ប្រទេសថៃ ៖ ក្រោយពីពលរដ្ឋខ្មែរសាមគ្គីគ្នាបណ្តេញកងទ័ពឈ្លានពានថៃដែលយកបន្លាលួសមករាយនៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានយកដីភូមិ ដីផ្លូវ និងចម្ការរបស់ពលរដ្ឋខ្មែរ នាយករដ្ឋមន្ត្រីស្តីទីថៃបានបង្ហាញការគាំទ្រកងទ័ពរបស់ខ្លួនយ៉ាងពេញទំហឹង និងសន្យាផ្តល់ឧបករណ៍ប្រើប្រាស់គ្រប់ប្រភេទ បើកងទ័ពត្រូវការបន្ទាន់ ។ លោកប្រាប់ឱ្យកងទ័ពនៅព្រំដែនរាយការណ៍បើចង់បានឧបករណ៍អ្វី រដ្ឋាភិបាលនឹងផ្តល់ឱ្យភ្លាម ពីព្រោះព្រំដែនកម្ពុជា-ថៃជាបញ្ហាសំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhahzs8rIdKTdMreDCYzUb17Ozdt4QBZ7YNNYSJwaJ3sOkOWGV217baFBAJbq7b5bfvaPECVGH6BPiq3Ynhz4XtwJoqY_-eVdWryDcVD807lBLhDK-KITa5sEY2fJzJi-QDcuzjayoTvJ-GWBjhBv0sIL_sQtlXaaccw1NfxqKhq9nefa3INKO1y6LfMqDZ/s1200/photo_2025-08-26_14-54-01%20(2).jpg

សារព័ត៌មានថៃ Khaosod បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឱ្យស្ថាប័នទាំងអស់គាំទ្រការបំពេញភារកិច្ចនៅព្រំដែនរបស់កងទ័ព បើកងទ័ពចង់បានឧបករណ៍អ្វី ត្រូវរាយការណ៍មកមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលនឹងផ្តល់ឱ្យភ្លាម ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធបង្ក្រាបការឆបោកអនឡាញនៅប្រទេសថៃ ដែលកំពុងតែកើនឡើងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcR5rjpd5T6bJpZ-QdqI5pfKtkSDvxdmmMli8hva_ExlzhKrBD7mXTR6VxFrdrs9Uz4DDMu_nkAG22XZx8aNSdg7ecA12HzNzKDvLJo7XdiuE6d44WCXG0DVKjORwttNegCrGB72jZWcD34Dr5mKJSV1cqpIwsuPmNWKP1VJ4acjrYgx_bRwzAyLXj1_pa/s1280/photo_2025-08-26_14-54-01.jpg

នៅថ្ងៃទី២៦ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធគាំទ្រការបំពេញភារកិច្ចនៅព្រំដែនរបស់កងទ័ព និងផ្តល់ឧបករណ៍ប្រើប្រាស់ ក៏ដូចជាធនធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmzFXO2VY2FbnpMdvql3hF5vIscI73xMh5syosBtJUpFbOg20dk9CekfxYZuWx6RuY7wRAwBHJrwONgkNBa0444m6LtCPh7fhTnMWfIBeiUTu1k99FWDgP4hIoxJBJPNJuhN-O4u3VnU62Dc1Gcm7aKq4XmAKQyc1OqIRQMUkRqp_8h4arhswo0a1_ovc/s1060/photo_2025-08-26_14-54-02.jpg

លោក ភូមិថាំ ក៏បានអរគុណកងទ័ពទាំងអស់ដែលប្រចាំការនៅតាមព្រំដែនគ្រប់តំបន់ ជាពិសេស អរគុណកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ដោយលោកចោទប្រកាន់ថា មានការញុះញង់ផ្សេងៗពីកម្ពុជា ។ ហេតុនេះ បើកងទ័ពថៃត្រូវការឧបករណ៍ប្រើប្រាស់ ឬធនធានបន្ទាន់ កងទ័ពអាចរាយការណ៍មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យមជ្ឈមណ្ឌលនេះទំនាក់ទំនងមករដ្ឋាភិបាលបញ្ជូនឧបករណ៍ឱ្យកងទ័ពភ្លាមៗ ពីព្រោះស្ថានការណ៍ព្រំដែនជាបញ្ហាសំខាន់របស់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2mq2Azz3jl8XNAXvpDfc5ItIfgC0SsB4Arfc-xDq0d24QhZx5jAHsQubGPiMb0LZyMQrLxxQ3bfNhWtHIvG0awdOuZIbMnG4Ztyf1O7QByFpJX75QxCH-xxD-MINax26AATguw3EFuxhm1RW9v3ZqAjx8I7jRYQiClpAXRthfwpz9zeMFXVWNdw_lFHL/s1280/photo_2025-08-26_14-54-03.jpg

ក្រៅពីនេះ លោក ភូមិថាំ បានបញ្ជាឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃអនុវត្តការងារសម្រេចបានលទ្ធផល និងពង្រឹងផ្នែកកងទ័ព ទំនាក់ទំនងក្រៅប្រទេស ការជូនដំណឹង រួមទាំងការអនុវត្តការងាររបស់សមត្ថកិច្ច ក្រសួងមហាផ្ទៃ និងការចាត់វិធានការផ្សេងៗ ដូចជា ៖ រឹតបន្តឹងហាមឃាត់ពលរដ្ឋខ្មែរកុំឱ្យតវ៉ានៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបង្ក្រាបការឆបោកអនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUxNshRZAq358LOwmeHGuka1ieqHzQszt4AA1wLsiuhKY7Ab7On337e2W0p-PD5YrWw2T8bX6bq-USLCCY0aG6SZKlc7bfs94J2n5oRr58b0F41-HVadVm7l1L1QaXqI1EF-qoogxRAVu9P42xwYK_MZVtqHH95nliChnJ__YfIp1V5537nDva6ZtUFEa/s1280/photo_2025-08-26_14-54-04.jpg
កាលពីរសៀលថ្ងៃទី២៥ ខែសីហា ពលរដ្ឋខ្មែរជាច្រើននាក់បានសាមគ្គីគ្នាកាន់ដំបងម្នាក់មួយតវ៉ាប្រឆាំងកងទ័ពថៃ ដែលប្រមូលកម្លាំងមកព័ទ្ធបន្លាលួសយកដីរបស់ពួកគាត់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការទន្ទ្រានយកដីពលរដ្ឋខ្មែរពីសំណាក់កងទ័ពថៃធ្វើឱ្យពលរដ្ឋខ្មែរឈឺចាប់ទូទាំងប្រទេស ប៉ុន្តែពលរដ្ឋថៃបែរជាគាំទ្រ និងជំរុញឱ្យកងទ័ពខ្លួនបន្តការឈ្លានពាន ។ នៅថ្ងៃទី២៦ ខែសីហា ពលរដ្ឋថៃជាច្រើនបានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅព្រំដែនគាំទ្រការឈ្លានពានរបស់កងទ័ពថៃ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋាន ៕