Home Blog Page 288

ការទប់ទឹកនោមយូរ មានគ្រោះថ្នាក់ចំពោះសុខភាពជាងអ្វីដែលអ្នកគិត

0

មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងការទប់ទឹកនោម ព្រោះកាលៈទេសៈមិនអនុញ្ញាត។ ទោះជាយ៉ាងណា ទម្លាប់នេះមិនមែនគ្រាន់តែបណ្តាលឲ្យមានការឈឺចាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែវាអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះប្រព័ន្ធទឹកនោម និងសុខភាពទូទៅរយៈពេលវែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfcq88_rcCn2BSnjBzRs9q_a9HoFCVgTVNG4-cS9SHPDjwcBNM_YbqNfQWQgXD8NBumAaykkJ9GrMzPAlSuTAK8CUixIW6ZEbIliDriYtouBKHWceKX15zyslQNeNPqNvbRmCEc6bwSevcSuRyDw0nl5CPsFwjGWlxdaUVeQWj2mpf3uKqgieiUwyvd49c/s1280/photo_2025-09-18_11-36-04%20(2).jpg

ប្លោកនោមដើរតួនាទីដូចជាថង់ទឹកដែលអាចពង្រីក និងស្រួលបត់បែន។ ទឹកនោមត្រូវបានផលិតនៅតម្រងនោម ហូរចុះទៅកាន់ប្លោកនោម។ នៅពេលដែលទឹកនោមកើនដល់កម្រិតជាក់លាក់ ប្លោកនោមនឹងបញ្ជូនសញ្ញាឲ្យខួរក្បាល ដើម្បីឲ្យយើងមានអារម្មណ៍ចង់នោម។ នៅពេលនោះ sphincter (សាច់ដុំបិទបង្ហួរនោម) នឹងធ្វើការ ដើម្បីទប់ទឹកនោមរហូតដល់ពេលយើងទៅបង្គន់។

ការទប់ទឹកនោមយូរ ហើយញឹកញាប់អាចនាំឲ្យមានបញ្ហាដូចជា៖

១. ការឆ្លងមេរោគប្លោកនោម និងផ្លូវទឹកនោម:
ការរក្សាទឹកនោមយូរ បង្កឱ្យបាក់តេរីមានឱកាសលូតលាស់ងាយស្រួល។ វាអាចរាលដាលទៅបង្ហួរនោម និងតម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzjKBfMG0yIFVPYalWTq28u4yYLK4p4TBm-FAoVUkAz22kU1VjoRi77gagp9fCOTrCLvsasbixXlAO1Yp-fo1cQbq2FpWD6HZFbQsFIZdNtpoCBSl31Fol2IEZDe7YPsoiWvsJjyQvPlJ6jB-25713OmsXNZCIAPpbXwvDBVBI5wWDWiMb6bQjFCsJMtIc/s800/photo_2025-09-18_11-36-04%20(3).jpg

២. ប្លោកនោមបាត់បង់ភាពបត់បែន:
ការបង្ខំឱ្យទប់នោមញឹកញាប់ ធ្វើឱ្យសាច់ដុំប្លោកនោមធ្វើការខ្លាំងហួសប្រមាណ ហើយបាត់បង់សមត្ថភាពប្រមូលទឹកនោមពេញលេញ។ អ្នកអាចមានរោគសញ្ញាដូចជា៖ នោមញឹកញាប់ ឈឺពោះផ្នែកខាងក្រោម ឬមានអារម្មណ៍ថានោមមិនអស់។

៣. ទឹកនោមហូរត្រឡប់ទៅតម្រងនោមវិញ: សម្ពាធខ្ពស់ក្នុងប្លោកនោមអាចធ្វើឲ្យទឹកនោមហូរត្រឡប់ទៅក្រលៀនវិញ ដែលបង្កគ្រោះថ្នាក់ដល់តម្រងនោម និងអាចបណ្តាលឲ្យខ្សោយតម្រងនោមស្រួចស្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfcq88_rcCn2BSnjBzRs9q_a9HoFCVgTVNG4-cS9SHPDjwcBNM_YbqNfQWQgXD8NBumAaykkJ9GrMzPAlSuTAK8CUixIW6ZEbIliDriYtouBKHWceKX15zyslQNeNPqNvbRmCEc6bwSevcSuRyDw0nl5CPsFwjGWlxdaUVeQWj2mpf3uKqgieiUwyvd49c/s1280/photo_2025-09-18_11-36-04%20(2).jpg

៤. កើតគ្រួសក្នុងផ្លូវទឹកនោម:
ការទប់ទឹកនោមយូរ បង្កឲ្យសារធាតុផ្សេងៗប្រមូលផ្តុំ និងកកកុញ ជាគ្រួសក្នុងប្លោកនោម ឬតម្រងនោម។

៥. ឈឺពោះផ្នែកខាងក្រោម និងនោមញឹកញាប់: ការទប់នោមយូរនឹងបណ្ដាលឲ្យមានការឈឺចាប់ ហើយធ្វើឲ្យមានអារម្មណ៍ចង់នោមញឹកញាប់ ទោះបីជាមិនមានទឹកនោមច្រើនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtn_6xUllq44fJ9IexDMdq6WrfQT35toA8WCUS3os1mTx9rwTza1b8eVmf0zygpXaw3902NUeCRxSeF2gEPmRZKj1ikPJ-QYwhlenvAWxZnKrV2aH8afggiSZjZiya-nwb4U8hU34R-LaRRpIomRMwTO6Q0dTRk70W-W3pfZLnzRN_fTTnALHIaVvjrJ0z/s732/image_2025-09-19_16-37-17.png
៦. បញ្ហានោមទាស់
ការទប់ជាញឹកញាប់ធ្វើឲ្យ sphincter ចុះខ្សោយ។ ជាលទ្ធផល អ្នកអាចមានបញ្ហានោមទាស់ក្នុងពេលអនាគត។

ទោះជាយ៉ាងណា មានវិធីងាយៗជាច្រើន ដែលចៀសវាងផលប៉ះពាល់ខាងលើ មានដូចជា៖

-ឆ្លើយតបភ្លាមៗនៅពេលរាងកាយបញ្ជូនសញ្ញាចង់នោម
-ត្រូវរំលឹកប្រាប់ខ្លួនឯងថា «មិនអាចទប់យូរបានទេ» ព្រោះមានហានិភ័យលើសុខភាព។
ម្យ៉ាងទៀត ប្រសិនបើជៀសមិនរួច ត្រូវព្យាយាមរកឱកាសទៅបង្គន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMF3AKg864v9S7iZp0_g_NRVTSJloE42FNvfLdtB1-rAaFl5NoZnKiORH47FVvjuhKrKu7faQD7SlimD-ef1WSfXEMnRTMSCkF2Do0_0XVFRqV9mFdRuHeRiOpJ-W1fV2g4h4_EfgP9JN8NPPoxGGgH825Z1nQhp8lWss9mWq_ds8ZaBbSUiArhxatwJ3v/s1024/image_2025-09-19_16-39-10.png

ការទប់នោមហាក់ដូចជារឿងតូច ប៉ុន្តែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ការយល់ដឹងអំពីហានិភ័យទាំងនេះ ជួយឲ្យយើងយកចិត្តទុកដាក់ចំពោះសញ្ញារបស់រាងកាយ និងថែរក្សាប្រព័ន្ធទឹកនោមឱ្យមានសុខភាពល្អរយៈពេលវែង៕

ជាកូនខ្មែរដែរ មានដែលដឹងអត់ថាហេតុអ្វីពេលភ្ជុំបិណ្ឌ យើងត្រូវទៅបោះបាយបិណ្ឌ?

0

តាមទំនាមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេជ្រើសរើសធ្វើនៅក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរយើងសម្រាកដៃ ទំនេរពីដកស្ទូង រង់ចាំស្រូវហុចផល ដើម្បីច្រូតកាត់។ ជាមួយគ្នានេះដែរ យើងឃើញមានបវេណីដ៏សំខាន់មួយ ដែលខ្មែរយើងនិយមជាងគេ គឺពិធីបោះបាយបិណ្ឌ ដើម្បីរំលោះចិត្តបាបនិងចិត្តអកុសល ដោយការធ្វើបុណ្យចំពោះប្រេត អោយប្រេតបានទទួលនូវបុណ្យកុសលនេះហើយបានបែរមកលះចិត្តលះជីវិតជាប្រេត ដើម្បីទទួលកុសល បានទៅចាប់ជាតិជាមនុស្សប្រសើរនឹងគេរិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEindMnZRnXGDDLD2EOU06M_FVTxIshINvXIHnIXl7cfA3KYzPiKj9zrltqGdBUlbOeIUcM2UCCXKggPyKQS9vT9xp_2JlupcByZxclXlaiY9C6hx5rlL2NuZURZ74eQKB41ni1KcobLCpUm9dxfncHU7MSDSJy6f5waFMogMps0eKEoXPfDEu8bRySJNrHA/s1280/photo_2025-09-19_13-44-44%20(2).jpg

ពិធីនេះ ត្រូវបានគេប្រារព្ធធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលអាចស្ថិតនៅចន្លោះខែ កញ្ញា និងខែ តុលា ជារៀងរាល់ឆ្នាំ។ ប្រជាជនខ្មែរមានជំនឿថា រាល់ពេលរដូវកាលបុណ្យភ្ជុំមកដល់ ពពួកប្រេត ឬអមនុស្សស្រេកឃ្លាន ដែលមិនទាន់ទៅចាប់កំណើតរកទីស្ងប់សុខមិនទាន់ឃើញ និងត្រូវបានយមរាជដោះលេងពីឋាននរករយៈពេល ១៥ ថ្ងៃ ដើម្បីមកទទួលម្ហូបអាហារ នំចំណី ឬមគ្គផលដែលកូនចៅ ឬញ្ញាតិសណ្ដានឧទ្ទិលឲ្យ តាមរយៈបាយបិណ្ឌនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmFqiReh6Ekl5b0jM0zP_iLpNE4ZfvQ05jXw2bnKRSPPa20bLQbIjWe5VPD_C0Rc818ohNyFlaW0HDFmZNGuqdSB9uwOirqJlCVMJaLnAbzGTLHKGzJUPGP4R9rdFw91l4eGxqZoKrt5UgUM9y5sj9cgvjO14EuvqX48poenv0fpoErdnQFUJnQREzlwUf/s601/photo_2025-09-19_13-44-44%20(3).jpg

ទោះជាយ៉ាងណា ប្រសិនបើ ពពួកប្រេត ឬអមនុស្សទាំងនោះ ដើររកចំណីគ្រប់ ៧វត្ត ហើយនៅតែមិនឃើញមានបងប្អូនកូនចៅណា ធ្វើបុណ្យឧទ្ទិសកុសលឲ្យនោះទេ ពួកគេនឹងដាក់បណ្ដាសាកូនចៅទាំងនោះ។ ហេតុនេះហើយទើបនៅវេលាម៉ោង ៤ទៀបភ្លឺ គេឃើញមានក្មេងចាស់ប្រុសស្រី តែងដើរហែរហមគ្នា ដោយក្នុងដៃមានកាន់ចានបាយបិណ្ឌ ទៀនធូប ម្នាក់មួយៗ សំដៅទៅវត្តអារាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvgx_4iq0TKVdW1xBC8JvYcFX9PfcLN2dpPIvUi9IVI_V3ndLwwymoGvweflsEP4O7OWTqCcO3KnlcBDmcMuZWuWIHYG0PUhHYxMPb8plmX0Fs7L9izY8-TLCzAg9ChyphenhyphenwhQecuxGLzSOqtThUHzxcGXiNzAHjnL1pSeYA9vm_wguF9P8JuRzNgwu0VoIf/s650/photo_2025-09-19_13-44-44%20(4).jpg
ចំពោះបាយបិណ្ឌវិញ គេតែងពួតលាយជាមួយសណ្ដែក ល្ង ព្រមទាំងមានផ្លែឈើផ្សេងៗទៀត ដោយមានតែងលម្អជាមួយផ្កាភ្ញីផង និងដោតទង់សនៅលើបាយផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oLpgjBJZJMcB7xjjyhxmv2TcXP5qvkAS85Fpw3iWtVy62hV_Zedt6Co7XURi0DFjnV8sSouT9B9N59yj8TxoWORnN6opSn24nDN8x2UmprR_Dkvk5YnihjITRij_qiGVu_TOLQk_lc_iQih-mEy5iHr11ZtDczj_nL3TY9cuvX1I-PfBQxgOoaH9npIs/s1280/photo_2025-09-19_13-44-44.jpg

មុនពេលបោះ គេត្រូវសូត្រមន្តបួងសួងឧទ្ទិសកុសលជូនដល់បុព្វបុរស និងប្រេតអនាថាគ្មានញាតិទាំងឡាយណាដែលបានចែកឋានទៅជាមុនសិន។ បន្ទាប់មកគេដើរប្រទក្សិណ ជុំវិញវិហារ រួចហើយយកបាយបិណ្ឌ និងនំចំណី ទៅដាក់នៅកន្លែងដែលគេរៀបចំទុកសម្រាប់ពិធីនេះ ដូចជា គៀនរបងវត្ត ព្រះវិហារ និងក្នុងបរិវេនវត្តផ្សេងទៀតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3s_dtQfaahpbXhj6pmfs_mJ_ORgZo2QKSAdCYnj4lyGK98X3H-iLLQJ8vfMjSSdfYHVWLZh-K-PZSs_HG5aNsmu9hmU9K_dXb4x-CeL7AR-OGM_xIFhHS3q7lvKIcc2E4J3vUCPrE-AqqTZtVyaDEaqdcUTnsbRLMMrRTeFv49-W9FrHjmOZ47g8_THe7/s970/photo_2025-09-19_13-48-20.jpg

ការបោះបាយបិណ្ឌមិនត្រឹមតែជាជំនឿ លើវិញ្ញាណ ឬពពួកប្រេតអមនុស្សប៉ុណ្ណោះទេ តែក៏បានបង្កប់នូវការអប់រំបែបព្រះពុទ្ធសាសនា អប់រំផ្លូវចិត្តតាមរយៈការស្ដាប់ធម៌ភាវនា។ ទោះបីជាបច្ចុប្បន្ន ក្មេងៗជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍ក្នុងពិធីនេះក៏ដោយ តែគេតែងនៅឃើញមានតាមទីវត្តអារាមនានាមួយចំនួន នៅតែមានមនុស្សគោរពធ្វើតាមពិធីទំនៀមទន្លាប់ចែកទានដល់អមនុស្សនេះ៕

សើចលែងសមហើយ! «រ៉យទ័រ» លាតត្រដាងថាប្រទេសថៃជាសំបុកក្រុមជួ.ញដូរមនុស្សដ៏ធំបំផុតមួយ

0

មានទាំងភស្តុតាង មានទាំងសាក្សី! សារព័ត៌មានអន្តរជាតិលំដាប់ពិភពលោក «រ៉យទ័រ» បានចុះផ្សាយពីផ្នែកខ្មៅងងឹតរបស់ប្រទេសថៃថា ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងឧស្សាហកម្មឆបោ.កតម្លៃរាប់ពាន់លានដុល្លារ ដែលជនរងគ្រោះភាគច្រើនត្រូវបានគេជួញដូរយកទៅប្រទេសមីយ៉ាន់ម៉ា និងបង្ខំឱ្យបោកប្រាស់មនុស្សតាមអ៊ីនធឺណិតក្រោមការគំរាមកំហែងនៃអំពើហិង្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7U4C9Uy7qHpuK-HRpLpX7I2YdhUVLDgsNy-D2_Hn_gCLj2XGtMoHcJME7Ye1CVqz70BVA_45bCsLWJguiUVdHLESuFlzjKJkkIuZe8QPpmwBHeRrfWPiBHQeHiKwvLPaP2rPKVHVRgAz5JYCbJYM6U6axlivHaAsyankiZqTqjcLVlfdG_tAeEpU3h3UC/s3533/image_2025-09-19_16-29-26.png
ដោយផ្អែកតាមបទសម្ភាសន៍ជាមួយជនរងគ្រោះចំនួន 9នាក់ដែលមកពីទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលត្រូវបានជួញដូររវាងឆ្នាំ 2022 និង 2025 រ៉យទ័របានរកឃើញថា មន្ត្រីអន្តោប្រវេសន៍ថៃនៅអាកាសយានដ្ឋាន ត្រូវបានចោ.ទប្រកាន់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអមដំណើរជនរងគ្រោះដែលត្រូវបានគេជ្រើសរើស មុនពេលពួកគេត្រូវបានក្រុមឧក្រិដ្ឋជនដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ប៉ូលិសថៃ អាជ្ញាធរអន្តោប្រវេសន៍ និងមន្ត្រីអាកាសយានដ្ឋានសូមមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

របាយការណ៍ទាំងអស់ទាក់ទងនឹងការឆបោ.កមនុស្សនេះបានបង្ហាញថា ជនរងគ្រោះភាគច្រើនត្រូវបានគេទាក់ទាញដោយការសន្យាថានឹងផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ឲ្យ ជាហេតុធ្វើឲ្យពួកគេធ្វើដំណើរមកទីនេះដោយគ្មានការបង្ខិតបង្ខំ។ ជនរងគ្រោះ 9នាក់បាននិយាយថា នៅពេលមកដល់ប្រទេសថៃ មន្ត្រីថៃបានអមដំណើរពួកគេផ្ទាល់តាមអាកាសយានដ្ឋានបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpv17752v_K6rZbFH5-EsxbdMzbHnp50W6foBtzo8WCknswVVqezzJMRkkYUXhPZTqSGyEXb4dwA2HYwPbj2-5DzhxdKrGZslCBjkEdZX0to8x-iAKy_Vlv4nYTOYwEqgTiLYELAf_DEAECHzE13THkarjqxa8fMG7v-5XlwLFLy9Kio4wD8fQXj-pgM29/s1500/image_2025-09-19_16-29-24%20(2).png
ឯកអគ្គរដ្ឋទូតកេនយ៉ាប្រចាំប្រទេសថៃ លោកស្រី Lindsay Kiptiness បាននិយាយថា ពលរដ្ឋរាប់រយនាក់បានរាយការណ៍ពីបទពិសោធន៍ស្រដៀងគ្នានេះ ប៉ុន្តែអាជ្ញាធរថៃមិនបានចាត់វិធានការលើព័ត៌មាននេះទេ។ ក្រៅពីនេះ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងសហការជាមួយមីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ដើម្បីរុះរើប្រតិបត្តិការឆបោ.កជាប្រព័ន្ធនេះ ដោយការវា.យឆ្មក់។

ករណីដ៏ល្បីមួយកាលក្នុងខែមករាកន្លងទៅ គឺពាក់ព័ន្ធនឹងតារាប្រុសចិនម្នាក់ត្រូវបានចាប់ពង្រត់ បានបង្កឱ្យមានប្រតិបត្តិការបង្រ្កាបពហុជាតិសាសន៍ ដែលក្រោយមកជួយរំដោះបានជនរងគ្រោះរាប់ពាន់នាក់។ មនុស្សប្រហែល 2,000 នាក់ត្រូវបានជួយសង្គ្រោះដោយកងជីវពល ហើយពួកគេភាគច្រើនមានឯកសារមិនគ្រប់គ្រាន់ និងសុខភាពមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqxu7Y8JZhj6W9LaOYNOmzgQba69yHLIxFSX5blHvDDKeb-u13gKzmmrt4T6ayBqiavsmemIvuSod-saaVOasaWfp7jRB8AdMotOdTfnetO2GtiGZBKX-2_1DZ5EN4Sd86JmZChNv45L9-Cu8n5NGFP5Lho-bUbtk3D5c2rO6mlTHiDoDMFjDdvWge1ET/s1024/image_2025-09-19_16-29-24.png

ទោះបីជាមានការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក៏មន្ត្រីថៃនៅតែមិនទទួលស្គាល់ ហើយបានច្រានចោលដោយនិយាយថា៖ មជ្ឈមណ្ឌលឆបោកជាច្រើននៅតែសកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យជនរងគ្រោះនៃការជួញដូររាប់ពាន់នាក់ជាប់គាំង។ ចំណែកក្រសួងការបរទេសថៃបាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ផ្លូវការអំពីករណីឆបោ.កច្រើនទេ ប៉ុន្តែថៃមានឆន្ទៈក្នុងការស៊ើបអង្កេតរកភស្តុតាងដែលអាចជឿទុកចិត្តបាន។

គួរជម្រាបថា កន្លងមកថៃតែងចោ.ទប្រកាន់កម្ពុជាថាជាសំបុកនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅអាសុី។ ប៉ុន្តែនៅក្នុងរបាយការណ៍របស់រ៉យទ័រខាងលើនេះ គឺមិនឃើញមានការលើកឡើងអំពីកម្ពុជាបន្តិចណាឡើយ។ ត្រង់ចំណុចនេះ វាបង្ហាញកាន់តែច្បាស់ពីការភូតកុហករបស់ប្រទេសថៃ ដែលកន្លងមកតែងយកលេសថាទប់ស្កាត់បទល្មើសឆបោ.កជួញដូរមនុស្ស ដើម្បីបិទច្រកព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែពេលនេះ ត្រូវបានទីភ្នាក់ងារព័ត៌មានអន្តរជាតិលាតត្រដាងការពិតដ៏គួរឲ្យអាម៉ាសនេះអស់ខ្ទិចគ្មានសល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzLB1qrxjKeqSz_nnWJFE0sLTvbkZhaiODvAvh72Zb-JOS9R-0VMOXW3X82KSu0soIxJgWdXKCjovY9CShOvctIZCKqMI87Z5vL1227ShbHgtuMaCfEvKie1uilO-YAcUr48QEVOp2a6Gq7m6CEg5Fn4edczcAo1GoliN_Xk-i5rZODkoz7mLWQ3RVlFq2/s960/image_2025-09-19_16-29-25.png

អាជីពរបស់តារាសម្តែង Cheng Yi ស្ថិតក្នុងវិបត្តិ

0

រឿង «The Journey of Legend» របស់ Cheng Yi គឺជារឿងប្រវត្តិសាស្ត្រគួរឱ្យកត់សម្គាល់បំផុតនៅពេលនេះ។ ផ្ទុយពីថវិកាវិនិយោគដ៏ច្រើនភាពយន្តនេះធ្វើឱ្យទស្សនិកជនធុញទ្រាន់ជាមួយនឹងបញ្ហាជាបន្តបន្ទាប់ជាមួយនឹងការតុបតែងមុខ ការកាត់តមិនល្អ ក្រោយការផលិតដ៏ច្របូកច្របល់និងធ្វេសប្រហែស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjJJPPZmngUKuT9n10wQoEHu_-S0jaSx1revuiForhVLo9GtqUbPSKRvb0yWsXB5heA-OWWfzGqxHHBF-K4VLTUHNhcPVbBW41xwBhx7As3zgYnnlFfRfpYr-xrEmKU3w-Ns3J4-31bynmRz3BldGQY74z__jzSdbjJIvnBQ3vP4HzGgWfntMew7tHOlI/s2048/image_2025-09-19_15-31-47.png

បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ «The Journey of Legend» បានឈានដល់ជាង ៨,០០០ពិន្ទុនៅលើវេទិកា iQIYI និង ២៦,០០០ពិន្ទុនៅលើវេទិកា Tencent ។ ចំនួននៃការមើលភាពយន្តបានធ្លាក់ចុះក្នុងរយៈពេល២ ថ្ងៃគឺពី ៤៦លានទៅ ៣៨ លានដែលស្មើនឹង ២៦% នៃចំណែកទីផ្សារភាពយន្តអនឡាញ។ នៅលើគេហទំព័រពិនិត្យភាពយន្តអន្តរជាតិ IMDb បានធ្លាក់ចុះពី ៤.០ មក ៣.៤ ពិន្ទុ ដោយភាគច្រើននៃការពិនិត្យគឺផ្កាយ ១ និង២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0eDV3rkiAMRvkmnxDf7dDE26Ay9UqcXq0e-gnWJcexKtc_oJDkjZh1Ve6bRxXHqzGWPiiAzz2makebud58hTn_GsMBTS3A5Q6pnQhXJteomZ72HJpfXkKesVYL-7nTZqyiF2XG7BkIbnsruSOQjWFugsg_17e-wLvx1YUxXRXPBEWgGrK7ywH-RTDnO56/s951/image_2025-09-19_15-17-00%20(3).png

ប្រព័ន្ធផ្សព្វផ្សាយចិន Sohu ជឿជាក់ថាបន្ទាប់ពីរឿង «Mysterious Lotus Casebook»កាលពីឆ្នាំ២០២៣ ការអំពាវនាវរបស់ Cheng Yi បានថយចុះយ៉ាងខ្លាំងដោយសារតែតួនាទីស្រដៀងគ្នា ខ្វះភាពថ្មីថ្មោង។ ទាំងការសម្ដែងនិងសំឡេងរបស់តារារូបនេះក៏មិនមានភាពប្រសើរឡើងដែរ។ ជាពិសេសទស្សនិកជនថែមទាំងរិះគន់តារាប្រុសរូបនេះថាខ្ជិល ហើយតែងតែយកស្គ្រីបតាមឈុត។ ទោះបីជា Cheng Yi មានការអញ្ជើញជាច្រើនឱ្យសម្ដែងក្នុងខ្សែភាពយន្តក៏ដោយ ប៉ុន្តែភាគច្រើននៃរឿងទាំងនោះគឺជាភាពយន្តក្បាច់គុនបុរាណ ដែលវិនិយោគ និងផលិតដោយក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនរបស់លោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXjXUgamTA2svtIY4if2EEELUMXl1IJTuIwr-euDVZMikTPRKCfpJ2USPW-nVipzQw3iWOMm_sEvoB-QHblrz62RYgQbSDo-yDYp9NVEMRSBDqZNB2aIXai2cVaJEY1lL-_Hv4waQD8unBmOmIP5UDVJ4TPVy3W8mb-UEcFl5Mx-U4WvW3SOSXvXoPKr-/s982/image_2025-09-19_15-17-00%20(2).png
នេះមិនត្រឹមតែរារាំងដល់ការអភិវឌ្ឍន៍អាជីពរបស់ Cheng Yi ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកធ្លាក់ចុះកាន់តែខ្លាំង។ ថ្មីៗនេះ គម្រោងភាពយន្តថ្មីរបស់ Cheng Yi ស្រាប់តែបានប្រកាសពន្យារពេលថ្ងៃបើកសម្ពោធដោយមិនដឹងមូលហេតុដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។ទោះជាយ៉ាងណាក៏ដោយ មតិខ្លះទៀតបាននិយាយថា នេះគឺជាពេលវេលាដ៏មានតម្លៃសម្រាប់ Cheng Yi ដើម្បីតម្រង់ទិសអាជីពសម្តែងរបស់លោកឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIP1EWa5EpRAYwyPZMV6MxHCM5hqFNhtOovri5_9LNEzrrGB85osiiuATEzgL8n-fi9RrPotcmc1BZYmGtgD5MoyFlcjHZvX_5w9Zbz5l4toZ9pDroDNzO8_FsCmqX-b7bXijFXmhi0sHLLKnWIRaadRJAunXLE4aw81s5UaiJ5VN1P3tXmxkDw-MQnOE/s2048/image_2025-09-19_15-31-45.png

នៅចុងឆ្នាំនេះ Cheng Yi នៅតែមានភាពយន្តចំនួនពីរដែលគ្រោងនឹងចាក់ផ្សាយប្រសិនបើតារាប្រុសវ័យ ៣៥ឆ្នាំរូបនេះបន្តបរាជ័យនោះ Cheng Yi នឹងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួន៕

ម៉ាឡេស៊ីមើលឃើញឱកាសនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជាពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ

0

ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅប្រទេសកម្ពុជា បានណែនាំឱ្យវិស័យឯកជនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ក្នុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការធ្វើពហិការឈប់ទិញទំនិញថៃរបស់ពលរដ្ឋខ្មែរមានសន្ទុះខ្លាំង ដោយសារការឈ្លានពានចង់បានទឹកដីរបស់កងទ័ពថៃ ។ វាជាឱកាសដ៏ល្អរបស់ក្រុមហ៊ុនម៉ាឡេស៊ីក្នុងការនាំចេញទំនិញមកកម្ពុជា ខណៈពលរដ្ឋខ្មែរស្រឡាញ់ និងចាត់ទុកម៉ាឡេស៊ីជាមិត្តដ៏ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjNDDeHPS3s2lyQIjumChdqmL1y2UfCUnUak9Y3w6YL-S6KoWfNV7KQa0WrZB9iMCJi0FVfIikciPnYwgR5MoadaPtzLfD1KwoQOEYP3NMuZpDGWTO5xC0Kl-Msx3wmJ44Js9haxJ3tnWplzrHMx6UMra1eEeYDfLicHDkqe6Xa6DfMh6TV4k0aMTUdZP/s1024/photo_2025-09-19_15-21-26.jpg
លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និយាយថា ស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ គឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ។ បើទោះជាមានការឈប់បា.ញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃក្តី ប៉ុន្តែពលរដ្ឋខ្មែរបានពហិការឈប់ទិញទំនិញថៃមានសន្ទុះខ្លាំង ។ ម្យ៉ាងទៀត ពលរដ្ឋខ្មែរស្រឡាញ់ម៉ាឡេស៊ីដែលបានជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយពួកគេជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIzEruwkC7dC_p9ExeSsng_uVsjKk8Tjf5j7x_Dux1vr4RyDddgJx-156S6S3jxxOPWMMklenNxMwMHYQdYAzVlNkinpCiGwljPN_mJ7h5TY_OiCkyMDFq-uRAEA4InaH7WV_4pyXjp9NahjsbZr_8X26zafzyUI62d6IiN3qFd0_DT1CG8kCKbD6NDTG/s775/photo_2025-09-19_15-22-20.jpg
ពលរដ្ឋខ្មែរចាត់ទុកទំនិញ និងចំណីអាហារម៉ាឡេស៊ីមានគុណភាពល្អ និងមានសុវត្ថិភាព ដូច្នេះ ក្រុមហ៊ុនម៉ាឡេស៊ីអាចនាំចេញទំនិញមកកម្ពុជាតាមរយៈរថភ្លើងប្រទេសឡាវ ។ ប៉ុន្តែកន្លងមក ការចំណាយលើថ្លៃដឹកជញ្ជូន និងបង់ពន្ធ បានធ្វើឱ្យទំនិញម៉ាឡេស៊ីមានតម្លៃខ្ពស់ជាងទំនិញថៃ វៀតណាម និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidj-PwfKbzt1uQBsWOgVf2meZ0RBB4zZa2tjDYPxDFnXopFLRYPp6GOQ2eYHKz6EAno-pTVPGqYtbLWl_JAoMlUSRXhcSxwKOcarVIfQfa679KABIXCt6Jfe5YkvYRhVXNphVDPoBtDQ0S9qIv2FfkYtnNp2pIdmxbCZiuW2u2SYoYPj8011PV5UZXE48S/s1032/photo_2025-09-19_15-22-43.jpg

បច្ចុប្បន្ន ការពហិការឈប់ទិញទំនិញថៃកាន់តែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយការទិញប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងចំណីអាហារ គឺកម្ពុជាបានទិញពីប្រទេសផ្សេងវិញ ។ ក្នុងពេលពលរដ្ឋខ្មែរកំពុងពហិការទំនិញថៃ គឺធ្វើឱ្យវៀតណាមមានប្រៀបជាងគេក្នុងការនាំចេញទំនិញមកកម្ពុជា ដូចជា ៖ ផលិតផលកសិកម្ម អាហារ និងថាមពលរបស់វៀតណាមនាំចេញមកកម្ពុជាបានកើនឡើងខ្លាំង ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIkJVid93jZjTNC_gDHN3l4jA4HQmiGSbcvlag8whQH7ztmJ0j4AtTOG5qVXRMQiERBWqHOaC9Ph13W3XQlAO80x52o29luVrmppOIrr1YCg1RY2fpB3L4vSyu6eMJoveTC7_WG2i2NzUiZHHhYZ6wB2Af73HJE5al5sfvmHfUoQCj5xAQH9b5Z7V9Q9e/s696/image_2025-09-19_15-44-32.png

តាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គឺតម្លៃពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា ស្មើទឹកប្រាក់៦,២០០លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ឬកើនឡើង១៦.៨% បើធៀបប្រចាំឆ្នាំ ។ ការនាំចេញទំនិញវៀតណាមមកកាន់ទីផ្សារកម្ពុជា កើនឡើង៤.៦% ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIkgU56P6aDgaLuP4qQGdHwJsGK0wgNPlT5uA-xSdHcK51KYdQ8p43qNfsH3BHlRahUk5QkMRpgZ4xsLYnWClI2mmk3yi-sPn8BB51kEPPxcewwjjC2tmCoI29EgDMDGWyI83OeedIVQEATmmQNuo1K2cELQ_kFdUd4OrxJLrXDS-zSaKx_F4aNbQXbIr5/s990/image_2025-09-19_15-43-18.png

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីដែលណែនាំឱ្យក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកម្ពុជា ត្រូវបានសារព័ត៌មានថៃយកទៅផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនថៃមើលឃើញពីការបាត់បង់ទីផ្សារកម្ពុជា ។ ពលរដ្ឋខ្មែរពហិការឈប់ទិញទំនិញថៃកាន់តែច្រើន ដោយងាកមកគាំទ្រទំនិញក្នុងស្រុក ហើយនេះជាការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ជំរុញសេដ្ឋកិច្ចថៃ ៕

លើសហើយ! ថៃព្រ.មានដាក់ទោ.សពលរដ្ឋខ្មែរលើទឹកដីខ្មែរ ដែលទោ.សមានរហូតដល់ការប្រហា.រជីវិត

0

បញ្ហានៅភូមិព្រៃចាន់កាន់តែកើនកម្ដៅខ្លាំងឡើងៗ ក្រោយទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពភូមិន្ទថៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផាកពិន័យជាទឹកប្រាក់ និងការដាក់ទណ្ឌកម្មផ្លូវច្បាប់យ៉ាងឃោ.ឃៅចំពោះពលរដ្ឋខ្មែរដែលបង្កការរំខាននៅភូមិព្រៃចាន់ ដែលទោសទាំងនោះមានចាប់ពីការផាកពីន័យជាប្រាក់ រហូតដល់ការប្រ.ហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisWJWkdqAZDbl5w2BcUX1VvgN4MQm0mynueQJYOVRFL4DoE3FZGitv3Q2rF9N-qelyr4Zju0Ynl92OrtUlGhBeED6SQ9l7Nt_WZ9MjdQ9tSSbUIDL8novuQSaj7zWNzTdwxISYL3GR-cHkYGlhZRJTqp_FEyyTLUxE35E0reKH7yN8k66cdltMBB8AfJ2F/s1280/photo_2025-09-19_13-42-25%20(2).jpg
នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រភពខាងលើនេះបានឲ្យដឹងថា ដើម្បីបង្កានិងប្រឆាំងតបតនឹងសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅ បានណងយ៉ាកែវ ខេត្តស្រះកែវ ដែលបង្កភាពអសណ្ដាប់ធ្នាប់ កងទ័ពភូមិន្ទថៃបានចេញនូវសេចក្ដីព្រ.មានផាកពិន័យដល់ពលរដ្ឋខ្មែរដូចខាងក្រោម៖
1. ការចូលដោយខុសច្បាប់: ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០,០០០បាត (២,៥២០,០០០រៀល)
2. ការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល (ដូចជាការរុះរើលួសបន្លា) : ដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត (១២,៦០០,០០០រៀល)
៣.លួចទ្រព្យសម្បត្តិរដ្ឋ (យកបន្លាលួស): ដាក់ពន្ធនាគារពី១ឆ្នាំដល់៧ឆ្នាំ និងពិន័យជាប្រាក់ពី២០.០០០ទៅ១៤ម៉ឺនបាត (១២.៦០០.០០០-១៧.៦២០.០០០រៀល)
4. ការវាយដំលើមន្ត្រី: ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត (៥,០៤០,០០០រៀល)
5. សកម្មភាពប្រឆាំងនឹងអធិបតេយ្យភាពថៃ: ទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត
ទោសទណ្ឌសរុប៖ ចាប់ពី ១៦ឆ្នាំ ដល់ដាក់ពន្ធនាគារអស់មួយជីវិត/ទោសប្រហារជីវិត បូករួមទាំងពិន័យជាប្រាក់រហូតដល់ ៣០០,០០០បាត (៣៧,៨០០,០០០រៀល)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpfUJouecqRSB6j3CSQpxavrDmsteCmiuZAUHO2b8GhcqopOcgm2SUsIWrtrimvOOYos-7EYJftZ5FeIVpgylNBXZiVMQlemyU6MYV-C4itA9k0nnNZGDqiAsvAnwRIBwQe6-ZgvmS1ZDuAtNBO0OIGkjuu-uwz0BFo21NTbAm5mAvtGkIVfdXNyUgA8f6/s770/photo_2025-09-19_13-42-26%20(2).jpg
សេចក្ដីព្រ.មានខាងលើនេះ ត្រូវបានគាំទ្រសាទរយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមជ្រុលនិយម និងពលរដ្ឋថៃជាច្រើន ដោយពួកគេម្នាក់ៗជឿតាមការផ្សព្វផ្សាយភូតកុហករបស់រដ្ឋាភិបាលពួកគេថាតំបន់ដែលពលរដ្ឋខ្មែរនាំគ្នាតវ៉ាទាំងយប់ទាំងថ្ងៃនេះ គឺជាទឹកដីថៃដែលធ្លាប់ផ្ដល់ឲ្យជនភៀសខ្លួនកម្ពុជាស្នាក់នៅបណ្ដោះអាសន្នកាលពីសម័យសង្រ្គា.ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8z2vU9dbxWTM3SXB1nQaEQmQTuNhC5r1zAJtGdyE1BtFGawbV4dijLR8Rgmx-v0DAdiL_izxbpZ-g_kbErguIlGkl22uqJVEgdIFmjQVVtAlW4XRguO84cegcG_QbFLjxDeYBNC9uGZvRAFXPCR4XfENsSeoliWLCop2BBO6R3XJbTgZKyK-J-95bj-Nr/s1000/photo_2025-09-19_13-42-26.jpg

ស្របពេលជាមួយគ្នានេះ ក្ដីបារម្ភ កំហឹ.ង និងភាពឈឺចាប់របស់បងប្អូនប្រជាជនខ្មែរដែលកំពុងរងគ្រោះ ដោយសារការឈ្លានពានរបស់ទាហានថៃ រំលោ.ភយកដីផ្ទះ ស្រែចម្ការ មានទំហំធំជាងភាពភ័យខ្លាចដែលថៃកំពុងតែគំរា.មកំហែ.ង។ ការតស៊ូក្រាញ់ននាល ការពារទឹកដីរបស់ពួកគាត់ បានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបក្ដុ.កក្ដួលនិងឈឺចាប់ជំនួសជាពន់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWBe4YTVp7NVOnswYAkjQ8yETVCMmvQCSWordQ_rV3bcQGHV98u3R5H4yw2ODvVq9I33wFUBYoRPwUFtjrWEKEXMVAYKiQc858rS095eYHkeaCmQBHP4y9AsexqiQDcQEGVFItNw-09CjmTeoRuK2LrJSXEZsI8KvSPm6L8kYcSgOT1fjAHyylb2AKlThE/s1156/photo_2025-09-19_13-42-25%20(4).jpg

ទោះជាយ៉ាង រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែស្វែងរកដំណោះស្រាយយ៉ាងស្រាក់ស្រាំដើម្បីជម្នះបញ្ហាខាងលើជាមួយភាគីថៃ។ ដោយឈរលើគោលជំហរសន្តិភាព មនុស្សធម៌ និងគោរពតាមកិច្ចព្រមព្រៀងបទឈប់បា.ញ់ ថ្នាក់ដឹកនាំកម្ពុជាបានដាក់លិខិតទៅកាន់ប្រធានអាស៊ាន មេដឹកនាំពិភពលោកនានា និងបណ្ដារប្រទេសនៅលើឆាកអន្តរជាតិ ជួយជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពហិង្សារបស់ខ្លួន និងងាកមកចរចាគ្នាដោយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCG4cP2-1uFvijaztfjATCQOzfjDNuOzqozXEXIPoqsB67TI8bWpBsY5WgHQYSVaKBrBQ72ClftGPPOO_3JS6zAr_FJ38Uu9_uPZ6EQY585givmqm1vNxrb5Bg4-NyvZyvRXbh1LZe9mzfuNv624QzCzP4B7zGTRJfNBC36IxlS_QhUf2NeJ4i1Fir2qX/s1178/photo_2025-09-19_13-42-25%20(3).jpg

រ៉េត សារីតា ស្ងប់ស្ញែង កុយ អេនណា ខ្លាំង

0

សកម្មភាពរបស់បវរកញ្ញា កុយ អេនណា ស្រ្តីខ្មែរដំបូងដែលធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងសកម្មភាពសប្បុរសធម៌ពិតជាធ្វើឱ្យមនុស្សជាច្រើនជ្រួលជ្រាបយ៉ាងខ្លាំង។ ងាកមកកាន់រៀមច្បង រ៉េត សារីតា វិញបានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងមកកាន់ កុយ អេនណា ដ្បិតថាបើធ្វើដំណើរដោយម៉ូតូក៏នាងមិនអាចធ្វើរួចដែរកុំថាឡើយដើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZVJDlitPEPn00Q9Fk5PMi79y1HKgFibSgDEc8ev7mV3C49T3Pda41UrNQJ7d7KfCBndA-4s_qll15AZPSZYqvokKqQHwgGe9jKTaP7Wl89SL0uHHEFOBxS2iosBqKK1sPokQb7MWRVFrM3d17I7bV_Cn-anoa7xIzVE9w0pH-Ew7KTeK4GjZ26QmmrqB/s2048/image_2025-09-19_13-55-53%20(2).png
នៅថ្ងៃទី១៩ ខែកញ្ញា កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 បានបង្ហោះសំណេរមួយនៅលើផេកផ្លូវការថា «Status នេះសូមផ្ញើជូនជាពិសេសដល់អូន Koy Anna។ ខ្ញុំបានតាមដានដំណើរបស់គាត់តាំងពីថ្ងៃដំបូង ខ្ញុំសូមសរសើរដោយស្មោះអស់ពីចិត្ត។ កុំថាឡើយដើរ ជិះម៉ូតូក៏ខ្ញុំធ្វើមិនរួចដែរ។ ខ្ញុំសូមអបអរនិងជូនពរពីចង្ងាយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkQqfd5WXJdkqvrhyphenhyphenDjEyvamDX6Qfdm_MxUyKwNMNJ4HoCdzrgWN1ajFtaGkw_e9HIdUWT9sbT4RLJU_fmYw7Ygd1s35v2grXaFBJq20I3w03LVrEwWnwzrCocHmEbgHcnZSGNd3qG7d9Xl2o8chZo9DIeXwXgU2xGI3Vh1ABLaHauVlMJnhqtoXh_cQ8M/s2048/image_2025-09-19_13-55-53.png

ខ្លឹមសារគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងក្នុងវិស័យបវរកញ្ញា បានធ្វើឱ្យ កុយ អេនណា បានបង្ហាញការរំភើបចិត្តដូចគ្នា ខណៈនាងបានបញ្ជាក់ថា រ៉េត សារីតា គឺបុគ្គលគំរូដ៏ល្អសសម្រាប់នាងដូចគ្នា។ កុយ អេនណា បានចូលខម្មិនលើកការបង្ហោះរបស់ រ៉េត សារីតា ថា «ដោយក្តីគោរព និងអរគុណបងស្រីចំពោះការសេចក្តីស្រលាញ់ជូនពរប្អូន ក្នុងដំណើរមួយនេះ បងស្រីក៏ជាបុគ្គលគំរូដ៏ល្អរបស់ប្អូនដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQwAs4r4EY31Di5J1cXSSSHeh7AZmEqai2qjqwEgLHFaPM6rl2UEejKv7oXwGQo8sTFfH2chRzc2Rw4sSglmLRYRlZXtSEVN2bp8O-kyGsEHTHqqA7KXsDt0O0DkHPzhwhGvApvXVg9DQILrZwY01WJP0bqB9IAtwHfbwFOC8J786r-i7nRWtcIs5_JEO/s2048/image_2025-09-15_15-12-37.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា គឺមានរយៈពេល១៦ថ្ងៃហើយដែល កុយ អេនណា បានធ្វើដំណើរថ្មើរជើងពោរពេញដោយក្តីស្រលាញ់និងក្តីសង្ឃឹមដើម្បីជួយកុមារ និងជនពិការ និង ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ ពីមួយជំហានទៅមួយជំហានរបស់ កុយ អេនណា ដែលលះបង់សម្រស់ ភាពសុខស្រួល រួមទាំងសុខភាពគឺពិតជាធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង។ តាមការបញ្ជាក់ពី កុយ អេនណា រូបនាងបានធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាបហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgU8jyxgpODBbzHkxGeqHsSy790KEe-LA4uPqBze6BJ1dRfIC7HnFJloV1yzmCbc1vdD1XtNJR4iplbYmq-HmsaSaNQpkRag9Ji0koZ0I7F1GJfvvrKwGeDjU1O0LurpghtNiqeLhc0YoNWuLZh548ceDPF5pz1b3C4DkXkpTB34LQJoq8CC0nwkkdAEQZ/s1362/image_2025-09-15_15-12-33.png

អាជ្ញាធរខេត្តចាន់បុរីច្រានចោលព័ត៌មានបើកច្រកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលសេរី

0

ប្រទេសថៃ ៖ មន្ត្រីច្រកព្រំដែនខេត្តចាន់បុរី ប្រទេសថៃ បានច្រានចោលព័ត៌មានខេត្តចាន់បុរីបើកច្រកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលសេរី ដោយមន្ត្រីច្រកព្រំដែនបញ្ជាក់ថា ព្រំដែនទាំងអស់នៅខេត្តចាន់បុរីនៅតែបិទទ្វារតាមបទបញ្ជា គឺអនុញ្ញាតឱ្យតែពលរដ្ឋខ្មែរ-ថៃធ្វើដំណើរទៅប្រទេសវិញរៀងៗខ្លួនប៉ុណ្ណោះ ។ រីឯព័ត៌មានចចាមអារ៉ាមថា ខេត្តចាន់បុរីបើកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលនោះ ពុំមែនជាការទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDX2NAKz3yoUuzTgaYG-lmsmqcDQWwAMLH4uzUeefbSY2e2mGSpHHbn_1Mn2SYh-PrLhZtP3TDigLg5rICPpgMPOvvlYwpLFtacPQe9A9PuY3y28ckTCTlzymr-ozWK_W6Ei7x45xudfwT3o-QzCfCHAF73XKVgLH8pig1tZtFGvDcjaI9M4H4c0ExBSyK/s1024/photo_2025-09-19_14-00-41%20(2).jpg
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពជើងទឹក មន្ត្រីច្រកព្រំដែន និងកងទ័ពនៅខេត្តចាន់បុរី បញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃក្នុងខេត្តចាន់បុរីនៅតែបន្តបិទទ្វារតាមបទបញ្ជា ។ រីពាក្យចចាមអារ៉ាមបើកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលសេរីនៅខេត្តចាន់បុរី គឺពុំពិតឡើយ ។ ខេត្តចាន់បុរីបានរឹតបន្តឹងការឆ្លងដែនគ្រប់ប្រភេទ ដូចជា ៖ ហាមយានជំនិះទាំងអស់ឆ្លងដែន, ហាមមនុស្សឆ្លងដែនចេញ-ចូល, ហាមធ្វើពាណិជ្ជកម្ម រួមទាំងហាមភ្ញៀវទេសចរថៃ និងអន្តរជាតិឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

ខេត្តចាន់បុរីអនុញ្ញាតឱ្យតែពលរដ្ឋខ្មែរ-ថៃឆ្លងដែនត្រឡប់ទៅប្រទេសរៀងៗខ្លួនប៉ុណ្ណោះ ដោយពុំអនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងដែនចេញ-ចូលដោយសេរីទេ ។ រីឯពេលវេលាបើក-បិទគ្រប់ច្រកព្រំដែន គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល ប៉ុន្តែនឹងអនុញ្ញាតឱ្យឆ្លងដែនសម្រាប់ករណីមនុស្សធម៌ និងការងារចាំបាច់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EVPFwSTAivfT5Ae_Oc8Gi3zuioWvXaPiP3l7rEtK1PaIQuPkTqn5GlhF5AigP4uY2fb6K20c8Ql-daEsQg921g2Rw3D4qrgQCE8H68MZdvbpYOp9IORm8CIabVwd9NtyC6HacGVw9M8-kXOPvHMAmvr_j0g9oqvkC6Grj91Ct2ZAAnRctgnajQbrvjyR/s1024/photo_2025-09-19_14-00-43.jpg
កងទ័ពជើងទឹក និងកងទ័ពនៅខេត្តចាន់បុរី បានប្រជុំណែនាំមន្ត្រីគ្រប់ច្រកព្រំដែនឱ្យអនុវត្តតាមបទបញ្ជាបិទព្រំដែន ព្រមទាំងឱ្យមន្ត្រីតាមដានស្ថានការណ៍នៅព្រំដែនកម្ពុជាយ៉ាងដិតដល់ ។ មន្ត្រីត្រូវរាយការណ៍បើមានហេតុការណ៍បន្ទាន់កើតឡើង និងត្រូវទំនាក់ទំនងគ្នារយៈពេល២៤ម៉ោង ដូច្នេះ សំណូមពរឱ្យពលរដ្ឋជឿជាក់លើព័ត៌មានផ្លូវការប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMDzoLQI-N9BSs3OxPqtZcw4vgMgnk1C3N-g59WenOEUwtimON3QV6335sJE8LLQzi5KHyXWJM0hCsQGZk1tEYXgEtFBak0u321jeZUlKuB0Qy0EsZnjpLO2ZMxnEvPf_n1ifHVy2bTTimeWuwf1vXkxYHjrfHhTfFrC24SX83RXAZzOlDftVIXRhmxIG/s1477/524131643_1200731795423678_4698102878319424206_n.jpg

គួរបញ្ជាក់ថា ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រូវបានបង្កើតឡើងនៅប្រទេសថៃដើម្បីឱ្យមានការយល់ច្រឡំ និងបំប៉ោងស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ។ ព័ត៌មានទាំងនេះញុះញង់ចែកចាយពេញបណ្តាញសង្គម និងជាប្រភពធ្វើឱ្យពលរដ្ឋថៃមានគំនិតស្អប់ខ្ពស់ជាតិសាសន៍ដោយខ្វះការពិចារណា ។ ទោះជារដ្ឋាភិបាលថៃសន្យាទប់ស្កាត់ ប៉ុន្តែនៅតែមានការបង្កើត ចែកចាយព័ត៌មានក្លែងក្លាយពេញប្រទេសក្នុងបំណងបង្កចលាចល ៕

លីម តិចម៉េង ទុកពេល៤៨ម៉ោងឱ្យបុគ្គល គុណ ពៅណា បញ្ឈប់សកម្មភាពជាបន្ទាន់

0

បន្ទាប់ពីដាស់តឿនកន្លងមកគ្មានប្រសិទ្ធភាពតារាចម្រៀង លីម តិចម៉េង បានរត់រកមេធាវីចេញលិខិតជូនដំណឹងទុកពេលឱ្យ៤៨ម៉ោងឱ្យម្ចាស់គណនីហ្វេកប៊ុក «គុណ ពៅណា ប្រពន្ធលីម តិចម៉េង»បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់មិនដូច្នេះទេលោកនឹងវិធានការណ៍តាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYFJMmpv2L_g2pWbCkzS9jau2ns0xdWX4jarugKRZ1bl0jkbxYkuljMO_XrURINMSKqrc3hv1rqNchKZLU8WE6pvPBM8I8KmmzmnyZ3Tpl_cvdgXom2XAvjYtnSLC4VLZc2ADCncZB1qnqzQQGnGzVsrXrZPcl-ruEhEMSgW8tijbxeyo4LHKHwHgfVMX/s1716/image_2025-09-19_13-45-30.png

នៅយប់ថ្ងៃទី១៨ ខែកញ្ញា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញលិខិតជូនដំណឹងពីមេធាវីទៅកាន់ គុណ ពៅណា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «គុណពៅណា ប្រពន្ធ លីមតិចម៉េង», ម្ចាស់គណនី Tiktok ឈ្មោះ «គុណ ពៅណា ប្រពន្ធ លីមតិចម៉េង» បញ្ឈប់នូវរាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVXaaLGh05rzFfS2YtE9nYXuEYLJtQULdDViHbg3Lyg7TCQz1QFsrjo_ihEaC4c6qG19vY0LUekqXO9sG8qGbtLvv_ehy-Fm718YKn_ng6SalcK-Kcsjr75QjA3-De1qwvsjv9G81Q4vsCDIVCKKj6stsEoEd5HP6dwJsbRIQoMGxZSo9HDwUusIiV2ft/s1440/image_2025-09-19_13-45-28.png

ក្នុងលិខិតជូនដំណឹងបានបញ្ជាក់នាពេលកន្លងមកចាប់ពីអំឡុងដើមឆ្នាំ២០២៥ គុណ ពៅណា បានធ្វើសកម្មភាពដូចជាការបង្ហោះ (Posts) រូបភាព សារសំណេរ វីដេអូ នៅក្នុងបណ្តាញសង្គមដែលមានគោលដៅ ខ្លឹមសារ បំពាន និងប៉ះពាល់ដល់ឯកជនភាពរបស់ លីម តិចម៉េង ប្រព្រឹត្តអំពើ អះអាងបំផ្លើស ទំលាក់កំហុសដោយអសុទ្ធចិត្ត ប្រមាថ មើលងាយ តាមរយៈបណ្តាញសង្គមដែលជាបទល្មើស “បរិហារកេរ្តិ៍ជាសាធារណៈ” និង “ជេរប្រមាថជាសាធារណៈ”។ បទល្មើសនេះនឹងត្រូវផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៣០៥ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiia-oOZYV86_MWVqRy7FaqimJeHgrpG10nOdJXUtbQDDAIwqf0x0azzA9QjFDGtQ1avHtzV5GtseNEqm7o3yEwu1hQatxBOp3b_HVE8W2sHcYQHuP_KTI0mBKaMLHBsy-wFWFDyKgyqJ0hIzxfIoOKRE2s39SzlIFWESUa0WtqG7dMVojRdhBijtub8zwE/s2048/image_2025-09-19_13-14-11.png

មេធាវីតំណាងឱ្យ លីម តិចម៉េង ទាមទារឱ្យ គុណ ពៅណា បញ្ឈប់ និងលុបជាបន្ទាន់នូវខ្លឹមសារពាក់ព័ន្ធក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៩:០០នាទីជាកំហិត។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ លីម តិចម៉េង នឹងចាត់វិធានការដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីការពារសិទ្ធិ និងផលប្រយោជន៍តាមផ្លូវច្បាប់។ ក្នុងលិខិតនេះ លីម តិចម៉េង អះអាងថាពុំដែលបានស្គាល់ ឬមានទំនាក់ទំនងណាមួយជាមួយបុគ្គលឈ្មោះគុណ ពៅណា នេះទឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKkQKX1B8dfCCh1F6Z5QEaC_AweQ2lWs6alYg2CCiHT6O8AuSLg6XJPtsyBhX14bhzhZFOAM7vDmG2mtwnZEl7Zi-B1lxtqGPUhFYkzXJXZUFcL7R65NKcs2UH7QB6o5YWsLJyhsf25bHtJ4zXd0lQT2MPFBwNAVn_ludof0esqWPCsUt6dcn0sOGJIAaP/s2048/image_2025-09-19_13-14-11%20(2).png

តារាអ៊ីនធឺណិត Xiao Huangdou ចេញមុខសូមទោស Dilraba និងអ្នកគាំទ្រយ៉ាងប្រញាប់

0

នៅថ្ងៃទី១៧ ខែកញ្ញា តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសចិន Dilraba Dilmurat បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយត្រឹមតែដប់នាទីប៉ុណ្ណោះប៉ុន្តែហ្វូងមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាអ៊ីនធឺណិតម្នាក់ដែលមានឈ្មោះថា Xiao Huangdou ដែលឈរនៅជួរទី៣ បានទាញទូរសព្ទរបស់ខ្លួនយ៉ាងរំជើបរំជួលដើម្បីថតរូប idol របស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlO3S7FtiFOZ0R-LWUqj6FbiTw2XEmlqE2I32Qc3BpJgcohfZ7UDeBghI4ZbRtOHbgg_SLOyElimA8NdmW4KLtHXJRshHmzQXL032o_ol3ocg9eMsrpDAhTIYZjvoYQ1H7-s1uNCmKZq61Zrfqiv0hLbDs6cN2Xbx8xA5DjyTm4Cp96mqiPuj-PfZ9Cpd/s853/image_2025-09-19_11-25-06%20(2).png
ទោះយ៉ាងណា វីដេអូដែលតារាអ៊ីនធឺណិតរូបនេះបង្ហោះនៅលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងមតិសាធារណជនជាច្រើនដូចជា «តើនេះពិត Dilraba Dilmurat មែនទេ?»។ នេះដោយសារតែវីដេអូរបស់លោកបង្ហោះគឺមានផលប៉ះពាល់នៃភាពស្រស់ស្អាតដែលបណ្តាលឱ្យសមាមាត្រផ្ទៃមុខរបស់ Dilraba Dilmurat ត្រូវបានបង្ខូចទ្រង់ទ្រាយយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6m1Hefp2Ws764QRg-__007Wbt6Cpsx1iu2bphqJQVqwZ4s7xGuaBK8oRGCc4KnZao2Wiyz7Jrh2MmDIV2HMNgKN4ACC7k_hZN0b9pLBiURIyF-JfyZQ1WPB2uSrgoPD9L6_6SEzQJB98HYJ6toGVpX8MQtWVlEW5YN1_AK1VLCAkQaGwyuF3nJs_lIkX5/s1280/image_2025-09-19_11-25-07%20(2).png

ឃើញស្ថានភាពបែបនេះ Xiao Huangdou បានប្រញាប់បង្ហោះវីដេអូសូមទោសដោយទឹកមុខភ័យស្លន់ស្លោដូចភ្លេចសរសេរឈ្មោះពេលប្រឡង។ លោកបាននិយាយថា «ចំពោះ Dilraba Dilmurat និងអ្នកគាំទ្រ ខ្ញុំសូមទោស ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំដើម្បីថតវីដេអូទេ ខ្ញុំប្រញាប់ ហើយ Dilraba Dilmurat ចេញបានតែដប់នាទីប៉ុណ្ណោះ។ ខ្ញុំប្រញាប់ហើយបានបង្ហោះវីដេអូនោះដោយផ្ទាល់។ Dilraba មើលទៅមុខរាងស្រឡូន ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំថតវីដេអូទេខ្ញុំសូមទោសខ្ញុំមិនមានចេតនាទេ។ ខ្ញុំត្រូវការការកាម៉េរា Edit សម្រស់ ប៉ុន្តែ Dilraba ពិតជាមិនត្រូវការវាទេ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY6AYv03ioZ_oQWR2kBBDuLF_8z29YClgtEGup2t_F7k7cHiqOkLIbnHzCxuffEBRVnYbmGYc9MaF7vPXQWFaUahM8_Xv0sZp59JbM4CyQPstK5D9MatL6qBqHuWjih5wxcFqMfquJgPB9zv8bNQjcwrlOLO69Wt6_U2VA4KvufSBfmpOgrHTHFhK7mFTQ/s553/image_2025-09-19_10-37-21%20(2).png

ការសូមទោសដ៏ស្មោះនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះស្ងប់ចិត្ត។ អ្នកគាំទ្រភាគច្រើននិយាយដោយចិត្តទូលាយថា «អត់ទោសឱ្យលោកវាគ្រាន់តែជាកំហុស»។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺរឿងរ៉ាវនេះមិនបានក្លាយទៅជាសង្គ្រាមអ្នកគាំទ្រនោះទេ ប៉ុន្តែបែរជាក្លាយជាឈុតដ៏គួរឱ្យអស់សំណើចវិញ។ ការបង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់ Xiao Huangdou គឺពិតជាប្រាកដណាស់ដែលអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនយល់ចិត្តពីលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl4kBlTtObWu20C0OHgg45bEEu_SQxJyBcf-jWYZlWLINjppRMqjVgeta-kM34DHLXghDlaqwDeMuvefJDUMXsJFJMP_yVobO3KWKsrtsvHgDINj6uTyUNKXXleE7rv-2YsMG5AaIf_felHxMfrIO2fmciU-zevJhDP0bKHnu-3Ov81Y3l1mN9HMuQgYH2/s995/image_2025-09-19_11-25-07%20(3).png