1920/image_2025-08-26_14-35-14.png

គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានរដ្ឋអាជ្ញាអាមេរិក តាមឃាត់ខ្លួនតាំងពីឆ្នាំ២០២០ ដោយចោទថាលោកជាមនុស្សនៅពីក្រោយ ការសមគំនិតរត់ពន្ធកូកាអ៊ីន អាភៀន និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGE7Btj5C0yLIz1idSVhyuo7zVUeD6X5IpCsYbaja4R6XzWBUSZ8ujktB9Qu4bYRHrjBc61bU-EjdRq9mZ3QvwUt_X1YwKbl0Oh5yLnMRW6z7v5j0jiYuM80tHqrm5lPH9A_iOU_4TXogLKZro0852QDFbL79aWFuXP894JJSTAseig122CPqoRPYgPzy/s1920/image_2025-08-26_14-33-04.png