Home Blog Page 29

រូបថតមួយសន្លឹករបស់ Zhao Liying បង្កើតឥទ្ធិពលយ៉ាងខ្លាំងអាចទាញចំណូលបានរាប់សិបលាន

0

យោងតាម សារព័ត៌មាន Sina នៅដើមឆ្នាំ ២០២៣ Zhao Liying បានថតរូបជាបន្តបន្ទាប់នៅក្វាន់ចូវ រួមទាំងរូបភាពជាច្រើនសន្លឹកដែលនាងពាក់មកុដផ្កា ដែលជាការអនុវត្តវប្បធម៌ប្រពៃណីរបស់ប្រជាជននៅភូមិស៊ុនពូ (Xunpu) ក្រុងក្វាន់ចូវ ខេត្តហ្វូជាន ប្រទេសចិន។ រូបថតទាំងនោះត្រូវបានគេចាត់ទុកថាស្រស់ស្អាតខ្លាំងណាស់ ហើយបានរីករាលដាលពាសពេញបណ្តាញសង្គមដែលធ្វើឱ្យវប្បធម៌មកុដផ្កានេះមានភាពល្បីល្បាញ។ ចាប់តាំងពីពេលនោះមក អ្នកទេសចរជាច្រើនបានមកភូមិនេះដើម្បីថតរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvs-qZRDTnz7kOPD0i3Fefk5nTwh9wqNxc1Xp5h6jy8ZDdMYRZfzo07CtgCyUH2e0dy0QZgXiQG3KUSFF_nneT_sdCxsi3em-IB-zYEBXgQjZ3-NaFPjQBWQL5MXpAFErezDeNtm26DPMqxFyOklW8UPwXtK0cqPwBTi0L47G1vxY9CW7-lhm_0vrBe7g/s1621/image_2026-05-08_13-28-19.png

ថ្មីៗនេះ ភូមិស៊ុនពូ បានប្រកាសពីតួលេខទេសចរណ៍ឆ្នាំ ២០២៥ របស់ខ្លួន ដោយព្យាករណ៍ថានឹងមានភ្ញៀវទេសចរប្រមាណ ៩,៣ លាននាក់ និងបង្កើតប្រាក់ចំណូលជាង ២ ពាន់លានយន់។ លើសពីនេះ ការអភិវឌ្ឍភូមិស៊ុនពូ និងវប្បធម៌ប្រពៃណីរបស់វា ត្រូវបានគេរំពឹងថានឹងជំរុញការប្រើប្រាស់នៅក្នុងតំបន់ជុំវិញជាង ៧ ពាន់លានយន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5PzuUHO2CmwnMRExtKukQr8OP2zLdneHrRiun9_H4FlIYn2Stdbm7MUxddH09R_4dTXWSZtwWY-qNH0hx3wWmlLjZ5Wt7AXaQHjq-VAB1MIpJvjUnlINUPJ7jj3X5s1SiOcP3_0I1TJk3RyVGBrFpoHTrDV-v7nSrFn2ur3tYaZz81QhsT2V5gLyTPtM/s1853/image_2026-05-08_13-28-20.png

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ Zhao Liying មកកាន់ភូមិ Xunpu នៅដើមឆ្នាំ ២០២៣ចំនួនភ្ញៀវទេសចរនៅឆ្នាំនោះបានកើនឡើងពី ១០០,០០០ នាក់ដល់ជាង ៤.៥ លាននាក់ ហើយនៅឆ្នាំ២០២៤ ចំនួននេះបានលើសពី ៨.៥ លាននាក់។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ការចំណាយសរុបត្រូវបានជំរុញជាង ១៥ ពាន់លានយ័ន ប្រមាណជាង ២.១ ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរនៅឆ្នាំ ២០២៥ បានកើនឡើង ៩២០០%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5wDIOzbdKprs-yc99pyaeLOlNsQuvZXvqOfdb1Ttv4_5X-q-qvyde9UYAhH7Thxsi_nwNv8jGDTnGeMPVt-sT7MQENEyslWUZmXB_iHLss5UiClXRZQmAUEmH9amOQzQN4b10x-ThD9oydgjJPJPmEcza8a7Skh4ITkeZqRGVB84-kbYCQw7GFCttO8/s1426/image_2026-05-08_13-28-21%20(2).png

ភូមិនេសាទឆ្នេរសមុទ្រនេះ ដែលផ្តោតសំខាន់លើអាហារសមុទ្រ ដំបូងឡើយមានហាងតែ ៥-៦ ប៉ុណ្ណោះដែលលក់ផ្កាសម្រាប់ថតរូប។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរ ហាងថ្មីជាង ៣០០ បានបើក។ លើសពីនេះ តំបន់ទេសចរណ៍នេះមានភោជនីយដ្ឋានចំនួន ៩៨ និងផ្ទះសំណាក់ចំនួន ១២ ដើម្បីបម្រើភ្ញៀវទេសចរ។ និន្នាការនៃការពាក់មកុដផ្កាបានផ្លាស់ប្តូរជីវភាពរស់នៅរបស់អ្នកស្រុក។ រូបភាពរបស់ Zhao Liying ត្រូវបានបង្ហាញនៅទូទាំងហាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwxqs2OF3PyZPmtef_QPZMSiFjjtrsZ3GQbmVRBF64dj0-gdXlQMuUZhwLRpWzC7huIbd-UYJz8oyG1QBryQPUys38sXMNEejBPlAJk8YFiEq3cwKO3PfPunIdIy8z8oP0jcag40L8BqVeLX_ZYNr5jLGiXaZdA-OCpLVyubvw8SotfgT7wFBSBn49McU/s1146/image_2026-05-08_13-28-21.png

លើសពីនេះ អាជ្ញាធរគ្រប់គ្រងទេសចរណ៍តែងតែរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សព្វផ្សាយជាប្រចាំ ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ Zhao Liying ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់។ ប្រព័ន្ធផ្សព្វផ្សាយ បានសរសេរសរសើរ Zhao Liying ថា «ពីចំណុចឥទ្ធិពលតែមួយ នាងបានបង្កើតឥទ្ធិពលរលកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចនៃតំបន់ទាំងមូលមានភាពរស់រវើកឡើងវិញ។ នេះគឺជាការបង្ហាញយ៉ាងច្បាស់នៃឥទ្ធិពលរបស់បុគ្គលសាធារណៈល្បីល្បាញម្នាក់»៕

SlideO និង វីន វិទូ បង្ហាញការដឹងគុណនិងមនោសញ្ចេតនាចំពោះគ្នា

0

ជាកូនកាត់ឡាវនិងមិនអាចអានអក្សរបាន SlideO បានប្រកួតប្រជែងជាមួយនឹងបេក្ខភាពរាប់ពាន់នាក់រហូតឈានដល់ TOP3 នៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ សមត្ថភាពរបស់ SlideO បានធ្វើឱ្យមនុស្សជាច្រើនមានការទទួលស្គាល់ទោះបីជារូបគេមិនបានលើកពានក្តី។ ទិសដៅសិល្បៈកាន់តែបោះជំហានទៅមុខ SlideO ក៏មិនភ្លេចដឹងគុណទៅកាន់ វីន វិទូ ដែលជា Captain ផងដែរ។ វិទូ បានបង្ហាញការជឿជាក់របស់ខ្លួនទៅលើសមត្ថភាពកូនក្រុមរបស់លោកហើយនិយាយថា SlideO អនាគតនឹងភ្លឺត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBKKaRa5c0VVTxY-o51VB-ZC1ybYiFGkxwbOF_HlwCDdtXvVOhck56UEUeZ3GOL6Vgjl3tv9iji6ykVSf_82bZCSeeXECIks0M24NsSmEJeFsBMY3PhalyLValnnEEbBr3E1b1LfQdY4UJz8NcRvMXUUVJyenga4EzVf0rh2JCfTFawMxCSnhh3OazKE/s1712/image_2026-05-08_14-01-00%20(2).png
 
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ SlideO បានចែករំលែករូបថតអនុស្សាវរីយ៍ក្នុងថ្ងៃប្រកួតជាមួយនឹង វីន វិទូ អមដោយការដឹងគុណថា « Captain ខ្ញុំមានពាក្យជាច្រើនក្នុងចិត្តសម្រាប់លោកគ្រូ អរគុណសម្រាប់ពេលវេលា ការអត់ធ្មត់ និងថាមពលដែលបានណែនាំខ្ញុំគ្រប់យ៉ាង។ ទោះបីខ្ញុំជាមនុស្សពិបាកបង្រៀនក៏ដោយ ប៉ុន្តែ Captain នៅតែជួយដោយមិនដែលបោះបង់ខ្ញុំឡើយ ខ្ញុំពិតជាសរសើរចំពោះការដែល Captain តែងតែនៅកណ្ដាលគ្រប់ស្ថានភាព គាំទ្រក្រុម និងផ្តល់ថាមពលវិជ្ជមានទៅកាន់មនុស្សគ្រប់គ្នាជុំវិញខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimbnLBRnC6nWO8pjEcZSqQEqNd96d2OBOxNuTBT92AZgqwQmBn50P8uWttrdgiDBb-xumlLInTY4MEGaoIZU9-qmLfRBGFulCNJ_Zveqg7d6KfJ4xQ2BV2KUjiCs5mmQpPGa7gY_CVSJ-usIf43WVj27ZTpsoRzFZr1de5ILChfJRrVVyT5QCurB3t10c/s1284/image_2026-05-08_14-01-01.png
 
SlideO លើកឡើងទៀតថា «ភាពជាអ្នកដឹកនាំរបស់ Captain មិនមែនមានតែការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យមនុស្សមានអារម្មណ៍រឹងមាំ និងមានកម្លាំងចិត្តបន្តទៅមុខអរគុណដែលតែងតែនៅទីនេះ ជឿជាក់លើយើង និងបង្កើតថាមពលល្អៗសម្រាប់ក្រុម វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំពិតជារីករាយ និងដឹងគុណដែលបានធ្វើការជាមួយ Captain »។ ពាក្យពេចន៍ដ៏មានអត្ថន័យនេះ វីន វិទូ បានបង្ហាញការឆ្លើយតបដោយក្តីសោមនស្សរីករាយដោយបញ្ជាក់ពីការចែករំលែកបទពិសោធន៍ ការតស៊ូ ជាមួយគ្នានាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5HnsMT0A2rhUAPn14k3rNxrPN2zw5sZV_AAQUXmQlFwGLoJsdeu8-P2hoIwbq8LegCK2dh00j-heMSlwRNtTKOaMIF3x5_7gNk5iBI7voG-ReYYq1hAIYRvNByjl0XyqmuyijNWfa-p5HZoi4RgCMUOTdTjVaUWCX59DHdXgIhc7CVw7kqnq46SUGJ_Q/s2048/image_2026-05-08_14-01-03.png
 
វីន វិទូ បានឆ្លើយតបទៅកាន់ SlideO វិញថា «អរគុណប្អូនសំលាញ់ សម្រាប់អត្ថបទដ៏មានន័យនេះ។ បងមិនល្អឥតខ្ចោះទេ ហើយភាព មិនល្អឥតខ្ចោះនេះហើយដែលបន្តឱ្យបងប្រឹងប្រែងបន្តទៀត។ ចំពោះការចែករំលែកបទពិសោធន៍ ក៏ដូចគ្នា បើយើងមិនបើកចិត្តទទួល គឺយើងមិនបានរៀនអ្វីទាំងអស់ បន្តែប្អូនបើកចិត្ត ទទួលស្គាល់ នៅអ្វីដែលមិនធ្លាប់ឆ្លងកាត់ នេះបង្ហាញថាប្អូនពិតជាចង់ក្លាយជា ជើងឯកនៃខ្លួនឯង ពិតមែន។ Let’s keep this energy with you brother. I believe you will have a bright future»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKksBdJv73RBJlm7XQIeTebwWys92a6aW7-uRvgZZnsGzyipzHBttO7pQaosDW4jZsDZjiVi77MXXUau094pX2hVW1T7uN7MgsKT0kwXwdiQZbpRkdwbIHP_QGukfEHtqNl5hxUPKJ3cndpdFAd4A73ND7bnBYTYASBNd7NiVHEeX0hxg35E8tSq1iWpI/s1920/image_2026-05-08_14-01-05.png
 
ការដឹងគុណនិងការគោរពស្រលាញ់រវាង SlideO និង វីន វិទូ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តនិងគាំទ្រអ្នកទាំងពីរ។ គួរឱ្យដឹងថា SlideO ទទួលបានពានរង្វាន់មួយជាមួយនឹងទឹកប្រាក់៨លានរៀលផងដែរនៅក្នុងការប្រកួតកន្លងមកនេះ៕

សករាជថ្មីនៃវិស័យស្រាបៀរក្នុងប្រទេសកម្ពុជា៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រកាសសម្ពោធជាផ្លូវការផលិតផលថ្មី Vattanac All Free ជាស្របៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់ ក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការលើកកម្ពស់ការពិសារស្រាបៀរដោយការទទួលខុសត្រូវ

0

ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពនាំមកនូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្មីសន្លាងមួយទៀតក្នុងឧស្សាហកម្មផលិតស្រាបៀរនៅប្រទេសកម្ពុជាតាមរយៈការប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចផលិតស្រាបៀរគ្មានជាតិអាល់កុលបានប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EuA8isRzLT2cKoEPATUJ2ybojSpa2n3WujUXasQO8N-PvWlxS0ARlyZ3IS04BdhoPbV7DQPIdvRG-8OgSf4JYspTvODtue4nrFBtxvN1cVirkAbyq2_W5xfN8-D5kJOoZWUse8QcDO0Dz7nzchfmFIhayGhYmnRz-3Oxg6qOh2Qu5d90Tpzrvq05sOs/s2048/1%20(16).jpg
ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ ដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តឈានមុខគេក្នុងការផលិតស្រាបៀរដែលមានគុណភាពខ្ពស់ និងបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនសម័យថ្មី។ ស្រាបៀរ Vattanac All Free នឹងផ្តល់នូវបទពិសោធន៍ស្រាបៀរគ្មានជាតិអាល់កុលដ៏ពិសេសមួយ ដែលកាន់តែផ្ដល់ភាពស្រស់ស្រាយ និងភាពបត់បែនច្រើន សម្រាប់អ្នកដែលផ្តោតលើការទទួលខុសត្រូវ តុល្យភាពនៃជីវិត និងការរស់នៅប្រចាំថ្ងៃ។

Vattanac All Free ជាជម្រើសថ្មីដែលស័ក្ដិសមបំផុតសម្រាប់គ្រប់កម្មវិធីនិងការជួបជុំ រាប់ទាំងកិច្ចប្រជុំពិភាក្សាអាជីវកម្ម ការជួបជុំបន្ទាប់ពីការហាត់ប្រាណ និងពិធីជប់លៀងតូចធំគ្រប់ប្រភេទ។ Vattanac All Free ថ្វីត្បិតគ្មានជាតិអាល់កុល ប៉ុន្តែនៅតែផ្តល់រសជាតិដ៏ឈ្ងុយពីស្រូវសាលីសុទ្ធ ជាមួយនឹងបទពិសោធន៍នៃភាពរីករាយឥតដែនកំណត់ ហើយអាចឱ្យអ្នកពិសារនៅតែអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល មិនថានៅពេលធ្វើការ ពេលកម្សាន្ត ឬពេលបើកបរនោះទេ។

អ្នកឧកញ៉ា សំ អាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ថា “ក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថា នវានុវត្តន៍ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ។ ដូចនេះ ក្រុមហ៊ុនពិតជាមានមោទនភាពដោយបាននាំមកនូវ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលដែលអាចបំពេញតាមស្តង់ដារខ្ពស់បំផុតនៃឧត្តមភាពក្នុងការផលិតផង និងអាចលើកកម្ពស់ការទទួលទានដោយទទួលខុសត្រូវផង។ តាមរយៈ Vattanac All Free យើងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតស្រាបៀរគ្មានជាតិអាល់កុលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9WFKnG3_5Bm3y3O__ZFscitK7J2cFT2F-3gvAMSjs6ROGsxt63txYCYJ3Rgjf2FFwxlHHZ_ljfos5cLGPIi125P1E54F2nCuhe-Venc9NEFyWOxftBVsZTcsNzAIpKw2LoutBDVZuzX-DmOuU8hDhDlKQ4-ngpkP0sz0hz_rBramPZA-SzbJ9BZvbazs/s2862/2%20(20).jpg

ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម ក៏ដូចជាដើម្បីឆ្លើយតបនឹងគោលការណ៍ “កុំពិសារគ្រឿងស្រវឹង ពេលបើកបរ” Vattanac All Free គឺជាដំណោះស្រាយនិងជម្រើសដ៏សមស្របបំផុត ដែលគួរជាទីទុកចិត្ត និងអាចផ្តល់ភាពរីករាយបានយ៉ាងពេញលេញសម្រាប់អ្នកប្រើប្រាស់។

ដោយបានចាក់ឫសយ៉ាងមាំប្រកបដោយក្តីមោទនៈ ជាមួយនឹងការដឹកនាំតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុន វឌ្ឍនៈ បន្តដើរតួនាទីនាំមុខជាមួយនឹងគោលការណ៍ច្បាស់លាស់ នវានុវត្តន៍ និងសុចរិតភាព ក្នុងការផ្តល់ជូននូវផលិតផល សម្រាប់ទាំងជម្រើសបុគ្គល និងជម្រើសរួមរបស់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNYWPu3EK5PMrInQF9-o36O2rTIi6WqhFL_9LhF5GcudpTayzxan8kByeVWhe9wHcT2aqEgTpuz7LaEBPJ0fprUug2MxrJGqiASZoj4urg3GVO1PpAY9IsjZI7GcDVHBD_RsrhLdsP2N4Th-KdBm1SdaIpkKV4PgwXlLTZBqCzqArzeGfdbGqWuO2fgQo/s6668/Monde%20Selection-Finalist%20Prize-KH.jpg

អំពី ក្រុមហ៊ុន វឌ្ឍនៈ
វឌ្ឍនៈ គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ របស់កូនខ្មែរ ដោយមានមោទនភាពក្នុងការបង្កើតផលិតផលស្តង់ដារពិភពលោក ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ប្រណិតភាព និងមោទនភាព។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តបង្កើតកំណត់ត្រាស្តង់ដារថ្មីៗនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ចាប់តាំងពីចូលក្នុងទីផ្សារ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័សក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅកម្ពុជា ដោយឈ្នះមេដាយមាស និងពានរង្វាន់សរុបចំនួន 85 ត្រឹមក្នុងរយៈពេលបួនឆ្នាំប៉ុណ្ណោះ។ ការទទួលស្គាល់ទាំងនេះ ត្រូវបានផ្តល់ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection និង World Beer Awards ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការផលិតដោយប្រកាន់ខ្ជាប់នូវគុណភាព រសជាតិ និងស្តង់ដារអន្តរជាតិ។

ទន្ទឹមនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រតិបត្តិការដោយអនុលោមតាមវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001, ISO 22000 និង FSSC 22000 ដែលធានាបាននូវស្តង់ដារខ្ពស់បំផុតផ្នែកការគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារ និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។

ប្រកែកគ្នាផ្អើលការដ្ឋានសំណង់! ព្រោះរឿងទាចំណែក 168$ ពីរង្វាន់ប៊ូសស្រ្តង!

0

ផ្អើលពេញការដ្ឋានសំណង់នៅខណ្ឌឬស្សីកែវ អ៉ីអ្នកលក់ម្នាក់តាមទាមទារចំណែក168$ ពីអ្នកទិញ អំឡុងពេលក្រុមហ៊ុនប៊ូសស្រ្តង ប្រគល់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ជូនម្ចាស់រង្វាន់នៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhgw1EjfNBTFHydKu6U_cyTH6yk96JNnaCO_3026F02gPKjzJrYgTCLxTeoob1azUA2daq35X-VJj6GGwCUnskboL-Hi1QY6CtfEq-bz1_XPNlQzdocx9xSKZlW6F6trbAlvUB-ReOJF2oiFOT544mcaZugayhqyYK73j5UU-xfCk4e3N2VBklv_0jRYk/s1280/BS%201%20(20).jpg
មិនដឹងនរណាខុស នរណាត្រូវទេ បងប្រុសសន រ៉ាន បានទិញប៊ូសស្រ្តង1កំប៉ុងពីកន្លែងអ៉ីម្នាក់ដែលលក់នៅជិតកន្លែងធ្វើការរបស់គាត់ដូចរាល់ដង។ តែថ្ងៃនេះសំណាងធំ គាស់ប៊ូសស្រ្តងត្រូវរង្វាន់ 168$ x 10 ធ្វើឱ្យផ្អើលពេញការដ្ឋានសំណង់។ តែរឿងនឹកស្មានមិនដល់ គឺអ៉ីអ្នកលក់តាមទាចំណែក168$ដែរ ប៉ុន្តែបងប្រុស រ៉ាន មិនព្រមចែកឱ្យទេ ព្រោះគាត់សម្រេចចិត្តចែកជូនអ្នករស់នៅជិតបន្ទប់ធ្វើការជាមួយគាត់រួចហើយ ការនេះបានធ្វើឱ្យអ៉ីអ្នកលក់ខឹងសម្បារ ស្រែកតវ៉ាជាមួយក្រុមហ៊ុនតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig23uOKKGpnkmtmnNYTDyki45pucpttruFzx3GiOoqxFUh7a8VSxhEbwF0LULx-etgq212Y5jP4JmGj2jWVWbduklg-FxaQ1YNMuSe4_3sv1A9wsSeOMpsUPvu6kkY-o6yqj_-yCsxyQd4Jni2FeTmcTBskxYe6TE1uQNnTYpudF4CWLe4uWnFsRN1QP8/s1280/BS%204%20(11).jpg

លុះតែក្រុមការងារប៊ូសស្រ្តង ជួយពន្យល់បកស្រាយបន្ថែមជូនគាត់ ទើបគាត់អស់ចិត្ត ព្រោះគាត់ស្មានតែ រង្វាន់នេះផ្ដល់ចំណែកខ្លះជូនអ្នកលក់ ដូចរង្វាន់សេដ្ឋីក្មេង 130លានរៀលដែរ។
អញ្ចឹងបានថា ប៊ូសស្រ្តងរង្វាន់ច្រើនពេក អ្នកលក់ឡើងច្រលំគ្នាអស់។ តាមពិត រង្វាន់អ្នកជិតខាងល្អ 168$ x 10 នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចង់ចែកឱ្យនរណាក៏បាន ដែលគាត់ចាត់ទុកថាជាអ្នកជិតខាងល្អរបស់គាត់ មិនមែនត្រូវតែចែកឱ្យអ្នកលក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1MsfA-20CqFuctCDL8n4AI5iTBn7ioK52zPkugOdaaHzmwa0w8Q9WYaKcIHkUTQ_a60n25Z3Qh_rxrfiq6jLw5_YBu8a5T8o4mdVcVw7qBOrkyl6Hb-gumCnlQFxoun7_Iqkbo_tDnnw4eycnOmhxpxrv-mXO2vWL6BWwFkS2bMy3yq4wXptpJFlJkn4/s2560/BS%203%20(19).jpg

ដូច្នេះបើចង់ឈ្នះរង្វាន់ច្រើនៗដែរ តោះទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា! ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dxSTYrNcOf3nKa15kbJr4IU-8ZBjcqtwWjzI4AhWxgf2CV_9PN_hhKY8SFxdQrF8i4Pc7RF_Z0bLNvGahNcP_iJWM8b2Z-0udy4hUuYIby9NYyPRJ3fr7615QJ_OOxNL2js5mErgR0hLlcZzVCGu3j1J5Klk1UWp0UvKq-S18aXmD6H-BnFUMhSMSJA/s1280/BS%202%20(18).jpg

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីសម្លា.ប់មនុស្ស៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់

0

អ្នកឡើងភ្នំ បានស្លា.ប់ចំនួន៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់ បន្ទាប់ពីភ្នំភ្លើង Dukono លើកោះ Halmahera នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីវេលាម៉ោង៧ និង៤១នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដែលបញ្ចេញផ្សែងផេះទៅលើអាកាសក្នុងកម្ពស់ប្រមាណ១០គីឡូម៉ែត្រ ។ អាជ្ញាធរបានប្រកាសពីផ្សែងផេះភ្នំភ្លើងប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការធ្វើដំណើរ ព្រមទាំងប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ក្នុងលំដាប់ទី៣ ក្នុងចំណោម៤លំដាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNxB9ExrCeSD9I4KJzqJFPfGvlT8L_k7WyQpAT6gXRQSQqp6JZieZAjtMNacQr3n9mlENHg4LuO1qRqMStnjsgrapbsfZar-GBvUBAHt4SZqNURKFj_-GFugGaL2U7RmpQf6SbI4zIXQY8cRHgeNRGy1OyneUZ0nrP25KKx4HDJBVTZnTPsrmWbqaSjmU/s1280/photo_2026-05-09_08-21-37.jpg

ក្រុមជួយសង្គ្រោះឱ្យដឹងថា ពួកគេបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ រួមទាំងជនបរទេស ។ ភ្នំភ្លើងនេះត្រូវបានបិទមិនឱ្យឡើងតាំងពីថ្ងៃទី១៧ ខែមេសា មកម៉្លេះ ដោយសារអ្នកវិទ្យាសាស្ត្រសង្កេតឃើញមានភាពខុសប្រក្រតីកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកឡើងភ្នំទាំងនេះមិនអើពើនឹងបម្រាមរបស់អាជ្ញាធរឡើយ ដោយពួកគេនៅតែផ្គើនធ្វើដំណើរឡើងភ្នំ ទាំងដែលមានហានិភ័យខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCoMmFDP2Grzkg8eJlYhLqPlKyu5k-GLi_LPAxqeVolCNFY5lu6M1h3I313-xEJTPUea9CNQtxNlMSidvlpbD3bw7MmrMerne2vvl0DUhxaGAkXFMddGwMhwmiXx3MNrA5YSedenXU9-IBVBSaLNjWYIGIO9IhFhTfxAGWOwMZidJPTvA2ZwfHZqeajvo/s1280/photo_2026-05-09_08-21-38%20(2).jpg
ផ្សែងផេះចេញពីភ្នំភ្លើងបានបក់ទៅទិសខាងជើង ហើយអាជ្ញាធរប្រកាសឱ្យពលរដ្ឋដែលរស់នៅទីក្រុង Tobelo ក្បែរភ្នំភ្លើង ត្រូវតាមដានស្ថានការណ៍ផ្សែងផេះបក់ទៅទិសខាងណា ពីព្រោះផ្សែងផេះប៉ះពាល់សុខភាពពលរដ្ឋ និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈផ្អាកដំណើរការ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់ការហោះហើរតាមផ្លូវអាកាសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zKYrzY3s7gjGEDVEmacx0Z9jrGU9Dw30ZuZuQkqh_akwbOEr92OZwC6l9iA_RcQbPMXKPqi8ixihDOaa-TJU1eDCI1E_xC61D9exbM6yR5qehv2TZIH0H_kxwFOrcOTpnjirx-oiebEgmPF3vPVoXCByvbvLloDxcv6EaePnpvDbo0Il5S6ANarf16g/s750/photo_2026-05-09_08-21-38%20(3).jpg

បើតាមសមត្ថកិច្ច គឺអ្នកឡើងភ្នំ បានស្លាប់ចំនួន៣នាក់ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង (ក្នុងនោះមានជនបរទេស២នាក់) រីឯអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ (ក្នុងនោះមានជនជាតិសិង្ហបុរី ៩នាក់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5-ADFWwHL_BO54s4KEM6Xxvlw0nXmvx5Y0fHxdlx09AgGHAV1isVNh8Kh_csy4sQmrTS0ux5rKLB-SeAUFIgUzyKOFVsGwEfEk1U3_OzICtRhrrwaVfyzaXwvvwvxXPyOJ8rcyttsQW5_mBC_3VtDhXSKvdSK693QjsmVnR8veWoooSI3sYp7gGB0C4/s1024/photo_2026-05-09_08-21-38.jpg

គួរបញ្ជាក់ថា ភ្នំភ្លើង Dukono ស្ថិតនៅខេត្ត North Maluku បានផ្ទុះបញ្ចេញឧស្ម័នជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៣៣ ។ វាជាភ្នំភ្លើងសកម្មមួយ និងមានប្រជាប្រិយភាពបំផុតសម្រាប់អ្នកឡើងភ្នំ និងភ្ញៀវទេសចរ បើទោះជាការឡើងភ្នំមានភាពលំបាក និងប្រកបដោយគ្រោះថ្នាក់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgN43vJd_5CVc8EclumVcdfrb6VlZUL5InsBQj8hmCEGb4GrV4TY7dJJ-Q5zd3JwhzKIzzV0BQSTRSjXN2D-a6U40_wAGa5JdoNWraVP2JkXxKDQM1QyQhZIqS1_v6F8ngKN0E-VMRvLn60y55cQSI7b412KJsQQfVYuXpi4nhj4PNqM7BkbvpTyHpZf4/s770/photo_2026-05-09_08-21-39.jpg

ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ី និងសិង្ហបុរី បារម្ភយ៉ាងខ្លាំងពីអាយុជីវិតមនុស្សបាត់ខ្លួនទាំងអស់ ដោយពួកគេនៅតែមានសង្ឃឹមថា មនុស្សបាត់ខ្លួនមិនទាន់ស្លាប់ទេ ។ ការស្វែងរក និងសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បំផុត ហើយប្រឈមនឹងការលំបាកដោយសារភ្នំភ្លើងនៅតែបន្តផ្ទុះ ៕

អ្នករត់តាក់ស៊ី និងសេវាកម្មម្ហូបអាហារនៅថៃ កោភ្ញៀវទេសចរពេក កំពុងតែល្បីនៅជប៉ុន

0

ការកោប្រាក់ពីភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃ កំពុងតែល្បីល្បាញហើយពេលនេះ! ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nagoya TV News បានចុះផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា ថៃបានកោប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់កប់ពពក មិនថាការធ្វើដំណើរតាមរថយន្តតាក់ស៊ី រ៉ឺម៉កកង់៣ និង​ថ្លៃអាហារ ដែលនេះជាការទារប្រាក់ពីភ្ញៀវទេសចរបរទេសតាមអំពើចិត្ត ។ ប្រសិនបើរដ្ឋាភិបាលថៃមិនដោះស្រាយបញ្ហាទាំងនេះទេ វានឹងប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ថៃ និងធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEl4d_PLnBi5rMd6gCoLjPDIMEhUJe7GtPPWirNhosBNQDjwT3u-sUrFrfbRGDSYR9K1Vwmvcx_AgZLGLrneV-nBLrZ12IFSsxF4ETg57hI8qUj2gls2aYbncUNVWNeQtG4KgmGm8ozO4F9RxJCXPNvZG4GDcKOq7WBubfsyHw_Duh4d6nqfZj7fgNJ_o/s1280/photo_2026-05-08_13-25-24.jpg

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nagoya TV News ផ្សាយថា អ្នកបើកតាក់ស៊ីនៅទីក្រុងបាងកក តែងតែបដិសេធមិនប្រើប្រាស់ឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ហើយទារប្រាក់ក្នុងតម្លៃ (ម៉ៅ) ដែលខ្ពស់ជាងតម្លៃគិតតាម Meter រហូតដល់៤ដង ជាពិសេស នៅមុខព្រះរាជវាំង ខណៈតាក់ស៊ីខ្លះទៀតនាំភ្ញៀវទៅកន្លែងខុសគោលដៅ រួចហើយទារប្រាក់ច្រើន ។ រីឯអ្នកបើករ៉ឺម៉កកង់៣ (Tuk Tuk) នៅតំបន់ប្រវត្តិសាស្ត្រ ច្រើនតែទារតម្លៃចាប់ពី៣០០ ទៅ៥០០បាត សម្រាប់ការធ្វើដំណើរជិតៗ ដែលតម្លៃពិតប្រាកដក្រោម១០០បាត ។

ភោជនីយដ្ឋានវិញ មិនបានដាក់តម្លៃម្ហូបអាហារក្នុងបញ្ជីមុខម្ហូប ឬមានបញ្ជីមុខម្ហូបចំនួន២ (បញ្ជីមុខមួយ គឺសម្រាប់ជនជាតិថៃមានតម្លៃអាហារសមរម្យ និងមួយទៀត សម្រាប់ជនបរទេសមានតម្លៃអាហារខ្ពស់) ព្រមទាំងបន្ថែមសេវាកម្ម ឬអាហារដែលភ្ញៀវមិនបានកុម្ម៉ង់ចូលក្នុងវិក្កយបត្រ ដែលច្រើនកើតឡើងនៅខេត្តភូកេត និងប៉ាតាយ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vMv_4FKGE9MhG2Tl3c56kxAVqMyNmKcUEhwYJlH_SJ4HRkTkzNf93rSD7xN3seY7bmJRaiWB76RYdJBB4gc7odO1g5HVCEBTe4wy6iz8ws70Dq86v_A-qBtsd2FyxlDfF7z4FTfSe1fT0hKvAw7fYapERLM9Wm32pznKxU2CgzHZq-06z6-jfn4vuMM/s1280/photo_2026-05-08_13-25-24%20(2).jpg

តម្លៃសេវាកម្ម និងម្ហូបអាហារ គឺខុសគ្នាដាច់រវាងជនជាតិថៃ និងភ្ញៀវទេសចរបរទេស ជាពិសេស មុខព្រះរាជវាំង និងឧទ្យានជាតិសំខាន់ៗនៅទីក្រុងបាងកក ។ ជនជាតិថៃអាចចូលទស្សនាទីតាំងទាំងនេះមិនគិតថ្លៃ ឬបង់ប្រាក់ក្នុងតម្លៃថោក ប៉ុន្តែភ្ញៀវទេសចរបរទេសវិញត្រូវបង់ប្រាក់ចូលទស្សនារហូតដល់៥០០បាត (ឬជាង១៥ដុល្លារ) ខណៈរដ្ឋាភិបាលថៃថា ដោយសារជនជាតិថៃបង់ពន្ធ និងសុំឱ្យជនបរទេសចូលរួមបង់ប្រាក់ក្នុងតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGTnwJJjMFw5VsLLpcVzCzl_3L_NgQ61houBjFTqP0DFmYtTwW5r0kLTiaC0n8S5Qmfg-roDwKMFI04ArIReUlok5guYLAzP0JKmlJI4i85zvar9NIga1ErrE6Q3P3X2bVje5utc1-J2YGmhKnNRy5yv_wWGtkCNPusfCLn6tjVyCXd8lasd_OSxvwDU/s1280/photo_2026-05-08_13-25-23.jpg

អ្វីធ្វើឱ្យភ្ញៀវទេសចរបរទេសកាន់តែមិនពេញចិត្តបំផុតនោះ គឺការ «កោ» ឬយកប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់ហួសហេតុពីសំណាក់តាក់ស៊ី, រ៉ឺម៉កកង់៣ (Tuk Tuk) និងភោជនីយដ្ឋាននៅតំបន់ទេសចរណ៍ ដែលបានគិតប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់កប់ពពក បើធៀបនឹងជនជាតិថៃ ។ ភ្ញៀវទេសចរបរទេសមានអារម្មណ៍ថា ត្រូវបានគេដើរខ្សែលើ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយប្រាក់ធ្វើដំណើរ ។

ភ្ញៀវទេសចរជប៉ុនជាច្រើនដែលបានមកលេងព្រះរាជវាំងថៃ និយាយថា ពួកគេតែងតែឃើញពីការយកតម្លៃខុសគ្នារវាងភ្ញៀវទេសចរបរទេស និងជនជាតិថៃ ជាពិសេស នៅឧទ្យានជាតិ សួនសត្វ អាងចិញ្ចឹមត្រី និងកន្លែងទេសចរណ៍បុរាណ ។ ដូចគ្នានេះ ជនជាតិជប៉ុនដែលស្នាក់នៅ និងធ្វើការនៅថៃ ក៏ត្រូវបង់ប្រាក់ទស្សនាកន្លែងទេសចរណ៍ក្នុងតម្លៃខ្ពស់ដែរ ដែលធ្វើឱ្យពួកគេចាត់ទុកគ្មានភាពយុត្តិធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92Q4MOY7nr_tF7E0PeTNjJnV3KKjcXIQlAq52KmnU1YILlGgV-_IbQhXhXIv_TR0eLn023Hkn0qAZaI-Ok10DO035CdGqH8ZCVwiMRHPryEmk2_2YDoQHJCc8_uaxdO9eqRhJg-xinHpAVwqg7qOq02C9O3SS41KJoxCazm5C1b7CuXemX8P_g6lYvZk/s1239/photo_2026-05-08_13-25-23%20(2).jpg

ភ្ញៀវទេសចរបរទេសគ្មានជម្រើសផ្សេង ក្រៅពីយល់ព្រមបង់ប្រាក់ក្នុងតម្លៃខ្ពស់កប់ពពកទៅឱ្យតំបន់ទេសចរណ៍ តាក់ស៊ី រ៉ឺម៉កកង់៤ និងភោជនីយដ្ឋាននោះទេ បើទោះជាមិនពេញចិត្តក៏ដោយ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនព្រមានថា ទង្វើទាំងនេះកំពុងធ្វើឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរបរទេស និងប៉ះពាល់ដល់គម្រោងរបស់រដ្ឋាភិបាលថៃដែលចង់ទាក់ទាញភ្ញៀវទេសចរក្នុងកម្រិតខ្ពស់ ៕

Rosé និយមស្លៀកឈុតពណ៌ខ្មៅជាមួយនឹងសក់ពណ៌ទង់ដែង ខណៈទស្សនិកជនចង់ឱ្យនាងផ្លាស់ប្តូរស្ទាយ៍

0

ដ្បិតថាកម្មវិធី Met Gala បានបញ្ចប់ហើយប៉ុន្តែប្រធានបទទាក់ទងនឹងកម្មវិធីនេះរួមទាំងសិល្បករដែលចូលរួមពុំទាន់រសាត់បាត់ពីប្រព័ន្ធផ្សព្វផ្សាយឡើយ។ ជាក់ស្តែងករណីរបស់ Rosé បានក្លាយជាប្រធានបទជជែកវែកញែកជាសាធារណៈទាក់ទងនឹងការបង្ហាញខ្លួនរបស់នាងជាមួយឈុតពណ៌ខ្មៅស្ទើរតែគ្រប់កម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCF6t8DX297Uttdw5TGwUfYL6M8_Wt92j3rMF7SrxOjncSEKe_R1UzsnyvZqLxmzmdAiz1sdlfXltBFASj_pHplsds5UfKT7GwxOgEUFW1DRxIlM5tMm0gje-jCZIovtI4XMGprKZUO_abgxCfFX7ta9YlaFpCgDkYn92yusHVAfKmYlSkXssVyXcPj4E/s2048/image_2026-05-08_11-30-21.png

សក់ពណ៌ទង់ដែងរបស់ Rosé នៅតែមិនផ្លាស់ប្តូរអស់រយៈពេលមួយទសវត្សរ៍មកហើយ។ នាងនៅតែស្លៀករ៉ូបពណ៌ខ្មៅបែបបារាំងតិចតួចបំផុត។ ការតុបតែងមុខរបស់នាងគឺសាមញ្ញប៉ុន្តែផ្អែមល្ហែម។ នាងរក្សាបាននូវរូបភាពដ៏ទំនើបនិងឆើតឆាយដូចគ្នាដែល Rosé បានបណ្តុះតាំងពីដំបូងរបស់នាងនៅក្នុងពិភពម៉ូតលំដាប់ពិភពលោក។ បន្ទាប់ពីកម្មវិធី Met Gala ឆ្នាំនេះបណ្តាញសង្គមត្រូវបានបែងចែកជាពីរក្រុម។ ម្ខាងរិះគន់ Rosé ដោយអះអាងថានាងកំពុងតែក្លាយជាមនុស្សគួរឱ្យធុញពេក មានសុវត្ថិភាពពេក និងស្ទើរតែខ្វះការពិសោធន៍ម៉ូតនៅលើកំរាលព្រំក្រហម។ ចំណែកម្ខាងទៀតការពារតារារូបនេះ ដោយអះអាងថាភាពស៊ីសង្វាក់គ្នានេះហើយដែលជាអ្វីដែលបង្កើត ម៉ាកយីហោរបស់ Rosé។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVfHuiaK8-c0dTVs6FSttb5lRT-ywUOkdPqxWBidsf7vNnAuTY-QjlF8759EEYLQ_tld2Hgq5r9MfCuMOVtWe_-w8RxNwRFyZWfKo0a8GgWoNOSA8zqsKjA73neKlmX0lrSaXQhkDTxguTBhj1iQ4Aecr7ZtiINq9cIculUy0Po0YgWQHZU5uKvYtn4tU/s1920/image_2026-05-08_11-30-22.png

ដំណើរម៉ូតរបស់ Rosé ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាធារណជនអាចមើលឃើញលំនាំដដែលៗ។ នៅឯ Met Gala នាងបានស្លៀករ៉ូបពណ៌ខ្មៅទាំងបីដង។ នៅឯ Cannes Rosé បានបន្តជ្រើសរើសរ៉ូបពណ៌ខ្មៅ។ នៅឯពានរង្វាន់ Grammy, BRIT Awards និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតនៅទីក្រុងប៉ារីស Milan និងញូវយ៉ក រូបភាពនោះនៅតែមិនផ្លាស់ប្តូរជាមួយនឹងសក់ពណ៌ទង់ដែង រ៉ូបពណ៌ខ្មៅ ការតុបតែងមុខស្រាលៗ ។
បន្តិចម្ដងៗ សាធារណជនចាប់ផ្តើមមានអារម្មណ៍ថា Rosé ស្លៀកស្ទីលដូចគ្នានៅក្នុងព្រឹត្តិការណ៍នីមួយៗ ដោយគ្រាន់តែផ្លាស់ប្តូររូបរាងរ៉ូប ឬព័ត៌មានលម្អិតនៃការកាត់បន្តិចបន្តួចប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលការខកចិត្តបានផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីកម្មវិធី Met Gala ឆ្នាំ ២០២៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo1oLoeEI7KUSgdUZS-hfsPC9f20-9fegDcv7PlkJV60OnJsypQWyfY23CY6Y-X3QyYJo6_6EUUDrmY-J1vtd9N6aXJ8sLnyPUPbZhQoK9wjvyo-7wm9Zwhm2wIVbIuc9LC44Zfd70zh2b6vdjPhMYxlXgDoZ_idXik1nki3oazEw8vyTCfvwgFK-DfKg/s1024/image_2026-05-08_11-30-23%20(2).png

ខណៈពេលដែលភ្ញៀវជាច្រើនបានផ្លាស់ប្តូរខ្លួនឯងទៅជាសិល្បៈសម្តែង គំនិត Rosé បានបន្តដើរលើកំរាលព្រំក្រហមក្នុងរូបភាពដែលធ្លាប់ស្គាល់ ដែលសាធារណជនអាចទស្សន៍ទាយបានយ៉ាងងាយស្រួល។ អ្វីដែលធ្វើឱ្យភាពចម្រូងចម្រាសនេះកាន់តែធំជាងឆ្នាំមុនៗ គឺថា Rosé មានសក្តានុពលក្នុងការពិសោធន៍បន្ថែមទៀត។ នាងមានរូបរាងខ្ពស់ស្រឡះ មុខស្អាតដែលអាចបង្ហាញស្ទីលណាមួយបាន មានភាពទំនើប និងទាក់ទាញ ជាពិសេសវត្តមានទូទាំងពិភពលោកដែលមានទំហំធំល្មមដើម្បីបង្កើតពេលវេលាដ៏ល្បីល្បាញ។ ដូច្នេះហើយ មនុស្សជាច្រើនមានអារម្មណ៍សោកស្តាយដែលនាងហាក់ដូចជាជាប់គាំងនៅក្នុងរូបភាពដែលធ្លាប់ស្គាល់ដែលខុសពីសមាជិករួមក្រុមរបស់នាង។ មនុស្សជាច្រើនបានសួរថាតើនេះជាជម្រើសរបស់ Rosé ផ្ទាល់ឬក៏នាងត្រូវបានរឹតត្បិតខ្លាំងពេកដោយម៉ាក YSL។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnsPZglCqfA9ANaCjzwoVfEKa7ovNx_ZW7YjfN5152f8z-CwLrv-RV75VlCadBSL2ffDCixT7IFiXilTSERxy6W1quT1OgPnYeiGCgmRd1M27IUm5aIh3vb4OBgf39FzribMaqI2gSaX1omRlm4Vi9iD_oCKAZgFizkx5i2wkR614DucOSoDmnrUlZrvY/s900/image_2026-05-08_11-30-23.png

តាមពិតទៅ ស្ទីលរបស់ Rosé និងស្ទីលរបស់ YSL ស្ទើរតែបានរួមបញ្ចូលគ្នាទៅជាមួយ។ រូបមន្តនោះធ្លាប់មានប្រសិទ្ធភាពខ្លាំងក្នុងការកសាងម៉ាកយីហោផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែយូរៗទៅ វាក៏បានចាប់ផ្តើមក្លាយជាក្របខ័ណ្ឌដែលពិបាកបំបែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmLqofKGhN-VhUyiRMomYdPx3dsYo4Mw0yOd23o6ifvoJYCjJMZrV1wr9j1X4PCrvXog1AFhXMQr7tSFqxcmVGXJhnFl1p5mpKAXflifW1hzNPRwv6z7U6df_bo8sqe8UyTdTmRWgZaT0C4O7G1HELIot1LtwNBj3DuIU1e9Q1_q8H9-ibf6dOoZdu28/s1440/image_2026-05-08_11-30-17.png

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនឹងការរិះគន់នោះទេ។ អ្នកគាំទ្រ និងអ្នកចូលចិត្តម៉ូតសម្លៀកបំពាក់មួយចំនួនធំបានអះអាងថា ការរក្សារូបភាពឲ្យស៊ីសង្វាក់គ្នារបស់ Rosé មិនមានន័យថាខ្វះភាពច្នៃប្រឌិតនោះទេ។ នៅក្នុងពិភពនៃម៉ូតសម្លៀកបំពាក់លំដាប់ខ្ពស់ ការកសាងរូបភាពរឹងមាំជួនកាលពិបាកជាងការផ្លាស់ប្តូរវាឥតឈប់ឈរ។ សម្រាប់សាធារណជន គ្រាន់តែនិយាយថា សក់ពណ៌ទង់ដែង រ៉ូបពណ៌ខ្មៅ ធ្វើឱ្យនឹកឃើញដល់ Rosé ភ្លាមៗ។ នោះជាអ្វីដែលមិនមែនតារាល្បីៗទាំងអស់អាចសម្រេចបាននោះទេ។ មនុស្សជាច្រើនជឿថា Rosé កំពុងស្វែងរកស្ទីលប្រណីតភាពស្ងប់ស្ងាត់ពិតប្រាកដ – មិនមែនព្យាយាមធ្វើឱ្យភ្ញាក់ផ្អើល ឬរីករាលដាលជាមួយនឹងការរចនាមិនធម្មតានោះទេ ប៉ុន្តែផ្តោតលើភាពទាក់ទាញ និងការទទួលស្គាល់យូរអង្វែង។ នៅក្នុងសម័យកាលមួយដែលតារាល្បីៗជាច្រើនព្យាយាមធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងសម្លៀកបំពាក់ដែលពួកគេនឹងពាក់ម្តង ហើយបន្ទាប់មកភ្លេច រូបភាពដ៏ស្ថិតស្ថេរ និងស៊ីសង្វាក់គ្នារបស់ Rosé បង្កើតតម្លៃពិសេសរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy5W2Nknuk4X_WR2ayCiBJpqR32jpJC4VKdOrCCxThACupF9e6q5tD8RyhS-qCUJ57TPeqr0Ne1ApoReuYTNYare-t-8MH2jG4l_3t8PW8E9zkrdA7hUV-jDneyUQiwzQ9s5uvDqe9Zpc8qQenxRVZ3pQSpxgQCq3FiNvvK6AJOd6lmMP0RSTAzvAbetM/s1350/image_2026-05-08_11-30-18.png

អ្នកការពារខ្លះអះអាងថា សាធារណជនស៊ាំនឹងវប្បធម៌ភាពថ្មីថ្មោងឥតឈប់ឈរ” ខ្លាងណាស់ ដែលពួកគេបានភ្លេចដោយអចេតនាថា ម៉ូតសម្លៀកបំពាក់ក៏ត្រូវការអត្តសញ្ញាណផងដែរ។ ហើយអត្តសញ្ញាណរបស់ Rosé មិនដែលនិយាយអំពីរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ។ នាងតំណាងឱ្យសម្រស់បារាំងដ៏ឆើតឆាយ និងទំនើបអ្វីមួយដែលប្រហែលជាមិនផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗនោះទេ ប៉ុន្តែមានភាពទាក់ទាញយូរអង្វែងនៅក្នុងពិភពនៃម៉ូតទាន់សម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pf2XFiUD9-Yl6OYR_2wb103jjWURR2QbdnJytvN8ygvOVf4bujE_kFJtXzAHnYgbK-6tpBVs_ot7rXmzokRu_Aer-LJKAgWhVamaQ9AA9m074dqeuv1sPt581e-WmBA9mGby-dKoHgSoQEP5EyZzppysOwMhFrFFsPFf9yxdGfubPfPbkfQyWPAUZxM/s2048/image_2026-05-08_11-30-20.png
តាមពិតទៅ ភាពចម្រូងចម្រាសជុំវិញ Rosé លែងគ្រាន់តែជារឿងរ៉ូបពណ៌ខ្មៅ ឬសក់ពណ៌ទង់ដែងទៀតហើយ។ វាឆ្លុះបញ្ចាំងពីការរំពឹងទុកកាន់តែខ្លាំងឡើងដែលសាធារណជនដាក់លើនាងក្នុងនាមជាតារាម៉ូតសកល។ ពីព្រោះនៅពេលដែលនាងក្លាយជាមុខមាត់របស់ផ្ទះម៉ូតធំៗ ហើយតែងតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ទស្សនិកជនមិនគ្រាន់តែចង់ឃើញនាងស្រស់ស្អាតនោះទេ។ ពួកគេចង់ឃើញភាពលេចធ្លោ ភាពថ្មីថ្មោង និងអារម្មណ៍អស្ចារ្យនៅពេលដែលតារាទាំងនេះបង្ហាញខ្លួន៕

ក្រសួងសុខាភិបាលថៃព្រមានពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារការបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេ

0

ក្រសួងសុខាភិបាលថៃបានចេញសេចក្តីព្រមានជាបន្ទាន់ដល់ពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឱ្យផ្អាកបរិភោគខ្ចៅ ខ្យង និងលៀស ដែលមានប្រភពពីទន្លេ Salween ខេត្តមេហុងសន ដោយសារមន្ត្រីជំនាញរកឃើញក្នុងសំណាកខ្ចៅ ខ្យង និងលៀសក្នុងទន្លេនេះ រងការបំពុលដោយ សារធាតុអាសេនិច (Arsenic) និងសំណ នាំឱ្យគ្រោះថ្នា.ក់ដល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXonVACReaQiYlXvzZZyVLjdJuS-33dAU8CoC-ildz6X-Aok8aLfKt67fYWMSkK2Wi5LZjq-hWtcUFs6cN5BL_dgn3cxxRD_dwPELF2Kbs7qzGk8gd7oZgNbOuOppnzHWdfu3c2VQWTDDiLimbapfHsXOTq-YDp1QAVphzJB-L393Z3qZ-RK1j-MZnc0/s1024/photo_2026-05-08_16-14-31.jpg
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Pattana Promphat កាលពីថ្ងៃទី៧ ខែឧសភា បានណែនាំពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ Salween ខេត្តមេហុងសន និងពលរដ្ឋរស់នៅតំបន់ក្បែរនោះ ផ្អាកបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេនេះជាដាច់ខាត បន្ទាប់ពីមន្ត្រីជំនាញមកពីស្ថាប័នស្រាវជ្រាវរកឃើញសារធាតុបំពុលជាច្រើន ដូចជា ៖ សារធាតុអាសេនិច និងសំណ ក្នុងសំណាកខ្ចៅ ខ្យង និងលៀស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIT4ocmoaapNOmbyUSbi6xlCHWiIyp63CMJtDFiwliIk4nJdujbjLNGqOszhM-bPSH2QKDvFieGCQM7PIZMMfwt7U-kwC66nVaVPFQZldoHpNFyA7Tamcrq5_ynX51H63V-747THyY-RlX1kvkoRVucglGeqln8u4IJ15cQ55jUEQAhlkOrS5IlzRdxNo/s1200/photo_2026-05-08_16-14-30%20(2).jpg
បច្ចុប្បន្ន ក្រសួងសុខាភិបាលថៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ចេញសេចក្តីព្រមានដល់ពលរដ្ឋពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរបណ្តាលមកពីសារធាតុអាសេនិច និងតាមដានសុវត្ថិភាពចំណីអាហារ ព្រមទាំងផ្តល់ការយល់ដឹងដល់ពលរដ្ឋក្នុងតំបន់ពីការជ្រើសរើសចំណីអាហារគ្មានសារធាតុបំពុល និងវិធីថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheAzWJU5WGnJ9lRS-qpYLhcLCmttfdFMELn_uO9zyVTros2PXT64ovHEH4K-6CtC1sDPJd-MtLtLm9joNU_WnOjahWnkHu3zZdfZ-k6BMpYRy52gey5RI0p5J2OlrjgMLR0Q3A0jIKxUlD3XbzPCpsW0iFQbby7uamdxExv3T5HvSZzvMoZptdGgAzjyE/s640/photo_2026-05-08_16-14-30.jpg

ក្រៅពីហាមពលរដ្ឋបរិភោគខ្ចៅ ខ្យង និងលៀសក្នុងទន្លេ Salween ខេត្តមេហុងសន ក្រសួងសុខាភិបាលថៃក៏បានហាមពលរដ្ឋ មិនឱ្យបរិភោគខ្ចៅ ខ្យង និងលៀសដែលចិញ្ចឹមក្នុងកសិដ្ឋាន ព្រមទាំងហាមបរិភោគអាហារណាដែលផលិតពីសត្វរស់នៅបាតទន្លេកខ្វក់, ចៀសវាងការប្រើប្រាស់ទឹកទន្លេ ស្ទឹង បឹង ដែលពុំបានឆ្លងកាត់ការចម្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANxlaPdnCg9w3jNYPmYco3g26LJ4-mEgCpoJ0-omd4Tuy-sktgOmNuJtcaCT3Xi7dix-1aFi_0agcExcUdXmrLDPwbLln2nLpF_d-PqKeXPidX0exv47u3ifAIVv9tyXUgYlzJJ6rDPYXpKjzOgZ5bFwYbftRzhi4PQv5As6xpDhf75X6_RMcB3x0j4Q/s1335/102270040_10158421996264889_5423174176577637845_n.jpg

តាមការត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន និងស្ថាប័នពាក់ព័ន្ធឃើញថា ខ្ចៅ ខ្យង និងលៀសក្នុងទន្លេ Salween ខេត្តមេហុងសន បានប្រមូលផ្តុំសារធាតុអាសេនិចក្នុងខ្លួនរបស់វាច្រើនជាងសត្វនៅបាតទន្លេផ្សេងទៀត ។ អង្គការសុខភាពពិភពលោក (WHO) កំណត់ថា ប្រសិនបើទឹកទន្លេមានសារធាតុអាសេនិចលើសពី០.០១មីលីក្រាមក្នុងទឹក១លីត្រ បង្ហាញថា វានឹងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងររយៈពេលយូរសម្រាប់អ្នកបរិភោគសត្វនៅបាតទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrRJ8Dm6MQdimYuauUAlCHHltOtoWt-OHdcA094DklC7wpPgq5UIdSdXwHXKRmQ7wruUgeYKON8ydjZ61UP2WryIXAl8pXjcueoi7nSLQt_Gy0LInIwRqdEmr2uThXdYxRL3n1cmt3yDQ8NNqPaqKoTskuNpstwtT5JJnyKzRDFOKKbHelCvQsdbr3WEI/s1335/102713648_10158421996234889_1787609273578893964_n.jpg

បើតាមអ្នកជំនាញ ការកើនឡើងនៃសារធាតុពុលអាសេនិច និងសំណ គឺបណ្តាលមកពីការរុករករ៉ែនៅតាមបណ្តោយទន្លេ និងការបំពុលទឹកពីប្រទេសជិតខាង ។ ការបរិភោគខ្ចៅ ខ្យង និងលៀសមានសារធាតុអាសេនិច (Arsenic) នឹងបណ្តាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងររយៈពេលវែង រួមមាន ៖ ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ, ខួរក្បាល, បង្កជាជំងឺមហារីក, ខូចតម្រងនោម រីឯស្ត្រីមានផ្ទៃពោះ អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ៕

មេគយកម្ពុជា ណែនាំមន្ត្រីគយឲ្យពង្រឹងការទប់ស្កាត់ការលួ.ចនាំចូលទុរេនថៃមកកម្ពុជា

0

ក្រោយលេចធ្លាយទុរេនពីថៃមកដាក់លក់នៅកម្ពុជាដោយមិនទាន់ដឹងមូលហេតុ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រាប់ទៅមន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាត្រូវទប់ស្កាត់ការលួ.ចនាំចូលផ្លែទុរេនស្រស់ដែលមានប្រភពពីប្រទេសថៃចូលកម្ពុជាជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihvBKONtDwVFt0azmEvKCtZuMC9K-qR_UBNYua9aq3ib0sknfgKxKKjIkHkGYt3m3DYOSLvUQP8FCEplGl9-vlBLr_eehJPMCpxglwBOPfx2JQxMhT2jdnnBSnnwzHHUTp6FGXvOIQrr8dEDr-p2SM0hxcjpEg5HDj5z5vnx1BGxLGAxEEndjEQlPtva8/s1280/photo_2026-05-08_11-02-28.jpg

យោងតាមលិខិតជូនដំណឹង នៅថ្ងៃទី៤ ខែឧសភា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសអំពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ចូលប្រទេសកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងក្រោយពីដាច់ខ្សែច្រកព្រំដែនខ្មែរ-ថៃ ច្រកកាបីន មានទុរេនមិនទាន់ដឹងពីមូលហេតុលម្អិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFXqeyREmXCFK-xLLYvuGDJEorC0fkDlyyhj09xiN7DgJKk4Z3yko6JwGm0PLQIWX9ziIKEoI0Uz5UqSDVgS8jEpD5281saLLfOyAyB2qyqpEa5-slj-5Is1Dit_G5N7UXhLHMH5Q8KDjayWWauDKG99l8jX9mOLbS0JF1I-uFo-CfIpaXnOnIWmNJRss/s1015/photo_2026-05-08_11-02-29%20(2).jpg

តាមសេចក្ដីប្រកាសនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីរបស់ខ្លួនត្រូវតាមដាន និងទប់ស្កាត់ឱ្យម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួច នាំចូលផ្លែទុរេនស្រស់ ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា គ្រប់ច្រកព្រំដែន និងច្រករបៀង កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឬវៀតណាម។ ដោយឡែក ការនាំចូលផ្លែទុរេនដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារ លិខិតដែលបានណែនាំ ដែលចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ និងការតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រ ភូតគាមអនាម័យពីប្រទេសនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVGtJUOTYerk6wQk4dlJMI2wxureWoq5IZVgjQ1N_4iiMvPnlbKj8UeJ6FFdPfjJjPl_It0XF94qLnntXjueMjsDEBq6y1ga_dI7qE89O0CW3kBY8rbta-S7mgRrxL2L4fp7dxARM-a7jLXAbadazHpmfuyxhyrgjtM4K7kN3zSt67Qj9VCDikPceGRFI/s1024/photo_2026-05-08_11-02-30.jpg

សូមជម្រាបថា បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានករណីឈ្មួញខិលខូចបានលួចនាំចូលទុរេនពីថៃមកកម្ពុជាដោយខុសច្បាប់ ដូចជាករណីនៅអាជីវករម្នាក់ឈ្មោះ អាឡែន ខេត្តបាត់ដំបង ដែលសមត្ថកិច្ចទើបតែបង្ក្រាបបានកាលពីពេលថ្មីៗនេះ និងក្រោយមកបានសារភាពថា បានលួចនាំចូលទុរេនពីថៃចំនួន ៣ លើក (ប្រហែល ២ តោន) ចាប់ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្ញើទៅឱ្យម៉ូយនៅខេត្តកំពង់ចាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuzfoY3kHZwryiK9LHL-6mu1rHfyeoUhuBAAghr-3lZw3S2QyCN2owRRiqJWxokrdv00OfmsdrJP_t8cX659IRBZn5VgRVndcu-erzrP4Od8hJbE0eWYHVDb1w8Sh0Nxk7g8VRXpT3fyDbcvcsdWLLyTKyo9TO2lOpwjur6aFUdHOVESlxl9n5GBcKW2A/s1280/photo_2026-05-08_11-02-31.jpg
ករណីនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបង្កឱ្យមានប្រតិកម្មខ្លាំងៗពីសំណាក់មហាជនខ្មែរលើបណ្តាញសង្គម ដែលទង្វើនេះត្រូវបានគេមើលឃើញថាជាការបំផ្លាញកេរ្តិ៍ឈ្មោះទុរេនក្នុងស្រុក និងធ្វើឱ្យអ្នកទិញបាត់បង់ទំនុកចិត្តលើអាជីវករ។ មហាជនជាច្រើនបានដាក់ជាចម្ងល់ផងដែរថា ហេតុអ្វីបានជាអាចមានការលួចនាំចូលទុរេនគេចពន្ធក្នុងបរិមាណច្រើនបែបនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVfWb13a0z_Q_IX29fUkrCQ5mqXXXy00GhPHVDRRgzKQGREgZnjjbMfgJtwwznnHIcXx6-zKMr86AuQ4YNw8Rah_TsDfINVMu1u_Ho8LEuLDF5tqx9qnvX2sCW3fEkLGk-ZUzLJWFvB3czCy4XmPohJmUDP8NgeOWREfNllg7tFOd1uW1aMY1unkMMsf4/s1236/photo_2026-05-08_11-02-29.jpg

ទោះជាយ៉ាងណា មហាជននៅតែសំណូមពរម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរចាត់វិធានការច្បាប់ធ្ងន់ធ្ងរលើបុគ្គលពាក់ព័ន្ធទាំងនោះឲ្យខាងតែបាន ដើម្បីធ្វើជាគំរូកុំឱ្យមានអាជីវករផ្សេងៗបន្តធ្វើទង្វើបែបនេះទៀត៕

ឈុំ ចាន់ដារ៉ា រំភើបចិត្តខ្លាំងក្រោយតារាល្បីឈ្មោះ Haley Kalil ចូលខម្មិនសរសើរបែបនេះ

0

ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងនៅពេលអាយដលរបស់ខ្លួន Haley Kalil ដែលមានអ្នកតាមដានជាង១០នាក់បានចូលខម្មិនសរសើរពីសម្រស់របស់នាងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh41Rjk1zRzPwUpj2WvMeNS5nGqZ6C8qchffe7LcjPfLpYKBe_v8ht3plbRTAwRaRTTOfKxkQg5ovnmmLixlHc90ZjY-RJ9Lih1XwckLkUiKQJQQOLXhyphenhyphen9VfJ0UsaqmMHISW5nThkNsiOwAOjXI0EGu4KpXz20mS9gr2tOkCKE6cahJJGTuPlxN7DTKZHM/s2048/image_2026-05-08_10-04-33.png
កាលពីថ្ងៃទី២០ ខែមេសា ឈុំ ចាន់ដារ៉ា បានបង្ហោះវីដេអូនៅពីក្រោយឆាកនៃការថតរូបរបស់នាងដោយបញ្ជាក់ថាមិនអាចធ្វើដូចជាម្ចាស់ដើម Haley Kalil បាននោះទេ។ Haley គឺជា Influencer និងតារាម៉ូដែលអាម៉េរិកនិងជាអតីតបវរកញ្ញាមួយរូបដែលមានប្រជាប្រិយភាពនិងមានចំនួនអ្នកគាំទ្រជាង១៧លាននាក់នៅលើបណ្តាញសង្គមទិកតុក និងជិត១០លាននាក់នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1tFECiqFepmHgJZUnaSNRIeXNFzhGvTJ8CPHrXDzxh87RmZtUK2hZq6S0F-3sxf6g7xplwkD-WIktbIbGBDJUUnXOYD1C8S_DvUq9zJIEd6DU3HNv9E0StSLMOLToz7cqL_irORNe7mnfoE_Lrqlw9fNF4kq_S2bdix0WjR6u97m-NMHz_-PGdmGMDS4/s1800/image_2026-05-08_10-04-35%20(2).png

បន្ទាប់ពីការបង្ហោះអស់រយៈពេលជាច្រើនថ្ងៃនាពេលថ្មីៗនេះតារាម៉ូដែលអាម៉េរិក Haley Kalil បានឃើញការបង្ហោះរបស់ ឈុំ ចាន់ដារ៉ា និងថែមទាំងបានចូលមកបញ្ចេញមតិសរសើរបវរកញ្ញាខ្មែរទៀតផង។ Haley បានសរសេរថា «នាងអាចធ្វើវាបានហើយ នាងមើលទៅស្អាតណាស់»។ ការចូលខម្មិនពីសំណាកបុគ្គលល្បីឈ្មោះរូបនេះបានធ្វើឱ្យ ឈុំ ចាន់ដារ៉ា មានការរំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJgQqoDwFQu7ksof3DBULXAkMJhF08fYmDeGWoMQF0pT9XUN7thP81at3rvUkxtowAYLt3niIGlQraP836TsD0YMCbvAH5qLf_GaqWeIo0NrlYe6MmV0a1qVQArcg8w8kvszGMq0bLM1TvMuE84oqQsVClpfClVnczymWLa7ZgtuHu9-JwbYWB-1jPX_c/s2048/image_2026-05-08_10-04-34%20(2).png

Miss Supranational Cambodia 2025 ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងរហូតសួរអ្នកគាំទ្ររបស់ខ្លួនថា នេះជាសុបិនមែនទេនៅពេលអ្នកបំផុសគំនិតឱ្យនាងចូលមកនិយាយបែបនេះដាក់នាងនោះ។ អ្នកគាំទ្រដទៃទៀតក៏បានបង្ហាញការសប្បាយចិត្តនិងភ្ញាក់ផ្អើលជាមួយនឹង ឈុំ ចាន់ដារ៉ា ផងដែរដែលមានកិត្តិយសត្រូវបានអាយដលរបស់ខ្លួនចូលមកខម្មិនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAHJkamFDv-khyphenhyphenlcktrzyvb0B7a-0FvYfWudU5PpLos_kVjQ1Jx_WsP-xSVXTRpBO6V1wH-jQKfF0Ayg092W-xRZfXtyc8elAPqAohNVNuW1XnlhUsfLMPffEzplQ0BYTdiV_Wb9UuD0dfZrH16iWxVZJggRMEdiyTWdvoYwIkF6VL_uvn0He7owie80/s1920/image_2026-05-08_10-04-36.png

គួរឱ្យដឹងថាក្រៅពីការសម្តែង ឈុំ ចាន់ដារ៉ូ បានតស៊ូលើវិស័យបវរកញ្ញាចំនួនពីរដងទម្រាំនឹងបានទៅប្រកួតតំណាងប្រទេស។ ទោះយ៉ាងណាបន្ទាប់ពីការបរាជ័យលើការប្រកួត Miss Supranational 2025 មានហ្វេនៗជាច្រើនបានជំរុញឱ្យនាងវិលមកវិស័យនេះម្តងទៀត ប៉ុន្តែកន្លងមក ឈុំ ចាន់ដារ៉ា ធ្លាប់បានបដិសេធហើយថានាងនឹងមិនវិលមកប្រកួតវិញនោះទេ៕