អ្នកគាំទ្រគុនខ្មែរដែលកំពុងរង់ចាំការប្រកួតសង្វៀន វី-អាកទីវ អារាមគុនខ្មែរ ពេលនេះបានមកដល់សារជាថ្មីទៀតហើយ 2ថ្ងៃនៃការប្រកួតដឹងតែកក្រើកខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមួយព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរវគ្គដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វ៌-អាកទីវ អារាមគុនខ្មែរ ដែលប្រមូលផ្តុំទៅដោយគូប្រកួតពិសេសប្រចាំសង្វៀននៅក្នុងសប្តាហ៍នេះ។
សម្រាប់ការប្រកួតថ្ងៃទី១ មាន៧គូត្រូវជួបគ្នា និងថ្ងៃទី២នៃការប្រកួតមាន៨គូ គូវគ្គដណ្តើមខ្សែក្រវ៉ាត់ មាន ៤គូ ត្រូវជួបគ្នា ដើម្បីបង្ហាញពីមហ្ឆិតាឱ្យអ្នកគាំទ្រគុនខ្មែរបានឃើញថា តើអ្នកណាជាម្ចាស់ខ្សែក្រវ៉ាត់សង្វៀន វី-អាកទីវ អារាមគុនខ្មែរ។
សូមចូលរួមទស្សនាដោយសេរី ជួបគ្នានៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណទីតាំង ស្ថិតនៅក្នុងវត្ត បឹងប្រិយ៍ សង្កាត់ពខ្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ VBL Sports. VBL Keila និង KSF Kun Khmer Super Fight។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ. វី-អាកទីវ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ៕