អ្នកនាងកាតុ និងស្វាមី បានចេញវីដេអូរួមគ្នាដោយស្នើដល់សិល្បករទាំងជំនាន់មុននិងជំនាន់ក្រោយឈប់ច្រៀងបទចម្រៀងចម្លងពីថៃតទៅទៀត ខណៈដែលប្រជាជនទូទៅកំពុងតែចូលរួមពហិការទំនិញរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1w-8IfT6ZTQyrI1YVJG65xZKnxxCgG0phaCbfHXHafpxNds7q3X6uWlSLrL6EYC3Y5Crxgn3f5agakd-I5ufOLiIyXbSbMejHxVr9ysJODdcEqXgJGMA16l1z5AIVHxniIzXZ3wher4CtXcLYxi0sLERj4KqyfaUjKtyXq9RCu1pQIWArmLV84lXsx0e1/s2048/image_2025-11-21_15-22-34.png
នៅថ្ងៃទី២០ វិច្ឆិកា អ្នកនាង កាតុ និងលោក ខ្យង ដែលជាស្វាមី បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៥នាទី ជាមួយនឹងចំណងជើងថា «យើងខ្ញុំទាំងពីរសូមអភ័យទោសទុកជាមុននូវការសំណូមពរទៅកាន់សិល្បករសិល្បការនី»។ មុននឹងចាប់ផ្តើមការសំណូមពររបស់ខ្លួនតារាកំប្លែងកាតុនិងស្វាមីបានចូលរួមរំលែកទុក្ខទៅកាន់លោក អ៊ុន សិទ្ធា ដែលទើបមរណភាពកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMHAwkmITfqLRH148yf9lVLGEewQgWrQIRXmapetbfmUsTpyPADDohTnmlEbnPqQo5A-FENxi4VqOyqXKzP-ia8IK0EPu74vPIRQ_hYuGoIcn1eCY97KPyeSVg1eE0zaUpL8AgBkC7JN5o2bt25DCbKHtr9TkOQ_rW9HNADWjET81scVVyoM8Eqoh3HfK/s2048/image_2025-11-21_15-22-35%20(2).png

អ្នកនាង កាតុ និងស្វាមី បានលើកឡើងថាប្រទេសកម្ពុជាកំពុងមានបញ្ហាជាមួយនឹងថៃហើយប្រជាពលរដ្ឋកំពុងតែពហិការមិនប្រើរបស់ថៃ ខណៈអ្នកមួយចំនួនដែលទិញទំនិញថៃពេលខ្លះត្រូវប្រឈមនឹងការរិះគន់។ ដោយសម្លឹងឃើញថាប្រជាពលរដ្ឋប្រឹងពហិការមិនប្រើផលិតផលថៃ អ្នកនាង កាតុ បាននិយាយថាតារាចម្រៀងខ្មែរនៅតែប្រើបទ Copy ពីថៃទៀតមិនត្រូវនោះទេ។ គូស្វាមីភរិយាមួយគូនេះបានសំណូមពរឱ្យសិល្បករទាំងថ្មីទាំងចាស់ឈប់ច្រៀងបទ Copy ថៃតទៅទៀតខណៈដែលបទចម្រៀងខ្មែរយកលំនាំតាមថៃកាលពីមុនមានបទខ្លះផ្ទុះឡើងវិញ ខណៈអ្នកមួយចំនួនជាពិសេសក្មេងជំនាន់ក្រោយពុំបានដឹងថា Copy ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz6NjHpZH_tunNGgVPC0Y3x5owlvJy2vbf8_AiL0cjzuV53SHK2XF37trnpAsOr22TmwfauQMd-llDQAsyLcpf04I-sq8rVWmzOUqy3PiE5mH0fD4nkv5NHJKV_dEF90hH-wdUzsP0riVTdKeg4g3GRgX9EZvM5Tk-OOWpS9vt00Jb0riOam0xeiJTLV0L/s2048/image_2025-11-21_15-22-37.png

អ្នកនាង កាតុ បានសំណូមពរដល់តាមបណ្តា Pub និងការប្រគំតន្រ្តីផ្សេងៗ កុំយកបទចម្រៀងលំនាំតាមថៃមកច្រៀង ពីព្រោះប្រជាជនបានពហិការអីវ៉ាន់ថៃហើយកុំឱ្យគេនិយាយថាពហិការតែទំនិញតែយកបទគេទៅរាំសប្បាយ ដូច្នេះត្រូវពហិការទាំងទំនិញនិងបទចម្រៀង។ អ្នកនាង កាតុ និងស្វាមី បានបញ្ជាក់ថា នេះជាការសំណូមពររបស់អ្នកទាំងពីរ ប៉ុន្តែបើការសំណូមពរនេះ សិល្បករសិល្បការនីមួយចំនួនតូចគិតថាខុសអ្នកទាំងពីរក៏សូមអភ័យទោសផងដែរ៕