ភ្នំពេញ ៖ ធនាគារ ប្រ៊ីដ ដែលជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តរបស់លោកអ្នក និងជាធនាគារពាណិជ្ជក្នុងស្រុក បានប្រកាសផ្តល់ជូនយុទ្ធនាការដ៏រំភើបនិងអស្ចារ្យ ដល់អតិថិជននូវបទពិសោធន៍លំដាប់អន្តរជាតិ ក្នុងការធ្វើដំណើរទៅទស្សនាការដើរបង្ហាញម៉ូតដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក គឺ Shanghai Fashion Week នៅទីក្រុងសៀងហៃ ប្រទេសចិន។
ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏វិសេសវិសាលនេះ អតិថិជនគ្រាន់តែធ្វើការចំណាយជាមួយ កាតឥណទាន ឬកាតឥណពន្ធ ធនាគារប្រ៊ីដចាប់ពី 90ដុល្លារឡើងទៅនោះអតិថិជននឹងទទួលបានឱកាសក្លាយជាម្ចាស់សំបុត្រផ្សងសំណាង ទៅទស្សនាការបង្ហាញម៉ូដលំដាប់ពិភពលោកផ្ទាល់ដល់ទីក្រុងសៀងហៃ។
លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានឱ្យដឹងថា “ជាការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនដែលបានប្រើប្រាស់សេវាទូទាត់ឌីជីថលជាមួយធនាគារ មើលឃើញដូចនេះក្រុមហ៊ុនវីសាកម្ពុជា និងធនាគារប្រ៊ីដ បានសហការគ្នា ផ្តល់ជូនកញ្ចប់ដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិនចំនួន ៤យប់ ៣ថ្ងៃ ជាពិសេស អតិថិជននិងទទួលបានការចូលរួមលក្ខណៈVIPទស្សនាការបង្ហាញម៉ូដលំដាប់អន្តរជាតិដោយផ្ទាល់ របស់ Shanghai Fashion Week សម្រាប់មនុស្សពីរនាក់។ យើងចង់ឱ្យអតិថិជនរបស់យើងទទួលបានបទពិសោធន៍ជីវិតដ៏ទាន់សម័យ និងប្រណីត ក៏ដូចជាទទួលបានឱកាសស្មើរៗគ្នាដរាបណាអតិថិជនបានប្រើប្រាស់កាតវីសាធនាគារប្រ៊ីដ។ ធនាគារ ប្រ៊ីដមិនត្រឹមតែជួយជម្រុញរាល់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំលោកអ្នកទៅកាន់ឆាកអន្តរជាតិទៀតផង ។
លោក Richard បានបន្ថែមទៀតថា ដើម្បីចូលរួមអតិថិជនគ្រាន់តែប្រើប្រាស់កាតវីសាណាមួយរបស់ធនាគារប្រ៊ីដ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ឬប្រសិនបើអតិថិជនមិនទាន់មានកាតធនាគារប្រ៊ីដ លោកអ្នកអាចទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកទំាង៥ទីតំាង ឬទំនាក់ទំនងតាមទូរសព្ទលេខ ០៨៩ ២០២ ៩៩៩ ដើម្បីស្នើកាតវីសារបស់ធនាគារប្រ៊ីដ ដោយមិនគិតថ្លៃសេវាថែមទៀតផង កាន់តែពិសេសសម្រាប់អតិថិជនដែលស្នើរកាតថ្មីប្រភេទកាតឥណទាន ហ្គោល (Gold) និងផ្លាទីនៀម (Platinum) និងទទួលបានការដូរពិសេសភ្លាមៗ។
គួររំលឹកផងដែរថា នេះជាកម្មវិធីលើកទីពី២ហើយដែលធនាគារប្រ៊ីដបានផ្តល់ជូនទៅអតិថិជនទទួលបានឱកាសចូលរួមកម្មវិធីលំដាប់អន្តរជាតិដ៏កម្រនេះ ចាប់ផ្តើមការចាយជាមួយធនាគារ ប្រ៊ីដ ពីថ្ងៃនេះតទៅ ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាងទៅកាន់ទឹកដីទីក្រុងសៀងហៃ និងទស្សនាព្រឹត្តិការណ៍ពិភពហ្វេសសិនលំដាប់សកល។










